មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

រឿងរ៉ាវទាំង៥នេះ តែងកើតលើស្ត្រីពពោះ នៅរដូវក្តៅ

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ឆ្លង​កាត់​​ការ​ប្រែប្រួល​ជា​ច្រើន​ មិន​ថា​រូបរាង​​កាយ​ ​អារម្មណ៍​ និង​ផ្លូវ​ចិត្ត​នោះ​ទេ ដូច្នេះ​ហើយ​ ការ​ថែទាំ​ខ្លួន​ឲ្យ​បាន​ល្អ​តាម​រយៈ​ការ​ជ្រើសរើស​របប​អាហារ​ត្រឹមត្រូវ ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ទាំង​ម៉ាក់​ៗ និង​កូន​ក្នុង​ផ្ទៃ​​។ យ៉ាង​ណា​មិញ អំឡុង​ពេល​​រដូវ​ក្តៅ​នេះ ស្ត្រី​ពពោះ​​យើង​អាច​​ប្រឈម​នឹង​រឿងរ៉ាវ​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ទូទៅ ប៉ុន្តែ​មិន​បង្ក​ជា​បញ្ហា​ធំដុំ​ណា​មួយ​ឡើយ។ រឿងរ៉ាវ​ទាំង​៥ ម៉ាក់​ៗ​តែង​ជួប​ប្រទះ​នៅ​រដូវ​ក្តៅ ១. មាន​អារម្មណ៍​ក្តៅ​គ្រប់​ពេល ស្ត្រី​ពពោះ​មាន​បរិមាណ​ឈាម​នៅ​ក្នុង​រាងកាយ​កើន​ឡើង ដែល​នេះ​ជា​ហេតុ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ក្តៅ​ជាង​អ្នក​ដែល​គ្មាន​ផ្ទៃពោះ។ រួម​ជាមួយ​នឹង​កម្តៅ​ក្នុង​រដូវ​ក្តៅ​ទៀត​នោះ យើង​កាន់​តែ​ស្អុះស្អាប់​ និង​មិន​ស្រណុក​ក្នុង​ខ្លួន​ជា​មិន​ខាន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ហើម​ប្រអប់​ជើង និង​ក​ជើង ទោះ​បី​ជា​ការ​ហើម​ជើង ជា​រឿង​ធម្មតា​សម្រាប់​ស្ត្រី​ពពោះ​ក៏​ដោយ​ ប៉ុន្តែ​ក៏​អាច​បង្ក​ជា​ការ​រំខាន​ដូច​គ្នា។ ជាមួយ​នឹង​សារជាតិ​ទឹក​ច្រើន​នៅ​ក្នុង​រាងកាយ​អំឡុង​ពេល​ពពោះ និង​សម្ពាធ​ពី​ស្បូន​ដែល​កំពុង​លូតលាស់​ ធ្វើ​ឲ្យ​ម៉ាក់​ហើម​ជើង និង​ក​ជើង ហើយ​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​ក្នុង​រដូវ​ក្តៅ​នេះ។ [embed-health-tool-due-date] ៣. បែក​ញើស​ ទន្ទឹម​នឹង​នេះ​ដែរ ម៉ាក់​ៗ​នឹង​បែក​ញើស​ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​រាងកាយ​ ដូចជា​ក្លៀក​ ពោះ ផ្ទៃ​មុខ ក និង​ភ្លៅ​។ កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បរិមាណ​ឈាម​កើន​ឡើង​អំឡុង​ពេល​ពពោះ ហើយ​ការ​ធ្វើ​មេតាប៉ូលីស​​គឺ​សម្រាប់​មនុស្ស​ពីរ​នាក់​ ទើប​​ធ្វើ​ឲ្យ​រាងកាយ​យើង​បញ្ចេញ​ញើស​ ដើម្បី​ឲ្យ​មាន​ភាព​ត្រជាក់។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ជៀសវាង​កង្វះ​ជាតិ​ទឹក។ ៤. ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​​​ជានិច្ច ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ មាន​សារៈសំខាន់​ណាស់​ចំពោះ​ម៉ាក់​ៗ​នៅ​អំឡុង​ពេល​ពពោះ ពីព្រោះ​​ស្បែក​យើង​ងាយ​រង​ប្រតិកម្ម​​ខ្លាំង​អំឡុង​ពេល​ពពោះ និង​បង្ក​ឲ្យ​មាន​ស្នាម​ជាំ​ដោយ​សារ​កម្តៅ​ថ្ងៃ។ ដូច​នេះ ស្ត្រី​ពពោះ​គួរ​ការពារ​ស្បែក​ ដោយ​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ដែល​មាន​SPF៣០​ឡើង​ទៅ។ ៥. កម្តៅ​ថ្ងៃ​ធ្វើ​ឲ្យ​យើង​ងងុយ​គេង ពិត​ណាស់​ រាងកាយ​យើង​បំពេញ​មុខងារ​កាន់​តែ​ច្រើន​ ដើម្បី​គ្រប់គ្រង​សីតុណ្ហភាព​ខាង​ក្នុង​ អំឡុង​ពេល​ពពោះ​នេះ ដូច្នេះ​ហើយ​ទើប​យើង​មាន​អារម្មណ៍​ងងុយ​គេង។ […]


បញ្ហាផ្ទៃពោះ

ចេះតែ​រមួល​ក្រពើអំឡុងពេលពពោះ គួរដោះស្រាយបែបណា?

រមួល​ក្រពើ​ជា​អាការៈ​ឈឺ​ចាប់​នៅ​ត្រង់​សាច់​ដុំ​ដែល​កន្ត្រាក់​ ហើយ​ជា​ធម្មតា​កើត​មាន​នៅ​ត្រង់​កំភួន​ជើង ឬ​ជើង ឬ​ទាំង​ពីរ​ផ្នែក​នេះ​តែ​ម្ដង​។ ស្រ្តី​ពពោះ​ប្រមាណ​ជា​៣០ ទៅ​៥០​ភាគ​រយ​អាច​ប្រឈម​នឹង​អាការៈ​រមួល​ក្រពើ​ ហើយ​អាការៈ​នេះ​ច្រើន​កើត​នៅ​ពេល​យប់​ និង​អាច​មាន​រយៈ​ពេល​​ពីរ​បី​វិនាទី ដល់​ទៅ​១០​នាទី​​។ ​មូល​ហេតុ​នាំ​ឲ្យ​មាន​អាការៈ​រមួល​ក្រពើ​​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ ហើយ​អាការ​នេះ​អាច​កើត​មាន​នៅ​ត្រី​មាស​ទី​២ និង​ទី​៣​។ កត្តា​មួយ​ចំនួន​ត្រូវ​បាន​គេ​គិត​ថា​ទំនង​ជា​អាច​មាន​ទំនាក់​ទំនង​នឹង​អាការៈ​រមួល​ក្រពើ​។ កត្តា​ទាំង​នោះ​មាន​ដូច​ជា​បញ្ហា​មេតាប៉ូលិស​ មិន​សូវ​បញ្ចេញ​សកម្មភាព​រាង​កាយ ឬ​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​ខ្លាំង​ពេក​ បាត់​បង់​លំនឹង​អេឡិចត្រូលីត ឬ​ខ្វះ​វីតាមីន​ជា​ដើម​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ គន្លឹះ​ការពារ​បញ្ហា​រមួល​ក្រពើ​លើ​ស្រ្តី​ពពោះ​ ​​​​​​ហាត់​ប្រាណ​ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ថ្ងៃ​ ឬ​ការ​ធ្វើ​ចលនា​រាង​កាយ​ជា​ប្រចាំ​​ជួយ​ការពារ​បញ្ហា​រមួល​ក្រពើ​អំឡុង​ពេល​ពពោះ​។ យ៉ាងណា​មុន​សម្រេច​ចិត្ត​លើ​ទម្រង់​លំហាត់​ប្រាណ​ណា​មួយ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​សុវត្ថិ​ភាព​។ [embed-health-tool-due-date] ញ៉ាំ​ទឹក​ ការ​រក្សា​ជាតិទឹក​បាន​គ្រប់​គ្រាន់​ទំនង​អាច​ជួយ​ការពារ​បញ្ហា​រមួល​ក្រពើ​នេះ​ដែរ​។ ​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​ឬ​អត់​យើង​អាច​ពិនិត្យ​លើ​ទឹក​នោម។ បើ​ទឹក​នោម​មាន​សភាព​ថ្លា ឬ​ពណ៌​លឿង​ស្រាល​បាន​ន័យ​ថា​យើង​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​។ ដោយ​ឡែក​បើ​ទឹក​នោម​មាន​ពណ៌​លឿង​ចាស់​​នោះ​អាច​បញ្ជាក់​​ថា​​យើង​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​ទេ​។​ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ញ៉ាំ​កាល់ស្យូម​ ការ​សិក្សា​មួយ​ចំនួន​លើក​ឡើង​ថា​កម្រិត​កាល់ស្យូម​ក្នុង​ឈាម​អំឡុង​ពេល​ពពោះ​ទាប​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​រមួល​ក្រពើ​ដែរ​។ បើ​សិន​ជា​យើង​កំពុង​ពពោះ​ គួរ​​ញ៉ាំ​កាល់ស្យូម​​ឲ្យ​បាន​១ ០០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​អំពី​បរិមាណ​កាល់ស្យូម​ដែល​ត្រូវ​ការ និង​ប្រភព​កាល់ស្យូម​ដែល​គួរ​ញ៉ាំ​។ ​​ក្នុង​ករណី​យើង​ជួប​អាការៈ​រមួល​ក្រពើ​ យើង​អាច​សន្ធឹង​សាច់​ដុំ​ត្រង់​កំភួន​ជើង​ ដើម្បី​សម្រួល​អាការៈ​។ ការ​ងើប​ដើរ និង​អង្គុយ​ចុះ​វិញ រួច​លើក​ជើង​បន្តិច​ក៏​អាច​រួម​ចំណែក​ជួយ​ឲ្យ​អាការៈ​វិល​មក​រក​សភាព​ធម្មតា​ដែរ។ ​បើ​សិន​ជា​បញ្ហា​រមួល​ក្រពើ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​រំខាន​ខ្លាំង​ពេល​ពពោះ ​សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។


បញ្ហាផ្ទៃពោះ

រលាកទ្វារមាសដោយបាក់តេរីច្រើនជ្រុលពេលពពោះ បង្កបញ្ហាអ្វីខ្លះ?

បញ្ហារលាកទ្វារមាសដែលបង្កឡើងដោយបាក់តេរី​ច្រើនជ្រុល កើត​ឡើង​នៅ​ពេល​ដែល​តុល្យភាព​បាក់តេរី​​មាន​ការ​រំខាន ដោយ​បាក់តេរី​អាក្រក់​មាន​ច្រើន​ជាង​បាក់តេរី​ល្អ។ ការ​ឆ្លង​មេរោគ​ទ្វារ​មាស​នេះ កើត​ឡើង​ជា​ទូទៅ​លើ​ស្ត្រី​យើង​ប្រហែល​ជា​៣៥​% ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ដល់​៤៤​ឆ្នាំ។ ប្រសិនបើ​យើង​មាន​បាក់តេរី​អាក្រក់​នៅ​​ទ្វារ​មាស​អំឡុង​ពេល​ពពោះ នោះ​អាច​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។ យ៉ាង​ណា​មិញ បញ្ហា​រោគ​ស្ត្រី​មួយ​នេះ អាច​ធ្វើ​ការ​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ផ្សះដែល​ចេញ​ដោយ​គ្រូពេទ្យ​ជំនាញ​ និង​ជួនកាល​ អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​​​​​​រោគសញ្ញា​នៃការរលាកទ្វារមាសដោយ​បាក់តេរី​ច្រើនជ្រុល ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​ប្រផេះ ទឹក​រម្អិល​ទ្វារ​មាស​មាន​ក្លិន​ឆ្អាប ពិសេស​ក្រោយ​ពេល​រួម​ភេទ រមាស់​ ឬ​រលាក​ទ្វារ​មាស ឈឺ​ក្នុង​ទ្វារ​មាស ក្រហាយ​នៅ​ពេល​នោម រោគសញ្ញា​នៃ​បាក់តេរី​ច្រើនជ្រុលនៅទ្វារ​មាស ស្រដៀង​ទៅ​នឹង​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ផ្សេង​ទៀត​ផង​ដែរ ដូច្នេះ​ហើយ​គ្នា​យើង​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ហានិភ័យ​នៃ​បញ្ហា​បាក់តេរី​ទ្វារ​មាស មិន​ប្រើ​ស្រោម​អនាម័យ​នៅ​ពេល​រួម​ភេទ មាន​ដៃគូ​រួម​ភេទ​ច្រើន មាន​ផ្ទៃពោះ [embed-health-tool-due-date] ម៉េចបានស្រ្តីពពោះងាយប្រឈមបញ្ហា​បាក់តេរីច្រើនជ្រុល​នៅ​ទ្វារ​មាស​? អំឡុង​ពេល​ពពោះ អ័រម៉ូន​របស់​យើង​មាន​ការ​ប្រែប្រួល​ដែល​អាច​បណ្តាល​ឲ្យ​ស្ត្រី​ពពោះ​ងាយ​នឹង​​ប្រឈម​បញ្ហា​បាក់តេរីច្រើនជ្រុល​នៅ​ទ្វារ​មាស។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​នេះ អំឡុង​ពេល​ពពោះ គួរ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ ពីព្រោះ​បញ្ហានេះ ​អាច​នាំ​ឲ្យ​កូន​សម្រាល​មិន​គ្រប់​ខែ ឬ​សម្រាល​​មិន​គ្រប់​គីឡូ។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​​នេះ អាច​ជា​សះស្បើយ​ទាំង​ស្រុង​នៅ​ពេល​ដែល​យើង​ញ៉ាំ​ថ្នាំ​ផ្សះ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

របើកថង់កូនអំឡុងពេលពពោះ បង្កគ្រោះថ្នាក់កម្រិតណា?

បញ្ហា​របើក​ថង់​កូន ជា​ទូទៅ​កើត​ឡើង​នៅ​ត្រី​មាស​ទី​១ ​នៃ​ការ​ពពោះ ហើយ​ស្ថានភាព​នេះ អាច​កំណត់​​បាន​តាម​រយៈ​ការ​ថត​អេកូ ក្រោយ​ពេល​ដែល​ម៉ាក់​ៗ​មាន​អាការៈ​ធ្លាក់​ឈាម និង​ឈឺ​ពោះ​ធ្ងន់ធ្ងរ។ ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល​វេលា អាច​បង្ការ​ផលវិបាក​ផ្សេង​ៗ​ដូចជា​កូន​កើត​មិន​គ្រប់​ខែ​ ឬ​រលូត​កូន។ រោគសញ្ញា​ ​ជួនកាល​ ​បញ្ហា​របើក​ថង់​កូន អំឡុង​ពេល​ពពោះ​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ​ ដោយ​សារ​តែ​រាងកាយ​ម៉ាក់​ជួសជុល​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ ក្នុង​ករណី​ខ្លះ​ទៀត ការ​របើក​ថង់​កូន​ អាច​មាន​រោគសញ្ញា​ដូចជា​ឈឺ​ពោះ​ ​ឬ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ។​ ដូច​នេះ​ហើយ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ពិនិត្យផ្ទៃ​ពោះ​ដោយ​ឆ្លុះ​​អេកូ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​ទទួល​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​ ក៏​ដូចជា​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ។ ប្រសិនបើ​ម៉ាក់​ៗ​​របើក​ថង់​កូន​កម្រិត​ស្រាល បញ្ហា​នឹង​បាត់​ទៅ​វិញ​នៅ​ត្រី​មាស​ទី​២ ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ យើង​អាច​ប្រឈម​ហានិភ័យ​នៃ​ការ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ និង​​របើក​សុក។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ មូលហេតុ​បង្ក អ្នក​ជំនាញ​មិន​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​បង្ក​ច្បាស់លាស់​នៃ​បញ្ហា​របើក​ថង់​កូន​ឡើយ ប៉ុន្តែ​ករណី​នេះ អាច​បណ្តាល​មក​ពី​ការ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន​ជ្រុល ឬ​ការ​ប្រែប្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ។ [embed-health-tool-due-date] ការ​ព្យាបាល ជា​ធម្មតា ការ​របើក​ថង់​កូន អាច​នឹង​កាត់បន្ថយ​ ឬ​បាត់​ទៅ​វិញ​ទាំង​ស្រុង នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាក​គ្រប់គ្រាន់​ ជៀសវាង​​ឈរ​យូរ ឬ​ធ្វើ​ការងារ​ផ្ទះ​ច្រើន​ ញ៉ាំ​ទឹក​ប្រហែល​២​លីត្រ​ក្នុង​មួយ​ថ្ងៃ តម​រួម​ភេទ និង​ធ្វើការ​ព្យាបាល​ដោយ​លេប​ថ្នាំ​​អ័រម៉ូន។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រ្តេសញឹកញាប់ អំឡុងពេលពពោះ ដោះស្រាយតាមគន្លឹះ ៤ យ៉ាងនេះ

អំឡុង​ពេល​ពពោះ ស្រី​ៗ​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​នៅ​ក្នុង​ជីវិត។ ការ​ប្រែប្រួល​ទាំង​នេះ មិន​មែន​​តែ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អារម្មណ៍ និង​ផ្លូវ​ចិត្ត​ក៏​រង​ការ​ប៉ះពាល់​ដែរ។ ពិត​ណាស់​ នៅ​ពេល​ដែល​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​នៅ​ក្នុង​ជីវិត ក៏​មាន​ម៉ាក់​ៗ​មួយ​ចំនួន​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​​ព្រួយ​បារម្ភ​​ ដែល​​ទាំង​នេះ​អាច​បណ្តាល​ឲ្យ​យើង​កើត​ស្រ្តេស​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​នៅ​អំឡុង​ពេល​ពពោះ ក៏​ដូចជា​បញ្ចៀស​ហានិភ័យ​ដែល​កើត​ឡើង​ដោយ​សារ​ស្រ្តេស​​ចំពោះ​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ ម៉ាក់​ៗ​អាច​អនុវត្តន៍​​តាម​គន្លឹះ​ខាង​ក្រោម។ គន្លឹះ​គ្រប់គ្រង​ស្រ្តេស​អំឡុង​ពេល​ពពោះ ១. ផ្ដោត​ទៅ​លើ​ការ​ដកដង្ហើម ការ​ដក​ដង្ហើម​ អាច​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​ស្រ្តេស។ ម៉ាក់​ៗ​ប្រឈម​​នឹង​ការ​​​ដកដង្ហើម​ខ្លី​ៗ និង​ដាច់​ៗ ដែល​​កាត់បន្ថយ​បរិមាណ​អុកស៊ីសែននៅ​ក្នុង​រាងកាយ។ យ៉ាង​ណា​មិញ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ ដោយ​ការ​ធ្វើ​សមាធិ និង​ផ្ដោត​ទៅ​លើ​ការ​ដកដង្ហើម​ឲ្យ​បាន​ច្រើន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. គេង​ឲ្យ​បាន​គ្រប់គ្រាន់ នៅ​ពេល​ដែល​យើង​គេង​មិន​បាន​គ្រប់គ្រាន់​ យើង​ងាយ​ប្រឈម​នឹង​ការ​បាត់បង់​ថាមពល​ទាំង​រាងកាយ និង​​ផ្លូវ​ចិត្ត។ ដូច​នេះ ម៉ាក់​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់។ ក្នុង​ករណី​ដែល​យើង​ពិបាក​គេង​នៅ​ពេល​យប់​ ស្ត្រី​ពពោះ​ក៏​អាច​គេង​ថ្ងៃ​តិចតួច ដើម្បី​បង្កើន​ថាមពល​ឡើង​វិញ។   [embed-health-tool-due-date] ៣. ពត់ពេន​ខ្លួន ទន្ទឹម​នឹង​នេះ​ដែរ សាច់ដុំ​របស់​យើង​អាច​នឹង​តានតឹង ដែល​បណ្តាល​មក​ពី​ការ​បញ្ចេញ​អ័រម៉ូន​អំឡុង​ពេល​ស្រ្តេស។ ហេតុ​នេះ​ហើយ​ យើង​គួរ​ចំណាយ​ពេល​ពីរ​បី​នាទី​ក្នុង​ការ​​សម្រួល​សរសៃ​ត្រង់​ ក ខ្នង ដើម​ដៃ និង​ជើង ដើម្បី​ឲ្យ​អារម្មណ៍ និង​សាច់ដុំ​បាន​ធូរស្រាល។ ៤. ញ៉ាំ​តែ​ជី​រអង្កាម មួយ​វិញ​ទៀត ប្រសិនបើ​យើង​ចង់​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ញ៉ាំ​តែ​ជី​អង្កាម​ជា​ប្រចាំ​ ដើម្បី​ជួយ​ឲ្យ​សាច់ដុំ​ធូរស្រាល។ បន្ថែម​ពី​នេះ​ តែ​ជីរ​អង្កាម​ ក៏​អាច​​ជួយ​​កាត់បន្ថយ​អាការៈ​ហើម​ពោះ បញ្ហា​ក្រពះ​ពោះវៀន​ រួម​ទាំង​ក្អួត​ចង្អោរ​​ផង​ដែរ​​។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]


បញ្ហាផ្ទៃពោះ

ជួបបញ្ហាប្រែប្រួលអ័រម៉ូនពេលពពោះ? ដោះស្រាយតាមគន្លឹះទាំង៤នេះ

អ័រម៉ូន​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​លូតលាស់​របស់​ទារក​​​ក្នុង​ផ្ទៃ​អំឡុង​ពេល​ពពោះ។ យ៉ាង​ណា​មិញ ការ​ប្រែប្រួល​អ័រម៉ូន​ អាច​បង្ក​ជា​​បញ្ហា​មួយ​ចំនួន​ដូចជា​អស់​កម្លាំង ស្រក​ទម្ងន់​ ថប់​បារម្ភ និង​ប្រែប្រួល​អារម្មណ៍។ ជាង​នេះ​ទៅ​ទៀត ការ​ប្រែប្រួល​អ័រម៉ូន​ ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ងាយ​​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​ ​រួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កូន​កើត​មុន​ខែ​ រលូត​កូន ឬ​កូន​​មិន​គ្រប់​គីឡូ​ជា​ដើម។ ជា​ទូទៅ កត្តា​ធាត់​ជ្រុល អាលែកហ្ស៊ី ស្រ្តេស ឬ​ផល​ប៉ះពាល់​នៃ​ថ្នាំ​មួយ​ចំនួន និង​បែបបទ​រស់​នៅ​​មិន​ល្អ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​អ័រម៉ូន។ ដូច​នេះ​​ តើ​ស្ត្រី​ពពោះ គួរ​​គ្រប់គ្រង​បញ្ហា​អតុល្យភាព​អ័រម៉ូន​តាម​វិធី​ណា​ខ្លះ? គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​​​គន្លឹះ​គ្រប់គ្រង​បញ្ហា​អតុល្យភាព​អ័រម៉ូន​អំឡុង​ពេល​ពពោះ ១. ហាត់​ប្រាណ​ជា​ទៀងទាត់ ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ស្រាល​ៗ មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​សុខភាព​អ័រម៉ូន។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​លំហូរ​ឈាម​ឲ្យ​កាន់​តែ​ប្រសើរ​នោះ​ទេ ថែម​ទាំង​អាច​បង្កើន​រំញោច​នៃ​​សរសៃ​ប្រសាទ​ទទួល​អ័រម៉ូន​ផង​ដែរ។ ប្រសិនបើ​យើង​ហាត់​ប្រាណ​ជា​ទៀងទាត់​ នោះ​នឹង​អាច​កាត់បន្ថយ​អាការៈ​ឈឺ​ខ្នង និង​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ក៏​ដូចជា​បញ្ហា​កូន​កើត​មុន​ខែ។ លើស​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​រាងកាយ​សមសួន និង​ពង្រឹង​សុខភាព​បេះដូង និង​សរសៃ​ឈាម។ ប៉ុន្តែ ស្ត្រី​ពពោះ គួរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជាមុន​​ មុន​ចាប់ផ្តើម​ធ្វើ​លំហាត់​ប្រាណ​ណា​មួយ។ ២. កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ ការ​កាត់បន្ថយ​​កម្រិត​ជាតិ​ស្ករ​ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​មុខងារ​អ័រម៉ូន និង​បញ្ចៀស​ភាព​ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ផ្សេង​ៗ។ ផ្លែឈើ​ស្រស់​ ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​​ដែល​ម៉ាក់​ៗ​មិន​គួរ​រំលង។ ម៉ាក់ៗ​គួរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​បន្ថែម​ស្ករ និង​​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​ឲ្យ​បាន​ស្កប់ស្កល់​ អាច​ជួយ​ឲ្យ​រាងកាយ​បាន​សម្រាក និង​​បំពេញ​ថាមពល​ឡើង​វិញ។ ផ្ទុយ​ទៅ​វិញ ការ​គេង​មិន​​គ្រប់គ្រាន់ មាន​ទំនាក់ទំនង​ជាមួយ​នឹង​អតុល្យភាព​នៃ​អ័រម៉ូន​ជា​ច្រើន​ […]


បញ្ហាផ្ទៃពោះ

ជំងឺPotter Syndromeអាចប៉ះពាល់តម្រងនោមទារកក្នុងផ្ទៃ ម៉ាក់ៗត្រូវប្រយ័ត្ន

ស្រ្តី​ពពោះ​ គួរ​​តាមដាន​សុខភាព​ជា​ទៀងទាត់ ដើម្បី​ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ជំងឺ​កម្រ​មួយ​ប្រភេទ ដែល​មាន​ឈ្មោះ​ថា ជំងឺ​Potter Syndrome។ ​ជំងឺ​Potter Syndrome​ជា​អ្វី​? ជំងឺ​Potter Syndrome ប៉ះពាល់​ដល់​ការ​លូតលាស់​ ក៏​ដូចជា​មុខងារ​នៃ​តម្រង​នោម​របស់​ទារក​ ដែល​​បង្ក​ឲ្យ​មាន​កង្វះ​ទឹក​ភ្លោះ​នៅ​ក្នុង​ស្បូន។ ជា​លទ្ធផល ទារក​ដែល​មាន​ជំងឺ​នេះ នឹង​មាន​ស្បែក​ជ្រីវជ្រួញ ត្រចៀក​ទាប ច្រមុះ​សំប៉ែត ហើយ​ផ្នត់​នៃ​ចុង​ភ្នែក​ក៏​ឃ្លាត​ចេញ​ពី​គ្នា​ដែរ។ យោង​តាម​National Library of Medicine បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ ជា​ប្រភេទ​ជំងឺ​កម្រ ដែល​កើត​លើ​ទារក​ម្នាក់​ក្នុង​ចំណោម​ទារក​២០០០ ទៅ​៥០០០​នាក់​ប៉ុណ្ណោះ ហើយ​នឹង​កើត​លើ​ក្មេង​ប្រុស​ច្រើន​ជាង​ក្មេង​ស្រី។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​ក្មេង​កើត​ជំងឺPotter Syndrome អាច​​ព្យាបាល​បាន​អត់? កត្តា​នេះ គឺ​អាស្រ័យ​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ជាក់ស្តែង។ ប្រសិនបើ​បញ្ហា​ខ្វះ​ទឹក​ភ្លោះ ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ និង​មុខងារ​នៃ​សរីរាង្គ​សំខាន់​ នោះ​ឱកាស​រស់រាន​មាន​ជីវិត​ក៏​តិច​ទៅ​តាម​ហ្នឹង​ដែរ។ ប៉ុន្តែ សម្រាប់​ទារក​ដែល​មាន​រោគសញ្ញា​ស្រាល​ អាច​ធ្វើ​ការ​ព្យាបាល​​បាន និង​អាច​​ប្រសើរ​ឡើង​ទៅ​តាម​ពេលវេលា។ ​យ៉ាង​ណា​មិញ បើ​យោង​តាមStatPearls បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ទារក​ដែល​កើត​​ជំងឺPotter Syndrome ​នេះ​ មិន​ល្អ​​ឡើយ​ ពោល​គឺ​ទារក​ទាំង​អស់​ អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​ក៏​ស្លាប់​ភ្លាម​ៗ​ក្រោយ​ពេល​សម្រាល។ មូលហេតុ​នៃ​ជំងឺPotter Syndrome​​​​​​ ​មូលហេតុ​បង្ក​នៃ​ជំងឺ​នេះ ភាគ​ច្រើន​ទាក់ទង​ទៅ​នឹង​តម្រង​នោម​ ដែល​រួម​មាន​តម្រង​នោម​មិន​លូតលាស់ ឬ​គ្មាន​តម្រង​នោម​ ជំងឺ​តម្រង​នោម​Polycystic ការ​ស្ទះ​ផ្លូវ​ទឹក​នោម​ និង​ការ​លេច​ធ្លាយ​នៃ​ទឹក​ភ្លោះ ដោយ​សារ​តែ​បែកស្រោមទឹកភ្លោះ។ [embed-health-tool-due-date] ​ជំងឺPotter […]


បញ្ហាផ្ទៃពោះ

ឆ្ងល់អត់ ឈឺគូទពេលពពោះបណ្តាលមកពីមូលហេតុអ្វី? បង្ការបែបណា?

ស្រប​ពេល​ដែល​គភ៌​លូតលាស់​ ហើយ​ស្បូន​កាន់​តែ​រីក​ធំ នោះ​អាច​ដាក់​សម្ពាធ​លើ​ត្រគាក ខ្នង និង​គូទ​របស់​ម៉ាក់​ៗ​បាន។ បញ្ហា​ឈឺ​ត្រង់​គូទ​អាច​កើត​ចេញ​ពី​ផ្នែក​ផ្សេង​នៃ​រាងកាយ និង​រាលដាល​ទៅ​ដល់​គូទ ឬ​អាច​បណ្តាល​មក​ពី​បញ្ហា​នៅ​ត្រង់​បរិវេណ​នោះ​តែ​ម្តង។ ខាង​ក្រោម​នេះ ជា​មូលហេតុ​មួយ​ចំនួន​ ដែល​បណ្តាល​ឲ្យ​ស្ត្រី​ពពោះ​មួយ​ចំនួន​មាន​អាការៈ​ឈឺ​គូទ៖ ​១. ជំងឺ​ឫសដូងបាត ជំងឺ​ឫសដូង​បាត ជា​ការ​ហើម​សរសៃ​វ៉ែន​នៅ​ត្រង់​រន្ធ​គូទ ឬ​គូទ។ នៅ​ពេល​ដែល​ស្បូន​រីក​នៅ​ត្រី​មាស​ទី​២ និង​ទី​៣ នោះ​នឹង​ដាក់​សម្ពាធ​ទៅ​លើ​គូទ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ឫសដូងបាត។ ការ​ទល់​លាមក​ និង​ឈរ​យូរ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​រក​ជំងឺ​មួយ​នេះ​ដែរ។ រោគសញ្ញា​នៃ​ជំងឺ​ឫសដូង​បាត ឈឺ​រន្ធ​គូទ រមាស់​ជុំវិញ​រន្ធ​គូទ បន្ទោបង់​មាន​ឈាម មាន​ដុំ​ទន់​មួយ​នៅ​ក្នុង​រន្ធ​គូទ [embed-health-tool-due-date] ​២. ជំងឺ Sciatica ​ ​​សរសៃ​ប្រសាទSciatica ​រត់​ពី​គូទ​ចុះ​ក្រោម​ទៅ​ដល់​ជើង។ អំឡុង​ពេល​ពពោះ ស្បូន​របស់​យើង​នឹង​រីក​ធំ ហើយ​គភ៌​ដែល​កំពុង​លូតលាស់​អាច​ដាក់​សម្ពាធ​លើ​សរសៃ​ប្រសាទ​មួយ​នេះ ដែល​បង្ក​ជា​ជំងឺSciatica។ អ្នក​ជំងឺ​នេះ អាច​ប្រឈម​នឹង​ការ​ឈឺចាប់​នៅ​ត្រង់​គូទ​ញឹកញាប់ ព្រម​ទាំង​មាន​អារម្មណ៍​ក្រហាយ​នៅ​ជើង គូទ និង​ខ្នង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣. ឈឺចាប់​ជុំវិញ​អាង​ត្រគាក ទម្ងន់​ខ្លួន​ ក៏​ដូចជា​ចលនា​​របស់​ទារក​ក្នុង​ផ្ទៃ ​អំឡុង​ពេល​ពពោះ​​អាច​បង្ក​ជា​អាការៈ​ឈឺចាប់​ជុំវិញ​អាង​ត្រគាក ព្រម​ទាំង​រាលដាល​ទៅ​ដល់​គូទ។ ៤. ការ​កន្ត្រាក់ ម៉ាក់​ៗ​នឹង​ប្រឈម​ការ​កន្ត្រាក់​ស្បូន​នៅ​អំឡុង​ត្រី​មាស​ទី​៣ មុន​ពេល​សម្រាល​ ហើយ​ម៉ាក់​ៗ​ខ្លះ អាច​មាន​អារម្មណ៍​ឈឺចាប់​ដោយ​ការ​កន្ត្រាក់​នៅ​បរិវេណ​គូទ​ផង​ដែរ។ រោគសញ្ញា​ផ្សេង​ទៀត​ រួម​មាន​៖ ធ្លាក់​ឈាម​ ឬ​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​ត្នោត​ ឈឺ​ខ្នង​​ផ្នែក​ខាង​ក្រោម​ និង​ពោះ បែក​ទឹក​ភ្លោះ។ គន្លឹះ​ដោះស្រាយ ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ពពោះ​ (ប្រឹក្សាជាមួយគ្រូពេទ្យ ឬឱសថការី) […]


បញ្ហាផ្ទៃពោះ

រឿងគួរធ្វើ និងមិនគួរធ្វើ អំឡុងពេលពពោះត្រីមាសទី១

ក្នុង​ត្រី​មាស​ទី​១ រាងកាយ​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​។ ពិត​ណាស់​ សញ្ញា​ដំបូង​នៃ​ការ​ពពោះ គឺ​បាត់​រដូវ ហើយ​រយៈពេល​ពីរ​បី​សប្តាហ៍​​ក្រោយ​ ស្ត្រី​ពពោះ​អាច​នឹង​ជួប​ប្រទះ​អាការៈ​​ដូច​ខាង​ក្រោម​នេះ៖ អស់​កម្លាំង ចុក​ពោះ ក្អួត ប្រែប្រួល​អារម្មណ៍​ ឈឺ​សុដន់​ ក្រហាយ​ទ្រូង ឡើង​ទម្ងន់ ឈឺ​ក្បាល មាន​ចំណង់​អាហារ​ជាក់លាក់​ ទល់​លាមក។ [embed-health-tool-due-date] អំឡុង​ត្រី​មាស​ទី​១ គភ៌​មាន​ការ​ប្រែប្រួល​ដូច​ម្តេច? ថ្ងៃ​ដំបូង​នៃ​ការ​ពពោះ ក៏​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​មក​រដូវ​ដែរ។ អំឡុង​ត្រី​មាស​ទី​១​នេះ ទារក​​ក្នុង​ផ្ទៃ​មាន​ការ​លូតលាស់​យ៉ាង​ឆាប់​រហ័ស។ គភ៌​ចាប់ផ្តើម​​មាន​ខួរ​ក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​ ហើយ​សរីរាង្គ​ផ្សេង​ៗ​នឹង​ចាប់ផ្តើម​កកើត​ដូច​គ្នា។ បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ ចាប់ផ្តើម​លោត​ក្នុង​អំឡុង​ត្រី​មាស​ទី​១។ ដៃ និង​ជើង​ចាប់ផ្តើម​ដុះ​ចេញ​នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង​ ហើយ​នៅ​ចុង​បញ្ចប់​នៃ​សប្តាហ៍​ទី​៨ ម្រាម​ដៃ និង​ម្រាម​ជើង​ចាប់ផ្តើម​លូតលាស់​។ នៅ​ចុង​បញ្ចប់​នៃ​ត្រី​មាស​ទី​១ ម៉ាក់​ៗ​ក៏​អាច​ដឹង​ពី​ភេទ​របស់​កូន​ផង​ដែរ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ Office on Women's health។ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​​លូតលាស់​បាន​​​ប្រសើរ ស្ត្រី​ពពោះ​គួរ​​យល់​ដឹង​ពី​រឿង​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​នៅ​ត្រី​មាស​ដំបូង​ ដែល​ជា​ពេល​​វេលា​ដ៏​សំខាន់​បំផុត​នៃ​ការ​ពពោះ។​​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​រឿង​អ្វី​ខ្លះ​ដែល​ម៉ាក់​ៗ​គួរ និង​មិន​គួរ​ធ្វើ​នៅ​ត្រី​មាស​ដំបូង? ប្រការ​គួរ​ធ្វើ​នៅ​ត្រី​មាស​ដំបូង ញ៉ាំ​វីតាមីន​រក្សា​គភ៌ ហាត់​ប្រាណ​ជា​ទៀងទាត់ ញ៉ាំ​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ផ្លែឈើ បន្លែ និង​ជាតិ​សរសៃ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ប្រការ​ដែល​គួរ​ជៀសវាង ធ្វើ​លំហាត់​ប្រាណ​ខ្លាំងក្លា ជាតិ​អាកុល កាហ្វេអ៊ីន ត្រី​ឆៅ […]


ការថែទាំផ្ទៃពោះមុនសម្រាល

អាហារ៤ប្រភេទសម្រាប់រដូវក្តៅ ស្រ្តីពពោះមិនគួរមើលរំលង

ស្ត្រី​ពពោះ ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របប​អាហារ និង​បែបបទ​រស់នៅ​ឲ្យ​បាន​​ត្រឹមត្រូវ ដើម្បី​ធានា​ថា​ទារក​ក្នុង​ផ្ទៃ​មាន​ការ​លូតលាស់​បាន​ល្អ។ នៅ​រដូវ​ក្តៅ ម៉ាក់​ៗ​មួយ​ចំនួន​ញ៉ាំ​អាហារ​តិចតួច ហើយ​ក៏​មាន​ឱកាស​ប្រឈម​នឹង​បញ្ហា​កង្វះ​ជាតិ​ទឹក​ខ្ពស់។ អ៊ីចឹង​ហើយ គ្នា​យើង​គួរ​បញ្ចូល​កំពូល​អាហារ​សម្រាប់​រដូវ​ក្តៅ​ទាំង​៥​ប្រភេទ​នេះ ទើប​ជា​ការ​ប្រសើរ។ ១. បន្លែ​ស្លឹក​បៃតង ពពួក​បន្លែ​ស្លឹក​បៃតង​ដូចជា​ស្ពៃ​ពួយ​ឡេង ផ្កា​ខាត់​ណា​ខៀវ គឺ​សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចជា​ហ្វូឡេត ជាតិ​ដែក​ និង​កាល់ស្យូម។ ​សារធាតុ​ហ្វូឡេត ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់គភ៌ ជា​ពិសេស​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ពពោះ ហើយ​ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​​ពី​កំណើត​របស់​គភ៌។ ចំណែក​ជាតិ​ដែក​មាន​គុណប្រយោជន៍​​សម្រាប់​ការ​ផលិត​កោសិកា​ឈាម​ក្រហម​ និង​ជួយ​បង្ការ​ភាព​ស្លេកស្លាំង​អំឡុង​ពេល​ពពោះ ស្របពេល​ដែល​កាល់ស្យូម​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​គភ៌។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ផ្លែឈើ ទន្ទឹម​នឹង​នេះ​ដែរ ផ្លែឈើ​មួយ​ចំនួន​ ដូចជា​ផ្លែ​ក្រូច ប៊ឺរី ចេក​ ប៉ោម និង​ផ្លែ​សារី ផ្តល់​វីតាមីន​សំខាន់​ៗ និង​ជាតិ​រ៉ែ ដែល​រួម​មាន​វីតាមីន​C ប៉ូតាស្យូម​ និង​ជាតិ​សរសៃ។ ​វីតាមីន​C អាច​ជួយ​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ និង​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ។ រី​ឯ​ប៉ូតាស្យូម​វិញ​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​សម្ពាធ​ឈាម​ល្អ និង​តុល្យភាព​នៃ​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ។ [embed-health-tool-due-date] ៣. ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ​ប្រភព​​​​​​​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ដូចជា​សាច់​មាន់​ ត្រី និង​តៅហ៊ូ អាច​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូចជា​ជាតិ​ដែក​ ស័ង្កសី និង​វីតាមីន​B12។ ពិត​ណាស់​ ចំពោះ​ជាតិ​ដែក​ មាន​គុណប្រយោជន៍​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​គភ៌ ខណៈ​ស័ង្កសី​មាន​សារៈសំខាន់​ដល់​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​លូតលាស់​កោសិកា។ ចំណែក​ឯ​វីតាមីន​B12 អាច​ជួយ​ដល់​ការ​លូតលាស់​ខួរ​ក្បាល​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ