មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ពុលអាហារអំឡុងពេលពពោះគ្រោះថ្នាក់កម្រិតណា? ម៉ាក់ៗបង្ការបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ស្ត្រី​ពពោះ អាច​ចុះ​ខ្សោយ​ជាង​ធម្មតា ដែល​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​​ផ្សេង​ៗ​នៅ​ក្នុង​អាហារ​។ ម៉ាក់​ៗ​អាច​ប្រឈម​នឹង​ការ​​ពុល​អាហារ​ នៅ​ពេល​ដែល​ញ៉ាំ​អាហារ​មាន​ផ្ទុក​​មេរោគ បាក់តេរី ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី​ជាក់លាក់។ ​​​រោគសញ្ញា​ពុល​អាហារ​អំឡុង​ពេល​ពពោះ ជួនកាល​ មេរោគ​​ក្នុង​អាហារ អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ភ្លាម​ៗ។ ប៉ុន្តែ​ ករណី​ខ្លះ​ទៀត ពពួក​មេរោគ​ទាំង​នេះ នៅ​ទុំ​លើ​រាងកាយ​ជា​ច្រើន​ថ្ងៃ ឬ​ច្រើន​សប្តាហ៍​មុន​ពេល​លេច​ចេញ​រោគសញ្ញា។ ជា​ទូទៅ រោគសញ្ញា​នៃ​ការ​ពុល​អាហារ​ រួម​មាន​៖ ចុក​ពោះ ក្អួត​ រាករូស កង្វះ​ជាតិ​ទឹក ជា​រឿយ​ៗ ការ​ពុល​អាហារ​ អាច​​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​ដែរ​​ ពីព្រោះ​គ្នា​យើង​​​អាច​មាន​អាការៈ​ក្តៅ​ខ្លួន ឈឺ​ក្បាល និង​ឈឺចាប់​ពេញ​រាងកាយ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​គន្លឹះ​ដោះស្រាយ​បញ្ហា​ពុល​អាហារ​នៅ​ពេល​មាន​ផ្ទៃពោះ ជាក់ស្តែង​ ការ​ពុល​អាហារ​ អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​​ដល់​ទារក​ក្នុង​ផ្ទៃ ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ ដូចជា​កូន​កើត​មុន​ខែ កូន​មាន​ទម្ងន់​ស្រាល​នៅ​ពេល​សម្រាល ឬ​រលូត​កូន និង​កូន​ស្លាប់​ក្នុង​ផ្ទៃ​ជា​ដើម​។ នៅ​ពេល​ដែល​ម៉ាក់​មាន​រោគសញ្ញា​នៃ​ការ​ពុល​អាហារ​ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ និង​ជៀសវាង​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។ ក្នុង​ករណី​ដែល​អាការៈ​មាន​សភាព​ស្រាល យើង​គួរ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​ញ៉ាំ​អាហារ​នៅ​ពេល​ដែល​អាការៈ​ក្អួត​បាន​ធូរស្បើយ​ទាំង​ស្រុង។ ពេល​ណា​គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ? រោគសញ្ញា​កង្វះ​ជាតិ​ទឹក​ ដូចជា​ស្រេក​ទឹក​ខ្លាំង នោម​តិច ឬ​វិល​មុខ ក្អួត ឬ​រាករូស​មិន​ឈប់ ឈឺ​ពោះ​ធ្ងន់ធ្ងរ ក្តៅ​ខ្លួន​ខ្លាំង​ជាង​៣៨​អង្សា លាមក​មាន​ឈាម​ ឬ​ខ្ទុះ​ លាមក​មាន​ពណ៌​ខ្មៅ។ [embed-health-tool-due-date] គន្លឹះ​បញ្ចៀស​ការ​ពុល​អាហារ​អំឡុង​ពេល​ពពោះ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​មុន​ […]


បញ្ហាផ្ទៃពោះ

ស្រី្តមា​ន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​ដែក តែប្រយ័ត្នរឿងញ៉ាំថ្លើមសត្វ

ស្រី្តមា​ន​ផ្ទៃ​ពោះត្រូវការជាតិដែកច្រើនជាងស្រ្តីស្ថិតក្នុងវ័យបន្តពូជ ពោល គឺ ២៧០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ដោយសារតែ​តម្រូវការច្រើនជា​ងធម្មតាបែបនេះហើយ ទើបអាច​ជាហេតុងាយធ្វើឱ្យ​ម៉ាក់ៗខ្លះ​ប្រឈម​បញ្ហាខ្វះជាតិដែក។ ថ្វីបើថ្លើមសត្វសម្បូរជាតិដែក តែម៉ាក់ៗ​ត្រូវ​ប្រយ័ត្ន​ក្នុងការញុំា ព្រោះថ្លើមសត្វផ្ទុកវីតាមីន A ក្នុងកម្រិតខ្ពស់។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅ​មន្ទីរ​ពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ម៉ាក់ៗគួរញុំាថ្នាំជាតិដែកយ៉ាងតិច ៩០ គ្រាប់ក្នុងអំឡុងពេលពពោះដែលក្នុងមួយគ្រាប់អាចមានជាតិដែកចន្លោះ ២០០-៣២៥ មិល្លីក្រាម ឯបរិមាណជាតិដែកនៅសល់ ម៉ាក់ៗអាច​ទទួល​បាន​ពីអាហារសម្បូរជាតិដែក​ផ្សេង​ទៀត​។ ១. មូលហេតុស្រ្តីពពោះត្រូវការជាតិដែកបន្ថែម ក្នុងអំឡុងពេលពពោះ ម៉ាក់ៗត្រូវការជាតិដែកច្រើន​ដើម្បីផលិតឈាមក្រហម​បន្ថែម​សម្រាប់​ដឹកនាំ​អុកស៊ីសែនទៅឲ្យទារកក្នុងផ្ទៃ ទ្រទ្រង់ការលូតលាស់គភ៌និងសុក។ មួយវិញទៀត ម៉ាក់ៗត្រូវការជាតិដែកបន្ថែមដោយសារ​ក្នុងអំឡុងពេលពពោះ​បរិមាណ​ឈាម​ម៉ាក់ៗ​ត្រូវកើនប្រហែល ៥០% សម្រាប់បង្រ្គប់ឈាមនិងកាត់បន្ថយផលប៉ះពាល់​ពីការបាត់បង់ឈាម​អំឡុង​ពេលសម្រាល ព្រោះក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ម៉ាក់ៗអាចបាត់បង់ឈាមប្រហែល ៥០០ មិល្លីលីត្រនិងប្រហែល ១០០០ មិល្លីលីត្រ បើសម្រាលដោយវះកាត់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ប្រភពអាហារសម្បូរជាតិដែក ដើម្បីកាត់បន្ថយហានិភ័យខ្វះជាតិដែកអំឡុងពេលពពោះ ម៉ាក់ៗអាចទទួលបានជាតិដែកប​ន្ថែម​ពី​អាហារដូចជា៖ សាច់គោ ជ្រូក មាន់ ទា ត្រី គ្រឿងសមុទ្រ សណ្តែក បន្លែស្លឹកបៃតង មើមឆាយថាវក្រហម ល្ពៅ គ្រាប់ល្ពៅ […]


បញ្ហាផ្ទៃពោះ

ធ្លាក់ឈាមតិចតួចនៅត្រីមាសទី១ អាចមកពីមូលហេតុ ៥ យ៉ាងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្លាក់​ឈាម​តិចតួច អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ​ថ្មីថ្មោង​ អាច​ជា​រឿង​ធម្មតា​ ក្នុង​ករណី​ដែល​ស៊ុត​បង្ក​កំណើត​បាន​ផ្សាំ​ខ្លួន​ទៅ​នឹង​ជញ្ជាំង​ស្បូន​របស់​ម៉ាក់​ៗ។ ការ​ធ្លាក់​ឈាម​នេះ​ដែរ មាន​បរិមាណ​តិចតួច​ និង​មាន​រយៈពេល​ប្រហែល​២​ទៅ​៣​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ម៉ាក់​ៗកំពុង​ពពោះ​ ក៏​អាច​ជា​សញ្ញា​គំរាមកំហែង​ដល់​គភ៌​ផង​ដែរ។ [embed-health-tool-due-date] ​​មូលហេតុ​បណ្តាល​ឲ្យ​ធ្លាក់​ឈាម​តិចតួច​​អំឡុង​ត្រី​មាស​ទី​១ កង្វះ​អ័រម៉ូន៖ អំឡុង​ពេល​ពពោះ ប្រសិនបើ​យើង​ខ្វះ​អ័រម៉ូន​​ណា​មួយ​ក្នុង​ចំណោម​អ័រម៉ូន Progesterone និង​hCG នោះ​នឹង​អាច​បង្ក​ឲ្យ​កើត​មាន​ការ​ធ្លាក់​ឈាម​តិចតួច។ រលូត​កូន៖ ត្រី​មាស​ទី​១ គឺ​ជា​​ពេលវេលា​ដ៏​សំខាន់​បំផុត​នៃ​ការ​ពពោះ។ ក្រៅ​ពី​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​គភ៌​យ៉ាង​ឆាប់​រហ័ស ស្រីៗ​យើង​ក៏​មាន​ឱកាស​ខ្ពស់​បំផុត​នៃ​ការ​រលូត​កូន​ដូច​គ្នា ហើយ​ការ​ធ្លាក់​ឈាម​តិចតួច​នេះ ក៏​អាច​​ជា​សញ្ញា​នៃ​ការ​រលូត​កូន​ដែរ។ បើ​ម៉ាក់​ៗ​មាន​ធ្លាក់​ឈាម​តិចតួច ជាមួយ​នឹង​ចុក​ពោះ រួម​ទាំង​ឈឺចាប់​​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ គួរ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ សម្ពាធ​លើ​មាត់​ស្បូន៖ អំឡុង​ពេល​ពពោះ លំហូរ​ឈាម​ទៅ​កាន់​តំបន់​មាត់​ស្បូន​កើន​ឡើង ដែល​អាច​បណ្តាល​ឲ្យ​​មាន​ការ​ធ្លាក់​ឈាម​ នៅ​ពេល​ដែល​យើង​ធ្វើការ​ពិនិត្យ​អាង​ត្រគាក ឬ​រួម​ភេទ។ ការ​ធ្លាក់​ឈាម​ប្រភេទ​នេះ មិន​បង្ក​ផល​គ្រោះថ្នាក់​ឡើយ ប៉ុន្តែ​ម៉ាក់​ៗ​គួរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដើម្បី​​ធានា​សុវត្ថិភាព​ទារក​ក្នុង​ផ្ទៃ។ ការ​បង្ក​រោគ៖ រាល់​ការ​បង្ក​រោគ​នៅ​ក្នុង​តំបន់​ទ្វារ​មាស ឬ​មាត់​ស្បូន​ អាច​បណ្តាល​ឲ្យ​មាន​ធ្លាក់​ឈាម។ ក្នុង​ករណី​ដែល​មាន​ធ្លាក់​ឈាម​ និង​​រមាស់​​ត្រង់​បរិវេណ​ទ្វារ​មាស យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ​អំឡុង​ពេល​ពពោះ។ កូន​ក្រៅ​ស្បូន​ ៖ ជួន​កាល​ ស៊ុត​បង្ក​កំណើត​អាច​ស្ថិត​នៅ​ក្រៅ​ស្បូន​ ដូចជា​នៅ​ដៃស្បូន ​ជា​ដើម​ ដែល​អាច​បណ្តាល​ឲ្យ​ដៃ​ស្បូន​ធ្លាយ និង​ធ្លាក់​ឈាម។ កត្តា​នេះ […]


បញ្ហាផ្ទៃពោះ

តែបៃតងមានប្រយោជន៍ច្រើនមែន តែម៉ាក់ៗកំពុងពពោះគួរជៀសវាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​បៃតង​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​រាងកាយ​ទាំង​មូល ដូចជា​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​ដូចជា​ជួយ​បង្ការ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយ​ចំនួន​ផង​ដែរ​ ប៉ុន្តែ​សម្រាប់​ស្ត្រី​ពពោះ តើ​​អាច​​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​បាន​​ដែរ​អត់? តែ​បៃតង​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ច្រើន​កម្រិត​ណា​? តែ​បៃតង​ប្រមាណ​​២៣០​មីលីលីត្រ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ចន្លោះ​ពី​២៤ ទៅ​៤៥​មិល្លីក្រាម។ ចំណែក​​កាហ្វេ​ក្នុង​បរិមាណ​ដូច​គ្នា អាច​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​​ប្រមាណ​ពី​៩៥ ទៅ​២០០​មិល្លីក្រាម​ឯ​ណោះ។ ជា​ធម្មតា ស្ត្រី​​ពពោះ​មិន​គួរ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​លើស​ពី​២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ។   គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តែ​បៃតង​បង្ក​គ្រោះថ្នាក់​អំឡុង​ពេល​ពពោះ​ឬ​ទេ? ជាតិ​កាហ្វេ​អ៊ីន​អាច​ឆ្លង​ទៅ​កាន់​សុក​ និង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​ទារក​បាន​ ហើយ​ទារក​ក្នុង​ផ្ទៃ​អាច​ចំណាយ​ពេល​យូរ​ក្នុង​ការ​​ធ្វើ​មេតាប៉ូលីស ឬ​បំប្លែង​អាហារ​ទៅ​ជា​ថាមពល។ ទោះ​បី​ជា​ការ​ស្រាវជ្រាវ​ចាស់​ៗ​បាន​បង្ហាញ​ពី​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​​មាន​ជាតិ​កាហ្វេអ៊ីន​អំឡុង​ពេល​ពពោះ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ការ​ស្រាវជ្រាវ​ថ្មីៗ​ក្នុង​ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា​ ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ពុំ​មាន​សុវត្ថិភាព​ឡើយ។ ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ក្នុង​កម្រិត​ខ្ពស់​ អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដូច​​ខាង​ក្រោម​៖ ​​រលូត​កូន កូន​ស្លាប់​ក្នុង​ផ្ទៃ កូន​កើត​មិន​គ្រប់​ខែ កូន​មាន​ទម្ងន់​ខ្លួន​ស្រាល​ ជំងឺ​មហារីក​ឈាម​ស្រួចស្រាល់​ក្នុង​វ័យ​កុមារ។ [embed-health-tool-due-date] ដោយ​សារ​​តែ​បៃតង​​មាន​សារធាតុ​រំញោច ភេសជ្ជៈ​ដែល​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​មួយ​នេះ អាច​នាំ​ឲ្យ​​យើង​គេង​មិន​លក់ ព្រម​ទាំង​​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង​កើន​ឡើង។ លើស​ពី​នេះ តែ​បៃតង​ក៏​មាន​សមត្ថភាព​ក្នុង​ការ​បញ្ចុះ​ទឹក​នោម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​បាត់បង់​សារធាតុ​ទឹក​ក្នុង​ខ្លួន​ច្រើន​​។ ដូច្នេះ​ហើយ ម៉ាក់​ៗ​កំពុង​ពពោះ គួរ​តែ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ក្នុង​កម្រិត​មួយ​សម​ល្មម ឬ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​អំពី​បរិមាណ​​​ត្រឹមត្រូវ​ មុន​ពេល​ចាប់ផ្តើម​ចាប់​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​ណា​មួយ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

ឈឺចាប់ស្បូនអំឡុងពេលពពោះថ្មីថ្មោង អាចបណ្តាលមកពីមូលហេតុទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ឈឺចាប់​​ត្រង់​​ស្បូន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ថ្មីថ្មោង កើត​ឡើង​ជា​ទូទៅ និង​អាច​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន ឬ​ស្បូន​រីក​​ធំ ។ ក្នុង​អំឡុង​ពេល​នេះ​ដែរ ស្រីៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម ឬ​ផ្នែក​អាង​ត្រគាក។ យ៉ាង​ណា​មិញ យើង​ចាំបាច់​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​ឈឺចាប់​​ត្រង់​​ស្បូន​ ពីព្រោះ​បញ្ហា​នេះ​ក៏​អាច​បង្ហាញ​ពី​ផលវិបាក​​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូចជា​ ការ​មានកូនក្រៅ​ស្បូន​ ឬ​ការ​រលូត​កូន។ ការ​ឈឺ​ស្បូន​ចាប់ផ្តើម​នៅ​ពេល​ណា​? ម៉ាក់​អាច​ជួប​ប្រទះ​ការ​ឈឺ​ស្បូន​តិចតួច ឬ​ខ្លាំង​នៅ​ត្រី​មាស​ទី​១ ឬ​នៅ​​ក្នុង​​ចន្លោះ​សប្តាហ៍​ទី​១២​​នៃ​ការ​ពពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ មូលហេតុ​បង្ក មូលហេតុ​ដែល​​បណ្តាល​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ត្រង់​ស្បូន​​នៅ​ពេល​ពពោះ​ថ្មីថ្មោង រួម​មាន​៖ ស្បូន​រីក​ធំ ហ្គាស ឬ​ទល់​លាមក ឈឺចាប់​នៅ​បាត​អាង​ត្រគាក ពេល​ណា​គួរ​បារម្ភ? ភាគ​ច្រើន​ ការ​ឈឺ​ចាប់​ត្រង់​ស្បូន​នៅ​ត្រី​មាស​ទី​១ មិន​​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​រោគសញ្ញា​ជាក់លាក់​មួយ​ចំនួន​ អាច​បង្ហាញ​ពី​ផលវិបាក​​ធ្ងន់ធ្ងរ​ដូច​ខាង​ក្រោម៖ រលូត​កូន៖ ការ​រលូត​កូន​អាច​កើត​ឡើង​​នៅ​​មុន​ពេល​ដែល​គភ៌​បាន​២០​សប្តាហ៍។ ហេតុ​នេះ​ហើយ ប្រសិនបើ​ការ​ឈឺចាប់​មិន​បាត់​ទៅ​វិញ ព្រម​ទាំង​​ធ្លាក់​ឈាម​ ចុក​ពោះ​ភ្លាម​ៗ ​ឬ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ នោះ​អាច​បង្ហាញ​ពី​ការ​រលូត​កូន។ កូន​ក្រៅ​ស្បូន៖ នៅ​ពេល​ខ្លះ ស៊ុត​បង្ក​កំណើត អាច​ផ្សាំ​នៅ​ខាង​ក្រៅ​ស្បូន ដូចជា​ដៃ​ស្បូន  ដែល​បណ្តាល​ឲ្យ​ម៉ាក់​ៗ​​ខ្លះ​មាន​កូន​ក្រៅ​ស្បូន​។ ក្នុង​ករណី​នេះ យើង​នឹង​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​ឈឺ​ចាប់​ខ្លាំង​នៅ​​ពោះ​ផ្នែក​ខាង​ក្រោម​ ធ្លាក់​ឈាម​ វិល​មុខ ឬ​ពិបាក​បន្ទោបង់​ ឬ​នោម។ រមួល​អូវែ ៖ គីស​Corpus luteal នៅ​ត្រី​មាស​ទី​១ ដែល​ជួយ​ទ្រទ្រង់​ការ​ពពោះ​ អាច​លូតលាស់​ជ្រុល ដែល​បណ្តាល​ឲ្យ​​អូវែ ឬ​ដៃ​ស្បូន​រមួល។ ករណី​នេះ […]


បញ្ហាផ្ទៃពោះ

បើមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃអំឡុងពេលពពោះ អាច​ប៉ះពាល់ដល់ទារកក្នុងផ្ទៃអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជំងឺ​​ ​Crohn's disease (រលាក​ពោះវៀន​រ៉ាំរ៉ៃ) ភាគ​ច្រើន​ នៅ​តែ​​អាច​មាន​ផ្ទៃពោះ​​ធម្មតា និង​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ ប្រសិនបើ​យើង​​អាច​គ្រប់​គ្រង​​ជំងឺ​បាន​។ ​នៅ​ពេល​ដែល​ម៉ាក់​​​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ ជាមួយ​នឹង​អាហារ​បំប៉ន​អំឡុង​ពេល​ពពោះ​ ក៏​ដូចជា​ហាត់ប្រាណ​ជា​ប្រចាំ នោះ​នឹង​​អាច​ជួយ​​បញ្ចៀស​ហានិភ័យ​ផ្សេង​ៗ​ចំពោះ​ម៉ាក់​ និង​ទារក​​។ ​ជំងឺ​Crohn's disease​​ជា​អ្វី​? ជំងឺ​Crohn's disease គឺ​ជា​ការ​រលាក​​ពោះវៀន​រ៉ាំរ៉ៃ ដែល​ប៉ះពាល់​ដល់​​ផ្នែក​ណា​មួយ​នៃ​បំពង់​រំលាយ​អាហារ ពី​មាត់​ទៅ​រន្ធ​គូទ។ បន្ថែម​ពី​នេះ ជំងឺ​នេះ​ក៏​​ជះ​ឥទ្ធិពល​ដល់​ពោះវៀន​តូច និង​​ផ្នែក​នៃ​ពោះវៀន​ធំ។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ Crohn's disease រួម​មាន​ ​គ្រុន​ក្តៅ មាន​ឈាម​ក្នុង​លាមក ដំបៅ​មាត់​ រាករូស និង​ឈឺ​ពោះ។ ថ្វី​ត្បិត​តែ​​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​អ្នក​ជំនាញ​ជឿ​ថា អ្នក​ដែល​មាន​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​ខ្លួន​ឯង មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ ជក់​បារី ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​ប្រើ​​ពពួក​ថ្នាំ​ផ្សះ​ជាក់លាក់​មួយ​ចំនួន​ អាច​ប្រឈម​នឹង​​ហានិភ័យ​នៃ​ការ​កើត​​ជំងឺCrohn's disease​នេះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ បើ​ម៉ាក់​មាន​ជំងឺ​Crohn's disease​​ អាច​ពពោះ​ដោយ​សុវត្ថិភាព​ទេ? ចំពោះ​ស្ត្រី​​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​នៅ​តែ​អាច​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុវត្ថិភាព ប្រសិនបើ​ទទួល​បាន​ការ​តាមដាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ឯកទេស​ខាង​ក្រពះ​ពោះវៀន និង​សម្ភព។ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ​ពី​ផែន​ការ​យក​កូន​ ដើម្បី​ទទួល​បាន​ការ​ផ្លាស់ប្ដូរ​ថ្នាំ​ ក៏​ដូចជា​ចាប់ផ្តើម​ញ៉ាំ​អាហារ​បំប៉ន​អំឡុង​ពេល​ពពោះ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​​ពិការភាព​ពី​កំណើត​របស់​ទារក។​​ [embed-health-tool-due-date] ​បើ​យើង​មាន​ជំងឺ​Crohn's disease គួរ​យក​កូន​ពេល​ណា​ល្អ? ពេល​វេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​យក​កូន​ គឺ​អំឡុង​ពេល​ដែល​ជំងឺ​មិន​​សូវ​ធ្វើ​ទុក្ខ​ខ្លាំង​រយៈ​ពេល​ពី​៣ ទៅ​៦​ខែ និង​នៅ​ពេល​ដែល​​​​យើង​មិន​ប្រើ​ពពួក​ថ្នាំ​Steroid ពីព្រោះ​បើ​យើង​មាន​ផ្ទៃពោះ​នៅ​អំឡុង​ពេល​ដែល​ជំងឺ​សកម្ម​ខ្លាំង នោះ​នឹង​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​កាន់​តែ​អាក្រក់​ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ណាខ្លះប្រឈមបញ្ហាក្លិនខ្លួនពេលពពោះ? សាកវិធីនេះលមើល៍!

ស្រ្តីពពោះភាគច្រើនប្រឈមនឹងផលវិបាកផ្សេង​ៗ​ដូចជា​ រមាស់​ស្បែក​ បែក​ញើស​ច្រើន​ អស់​កម្លាំង និង​បញ្ហា​ក្លិន​ខ្លួន។ យ៉ាងណាមិញ តើបញ្ហាក្លិនខ្លួនកើតឡើងបណ្តាលមកពីអ្វី? ហើយម៉ាក់ៗអាចដោះស្រាយបែបណា? មូលហេតុមួយចំនួនដែលស្រ្តីពពោះមានក្លិនខ្លួនមិនល្អ ១. បែកញើសច្រើន ដោយសារតែការប្រែប្រួលអ័រម៉ូនអំឡុងពេលពពោះ ការផ្គត់ផ្គង់ឈាមទៅកាន់ស្បែក​នឹង​កើនឡើង ដែលនាំឲ្យម៉ាក់ៗបែកញើសច្រើនជាងមុន ក៏ដូចជាកើនឡើងបញ្ហាក្លិនខ្លួន​ដូច​គ្នា។ ២. ទទួលអារម្មណ៍ដឹងក្លិនខ្លាំង ទន្ទឹម​នឹង​នេះ​ដែរ នៅ​ពេល​ដែល​អ័រម៉ូន​កើន​ឡើង​​អំឡុង​ពេល​ពពោះ គ្នា​យើង​ខ្លះអាច​ចាប់ផ្តើមទទួលអារម្មណ៍​ដឹង​ក្លិន​ខ្លាំង​ជាង​មុន។ ៣. ការប្រែប្រួលរបប​អាហារ ស្រ្តី​ពពោះ​មួយ​ចំនួន​ អាច​ផ្លាស់ប្តូររបប​អាហារ ដើម្បី​ទទួលបានអាហារូបត្ថម្ភដ៏​ល្អ​បំផុត ស្របពេលដែល​អ្នកខ្លះ​ទៀត​បណ្តោយ​ខ្លួន​ញ៉ាំ​អាហារ​ផ្សេង​ៗ ដូចជា​សាច់​ គ្រឿង​សមុទ្រ ផ្កា​ខាត់​ណា​ខៀវ ស្ពៃ​ក្តោប ឬពពួក​ខ្ទឹម​បារាំង ខ្ទឹម​ស អាច​បណ្តាលឲ្យយើងមានក្លិន​ខ្លួន​មិន​ល្អ។ [embed-health-tool-due-date] ៤. ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ពិត​ណាស់​ ការ​ពពោះ​ក៏​អាច​នាំ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ​មានអាការៈ​ក្រហាយ រមាស់ ឬ​ធ្លាក់​ឈាម។ ប្រសិនបើ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ទាំង​នេះ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​​ ពីព្រោះ​វា​អាច​ជា​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? យើង​អាច​គ្រប់គ្រង​ក្លិន​ខ្លួ​ន​ អំឡុង​ពេល​ពពោះ​យ៉ាង​ម៉េច? វិធីសាស្រ្ត​ខាង​ក្រោម​ អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្លិន​ខ្លួន​អំឡុង​ពេល​ពពោះ ដែល​ម៉ាក់​ៗ​អាច​សាកល្បង​បាន។ ងូត​ទឹក​២​ដង​ក្នុង​១​ថ្ងៃ ដោយ​ប្រើ​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់។ កាត់តម្រឹម​រោម​ក្លៀក​ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ណាខ្លះឈឺជង្គង់ពេលពពោះ? តោះមកដឹងពីមូលហេតុ និងវិធីដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ អំឡុង​ពេល​ពពោះ ស្រី​ៗ​យើង​​តែង​ប្រឈម​នឹង​ការ​ឈឺចាប់​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ហើយ​ការ​ឈឺ​ជង្គង់​ក៏​កើត​ឡើង​ជា​ទូទៅ​ដែរ។ ​បញ្ហា​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​អាច​បណ្ដាល​មក​ពី​៖ ការ​ប្រែប្រួល​អ័រម៉ូន ឡើង​ទម្ងន់ ហាត់​ប្រាណ​ច្រើន​ពេក ដួល​ និង​រង​របួស ដើរ​ ឬ​ឈរ​យូរ​ កង្វះ​ជាតិ​កាល់ស្យូម [embed-health-tool-due-date] តើ​មាន​ផលវិបាក​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​អត់​? ប្រសិនបើ​យើង​មិន​ព្យាបាល​អាការៈ​ឈឺ​ជង្គង់​ឲ្យ​ទាន់​ពេល​ទេ​នោះ ផលវិបាក​ជាក់លាក់​មួយ​ចំនួន​ អាច​នឹង​កើត​មាន​ឡើង​នៅ​ពេល​អនាគត​ ដែល​រួម​មាន​៖ ជំងឺ​រលាក​សន្លាក់​ឆ្អឹង ខូច​ឆ្អឹង​ខ្ចី និង​សរសៃ​​ពួរ​ជុំវិញ​សន្លាក់​ជង្គង់​ ដែល​អាច​នាំ​ឲ្យ​ពិបាក​ដើរ​ រត់​ និង​ពត់ពែន​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ម៉ាក់​អាច​គ្រប់គ្រង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា​? ម៉ាក់​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដើម្បី​កាត់បន្ថយ​ ក៏​ដូចជា​គ្រប់គ្រង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ៖ ហាត់ប្រាណ​ ដោយ​ការ​ដើរ​ និង​ហែលទឹក​ក្នុង​កម្រិត​សម​ល្មម អាច​ជួយ​ទ្រទ្រង់​ជង្គង់ និង​បញ្ចៀស​ការ​ឈឺ​ជង្គង់ សម្រាក​​ជើង​ឲ្យ​បាន​ច្រើន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ចាប់ផ្ដើម​ឡើង​ទម្ងន់ ជ្រើសរើស​ស្បែក​ជើង​ដែល​ងាយ​ស្រួល​ពាក់​ មិន​ឈឺ​ជើង និង​អាច​ជួយ​ទ្រ​បាត​ជើង​បាន​ល្អ ព្យាយាម​គ្រប់គ្រង​ទម្ងន់​ខ្លួន​ ម៉ាស្សា​ជង្គង់​ ស្អំ​កំណាត់​ក្ដៅ រួច​ស្អំ​កំណាត់​​ត្រជាក់ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​នៅ​ជុំវិញ​សន្លាក់​ជង្គង់ ញ៉ាំ​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូចជា អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ កាល់ស្យូម​ និង​វីតាមីន​D ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ និង​ចុក​រួយ​សន្លាក់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? […]


ការថែទាំផ្ទៃពោះមុនសម្រាល

ញ៉ាំទឹកក្តៅឧណ្ហៗអំឡុងពេលពពោះ ផ្តល់គុណប្រយោជន៍អ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ថា​ស្រី​ៗ​យើង​កំពុង​តែ​មាន​ផ្ទៃពោះ​ឬ​អត់​ទេ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​មាន​សារៈសំខាន់​​ណាស់​ ដើម្បី​ជួយ​ជំរុញ​លំហូរ​ឈាម​ ពង្រឹង​មុខងារ​រាងកាយ ក៏​ដូចជា​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​។ មិន​តែ​ប៉ុណ្ណោះ ជាតិ​ទឹក​​គ្រប់គ្រាន់​ក៏​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺក្បាល​អំឡុង​ពេល​ពពោះ​ផង​ដែរ។ ដូច្នេះ​ហើយ ទើប​ស្ត្រី​ពពោះ​គួរ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ពី​៨​ ទៅ​១២​កែវ​ជា​រៀង​រាល់​ថ្ងៃ ឬ​២,៣លីត្រ។ ប៉ុន្តែ តើ​ម៉ាក់​ៗ​ដឹង​អត់​ថា​ទឹក​ក្ដៅ​ឧណ្ហ​ៗ ​មាន​គុណប្រយោជន៍​ច្រើន​ជាង​ទឹក​ធម្មតា​ទៅ​ទៀត​អំឡុង​ពេល​ពពោះ? [embed-health-tool-due-date] អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​អំឡុង​ពេល​ពពោះ ជួយ​សម្រួល​​ការ​រំលាយ​អាហារ​ ដោយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ សម្អាត​​ប្រពន្ធ័រំលាយ​អាហារ ដោយ​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​កាន់​តែ​ប្រសើរ និង​ងាយ​ស្រួល​ក្នុង​ការ​បញ្ជូន​ទៅ​ឲ្យ​​កូន​ក្នុង​ផ្ទៃ ជួយ​រំលាយ​ដំណក់​​ខ្លាញ់ ជួយ​កាត់បន្ថយ​អាការៈ​ចាញ់​កូន កាត់បន្ថយ​បញ្ហា​ទល់​លាមក​ និង​ជួយ​ឲ្យ​បន្ទោបង់​​ទៀងទាត់ បញ្ចៀស​បញ្ហា​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ការ​ឆ្លង​មេរោគ​បំពង់​ក ក្អក​ ផ្ដាសាយ​ធម្មតា ឬ​គ្រុន​ផ្ដាសាយ​ធំ​នៅ​រដូវ​រងា។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ម៉ាក់​មិន​គួរ​ញ៉ាំ​ទឹក​បែប​ណា? ស្រប​ពេល​ដែល​ការ​ញ៉ាំ​ទឹក​​ក្ដៅ​ឧណ្ហ​ៗ​ផ្ដល់​គុណប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ស្ត្រី​ពពោះ ម៉ាក់​ៗ​ត្រូវ​​ញ៉ាំ​តែ​ទឹក​ដាំ​ពុះ ដែល​គ្មាន​មេរោគ និង​បាក់តេរី​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត ម៉ាក់​មិន​ត្រូវ​ញ៉ាំ​ទឹក​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ឡើយ និង​ជៀសវាង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​​ក្នុង​មួយ​លើក​ៗ ពីព្រោះ​ការ​ធ្វើ​បែប​នេះ អាច​ដាក់​សម្ពាធ​ខ្លាំង​ដល់​តម្រង​នោម​។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ញ៉ាំ​ទឹក​មួយ​ពែង​ក្នុង​មួយ​ម៉ោង​ ព្រម​ទាំង​អាច​បន្ថែម​ក្រូច​ឆ្មារ ​ឬ​ឪឡឹក​ពីរ​បី​ចំណិត​​ទៅ​ក្នុង​ទឹក​ ដើម្បី​បន្ថែម​រសជាតិ​ឲ្យ​កាន់​តែ​ឆ្ងាញ់​ពិសា។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]


ការថែទាំផ្ទៃពោះមុនសម្រាល

អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ឬ២ ពេលពពោះគួរមានរបបអាហារបែបណា?

ការ​ពពោះ​ ជា​ដំណាក់កាល​ដ៏​រំភើប​រីករាយ​របស់​ម៉ាក់​ៗ​ ហើយ​ក៏​ជា​ពេល​ដែល​រាងកាយ​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ដូច​គ្នា។ យ៉ាង​ណា​មិញ សម្រាប់​ម៉ាក់​ៗ​ដែល​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​ប្រភេទ​២ ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ជា​មុន​មាន​សារៈសំខាន់​ណាស់​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​ដូចជា​បង្កើត​ផែនការ​របប​អាហារ​ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​សម្រាប់​រាងកាយ​។ ហេតុអ្វី​​ចាំបាច់​ត្រូវ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម? ជាក់ស្ដែង ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ នៅ​អំឡុង​ពេល​ព្យាយាម​យក​កូន និង​ក្រោយ​ពេល​មាន​ផ្ទៃ​ពោះ​​ថ្មី​ៗ ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​​កូន​ខូច​ទ្រង់ទ្រាយ​ពី​កំណើត។ ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​ម៉ាក់​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​នៅ​ពាក់​កណ្ដាល​ត្រី​មាស​ទី​២ និង​​មុន​ពេល​សម្រាល​ នោះ​អាច​ធ្វើ​ឲ្យ​​កូន​មាន​ទំហំធំ និង​ទម្ងន់​​ធ្ងន់​ជាង​ធម្មតា ដែល​អាច​ប៉ះពាល់​ដល់​ការ​សម្រាល​កូន​តាម​​ធម្មជាតិ​។ ចំណែក​ឯ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​ប្រឈម​នឹង​ជំងឺ​លើស​ឈាម​ដែល​បណ្ដាល​មក​ពី​ការ​មាន​ផ្ទៃពោះ ហើយ​បរិមាណ​ទឹក​ភ្លោះ​នឹង​មាន​ការ​កើន​ឡើង​ច្រើន​ជ្រុល​ថែម​ទៀត​ផង។ [embed-health-tool-due-date] ស្ត្រី​ពពោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​ប្រភេទ​២​គួរ​ញ៉ាំ​របប​អាហារ​អ្វី​ខ្លះ? ​​​អាហារ​ដែល​គួរ​ញ៉ាំ បន្លែ​ចម្រុះ គ្រាប់​ធញ្ញជាតិ ដូចជា​ស្រូវ​សាឡី អង្ក​សម្រូប ពោត​ ផ្លែឈើ​ស្រស់ ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប សាច់​គ្មាន​ខ្លាញ់ និង​សាច់​ត្រី ក្រៅ​ពី​របប​អាហារ​ទាំង​នេះ យើង​ក៏​ត្រូវ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​​ឲ្យ​បាន​ល្អ តាម​រយៈ​ការ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច​ឲ្យ​បាន​ញឹកញាប់ និង​បញ្ចូល​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​សម្រាប់​ស្ត្រី​ពពោះ​ដូចជា អាស៊ីដ​ហ្វូលិក ជាតិ​ដែក​ វីតាមីន​D និង​កាល់ស្យូម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ អាហារ​ដែល​គួរ​ជៀសវាង ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង និង​ជក់​បារី ជៀសវាង​ញ៉ាំ​​សាច់ ឬ​បន្លែ​ឆៅ ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​លើស​ពី​២០០មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​បង្អែម ឬ​របស់​ផ្អែម​ ជៀសវាង​ញ៉ាំ​ស្ករ​សិប្បនិម្មិត​ អំឡុង​ពេល​ពពោះ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ