របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

រូបមន្តសុខភាព

រាងកាយត្រូវការកាល់ឡូរី តែបើច្រើនពេកក៏ប៉ះពាល់សុខភាពដែរ

កាល់ឡូរី គឺជាថាមពលដែលបានស្រូបចេញពីអាហារ មានអត្ថប្រយោជន៍ច្រើនដល់រាងកាយជួយសម្រួលដល់ដំណើរការមេតាប៉ូលិស ដំណើរការសាច់ដុំ និងខួរក្បាល។ រាងកាយរបស់យើងត្រូវការ កាល់ឡូរីក្នុងកម្រិតមួយសមស្រប បើច្រើនពេកនឹងអាចបង្កជាបញ្ហាដល់សុខភាពវិញ ដូចជាការឡើងទម្ងន់នឹងឈានដល់ការបង្កជាជំងឺផ្សេងៗ​បាន។ បើតិចពេក ធ្វើឲ្យរាងកាយ និង​ស្មារតីរបស់យើងចុះខ្សោយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! យើងអាចដឹងពីកម្រិតកាល់ឡូរីដែលរាងកាយយើងម្នាក់ៗត្រូវការ តាមរយៈរង្វាស់ BMR (basal metabolic rate) ដោយផ្អែកទៅលើ កម្ពស់ អាយុ ភេទ គីឡូ និងសកម្មភាពរស់នៅប្រចាំថ្ងៃ ដូចជា ការធ្វើការងារ ការគិត ការហាត់ប្រាណជាដើម ដែលរាងកាយត្រូវការកាល់ឡូរីខុសៗគ្នាផងដែរ។ ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់កុមារអាយុក្រោម ១៥ឆ្នាំ ត្រូវការកាល់ឡូរីជាមធ្យម ១ ០០០ កាល់ឡូរី បើកុមារមានសកម្មភាពច្រើន អាចឈានដល់ ១ ២០០កាល់ឡូរី។ សម្រាប់មនុស្ស​​ពេញវ័យ ចន្លោះពី ១៦-១៨ ឆ្នាំដែលមានសកម្មភាព​ខ្លាំង ត្រូវការខ្ពស់បំផុត ៣ ១០០ កាល់ឡូរី ហើយ​សម្រាប់វ័យចាប់​ពី ១៩ឆ្នាំឡើងអាចត្រូវការជាមធ្យមប្រហែល ២ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

របបអាហារសំខាន់ៗសម្រាប់ស្រីៗយើង មុន និង​ក្រោយពេលមករដូវ

ធ្លាក់ឈាម អស់កម្លាំង រាងកាយចុះខ្សោយ ឈឺក្បាល សាបមាត់ ខ្សោះជាតិទឹក ឆេវឆាវឆាប់ខឹង ឈឺចុកចាប់ឆ្អឹងខ្នង គេងមិនលក់ ទាំងនេះគឺជាអាការៈពេល​មក​រដូវ​របស់​ស្រីៗ​ ដែល​អាចកើតឡើងយ៉ាងហោចណាស់ ចន្លោះពី ៣ ទៅ ៥ថ្ងៃ ឬយូរជាងនេះ អាស្រ័យលើលក្ខខណ្ឌសុខភាព។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បើ​សិន​ជា​សុខភាពស្រីៗ​យើង​មិនសូវល្អនោះទេ អាការៈទាំងនោះអាចនឹងកាន់តែអាក្រក់ជាងនេះមួយកម្រិតទៀត ដូច្នេះការរៀបចំរបបអាហារឲ្យបានត្រឹមត្រូវសម្រាប់សុខភាព អាចធ្វើឲ្យសុខភាពរឹងមាំ ថែមទាំងអាចកាត់បន្ថយអាការៈទាំងនេះបានថែមទៀតផង។ ១.របបអាហារមុនពេលមករដូវ ការរៀបចំរបបអាហារត្រៀមមុនពេលមករដូវយ៉ាងហោចរយៈពេល៥ថ្ងៃជាមុនដែរ ឬរាប់ចាប់ពីពេលបង្ហាញសញ្ញាលើរាងកាយ ដូចជា ឈឺទ្រូងតិចៗ អស់កម្លាំង គេងមិនលក់ ដែលពេលនោះរាងកាយត្រូវការរបបអាហារជាចាំបាច់ ដើម្បីទ្រទ្រង់សុខភាព។ រាងកាយត្រូវការអាហារដូចជា ពពួកស្ពៃបៃតង ពពួកអាស៊ីតខ្លាញ់ និង របបអាហារសរសៃ មានផ្លែប៉ោម ចេក ក្រូច ល្ពៅ ល្ហុង ការ៉ុត គ្រាប់ធញ្ញជាតិ និងពួកផ្លែឈើសម្បូរជាតិទឹក។ មួយ​វិញ​ទៀត ស្រីៗ​យើង​គួរ​កាត់បន្ថយពពួកអាហារហឹរ អាហារប្រៃពេក ផ្អែមពេក និងអាហារមានក្លិនឆួល មានខ្ទឹមស និង​ខ្ញីជាដើម។ ២.កំលុងមករដូវ រាប់ចាប់ពីថ្ងៃទី១ពេលមករដូវ គឺឈាមរដូវអាចធ្លាក់មកច្រើន […]


រូបមន្តសុខភាព

បារម្ភរឿងលើសកូលេស្តេរ៉ូល! ដាក់អាហារទាំងនេះក្នុង​របបអាហារ

ការកើនឡើងកូលេស្ដេរ៉ូលក្នុងឈាមខ្ពស់ អាចធ្វើឲ្យសុខភាពរបស់យើង​ជួបប្រទះជំងឺដូចជា លើសឈាម គ្រោះថ្នាក់សរសៃឈាម​ខួរ​ក្បាល ជំងឺបេះដូង និងមានជំងឺជាច្រើនទៀត។ កត្ដាចម្បង ឈានដល់ការកើនឡើងកូលេស្ដេរ៉ូលក្នុង​ឈាម គឺដោយសារមិនបានគ្រប់គ្រងរបបអាហារបានល្អ ពោលការញ៉ាំអាហារមានជាតិខ្លាញ់ច្រើន និងអាហារកែច្នៃ និង​មិនសូវ​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​។ ប៉ុន្ដែមិនជាថ្វីនោះទេ យើងអាចបញ្ចុះជាតិខ្លាញ់ក្នុងឈាមបាន ដោយប្រើវិធីសាស្ដ្រធម្មជាតិ មួយ​ចំនួន​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. សារធាតុ Phytosterols Phytosterols ជាសារធាតុចិញ្ចឹមដែលមាននៅក្នុងរុក្ខជាតិ។ វាមានតួនាទីជួយកាត់បន្ថយការស្រូបយកសាធាតុ​ខា្លញ់អាក្រក់ពីរបបអាហារ។ តាមការបង្ហាញ របស់មន្ទីរពេទ្យ Cleveland បញ្ជាក់ថា ញ៉ាំអាហារដែលមានផ្ទុកសារធាតុ Phytosterols ជាប្រចាំអាចបន្ថយកម្រិតជាតិខ្លាញ់អាក្រក់ LDL ក្នុងឈាម បានរហូតដល់ទៅ១៤%។ ដូច្នេះការបង្កើតទម្លាប់ញ៉ាំអាហារ ដែលផ្ទុកសារធាតុ Phytosterols ជាវីធីសាស្ដ្រធម្មជាតិ ជួយបញ្ចុះកូលេស្ដេរ៉ូល ក្នុងឈាមបានល្អ។ យើងអាចទទួលបានសារធាតុចិញ្ចឹមប្រភេទនេះពី ពពួកបន្លែស្ពៃ ពពួកខាត់ណា ខ្ទឹមក្រហម ខ្លឺបារាំង គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ។ ២. ជាតិសរសៃរលាយ យើងក៏បានដឹងច្បាស់ហើយ អំពីគុណប្រយោជន៍នៃ សារធាតុសរសៃដែលមាននៅក្នុង​បន្លែ ផ្លែឈើ ដែលមានមុខងារ​ជួយសម្រួលដល់ដំណើរការប្រព័ន្ធរំលាយអាហារឲ្យធ្វើការបានល្អ។ ពិសេសទៀតនោះ […]


រូបមន្តសុខភាព

របបអាហារងាយៗ ៥ប្រភេទ អាចជួយបន្ធូរបន្ថយអាការៈក្អក

ក្អកជារោគសញ្ញាជំងឺផ្លូវដង្លើម អាចជាការរលាក ឬអាលែកហ្ស៊ីផ្សេងៗ និងអាច​បង្ក​​ឲ្យ​ឡើងស្លេស្ម​ផង​ដែរ។ ជាធម្មតាអាការៈក្អក​អាច​ជា​រោគ​សញ្ញា​ជំងឺផ្ដាសាយកម្រិតស្រាល និង​អាច​មាន​រយៈ​ពេល​ចន្លោះពី ១ ទៅ ២​សប្ដាហ៍ ​ដែល​អាច​រំខានដល់ការរស់នៅប្រចាំថ្ងៃ។ ក្នុងស្ថានភាពក្អកកម្រិតស្រាលបែបនេះ យើងអាចសាកល្បងរបបអាហារ ៥ប្រភេទខាងក្រោមនេះ ដែលអាចកាត់បន្ថយ និងជំរុញឲ្យជាសះស្បើយបានឆាប់រហ័ស។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ខ្ទឹមស ខ្ទឹមសជួយប្រឆាំងនឹងការរលាកដោយអុកស៊ីតកម្ម។ លើសពីនេះក៏មានសមត្ថភាព ជួយកម្ចាត់​​​ពពួកបាក់តេរីផ្សេងៗដែលអាចបង្កការលាកដល់ប្រព័ន្ធផ្លូវដង្ហើមបង្កជាជំងឺក្អក និងជួយសម្រួលដល់ការដកដង្ហើមងាយស្រួលផងដែរ។ យើងអាចញ៉ាំខ្ទឹមស ឆៅដោយចិញ្រ្ចំាឲ្យម៉ត់មួយស្លាបព្រារកាហ្វេ យ៉ាងហោច ៤ម៉ោងម្ដង អាច​ជួយ​សម្រួល​អាការៈ​នេះ​បាន​។ ២.ខ្ញី ក្អកស្ងួត ក្អកមានស្លេស្ម ខ្ញីក៏មានប្រសិទ្ធភាពជួយបន្ធូរបន្ថយអាការៈនេះមិនអន់នោះទេ ព្រោះវាក៏មានផ្ទុកសារធាតុ​ប្រឆាំងទៅនឹងអុកស៊ីតកម្ម។ ខ្ញីភាគច្រើនគេតែងនិយម ញ៉ាំជាមួយទឹកក្ដៅ ហើយញ៉ាំក្នុងកម្រិតមួយកែវ ចំណុះ ពី១៥០ មិល្លីលីត្រ ទៅ ២០០មិល្លីលីត្រ គឺល្អសម្រាប់សុខភាព។ អ្នកមានអាការៈក្អក អាចសាក​ល្បងញ៉ាំទឹក​ក្ដៅ​ជាមួយ​ខ្ញីឲ្យបានជាប្រចាំនឹងជួយកាត់បន្ថយអាការៈក្អក ឲ្យឆាប់ជាសះស្បើយ។ ៣.ទឹកក្រូចស្រស់ បើនិយាយទៅដល់ទឹកក្រូចស្រស់ គឺផ្ដោតសំខាន់ទៅដល់ វីតាមីន C ជាវីតាមីនជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុង​រាងកាយ។ វីតាមីនមួយប្រភេទនេះថ្វីដ្បិតមិនមានគុណសម្បត្ដិជួយ​កាត់បន្ថយអាការៈក្អកឲ្យមានប្រសិទ្ធ​ភាពដូចសារធាតុដទៃ ប៉ុន្ដែវាជួយរារាំងការវវិត្ដនៃជំងឺ និងមិនឲ្យប៉ះពាល់ដល់ផ្នែកផ្សេងនោះទេ។ ញ៉ាំទឹកក្រូចស្រស់យ៉ាង​ហោច១កែវក្នុងមួយថ្ងៃ ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ឲ្យរឹងមាំការពារពីជំងឺផ្សេងៗ។ ៤.ទឹកឃ្មុំ ទឹកឃ្មុំ យើងអាចញ៉ាំជាមួយទឹកក្ដៅក៏បាន […]


រូបមន្តសុខភាព

ចង់ឲ្យឆ្អឹងរឹងមាំ កុំភ្លេចសារធាតុចិញ្ចឹម ២ប្រភេទនេះ

រាងកាយជាប្រចាំថ្ងៃត្រូវការកាល់ស្យូម ៧០០មិល្លីក្រាម សម្រាប់អ្នកមានអាយុគិតត្រឹមពី ១៩ ទៅ ៦០ឆ្នាំ។ ការទទួលបានសារធាតុកាល់ស្យូមគ្រប់គ្រាន់ អាចធ្វើឲ្យឆ្អឹងមានសុខភាពរឹងមាំមិនងាយជួបបញ្ហាជំងឺពុកឆ្អឹងនៅពេលចាស់ទៅ ហើយសម្រាប់កុមាវិញជួយទ្រទ្រង់ដល់ការលូតលាស់ឆ្អឹងបានល្អ។ចង់គណនា BMR ចុចទីនេះ!ចង់គណនា BMI ចុចទីនេះ!ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!ដោយឡែករាងកាយរបស់យើងអាចស្រូបយកសារធាតុកាល់ស្យូមបាន ក៏ត្រូវការជំនួយពីវីតាមីន D ចូលរួមផង​ដែរ។ វត្ដមានវីតាមីន D ជួយឲ្យរាងកាយឆាប់ស្រូបកាល់ស្យូម ក្រោយពេលបំបែកចេញពីប្រព័ន្ធរំលាយអាហារ និងរក្សាទុកក្នុងឆ្អឹង។ រាងកាយរបស់យើងអាចទទួលបាន សារធាតុទាំងពីរនេះ ក្នុងរបបអាហារដែលញ៉ាំជាប្រចាំថ្ងៃ​។១. ស្ពៃពួយឡេងពួយឡេងជាប្រភេទស្ពៃស្លឹកបៃតង ផ្ទុកសារធាតុកាល់ស្យូមច្រើនជាងប្រភេទស្ពៃផ្សេងទៀត។ សារធាតុកាល់ស្យូមនៅ​ក្នុង ស្ពៃពួយឡេងមានចំនួន ២០%នៃបរិមាណស្ពៃ ១០០ក្រាម។ យើងអាចញ៉ាំស្ពៃនេះប្រចាំថ្ងៃបានដើម្បីជំនួយ ដល់សុខភាពឆ្អឹង។ ក្រៅពីកាល់ស្យូម ស្ពៃនេះមានក៏នៅមានផ្ទុកសារធាតុសរសៃ វីតាមីន A ផងដែរ។២. ទឹកដោះគោស្រស់ទឹកដោះគោស្រស់គឺជាបណ្ដុំថាមពល និង ប្រភពកាល់ស្យូមយ៉ាងច្រើនបំផុត ដែលរាងកាយត្រូវការ។ សារធាតុកាល់​ស្យូមមានក្នុងទឹកដោះគោ ហើយទឹកដោះគៅក៏មាន​ផ្ទុកវិតាមីន D អាចជំនួយដល់សុខភាព រាប់ពីកុមារ ដល់ មនុស្សចាស់។៣.ទឹកក្រូចស្រស់ទឹកក្រូចស្រស់ ដែល​ចម្រាញ់ចេញពីផ្លែក្រូចភ្លាមៗមានផ្ទុកសារធាតុកាល់ស្យូមច្រើន។ ក្រៅពីកាល់ស្យូម នៅមានប្រភេទវីតាមីនផ្សេងទៀត ដូចជា វីតាមីន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារទាំងនេះប៉ះពាល់ដល់កំហាប់ឆ្អឹង គួរប្រុងប្រយ័ត្ន

ការចុះខ្សោយកំហាប់ឆ្អឹង  អាច​ធ្វើ​ឲ្យ​ប្រឈម​កើតជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងនេះអាចកើតឡើង​ភាគ​​ច្រើននៅវ័យចាប់ពី៥០ឆ្នាំឡើង បើស្ត្រីវិញគិតរាប់ពីពេលអស់រដូវ។ ប៉ុន្ដែវ័យក្រោម៥០ឆ្នាំ ក៏អាចកើតមានបានដែរ តែក្នុងកម្រិតទាប ដែលក្នុងករណីនេះទាក់ទងនឹងការញ៉ាំអាហារប្រចាំថ្ងៃដែលគ្មានសារធាតុរ៉ែកាល់ស្យូម។ ជាក់ស្ដែងណាស់របបអាហារមួយចំនួន ដែលអាចបង្កបញ្ហាដល់ឆ្អឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. សណ្ដែកសៀង និង ផលិតផលសណ្ដែកសៀង សណ្ដែកសៀង ឬផលិផលដែលផលិតចេញពីសណ្ដែកសៀងទៅជាអាហារមាន ដូចជា តៅហ៊ូ និង ភេសជ្ជៈផ្សេងៗ គឺជាប្រភពសមាធាតុប្រូតេអ៊ីន និង ផ្ទុកសារធាតុអាស៊ីត Oxalates។ កម្រិតអាស៊ីត Oxalates ខ្ពស់អាចរំខានដល់ដំណើការស្រូបយកកាល់ស្យូម ជាហេតុធ្វើឲ្យសុខភាពត្រូវប្រឈមនឹងការខ្វះខាតសារធាតុមួយនេះ ប៉ះពាល់ដល់សុខភាពឆ្អឹង។ ក្នុងបរិមាណ សណ្ដែកសៀងស្ងួត ១០០ក្រាម ផ្ទុក Oxalates ៣,៥ ក្រាម។  ការណែនាំ អ្នកដែលចូលចិត្ដញ៉ាំផលិតផលពីសណ្ដែកសៀងច្រើន គួរតែកាត់បន្ថយបរិមាណញ៉ាំ ឬអាចញ៉ាំអាហារដែលសម្បូរកម្រិត​កាល់ស្យូមខ្ពស់ ដើម្បីកាត់បន្ថយបញ្ហានេះ ពិសេសសម្រាប់ស្ដ្រីដែលមានជំងឺពុកឆ្អឹងតែម្ដង។ ២. សារធាតុកាហ្វេអ៊ីន សារធាតុកាហ្វេអ៊ីនមិនថាក្នុងភេសជ្ជៈ ឬអាហារនោះទេ គឺអាចប៉ះពាល់ដល់បរិមាណ កាល់ស្យូម។ ការញ៉ាំកាហ្វេអ៊ីន ក្នុងបរិមាណ ១០០មិល្លិក្រាម អាចប៉ះពាល់សារធាតុកាល់ស្យូមក្នុងរាងកាយ ៦មិល្លីក្រាម។ […]


របបអាហារពិសេស

ញ៉ាំផ្លែឈើទាំងនេះ អាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន

ផ្លែឈើ គឺជាអាហារធម្មជាតិដែលផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព មិនត្រឹមតែប៉ុណ្ណោះ ក៏ជាឱសថ​អាចរួម​ចំណែក​ជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយផងដែរ។ ដោយសារតែគុណប្រយោជន៍របស់វាមានច្រើន ទើបផ្លែឈើក៏ស្ថិតក្នុងចំណែកនៃរបបអាហារសម្រាប់អ្នករៀបចំគម្រោងសម្រកគីឡូ។ ខាងក្រោមគឺជាប្រភេទផ្លែឈើដែលយើងគួរញ៉ាំ ប្រចាំថ្ងៃប្រសិនបើចង់ដុតជាតិខ្លាញ់ក្នុងខ្លួនបានល្អ។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ផ្លែប៉ោម ផ្លែប៉ោមមិនត្រឹមតែមានរសជាតិផ្អែមដោយធម្មជាតិប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពអាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយបានដែរ។ នៅក្នុងផ្លែប៉ោមមួយផ្លែមានកម្រិតសូដ្យូមទាប និង គ្មានជាតិខ្លាញ់។ ផ្ទុយមកវិញ​វា​សម្បូរដោយសារធាតុសរសៃ ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងសារធាតុ Polyphennols អាចជួយដល់ការកាត់បន្ថយ​កំណកជាតិខ្លាញ់ដែលអាចនឹងកកើត​លើសរីរាង្គក្នុងរាងកាយ។ បើសម្រាប់បុរសៗដែលមានខ្លាញ់ ក្បាល​ពោះ​ធំក៏គួរតែញ៉ាំប៉ោម​ឲ្យបានជាប្រចាំថ្ងៃ ឬអាចមុនពេលហាត់ប្រាណក៏ល្អដែរ។ ២.ផ្លែស្ត្របឺរី ផ្លែស្ត្របឺរី ក៏អាចជួយដុតបំផ្លាញខ្លាញ់ក្នុងរាងកាយ ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ដែរ​។ ចំណុចខ្លាំងរបស់​ផ្លែឈើមួយប្រភេទនេះគឺការផលិតអ័រម៉ូនដុតបំផ្លាញជាតិខ្លាញ់ និងអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ ធ្វើការបានលឿនជាងធម្មតា។ ជាក់ស្ដែងប្រសិនបើប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ខ្លាញ់ក្នុងរាងកាយ ក៏អាចដុតបំផ្លាញបានដែរ។ ដូច្នេះយើងអាចដាក់បញ្ចូលផ្លែឈើនេះចូលក្នុងរបបអាហាររបស់យើងបាន។ ៣.ផ្លែប៊ឺ ផ្លែប៊ឺមានផ្ទុកសារធាតុអាស៊ីដខ្លាញ់ជាច្រើនប្រភេទ ក្នុងនោះសារធាតុខ្លាញ់សំខាន់មួយប្រភេទដែលគេរកឃើញនោះកឺ ខ្លាញ់អូមេហ្គា៩  អូមេហ្គា ៣  និង​៦ ផង​ដែរ​។ ខ្លាញ់ប្រភេទនេះ អាចជួយកាត់បន្ថយការកកើត កូលេស្ដេរ៉ូលអាក្រក់ ក្នុងបេះដូង និង អាចជំនួយដល់ ប្រព័ន្ធរំលាយអាហារបានល្អផងដែរ។ ៤.ផ្លែទំពាំងបាយជូរ ផ្លែទំពាំងបាយជូរជាប្រភេទផ្លែឈើ ដែលមានកម្រិតជាតិខ្លាញ់ទាប ប៉ុន្ដែមានជាតិសរសៃច្រើន ហើយល្អសម្រាប់ប្រព័ន្ធរំលាយអាហារទៀតផង។ ការបង្កើតទម្លាប់ញ៉ាំទំពាំងបាយជូរ បានរាល់ថ្ងៃ អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម បេះដូង […]


រូបមន្តសុខភាព

អាហារសំខាន់ជួយកាត់បន្ថយការប្រឈមជំងឺមហារីកក្រពេញប្រូស្ដាត

សុខភាពយើងពឹងផ្អែកលើរបបអាហារ ប្រសិនបើយើងញ៉ាំអាហារមិនល្អ នោះសុខភាពក៏កើតបញ្ហា​ផ្សេងៗ​បាន​ដែរ​។ យ៉ាងណាមិញ ចំពោះជំងឺមហារីកក្រពេញប្រូស្ដាត កាលបើយើងញ៉ាំរបបអាហារដែលគ្មានគុណភាព ដូចជាពពួកអាហារមានជាតិស្ករខ្ពស់ ជាតិខ្លាញ់ សាច់ក្រហម អាហារកែច្នៃ ជាតិស្រវឹង បូករួមទាំងរាងកាយមិនសូវមានសកម្មភាពទៀតនោះ គឺងាយប្រឈមនឹង​ជំងឺ​នេះ​ខ្លាំងណាស់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជា​ការណែនាំ របបអាហារ ៤ប្រភេទ ដែលប្រុសៗ​យើងគួរញ៉ាំឲ្យ​បាន​រាល់ថ្ងៃ ដើម្បីកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្ដាត។ ១.ក្រុមបន្លែ Cruciferous បន្លែ Cruciferous ជាប្រភេទរបបអាហារដែលមានសមត្ថភាពខ្ពស់ ប្រឆាំងនឹងជំងឺមហារីក។ ពពួកបន្លែទាំងនោះមានដូចជា ស្ពៃក្តោប ស្ពៃបូកគោ ខាត់ណាគ្រប់ប្រភេទ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ វីតាមីន សារធាតុរ៉ែ និងសារធាតុ phytochemicals។ លើសពីនេះ ផ្កាខាត់ណាខៀវ ជំនួយដល់ក្រពេញប្រូស្តាត ព្រោះវាមានផ្ទុកនូវសារធាតុ glucoraphanin ដែលអាចប្រឆាំងនឹងការលូតលាស់កោសិកាមហារីក។ ២.ផ្លែប៊ឺរី ផ្លែប៊ឺរី គ្រប់ប្រភេទគឺជាប្រភពអាហាររូបត្ថម្ភ ជំនួយដល់សុខភាពអាចប្រឆាំងនឹងអុកស៊ីតកម្ម ដែលបង្កឡើងដោយ រ៉ាឌីកាល់សេរី កើតចេញពីរបបអាហារដែលយើងញ៉ាំជាប្រចាំថ្ងៃ គ្មានគុណភាព។ រ៉ាឌីកាល់សេរីបំផ្លាញរាងកាយដោយការស្រូបយក អេឡិចត្រុង បង្កើតជា អុកស៊ីតកម្ម បង្កផលប៉ះពាល់ដល់កោសិកា និង DNA […]


អាហារូបត្ថម្ភ

ត្រីសាបាក់ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព

ត្រីសាបាក់ ជាប្រភេទត្រីទឹកប្រៃ និងមានរសជាតិឆ្ងាញ់ទទួលបានការពេញនិយមខ្លាំងនៅតំបន់បែកអាស៊ី។ ត្រីមួយប្រភេទនេះសម្បូរ​ទៅដោយសារធាតុចិញ្ចឹម ជំំនួយដល់សុខភាពអ្នកទទួលទានផងដែរ។ តាមការសិក្សាបានបង្ហាញថា ត្រីមួយប្រភេទនេះ ផ្ដល់អត្ថប្រយោជន៍ ដល់បេះដូង ខួរក្បាល និងសុខភាពជាច្រើនទៀត មិនចាញ់ ពពួកត្រីសាម៉ុន និងធូណា ដែលជាប្រភេទត្រីមានតម្លៃថ្លៃៗនោះទេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ខ្លាញ់អូមេហ្គា៣ ត្រីសាបាក់ក៏មានបង្កប់ប្រភេទអាស៊ីតខ្លាញ់សុខភាព អូមេហ្គា៣ ផងដែរ។ សារធាតុខ្លាញ់សុខភាពមួយនេះផ្ដល់អត្ថប្រយោជន៍ទៅដល់ សុខភាពបេះដូង ខួរក្បាល និង សរសៃឈាម។ មុខងារសំខាន់មួយទៀត វាជួយរារាំងការរលាកផ្សេងៗ​ ក្នុងរាងកាយ។ ក្នុងបរិមាណ សាច់ត្រី ១០០ក្រាម មានផ្ទុក ខ្លាញ់ ២៩៩១ មីល្លីក្រាម។ ២.វីតាមីន B12 បន្ទាប់ពីខ្លាញ់អូមេហ្គា៣ នៅមានវីតាមីន B12 នៅក្នុងត្រីមួយនេះ។ ជាក់ស្ដែងគ្រប់គ្នាប្រាកដជាដឹងហើយថាវីតា​មីន B12 មានសារៈសំខាន់ ចំពោះប្រព័ន្ធភាពសាំ និង ប្រព័ន្ធប្រសាទ មិនត្រឹមតែប៉ុណ្ណោះ វាដើរតួយ៉ាងសំខាន់ក្នុងដំណើការផលិត DNA ក្នុងរាងកាយ។ បរិមាណសាច់ត្រី ១០០ក្រាម មានផ្ទុក […]


អាហារូបត្ថម្ភ

របបអាហារសំខាន់ៗសម្រាប់អ្នកជំងឺ ក្រោយព្យាបាលដោយវះកាត់

អ្នកជំងឺក្រោយឆ្លងកាត់ការវះកាត់ មានក្ដីរំពឹងទុកតែមួយគត់គឺចង់ឲ្យមុខរបួសឆាប់ជាសះស្បើយល្អប្រសើរ។ ដូច្នេះក្រៅពីទទួលការព្យាបាលផ្នែកវេជ្ជសាស្រ្ដ ក៏នៅមានវិធីសាស្ដ្រមួយបែបទៀត ដែលអ្នកជំងឺគួរនឹកឃើញ នោះគឹការជ្រើសរើសរបបអាហារសំខាន់ៗ ដែលត្រឹមត្រូវ ជំនួយដល់ ការលូតលាស់កោសិកា និងជំរុញមុខរបួសឆាប់ជាសះស្បើយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ពពួកអាហារប្រូតេអ៊ីន និងជាតិដែក សារធាតុសំខាន់ពីរមុខនេះ គឺជាតម្រូវការចាំបាច់ចំពោះសុខភាពរាងកាយ តួយ៉ាង សម្រាប់អាហារប្រូតេអ៊ីន មានសមត្ថភាពជំនួយដល់ប្រព័ន្ធភាពស៊ាំ និងបង្កើនការលូតលាស់កោសិកា ជំរុញឲ្យមុខរបួសស្នាមឆាប់ជាសះស្បើយ។ ចំណែកជាតិដែកវិញ គឺជាសមាសធាតុសំខាន់នៃអេម៉ូក្លូប៊ីន ដែលជាប្រភេទប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ដែលដឹកនាំអុកស៊ីសែនពីសួតរបស់អ្នកជំងឺ ទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ សារធាតុទាំងនេះ យើងអាចរកបាននៅក្នុងសាច់គ្មានខ្លាញ់ សាច់ទ្រូងមាន់ ត្រី ស៊ុត ផលិតផលសណ្តែក​សៀង និង សណ្តែកសៀង តៅហ៊ូ ទឹកដោះគោ ដែលមានកម្រិតជាតិខ្លាញ់ទាប និងគ្រាប់ធញ្ញជាតិ។ ២.ខ្លាញ់សុខភាព ខ្លាញ់សុខភាព ថ្វីដ្បិតវាមិនសូវផ្ដល់អត្ថប្រយោជន៍ដល់មុខរបួសដូចសារធាតុចិញ្ចឹមដទៃ ប៉ុន្ដែប្រសិនបើអ្នកជំងឺ ជ្រើសរើសការញ៉ាំ​មិន​ល្អ នោះអត្រានៃការជាសះស្បើយលឿន​របស់​អ្នកជំងឺ​ក៏​ត្រូវ​កាត់​បន្ថយ និងអាចអូសបន្លាយពេលវេលា។ ដូច្នេះ ទាំងនេះជាប្រភេទខ្លាញ់សុខភាពដែលអ្នកជំងឺអាចសាកល្បងបាន ប្រេងអូលីវ  ប្រេងសណ្តែក​ដី ប្រេងផ្កាឈូករ័ត្ន និងប្រេងល្ង។ ៣.បន្លែមានជាតិ​សរសៃ ការជ្រើសរើសរបបអាហារ ប្រភេទបន្លែដែលមានជាតិសរសៃគឺល្អសម្រាប់សុខភាពអ្នកជំងឺ។ មិនត្រឹមតែប៉ុណ្ណោះ​របប​អាហារដែលសម្បូរសារធាតុសរសៃក៏មានលាយមកជាមួយ ប្រភេទ វីតាមីន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ