ក្នុងករណីដែលម៉ាក់ៗពពោះបែកទឹកភ្លោះ គួរតែឆាប់ទៅមន្ទីរពេទ្យ។ បន្ថែមពីលើនេះ ម៉ាក់ៗក៏គួរយកចិត្តទុកដាក់លើពណ៌ទឹកភ្លោះ ហើយត្រូវប្រាកដថា ប្រាប់គ្រូពេទ្យជំនាញភ្លាមៗ បើសម្គាល់ឃើញពណ៌ទឹកភ្លោះដូចខាងក្រោម៖
- ទឹកភ្លោះពណ៌ត្នោត ឬបៃតង៖ អាចបញ្ជាក់ថា ទារកអាចលេចលាមកដំបូងនៅក្នុងស្បូន ដែលជាធម្មតាទារកអាចជុះដំបូងនៅពេលកើត។ ការលេចលាមកនេះអាចបណ្ដាលឲ្យមានបញ្ហាដល់សួត ប្រសិនបើទារកស្រូប ឬលេបទឹកភ្លោះចូលក្នុងខ្លួន។
- ទឹកភ្លោះពណ៌ក្រហម៖ អាចបញ្ជាក់ពីបញ្ហាទាក់ទងនឹងសុក។
ស្ត្រីពពោះត្រូវចំណាំថា ទឹកភ្លោះគ្មានក្លិន ឬអាចមានក្លិនតិចតួច(បែបប្រហើរ)។ ក្រោយបែកទឹកភ្លោះ ម៉ាក់ៗត្រូវទៅមន្ទីរពេទ្យ និងប្រាប់ដល់គ្រូពេទ្យជំនាញភ្លាម ប្រសិនបើសង្កេតឃើញថាទឹកភ្លោះមានក្លិនមិនល្អ ព្រោះនេះអាចជាសញ្ញានៃការឆ្លងមេរោគនៅក្នុងស្បូន។