និយាយដល់មេជីវិតឈ្មោល ប្រុសៗយើងខ្លះ មានបញ្ហា រហូតដល់ថ្នាក់ពិបាកយកកូនក៏មាន។ មានវិធីច្រើន ជួយឲ្យមេជីវិតឈ្មោលមានគុណភាពប្រសើរឡើងវិញ។ តែ "Hello គ្រូពេទ្យ" នឹងលើកយកពីប្រភេទអាហារល្អៗមកប្រាប់៖
១- អាហារជួយមេជីវិតឈ្មោលខ្លាំងជាងមុន
- ស៊ុត៖ ញ៉ាំស៊ុត អាចជួយបង្កើនបរិមាណមេជីវិតឈ្មោល និងចលនារបស់វា។ ស៊ុតមានផ្ទុកវីតាមីន E និងប្រូតេអ៊ីនយ៉ាងច្រើន មានតួនាទីការពារមេជីវិតឈ្មោល ពីរ៉ាឌីកាល់សេរីមួយចំនួនដែលធ្វើបរិមាណមេជីវិតឈ្មោលថយចុះ។
- ស្ពៃពួយឡេង៖ រាងកាយយើងត្រូវការពពួកអាស៊ីដហ្វូលីក (Folic acid) ដើម្បីផលិតមេជីវិតឈ្មោលដែលមានសុខភាពល្អ។ បើរាងកាយមិនមានអាស៊ីដហ្វូលីកគ្រប់គ្រាន់ទេ មេជីវិតឈ្មោលនឹងមានរូបរាងមិនដូចប្រក្រតីដូចគ្នា។ មេជីវិតឈ្មោលមិនគ្រប់លក្ខណៈ គ្មានកម្លាំងគ្រប់គ្រាន់ចូលទៅជួបអូវុលដែលជាមេជីវិតបន្តពូជញី ដើម្បីបង្កកំណើតបានទេ។ ក្នុងករណី បើទោះជាមេជីវិតឈ្មោល ទៅជួបអូវុល និងអាចបង្កកំណើតបានក៏ពិតមែន ប៉ុន្តែកូនអាចនឹងមានលក្ខណៈមិនប្រក្រតី។ ដើម្បីឲ្យរាងកាយទទួលបានអាស៊ីដហ្វូលីកគ្រប់គ្រាន់ គួរញ៉ាំពពួកស្ពៃពួយឡេង ឬបន្លៃបៃតងផ្សេងទៀត។
- ចេក៖ ចេកសម្បូរទៅដោយវីតាមីន A, B1 និង C អាចជួយមេជីវិតឈ្មោលមានសុខភាពល្អ និងជាជំនួយបង្កើនបរិមាណមេជីវិតឈ្មោលថែមទៀតផង។ លើសពីនេះ អង់ស៊ីមកម្រ Bromelain ដែលមានក្នុងផ្លែចេក ក៏មាននាទីបង្កើនបរិមាណ និងចលនារបស់មេជីវិតឈ្មោលដូចគ្នា។
- សូកូឡាខ្មៅ៖ សូកូឡាខ្មៅសម្បួរទៅដោយពពួកអាមីណូអាស៊ីដ L-Arginine […]