បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

រលាកទ្វារមាសដោយបាក់តេរីច្រើនជ្រុលពេលពពោះ បង្កបញ្ហាអ្វីខ្លះ?

បញ្ហារលាកទ្វារមាសដែលបង្កឡើងដោយបាក់តេរី​ច្រើនជ្រុល កើត​ឡើង​នៅ​ពេល​ដែល​តុល្យភាព​បាក់តេរី​​មាន​ការ​រំខាន ដោយ​បាក់តេរី​អាក្រក់​មាន​ច្រើន​ជាង​បាក់តេរី​ល្អ។ ការ​ឆ្លង​មេរោគ​ទ្វារ​មាស​នេះ កើត​ឡើង​ជា​ទូទៅ​លើ​ស្ត្រី​យើង​ប្រហែល​ជា​៣៥​% ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ដល់​៤៤​ឆ្នាំ។ ប្រសិនបើ​យើង​មាន​បាក់តេរី​អាក្រក់​នៅ​​ទ្វារ​មាស​អំឡុង​ពេល​ពពោះ នោះ​អាច​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។ យ៉ាង​ណា​មិញ បញ្ហា​រោគ​ស្ត្រី​មួយ​នេះ អាច​ធ្វើ​ការ​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ផ្សះដែល​ចេញ​ដោយ​គ្រូពេទ្យ​ជំនាញ​ និង​ជួនកាល​ អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​​​​​​រោគសញ្ញា​នៃការរលាកទ្វារមាសដោយ​បាក់តេរី​ច្រើនជ្រុល ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​ប្រផេះ ទឹក​រម្អិល​ទ្វារ​មាស​មាន​ក្លិន​ឆ្អាប ពិសេស​ក្រោយ​ពេល​រួម​ភេទ រមាស់​ ឬ​រលាក​ទ្វារ​មាស ឈឺ​ក្នុង​ទ្វារ​មាស ក្រហាយ​នៅ​ពេល​នោម រោគសញ្ញា​នៃ​បាក់តេរី​ច្រើនជ្រុលនៅទ្វារ​មាស ស្រដៀង​ទៅ​នឹង​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ផ្សេង​ទៀត​ផង​ដែរ ដូច្នេះ​ហើយ​គ្នា​យើង​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ហានិភ័យ​នៃ​បញ្ហា​បាក់តេរី​ទ្វារ​មាស មិន​ប្រើ​ស្រោម​អនាម័យ​នៅ​ពេល​រួម​ភេទ មាន​ដៃគូ​រួម​ភេទ​ច្រើន មាន​ផ្ទៃពោះ [embed-health-tool-due-date] ម៉េចបានស្រ្តីពពោះងាយប្រឈមបញ្ហា​បាក់តេរីច្រើនជ្រុល​នៅ​ទ្វារ​មាស​? អំឡុង​ពេល​ពពោះ អ័រម៉ូន​របស់​យើង​មាន​ការ​ប្រែប្រួល​ដែល​អាច​បណ្តាល​ឲ្យ​ស្ត្រី​ពពោះ​ងាយ​នឹង​​ប្រឈម​បញ្ហា​បាក់តេរីច្រើនជ្រុល​នៅ​ទ្វារ​មាស។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​នេះ អំឡុង​ពេល​ពពោះ គួរ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ ពីព្រោះ​បញ្ហានេះ ​អាច​នាំ​ឲ្យ​កូន​សម្រាល​មិន​គ្រប់​ខែ ឬ​សម្រាល​​មិន​គ្រប់​គីឡូ។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​​នេះ អាច​ជា​សះស្បើយ​ទាំង​ស្រុង​នៅ​ពេល​ដែល​យើង​ញ៉ាំ​ថ្នាំ​ផ្សះ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

របើកថង់កូនអំឡុងពេលពពោះ បង្កគ្រោះថ្នាក់កម្រិតណា?

បញ្ហា​របើក​ថង់​កូន ជា​ទូទៅ​កើត​ឡើង​នៅ​ត្រី​មាស​ទី​១ ​នៃ​ការ​ពពោះ ហើយ​ស្ថានភាព​នេះ អាច​កំណត់​​បាន​តាម​រយៈ​ការ​ថត​អេកូ ក្រោយ​ពេល​ដែល​ម៉ាក់​ៗ​មាន​អាការៈ​ធ្លាក់​ឈាម និង​ឈឺ​ពោះ​ធ្ងន់ធ្ងរ។ ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល​វេលា អាច​បង្ការ​ផលវិបាក​ផ្សេង​ៗ​ដូចជា​កូន​កើត​មិន​គ្រប់​ខែ​ ឬ​រលូត​កូន។ រោគសញ្ញា​ ​ជួនកាល​ ​បញ្ហា​របើក​ថង់​កូន អំឡុង​ពេល​ពពោះ​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ​ ដោយ​សារ​តែ​រាងកាយ​ម៉ាក់​ជួសជុល​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ ក្នុង​ករណី​ខ្លះ​ទៀត ការ​របើក​ថង់​កូន​ អាច​មាន​រោគសញ្ញា​ដូចជា​ឈឺ​ពោះ​ ​ឬ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ។​ ដូច​នេះ​ហើយ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ពិនិត្យផ្ទៃ​ពោះ​ដោយ​ឆ្លុះ​​អេកូ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​ទទួល​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​ ក៏​ដូចជា​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ។ ប្រសិនបើ​ម៉ាក់​ៗ​​របើក​ថង់​កូន​កម្រិត​ស្រាល បញ្ហា​នឹង​បាត់​ទៅ​វិញ​នៅ​ត្រី​មាស​ទី​២ ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ យើង​អាច​ប្រឈម​ហានិភ័យ​នៃ​ការ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ និង​​របើក​សុក។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ មូលហេតុ​បង្ក អ្នក​ជំនាញ​មិន​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​បង្ក​ច្បាស់លាស់​នៃ​បញ្ហា​របើក​ថង់​កូន​ឡើយ ប៉ុន្តែ​ករណី​នេះ អាច​បណ្តាល​មក​ពី​ការ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន​ជ្រុល ឬ​ការ​ប្រែប្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ។ [embed-health-tool-due-date] ការ​ព្យាបាល ជា​ធម្មតា ការ​របើក​ថង់​កូន អាច​នឹង​កាត់បន្ថយ​ ឬ​បាត់​ទៅ​វិញ​ទាំង​ស្រុង នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាក​គ្រប់គ្រាន់​ ជៀសវាង​​ឈរ​យូរ ឬ​ធ្វើ​ការងារ​ផ្ទះ​ច្រើន​ ញ៉ាំ​ទឹក​ប្រហែល​២​លីត្រ​ក្នុង​មួយ​ថ្ងៃ តម​រួម​ភេទ និង​ធ្វើការ​ព្យាបាល​ដោយ​លេប​ថ្នាំ​​អ័រម៉ូន។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

ជួបបញ្ហាប្រែប្រួលអ័រម៉ូនពេលពពោះ? ដោះស្រាយតាមគន្លឹះទាំង៤នេះ

អ័រម៉ូន​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​លូតលាស់​របស់​ទារក​​​ក្នុង​ផ្ទៃ​អំឡុង​ពេល​ពពោះ។ យ៉ាង​ណា​មិញ ការ​ប្រែប្រួល​អ័រម៉ូន​ អាច​បង្ក​ជា​​បញ្ហា​មួយ​ចំនួន​ដូចជា​អស់​កម្លាំង ស្រក​ទម្ងន់​ ថប់​បារម្ភ និង​ប្រែប្រួល​អារម្មណ៍។ ជាង​នេះ​ទៅ​ទៀត ការ​ប្រែប្រួល​អ័រម៉ូន​ ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ងាយ​​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​ ​រួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កូន​កើត​មុន​ខែ​ រលូត​កូន ឬ​កូន​​មិន​គ្រប់​គីឡូ​ជា​ដើម។ ជា​ទូទៅ កត្តា​ធាត់​ជ្រុល អាលែកហ្ស៊ី ស្រ្តេស ឬ​ផល​ប៉ះពាល់​នៃ​ថ្នាំ​មួយ​ចំនួន និង​បែបបទ​រស់​នៅ​​មិន​ល្អ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​អ័រម៉ូន។ ដូច​នេះ​​ តើ​ស្ត្រី​ពពោះ គួរ​​គ្រប់គ្រង​បញ្ហា​អតុល្យភាព​អ័រម៉ូន​តាម​វិធី​ណា​ខ្លះ? គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​​​គន្លឹះ​គ្រប់គ្រង​បញ្ហា​អតុល្យភាព​អ័រម៉ូន​អំឡុង​ពេល​ពពោះ ១. ហាត់​ប្រាណ​ជា​ទៀងទាត់ ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ស្រាល​ៗ មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​សុខភាព​អ័រម៉ូន។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​លំហូរ​ឈាម​ឲ្យ​កាន់​តែ​ប្រសើរ​នោះ​ទេ ថែម​ទាំង​អាច​បង្កើន​រំញោច​នៃ​​សរសៃ​ប្រសាទ​ទទួល​អ័រម៉ូន​ផង​ដែរ។ ប្រសិនបើ​យើង​ហាត់​ប្រាណ​ជា​ទៀងទាត់​ នោះ​នឹង​អាច​កាត់បន្ថយ​អាការៈ​ឈឺ​ខ្នង និង​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ក៏​ដូចជា​បញ្ហា​កូន​កើត​មុន​ខែ។ លើស​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​រាងកាយ​សមសួន និង​ពង្រឹង​សុខភាព​បេះដូង និង​សរសៃ​ឈាម។ ប៉ុន្តែ ស្ត្រី​ពពោះ គួរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជាមុន​​ មុន​ចាប់ផ្តើម​ធ្វើ​លំហាត់​ប្រាណ​ណា​មួយ។ ២. កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ ការ​កាត់បន្ថយ​​កម្រិត​ជាតិ​ស្ករ​ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​មុខងារ​អ័រម៉ូន និង​បញ្ចៀស​ភាព​ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ផ្សេង​ៗ។ ផ្លែឈើ​ស្រស់​ ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​​ដែល​ម៉ាក់​ៗ​មិន​គួរ​រំលង។ ម៉ាក់ៗ​គួរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​បន្ថែម​ស្ករ និង​​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​ឲ្យ​បាន​ស្កប់ស្កល់​ អាច​ជួយ​ឲ្យ​រាងកាយ​បាន​សម្រាក និង​​បំពេញ​ថាមពល​ឡើង​វិញ។ ផ្ទុយ​ទៅ​វិញ ការ​គេង​មិន​​គ្រប់គ្រាន់ មាន​ទំនាក់ទំនង​ជាមួយ​នឹង​អតុល្យភាព​នៃ​អ័រម៉ូន​ជា​ច្រើន​ […]


បញ្ហាផ្ទៃពោះ

ជំងឺPotter Syndromeអាចប៉ះពាល់តម្រងនោមទារកក្នុងផ្ទៃ ម៉ាក់ៗត្រូវប្រយ័ត្ន

ស្រ្តី​ពពោះ​ គួរ​​តាមដាន​សុខភាព​ជា​ទៀងទាត់ ដើម្បី​ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ជំងឺ​កម្រ​មួយ​ប្រភេទ ដែល​មាន​ឈ្មោះ​ថា ជំងឺ​Potter Syndrome។ ​ជំងឺ​Potter Syndrome​ជា​អ្វី​? ជំងឺ​Potter Syndrome ប៉ះពាល់​ដល់​ការ​លូតលាស់​ ក៏​ដូចជា​មុខងារ​នៃ​តម្រង​នោម​របស់​ទារក​ ដែល​​បង្ក​ឲ្យ​មាន​កង្វះ​ទឹក​ភ្លោះ​នៅ​ក្នុង​ស្បូន។ ជា​លទ្ធផល ទារក​ដែល​មាន​ជំងឺ​នេះ នឹង​មាន​ស្បែក​ជ្រីវជ្រួញ ត្រចៀក​ទាប ច្រមុះ​សំប៉ែត ហើយ​ផ្នត់​នៃ​ចុង​ភ្នែក​ក៏​ឃ្លាត​ចេញ​ពី​គ្នា​ដែរ។ យោង​តាម​National Library of Medicine បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ ជា​ប្រភេទ​ជំងឺ​កម្រ ដែល​កើត​លើ​ទារក​ម្នាក់​ក្នុង​ចំណោម​ទារក​២០០០ ទៅ​៥០០០​នាក់​ប៉ុណ្ណោះ ហើយ​នឹង​កើត​លើ​ក្មេង​ប្រុស​ច្រើន​ជាង​ក្មេង​ស្រី។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​ក្មេង​កើត​ជំងឺPotter Syndrome អាច​​ព្យាបាល​បាន​អត់? កត្តា​នេះ គឺ​អាស្រ័យ​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ជាក់ស្តែង។ ប្រសិនបើ​បញ្ហា​ខ្វះ​ទឹក​ភ្លោះ ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ និង​មុខងារ​នៃ​សរីរាង្គ​សំខាន់​ នោះ​ឱកាស​រស់រាន​មាន​ជីវិត​ក៏​តិច​ទៅ​តាម​ហ្នឹង​ដែរ។ ប៉ុន្តែ សម្រាប់​ទារក​ដែល​មាន​រោគសញ្ញា​ស្រាល​ អាច​ធ្វើ​ការ​ព្យាបាល​​បាន និង​អាច​​ប្រសើរ​ឡើង​ទៅ​តាម​ពេលវេលា។ ​យ៉ាង​ណា​មិញ បើ​យោង​តាមStatPearls បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ទារក​ដែល​កើត​​ជំងឺPotter Syndrome ​នេះ​ មិន​ល្អ​​ឡើយ​ ពោល​គឺ​ទារក​ទាំង​អស់​ អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​ក៏​ស្លាប់​ភ្លាម​ៗ​ក្រោយ​ពេល​សម្រាល។ មូលហេតុ​នៃ​ជំងឺPotter Syndrome​​​​​​ ​មូលហេតុ​បង្ក​នៃ​ជំងឺ​នេះ ភាគ​ច្រើន​ទាក់ទង​ទៅ​នឹង​តម្រង​នោម​ ដែល​រួម​មាន​តម្រង​នោម​មិន​លូតលាស់ ឬ​គ្មាន​តម្រង​នោម​ ជំងឺ​តម្រង​នោម​Polycystic ការ​ស្ទះ​ផ្លូវ​ទឹក​នោម​ និង​ការ​លេច​ធ្លាយ​នៃ​ទឹក​ភ្លោះ ដោយ​សារ​តែ​បែកស្រោមទឹកភ្លោះ។ [embed-health-tool-due-date] ​ជំងឺPotter […]


បញ្ហាផ្ទៃពោះ

ឆ្ងល់អត់ ឈឺគូទពេលពពោះបណ្តាលមកពីមូលហេតុអ្វី? បង្ការបែបណា?

ស្រប​ពេល​ដែល​គភ៌​លូតលាស់​ ហើយ​ស្បូន​កាន់​តែ​រីក​ធំ នោះ​អាច​ដាក់​សម្ពាធ​លើ​ត្រគាក ខ្នង និង​គូទ​របស់​ម៉ាក់​ៗ​បាន។ បញ្ហា​ឈឺ​ត្រង់​គូទ​អាច​កើត​ចេញ​ពី​ផ្នែក​ផ្សេង​នៃ​រាងកាយ និង​រាលដាល​ទៅ​ដល់​គូទ ឬ​អាច​បណ្តាល​មក​ពី​បញ្ហា​នៅ​ត្រង់​បរិវេណ​នោះ​តែ​ម្តង។ ខាង​ក្រោម​នេះ ជា​មូលហេតុ​មួយ​ចំនួន​ ដែល​បណ្តាល​ឲ្យ​ស្ត្រី​ពពោះ​មួយ​ចំនួន​មាន​អាការៈ​ឈឺ​គូទ៖ ​១. ជំងឺ​ឫសដូងបាត ជំងឺ​ឫសដូង​បាត ជា​ការ​ហើម​សរសៃ​វ៉ែន​នៅ​ត្រង់​រន្ធ​គូទ ឬ​គូទ។ នៅ​ពេល​ដែល​ស្បូន​រីក​នៅ​ត្រី​មាស​ទី​២ និង​ទី​៣ នោះ​នឹង​ដាក់​សម្ពាធ​ទៅ​លើ​គូទ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ឫសដូងបាត។ ការ​ទល់​លាមក​ និង​ឈរ​យូរ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​រក​ជំងឺ​មួយ​នេះ​ដែរ។ រោគសញ្ញា​នៃ​ជំងឺ​ឫសដូង​បាត ឈឺ​រន្ធ​គូទ រមាស់​ជុំវិញ​រន្ធ​គូទ បន្ទោបង់​មាន​ឈាម មាន​ដុំ​ទន់​មួយ​នៅ​ក្នុង​រន្ធ​គូទ [embed-health-tool-due-date] ​២. ជំងឺ Sciatica ​ ​​សរសៃ​ប្រសាទSciatica ​រត់​ពី​គូទ​ចុះ​ក្រោម​ទៅ​ដល់​ជើង។ អំឡុង​ពេល​ពពោះ ស្បូន​របស់​យើង​នឹង​រីក​ធំ ហើយ​គភ៌​ដែល​កំពុង​លូតលាស់​អាច​ដាក់​សម្ពាធ​លើ​សរសៃ​ប្រសាទ​មួយ​នេះ ដែល​បង្ក​ជា​ជំងឺSciatica។ អ្នក​ជំងឺ​នេះ អាច​ប្រឈម​នឹង​ការ​ឈឺចាប់​នៅ​ត្រង់​គូទ​ញឹកញាប់ ព្រម​ទាំង​មាន​អារម្មណ៍​ក្រហាយ​នៅ​ជើង គូទ និង​ខ្នង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣. ឈឺចាប់​ជុំវិញ​អាង​ត្រគាក ទម្ងន់​ខ្លួន​ ក៏​ដូចជា​ចលនា​​របស់​ទារក​ក្នុង​ផ្ទៃ ​អំឡុង​ពេល​ពពោះ​​អាច​បង្ក​ជា​អាការៈ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក ព្រម​ទាំង​រាលដាល​ទៅ​ដល់​គូទ។ ៤. ការ​កន្ត្រាក់ ម៉ាក់​ៗ​នឹង​ប្រឈម​ការ​កន្ត្រាក់​ស្បូន​នៅ​អំឡុង​ត្រី​មាស​ទី​៣ មុន​ពេល​សម្រាល​ ហើយ​ម៉ាក់​ៗ​ខ្លះ អាច​មាន​អារម្មណ៍​ឈឺចាប់​ដោយ​ការ​កន្ត្រាក់​នៅ​បរិវេណ​គូទ​ផង​ដែរ។ រោគសញ្ញា​ផ្សេង​ទៀត​ រួម​មាន​៖ ធ្លាក់​ឈាម​ ឬ​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​ត្នោត​ ឈឺ​ខ្នង​​ផ្នែក​ខាង​ក្រោម​ និង​ពោះ បែក​ទឹក​ភ្លោះ។ គន្លឹះ​ដោះស្រាយ ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ពពោះ​ (ប្រឹក្សាជាមួយគ្រូពេទ្យ ឬឱសថការី) […]


បញ្ហាផ្ទៃពោះ

រឿងគួរធ្វើ និងមិនគួរធ្វើ អំឡុងពេលពពោះត្រីមាសទី១

ក្នុង​ត្រី​មាស​ទី​១ រាងកាយ​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​។ ពិត​ណាស់​ សញ្ញា​ដំបូង​នៃ​ការ​ពពោះ គឺ​បាត់​រដូវ ហើយ​រយៈពេល​ពីរ​បី​សប្តាហ៍​​ក្រោយ​ ស្ត្រី​ពពោះ​អាច​នឹង​ជួប​ប្រទះ​អាការៈ​​ដូច​ខាង​ក្រោម​នេះ៖ អស់​កម្លាំង ចុក​ពោះ ក្អួត ប្រែប្រួល​អារម្មណ៍​ ឈឺ​សុដន់​ ក្រហាយ​ទ្រូង ឡើង​ទម្ងន់ ឈឺ​ក្បាល មាន​ចំណង់​អាហារ​ជាក់លាក់​ ទល់​លាមក។ [embed-health-tool-due-date] អំឡុង​ត្រី​មាស​ទី​១ គភ៌​មាន​ការ​ប្រែប្រួល​ដូច​ម្តេច? ថ្ងៃ​ដំបូង​នៃ​ការ​ពពោះ ក៏​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​មក​រដូវ​ដែរ។ អំឡុង​ត្រី​មាស​ទី​១​នេះ ទារក​​ក្នុង​ផ្ទៃ​មាន​ការ​លូតលាស់​យ៉ាង​ឆាប់​រហ័ស។ គភ៌​ចាប់ផ្តើម​​មាន​ខួរ​ក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​ ហើយ​សរីរាង្គ​ផ្សេង​ៗ​នឹង​ចាប់ផ្តើម​កកើត​ដូច​គ្នា។ បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ ចាប់ផ្តើម​លោត​ក្នុង​អំឡុង​ត្រី​មាស​ទី​១។ ដៃ និង​ជើង​ចាប់ផ្តើម​ដុះ​ចេញ​នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង​ ហើយ​នៅ​ចុង​បញ្ចប់​នៃ​សប្តាហ៍​ទី​៨ ម្រាម​ដៃ និង​ម្រាម​ជើង​ចាប់ផ្តើម​លូតលាស់​។ នៅ​ចុង​បញ្ចប់​នៃ​ត្រី​មាស​ទី​១ ម៉ាក់​ៗ​ក៏​អាច​ដឹង​ពី​ភេទ​របស់​កូន​ផង​ដែរ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ Office on Women's health។ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​​លូតលាស់​បាន​​​ប្រសើរ ស្ត្រី​ពពោះ​គួរ​​យល់​ដឹង​ពី​រឿង​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​នៅ​ត្រី​មាស​ដំបូង​ ដែល​ជា​ពេល​​វេលា​ដ៏​សំខាន់​បំផុត​នៃ​ការ​ពពោះ។​​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​រឿង​អ្វី​ខ្លះ​ដែល​ម៉ាក់​ៗ​គួរ និង​មិន​គួរ​ធ្វើ​នៅ​ត្រី​មាស​ដំបូង? ប្រការ​គួរ​ធ្វើ​នៅ​ត្រី​មាស​ដំបូង ញ៉ាំ​វីតាមីន​រក្សា​គភ៌ ហាត់​ប្រាណ​ជា​ទៀងទាត់ ញ៉ាំ​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ផ្លែឈើ បន្លែ និង​ជាតិ​សរសៃ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ប្រការ​ដែល​គួរ​ជៀសវាង ធ្វើ​លំហាត់​ប្រាណ​ខ្លាំងក្លា ជាតិ​អាកុល កាហ្វេអ៊ីន ត្រី​ឆៅ […]


បញ្ហាផ្ទៃពោះ

ញ៉ាំ​ខ្ញី ជួយដោះស្រាយអាការៈចង្អោរអំឡុងពេលពពោះ

អំឡុង​ពេល​ពពោះ ស្រីៗ​យើង​តែង​ប្រឈម​នឹង​អាការៈ​ចាញ់​កូន​ ដូចជា​ចង្អោរ ឬ​ក្អួត ដែល​រោគសញ្ញា​ទាំង​នេះ ច្រើន​កើត​ឡើង​នៅ​ត្រី​មាស​ទី​១ ឬ​រយៈពេល​១២​សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ។ ប៉ុន្តែ នៅ​ករណី​ខ្លះ​ទៀត រោគសញ្ញា​ទាំង​នេះ អាច​បន្ត​រហូត​ដល់​ពេល​សម្រាល​តែ​ម្តង។ អាការៈ​ចាញ់​កូន​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ​ ប៉ុន្តែ​អាច​ប៉ះពាល់​ចំពោះ​ស្ត្រី​យើង​ដល់​ទៅ​៩០​%​អំឡុង​ពេល​ពពោះ ហើយ​ជានិច្ចកាល​ រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ញ៉ាំ​ខ្ញី ខ្ញី​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​អាការៈ​ចង្អោរ​​ដោយ​សារ​ចាញ់​កូន ប៉ុន្តែ​​មិន​អាច​ដោះស្រាយ​បញ្ហា​ក្អួត​បាន​ឡើយ។ ពិត​ណាស់​ ម៉ាក់​ៗ​អាច​ញ៉ាំ​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​ខ្ញី ឬ​ញ៉ាំ​តែ​ខ្ញី ដើម្បី​កាត់បន្ថយ​អាការៈ​ចង្អោរ។ [embed-health-tool-due-date] គន្លឹះ​ថែទាំ​ផ្ទាល់​ខ្លួន ញ៉ាំ​អាហារ​តិច​តួច​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​១​ម៉ោង ទៅ​២​ម៉ោង​ម្តង។ ជ្រើសរើស​អាហារ​ដែល​មាន​​កាបូអ៊ីដ្រាត​ចម្រុះ​ខ្ពស់ ដែល​រួម​មាន​​ចេក និង​បន្លែ​ស្លឹក​បៃតង។ ជៀសវាង​ញ៉ាំ​អាហារ​ហឹរ កុំ​ប្រែ​ខ្លួន​លឿន​ពេក បើ​ធុំ​ក្លិន​មិន​ល្អ​នៅ​កន្លែង​ណា​មួយ ស្រី​ៗ​យើង​អាច​ហិត​ចំណិត​​ក្រូច​ឆ្មារ​បាន។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ យើង​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល ជួនកាល អាការៈ​ចង្អោរ និង​ក្អួត​អាច​មាន​សភាព​ធ្ងន់ធ្ងរ ឬ​អាច​បន្ត​រហូត​ដល់​ត្រី​មាស​ទី​២។ ដូច្នេះ​ហើយ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ពី​វិធី​ព្យាបាល​ដទៃ​ទៀត ដូចជា​ការ​ប្រើ​ថ្នាំ ឬ​ព្យួរ​សេរ៉ូម​ជាដើម។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

កម្រិតអាស៊ីដអ៊ុយរិកខ្ពស់ បង្កហានិភ័យអ្វីខ្លះដល់ស្រ្តីពពោះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់ អំឡុង​ពេល​ពពោះ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ពិត​ណាស់​ បញ្ហា​សុខភាព​មួយ​នេះ​មាន​ការ​ពាក់ព័ន្ធ​នឹង​ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ ដូចជា​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ អ្វី​ទៅ​ជា​អាស៊ីដ​អ៊ុយរិក? ​​អាស៊ីដ​អ៊ុយរិក​ ជា​សារធាតុ​គីមី​ដែល​បង្កើត​ឡើង​នៅ​ក្នុង​រាងកាយ​របស់​យើង។ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ រាងកាយ​យើង​ដុត​រំលាយ​សារធាតុ​Purines ដែល​បង្កើត​ឡើង​ដោយ​រាងកាយ​ ឬ​ទទួល​បាន​ពី​អាហារ ដូចជា​សាច់​ ត្រី និង​បង្កើត​បាន​​ជា​អាស៊ីត​អ៊ុយរិក។ នៅ​ពេល​ដែល​អាស៊ីដ​អ៊ុយរិក​ខ្ពស់ តម្រង​នោម​យើង​មិន​អាច​កម្ចាត់​អាស៊ីដ​នេះ​ទាំង​ស្រុង​ឡើយ ដែល​នាំ​ឲ្យ​មាន​អាស៊ីដ​អ៊ុយរិក​​កើន​ឡើង​នៅ​ក្នុង​ឈាម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ កម្រិត​អាស៊ីដ​អ៊ុយ​រិក​ធម្មតា អំឡុង​ពេល​ពពោះ ​ចំពោះ​ស្ត្រី​ដែល​មិន​មាន​ផ្ទៃពោះ កម្រិត​អាស៊ីដ​អ៊ុយរិក​ធម្មតា មាន​ចន្លោះ​ពី​២,៥ ទៅ​៥,៦ មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម។ យ៉ាង​ណា​មិញ សម្រាប់​ម៉ាក់​ៗ​នៅ​ត្រី​មាស​ទី១ កម្រិត​អាស៊ីដ​អ៊ុយរិក​ គឺ​ចាប់​ពី​២ ដល់​៤,២មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម ហើយ​កើន​ឡើង​រហូត​ដល់ ២,៤ ទៅ៤,៩មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម​នៅ​ត្រី​មាស​ទី​២។ ចំណែក​ឯ​នៅ​ត្រី​មាស​ទី​៣​ គឺ​នៅ​ចន្លោះ​ពី​៣,១ ដល់​៦,៣​មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម។ ហានិភ័យ​​ទាក់ទង​នឹង​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ អំឡុង​ពេល​ពពោះ ប្រសិនបើ​​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​នៅ​ត្រី​មាស​ទី​១ ម៉ាក់​អាច​ប្រឈម​នឹង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ ក្នុង​ករណី​នេះ ស្ត្រី​ពពោះ មិន​អាច​ផលិត និង​ប្រើប្រាស់​អ័រម៉ូន​អង់ស៊ុយលីន​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ឡើយ។ តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទារក​ក្នុង​ផ្ទៃ? ​​​ប្រសិនបើ​ម៉ាក់​ៗ​មាន​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ អំឡុង​ពេល​ពពោះ ទម្ងន់​របស់​កូន​អាច​ថយ​ចុះ និង​អាច​បណ្តាល​ឲ្យ​​កូន​មាន​​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត ឬ​អាច​ស្លាប់​ក្នុង​ផ្ទៃ​ក៏​មាន។ ជាមួយ​គ្នា​នេះ​ដែរ កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ ក៏​អាច​បង្ក​ផល​ប៉ះពាល់​រយៈពេល​វែង ដូចជា​លើស​សម្ពាធ​ឈាម​ ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះដូង​ជា​ដើម។ [embed-health-tool-due-date] ម៉ាក់​អាច​បង្ការ​បញ្ហា​អាស៊ីដ​អ៊ុយ​រិក​ខ្ពស់​ដោយ​វិធី​ណា? ​​​ដើម្បី​ឲ្យ​ទារក​ក្នុង​ផ្ទៃ មាន​សុខភាព​ល្អ ម៉ាក់​ៗ​ចាំបាច់​កាត់បន្ថយ​កម្រិត​អាស៊ីដ​អ៊ុយរិក​​អំឡុង​ពេល​ពពោះ […]


បញ្ហាផ្ទៃពោះ

ម៉េចពេលពពោះ ច្រមុះម៉ាក់ៗរីកធំខុសធម្មតាចឹង?

អំឡុង​ពេល​ពពោះ​ រាងកាយ​ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជៀស​មិន​ផុត​ឡើយ​ ដូចជា​សុដន់​រីក​ធំ ឬនោម​ញឹកញាប់​ជា​ដើម។ ប៉ុន្តែ ម៉ាក់ៗ​ដឹង​អត់​ថា ​ច្រមុះ​យើង​ក៏​អាច​​ប្រែប្រួល​អំឡុង​ពេល​ពពោះ​ដូច​គ្នា។ តើ​បញ្ហា​ច្រមុះ​រីក​ធំ​អំឡុង​ពេល​ពពោះ​ជា​រឿង​ធម្មតា ឬ​​គួរ​ឲ្យ​បារម្ភ? មូលហេតុ​នៃ​ច្រមុះ​រីក​ធំ​អំឡុង​ពេល​ពពោះ ​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ចាប់​ពី​ត្រី​មាស​ទី​១ និង​ត្រី​មាស​ទី​២ សរសៃ​ឈាម​អាច​រីក​ធំ ដើម្បី​​ទប់ទល់​ទៅ​នឹង​ការលូតលាស់​របស់​ទារក អាច​បណ្តាល​ឲ្យ​កើន​ឡើង​លំហូរ​ឈាម​ទៅ​ក្នុង​ភ្នាស​រម្អិលក្រោម​ច្រមុះ ជា​ហេតុ​នាំ​ឲ្យ​ច្រមុះ​រីក​ធំ។ ក្នុង​អំឡុង​ត្រី​មាស​ទី​៣ ម៉ាក់​ៗ​ខ្លះ​ក៏​អាច​ជួប​ប្រទះ​បញ្ហា​ចាល់​​ទឹក​នៅ​ក្នុង​ផ្ទៃ​មុខ ដែល​​ធ្វើ​ឲ្យ​ច្រមុះ​ឡើង​ហើម។ យ៉ាង​ណា​មិញ បញ្ហា​ច្រមុះ​​រីក​ធំ​​មិន​មាន​អ្វី​គួរ​ឲ្យ​យើង​បារម្ភ​ឡើយ ហើយ​ករណី​នេះ​ក៏​​មិន​មែន​កើត​ឡើង​លើ​ស្ត្រី​ពពោះ​គ្រប់​រូប​នោះ​ដែរ ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ពេល​ណា​​ច្រមុះ​វិល​មក​​ធម្មតា​វិញ? ជា​ទូទៅ ច្រមុះ​ម៉ាក់​ៗ​នឹង​វិល​មក​រក​សភាព​ដើម​ក្រោយ​សម្រាល​កូន​រួច គឺ​នៅ​ពេល​ដែល​អ័រម៉ូន​មាន​ស្ថិរភាពហើយ​ការ​ហើម​ក៏​ស្រក​ចុះ​ទៅ​តាម​នោះ​ដែរ។ [embed-health-tool-due-date] ការ​ប្រែប្រួល​​​ដទៃ​​ទៀត​អំឡុង​ពេល​ពពោះ ចង្អោរ ប្រែប្រួល​អារម្មណ៍ ឈឺ​សុដន់ ឈឺ​ក្បាល​ញឹកញាប់ ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម នោម​ញឹកញាប់ អាច​មាន​អាការៈ​​ពិបាក​ដកដង្ហើម​ ឬ​ហើម​ជើង។ ម៉ាក់​ៗ​គួរ​សង្កេត​ឲ្យ​បាន​ដិតដល់​ទៅ​​លើ​ការ​ប្រែប្រួល​ដែល​កើត​មាន​អំឡុង​ពេល​ពពោះ​ ក៏​ដូចជា​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សម្ភព ដើម្បី​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេង​ៗ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

ឈឺជុំវិញអាងត្រគាកអំឡុងពេលពពោះបណ្តាលមកពីអ្វី? គួរបារម្ភអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក​​អំឡុង​ពេល​ពពោះ​ កើត​ឡើង​ដោយ​សារ​តែ​​ការ​លាត​សន្ធឹង​នៃ​សរសៃ​ចង​ដែល​​ទ្រទ្រង់​ស្បូន ហើយ​ភាគ​ច្រើន​ បញ្ហា​សុខភាព​មួយ​នេះ​មិន​​បង្ក​គ្រោះថ្នាក់​​ដល់​ទារក​ក្នុង​ផ្ទៃ ឬ​​​​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​សម្រាល​កូន​តាម​ធម្មជាតិ​នោះ​ឡើយ។ រោគ​សញ្ញា​នៃ​ការ​ឈឺ​ជុំវិញ​អាង​ត្រគាក​មាន​អ្វី​ខ្លះ? រោគសញ្ញា​នៃ​ការ​ឈឺ​ជុំវិញ​អាង​ត្រគាក មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​។ ប៉ុន្តែ​ម៉ាក់​ៗ​មួយ​ចំនួន​ ពុំ​​ប្រឈម​នឹង​ការ​ឈឺចាប់​នេះ​​ឡើយ​អំឡុង​ពេល​ពពោះ។ ចំពោះ​រោគសញ្ញា​វិញ ម៉ាក់​​អាច​មាន​ការ​​ឈឺ​​ចាប់​នៅ​ជុំវិញ​អាង​ត្រគាក​តិចតួច ឬ​ធ្ងន់ធ្ងរ ដែល​រួម​មាន​៖ ឈឺចាប់​​នៅ​តំបន់​អាង​ត្រគាក ឈឺចាប់​ដែល​រាលដាល​ដល់​តំបន់​ផ្សេង​​ៗ រួម​មាន​ តំបន់ប្រដាប់ភេទ ខ្នង​ផ្នែក​ខាង​ក្រោយ​ ត្រគាក ភ្លៅ ជង្គង់។ ការ​ឈឺចាប់​កាន់​តែ​យ៉ាប់យ៉ឺន នៅ​ពេល​​ធ្វើ​សកម្មភាព​មួយ​ចំនួន​ ដូចជា​ដើរ​យូរ រួម​ភេទ ឡើង​ជណ្តើរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ មូលហេតុ​​អ្វី​បណ្តាល​ឲ្យ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក? ថ្វី​ត្បិត​តែ​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​​មូលហេតុ​ជាក់លាក់​នៃ​ការ​ឈឺ​ចាប់​ជុំវិញ​អាង​ត្រគាក​ ​ប៉ុន្តែ​កត្តា​ខាង​ក្រោម​នេះ អាច​ជា​មូលហេតុ​បង្ក​៖ ចលនា​មិន​ស្មើ​គ្នា​នៃ​សន្លាក់​ឆ្អឹង​អាង​ត្រគាក ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​នៃ​សាច់ដុំ​ជុំវិញ របួស​ឆ្អឹង​អាង​ត្រគាក​ពី​មុន ប្រែប្រួល​អ័រម៉ូន ទីតាំង​នៃ​ទារក​​ក្នុង​ផ្ទៃ។ [embed-health-tool-due-date] ការ​ព្យាបាល​ការ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក ម៉ាក់​ៗ​ដែល​ជួប​ប្រទះ​ការ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក ​អាច​អនុវត្តន៍​វិធីសាស្ត្រ​​ទាំង​នេះ៖ ស្អំ​កំណាត់​ក្តៅ​នៅ​បរិវេណ​ដែល​ឈឺចាប់ ពាក់​ស្បែក​ជើង​​កែង​ទាប និង​មាន​ផាសុកភាព ជៀសវាង​ឈរ​ ឬ​ដើរ​យូរ​ កាត់បន្ថយ​សកម្មភាព​ខ្លាំង​​ក្លា​ដែល​ដាក់​សម្ពាធ​លើ​ខ្នង ឬ​អាង​ត្រគាក គេង​កល់​ខ្នើយ​នៅ​ចន្លោះ​ជង្គង់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ