បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

រឿង​ ៥យ៉ាង ស្រីៗកំពុងពពោះត្រូវយក​ចិត្ត​ទុក​ដាក់ ការពារកុំឲ្យមានបញ្ហា​សុខភាព

ម៉ាក់ៗពពោះ ជាពិសេសពពោះកូនដំបូង អាចត្រូវចាស់ៗ​ប្រាប់ឱ្យធ្វើនេះ ឬហាមមិនឱ្យធ្វើ​នោះ​ដែល​ធ្វើឱ្យម៉ាក់ៗមានការភាន់ច្រឡំ និងសាងកំហុស​ដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ភាព​មិន​ស្រួល​ខ្លួន ឬបញ្ហា​ពេលពពោះក៏អាចធ្វើឱ្យម៉ាក់ៗសាងកំហុសដោយអចេតនាដែរ។ តើកំហុស​សាមញ្ញ​អ្វីខ្លះដែលម៉ាក់ៗពពោះអាចតែងធ្វើ និងគួរចៀសវាង? ១. រំលងពេលញុំាអាហារ ត្រីមាសទី ១ ជាពេលវេលាដែលម៉ាក់ៗពពោះភាគច្រើនចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗមិនឃ្លាន ឬ​ញុំា​មិនចូល ដូច្នេះម៉ាក់ៗមួយចំនួនអាចរំលងមិនញុំាអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច។ ការរំលងញុំា​អាហារអាចធ្វើ​ឱ្យម៉ាក់ៗចាញ់កាន់តែខ្លាំង ព្រោះខ្សោយគ្មានកម្លាំងទប់ទល់នឹងអាការៈ​ចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗឈឺក្រពះដែលអាចធ្វើឱ្យម៉ាក់ៗ​ចង្អោរ ចុកចុងដង្ហើម ឬច្រាល់ទឹកអាស៊ីដ​ក្រពះ​ជាដើម។ លើសពីនេះទៅទៀត កូនក្នុងផ្ទៃក៏អាចខ្វះសារធាតុចិញ្ចឹមដែរ ដូច្នេះម៉ាក់ៗ​មិនគួររំលង​ពេល​ញុំាអាហារទេ ហើយគួរញុំាតិចៗតែច្រើនដង និងចៀសវាងញុំាអាហារមុនពេលចូលគេង។ ២. ញុំាសម្រាប់ពីរនាក់ ជាការពិតដែលម៉ាក់ៗមាន​អា​អូន​នៅ​ក្នុងផ្ទៃមែន​ តែម៉ាក់ៗមិនចាំ​បាច់​ញុំាអាហារសម្រាប់មនុស្ស​ពីរនាក់ទេ។ ការញុំាច្រើន ឬប៉ូវលើសចំណុះធ្វើឱ្យម៉ាក់ៗធាត់​លើសគីឡូដែលនឹងបង្កហានិភ័យ​សុខភាព​ដូចជា រលូតកូន សម្រាលមិនគ្រប់ខែ ពិបាកសម្រាលដោយសារកូនថ្លោសពេក កើតជំងឺ​​ទឹកនោម​ផ្អែម​ពេលពពោះ លើសសម្ពាធឈាម ឬគេងបាត់ដង្ហើមជាដើម។ ជាងនេះទៅទៀត ទារក​ដែល​កើតពីម្តាយធាត់លើសគីឡូ មាន​ទំនោរធាត់លើសគីឡូដែរនៅពេលពេញវ័យ ។ ម៉ាក់ៗពពោះត្រូវការកាឡូរីបន្ថែមតែ ៣៤០ ប៉ុណ្ណោះក្នុងមួយថ្ងៃនៅត្រីមាស​ទី ២ និងត្រូវការកាឡូរី​បន្ថែម ៤៥០ ក្នុងមួយថ្ងៃនៅត្រីមាសទី ៣។ ៣. មិនសូវបញ្ចេញសកម្មភាពរាងកាយ ឬមិនហាត់ប្រាណ ជាការពិតណាស់ការពពោះអាចធ្វើឱ្យម៉ាក់ៗមិនស្រួលក្នុងខ្លួន និងពិបាក​ធ្វើចលនា តែមិនមាន​ន័យថា​ម៉ាក់ៗ​មិនអាច​ហាត់ប្រាណបាន​ទេ។ គ្រាន់តែម៉ាក់ៗត្រូវចៀសវាងលំហាត់​ប្រាណណា​ដែល​អាច​បង្កគ្រោះថ្នាក់​ដូចជា ការរត់ ការឈរជើងមួយ […]


បញ្ហាផ្ទៃពោះ

គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ

សុខភាពថ្លើមក្នុងអំឡុងពេលពពោះអាចចុះខ្សោយដោយសារ​ការប្រែប្រួល​អ័រម៉ូនក្នុងរាងកាយ​ដែលប៉ះពាល់ដោយផ្ទាល់ដល់មុខងារថ្លើម ហើយអាច​បង្កទៅជាជំងឺថ្លើមមួយចំនួន​ក្នុងពេលពពោះ​ ហើយ​ក៏អាច​បង្កគ្រោះថ្នាក់ម៉ាក់ៗ និងកូនក្នុងផ្ទៃ។ តើជំងឺថ្លើមដែលកើតតែក្នុងអំឡុងពេលពពោះមានអ្វីខ្លះ? ហើយម៉ាក់ៗគួរថែរក្សារសុខភាពថ្លើមបែបណាដើម្បី​ចៀងវាងមានបញ្ហាថ្លើមក្នុងអំឡុងពពោះ? ១. ជំងឺអាចកើតពេលពពោះដោយសារបញ្ហា​ថ្លើម · ជំងឺ hyperemesis gravidarum៖ កើតនៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ និងក្អួតខ្លាំង · ជំងឺបម្រុងក្រឡាភ្លើង៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបង្កឱ្យម៉ាក់ៗលើសសម្ពាធឈាម ហើម ឈឺក្បាលខ្លាំង ដោយសារ​តែ​ថ្លើម​ខ្យោយ។ · ជំងឺ cholestasis intrahepatic៖ កើតនៅត្រីមាសទី ២ ឬទី ៣ ដែលបណ្តាលឱ្យម៉ាក់ៗរមាស់ កើតលឿង អស់កម្លាំង ឈឺពោះ ឬរាកជាដើម · ជំងឺខ្លាញ់រុំថ្លើមស្រួចស្រាល់ពេលមានផ្ទៃពោះ៖ កើតនៅត្រីមាសទី ៣ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ឈឺពោះ អស់កម្លាំង និងកើតលឿង ២. របបអាហារជួយឱ្យថ្លើមមានសុខភាពល្អ ក. អាស៊ីដអូមេហ្កា ៣ អាស៊ីដអូមេហ្កា ៣ អាចជួយស្តារមុខងារថ្លើមដោយបន្ថយការរលាកក្នុងខ្លួន និងបំបែកជាតិខ្លាញ់​ដែល​ប្រមូលផ្តុំនៅក្នុងកោសិកា ហើយសម្បូរនៅក្នុងអាហារដូចជា ត្រីសាម៉ុន ធូណា ផ្លែបឺរ ប្រេង​អូលីវ និងគ្រាប់វ៉ុលណាត់។ ខ. […]


បញ្ហាផ្ទៃពោះ

ចាញ់កូនកម្រិតណា ទើបគ្រួពេទ្យណែនាំ​ឲ្យ​ប្រើថ្នាំបំបាត់​ចាញ់?

អាការៈចាញ់កូនអាចកើតឡើងលើម៉ាក់ៗពពោះប្រហែល ៨០% នៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ញុំាអ្វី​មិនចូល ឬមិនស្រួលក្នុងខ្លួន។ ទន្ទឹមនឹងនោះ ម៉ាក់ៗមួយចំនួនអាចចាញ់កូនខ្លាំង រហូតដល់ក្អួត​ច្រើន​ដង​ក្នុងមួយថ្ងៃៗ​ និងធ្វើឱ្យស្រក់ទម្ងន់ខ្លាំងជាដើម។ ហេតុអ្វីបានជាម៉ាក់ៗមួយចំនួនចាញ់​កូន​ខ្លាំង? ការចាញ់កូនខ្លាំងអាចបង្កគ្រោះថ្នាក់​អត់? ហើយចាញ់ដល់កម្រិតណាទើបគួរ​ញុំាថ្នាំ​បំបាត់​ចាញ់? ជាទូទៅអាការៈចាញ់កូនអាចបាត់ទៅ​វិញ​ត្រឹម​ផុត​ត្រីមាសទី ១ តែបើម៉ាក់ៗចាញ់ខ្លាំង ម៉ាក់ៗអាចចាញ់រហូតដល់​ត្រីមាស​ទី ២ ឬទី ៣។ ១. មូលហេតុម៉ាក់ៗចាញ់កូនខ្លាំង មូលហេតុបង្កឱ្យម៉ាក់ៗចាញ់កូនខ្លំាងអាចមកពី៖ ការកើនឡើងខ្ពស់នៃកម្រិត​អ័រម៉ូន HCG ក្នុងអំឡុងពេលពពោះ កត្តាដំណពូជ ការពពោះកូនភ្លោះចាប់ពី ២ ឡើងទៅ ការមានប្រវត្តិធ្លាប់ចាញ់កូនខ្លំាង ការមានជំងឺឈឺក្បាលប្រកាំងដោយមានចង្អោរ ឬក្អួត [embed-health-tool-due-date] ២. អាការៈចាញ់កូនខ្លាំង បើម៉ាក់ៗចាញ់កូនខ្លាំង ម៉ាក់ៗអាចមានអាការៈដូចខាងក្រោម៖ ចង្អោរ​​ពេញ​មួយ​ថ្ងៃដែលធ្វើ​ឱ្យ​មិន​អាច​ញ៉ាំអាហារ ឬទឹកបាន ក្អួត ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ (ញុំាហើយក្អួតមកវិញទាំងអស់) ក្អួតចេញពណ៌ត្នោត ឬមានលាយឈាម ស្រក​ទម្ងន់ខ្លាំង  វិលមុខ ឬរកកល់សន្លប់ពេលក្រោកឈរ នោមតិចជាងធម្មតាដែលធ្វើឱ្យទឹកនោមមានពណ៌ក្រម៉ៅ ចង្វាក់បេះដូងលោតលឿន ឈឺក្បាលច្រើនដង មានក្លិនមាត់ ឬក្លិនខ្លួន អស់កម្លាំងខ្លាំង ច្របូកច្របល់ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ […]


បញ្ហាផ្ទៃពោះ

តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាសុដន់ពេលពពោះ

សុដន់ម៉ាក់ៗសឹងតែអាចប្រែប្រួលចាប់តាំងពីម៉ាក់ៗមានផ្ទៃពោះនៅថ្ងៃដំបូងម្ល៉េះដោយសារការប្រែប្រួលអ័រម៉ូន ការកើនឡើងនៃលំហូរឈាម និង​សារធាតុរាវក្នុងខ្លួនដែលធ្វើឱ្យសុដន់រីកធំ ហើម ឈឺ រមាស់ ឬចេញទឹកថ្លាៗ (ទឹកដោះដំបូង) ជាដើម។ ម៉ាក់ៗគួរធ្វើម៉េចដើម្បី​កាត់​បន្ថយ​អាការៈ​ទាំងនេះ? ម៉ាក់ៗអាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោមដើម្បីដោះស្រាយបញ្ហា​មិនស្រួលសុដន់ក្នុងអំឡុងពេលពពោះ៖ ១. បញ្ហាសុដន់រីកធំ ជ្រើសរើសអាវទ្រនាប់ដែលមានប៉ុងធំដែលអាចបាំងសុដន់បានល្អ និងមានដៃធំដែល​អាច​ទ្រសុដន់​បានល្អ ជ្រើសរើសអាវទ្រនាប់ធ្វើពីសាច់កប្បាសព្រោះអាចឱ្យខ្យល់ចេញចូលបាន ២. បញ្ហាឈឺសុដន់ ចៀសវាងពាក់អាវទ្រនាប់ប្រភេទមានប៉ុងកល់ទ្រូង ឬប្រភេទមានថ្នេររត់នៅពាក់កណ្តាល់​ប៉ុង​ដែល​អាចធ្វើឱ្យម៉ាក់ៗមិនស្រួលខ្លួន។ ចៀសវាងពាក់អាវទ្រនាប់មានកងដែកទ្រពីក្រោម ឬតូចជាងទំហំដើមទ្រូង ព្រោះអាចសង្កត់​ថង់​ផលិត​ទឹកដោះ និងរារាំងលំហូរ​ឈាម (ដែលកើនឡើងក្នុងអំឡុងពេលពពោះ) និងបណ្តាលឱ្យឈឺ ឬរលាកសុដន់។ ចៀសវាងសម្អាតតំបន់ជុំវិញក្បាលសុដន់ជាមួយសាប៊ូ ព្រោះអាចបណ្តាលឱ្យស្ងួតស្បែក។ ម៉ាក់ៗគ្រាន់តែលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗទៅបានហើយ។ ចៀសវាងប៉ះ ឬការ​ពារ​កុំ​ឲ្យ​មាន​ការ​បុកប៉ះត្រូវសុដន់ ពេល​សិត​សក់ ម៉ាក់ៗគួរពាក់អាវដើម្បី​ចៀសវាង​ប៉ះសុដន់​ដោយ​​ចៃដន្យ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. បញ្ហារមាស់សុដន់ ក្នុងអំឡុងពេលពពោះសុដន់ម៉ាក់ៗអាចរមាស់ ព្រោះស្បែកសុដន់លាត​សន្ធឹងដោយ​សារ​ទំហំ​សុដន់​រីកធំ ឬអាចឡើងកន្ទួល​ក្រោមសុដន់​ដែលធ្វើឱ្យរមាស់ដែលកើតឡើងដោយសារការបែកញើស ការ​ស្អុះស្អាប់ ឬការកកិតស្បែក ដូច្នេះម៉ាក់ៗ៖ គួរងូតទឹកពីរដងក្នុងមួយថ្ងៃដើម្បីសម្អាតស្បែក ឧស្សាហ៍ជូតញើសក្រោមសុដន់ លាបម្សៅដែលមានសារធាតុស័ង្គសី (zinc) ក្រោមសុដន់ដើម្បីជួយស្រូបសំណើម និងញើស ចៀសវាងងូតទឹកក្តៅឧណ្ហៗដែលធ្វើឱ្យស្ងួតស្បែក ព្រោះកាលណាស្បែកស្ងួត ស្បែកអាច​រមាស់ លាបក្រែមផ្តល់សំណើមលើស្បែកសុដន់បន្ទាប់ពីងូតទឹកជូតខ្លួនរួច (ម៉ាក់ៗអាចនឹង​មាន​អារម្មណ៍​ត្រជាក់ៗ​ដែលធ្វើឱ្យកាន់តែស្រួល​ខ្លួន បើម៉ាក់ៗ​ក្លាសេក្រែមផ្តល់​សំណើម​ក្នុងទូរទឹកកកមុន​លាប) [embed-health-tool-vaccination-tool] ៤. ចេញទឹកថ្លាៗ […]


បញ្ហាផ្ទៃពោះ

ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?

ការធ្វើតេស្តរកជំងឺកាមរោគក្នុងអំឡុងពេលពពោះជាអ្វីដែលម៉ាក់ៗគួរធ្វើពេលពិនិត្យពោះលើកដំបូង។ ជំងឺកាមរោគជាជំងឺអ្វី? មាន​ជំងឺអ្វីខ្លះ? ហើយហេតុអីម៉ាក់ៗគួរធ្វើតេស្តរកជំងឺ​កាមរោគក្នុង​អំឡុង​​ពេល​ពពោះ? ជំងឺកាមរោគជាជំងឺឆ្លងតាមរយៈការរួមភេទ ជាពិសេសច្រើនកើតឡើង​លើ​អ្នកដែលមានដៃគូរួមភេទ​ច្រើន ហើយមិនបានការពារបានត្រឹមត្រូវ។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានឱ្យដឹងថា ម៉ាក់ៗពពោះគួរពិនិត្យរកជំងឺកាមរោគពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ​លើក​ដំបូង​ ព្រោះ​ថា​បើ​ម៉ាក់ៗកើតជំងឺ​កាមរោគដោយមិនដឹងខ្លួន ម៉ាក់ៗអាចមានគ្រោះថ្នាក់ ជាពិសេសអាច​ប៉ះពាល់​ដល់​ទារកក្នុងផ្ទៃ ដោយ​ថា​ជំងឺកាមរោគមួយចំនួនមិនបង្កឱ្យមានរោគសញ្ញាអ្វីទាំងអស់ ទោះជា​បាន​ឆ្លង​ហើយក៏ដោយ។ ១. មានរឿងអ្វីកើតឡើង បើម៉ាក់ៗឆ្លងជំងឺកាមរោគពេលពពោះ? បើម៉ាក់ៗឆ្លងជំងឺកាមរោគដោយមិនដឹងខ្លួន និងមិនបានធ្វើការព្យាបាល ជំងឺនេះអាចបណ្តាលឱ្យ៖ បែកទឹកភ្លោះមុនពេលកំណត់ ឆ្លងមេរោគចូលក្នុងឈាមហើយបង្កឱ្យមានបញ្ហាដល់សរីរាង្គ​ផ្សេងៗ ទារកស្លាប់ក្នុងផ្ទៃ ទារកឆ្លងជំងឺកាមរោគពីកំណើត ទារកពិការ (រលាកភ្នែក ពិការភ្នែក គ ឬថ្លង់ជាដើម) ទារករលាកស្រោមខួរ ទារកកើតមិនគ្រប់គីឡូ ទារកកើតមិនគ្រប់ខែដែលធ្វើឱ្យឈឺច្រើន រលាកសួត ឬស្លាប់ក្រោយពេលសម្រាលរួច ២. ជាទូទៅក្នុងអំឡុងពេលពពោះ ម៉ាក់ៗគួរពិនិត្យរកជំងឺកាមរោគដូចជា៖ ប្រមេះទឹកថ្លា ប្រមេះទឹកបាយ Trichomoniasis ជំងឺសិរមាន់ វិរុស HIV ជំងឺស្វាយ ៣. គ្រូពេទ្យអាចពិនិត្យជំងឺកាមរោគឱ្យម៉ាក់ៗតាមរយៈការពិនិត្យ៖ អាងត្រគាក បៀកទឹករងៃយកទៅពិនិត្យក្នុងមន្ទីរពិសោធន៍ (ករណីមានខ្ទុះ) ទឹកនោម ឈាម សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី […]


បញ្ហាផ្ទៃពោះ

កុំប្រហែស! ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន

ប្រមេះទឹកបាយគឺជាជំងឺកាមរោគដែលឆ្លងតាមរយៈការរួមភេទ ហើយអាចឆ្លងទាំងបុរស និងស្រ្តី។ បើម៉ាក់ៗពពោះឆ្លងជំងឺនេះដោយមិនដឹងខ្លួន អាចមានផលប៉ះពាល់បែបណាខ្លះ? ជំងឺ​នេះ​មាន​រោគ​សញ្ញាអ្វីខ្លះ? អាចព្យាបាលអំឡុងពេលពពោះបានអត់? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ជំងឺប្រមេះទឹក​​បាយបង្កឡើងដោយមេរោគឈ្មោះ Neisseria gonorrhea ដែលបង្ករោគលើប្រដាប់ភេទ មាត់ស្បូន ឬបំពង់ក (បើរួមភេទដោយប្រើមាត់)។ ចំពោះម៉ាក់ៗពពោះដែលមិនដឹងថាឆ្លងជំងឺប្រមេះទឹកបាយ ហើយមិនបានព្យាបាល​ទាន់​ពេល​អាចមានផលប៉ះពាល់ដូចខាងក្រោម៖ រលូតកូន ទារកលូតលាស់មិនគ្រប់លក្ខណៈ ទារកស្លាប់ក្នុងផ្ទៃ ទារកកើតមិនគ្រប់ខែ ទារកកើតមិនគ្រប់គីឡូ បើម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយ អាចមានអាការៈដូចជា៖ ឈឺចាប់ក្នុងបង្ហួរនោម ក្រហាយពេលនោម ធ្លាក់សច្រើនខុសធម្មតា រលាកទ្វារមាស ឈឺក្រហល់ក្រហាយក្នុងខ្លួន ហូរខ្ទុះ ជំងឺប្រមេះទឹកបាយអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖ ធ្វើតេស្តទឹកនោម ការធ្វើតេស្តកៀរទឹករងៃ ឬខ្ទុះចេញពីបង្ហួរនោម ទ្វារមាស ឬចុងលិង្គ ពិនិត្យឈាម សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗពពោះឆ្លងជំងឺប្រមេះទឹកបាយអាចធ្វើការព្យាបាលបានអត់? ចំពោះម៉ាក់ៗពពោះដែលធ្វើតេស្តទៅដឹងថាឆ្លងជំងឺប្រមេះទឹកបាយអាច​ធ្វើការព្យាបាលបាន ហើយ​អាច​សះស្បើយ ១០០% តែត្រូវប្រើថ្នាំផ្សះសម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះថ្នាំផ្សះមួយ​ចំនួន​អាច​ប៉ះពាល់​ដល់ម៉ាក់ៗ និងទារកក្នុងផ្ទៃ […]


បញ្ហាផ្ទៃពោះ

ឆ្លងជំងឺ ១៣ មុខនេះពេលពពោះ កូនក្នុងផ្ទៃចៀសមិនផុតពីគ្រោះថ្នាក់ឡើយ

ធ្លាប់​ឮ​ពាក្យ​ថា "ពេល​មាន​ផ្ទៃ​ពោះ អ្វីៗ​ដែល​ម្ដាយ​ធ្វើ ប៉ះ​ពាល់​ដល់​មនុស្ស​ពីរ​នាក់" ទេ? ក្នុង​គ្រា​នេះ រាល់​​ការ​ញ៉ាំ ការ​សម្រាក ឬ​ការ​ធ្វើ​សកម្មភាព​របស់​ម៉ាក់ៗ សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ។ បើ​ម៉ាក់ៗ​ថែ​ខ្លួន​បាន​ល្អ នោះ​អា​អូន​ក្នុង​ផ្ទៃ​ក៏​ទទួល​បាន​ឥទ្ធិពល​ល្អ បើ​ថែ​មិន​បាន​ល្អ នោះ​ផល​អាក្រក់​ក៏​អាច​កើត​ឡើង​លើ​កូន ពិសេស​បើ​ម៉ាក់ៗ​ឆ្លង​ជំងឺ​ផ្សេងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ការ​ឆ្លង​មេរោគ​ទូទៅ​មួយ​ចំនួន​ដូច​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ការ​ឆ្លង​មេរោគ​លើ​ស្បែក ជា​ធម្មតា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។ ប៉ុន្តែ​ការ​ឆ្លង​មេរោគ​មួយ​ចំនួន​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ផង និង​កូន​ក្នុង​ផ្ទៃ​ផង​ដូច​ជា៖ ១. បាក់តេរី​ក្នុង​ទ្វារមាស  – ជា​ការ​ឆ្លង​មេរោគ​ទ្វារមាស​ទូទៅ​បំផុត​កើត​ឡើង​លើ​ស្ត្រី​ក្នុង​អាយុ​បន្ត​ពូជ។ វា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ (STIs) ហើយ​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​សម្រាល​កូន​មិន​គ្រប់​ខែ។ ២. មេរោគ​ប្រមេះ​ទឹក​ថ្លា - អំឡុង​ពេល​មាន​ផ្ទៃ​ពោះ បើ​ម៉ាក់ៗ​ឆ្លង​មេរោគ​នេះ ហានិភ័យ​នៃ​កូន​កើត​មិន​គ្រប់​ខែ​នឹង​កើតឡើង និង​ផល​ប៉ះពាល់​របស់​វា។ ប្រសិន​បើ​ការ​ឆ្លង​មាន​វត្តមាន និង​មិន​បាន​ព្យាបាល​នៅ​ពេល​សម្រាល វា​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ភ្នែក ឬ​រលាក​សួត​លើ​កូន។ ៣. មេរោគ CMV – ជា​មេរោគ​ធម្មតា​មាន​នៅ​ក្នុង​សារធាតុ​រាវ​រាងកាយ ដែល​អាច​ឆ្លង​តាម​រយៈ​ទំនាក់​ទំនង​ជិតស្និទ្ធ​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ថើប ឬ​ការ​ចែក​រំលែក​សម ស្លាប​ព្រា ក៏​ដូច​ជា​ទំនាក់​ទំនង​ផ្លូវ​ភេទ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​មេរោគ​នេះ​ទេ ជាហេតុ​អាច​បណ្ដាល​ឲ្យ​អាច​ឆ្លង​មេរោគ​ដល់​ទារក។ ៤. Fifth Disease - មេរោគ​នេះ​បង្ក​ជា​ជំងឺ​ទូទៅ​ពី​កុមារ​ភាព​ដែល​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់។ កុមារ​ដែល​កើត​វា​ច្រើន​តែ​គ្រុន​ក្តៅ […]


បញ្ហាផ្ទៃពោះ

ឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ

ការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា (Toxoplasmosis) បង្កឡើងដោយប៉ារ៉ាស៊ីតឈ្មោះ Toxoplasma gondii។ ភាគច្រើន​យើង​អាចឆ្លង និងជាពីជំងឺនេះដោយមិនដឹងខ្លួន ព្រោះជំងឺនេះមិនបង្កឱ្យមានអាការៈអ្វីទេ តែ​បើ​ម៉ាក់ៗ​ពពោះឆ្លងជំងឺនេះវិញ កូនក្នុងផ្ទៃអាចមានគ្រោះថ្នាក់ ឬពិការភាពពីកំណើត។ តើជំងឺ Toxoplasmosis អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបែបណាខ្លះ? ឆ្មាអាចឆ្លងជំងឺ Toxoplasmosis ដោយស៊ីសាច់ឆៅ ឬកណ្តុរដែលមានផ្ទុកប៉ារ៉ាស៊ីត Toxoplasma gondii ហើយអាចបញ្ចេញប៉ារ៉ាស៊ីតទៅក្នុងលាមករហូតដល់ទៅពីរសប្តាហ៍។ ពងប៉ារ៉ាស៊ីត Toxoplasma gondii អាចរស់នៅក្នុងលាមកឆ្មា ឬក្នុងដីរហូតដល់ទៅ ១៨ ខែ។ ហេតុអ្វីម៉ាក់ៗមានផ្ទៃពោះត្រូវប្រយ័ត្នកុំឱ្យឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា? ប្រសិនបើម៉ាក់ៗឆ្លងជំងឺនេះមុនពេលពពោះ ប៉ារ៉ាស៊ីតនឹងចូលក្នុងខ្លួនម៉ាក់ៗ តែប្រព័ន្ធភាពស៊ាំ​ម៉ាក់ៗមានពេលវេលា​ប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតនេះ។ នៅពេលម៉ាក់ៗជាពីជំងឺនេះ ប្រព័ន្ធភាពស៊ាំម៉ាក់ៗ​នឹង​សុំានឹងជំងឺ ហើយអាចការពារពីជំងឺនេះមួយជីវិត។ ផ្ទុយមកវិញ បើម៉ាក់ៗឆ្លងជំងឺនេះលើកដំបូងក្នុងអំឡុងពេលពពោះ នោះអាចមានបញ្ហាផ្ទៃពោះ ហើយកូនក្នុង​ផ្ទៃក៏អាចមានពិការភាពពីកំណើតដែរ៖ ១. បើម៉ាក់ៗឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាក្នុងអំឡុងត្រីមាសទី ១ ឬមុនពពោះបន្តិច ក្នុង​រយៈពេលនេះ ទារកក្នុងផ្ទៃមានហានិភ័យទាបក្នុងការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា តែបើទារកក្នុងផ្ទៃឆ្លងវិញ ទារកក្នុងផ្ទៃនឹងមានបញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ម៉ាក់ៗអាចប្រឈមនឹងការរលូត ស្លាប់កូនក្នុងផ្ទៃ ឬ​សម្រាល​មិនគ្រប់​ខែ។ [embed-health-tool-due-date] ២. បើម៉ាក់ៗឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាក្នុងអំឡុងត្រីមាសទី ៣ ក្នុង​ត្រីមាសនេះ ទារកក្នុងផ្ទៃមានហានិភ័យខ្ពស់ក្នុងការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា ប៉ុន្តែ​បើ​ទោះ​ជា​ទារក​ឆ្លង​​ក៏​ពិត​​មែន គឺ​មិនសូវ​មាន​បញ្ហា​សុខភាពធ្ងន់ធ្ងរទេ។ ទារកក្នុងផ្ទៃភាគច្រើនដែលឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា​ហាក់ដូចជាមានសុខភាពល្អនៅពេលកើត តែមានទារកទើបកើតប្រហែលម្នាក់ក្នុងចំណោម ១០ នាក់នឹងមានអាការៈដូចជា៖ រលាកភ្នែក ថ្លើម […]


បញ្ហាផ្ទៃពោះ

ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់ពិត ឬអត់?

បើ​តាម​ចាស់ៗ​បុរាណ អំឡុងពេល​ពពោះ ស្ត្រី​ត្រូវ​មាន​ត្រណម​គ្រប់​សព្វ​បែប​យ៉ាង​រាប់​តាំង​ពី​ចំណី​អាហារ​ហូប​ចុក របៀប​របប​ស្លៀក​ពាក់ និង​សកម្មភាព​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ក្នុង​បំណង​ការពារ​ម្ដាយ និង​គភ៌​ឲ្យ​បាន​សុខភាព​ល្អ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ជំនឿ​ត​ពី​ចាស់ៗ​ថា មើល​រឿង​ខ្មោច​ពេល​ពពោះ កូន​កើត​មក​មិន​ស្អាត ចុះ​អ្នក​ជំនាញ​បែប​វិទ្យាសាស្ត្រ​គិត​យ៉ាង​ណា​ដែរ? បើ​តាម​ការ​យល់​ឃើញ​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ​ឲ្យ​ដឹង​ថា ពេល​ពពោះ កាលណា​ស្រ្តី​មើល​រឿង​ខ្មោច ឬ​រឿង​ភ័យ​រន្ធត់​អាច​នាំ​ឲ្យ​ប៉ះពាល់​ផ្នែក​សតិ​អារម្មណ៍​ដូច​ជា មាន​ជំងឺ​ថប់បារម្ភ បាក់​ទឹក​ចិត្ត ឬ​អារម្មណ៍​ភ័យ​ខ្លាច​ទៅ​តាម​នោះ​ដែរ​នៅ​ពេល​ដែល​គាត់​គេង ។ ចំណែកឯមើលតួអង្គមិនស្អាត ដូចមិនមានភស្តុតាងណាបញ្ជាក់ថាមានការប៉ះពាល់ដល់កូននោះទេ។ វេជ្ជ. ចាន់ ស៊ីណេត បើ​តាម​វិទ្យាសាស្ត្រ គ្មាន​ការ​លើក​ឡើង​ណា​មួយ​ប្រឆាំង​នឹង​ការ​មើល​ភាព​យន្ត​បែប​រន្ធត់​អំឡុង​ពេល​ពពោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ព្យាយាម​កាត់​បន្ថយ​រឿង​រ៉ាវ​ណា​មួយ​ដែល​បង្ក​ភាព​ស្ត្រេស​ពេល​មាន​ផ្ទៃ​ពោះ។ រាងកាយ​របស់​ស្ត្រី​ងាយ​នឹង​ប្រតិកម្ម​អំឡុង​ពេល​នេះ ហើយ​ភាព​តានតឹង ឬ​ស្ត្រេស​អាច​បំផ្លាញ​ភាព​ធម្មតា​នៃ​លំហូរ​អ័រម៉ូន​ដែល​ជួយ​ទ្រទ្រង់​ម៉ាក់ៗ​ឲ្យ​មាន​សុខភាព​ល្អ​ក្នុង​ពេល​ពពោះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ស្ត្រេស​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ក្រពេញ​លើ​តម្រង​នោម និង​ភ្ញោច​ឲ្យ​បញ្ចេញ​អ័រម៉ូន​អាដ្រេណាលីន (Adrenalin) និង ក័រទីសុល (Cortisol) ។ ការ​ប៉ះពាល់​នេះ​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​អាដ្រេណាលីន​ដែល​អាច​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​កម្រិត​ថាមពល​កើន​ឡើង។ ដូច​គ្នា​ដែរ អ័រម៉ូន ក័រទីសុល ទប់​ស្កាត់​មុខងារ​រាងកាយ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​ចាំ​បាច់​សម្រាប់​ឆ្លើយ​តប​នឹង​ពេល​ស្ត្រេស​ដូច​ជា ការ​លូតលាស់ ការ​រំលាយ​អាហារ និង​ការ​បន្ត​ពូជ។ល។ ការ​រំខាន​នៃ​អ័រម៉ូន​ខណៈ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស​គឺ​មិន​ល្អ​សម្រាប់​រាងកាយ​របស់​ម្ដាយ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ ការ​កើន​ឡើង​សម្ពាធ​ឈាម ចង្វាក់​បេះដូង […]


បញ្ហាផ្ទៃពោះ

សុដន់ម៉ាក់ៗប្រែប្រួលម៉េចខ្លះក្នុងអំឡុងពេលពពោះ?

សុដន់ម៉ាក់ៗនឹងប្រែប្រួលរូបរាងក្នុងអំឡុងពេលពពោះដោយសារការផ្លាស់ប្តូរ​អ័រម៉ូន និងត្រៀម​សម្រាប់ការបំបៅដោះបន្ទាប់ពីសម្រាលរួច។ តើក្នុងអំឡុងពេលពពោះ​សុដន់ម៉ាក់ៗនឹង​ប្រែប្រួល​បែបណាខ្លះ? ចាប់ពីត្រីមាសទី ១ ដល់ត្រីមាសទី ៣ សុដន់ម៉ាក់ៗនឹងប្រែប្រួលដូចខាងក្រោម៖ ១. ត្រីមាសទី ១ ក្នុងអំឡុងត្រីមាសទី ១ (សប្តាហ៍ទី ១ ដល់ទី ១២) សុដន់ម៉ាក់ៗអាចចាប់ផ្តើមហើម ឈឺ និងអាច​រមាស់។ ក្បាលសុដន់អាចលៀនចេញក្រៅបន្តិច ហើយសុដន់ម៉ាក់ៗមួយចំនួនអាច​ចាប់​ផ្តើមឡើង​​ធំ​ជាងមុនបន្តិច។ [embed-health-tool-due-date] ២. ត្រីមាសទី ២ ក្នុងអំឡុងត្រីមាសទី ២ (សប្តាហ៍ទី ១៣ ដល់ថ្ងៃទី ២៧) សុដន់ម៉ាក់ៗនឹងឡើងកាន់តែធំ ហើយ​ធ្ងន់​ជាងមុន។ ម៉ាក់ៗអាចប្រហែលជាត្រូវការ​អាវ​ទ្រនាប់ធំជាងមុនដើម្បីបាំង និងទ្រទម្ងន់សុដន់។ ក្នុង​រយៈ​ពេលនេះ សុដន់​ម៉ាក់ៗអាចមិនសូវឈឺ ឬរមាស់ដូចកាលនៅត្រីមាសទី ១ ទេ។ នៅពេលសុដន់ម៉ាក់ៗរីកធំ ស្បែកសុដន់ម៉ាក់ៗនឹងលេចចេញសរសៃ​ឈាម (សរសៃវ៉ែន) ច្រើន ហើយ​អាចមានសង្វារ។ ក្បាលសុដន់ និងតំបន់ជុំវិញក្បាលសុដន់នឹងប្រែជាធំ និងមានពណ៌ក្រមៅ​​ជាងមុន ហើយអាចមានដុំពកតូចៗនៅតំបន់ជុំវិញក្បាលសុដន់ ប៉ុន្តែដុំពកតូចៗទាំងនេះ​នឹងបាត់​ទៅ​វិញ​បន្ទាប់ពីម៉ាក់ៗសម្រាលរួច។ នៅដើមសប្តាហ៍ទី ១៦ ដល់ទី ១៩ ម៉ាក់ៗអាចសម្គាល់ឃើញមានការហូរសារធាតុរាវ​ពណ៌លឿង​ដែល​ជាទឹកដោះដំបូងចេញពីចុងសុដន់ដោយសារសុដន់ម៉ាក់ៗត្រៀម​ខ្លួន​សម្រាប់ការ​បំបៅ​ដោះ​ បន្ទាប់​ពីម៉ាក់ៗសម្រាលរួច។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ត្រីមាសទី ៣ ក្នុងអំឡុង​ត្រីមាស​ទី​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ