មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះចូលចិត្តញ៉ាំមី ប៉ះពាល់កូនក្នុងផ្ទៃដែរទេ?

មី ជា​អាហារ​​វេច​ខ្ចប់​ស្រាប់ ដោយ​គ្រាន់តែ​ចាក់​ទឹក​ក្ដៅ​ទៅ​អាច​ញ៉ាំ​បាន ហើយ​វា​មាន​ភាព​ពេញ​និយម​ខ្លាំង​សម្រាប់​មនុស្ស​គ្រប់​វ័យ តែ​ការ​ញ៉ាំ​មី​ញឹកញាប់​ក៏​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ចំពោះ​សុខភាព​យើង​ដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​មី​រៀងរាល់​ថ្ងៃ គឺ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ឡើង​គីឡូ​ផង​ដែរ នេះ​សម្រាប់​មនុស្ស​សាមញ្ញ តែ​សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​ពពោះ​វិញ​រឹតតែ​ប៉ះពាល់​ខ្លាំង​ទាំង​ខ្លួន និង​កូន​ក្នុង​ពោះ​ដែល​ត្រូវការ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ពី​អាហារ​សម្បូរ​បែប​ទាំង​សាច់ បន្លែ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បន្ថែម​ទៀត​ថា មី​ជា​ប្រភេទ​អាហារ​បែប​វេច​ខ្ចប់​ដែល​មាន​សារធាតុ​គីមី​ច្រើន ព្រោះ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ ថែម​ទាំង​មាន​គ្រឿង​ទេស​ដែល​យើង​មិន​ដឹង​ពី​គុណភាព​របស់​វា​ទៀត​ផង។ មី​ក៏​ជា​អាហារ​សម្បូរ​ជាតិ​ម្សៅ​ច្រើន គ្មាន​ជីវជាតិ ហើយ​គ្មាន​ជាតិ​​កាកសរសៃ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត តែ​មិន​សូវ​មាន​ជីវជាតិ។ លោក​បន្ត​ទៀត​ថា ទារក​ក្នុង​ផ្ទៃ​ត្រូវការ​ជីវជាតិ​សម្បូរ​បែប​ដែល​បាន​មកពី​អាហារ បន្លែ ផ្លែឈើ​ស្រស់​ៗ សម្បូរ​សារធាតុ​ចិញ្ចឹម ជួយ​ទ្រទ្រង់​ការ​លូតលាស់ ដែល​នៅ​ក្នុង​មី​គ្មាន​ឡើយ។ សម្រាប់​ម៉ាក់​ៗ​ដែល​ចាញ់ ហើយ​ចង់​ពិតជា​ពិបាក​ក្នុង​ការ​ហាមឃាត់​ចិត្ត​ណាស់ តែ​ដើម្បី​កូន​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បន្ថែម​ជាមួយ​អាហារ​ដទៃ​ទៀត​មាន​ជាតិ​សាច់ បន្លែ​ដែល​ចម្អិន​ភ្លាម​ៗ មិនមែន​ជា​អាហារ​វេច​ខ្ចប់​យូរ។ នៅ​ពេល​ញ៉ាំ​មី​រាល់ថ្ងៃ​ពេក​ទៅ​គភ៌​មិន​ឡើង​គីឡូ ហើយ​អាច​ប្រឈម​នឹង​ការ​បញ្ហា​កូន​មិន​គ្រប់​គីឡូ ពេល​សម្រាល ដោយសារ​តែ​កូន​បឺតស្រូប​តែ​ជាតិ​មី​នោះ​ពី​យើង។ មួយ​វិញ​ទៀត​ក្រោយ​ញ៉ាំ​មី​ហើយ​ធ្វើឲ្យ​ក្ដៅ​ក្នុង​ពោះ និង​ស្រេក​ទឹក​ខ្លាំង។ គុណ​វិបត្តិ​នៃ​ជាតិ Wax គឺជា​ក្រមួន ពេល​ញ៉ាំ​មី​ច្រើន​ទៅ ក្រមួន​នោះ​ក៏​ទៅ​តោង​ជញ្ជាំង​ពោះវៀន ធ្វើឲ្យ​ជញ្ជាំង​ពោះវៀន​ពិបាក​រំលាយ ពិបាក​ធ្វើ​ចលនា នាំឲ្យ​អាហារ​ស្ទះ​យូរ​ក្នុង​ពោះ និង​បណ្ដាល​ទៅ​ជា​ហើម​ពោះ រលាក​ពោះវៀន។ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗដឹងអត់ ពេលអេកូទាំង៥លើក គ្រូពេទ្យពិនិត្យសុខភាពគភ៌លើបញ្ហាអ្វីខ្លះ?

ការ​ឆ្លុះ​មើល​អេកូ អំឡុង​ពេល​ពពោះ​ជា​វិធី​សាស្ត្រ​មាន​ប្រសិទ្ធភាព​មួយ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​សុខភាព​អា​អូន​ក្នុង​ផ្ទៃ​បាន​ច្បាស់​ថា កូន​លូតលាស់​ប្រក្រតី​ឬ​ក៏​អត់។ ចុះ​ពេល​ទៅ​ពិនិត្យ​អេកូ​មួយ​លើកៗ​នោះ យើង​ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ត្រី​ពពោះ​ត្រូវ​ពិនិត្យ​អេកូ​ឲ្យ​បាន​៥ដង ទៅ​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ ប៉ុន្តែក្នុង​ករណី​ណា​មួយ​មិន​ធម្មតា ម៉ាក់ៗ​ត្រូវ​ពិនិត្យ​បន្ថែម​ទៀត​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង។ ការ​ឆ្លុះ​អេកូ មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​ដល់​កូន​ក្នុង​ផ្ទៃ និង​ម៉ាក់​ៗ ទោះ​បី​ម៉ាក់ៗ​ឆ្លុះ​មើល​ច្រើន​ដង​ក៏​ដោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទ​វិសាល ឯកទេស​សម្ភព និង​រោគ​ស្ត្រី។ ម៉ាក់ៗ​ត្រូវ​ដឹង​ថា ការ​ពិនិត្យ​អេកូសាស្ត្រ​ឲ្យ​បាន​៥ដង​នេះ មាន​សារៈសំខាន់​ទៅ​តាម​អាយុ និង​ការ​វិវត្ត​របស់​អា​អូន​ក្នុង​ផ្ទៃ​ដូច៖ លើក​ទី១ (នៅ​ពេល​បាត់​រដូវ) - តើ​កូន​ស្ថិត​នៅ​ក្នុង ឬ​ក្រៅ​ស្បូន - ទារក​កំពុង​វិវត្ត ឬ​ឈប់​វិវត្ត លើក​ទី​២ (១២-១៥សប្ដាហ៍) - កូន​តែ​មួយ ឬ​ភ្លោះ - ដើម្បី​កំណត់​ថ្ងៃ​បង្ក​កំណើត និង​ថ្ងៃ​គ្រប់​ខែ - វាស់​កម្រាស់​កញ្ចឹង​ក​កូន និង​ពិនិត្យ trisomie 21 - ភាព​មិន​ប្រក្រតី​របស់​ទារក - សន្ទះ​ទ្រូង​ចំហ - ពោះ​វៀន​ចេញ​ក្រៅ - ទារក​អត់​លលាដ៍​ក្បាល -​ តើ​ជា​កូន​ពង ឬ​កូន​ធម្មតា លើក​ទី៣ (២៣-២សប្ដាហ៍) ជា​អំឡុង​ពេល​ដែល​អេកូសាស្ត្រ​មើល​លម្អិត នូវ​គ្រប់​សរីរាង្គ​របស់​ទារក៖ - ខួរក្បាល (មាន​ទឹក​ក្នុង​ខួរ​ក្បាល...) - មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក ក្រអូមមាត់ (មាត់ឆែប...) - បេះដូង (បេះដូង​ប្រហោង...) - សរីរាង្គ​ខាង​ក្នុង​អា​អូន​ពេញ​លក្ខណៈ (សួត […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗបែកស្រោមទឹកភ្លោះមិនឈឺពោះ កូនកើតមកអាចមានបញ្ហាទាំងនេះ

ស្ថានភាព​ដែល​ម៉ាក់​ៗ​បែក​ទឹកភ្លោះ​ទាំង​មិន​ទាន់​ឈឺ​ពោះ មិនអាច​ចាត់​ទុក​ថា​ជា​រឿងប្រក្រតី​ឡើយ ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ទើប​គ្មាន​បញ្ហា​សម្រាប់​កូន និង​យើង។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​ដំណើរ​ការ​សម្រាល​កូន គឺ​ត្រូវ​ឆ្លងកាត់​ការ​ឈឺពោះ​ជាមុន​សិន ទើប​បែក​ទឹក​ភ្លោះ​តាម​ក្រោយ។ តែ​សម្រាប់​ករណី​ខ្លះ​ឈឺពោះ​យូរ​ខ្លាំង​ពេក ដោយ​មិន​ទាន់​បែក​ទឹក​ភ្លោះ នោះ​គ្រូពេទ្យ​អាច​ជ្រើសរើស​ការ​ចោះ​ទឹក​ភ្លោះដែរ ដើម្បី​ឲ្យ​ដំណើរ​ការ​សម្រាល​កូន​ចាប់ផ្ដើម​កើត​ឡើង។ លោក​បន្ត​ទៀត​ថា ការ​បែក​ស្រោម​ទឹកភ្លោះ​មិន​ឈឺពោះ អាចកើតមានគ្រប់ពេលតាំង​អាយុ​គភ៌​​គ្រប់​ខែ ៣៧ សប្ដាហ៍ ឬ​មិន​គ្រប់​ខែ​ក្រោម ៣៧ សប្ដាហ៍។ ចំណែកមូលហេតុ​នាំឲ្យ​បែក​ស្រោម​ទឹក​ភ្លោះ​ទាំង​មិន​ទាន់​ឈឺពោះ​​មកពី ការ​រលាក​ស្រោម​ទឹកភ្លោះ​បណ្ដាលមកពីមេរោគ​នៅទ្វារមាស​ឆ្លង​កាត់​ស្រោម​ទឹកភ្លោះ ហើយ​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ក្ដៅ​ខ្លួន និង​បង្ក​រោគ​ដល់​ទារក ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​កូន​លោត​ញាប់។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​រូប​នោះ​បន្ថែម​ទៀត​ថា ចំពោះ​ផល​វិបាក​ចំពោះ​កូន​មិន​គ្រប់​ខែ ហើយ​បែក​ស្រោម​ទឹកភ្លោះ​យូរ​ពេក​មិន​បាន​មក​រក​ការ​ព្យាបាល​អាច​មាន​បញ្ហា​ពីរ​ធំ​ៗ៖ ជំងឺ​សួត​ដែល​ទារក​មិន​គ្រប់​ខែ​តែង​ជួប​ប្រទះ​ក្រោម​អាយុ​គភ៌​ក្រោម ៣៤ សប្ដាហ៍ ជំងឺ​រលាក​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​បណ្ដាល​មកពី​ការ​បង្ក​រោគ ការ​បង្ក​រោគ​ដល់​ទារក​ដែល​បែក​ស្រោម​ទឹកភ្លោះ​យូរ​ដែល​មាន​សញ្ញា​សំខាន់​ៗ​ដូចជា៖ ទឹកភ្លោះ​ពណ៌​បៃតង​ខាប់ និង​ក្លិន​មិន​ល្អ ចង្វាក់​បេះដូង​ទារក​ខ្សោយ (SFA) ឬ​កូន​មិន​សូវ​កម្រើក កូន​មាន​ក្ដៅ​ខ្លួន ក្រោយ​សម្រាល​រួច ចំពោះ​ទង​សុក​អាច​ធ្លាក់​គៀប​ជាប់​ខាង​មុខ​មាត់​ស្បូន ក្រោយ​ពី​បែក​ទឹកភ្លោះ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក​ភ្លាម​ៗ​ដោយ​សុក​មិន​អាច​បញ្ជូន​ចរន្ត​ឈាម​ទៅ​កូន​បាន​ដែល​មាន​ជា​ញឹកញាប់​ចំពោះ​កូន​បញ្ច្រាស កូន​ទទឹង​ពោះ និង​ម៉ាក់​មាន​ទឹកភ្លោះ​ច្រើន។


បញ្ហាផ្ទៃពោះ

គ្រាន់ឆ្លងពពួកប៉ារ៉ាស៊ីតម៉្យាងនេះ អាចប៉ះពាល់គភ៌បណ្ដាលឲ្យស្លាប់ក្នុងពោះ

សុខភាព​របស់​ម៉ាក់ៗ​ពពោះ មិន​រឹង​មាំ​ដូច​សុខភាព​របស់​យើង​ធម្មតា​ទេ ព្រោះ​អំឡុង​ពេល​ពពោះ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ម៉ាក់ៗ​ចុះ​ខ្សោយ ជា​ហេតុ​អាច​ធ្វើ​ឲ្យ​ងាយ​ឆ្លង​មេរោគ និង​កើត​ជំងឺ​​នានា។ បើ​ម៉ាក់​ៗ​ពពោះ​ឆ្លង​មេរោគ ឬ​ពពួក​ប៉ារ៉ាស៊ីត វា​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​រហូត​ប៉ះពាល់​អា​អូន​ក្នុង​ផ្ទៃ​បាន ជា​ពិសេស​ពពួក​ប៉ារ៉ាស៊ីត Toxoplasma gondii។ Toxoplasma gondii ជា​ប៉ារ៉ាស៊ីត ដែល​រស់​នៅ​ច្រើន​ក្នុង​ពោះ​វៀន​សត្វឆ្មា ហើយបញ្ចេញ​មក​ក្រៅ​តាម​លាមក​ឆ្មា សត្វ​ឆ្កែ និង​រស់​នៅ​ក្នុង​ចំណី​អាហារ។ វា​ក៏​ឆ្លង​មក​មនុស្ស​តាម​រយៈការ​ញ៉ាំ​សាច់​សត្វ​ឆ្មា ឆ្កែ ដែល​មិន​បាន​ចម្អិនឆ្អិន​ល្អ ញ៉ាំ​ចំណី​អាហារ​មិន​ស្អាត ហើយ​វា​ក៏​អាច​ឆ្លង​តាម​​ការ​ប៉ះពាល់​ជាមួយ​សត្វ​ចិញ្ចឹម​ដូច​ឆ្កែ​ឆ្មា​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​រោគ​ស្ត្រី និង​សម្ភព។ ក្នុង​ករណី ម៉ាក់​ៗ​ពពោះ​ឆ្លង​ប៉ារ៉ាស៊ីត​នេះ លទ្ធភាព​អាច​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ នៅ​ត្រី​មាស​ទី​១ ប្រហែល ១៥% ត្រីមាស​ទី២ ៣០% និង​ត្រី​មាស​ទី​៣ ៦០% ហើយ​វា​ក៏​ផ្ដល់​ផល​វិបាក​ច្រើន​ដល់​អា​អូន​ក្នុង​ពោះ​មិន​តិច​ដែរ៖ - អាច​ឲ្យ​រលូត​កូន កូន​ស្លាប់​ក្នុង​ពោះ - ពេល​កូន​កើត​មក​អាច​នឹង​មាន​ជំងឺ រលាក​ស្រោម​ខួរក្បាល ភ្នែក​ខ្សោយ​មើល​មិន​ច្បាស់ ឬ​អាច​ខ្វាក់​ភ្នែក ស្ដាប់​មិន​បាន​ល្អ ខ្សោយ​បញ្ញា​ស្មារតី ទឹក​ដក់​ក្នុង​ខួរ​ក្បាល និង​ជំងឺ​សរសៃ​ប្រសាទ (ជំងឺ​ឆ្កួត​ជ្រូក)។ល។ ចំពោះ​ប៉ារ៉ាស៊ីត​នេះ នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ។ ទោះ​យ៉ាង​នេះ​ក្ដី ម៉ាក់ៗ​ពពោះ អាច​បង្ការ​ខ្លួន​ពី​ការ​ឆ្លង​ប៉ារ៉ាស៊ីត​នេះ​បាន​ដោយ​៖ ១. ចំណី​អាហារ​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​មុន​នឹង​ញ៉ាំ ២. លាង​សម្អាត​បន្លែ​ផ្លែ​ឈើ ត្រាំ​ទឹក​លាយ​ជាមួយ​អំបិល […]


ត្រីមាសទី ១

ពពោះកុំរំលងអាហារទាំងនេះ ញ៉ាំច្រើនជួយឲ្យឆ្អឹង-ធ្មេញកូនរឹងមាំ

មុន​ពេល​ត្រៀម​យក​កូន និង​ពេល​កំពុង​ពពោះ ស្រីៗ​តែង​តែ​បំប៉ន​អាហារ​ល្អៗ ដើម្បី​ជា​ជំនួយ​ដល់​កូន​ក្នុងផ្ទៃ​ឲ្យ​លូត​លាស់​លឿន។ ក្នុង​នោះ​វេជ្ជ​បណ្ឌិត​ផ្នែក​សម្ភព​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​បំប៉ន​អាហារ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​ជា​ប្រភព​នៃ​កាល់ស្យូម ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​កូន​ក្នុង​ផ្ទៃ​រឹង​មាំ​ល្អ។ អាហារ​ដែល​សម្បូរ​កាល់ស្យូម រួម​មាន ទឹកដោះ​គោ (ស្ត្រី​អាច​ញ៉ាំ​ជា​ប្រចាំ​តាំង​ពេល​ត្រៀម​យក​កូន អំឡុង​ពពោះ និង​ក្រោយ​សម្រាល) យ៉ាអួ តៅហ៊ូ ស៊ុត ត្រីសាលម៉ុន សណ្តែក ប្រូខូលី បន្លៃបៃតង ល្ង គ្រាប់អាល់ម៉ុន ចំពោះ​ផ្លែ​ឈើ ត្រូវ​ញ៉ាំ​​ពពួក​ដែល​សម្បូរវីតាមីន C មាន​រសជាតិ​ជូរ ពិសេស​គឺផ្លែ​ក្រូច។   កាល់​​ស្យូម​​ប្រហែល​៩០​ភាគ​រយ គឺ​ត្រូវ​បាន​ស្តុក​ទុក​ក្នុង​ឆ្អឹង ក្រៅ​​ពី​​នេះ​​​​ក៏​ឃើញ​​មាន​​នៅ​​តាម​​ ជាលិកា សរីរាង្គ និង​​រត់​​ក្នុង​​ចរន្ដ​ឈាម។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ការ​ញ៉ាំ​កាល់ស្យូម​គ្រប់​គ្រាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឆ្អឹង-ធ្មេញ​កូន​លូត​លាស់​បាន​ល្អ​នោះ​ទេ វា​ជួយ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​ក្នុង​សាច់ដុំ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដំណើរ​ការ​បាន​ល្អ កាត់​បន្ថយ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ ស្ត្រី​ពពោះ​ត្រូវ​ការកាល់ស្យូមយ៉ាងតិច ១.២០០ មិល្លីក្រាម/ថ្ងៃ  និង​បន្ត​ញ៉ាំ​ឲ្យ​បាន ១.០០០ មិល្លីក្រាម/ថ្ងៃ អំឡុង​បំបៅដោះកូន រហូត​ដល់​គ្រប់​១២ខែ។ ក្នុង​នោះ​របប​អាហារ​ខាងលើ​ជា​ប្រភព​កាល់ស្យូម​ដ៏​សំខាន់ រួម​ទាំងការ​ញ៉ាំ​ថ្នាំវីតាមីន​ផ្សេងៗ។


បញ្ហាផ្ទៃពោះ

មូលហេតុនេះហើយ បានគេហាមស្រ្តីមាន​ផ្ទៃពោះ និង​បំបៅដោះកូនផឹកភេសជ្ជៈប៉ូវកម្លាំង

​មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​បាន​ជ្រើស​រើស​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដោយ​ជឿ​តាម​​ការ​ផ្សាយ​ថា​​អាច​ជួយ​ដាស់​ស្មារតី បង្កើន​កម្លាំង​ និង​ធ្វើ​ឲ្យ​មា​ន​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់ជា​ដើម។​ ថ្វី​បើ​មា​ន​មនុស្ស​ជា​ច្រើន​អាចផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បាន​ក៏​ពិត​មែន តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជា​ករណី​លើក​លែង​ ហើយ​បំរាម​ទាំងនេះ​ក៏​មាន​សរសេរ​នៅ​លើ​សំបក​កំប៉ុង​ភេសជ្ជៈទាំង​នោះដែរ។​ តើ​មូល​ហេតុ​អ្វី​បាន​ស្រ្តី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំង?​ គ្នា​យើង​ត្រូវ​ដឹង​ថា ពេល​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ​សុក​ចាប់​ផ្ដើម​លូត​លាស់​នៅ​ក្នុង​ស្បូន​របស់​យើង ហើយ​​អាហារ និង​អុកស៊ីសែន ត្រូវ​ដឹក​ជញ្ជូន​ទៅ​ចិញ្ចឹម​ទារក​តាម​រយៈទង​សុក។​ សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ដែល​ម៉ាក់ៗ​បាន​ញ៉ាំ​នឹង​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​គ្នា។ ដូច​នេះ​ បើ​ម៉ាក់ៗ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ នោះ​សារធាតុ​ផ្សេងៗ​មាន​នៅ​ក្នុង​ភេសជ្ជៈ​ក៏​នឹង​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ។​ អ្នកស្រាវ​ជ្រាវ​មិន​ទាន់​ដឹង​ថា​គ្រប់​គ្រឿង​ផ្សំ​របស់​ភេសជ្ជៈ​វប៉ូវកម្លាំង​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ឬយ៉ាងណាដល់​កូន​ក្នុងផ្ទៃនោះទេ​ ដោយ​ហេតុ​ថា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ម៉ាកផ្សេងៗគ្នា មាន​គ្រឿង​ផ្សំ​ខុសៗគ្នា ហើយ​ម្យ៉ាង​ការ​ធ្វើ​ពិសោធន៍​​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មិន​អាច​ធ្វើ​បាន​នោះ​ទេ។ ទោះ​យ៉ាងណា​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សាក​ល្បង​សិក្សា​លើ​សត្វ​កណ្ដុរ​ ដោយ​ឲ្យ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក្នុង​បរិមាណ​តិច​តូច​ជា​ប្រ​ចាំ និង​បាន​រក​ឃើញ​ថា​មាន​ផល​អវិជ្ជមាន​លើ​សុខភាព​កូន​របស់​សត្វ​កណ្ដុរ​ពេល​កើត​មក។ ការ​ពិសោធន៍​នេះ រក​ឃើញ​ថា​ពេល​កូន​កណ្ដុរ​កើត​មក​មានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុ​ប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) មាន​របួស​ជាលិកា និង​មាន​បញ្ហាខាង​អាកប្បកិរិយា​ រួម​ទាំង​បញ្ហា​ថប់បារម្ភ​ផង។ ដោយ​ហេតុនេះ​ហើយ ​បាន​ជា​អ្នកស្រាវ​ជ្រាវ​សន្និដ្ឋាន​ថា​ ការ​ផឹក​ភេសជ្ជៈ​ប៉ូវកម្លាំងពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ឬកូន​ទើប​នឹង​កើត។ ដូច​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ហើយ បាន​ជា​អ្នក​ស្រាវ​ជ្រាវ​ទាំង​ឡាយ​ផ្ដល់ជា​យោបល់ថា​ស្រ្តី​ពពោះ និង​បំបៅដោះ​កូន​ទាំង​ឡាយ​គួរ​ចៀសវាង​ផឹក​ភេសជ្ជៈប៉ូវ​កម្លាំង។


បញ្ហាផ្ទៃពោះ

បញ្ហាទឹកភ្លោះទាំង ៥ នេះ អាចមានគ្រោះថ្នាក់ដល់ម្ដាយ និងកូន

ទឹកភ្លោះមានតួនាទីជួយ​ការពារ​កូន​ក្នុង​ពោះ​ពីការ​ប៉ះ​ទង្គិច​ផ្សេងៗ រក្សា​​សីតុណ្ហភាព​របស់​គភ៌ ការពារ​កូន​ពី​ជាតិ​ពុល ឬ​ការ​បង្ក​រោគ​ផ្សេងៗ និង​ជួយ​ឲ្យ​សរីរាង្គ​ទារក​លូត​លាស់​បាន​ល្អ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ស្ត្រី​កំពុង​ពពោះ​ទាំងអស់​ត្រូវដឹង​ពី​ស្ថានភាព​ខ្លួន និង​តាមដាន​ពី​ការ​វិវត្តន៍​នៃ​ទឹកភ្លោះ ព្រោះ​ដើម្បី​ដឹង​ថា កូន​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ។ លោក​បន្ត​ទៀត​ថា បញ្ហា​ទឹកភ្លោះ​មិន​ប្រក្រតី​ដែល​ស្ត្រី​តែង​ជួប​ប្រទះ​នៅ​ពេល​បច្ចុប្បន្ន​នេះ អាច​នាំ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទាំង​ខ្លួន​ឯង និង​កូន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បញ្ជាក់​ថា ទឹក​ភ្លោះ​ដែល​កូន​រស់នៅ​នោះ បាន​កើតឡើង​តាំងពី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ មាន​លក្ខណៈ​ជា​សន្ទះ​ស្ដើង​ថ្លា ២ ជាន់ រយៈពេល​រីក​ធំធាត់​របស់​ទារក ថង់​ទឹក​ភ្លោះ​នឹង​ពង្រីក​មាឌ​ធំ​ឡើង និង​មាន​ទឹក​នៅ​ខាងក្នុង។ ទឹកភ្លោះ​កើត​ចេញ​ពី​ទឹករងៃ និង​ឈាម​របស់​យើង​ដែល​ជ្រាបចូល​តាមរយៈ​សុក​ត​មកពី​វត្ថុ​រាវ​ជ្រាបចូល​តាមរយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ។ ខាងក្រោម​នេះ​គឺជា​បញ្ហា​ទឹកភ្លោះ​ដែល​ច្រើន​កើត​លើ​អ្នក​កំពុង​ពពោះ​មួយ​ចំនួន៖ ១- ទឹក​ភ្លោះ​ល្អក់ ជា​ធម្មតា​ទឹក​ភ្លោះ​មាន​ពណ៌​ស​ថ្លា ឬ​លឿង​ស្រាល តែ​បើ​មើល​អេកូ​ឃើញ​​ទឹក​ភ្លោះ​មាន​ពណ៌​ស ឬ​ខាប់ ជា​សញ្ញា​គ្រោះថ្នាក់​ហើយ។ ទឹក​ភ្លោះ​ខាប់​ជា​សញ្ញា​​បញ្ជាក់​ថា ទារក​ក្នុង​ផ្ទៃ​ខ្សោយ ឬ​អាច​មក​ពី​កូន​លើស​ខែ ធ្វើ​ឲ្យ​ទឹក​ភ្លោះ​រីង​ខាប់ ហើយ​កូន​ពិបាក​ធ្វើ​ចលនា ដកដង្ហើម ហើយ​ការ​បញ្ជូន​អុកស៊ីសែនទៅ​ចិញ្ចឹម​កូន​មិន​គ្រប់ សុខភាព​កូន​ក៏​ចុះ​ខ្សោយ​អាច​ស្លាប់​ក្នុង​ពោះ​​ក៏​មាន។ ក្នុង​នោះ​ដែរ បើ​ទារក​មាន​ជុះ​អាចម៍​ព្រៃ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទឹក​ភ្លោះ​ប្រែ​ជា​ខាប់​ដែរ។ ២- ទឹក​ភ្លោះ​តិច រយៈពេល​ ៣ ខែ​ដំបូង​ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទឹក​ភ្លោះ​តិច មាន​ន័យ​ថា​កូន​លូត​លាស់​ខុស​ប្រក្រតី អាច​កូន​ក្នុង​ផ្ទៃ​គ្មាន​តម្រង​នោម ឬ​គ្មាន​ក្រលៀន មិន​អាច​នោម​បាន​នោះ​ទេ។ ៣- ទឹក​ភ្លោះ​ច្រើន មាន​ន័យ​ថា​កូន​ក្នុង​ពោះ​មិន​បាន​ផឹក​ទឹក​ភ្លោះ​នោះ​ទេ ធ្វើ​ឲ្យ​ចាល់​បរិមាណ​ទឹកភ្លោះ​ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗគួរចាប់អារម្មណ៍ ពពោះលើសខែ មិនមែនជារឿងល្អសម្រាប់ទារកទេ

ជា​ទូទៅ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គ្រប់​ខែ ត្រូវ​​សម្រាល​កូន​នៅ​ពេល​គភ៌​មាន​អាយុ​ ៣៧-៤០ ​សប្ដាហ៍។ ពេល​ណា​ស្ត្រី​មាន​ផ្ទៃ​ពោះ សម្រាល​កូន​នៅ​មុនអាយុគភ៌ ​៣៧ សប្ដាហ៍ គេ​ហៅ​ថា សម្រាល​កូន​មិន​គ្រប់​ខែ។ តែ​បើ​ម៉ាក់​ៗ សម្រាល​កូន​លើស​ពី ​៤១សប្ដាហ៍ ​ឡើង​ទៅ​នោះ ហៅ​ថា​ពពោះ​លើស​ខែ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ការ​ពពោះ​លើស​ខែ​នេះ ខាង​ក្រុម​គ្រូពេទ្យ​បាន​បែង​ចែក​ជា២​ប្រភេទ​គឺ ទី១. អាយុ​គភ៌​គិត​ចាប់​ពី​ ៤១ ​សប្ដាហ៍​ ឡើង​ទៅ និង ទី២. អាយុ​គភ៌​ពី​ ៤២​សប្ដាហ៍​ ឡើង​ទៅ។ ស្រប​គ្នា​នេះ បើ​ម៉ាក់ៗ​ពពោះ​លើស​ខែ វា​អាច​បង្ក​ជា​ផល​វិបាក​ច្រើន​ទៅ​ដល់​អា​អូន​នៅ​ក្នុង​ផ្ទៃ​ដូច​ជា៖ - ការ​ថយ​ចុះ​នូវ​បរិមាណ​ទឹក​ភ្លោះ - ភាព​មិន​ប្រក្រតី​នៃ​ចង្វាក់​បេះដូង​របស់​ទារក - ទារក​ជុះ (លាមកព្រៃ) ​ក្នុង​ពោះ - កូន​អាច​ស្លាប់​ក្នុង​ពោះ - ក្បាល​ធំ -​ មាន​ជំងឺ​ឆ្កួត​ជ្រូក ​តាំង​ពី​ក្មេង - អាច​មាន​ផល​វិបាក​លើ​ប្រព័ន្ធសរសៃ​ប្រសាទ​កូន​ដូច ប្រកាច់ ឬ​មាន​វិបត្តិ​នៃ​ការ​លូត​លាស់​បញ្ញា​ស្មារតី។ល។ ធ្វើ​ម៉េច​យើង​ដឹង​ថា​ពពោះ​លើស​ខែ? យើង​អាច​ដឹង​ថា ម៉ាក់​ៗ​ពពោះ​លើស​ខែ​បាន ទាល់​តែ​យើង​ដឹង​ពី​អាយុ​គភ៌ តាំង​ពី​ដំបូង ដែល​គេ​អាច​ធ្វើ​តាម​រយៈ៖ ១. ​ការ​ធ្វើ​អេកូសាស្ត្រ ដោយ​វាស់​ប្រវែង​កូន​នៅ​ចន្លោះ​អាយុ ១១សប្ដាហ៍ […]


បញ្ហាផ្ទៃពោះ

កំហុសឆ្គងឧស្សាហ៍កើត ពេលម៉ាក់ពពោះទៅពិនិត្យសុខភាពម្ដងៗ

បើ​និយាយ​ពី​រឿង​ពិនិត្យ​សុខភាព វា​ជា​រឿង​ចាំ​បាច់​មួយ​ដែល​ម៉ាក់ៗ​ពពោះ​ត្រូវ​ធ្វើ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ព្រោះ​វា​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​ដែល​យើង​ពិបាក​ដឹង​ពី​សុខភាព​កូន​ដោយ​ភ្នែក​ទទេ។ ប៉ុន្តែ មាន​ម៉ាក់​ៗ​ខ្លះ ទៅ​ពិនិត្យ​សុខភាព​ដែរ តែ​បែរ​ជា​ធ្វើ​ឲ្យ​មាន​កំហុស​ដោយ​មិន​ដឹង​ខ្លួន​ទៅ​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ១. ពិនិត្យ​អេកូ​កូន មិន​ពិនិត្យ​សុខភាព​ម្ដាយ នៅ​ពេល​ស្ត្រី​ពពោះ ការ​ថត​អេកូ គ្រាន់​តែ​វាយ​តម្លៃ​សុខភាព​កូន​ប៉ុណ្ណោះ តែ​យើង​ក៏​ត្រូវ​ពិនិត្យ​មើល​ទាំង​សុខភាព​ម៉ាក់ៗ​ដែរ។ បើ​ម៉ាក់ៗ មាន​ជំងឺ​ដូច​ជាលើស​ឈាម ទឹក​នោម​ផ្អែម សរសៃ​ឈាម​បេះ​ដូង នោះ​វា​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​អា​អូន​នៅ​ក្នុង​ផ្ទៃ​បាន។ ២. ដឹង​ថ្ងៃ​កូន​កើត​ច្បាស់ៗ ការ​ធ្វើ​អេកូ មិន​អាច​ដឹង​ថ្ងៃ​ម៉ាក់ៗ ឈឺ​ពោះ​កើត​កូន​ពិត​ប្រាកដ​ទេ វា​គ្រាន់​តែ​ឲ្យ​យើង​ដឹង​នៅ​អំឡុង​រង្វង់​ថ្ងៃ​ណា​មួយ ដើម្បី​ឲ្យ​យើង​បាន​ត្រៀម​ខ្លួន​សម្រាប់​សម្រាល​កូន​តែ​ប៉ុណ្ណោះ។ ៣. ឃើញ​កូន​ខុស​ប្រក្រតី ប្រញាប់​រំលូត​ចោល ពេល​ធ្វើ​អេកូ​ឃើញ​កូន​ខុស​ប្រក្រតី មិន​គួរ​ប្រញាប់​រំលូត​ចោល​ទេ ព្រោះ​ថា កូន​ខុស​ប្រក្រតី​អាច​មក​ពី​កត្តា​ច្រើន ក្នុង​នោះ​ក៏​មាន​កត្តា​តំណពូជ។ ការ​ដែល​រំលូត​កូន​ចោល​ភ្លាមៗ នៅ​ពេល​មិន​បាន​ពិនិត្យ​ច្បាស់​លាស់​ដោយ ការ​ចោះ​ទឹក​ភ្លោះ​ធ្វើ​តេស្ត តេស្ត​ឈាម ។ល។ ពេល​ខ្លះ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ខុស​ប្រក្រតី អាច​ព្យាបាល​ទប់​ស្កាត់​បាន សម្រាប់​ការ​មាន​កូន​លើក​ក្រោយ។ ម៉្យាង​វិញ​ទៀត ក៏​មាន​ករណី​អាច​ព្យាបាលបាន​ល្អ​ពេល​ក្រោយ​កើត ឬ​អាច​ព្យាបាល​បាន​ទាំង​ពេល​កូន​កំពុង​នៅ​ក្នុង​ពោះ​។ ៤. ធ្វើ​អេកូ វាស់​កម្រាស់​ក​កូន​ឃើញ​ក្រាស់ កូន​អាច​ខុស​ប្រក្រតី តាម​ពិត​ទៅ ការ​វាស់​កម្រាស់​ក​កូន ឬ​វាស់​ឆ្អឹង​ច្រមុះ គ្រាន់​តែ​ជា​ការ​ឲ្យ​សញ្ញា​ថា​កូន​មាន​ហានិភ័យ កើត​ជំងឺ​ខុស​ប្រក្រតី​នៃ​សរីរាង្គ មិន​មែន ពិត​១០០% ​ថា ​កូន​នោះ​កើត​មក​ច្បាស់​ជា​មាន​ជំងឺ​ខុស​ប្រក្រតី​នៃ​សរីរាង្គ​នោះ​ទេ។ ៥. […]


បញ្ហាផ្ទៃពោះ

ហេតុអីរីងទឹកភ្លោះ អាចឲ្យកូនស្លាប់ក្នុងពោះ?

បញ្ហា​រីង​ទឹក​ភ្លោះ កើត​ឡើង​លើ​ម៉ាក់​ៗ​មួយចំនួនដែល​ពពោះ​លើសខែ ហើយនាំឲ្យ​មាន​បញ្ហា​ដល់​កូន​ក្នុង​ផ្ទៃ​​ថែម​ទៀត​ផង។ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បកស្រាយ​ថា រយៈពេល​គ្រប់​ខែ ​គឺ​ចាប់ពី ៣៧-៤០ សប្ដាហ៍ បើ​លើស​ចូល​ដល់ ៤១ ហើយ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា បើ​ករណី​ទុក​កាន់តែ​យូរ​ទឹកភ្លោះ​ដែល​ទ្រទ្រង់​ទារក​ក្នុង​ផ្ទៃ​ក៏​កាន់តែ​អស់​ទៅ​ៗ។ ចំណែក​មូលហេតុ​គឺ​រយៈពេល​តាំងពី​ថ្ងៃ​ពពោះ​រហូត ៩ ខែ ១០ ថ្ងៃ​គឺជា​វេលា​ដែល​ទឹក​ភ្លោះ​កកើត ហើយ​ក្រោយ​ពី​នោះ​វា​លែង​ផលិត​ទៀត​ហើយ ដែល​នេះ​ជា​ធម្មជាតិ​របស់​មនុស្ស។ ទឹកភ្លោះ​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ជីវិត​ទារក ហើយ​កូន​នឹង​ធ្វើចលនាវិល​ចុះ​ឡើង​នៅ​ក្នុង​ស្បូន​របស់​យើង ដោយ​មាន​ជំនួយ​ពី​ទឹក​ភ្លោះ​នេះ​ឯង។ ជា​ទូទៅ​នៅ​ពេល​ទឹក​ភ្លោះ​ឈប់​ផលិត វា​ក៏​ចាប់ផ្ដើម​ស្រក​បន្តិច​ម្ដង​ៗ រហូត​ដល់​អស់​តែ ប្រសិនបើ​មិន​បាន​ទៅ​ជួប​ពិភាក្សា​ពី​គម្រោង​សម្រាល​កូន​ឆាប់ៗ។ ក្រៅ​ពី​លើស​ខែ ស្ត្រី​ពពោះ​មួយ​ចំនួន​ក៏​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​ថា​មាន​បញ្ហា oligohydramnios (ស្ងួត​ទឹកភ្លោះ) ដែរ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា បើ​កូន​រីង​ទឹក​ភ្លោះ​អស់ អាច​បណ្ដាល​ឲ្យ​ម៉ាក់ៗបាត់បង់កូនក្នុងផ្ទៃ ឬកូនអាចស្លាប់បន្ទាប់ពីកើតមកភ្លាម និងកូន​ខ្សោយជាដើម។ បរិមាណ​ទឹកភ្លោះ​តិច ធ្វើឲ្យ​មាន​ការ​ថយ​ចុះ​មុខងារ​របស់​សុក ទារកពិបាក​ដកដង្ហើម ហើយ​បើ​ទោះជាកូន​​មិន​ស្លាប់ ​កូន​ដែល​កើត​មកពី​ម៉ាក់​ៗ​អស់​ទឹក​ភ្លោះ ស្បែក​នឹង​រឹង គ្មាន​ជាតិ​សំណើម ទន់​រលោង​ដូច​ក្មេង​ដទៃ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ