តាំងអោជាបន្លែពណ៌បៃតងដែលងាយឆ្អិន ស្រួយ និងមានរសជាតិល្វីងតិចតួចលាយផ្អែមឡែមៗ។ តាំងអោសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពយើង។ តើតាំងអោជួយសុខភាពយើងបែបណាខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តាំងអោជាបន្លែពណ៌បៃតងដែលងាយឆ្អិន ស្រួយ និងមានរសជាតិល្វីងតិចតួចលាយផ្អែមឡែមៗ។ តាំងអោសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពយើង។ តើតាំងអោជួយសុខភាពយើងបែបណាខ្លះ?
ការញុំាតាំងអោញឹកញាប់ជួយសុខភាពយើងដូចខាងក្រោម៖
តាំងអោមានផ្ទុកអាស៊ីដ chlorogenic ដែលអាចពន្យឺតការបញ្ចេញជាតិគ្លុយកូសចូលក្នុងចរន្តឈាមបន្ទាប់ពីអាហារត្រូវបានបំប្លែង។ លើសពីនេះទៀតតាំងអោមានកាឡូរីទាប ដោយតាំងអោ ១០០ ក្រាមមានកាឡូរីតែ ២២ ប៉ុណ្ណោះ។
ម្យ៉ាងទៀត តាំងអោសម្បូរទៅដោយជាតិសរសៃ និងមានជាតិខ្លាញ់ទាបដែលជួយដល់ដំណើរការរំលាយអាហារ និងជួយឱ្យយើងស្រកទម្ងន់។
បន្ថែមពីលើអត្ថប្រយោជន៍ជួយសម្រកទម្ងន់ អាស៊ីដ chlorogenic ដែលមាននៅក្នុងតាំងអោអាចជួយរាងកាយយើងប្រឆាំងនឹងអុកស៊ីតកម្ម។
តាំងអោកក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដូចជា flavonoids វីតាមីន និង carotenoids ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ទាំងនេះអាចស្រូបយករ៉ាឌីកាល់សេរី និងម៉ូលេគុលបំផ្លាញសុខភាពផ្សេងទៀត ដែលពពួកម៉ូលេគុលទាំងនោះធ្វើឱ្យយើងមានជំងឺបេះដូង មានស្នាមជ្រួញ ចាស់មុនអាយុ កើតមហារីក និងមានជំងឺផ្សេងៗទៀតជាច្រើន។
ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកប៉ូតាស្យូម ២៧០ មិល្លីក្រាមដែលច្រើនជាងប៉ូតាស្យូមដែលមានក្នុងចេក ១០០ ក្រាមដល់ទៅ ៣០%។
ប៉ូតាស្យូមអាចជួយយើងប្រឆាំងនឹងជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល គ្រួសក្នុងតម្រងនោម ហើមពោះ ការឡើងខ្លាញ់នៅក្រោមស្បែក និងការពារការបាត់បង់កំហាប់ឆ្អឹង។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
តាមការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង Asia-Pacific Journal of Clinical Nutrition ក្នុងឆ្នាំ ២០០៧ ដែលអង្កេតការផ្សារភ្ជាប់គ្នារវាងរបបអាហារដែលសម្បូរទៅដោយវីតាមីន A (ក្នុងទម្រង់ជា carotene) និងហានិភ័យនៃជំងឺមហារីកសួតក្នុងចំណោមអ្នកចូលរួមសិក្សាជនជាតិតៃវ៉ាន់បានឱ្យដឹងថា ការញុំាបន្លែដែលផ្ទុកទៅដោយវីតាមីន A ខ្ពស់អាចកាត់បន្ថយហានិភ័យកើតមហារីកសួត។
ក្នុងការសិក្សានោះបានឱ្យដឹងថា តាំងអោ និងដំឡូងជ្វាសម្បូរទៅដោយវីតាមីន A (ក្នុងទម្រង់ជា carotene) ខ្ពស់។
ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកកាល់ស្យូម ១១៧ មិល្លីក្រាមដែលស្មើនឹង ១២% នៃតម្លៃកាល់ស្យូមសរុបប្រចាំថ្ងៃដែលបានណែនាំសម្រាប់មនុស្សពេញវ័យ។
កាល់ស្យូមជួយឱ្យឆ្អឹង និងធ្មេញយើងរឹងមាំ និងមានសុខភាពល្អ។ លើសពីនេះទៅទៀត កាល់ស្យូមក៏ជួយឱ្យយើងមានកម្លាំង និងជួយឱ្យសាច់ដុំកន្រ្តាក់ និងមានចលនាល្អ។
ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកជាតិដែក ២,២៩ មិល្លីក្រាមដែលស្មើនឹង ១៣% នៃបរិមាណជាតិដែកសរុបប្រចាំថ្ងៃដែលត្រូវបានណែនាំសម្រាប់មនុស្សពេញវ័យ។
ជាតិដែកជួយបំប្លែងជាតិស្ករក្នុងឈាមទៅជាថាមពល ផលិតកោសិកាឈាមក្រហម ដឹកនាំអុកស៊ីសែនចែកចាយពេញរាងកាយ ផលិតអង់ស៊ីមដែលជួយដល់ការផលិតកោសិកាថ្មី អាស៊ីដអាមីណូ និងអ័រម៉ូន។ ម្យ៉ាងទៀត ជាតិដែកក៏ជួយយើងកាត់បន្ថយភាពនឿយហត់ និងអស់កម្លាំងដែរ។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕