របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

រូបមន្តសុខភាព

ចូល​ចិត្ត​ញ៉ាំ​អាហារ​​​ទាំង​នេះ​ ប្រយ័ត្ន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ចុះ​ខ្សោយ​​ដោយមិនដឹងខ្លួន

ពិត​ណាស់​ យើង​រាល់​គ្នា​សុទ្ធ​តែ​​ចង់​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ប្រកប​ដោយ​ប្រសិទ្ធភាព។​ ​ការ​ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ​ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​​ ក៏​ដូចជា​ការ​គេង​គ្រប់គ្រាន់​ ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ យ៉ាង​ណា​មិញ ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​ក៏​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​សុខភាព​ពោះវៀន​ផង​ដែរ។​ ជាក់​ស្ដែង​ អាហារ​មួយ​ចំនួន​​មាន​តម្លៃ​អាហារូបត្ថម្ភ​ទាប​ ព្រម​ទាំង​រាំងស្ទះ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កាត់​បន្ថយ​អាហារ​ខាងក្រោម​នេះ​ចេញ​ពី​របប​អាហារ​ភ្លាម​ៗ​ ទើប​ជា​ការ​ប្រសើរ​។ ១. សូដា​ និង​​គ្រឿង​ស្រវឹង​​ ​​​​​ភេសជ្ជៈ​ដូចជា​សូដា​ ទឹក​ក្រូច​ តែ​ ដែល​មាន​ជាតិ​ផ្អែម​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​គ្រឿង​ស្រវឹង​​ ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​យើង​។​ ភេសជ្ជៈ​ទាំង​នេះ​អាច​បង្កើន​ការ​ផលិត​អ័រម៉ូន​ស្រ្តេសកូទីសុល ​រំខាន​​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​រាំងស្ទះ​ដល់​មុខងារ​ផលិត​​អាំងស៊ុយលីន​ ​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។​ លើស​ពី​នេះ​ វា​ក៏​អាច​ប៉ះពាល់​ដល់​ការ​គេង​ ដែល​​ពាក់ព័ន្ធ​​ជាមួយ​នឹង​មុខងារ​​ប្រព័ន្ធ​ភាព​ស៊ាំ​ថែម​ទៀត​ផង​​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ស្ករ​គ្រាប់​ ​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ អាច​រារាំង​ដល់​ផ្លូវ​ប្រព័ន្ធ​ភាព​ស៊ាំនិង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។​ ស្ករ​គ្រាប់​ ស្ករ​កៅស៊ូ​ និង​ចាហួយ​សំបូរ​ទៅ​ដោយ​ជាតិ​ស្ករ​ ដែល​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កើន​ឡើង​ការ​ផលិត​រ៉ាឌីកាល់​សេរី​ (​ពាក់ព័ន្ធ​នឹង​​ការ​កើត​ជំងឺ​មហារីក​ ជំងឺ​ទឹក​នោម​​ផ្អែម​ និង​ជំងឺ​សរសៃ​ឈាម​បេះដូង​) ដែល​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ចុះ​ខ្សោយ​ និង​បង្ក​ឲ្យ​មាន​ការ​រលាក​។ ៣. ដំឡូង​បំពង គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ​​ប្រភេទ​អាហារ​បំពង​​ ប៉ុន្តែ​អាហារ​ទាំង​នេះ​អាច​បង្ក​បញ្ហា​ជា​ច្រើន​​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ពីព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។​ ចំពោះ​អាហារ​បំពង​ ​ដូចជា​ដំឡូង​បំពង​គឺ​ជា​ភ្នាក់ងារ​បង្ក​នៃ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ កូឡេស្តេរ៉ូល​ខ្ពស់​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។ [embed-health-tool-bmr] ៤. សាច់​ក្រហម​ ​​​សាច់​ក្រហម​ (សាច់​ជ្រូក​ […]


រូបមន្តសុខភាព

ពពួកសារធាតុចិញ្ចឹមរាងកាយចាំបាច់បំផុត ទប់ទល់នឹងវីរុសកូវីដ-១៩

សារ​ធាតុ​ចិញ្ចឹម​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ក្នុង​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សំខាន់​ណាស់​សម្រាប់​រាងកាយ​បម្លែង​វា​ឲ្យ​ទៅ​ជា​ថាមពល និង​ជា​មុខ​ងារ​ការពារ​សុខភាព​បាន​ល្អ ចៀស​ផុត​ពី​ជំងឺ​នានា។ ស្រប​គ្នា​នេះ ការ​ថែ​ទាំ​សុខភាព និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ដោយ​អាហារ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ រឹត​តែ​ចាំ​បាច់​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ជា​សកល។ មជ្ឈមណ្ឌលប្រយុទ្ធនឹង​ជំងឺ​ឆ្លង (CDC) អាមេរិក អះ​អាង​ថា ត្បិត​អាហារ​បំប៉ន​មិន​អាច​ជួយ​ព្យាបាល ឬ​ការពារ​យើង​មិន​ឲ្យ​ឆ្លង​វីរុស​កូវីដ-១៩ បាន ក៏​ប៉ុន្តែពពួក​វីតាមីន និង​ជាតិ​រ៉ែ​មួយ​ចំនួន អាច​ជួយ​ដល់​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ក៏​ដូច​ជា​ការ​រលាក និង​ការ​ហើម​នានា។ CDC អាមេរិក​បន្ត​ថា មធ្យោបាយ​ល្អ​បំផុត ដើម្បី​ទទួល​បាន​សារធាតុ​ចាំ​បាច់​ទាំង​អស់​នោះ គឺ​តាមរយៈ​អាហារ​ដូច​ជា៖ វីតាមីន C៖ បន្លែ (Broccoli ប៉េងប៉ោះ ផ្កាខាត់ណា ដំឡូងបារាំង) និង​ផ្លែឈើ (គីវី ពពួកប៊ឺរី ក្រូច ម្នាស់...) វីតាមីន D៖ ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប អាហារ​សមុទ្រ ត្រី​សាឌីន ថ្លើម​សត្វ។ល។ ស័ង្កសី៖ គ្រាប់​ស្វាយ​ចន្ទី ទំពាំង​បារាំង អយស្ទ័រ សាច់​ក្រហម សាល់ម៉ុន សាច់មាន់ ស្ពៃពុយឡេង ប្រូតេអ៊ីន៖ សាច់សត្វ ផ្លែប៊ើរ ស៊ុត ឈីស សណ្ដែក... ទន្ទឹម​នឹង​នេះ […]


អាហារូបត្ថម្ភ

ញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ផ្តល់ប្រយោជន៍ច្រើន ពិសេសជួយឲ្យប្រព័ន្ធការពាររឹងមាំ

គ្នាយើងដឹងហើយថា ការហាត់ប្រាណអាចជួយពង្រឹងរាងកាយយើងឲ្យរឹងមាំ ខណៈរបបអាហារដែលយើងញ៉ាំចូលខ្លួនរាល់ថ្ងៃ ក៏ជាផ្នែកសំខាន់មួយរក្សារាងកាយ និងសុខភាពយើងឲ្យបានរឹងមាំដូចគ្នាដែរ។ បើយើងទទួលបានអាហារសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ វានឹងជួយដល់ប្រព័ន្ធការពាររាងកាយយើងឲ្យបានខ្លាំងក្លា ទប់ទល់ជាមួយជំងឺផ្សេងៗបាន។ ស្របគ្នានេះដែរ ស៊ុបមាន់បំប៉ន ក៏ជាអាហារមួយដែលសម្បូរសារធាតុចិញ្ចឹមអាចទ្រទ្រង់សុខភាពយើងបានច្រើនដែរ។ អ្វីដែលកាន់តែពិសេសនោះ នៅពេលយើងញ៉ាំស៊ុបមាន់រាល់ថ្ងៃ សុខភាពយើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនផ្នែក គ្រប់គ្នានឹកស្មានមិនដល់។ ១. ទប់ទល់ភាពហត់នឿយ អង្គុយធ្វើការមុខអេក្រង់កុំព្យូទ័រច្រើនម៉ោង ឬអង្គុយផ្ចង់រៀនច្រើនម៉ោងរាល់ថ្ងៃ ច្បាស់ជាធ្វើឲ្យខួរក្បាល និងរាងកាយយើងហត់នឿយ ជាហេតុបណ្ដាលឲ្យអស់កម្លាំងផ្លូវចិត្ត ឬ Mental Fatigue។ រោគសញ្ញានៃបញ្ហានេះមានដូចជា ពិបាកផ្ចង់អារម្មណ៍ ពិបាកដោះស្រាយបញ្ហា កើតជំងឺថប់បារម្ភ ឬឆាប់មួម៉ៅ។ល។ ស៊ុបមាន់បំប៉នជំនាញខាងកាត់បន្ថយភាពនឿយហត់ និងពង្រឹងដល់ការផ្ចង់អារម្មណ៍ ហើយវាក៏ជួយបង្កើនថាមពលឲ្យយើងពីភាពអស់កម្លាំង និងត្រូវបានគេស្គាល់ថា ស៊ុបមាន់បំប៉នជាអាហារប្រឆាំងនឹងការអស់កម្លាំងខ្លាំង។ ២. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម យោងតាមការសង្កេតមើលតាំងពីសម័យបុរាណមក ការញ៉ាំស៊ុបមាន់បំប៉នជាប្រចាំផ្ដល់ប្រយោជន៍ខ្លាំងដល់អ្នកជំងឺទឹកនោមផ្អែម។ ស៊ុបមាន់បំប៉នជួយពន្លឿនអត្រាបំផ្លាញជាតិគ្លុយកូសក្នុងឈាម ដោយបង្កើនសមត្ថភាពរាងកាយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរ។ ៣. បន្ថយស្ត្រេសធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ បើយើងញ៉ាំស៊ុបមាន់បំប៉នជាប្រចាំ ក្រៅពីបំបាត់ភាពនឿយហត់ វាក៏ជួយឲ្យយើងមានអារម្មណ៍ស្រស់ថ្លាឡើងវិញដែរ។ ដោយសារការមមាញឹកជាមួយកិច្ចការដែលយើងត្រូវបំពេញពីមួយថ្ងៃទៅមួយថ្ងៃ ខួរក្បាល និងអារម្មណ៍ច្បាស់ជាទទួលមិនបាន បណ្ដាលឲ្យស្ត្រេសកើតឡើង ហើយនៅពេលយើងឆាប់មួរម៉ៅ ធុញថប់ នោះស៊ុបមាន់បំប៉នអាចជួយបាន។ ៤. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ តាមពិតទៅ ស៊ុបមាន់បំប៉នត្រូវបានប្រជាជននៅទ្វីបអាស៊ីយើងញ៉ាំជាជំនួយដល់សុខភាពយូរយារណាស់មកហើយ ពិសេស​គឺពង្រឹងប្រព័ន្ធភាពស៊ាំខ្សោយឲ្យខ្លាំងក្លាឡើងវិញ ហើយរឹតតែសំខាន់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតដូចសព្វថ្ងៃនេះ។ ការញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ក៏អាចជួយទប់ស្កាត់យើងពីជំងឺផ្ដាសាយ និងជំងឺតូចតាចដទៃទៀតដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស៊ុបមាន់បំប៉នក៏ជាអាហារមួយជំនួយខួរក្បាលរបស់កូនៗដែលកំពុងលូតលាស់ ពិសេសក្មេងៗក្នុងវ័យសិក្សា ដើម្បីបំពេញកិច្ចការសាលាបានល្អ […]


រូបមន្តសុខភាព

​អាហារ​ទាំង​នេះ​សម្បូរ​វីតាមីនC ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វីតាមីន​C គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ ដែល​អាច​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​ ជួយ​​ដល់​ការ​​ផលិត​ខូឡា​ជែន ព្រម​ទាំង​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក​ថែម​ទៀត​ផង​។​ ជា​ទូ​ទៅ​ អាហារ​ដែល​មាន​វីតាមីន​C​ ខ្ពស់​ គឺ​​ពពួក​បន្លែ​ និង​ផ្លែ​ឈើ​។ ដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​វីតាមីន​C គ្រប់គ្រាន់​ ក៏​ដូចជា​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​​កង្វះ​​វីតាមីន​C គ្នា​យើង​​គប្បី​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​​ខាង​ក្រោម​​នេះ​​ជា​ប្រចាំ​។ ១. ​ផ្លែ​ត្របែក​ ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ជា​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​Ascorbic ​ខ្ពស់​ ដែល​ផ្ដល់​​តម្លៃ​ប្រចាំ​ថ្ងៃ​៤១៩% ព្រម​ទាំង​អាហារ​ជាតិ​សរសៃ​៩​ក្រាម​ និង​ប្រូតេអ៊ីន​៤​ នៅ​ក្នុង​ទឹក​ត្របែក​១​ពែង​។​ ​ជាង​នេះ​ទៅ​ទៀត​ ទឹក​ត្របែក​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​ឯក​ក្នុង​ការ​​ផ្ដល់​ជាតិ​ទឹក​ វីតាមីន​C ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ស្រស់ស្រាយ​ពេញ​មួយ​ថ្ងៃ​។ ២. ផ្កា​ខាត់​ណា​ខៀវ ត្រឹម​តែ​ផ្កា​ខាត់​ណា​មួយ​ពែង​តូច​ មាន​ផ្ទុក​តម្លៃ​ប្រចាំ​ថ្ងៃ​នៃ​វីតាមីន​C ​ចំនួន​១១២​% ​ជាតិ​សរសៃ​៥​ក្រាម​ និង​ប្រូតេអ៊ីន​ជិត​៤​ក្រាម​។​ ជាពិសេស​ ​ផ្កា​ខាត់​ណាខៀវ ​​ក៏ជា​ប្រភពនៃ​វីតាមីនK ផង​ដែរ​​។ ៣. ផ្លែ​ស្រ្តប៊ឺរី ផ្លែឈើ​មួយ​ប្រភេទ​នេះ​ មាន​ផ្ទុក​វីតាមីន​C​ ច្រើន​ជាង​ផ្លែ​ក្រូច​ទៅ​ទៀត​។​ ជាមួយ​នឹង​ការ​ញ៉ាំ​ផ្លែ​ស្រ្តប៊ឺរី​ត្រឹមតែ​​មួយ​ពែង​ប៉ុណ្ណោះ​ យើង​នឹង​ទទួល​បាន​តម្លៃ​ប្រចាំ​ថ្ងៃ​ចំនួន​១០៨% ​នៃ​វីតាមីន​C ​ និង​ជាតិ​សរសៃ​ចំនួន​៣​ក្រាម​។​ ៤. ផ្លែ​ក្រូច​ ទឹក​ក្រូច​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​ រួម​ទាំង​កាល់ស្យូម​ និង​វីតាមីន​D ។​ នៅ​​ក្នុង​ផ្លែ​ក្រូច​មួយ​ពែង​​មាន​ផ្ទុក​តម្លៃ​ប្រចាំថ្ងៃ​នៃ​វីតាមីន​C ចំនួន​១០៦%​។​ យ៉ាង​ណា​មិញ​ ផ្លែ​ឈើ​ប្រភេទ​នេះ​ក៏​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ផង​ដែរ​ ដូច​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​សម​ល្មម​ទើប​ជា​ការ​ប្រសើរ​។ ៥. ផ្លែ​ល្ហុង​ ជាមួយ​គ្នា​នេះ​ដែរ​ […]


អាហារូបត្ថម្ភ

អ្វីទៅជាស៊ុបមាន់បំប៉ន? ហេតុអីយើងគួរញ៉ាំរាល់ថ្ងៃ?

សព្វថ្ងៃនេះ មនុស្សម្នាក់ៗទទួលរងភាពនឿយហត់ និងសម្ពាធច្រើនណាស់ក្នុងមួយថ្ងៃៗ ដោយសារតែមមាញឹកនឹងការងារ ការប្រកបរបររកស៊ី ហើយមានគ្នាយើងមួយចំនួនធ្វើការងាររកស៊ីផង ត្រូវរៀនដើម្បីបំពេញចំណេះទៀត។ ដោយសារតែការអស់កម្លាំង និងសម្ពាធច្រើន អាចប៉ះពាល់ដល់សុខភាព ដូចនេះយើងត្រូវរកដំណោះស្រាយណាដែលងាយស្រួល ហើយមានប្រយោជន៍ដល់សុខភាព ដូចជាការញ៉ាំស៊ុបមាន់ជាប្រចាំ ដើម្បីជួយបង្កើនកម្លាំង និងពង្រឹងស្មារតីមកវិញ។ អ្វីទៅជាស៊ុបមាន់បំប៉ន? ស៊ុបមាន់ ជាអាហារបំប៉នសុខភាពមួយចម្រាញ់ចេញពីសាច់មាន់ដែលមានគុណភាពខ្ពស់ និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ ស៊ុបមាន់ត្រូវបានផលិតឡើងនៅក្នុងសីតុណ្ហភាពខ្ពស់ ដើម្បីបំបែកប្រូតេអ៊ីនដែលកកើតឡើងនៅក្នុងស៊ុបឲ្យក្លាយជា Peptide ទំហំរឹតតែតូច កាន់តែងាយស្រួលក្នុងការរំលាយ។ ជាទូទៅ រាល់ខ្លាញ់ដែលមាននៅក្នុងសាច់មាន់ត្រូវបានយកចេញទាំងស្រុង ដើម្បីផលិតជាអាហារបំប៉នដែលមាន Cholesterol តិចតួច ឬគ្មានតែម្ដង ហើយក្នុងការផលិតស៊ុបមាន់បំប៉ននេះ ក៏មិនមានបន្ថែមគ្រឿងផ្សំដទៃ សារធាតុគីមី ឬសារធាតុរក្សាទុកអ្វីដែរ។ ហេតុអីយើងគួរញ៉ាំស៊ុបមាន់រាល់ថ្ងៃ? យោងតាមការសិក្សាមួយរបស់សកលវិទ្យាល័យជាតិ និងមន្ទីរពេទ្យសកលវិទ្យាល័យជាតិ នៃប្រទេសសិង្ហបុរី និងបានចុះផ្សាយលើ Nutritional Neuroscience បានឲ្យដឹងថា ការញ៉ាំស៊ុបមាន់រាល់ថ្ងៃវាអាចជួយពង្រឹងដំណើរការនៃការចងចាំ (working memory)។ ការស្រាវជ្រាវដដែលបន្តថា ស៊ុបមាន់ជួយពង្រឹងដល់ដំណើរការនៃការចងចាំបានដោយសារ វាបង្កើនមេតាបូលីសរបស់អ័រម៉ូន Cortisol។ លើសពីនេះ ស៊ុបមាន់ផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពយើងដូចជា កាត់បន្ថយស្ត្រេស ពង្រឹងដល់ប្រព័ន្ធការពាររាងកាយ ពង្រឹងស្មារតី និងកាត់បន្ថយភាពនឿយហត់ជាដើម។ ស៊ុបមាន់អាចញ៉ាំបាន និងផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់វ័យ ជាពិសេស ស្ត្រីពពោះក៏អាចញ៉ាំបាន និងទទួលបានប្រយោជន៍ច្រើនរួមមាន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

តិចនិក​ជំរុញការផលិត​ខូឡាជែន​ ការពារ​ស្បែក​ពី​ស្នាម​ជ្រីវជ្រួញ

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ រាងកាយ​​ចាប់ផ្ដើម​ផលិត​កូឡាជែន​កាន់​តែ​តិច​ ហើយ​កង្វះ​កូឡាជែន​នេះ​ នឹង​ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ​លេច​ឡើង​​​​​​​ច្បាស់​ជាង​មុន​បន្តិច​ម្ដង​ៗ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ប្រសិនបើ​ស្បែក​របស់​យើង​បាត់បង់​ភាព​យឺត​ វា​​នឹង​ប្រែ​ទៅ​ជា​យារ​ធ្លាក់​ ក៏​ដូចជា​មាន​ស្នាម​ជ្រីវជ្រួញ​​។​ ការ​ប្រែប្រួល​នៃ​ស្បែក​នេះ​ គឺ​ជា​សញ្ញា​ទូទៅ​ដែល​បញ្ជាក់​ថា​ខូឡាជែន​នៃ​ស្បែក​ត្រូវ​បាន​​ថយ​ចុះ​​។ យ៉ាង​ណា​មិញ​ ​ស្រីៗ​យើង​អាច​បំពេញ​បន្ថែម​នូវ​ខូឡាជែន​នៃ​ស្បែក​ ​និង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ១. ផលិតផល​ផ្សំ​ពី​​អាស៊ីដ​Hyaluronic ​អាស៊ីដ​Hyaluronic ​គឺ​ជា​សមាសធាតុ​ផ្សំ​សម្រាប់​ផលិត​ខូឡាជែន​នៃ​ស្បែក​ ហើយ​ស្រីៗ​យើង​​គួរ​​ជ្រើសរើស​សេរ៉ូម​ ឬ​គ្រីម​ដែល​​ផ្សំ​ពី​អាស៊ីដ​មួយ​ប្រភេទ​នេះ ដើម្បី​ពន្យារ​ស្នាម​ជ្រីវជ្រួញ​​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។ បន្ថែម​ពី​នេះ​ អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​អាមីណូ​ ដូចជា​សណ្ដែក​ បន្លែ​មើម​ (ការ៉ុត​ ឆៃថាវ​ ដំឡូង...) ក៏​​មាន​ផ្ទុក​អាស៊ីដ​Hyaluronic នេះ​ដែរ​។ ២. វីតាមីន​C ​​​​ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​រលោង​ យើង​មិន​អាច​មើល​រំលង​វីតាមីន​C​បាន​ឡើយ​។​ ទោះបីជា​វីតាមីន​ដ៏​អស្ចារ្យ​នេះ​មិន​ត្រូវ​បាន​ផលិត​​នៅ​ក្នុង​រាងកាយ​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​​យើង​អាច​ទទួល​បាន​វា​តាម​រយៈ​អាហារ​សុខភាព​មួយ​ចំនួន​ដូចជា​ ផ្លែ​ក្រូច​ ល្ហុង​ ដំឡូង​បារាំង​ ស្វាយ​ និង​ផ្កា​ខាត់ណា​ជា​ដើម​។​ ​ជាក់​ស្តែង​ វីតាមីន​C​ មាន​តួនាទី​​សំខាន់​ណាស់​ក្នុង​ការ​ការពារ​​សុខភាព​ស្បែក​ និង​បង្កើត​ខូឡាជែន​នៅ​ក្នុង​រាងកាយ​។ ៣. ជែល​ប្រទាល​កន្ទុយ​ក្រពើ​ ​យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​​ប្រើប្រាស់​ប្រទាល​កន្ទុយ​ក្រពើ​​អាច​ជួយ​បង្កើន​ការ​ផលិត​អាស៊ីដ​Hyaluronicនិង​ខូឡាជែន​នៃ​ស្បែក​ទ្វេ​ដង​។ លើស​ពី​នេះ​ វា​ក៏​អាច​ជួយ​រំញោច​កោសិកា​ឲ្យ​លូតលាស់​​ ដើម្បី​កាត់​បន្ថយ​ការ​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។ ដូច​នេះ​ យើង​គប្បី​ជ្រើសរើស​ជែល​ប្រទាល​កន្ទុយ​ក្រពើ​​មក​លាប​នៅ​លើ​ស្បែក​ដោយ​ផ្ទាល់​ ឬ​ប្រើប្រាស់​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​ផ្សំ​ឡើង​ពី​ប្រទាល​កន្ទុយ​ក្រពើ​។​ ៤. សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ​​រាងកាយ​របស់​យើង​ប្រើប្រាស់​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដើម្បី​ការពារ​ខ្លួន​ពី​រ៉ាឌីកាល់​សេរី​ ដែល​​បំផ្លាញ​ដល់​រាងកាយ​។​ ​ថ្វី​ត្បិត​តែ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មិន​អាច​ជួយ​ដល់​ការ​ផលិត​​ខូឡាជែន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ជួយ​ការពារ​ខូឡាជែន​ក្នុង​រាងកាយ​​មិន​ឲ្យ​បាត់បង់​ ក៏​ដូចជា​បំពេញ​មុខងារ​របស់​ខ្លួន​​បាន​យ៉ាង​ល្អ​ប្រសើរ​។ […]


រូបមន្តសុខភាព

តិចនិក​ងាយ​ៗ​ យក​ឈ្នះ​ភាព​នឿយ​ហត់​​បាន​​យ៉ាង​អស្ចារ្យ​

គ្នា​យើង​ភាគ​ច្រើន​ដែល​ឧស្សាហ៍​នឿយ​ហត់​ អស់​កម្លាំង​តែងតែ​ញ៉ាំ​ភេសជ្ជៈ​ដែល​សម្បូរទៅ​ដោយ​ជាតិ​ស្ករ​ និង​កាហ្វេ​អ៊ីន​ច្រើន​​។​ ប៉ុន្តែ​ ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទាំង​នោះ​ មិន​អាច​ផ្ដល់​ថាមពល​ដល់​យើង​បាន​យូរ​ឡើយ​ ហើយ​ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​យ៉ាង​​ធ្ងន់ធ្ងរ​​​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ​ ​ការ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​ថាមពល​ខ្ពស់​ ​និង​​វិធីសាស្ត្រ​ក្នុង​ការ​ញ៉ាំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង​​វិញ​យ៉ាង​ឆាប់​រហ័ស​។​ ​​ ដូច្នេះ​ហើយ​ ចូរ​ចាប់ផ្ដើម​របប​អាហារ​​ដែល​មាន​ថាមពល​ខ្ពស់​ ជាមួយ​នឹង​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ១. កុំ​រំលង​អាហារ​ពេល​ព្រឹក​ ​​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ បាន​បង្ហាញ​ថា​ អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ អាច​បំពេញ​ការងារ​បាន​ប្រសើរ​ជាង​​អ្នក​ដែល​ខកខាន​ញ៉ាំ​អាហារ​​​​ពេល​ព្រឹក។​ ពិត​ណាស់​ ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​អសកម្ម​ និង​តែងតែ​ងងុយ​គេង​ជា​ញឹកញាប់​នៅ​ពេល​ព្រឹក​ផង​ដែរ​​។ ២. កុំ​ញ៉ាំ​កាហ្វេ​ច្រើន​ពេក​ ​ជាទូទៅ​ ប្រសិនបើ​យើង​ញ៉ាំ​កាហ្វេ​ត្រឹមតែ​មួយ​ពែង​ ឬ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​ គឺ​មិន​បង្ក​ជា​បញ្ហា​ឡើយ​។​ ប៉ុន្តែ ការ​ញ៉ាំ​កាហ្វេ​ហួស​កម្រិត​ នឹង​ធ្វើ​ឲ្យ​យើង​នឿយ​ហត់​អស់​កម្លាំង​នៅ​​ប៉ុន្មាន​ម៉ោង​​ក្រោយ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​កាហ្វេ​នៅ​ពេល​​រសៀល​ ឬ​ល្ងាច​ អាច​បណ្ដាល​ឲ្យ​យើង​គេង​មិន​លក់​ ព្រម​ទាំង​អាច​​អស់​កម្លាំង​នៅ​ថ្ងៃ​បន្ទាប់​ថែម​ទៀត​ផង​។ ៣. ជៀសវាង​កាបូអ៊ីដ្រាត​ចម្រាញ់ ​កាបូ​អ៊ីដ្រាត​​ផ្ដល់​ថាមពល​ដែល​ត្រូវការ​ច្រើន​សម្រាប់​រាងកាយ​របស់​យើង​។ ប៉ុន្តែ​កាបូអ៊ីដ្រាត​ចម្រាញ់​ខ្ពស់​​ ​ដែល​មាន​ដូចជា​នំបុ័ង​ ស្ករគ្រាប់​​ ​ក៏​ដូចជា​នំ​ផ្អែម​ៗ​ ​អាច​​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​រងីរងើ ​និង​ងងុយ​គេង​ទៅ​វិញ​។​ ដើម្បី​ទទួល​បាន​ថាមពល​រយៈពេល​យូរ​ ចូរ​ជ្រើសរើស​អាហារ​​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​ប្លូ​បឺ​រី​ ក្រូច​ ផ្កា​ខាត់​ណា​ ស្ពៃ​ពួយ​ឡេង​​​។ល។​ ៤. ​ញ៉ាំ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​​ ​​​​ជាក់ស្ដែង​ ប្រូតេអ៊ីន​ត្រូវការ​រយៈពេល​យូរ​ក្នុង​ការ​រំលាយ​ និង​ស្រូប​យក​។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ប្រូតេអ៊ីន​ជាមួយ​នឹង​កាបូអ៊ីដ្រាត​ វា​នឹង​​ធ្វើ​ឲ្យ​ការ​បញ្ចេញ​ជាតិ​ស្ករ​ទៅ​ក្នុង​ចរន្ត​ឈាម​មាន​ភាព​យឺត​ ​ហើយ​យើង​នឹង​ទទួល​បាន​ថាមពល​រយៈ​ពេល​យូរ​ ដោយ​មិន​មាន​ការ​រាំង​ស្ទះ​។​ ចូរ​​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

៥ យ៉ាង​ងាយ​ៗ ​​​សុខភាព​​​​ល្អ​មិន​បាច់​ចំណាយ​ច្រើន​

មនុស្ស​យើង​ភាគ​ច្រើនគិត​ថា​ មាន​សុខភាព​ល្អ​ ទាល់​តែ​​ប្រឹង​ថែខ្លួន​​ខ្លាំង​ ចំណាយ​ពេល​ និង​លុយ​ច្រើន​។ តែ​ធាតុ​ពិត ​យើង​អាច​​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ខ្លួន​ឯង​​បាន​ដោយ​មិន​ទៅ​ចាំ​បាច់​ចំណាយ​ច្រើន។ ខាង​ក្រោម​នេះ​​​ជា​គន្លឹះ​​​តូច​ៗ​សាមញ្ញ​​ៗ​ តែ​អាច​ថែ​សុខភាព​បាន​​​ល្អ​ប្រសើរ៖ ១- ញ៉ាំទឹក​​ទំពាំង​បាយ​ជូរ​​ស្រស់​ បើ​​​​ឈឺ​ក្បាល​ វិធី​ធម្មជាតិ​អាច​​ជួយ​​បាន។ អាការៈ​ឈឺ​ក្បាល​ភាគ​ច្រើន​កើត​ដោយ​សារ​​សមាសធាតុ​​ក្នុង​ខួរ​ក្បាល​ ដូច​ជា សេរ៉ូតូនីន​​​គ្មាន​តុល្យភាព​។ ដោយ​សារ​ទំពាំង​បាយ​ជូរ​សម្បូរ​ជាតិ​​វីតាមីន A, C និង​ B2 ហើយ​ជា​ពិសេស​វីតាមីន​ B2 មាន​ឈ្មោះ​ម៉្យាង​ទៀត​ហៅ​ថា Riboflavin ដែល​ជួយ​ព្យាបាល​​​​អាការៈ​ឈឺ​ក្បាល​ ឬ​ប្រកាំង​​បាន​។ ២- ញ៉ាំ​ត្រី​សាល់ម៉ុន​​​​ សាច់​ត្រី​សាល់​ម៉ុន​សម្បូរ​​​​វីតាមីន​ D និង​អូមេហ្កា​៣ ដែល​ជា​ខ្លាញ់​ល្អ​​សំខាន់​សម្រាប់​រក្សា​សក់​យើង​​ឲ្យ​មាន​សំណើម​​។ ​អូមេហ្កា​​ក្នុង​ត្រី​សាល់ម៉ុង​នេះ​​ ជួយ​​​រក្សា​ស្បែក​ក្បាល​ ផ្តល់​សំណើម និង​សម្អាត​រន្ធ​តូច​ៗ​នៃ​ស្បែក​ក្បាល​ឲ្យ​មាន​សុខភាព​ល្អ​។ ៣- ផឹក​ទឹក​ក្រូច​ឆ្មារ  មិនមែន​រឿង​ថ្មី​ទេ ប៉ុន្តែ​មាន​គ្នា​យើង​ខ្លះ​អត់​ទាន់​ដឹង​​ថា​ ទឹក​ក្រូច​ឆ្មារ​មាន​ប្រសិទ្ធភាព​​ល្អ​​សម្រាប់​សុខភាព​​ ទោះ​វា​មិន​សូវ​ឆ្ងាញ់​ដូច​ទឹក​ក្រូច ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗ​។ ទឹក​ក្រូច​ឆ្មារ​ និង​អំបិល​​​​អាច​ជួយ​​បណ្តេញ​សារធាតុ​ពុល​ពី​ក្នុង​ខ្លួន​​ ហើយ​គីឡូ​ក៏​ស្រក។​ ​​ទឹក​ក្រូច​ឆ្មារ​​​ជួយ​ជំរុញ​​ដំណើរ​បំប្លែង​អាហារ​ជា​ថាម​ពល ដែល​ជួយ​ឲ្យ​រាង​កាយ​អ្នក​ប្រើ​ប្រាស់​ថាម​ពល​បាន​ល្អ និង​មិន​​ទាម​ទារ​កាឡូរី​បន្ថែម​ទៀត​។ ៤- ញ៉ាំ​អាហារ​ពេល​ព្រឹក​ ក្រោក​ពី​​ព្រឹក​​ មាន​អារម្មណ៍​ថា​មិន​​​ចង់​ញ៉ាំ​អី​នោះ​ទេ តែ​វា​ជា​កំហុស​ដ៏​ធំ​មួយ​​ ពេល​យើង​ចង់​ស្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ។ ផ្អែក​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​​​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ ​​​និង​គ្រប់​គ្រង​ហានិភ័យ​​ឡើង​ទម្ងន់​សហរដ្ឋអាមេរិកថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជួយ​ឲ្យ​យើង​​ឆ្អែត​បាន​យូរ​ និង​បង្ការ​​មិន​ឲ្យ​ឃ្លាន​អាហារ​ផ្តេស​ផ្តាស ឬ​ញ៉ាំ​ច្រើន​​នៅ​ពេល​ថ្ងៃ​។ ៥- ញ៉ាំ​កាហ្វេ​ជួយ​​​ថង់​ប្រមាត់​ ទោះ​បី​​កាហ្វេ​​ […]


រូបមន្តសុខភាព

ផ្លែឈើល្អៗញ៉ាំពេលព្រឹក ដើម្បីសម្រស់ និង​ថាមពល​

ផ្លែឈើ​ មាន​ផល​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព ហើយ​ងាយ​ស្រួល​រំលាយ​ទៀត​ផង​ ដោយ​ថា​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ស្ទើរ​តែ​មិន​បាច់​បំបែក​ក៏​បាន​។ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ផ្លែ​ឈើ​មាន​ប្រយោជន៍​ទៅ​តាម​ប្រ​ភេទ ផ្លែ​ឈើ​ខ្លះ​ផ្តល់​នូវ​ថាមពល និង​ខ្លះ​ក៏​ជួយ​ដល់​សម្រស់​ផង​ដែរ​។ ខាង​ក្រោម​ជា​ផ្លែ​ឈើ​ប៉ុន្មាន​ប្រ​ភេទ​ល្អ​សម្រាប់​សម្រស់ និង​ផ្ដល់​ថាមពល​​សម្រាប់​គ្នា​យើង​ញ៉ាំ​នៅ​ពេល​ព្រឹក​​។​ ១. ផ្លែ​ឈើ​ផ្ដល់​ថាមពល​ បើ​គ្នា​យើង​ជា​មនុស្ស​ចូល​ចិត្ត​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក ឬ​ក៏​ជា​មនុស្ស​ធ្វើ​ការ​ប្រើ​កម្លាំង​ច្រើន​រាល់ថ្ងៃ គួរ​កុំ​រំលង​ពពួក​ផ្លែ​ឈើ​ទាំង​នេះ​អី​។ ផ្លែ​ចេកទុំ ជួយ​ផ្ដល់​ថាម​ពល​ដល់​រាង​កាយ​យើង​បាន​យ៉ាង​ឆាប់​រហ័ស និង​ជា​ជម្រើស​ដ៏​ល្អ​មុន​ពេល​ហាត់​ប្រាណ។ ចំណែក​ផ្លែ​ប៉ោម​វិញ មាន​ជាតិ​សរសៃ​ខ្ពស់​ និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​​ក្នុង​រយៈពេល​យូរ​។ សម្រាប់​ផ្លែ​បឺរ​វិញ ក៏​មិន​អន់​ដែរ ដោយ​ផ្លែ​នេះ​មាន​ប្រភេទ​ខ្លាញ់​ល្អ​ចំពោះ​សុខ​ភាព ជួយ​ពន្យឺត​ការ​រំលាយ​អាហារ ហើយ​ក៏​ល្អ​ដែរ​ចំពោះ​អ្ន​ក​ហាត់​ប្រាណ ឬ​លេង​កីឡា​ផង​ដែរ ដោយ​បន្ថែម​ចូល​ក្នុង​របប​អាហារ​ក្រោយ​បញ្ចប់​សម្មភាព​កី​ឡា ឬ​ហាត់​ប្រាណ​។   ២. ផ្លែ​ឈើ​សម្រាប់​សម្រស់​​​ ​សម្រាប់​គ្នា​យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នឹង​សម្រស់​នោះ កុំ​រំលង​​​ការ​ញ៉ាំ​ផ្លែ​ឈើ​ជំនួយ​សម្រស់​ទាំង​នេះ​នៅ​ព្រឹកៗ​ឡើង​។​ ផ្លែ​ល្ហុងទុំ​​ សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​សារធាតិ​ចិញ្ចឹម​ផ្សេង​ទៀត​ដើម្បី​ជួយ​ដល់​ការ​ផលិត​ខូឡាជែន។​ ល្ហុងទុំ ក៏​មាន​ដែរ​អង់ហ្ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា  papainដែល​ជួយ​ទប់​ទល់​និង​ការ​បំផ្លាញ​ស្បែក​។​ ងាក​មក​ផ្លែ​ប្លែកបឺរី​ឯណេះ​វិញ ក៏​មិន​ធម្មតា​ដែរ ក្រៅពីរស​ជាតិ​ឆ្ងាញ់​ហើយ មាន​ជាតិ​ស្ករ​ទាប​ទៀត​ផង​។​ ក្រៅ​ពី​នេះ ផ្លែ​ប្លែក​បឺរី មាន​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម វីតាមីន​A និង​វីតាមីន​C ថែម​ទៀត​ផង​។ ដូច​គ្នា​ដែរ ត្រសក់​ផ្អែម ក៏​មាន​ប្រយោជន៍​ចំពោះ​សម្រស់​ដែរ។ ត្រសក់​ផ្អែម មាន​ផ្ទុក beta-carotene ដែល​ត្រូវ​បំប្លែក​ទៅជា​វីតាមីន​ A​ នៅ​ក្នុង​រាង​កាយ​ និង​ជួយ​ឲ្យ​ស្បែក​យើង​ភ្លឺ​ថ្លា ហើយ​សក់​វិញ​ក៏​រឹងមាំ និង​ភ្លឺ​រលោង​។​ ក្រៅតែ​ពី​ហូប​អាហារ​ផ្សេងៗ​សម្រាប់​ពេល​ព្រឹក គ្នា​យើង​កុំ​ភ្លេច​បន្ថែម​ផ្លែឈើ​ទាំង​នេះ​ចូល ដើម្បី​បាន​ទទួល​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ