រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!
បញ្ហាធ្លាយស្បូន ជាផលវិបាកអំឡុងពេលពពោះមួយ ដែលកើតឡើងនៅពេលដែលជញ្ជាំងស្បូនដាច់រហែក។ នៅពេលដែលស្រ្តីប្រឈមនឹងការធ្លាយស្បូនធ្ងន់ធ្ងរ ស្រទាប់ទាំងអស់នៃជញ្ជាំងស្បូននឹងដាច់រហែក បង្កើតបានជាប្រហោងមួយ។ ពិតណាស់ បញ្ហាធ្លាយស្បូននេះ បង្កជាហានិភ័យធ្ងន់ធ្ងរដល់ទាំងម្តាយ និងទារក។ ជាក់ស្តែង មានស្រ្តីពពោះដែលជួបបញ្ហាធ្លាយស្បូននេះ តិចជាង១%ប៉ុណ្ណោះ ហើយច្រើនតែកើតឡើងនៅលើស្នាមវះពីមុន នៅពេលដែលម៉ាក់ៗសម្រាលកូនដោយវះកាត់។ ហានិភ័យចម្បងនៃការធ្លាយស្បូន បណ្តាលមកពីស្រ្តីពពោះជ្រើសរើសយកការសម្រាលកូនតាមទ្វារមាសវិញ ក្រោយធ្លាប់សម្រាលកូនមុន ដោយវះកាត់។ ថ្វីត្បិតតែបញ្ហានេះ ច្រើនកើតឡើងនៅអំឡុងពេលសម្រាលកូនក៏ពិតមែន ប៉ុន្តែវាក៏អាចកើតឡើងមុនពេលសម្រាលផងដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញានៃការធ្លាយស្បូន សញ្ញា និងរោគសញ្ញានៃការធ្លាយស្បូន មានលក្ខណៈផ្សេងៗគ្នា អាស្រ័យលើពេលវេលា ទីតាំង និងទំហំនៃការដាច់រហែក។ ជាទូទៅ ការធ្លាយស្បូនដែលកើតឡើងតាមបណ្តាយជាលិកាសម្លាកពីកន្លែងវះលើកមុន មានសភាពមិនសូវធ្ងន់ធ្ងរនោះទេ និងបណ្តាលឱ្យមានរោគសញ្ញាតិចតួច បើធៀបទៅនឹងការដាច់រហែកដោយឯកឯងនៃស្បូនដែលគ្មានសម្លាក។ យ៉ាងណាមិញ រោគសញ្ញាចម្បងនៃការធ្លាយស្បូន រួមមាន៖ ចង្វាក់បេះដូងទារកក្នុងផ្ទៃមិនប្រក្រតី សម្ពាធស្បូនធ្លាក់ចុះ ការកន្រ្តាក់ស្បូនមានសភាពយឺត មិនសូវខ្លាំង និងឈឺចាប់ ក្បាលទារកធ្លាក់ចុះក្នុងរន្ធស្បូន ហូរឈាមច្រើន ការធ្វើរោគវិនិច្ឆ័យនៃបញ្ហាធ្លាយស្បូន នៅពេលដែលបញ្ហាធ្លាយស្បូនកើតឡើងអំឡុងពេលសម្រាលកូន ក្រុមគ្រូពេទ្យមានរយៈពេលខ្លីប៉ុណ្ណោះក្នុងការជួយសង្គ្រោះទារក។ នេះមានន័យថា ពុំមានពេលក្នុងការមើលអេកូ ឬធ្វើការស្កេនដើម្បីធ្វើរោគវិនិច្ឆ័យឡើយ ដោយអាការធ្លាយស្បូននេះ ត្រូវធ្វើរោគវិនិច្ឆ័យភ្លាមៗ ដោយផ្អែកទៅលើរោគសញ្ញាតែប៉ុណ្ណោះ។ [embed-health-tool-due-date] ការព្យាបាល និងការគ្រប់គ្រងបញ្ហាធ្លាយស្បូន កត្តាសំខាន់ៗបំផុតក្នុងការព្យាបាល និងគ្រប់គ្រងបញ្ហាធ្លាយស្បូន គឺ(ក) ធ្វើរោគវិនិច្ឆ័យតាមការសន្និដ្ឋានឱ្យបានទាន់ពេលវេលា និង(ខ) ជួយម្តាយសម្រាលកូនឱ្យបានឆាប់រហ័សបំផុត។ អំឡុងពេលដែលក្រុមគ្រូពេទ្យសង្ស័យថា ម៉ាក់ៗអាចប្រឈមនឹងបញ្ហាធ្លាយស្បូនក្នុងពេលសម្រាល […]