មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ញ៉ាំ​ខ្ញី ជួយដោះស្រាយអាការៈចង្អោរអំឡុងពេលពពោះ

អំឡុង​ពេល​ពពោះ ស្រីៗ​យើង​តែង​ប្រឈម​នឹង​អាការៈ​ចាញ់​កូន​ ដូចជា​ចង្អោរ ឬ​ក្អួត ដែល​រោគសញ្ញា​ទាំង​នេះ ច្រើន​កើត​ឡើង​នៅ​ត្រី​មាស​ទី​១ ឬ​រយៈពេល​១២​សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ។ ប៉ុន្តែ នៅ​ករណី​ខ្លះ​ទៀត រោគសញ្ញា​ទាំង​នេះ អាច​បន្ត​រហូត​ដល់​ពេល​សម្រាល​តែ​ម្តង។ អាការៈ​ចាញ់​កូន​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ​ ប៉ុន្តែ​អាច​ប៉ះពាល់​ចំពោះ​ស្ត្រី​យើង​ដល់​ទៅ​៩០​%​អំឡុង​ពេល​ពពោះ ហើយ​ជានិច្ចកាល​ រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ញ៉ាំ​ខ្ញី ខ្ញី​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​អាការៈ​ចង្អោរ​​ដោយ​សារ​ចាញ់​កូន ប៉ុន្តែ​​មិន​អាច​ដោះស្រាយ​បញ្ហា​ក្អួត​បាន​ឡើយ។ ពិត​ណាស់​ ម៉ាក់​ៗ​អាច​ញ៉ាំ​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​ខ្ញី ឬ​ញ៉ាំ​តែ​ខ្ញី ដើម្បី​កាត់បន្ថយ​អាការៈ​ចង្អោរ។ [embed-health-tool-due-date] គន្លឹះ​ថែទាំ​ផ្ទាល់​ខ្លួន ញ៉ាំ​អាហារ​តិច​តួច​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​១​ម៉ោង ទៅ​២​ម៉ោង​ម្តង។ ជ្រើសរើស​អាហារ​ដែល​មាន​​កាបូអ៊ីដ្រាត​ចម្រុះ​ខ្ពស់ ដែល​រួម​មាន​​ចេក និង​បន្លែ​ស្លឹក​បៃតង។ ជៀសវាង​ញ៉ាំ​អាហារ​ហឹរ កុំ​ប្រែ​ខ្លួន​លឿន​ពេក បើ​ធុំ​ក្លិន​មិន​ល្អ​នៅ​កន្លែង​ណា​មួយ ស្រី​ៗ​យើង​អាច​ហិត​ចំណិត​​ក្រូច​ឆ្មារ​បាន។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ យើង​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល ជួនកាល អាការៈ​ចង្អោរ និង​ក្អួត​អាច​មាន​សភាព​ធ្ងន់ធ្ងរ ឬ​អាច​បន្ត​រហូត​ដល់​ត្រី​មាស​ទី​២។ ដូច្នេះ​ហើយ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ពី​វិធី​ព្យាបាល​ដទៃ​ទៀត ដូចជា​ការ​ប្រើ​ថ្នាំ ឬ​ព្យួរ​សេរ៉ូម​ជាដើម។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

កម្រិតអាស៊ីដអ៊ុយរិកខ្ពស់ បង្កហានិភ័យអ្វីខ្លះដល់ស្រ្តីពពោះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់ អំឡុង​ពេល​ពពោះ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ពិត​ណាស់​ បញ្ហា​សុខភាព​មួយ​នេះ​មាន​ការ​ពាក់ព័ន្ធ​នឹង​ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ ដូចជា​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ អ្វី​ទៅ​ជា​អាស៊ីដ​អ៊ុយរិក? ​​អាស៊ីដ​អ៊ុយរិក​ ជា​សារធាតុ​គីមី​ដែល​បង្កើត​ឡើង​នៅ​ក្នុង​រាងកាយ​របស់​យើង។ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ រាងកាយ​យើង​ដុត​រំលាយ​សារធាតុ​Purines ដែល​បង្កើត​ឡើង​ដោយ​រាងកាយ​ ឬ​ទទួល​បាន​ពី​អាហារ ដូចជា​សាច់​ ត្រី និង​បង្កើត​បាន​​ជា​អាស៊ីត​អ៊ុយរិក។ នៅ​ពេល​ដែល​អាស៊ីដ​អ៊ុយរិក​ខ្ពស់ តម្រង​នោម​យើង​មិន​អាច​កម្ចាត់​អាស៊ីដ​នេះ​ទាំង​ស្រុង​ឡើយ ដែល​នាំ​ឲ្យ​មាន​អាស៊ីដ​អ៊ុយរិក​​កើន​ឡើង​នៅ​ក្នុង​ឈាម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ កម្រិត​អាស៊ីដ​អ៊ុយ​រិក​ធម្មតា អំឡុង​ពេល​ពពោះ ​ចំពោះ​ស្ត្រី​ដែល​មិន​មាន​ផ្ទៃពោះ កម្រិត​អាស៊ីដ​អ៊ុយរិក​ធម្មតា មាន​ចន្លោះ​ពី​២,៥ ទៅ​៥,៦ មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម។ យ៉ាង​ណា​មិញ សម្រាប់​ម៉ាក់​ៗ​នៅ​ត្រី​មាស​ទី១ កម្រិត​អាស៊ីដ​អ៊ុយរិក​ គឺ​ចាប់​ពី​២ ដល់​៤,២មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម ហើយ​កើន​ឡើង​រហូត​ដល់ ២,៤ ទៅ៤,៩មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម​នៅ​ត្រី​មាស​ទី​២។ ចំណែក​ឯ​នៅ​ត្រី​មាស​ទី​៣​ គឺ​នៅ​ចន្លោះ​ពី​៣,១ ដល់​៦,៣​មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ​ឈាម។ ហានិភ័យ​​ទាក់ទង​នឹង​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ អំឡុង​ពេល​ពពោះ ប្រសិនបើ​​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​នៅ​ត្រី​មាស​ទី​១ ម៉ាក់​អាច​ប្រឈម​នឹង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ ក្នុង​ករណី​នេះ ស្ត្រី​ពពោះ មិន​អាច​ផលិត និង​ប្រើប្រាស់​អ័រម៉ូន​អង់ស៊ុយលីន​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ឡើយ។ តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទារក​ក្នុង​ផ្ទៃ? ​​​ប្រសិនបើ​ម៉ាក់​ៗ​មាន​កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ អំឡុង​ពេល​ពពោះ ទម្ងន់​របស់​កូន​អាច​ថយ​ចុះ និង​អាច​បណ្តាល​ឲ្យ​​កូន​មាន​​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត ឬ​អាច​ស្លាប់​ក្នុង​ផ្ទៃ​ក៏​មាន។ ជាមួយ​គ្នា​នេះ​ដែរ កម្រិត​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ ក៏​អាច​បង្ក​ផល​ប៉ះពាល់​រយៈពេល​វែង ដូចជា​លើស​សម្ពាធ​ឈាម​ ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះដូង​ជា​ដើម។ [embed-health-tool-due-date] ម៉ាក់​អាច​បង្ការ​បញ្ហា​អាស៊ីដ​អ៊ុយ​រិក​ខ្ពស់​ដោយ​វិធី​ណា? ​​​ដើម្បី​ឲ្យ​ទារក​ក្នុង​ផ្ទៃ មាន​សុខភាព​ល្អ ម៉ាក់​ៗ​ចាំបាច់​កាត់បន្ថយ​កម្រិត​អាស៊ីដ​អ៊ុយរិក​​អំឡុង​ពេល​ពពោះ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ផ្លែឈើ៥ប្រភេទ គួរជៀសវាង ឬកាត់បន្ថយអំឡុងពេលពពោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែឈើ​ផ្តល់​គុណប្រយោជន៍​ដ៏​ល្អ​ឯក​​ដល់​រាងកាយ​ ហើយ​ក៏​ជា​អាហារ​សម្រន់​ដ៏​ល្អ អំឡុង​ពេល​ពពោះ​ដែរ។ ប៉ុន្តែ ផ្លែឈើ​មួយ​ចំនួន​ អាច​ផ្តល់​គុណវិបត្តិ​ច្រើន​ជាង​គុណសម្បត្តិ​ទៅ​ទៀត ជា​ពិសេស​នៅ​អំឡុង​ពេល​ពពោះ​តែ​ម្តង។ ផ្លែឈើ​ទាំង​៥​ប្រភេទ ដែល​គួរ​ជៀសវាង​អំឡុង​ពេល​ពពោះ ១. ផ្លែ​ល្ហុង ការ​ញ៉ាំ​ផ្លែ​ល្ហុង​ខ្ចី ឬ​ស្ទើរ​ទុំ​ អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ជាពិសេស​នៅ​ត្រី​មាស​ទី១ ឬ​ទី​២ ពីព្រោះ​ផ្លែ​ល្ហុង ផ្ទុក​ទៅ​ដោយ​ជាតិ​ជ័រ​មួយ​ប្រភេទ ដែល​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់ ជា​ហេតុ​នាំ​ឲ្យ​រលូត​កូន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ផ្លែ​ម្នាស់ ដូច​ទៅ​នឹង​ល្ហុង​ខ្ចី​ដែរ ផ្លែ​ម្នាស់​អាច​បណ្តាល​ឲ្យ​កន្ត្រាក់​ស្បូន​ និង​បណ្តាល​ឲ្យ​រលូត​កូន។ ជាក់ស្តែង ផ្លែ​ម្នាស់​ផ្ទុក​អង់ស៊ីម​សកម្ម​មួយ​ឈ្មោះ​ថា Bromelian ដែល​មាន​សមត្ថភាព​បំបែក​ប្រូតេអ៊ីន​ក្នុង​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ញ៉ាំ​អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ​ថ្មីថ្មោង អង់ស៊ីម​នេះ អាច​បន្ទន់​ស្បូន និង​​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។ ៣. ទំពាំង​បាយ​ជូរ ចំណែក​ឯ​ទំពាំង​បាយ​ជូរ ផ្ទុក​សារធាតុ​Resveratrol ដែល​ជា​សមាសធាតុ​គីមី​ពុល​ ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន។ លើស​ពី​នេះ ទំពាំងបាយជូរ​ក៏​អាច​បង្កើត​កម្តៅ​នៅ​ក្នុង​រាងកាយ ដែល​យើង​ចាំបាច់​ត្រូវ​ជៀសវាង​អំឡុង​ពេល​ត្រី​មាស​ចុង​ក្រោយ។ ៤. អំពិល​ ​​​​ពិត​ណាស់ អំពិល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ប៉ុន្តែ ​ការ​ញ៉ាំ​វីតាមីន​C ច្រើន​ជ្រុល​ អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​ពុល និង​អាច​បង្ក​ផល​វិបាក​ជា​ច្រើន​​អំឡុង​ពពោះ រួម​ទាំង​ការ​រលូត​កូន​ ឬ​កូន​កើត​មិន​គ្រប់​ខែ។ ដូច្នេះ​ហើយ​ ម៉ាក់​គួរ​ជៀសវាង​ញ៉ាំ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក្នុង​បរិមាណ​ច្រើន អំឡុង​ពេល​ត្រី​មាស​ទី​១។ [embed-health-tool-due-date] ៥. ផ្លែ​លម៉ើ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ផ្លែ​លម៉ើ​ អាច​បណ្តាល​ឲ្យ​ឡើង​កម្តៅ​នៅ​ក្នុង​រាងកាយ​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ពពោះ។ ហេតុនេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជៀសវាង​ញ៉ាំ​ផ្លែ​លម៉ើ​អំឡុង​ត្រី​មាស​ទី​១ […]


ការថែទាំផ្ទៃពោះមុនសម្រាល

រួមភេទអំឡុងពេលពពោះ អាចនាំឲ្យរលូតកូនដែរអត់?​

ពិត​ណាស់​ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​ជៀសវាង​ញ៉ាំ​អាហារ​​​មួយ​ចំនួន​ ឬ​ធ្វើ​កិច្ចការ​ផ្ទះ​ដែល​ប្រើ​កម្លាំង​ខ្លាំង​ជា​ដើម។ យ៉ាង​ណា​មិញ ចុះ​រឿង​រួម​ភេទ​ជា​មួយ​នឹង​គូស្នេហ៍​វិញ? គួរ​កាត់បន្ថយ ឬ​ជៀសវាង​តែ​ម្តង? ​​ការ​រួម​ភេទ​អំឡុង​ពេល​ពពោះ​ ជា​រឿង​ធម្មតា​? ​គ្នា​យើង​មួយ​ចំនួន​ ​អាច​មិន​ទាន់​​យល់​ច្បាស់​ពី​​សរីរាង្គ​បន្ត​ពូជនៅ​ឡើយ​។ ជា​ទូទៅ ការ​ស៊ក​បញ្ចូល​លិង្គអំឡុង​ពេល​ពពោះ ​មិន​អាច​ចូល​ជ្រៅ​ហួស​ពី​ទ្វារ​មាស​របស់​ស្ត្រី​បាន​ឡើយ មាន​ន័យ​ថា​ ពុំ​មាន​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទៃ​ នៅ​ពេល​ដែល​យើង​រួម​ភេទ អំឡុង​ពេល​ពពោះ​ឡើយ លើក​លែង​តែ​​យើង​ស្ថិត​​ក្នុង​ហានិភ័យ​ខ្ពស់​អំឡុង​ពេល​ពពោះ​ដែល​គ្រូពេទ្យ​ហាមឃាត់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​អំឡុង​ពេល​ពពោះ កាយវិការ​រួម​ភេទ​បែប​ណា ទើប​សុវត្ថិភាព? រួម​ភេទ​ពី​ចំហៀង បែរ​មុខ​រក​គ្នា ស៊ក​ប្រដាប់​ភេទ​​បុរស​ពី​ខាង​ក្រោយ​ ដោយ​​​​ខាង​ស្ត្រី​ច្រត់​ដៃ និង​ជង្គង់​​ រួម​ភេទ​ដោយ​ឲ្យ​ខាង​ស្ត្រី​នៅ​ពី​លើ។ ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់​ៗ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សម្ភព​បន្ថែម​ ដើម្បី​យល់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពី​កាយវិការ​រួម​ភេទ​ដែល​មាន​សុវត្ថិភាព និង​គួរ​ជៀសវាង​​។ [embed-health-tool-due-date] ការ​រួម​ភេទ​នៅ​ត្រី​មាស​ទី​១​ អាច​បណ្តាល​ឲ្យ​រលូត​កូន? ក្នុង​ករណី​ភាគ​ច្រើន​ ការ​រលូត​កូន​ អាច​បង្ក​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម​នៅ​ក្នុង​អំប្រ៊ីយ៉ុង​ដែល​កំពុង​លូតលាស់​។ ក្រៅ​ពី​នេះ បញ្ហា​រលូត​កូន​ ក៏​អាច​បណ្តាល​មក​ពី​​​កត្តា​មួយ​ចំនួន​ រួម​មាន​ ម៉ាក់​​មាន​វ័យ​ច្រើន​ ជំងឺ​ទឹក​នោម​ផ្អែម ដុំ​ស្បូន ឬ​​បែបបទ​រស់​នៅ​មិន​ល្អ។ ចំណែក​ឯ​ការ​រួម​ភេទ​ គឺ​មាន​សុវត្ថិភាព​១០០%​ អំឡុង​ពេល​ពពោះ​ទាំង​មូល មិន​ថា​នៅ​ត្រី​មាស​ទី​ប៉ុន្មាន​ឡើយ ប្រសិនបើ​យើង​មាន​ហានិភ័យ​ទាប​ និង​គភ៌​មាន​សុវត្ថិភាព​ (ដូច​ដែល​បាន​បញ្ជាក់​ពី​គ្រូពេទ្យ​ខាង​សម្ភព)។ ពេល​ណា​ដែល​មិន​គួរ​រួម​ភេទ​អំឡុង​ពេល​ពពោះ? គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​យើង​ជៀសវាង​ការ​រួម​ភេទ​តែ​ម្តង ប្រសិនបើ​ម៉ាក់​ៗ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការ​រលូត​កូន​ ដែល​មាន​ដូចជា៖ សុក​ពាំង​មាត់​ស្បូន​ ខ្សោយ​មាត់​ស្បូន ធ្លាប់​រលូត​កូន​ពី​មុន មាន​កូន​ភ្លោះ ទឹក​នោម​ផ្អែម​ពេល​ពពោះ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន […]


បញ្ហាផ្ទៃពោះ

ម៉េចពេលពពោះ ច្រមុះម៉ាក់ៗរីកធំខុសធម្មតាចឹង?

អំឡុង​ពេល​ពពោះ​ រាងកាយ​ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជៀស​មិន​ផុត​ឡើយ​ ដូចជា​សុដន់​រីក​ធំ ឬនោម​ញឹកញាប់​ជា​ដើម។ ប៉ុន្តែ ម៉ាក់ៗ​ដឹង​អត់​ថា ​ច្រមុះ​យើង​ក៏​អាច​​ប្រែប្រួល​អំឡុង​ពេល​ពពោះ​ដូច​គ្នា។ តើ​បញ្ហា​ច្រមុះ​រីក​ធំ​អំឡុង​ពេល​ពពោះ​ជា​រឿង​ធម្មតា ឬ​​គួរ​ឲ្យ​បារម្ភ? មូលហេតុ​នៃ​ច្រមុះ​រីក​ធំ​អំឡុង​ពេល​ពពោះ ​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ចាប់​ពី​ត្រី​មាស​ទី​១ និង​ត្រី​មាស​ទី​២ សរសៃ​ឈាម​អាច​រីក​ធំ ដើម្បី​​ទប់ទល់​ទៅ​នឹង​ការលូតលាស់​របស់​ទារក អាច​បណ្តាល​ឲ្យ​កើន​ឡើង​លំហូរ​ឈាម​ទៅ​ក្នុង​ភ្នាស​រម្អិលក្រោម​ច្រមុះ ជា​ហេតុ​នាំ​ឲ្យ​ច្រមុះ​រីក​ធំ។ ក្នុង​អំឡុង​ត្រី​មាស​ទី​៣ ម៉ាក់​ៗ​ខ្លះ​ក៏​អាច​ជួប​ប្រទះ​បញ្ហា​ចាល់​​ទឹក​នៅ​ក្នុង​ផ្ទៃ​មុខ ដែល​​ធ្វើ​ឲ្យ​ច្រមុះ​ឡើង​ហើម។ យ៉ាង​ណា​មិញ បញ្ហា​ច្រមុះ​​រីក​ធំ​​មិន​មាន​អ្វី​គួរ​ឲ្យ​យើង​បារម្ភ​ឡើយ ហើយ​ករណី​នេះ​ក៏​​មិន​មែន​កើត​ឡើង​លើ​ស្ត្រី​ពពោះ​គ្រប់​រូប​នោះ​ដែរ ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ពេល​ណា​​ច្រមុះ​វិល​មក​​ធម្មតា​វិញ? ជា​ទូទៅ ច្រមុះ​ម៉ាក់​ៗ​នឹង​វិល​មក​រក​សភាព​ដើម​ក្រោយ​សម្រាល​កូន​រួច គឺ​នៅ​ពេល​ដែល​អ័រម៉ូន​មាន​ស្ថិរភាពហើយ​ការ​ហើម​ក៏​ស្រក​ចុះ​ទៅ​តាម​នោះ​ដែរ។ [embed-health-tool-due-date] ការ​ប្រែប្រួល​​​ដទៃ​​ទៀត​អំឡុង​ពេល​ពពោះ ចង្អោរ ប្រែប្រួល​អារម្មណ៍ ឈឺ​សុដន់ ឈឺ​ក្បាល​ញឹកញាប់ ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម នោម​ញឹកញាប់ អាច​មាន​អាការៈ​​ពិបាក​ដកដង្ហើម​ ឬ​ហើម​ជើង។ ម៉ាក់​ៗ​គួរ​សង្កេត​ឲ្យ​បាន​ដិតដល់​ទៅ​​លើ​ការ​ប្រែប្រួល​ដែល​កើត​មាន​អំឡុង​ពេល​ពពោះ​ ក៏​ដូចជា​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សម្ភព ដើម្បី​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេង​ៗ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ការថែទាំផ្ទៃពោះមុនសម្រាល

កំពូលអាហារ៤មុខ ល្អ​សម្រាប់​ស្រ្តី​ពពោះ ម៉ាក់ៗកុំរំលង

អំឡុង​ពេល​ពពោះ ការ​ជ្រើសរើស​របប​អាហារ​ដែល​ត្រឹមត្រូវ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ទ្រទ្រង់​ដល់​សុខភាព​​​​​ម្តាយ​​ និង​កូន​ក្នុង​ផ្ទៃ។ ជាក់ស្តែង មាន​អាហារ​​ជា​ច្រើន​ប្រភេទ​​ដែល​មាន​គុណ​តម្លៃ​ល្អ​​​អាច​ជួយ​បំបាត់​រោគសញ្ញា​ពពោះ​មួយ​ចំនួន​ដូចជា ចង្អោរ ឈឺ​ក្បាល និង​គេង​មិន​លក់​។ តើ​​ពពួក​អាហារ​ទាំង​នោះ​មាន​អ្វី​ខ្លះ?​ ១. សណ្តែក​ខ្មៅ ​ការ​រំលាយ​អាហារ​​អាច​មាន​ភាព​យឺតយ៉ាវ​អំឡុង​ពេល​ពពោះ ដែល​​ជា​ហេតុ​នាំ​ឲ្យ​​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​ទល់​លាមក។ ដូច្នេះ​ហើយ ស្ត្រី​ពពោះ​គួរ​តែ​ញ៉ាំ​ពពួក​អាហារ​​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​ ដើម្បី​កាត់បន្ថយ​រោគសញ្ញា​​មួយ​នេះ។ ចំពោះ​អាហារ​​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​យើង​មិន​គួរ​រំលង​នោះ គឺ​សណ្តែក​ខ្មៅ​នេះ​ឯង ពីព្រោះ​​សណ្តែក​ខ្មៅ​​ប្រហែល​​២០០ក្រាម​ ​​អាច​ផ្តល់​​​ជាតិ​សរសៃ​ចំនួន​១៥,៦ ក្រាម​ ដែល​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ខ្ញី ជាមួយ​នឹង​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក ខ្ញី​បាន​ក្លាយ​ជា​រូបមន្ត​ធម្មជាតិ​​​ដ៏​សំខាន់​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចង្អោរ និង​ក្អួត​។ ម៉ាក់​ៗ​អាច​ញ៉ាំ​ជា​ប្រភេទ​ទឹក​ខ្ញី​ក្តៅ​ឧណ្ហៗ​ ឬ​ទំពារ​​តែ​ម្តង ដើម្បី​សម្រួល​ដល់​បញ្ហា​ក្រពះ​។ ៣. ផ្លែ​រ៉ាសប៊ឺរី (Raspberries) ដូច​គ្នា​ទៅ​នឹង​សណ្តែក​ខ្មៅ​ដែរ ផ្លែ​រ៉ាសប៊ឺរី​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​អាច​ជួយ​បញ្ចៀស​ជំងឺ​ឫសដូងបាត។ ក្នុង​អំឡុង​ត្រី​មាស​ទី​៣ ស្រី​ៗ​យើង​តែង​​ប្រឈម​នឹង​បញ្ហា​​ពិបាក​បត់​ជើង​ធំ ដោយ​សារ​តែ​គភ៌​​ដែល​កំពុង​វិវឌ្ឍ​បាន​ដាក់​សម្ពាធ​លើ​ឆ្អឹង​អាង​ត្រគាក។ ប៉ុន្តែ​ ការ​បង្កើន​កម្រិត​ជាតិ​សរសៃ​ អាច​ជួយ​ឲ្យ​លាមក​ទន់​ និង​ងាយ​ស្រួល​ក្នុង​ការ​បន្ទោបង់។ [embed-health-tool-due-date] ៤. ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ អាការៈ​ក្រហាយ​ទ្រូង ឬ​ក្តៅ​ក កើត​ឡើង​ជា​ទូទៅ អំឡុង​ពេល​ពពោះ​ដោយ​សារ​តែ​កត្តា​អ័រម៉ូន។ ដូច​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​លើ ម៉ាក់​ៗ​គួរ​ទំពារ​ស្ករ​​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​​ ក្រោយ​ញ៉ាំ​អាហារ​រយៈពេល​៣០​នាទី ដើម្បី​ជំរុញ​ឲ្យ​មាន​ទឹក​មាត់​ និង​បង្កើន​ការ​លេប​អាហារ ក៏​ដូចជា​កាត់បន្ថយ​អាការៈ​ក្រហាយ​ទ្រូង​ផង​ដែរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល […]


បញ្ហាផ្ទៃពោះ

ឈឺជុំវិញអាងត្រគាកអំឡុងពេលពពោះបណ្តាលមកពីអ្វី? គួរបារម្ភអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក​​អំឡុង​ពេល​ពពោះ​ កើត​ឡើង​ដោយ​សារ​តែ​​ការ​លាត​សន្ធឹង​នៃ​សរសៃ​ចង​ដែល​​ទ្រទ្រង់​ស្បូន ហើយ​ភាគ​ច្រើន​ បញ្ហា​សុខភាព​មួយ​នេះ​មិន​​បង្ក​គ្រោះថ្នាក់​​ដល់​ទារក​ក្នុង​ផ្ទៃ ឬ​​​​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​សម្រាល​កូន​តាម​ធម្មជាតិ​នោះ​ឡើយ។ រោគ​សញ្ញា​នៃ​ការ​ឈឺ​ជុំវិញ​អាង​ត្រគាក​មាន​អ្វី​ខ្លះ? រោគសញ្ញា​នៃ​ការ​ឈឺ​ជុំវិញ​អាង​ត្រគាក មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​។ ប៉ុន្តែ​ម៉ាក់​ៗ​មួយ​ចំនួន​ ពុំ​​ប្រឈម​នឹង​ការ​ឈឺចាប់​នេះ​​ឡើយ​អំឡុង​ពេល​ពពោះ។ ចំពោះ​រោគសញ្ញា​វិញ ម៉ាក់​​អាច​មាន​ការ​​ឈឺ​​ចាប់​នៅ​ជុំវិញ​អាង​ត្រគាក​តិចតួច ឬ​ធ្ងន់ធ្ងរ ដែល​រួម​មាន​៖ ឈឺចាប់​​នៅ​តំបន់​អាង​ត្រគាក ឈឺចាប់​ដែល​រាលដាល​ដល់​តំបន់​ផ្សេង​​ៗ រួម​មាន​ តំបន់ប្រដាប់ភេទ ខ្នង​ផ្នែក​ខាង​ក្រោយ​ ត្រគាក ភ្លៅ ជង្គង់។ ការ​ឈឺចាប់​កាន់​តែ​យ៉ាប់យ៉ឺន នៅ​ពេល​​ធ្វើ​សកម្មភាព​មួយ​ចំនួន​ ដូចជា​ដើរ​យូរ រួម​ភេទ ឡើង​ជណ្តើរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ មូលហេតុ​​អ្វី​បណ្តាល​ឲ្យ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក? ថ្វី​ត្បិត​តែ​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​​មូលហេតុ​ជាក់លាក់​នៃ​ការ​ឈឺ​ចាប់​ជុំវិញ​អាង​ត្រគាក​ ​ប៉ុន្តែ​កត្តា​ខាង​ក្រោម​នេះ អាច​ជា​មូលហេតុ​បង្ក​៖ ចលនា​មិន​ស្មើ​គ្នា​នៃ​សន្លាក់​ឆ្អឹង​អាង​ត្រគាក ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​នៃ​សាច់ដុំ​ជុំវិញ របួស​ឆ្អឹង​អាង​ត្រគាក​ពី​មុន ប្រែប្រួល​អ័រម៉ូន ទីតាំង​នៃ​ទារក​​ក្នុង​ផ្ទៃ។ [embed-health-tool-due-date] ការ​ព្យាបាល​ការ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក ម៉ាក់​ៗ​ដែល​ជួប​ប្រទះ​ការ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក ​អាច​អនុវត្តន៍​វិធីសាស្ត្រ​​ទាំង​នេះ៖ ស្អំ​កំណាត់​ក្តៅ​នៅ​បរិវេណ​ដែល​ឈឺចាប់ ពាក់​ស្បែក​ជើង​​កែង​ទាប និង​មាន​ផាសុកភាព ជៀសវាង​ឈរ​ ឬ​ដើរ​យូរ​ កាត់បន្ថយ​សកម្មភាព​ខ្លាំង​​ក្លា​ដែល​ដាក់​សម្ពាធ​លើ​ខ្នង ឬ​អាង​ត្រគាក គេង​កល់​ខ្នើយ​នៅ​ចន្លោះ​ជង្គង់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]


បញ្ហាផ្ទៃពោះ

កត្តា ៤ យ៉ាង អាចនាំឲ្យស្រីៗរលូតកូន ធ្វើម៉េចកាត់បន្ថយហានិភ័យ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់​ៗ​កំពុង​ពពោះ ប្រហែល​ជា​ព្រួយ​បារម្ភ​ពី​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​នាំ​ឲ្យ​រលូត​កូន​។ ប៉ុន្តែ​ ករណី​រលូត​ភាគ​ច្រើន​ គឺ​កើត​ឡើង​ហួស​ពី​ការ​គ្រប់គ្រង​របស់​យើង។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ដឹង​ពី​មូលហេតុ​ទូទៅ​នៃ​ការ​រលូត​កូន​ ម៉ាក់​ៗ​អាច​មាន​អារម្មណ៍​ធូរស្រាល ក៏​ដូចជា​ជួយ​បង្កើន​​ឱកាស​នៃ​ការ​ពពោះ​ដែល​មាន​សុខភាព​ល្អ និង​ប្រកប​ដោយ​ជោគជ័យ។ ​​​មូលហេតុ​ទូទៅ​នៃ​ការ​រលូត​កូន ១. ក្រូម៉ូសូម​មិន​ប្រក្រតី ចំនួន​​ក្រូម៉ូសូម​មិន​ប្រក្រតី​របស់​ទារក​ អាច​បណ្តាល​​ឲ្យ​កើត​មាន​បញ្ហា​រលូត​កូន​​ក្នុង​រយៈពេល​១២​សប្តាហ៍​​ដំបូង ហើយ​ក្រូម៉ូសូម​នេះ​ដែរ ជា​កត្តា​កំណត់​លក្ខណៈ​ពិសេស​របស់​កូន​ ដូចជា​សក់​ និង​ពណ៌​ភ្នែក។ នៅ​ពេល​ដែល​ក្រូម៉ូសូម​ខូច ឬ​​មិន​ត្រូវ​ចំនួន នោះ​ទារក​ក៏​មិន​អាច​លូតលាស់​បាន​ត្រឹមត្រូវ​ដូច​គ្នា​។ ជា​ទូទៅ ​​បញ្ហា​ក្រូម៉ូសូម​កើត​លើ​ស្ត្រី​ពពោះ​ដែល​មាន​អាយុ​លើស​ពី​៣៥​ឆ្នាំ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. បញ្ហា​សុខភាព សុខភាព​ម៉ាក់​​មាន​តួនាទី​យ៉ាង​សំខាន់​ ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​សម្រាល​គ្រប់​ខែ។ ជា​ទូទៅ ការ​រលូត​កូន​ ច្រើន​តែ​កើត​ឡើង​ដោយ​សារ​តែ​បញ្ហា​សុខភាព​ម៉ាក់​ៗ រួម​ទាំង​ការ​កើត​ជំងឺ​ស្អូច ជំងឺ​cytomegalovirus ជំងឺ​កាមរោគ ដូចជា​ជំងឺ​អេដស៍ ឬ​ស្វាយ ឬ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​។ ជាង​នេះ​ទៅ​ទៀត ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ និង​សម្ពាធ​ឈាម​ខ្ពស់ ក៏​អាច​បង្ក​បញ្ហា​ផ្សេង​ៗ​អំឡុង​ពេល​ពពោះ​ផង​ដែរ ប្រសិនបើ​យើង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​មិន​បាន​ល្អ។ ក្រៅ​ពី​នេះ ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ដូចជា​ការ​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​។ ៣. ការ​ប្រើប្រាស់​ថ្នាំ ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​ក៏​អាច​បង្កើន​ឱកាស​ក្នុង​ការ​រលូត​កូន​ តួ​យ៉ាង​ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​បញ្ហា​ស្បែក​ដូចជា​ជំងឺ​ត្រអក និង​ជំងឺ​មុន​​។ [embed-health-tool-due-date] ​​​​​៤. ការ​ពុល​អាហារ ជាមួយ​គ្នា​នេះ​ ការ​ពុល​អាហារ​អំឡុង​ពេល​ពពោះ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ ជាពិសេស​នៅ​ពេល​ដែល​​ម៉ាក់​ៗ​​ពុល​​ស៊ុត​ឆៅ ឬ​សាច់​ឆៅ​ដែល​មាន​មេរោគ។ អត្ថបទគួរអាន៖ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗមានជំងឺហឺត គួរថែទាំផ្ទៃពោះបែបណា ដើម្បីឲ្យគភ៌មានសុខភាពល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗ​ពពោះ​ដែល​មាន​ជំងឺ​ហឺត​ ច្បាស់​ជា​មាន​ការ​ព្រួយបារម្ភ​​មិន​ខាន​ ដោយ​ខ្លាច​ថា​ថ្នាំ​ដែល​ខ្លួន​កំពុង​​ប្រើប្រាស់​​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ឬ​ការ​ពពោះ​​នេះ អាច​បណ្តាល​​ឲ្យ​ស្ថានភាព​ជំងឺ​​ម៉ាក់​ៗ​កាន់​តែ​ដុនដាប​។ ពិត​ណាស់​ ផលវិបាក​នៃ​ជំងឺ​ហឺត និង​ការ​ពពោះ​អាច​កើត​ឡើង ដូច្នេះ​ហើយ យើង​ចាំបាច់​ត្រូវ​រៀបចំ​ផែនការ​​ឲ្យ​បាន​ច្បាស់លាស់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន។ ការ​ពពោះ​អាច​បណ្តាល​​ឲ្យ​កើត​ជំងឺ​ហឺត​ដែរ​អត់? ពុំ​មាន​ទិន្នន័យ​​ណា​មួយ​ដែល​ថា​ ការ​ពពោះ​ អាច​បណ្តាល​ឲ្យ​ម៉ាក់​ៗ​កើត​ជំងឺ​ហឺត​ឡើយ។ ប៉ុន្តែ​ ការ​ពពោះ អាច​នាំ​ឲ្យ​រោគសញ្ញា​នៃ​ជំងឺ​ហឺត​កាន់​តែ​ធ្ងន់ធ្ងរ។ ចំពោះ​ ស្ត្រី​ដែល​មិន​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ហឺត​កម្រិត​​មធ្យម​ អាច​នឹង​​សង្កេត​ឃើញ​រោគសញ្ញា​ជា​លើក​ដំបូង។ ជំងឺ​ហឺត និង​ការ​រៀបចំ​ផែនការ​យក​កូន ការ​រៀបចំ​ផែនការ​ច្បាស់លាស់​ជាមួយ​នឹង​គ្រូពេទ្យ អាច​ជួយ​គ្រប់គ្រង​ជំងឺ​ហឺត និង​កាត់បន្ថយ​ហានិភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពពោះ។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ដើម្បី​​អាច​​គ្រប់គ្រង​ជំងឺ​ហឺត​បាន​ល្អ និង​​ទទួល​បាន​ការ​ព្យាបាល​ប្រកប​ដោយ​​ប្រសិទ្ធភាព​ចំពោះ​ទាំង​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​​ការ​ពពោះ​អាច​ធ្វើ​ឲ្យ​ជំងឺ​ហឺត​កាន់​តែ​ដុនដាប? អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ស្រីៗ​ភាគ​ច្រើន​អាច​ដកដង្ហើម​​​បាន​ធម្មតា និង​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ បើ​ទោះ​បី​ជា​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ហឺត​ក៏​ដោយ។ ​ជា​រួម​ ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​ហឺត​មាន​ហានិភ័យ​ទាប​ជាង​ការ​គ្រប់គ្រង​ជំងឺ​​ហឺត​​មិន​បាន​ល្អ។ ជា​ទូទៅ ថ្នាំ​ហឺត​ភាគ​ច្រើន​ មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ជំងឺ​ហឺត​អាច​ប៉ះពាល់​ទារក​​ក្នុង​ផ្ទៃ​អំឡុង​ពេល​ពពោះ​ដែរ​អត់? ​​ក្នុង​ករណី​ដែល​ជំងឺ​ហឺត​ធ្វើ​ទុក្ខ​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​អាច​ប្រឈម​នឹង​កម្រិត​អុកស៊ីសែនក្នុង​ឈាម​ចុះ​ទាប ដែល​អាច​​​កាត់បន្ថយ​កម្រិត​អុកស៊ីសែន​ទៅ​ផ្គត់ផ្គង់​ទារក​ដែល​កំពុង​លូតលាស់​។ ជា​លទ្ធផល ​ទារក​អាច​កើត​មិន​គ្រប់​ខែ ទម្ងន់​ខ្លួន​ស្រាល និង​មាន​លូតលាស់​យឺត។ ស្ត្រី​ដែល​មាន​ជំងឺ​ហឺត អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង សម្ពាធ​ឈាម​ខ្ពស់​ និង​សម្រាល​ដោយ​វះកាត់។ [embed-health-tool-due-date] គន្លឹះ​ជួយ​ឲ្យ​ស្ត្រី​ពពោះ​មាន​ជំងឺ​ហឺត​ថែទាំ​គភ៌​បាន​ល្អ ការ​គ្រប់គ្រង​ជំងឺ​ហឺត​បាន​ល្អ អំឡុង​ពេល​ពពោះ​មាន​សារៈសំខាន់​ណាស់​។ ហេតុនេះ​ហើយ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​រៀបចំ​ផែនការ​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន និង​មិន​ត្រូវ​ចាប់ផ្តើម​​ ឬ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​ហឺត​ណា​មួយ​​ ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមុន​ជាមួយ​នឹង​គ្រូពេទ្យ​ឡើយ។ មួយ​វិញ​ទៀត យើង​គប្បី​គ្រប់គ្រង​ភ្នាក់ងារ​បង្ក​ជំងឺ​ហឺត​ដែល​នៅ​ក្នុង​បរិយាកាស​ ដោយ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ទាំង​នេះ៖ ជៀសវាង​នៅ​ជិត​ភ្នាក់ងារ​បង្ក​ជំងឺ​ហឺត​ជាក់លាក់​ […]


បញ្ហាផ្ទៃពោះ

ស្រីៗរលូតកូនម្តងហើយម្តងទៀត អាចប្រឈមបញ្ហាសុខភាពទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រលូត​កូន​ជា​បន្តបន្ទាប់​ អាច​ជា​រឿង​ដ៏​សោកសៅ​​ចំពោះ​ប៉ា​ម៉ាក់​ និង​ក្រុម​គ្រួសារ​ទាំង​មូល។ ជាក់ស្តែង ការ​រលូត​កូន​ អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​ហ្សែន​ ​បញ្ហា​ក្រូម៉ូសូម​របស់​អំប្រ៊ីយ៉ុង ឬ​​​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​​របស់​ម៉ាក់​ៗ​ដែរ។ យ៉ាង​ណា​មិញ ក្រៅ​ពី​ប្រឈម​នឹង​ការ​ឈឺចាប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ស្រីៗ​យើង​អាច​ប្រឈមនឹង​ផលវិបាក​សុខភាព​ទាំង​នេះ បន្ទាប់​ពី​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត។ គ្រោះថ្នាក់​នៃ​ការ​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ប្រវត្តិ​រលូត​កូន​ច្រើន​ដង មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ ដូចជា​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ប៉ុន្តែ ក្រៅ​ពី​នេះ ស្រីៗ​អាច​ជួបប្រទះ​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​រួម​មាន៖ ១. ហានិភ័យ​នៃ​ជំងឺ​ស្លេកស្លាំង ​រាល់​ពេល​ដែល​ស្រី​ៗ​យើង​ប្រឈម​នឹង​ការ​រំលូត​កូន​ គឺ​ត្រូវ​បាត់បង់​ឈាម​យ៉ាង​ច្រើន​ ដែល​អាច​បណ្តាល​ឲ្យ​​សុខភាព​ទ្រុឌទ្រោម​ និង​ស្លេកស្លាំង។ ២. អសមត្ថភាព​មាត់​ស្បូន ជាមួយ​គ្នា​នេះ​ដែរ ការ​រំលូត​កូន​ម្តង​ហើយ​ម្តង​ទៀត អាច​​ផ្សារ​ភ្ជាប់​ទៅ​នឹង​​អសមត្ថភាព​មាត់​​ស្បូន ដែល​បណ្តាល​​ឲ្យ​មាត់​ស្បូន​រលុង និង​មិន​អាច​ទ្រ​គភ៌​បាន​។ កត្តា​នេះ ជា​ហេតុ​នាំ​ឲ្យ​ស្រីៗ​យើង​អាច​រលូត​កូន​នៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣. ធ្លាយ​ស្បូន ស្រីៗ​យើង​ដឹង​អត់​ថា ហានិភ័យ​នៃ​ការ​ធ្លាយ​ស្បូន​​អាច​នឹង​កើន​ឡើង​ទ្វេ​ដង​​ចំពោះ​ស្ត្រី​ដែល​រំលូត​កូន​ ឬ​រលូត​កូន​ញឹកញាប់។ ៤. កូន​កើត​មិន​គ្រប់​ខែ ​​​ទន្ទឹម​នឹង​នេះ​ដែរ ការ​រំលូត​ ឬ​រលូត​កូន​ញឹកញាប់​ ក៏​នាំ​ឲ្យ​ស្ត្រី​យើង​ប្រឈម​នឹង​ហានិភ័យ​​ខ្ពស់​នៃ​ការ​កើត​កូន​មិន​គ្រប់​ខែ នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​ដូច​គ្នា។ [embed-health-tool-due-date] ៥. ថង់​ស្បូន​​រាំងស្ទះ ជំងឺ​Asherman's syndrome ឬ​ផលវិបាក​ដែល​កើត​មាន​នៅ​ពេល​ដែល​ថង់​ស្បូន​ត្រូវ​បាន​រាំងស្ទះ​ទាំង​ស្រុង អាច​កើត​មាន​ នៅ​ពេល​ដែល​ស្រីៗ​ប្រឈម​នឹង​ការ​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ