របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

រូបមន្តសុខភាព

សម្បក​ក្រូច​ឆ្មារ​ គ្នា​យើង​ដឹងទេថាមានប្រយោជន៍ច្រើនយ៉ាង?

ក្រូច​ឆ្មារ​ គឺ​ជា​ប្រភព​នៃ​វីតាមីន​C និង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​នៅ​ក្នុង​ការ​ធ្វើ​ជា​ភេសជ្ជៈ​ ក៏​ដូចជា​បន្ថែម​រសជាតិ​ទៅ​ក្នុង​អាហារ​។​ ប៉ុន្តែ​ គ្នា​យើង​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ សម្បក​ក្រូច​ឆ្មារ​ក៏​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ នៅ​ពេល​ដែល​​យើង​ដឹង​ពី​វិធី​​ប្រើប្រាស់​​វា​​ត្រឹមត្រូវ​។ ១. តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​ ទោះ​បី​ជា​យើង​ញ៉ាំ​នៅ​ក្នុង​បរិមាណ​តិចតួច​យ៉ាង​ណា​ក្ដី​ សម្បក​ក្រូច​ឆ្មារ​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​។​ ​​សម្បកក្រូច​ឆ្មារ​មួយ​ស្លាបព្រា​បាយ​ ផ្ដល់​​នូវ​៖ កាឡូរី៖ ៣ កាបូអ៊ីដ្រាត៖ ១ក្រាម ជាតិ​សរសៃ៖ ១ក្រាម ប្រូតេអ៊ីន​៖ ០ក្រាម ​ខ្លាញ់​៖ ០​ ក្រាម ​វីតាមីន​C៖ ៩​%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ បន្ថែម​ពី​នេះ​ វា​ក៏​​មាន​បរិមាណ​កាល់ស្យូម​ ប៉ូតាស្យូម​ និង​ម៉ាញេស្យូម​​តិចតួច​ផង​ដែរ​។ ២. ជួយ​ទ្រទ្រង់​សុខភាព​មាត់​ធ្មេញ​ ​​ជំងឺ​ពុក​ធ្មេញ និង​ការ​ឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ​ គឺ​បណ្ដាល​មក​ពី​បាក់តេរី​ដូចជា​ Streptococcus Mutans។​ រី​ឯ​សម្បក​ក្រូច​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ ដែល​អាច​រារាំង​ដល់​ការ​លូតលាស់​របស់​មីក្រូសរីរាង្គ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៣. ផ្ទុក​​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ខ្ពស់​​ ជាមួយ​គ្នា​នេះ​ដែរ​ សម្បក​ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់ រួម​ទាំង​D-Limonene និង​វីតាមីន​C។ ការ​ស្រូប​យក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​Flavonoid ដូចជា​D-Limonene ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មួយ​ចំនួន​ ដូចជា​ជំងឺ​បេះដូង​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ​៤. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ សារធាតុ​Flavonoid​ និង​វីតាមីន​C​ដែល​មាន​នៅ​ក្នុង​សំបក​ក្រូច​ឆ្មារ​​នេះ​ ក៏​​​​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ដូច​​គ្នា​។​ ជាក់​ស្ដែង​ វីតាមីន​​C ​ប្រមូល​ផ្ដុំ​នៅ​ក្នុងPhagocytes ដែល​ជា​ប្រភេទ​កោសិកា​​មាន​តួនាទី​លេប​យក​សមាសធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ដល់​រាងកាយ​របស់​យើង​។ ​​​​៥. លើក​កម្ពស់​សុខភាព​បេះដូង​ លើស​ពី​នេះ​ សារធាតុ​Flavonoid​ វីតាមីន​C […]


រូបមន្តសុខភាព

ក្រោយញ៉ាំអាហារឆ្អែត បញ្ឈប់ទម្លាប់ ៥ យ៉ាងនេះភ្លាម បើមិនចង់មានបញ្ហាសុខភាព

ជា​ទូទៅនៅ​ពេល​​ញ៉ាំ​អាហារ​រួច​រាល់ គ្នា​យើង​មួយ​ចំនួន​ចូល​ចិត្ត​ញ៉ាំ​ទឹក ឬ​ទម្រេត​ខ្លួន​សម្រាក ពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ញ៉ាំ​ហើយ ដឹង​តែ​គេង​តែ​ម្ដង។ ប៉ុន្តែមាន​ទម្លាប់​សាមញ្ញា​មួយ​ចំនួន​ដែល​យើង​មិន​គួរ​ធ្វើ​ភ្លាម​ក្រោយ​ញ៉ាំ​អាហារ​ទេ ព្រោះ​វា​មិន​ល្អ​ដល់​ការ​រំលាយ​អាហារ ក៏​ដូច​ជា​សុខភាព​ទូទៅ​របស់​យើង។ ខាង​ក្រោម​នេះ ជា​ទម្លាប់​ ៥​យ៉ាង​មិន​គួរ​ក្រោយ​ពេល​ញ៉ាំ​អាហារ​ភ្លាម បើ​មាន​គ្នា​យើង​គួរដូរ​ចេញ។ ១. គេង ការ​ចូល​គេង​ភ្លាម​ក្រោយ​ញ៉ាំ​បាយ​ហើយ​ជា​ទម្លាប់​មិន​ល្អ​ទេ យើង​គួរ​នៅ​អង្គុយ​និយាយ​លេង​ជាមួយ​ក្រុម​គ្រួសារ ឬ​ធ្វើ​សកម្មភាព​ណា​មួយ​ដូច​មើល​ទូរទស្សន៍ ទូរស័ព្ទ​។ល។ ចៀសវាង​ទម្រេត​ខ្លួន​ភា្លម​ក្រោយ​បាយ​រួច។ កាល​ណា​យើង​ដាក់​ខ្លួន​គេង​ភ្លាម​ក្រោយ​បាយ ​ទឹក​រំលាយ​អាហារ​ជា​ច្រើន​នឹង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ ជា​លទ្ធផល​ដំណើរ​ការ​រំលាយ​អាហារ​ទាំង​មូល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។​ ២. ញ៉ាំ​ផ្លែឈើ ការ​រំលាយ​អាហារ​មាន​ល្បឿន​ខុស​គ្នា​ទៅ​តាម​ប្រភេទ​អាហារ​ផ្សេង​ៗ។ ផ្លែ​ឈើ​ងាយ​រំលាយ​បំផុត​សម្រាប់​រាងកាយ​យើង ដូច​នេះ​យើង​គួរ​ញ៉ាំ​ផ្លែ​ឈើ​១​ម៉ោង​មុន​អាហារ ឬ​២ម៉ោង​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច។ បើ​យើង​ញ៉ាំ​ផ្លែ​ឈើ​ក្រោយ​បាយ​រួច​ភ្លាម វា​អាច​រំខាន​ដល់​ការ​រំលាយ​អាហារ ឬ​ធ្វើ​ឲ្យ​ក្រពះ​យើង​កិន​អាហារ​មិន​បាន​ល្អ។ ៣. ផឹក​តែ ស្លឹក​តែ​មាន​ជាតិ​អាស៊ីដ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​រំលាយ​អាហារ។ បើ​យើង​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន នោះ​ជាតិអាស៊ីដ​ពី​តែនឹង​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​រឹង​ពិបាក​រំលាយ។ ការ​ផឹក​តែ​ភ្លាមៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​អាច​រំខាន​ដល់​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ពី​អាហារ​ទៀត​ផង ហេតុ​នេះ​ហើយ​គួរ​ចៀសវាង​ការ​ញ៉ាំ​ទឹក​តែ​១ម៉ោង​មុន ឬ​ក្រោយ​ពេល​ញ៉ាំ​អាហារ​ហើយ។ ៤. ងូតទឹក ការ​ងូត​ទឹក​បន្ទាប់​ពី​ញ៉ាំ​អាហារ​ក្រោយ​ភ្លាម ពន្យារ​ពេល​ក្នុង​ការ​រំលាយ​អាហារ។ លំហូរ​ឈាម​នៅ​ជុំ​វិញ​ក្រពះ​នឹង​ហូរ​ទៅ​ផ្នែក​រាងកាយ​ផ្សេង​ទៀត ក្នុង​ពេល​ងូតទឹក ជាហេតុ​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​មិន​ដំណើរ​ការ​តាម​សម្រួល។ ដូច​នេះបើ​យើង​ចង់​ងូតទឹក​ក្រោយ​អាហារ​រួច គួរ​ចាំ​រយៈ​៣០-៤០​នាទី​សិន។​ ៥. ជក់​បារី បើ​មាន​គ្នា​យើង​ធ្លាប់​គិត​ចង់​ជក់​បារី​ក្រោយ​ពេល​បាយ​រួច ត្រូវ​គិត​ឡើង​វិញ។ ជា​រួមការ​ជក់​បារី​តែ​ឯង​វា​មិន​ល្អ​ចំពោះ​សុខភាព​ទូទៅ​របស់​យើង​ទៅ​ហើយ ប៉ុន្តែ​បើ​យើង​ជក់​បារី​ក្រោយ​បាយ​ទៀត នោះ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព ​រាងកាយ​យើង​គុណ​នឹង​១០ដង​ឯណោះ។ យក​ល្អ គួរ​បញ្ឈប់​ការ​ជក់​បារី​តែ​ម្ដង​ទៅ បើ​ស្រឡាញ់​សុខភាព។


រូបមន្តសុខភាព

ភស្តុតាងមួយចំនួនបង្ហាញថា ញ៉ាំចេកជួយឲ្យមានអារម្មណ៍ល្អ

ការងារ​រវល់​ច្រើន ឬ​ស្ថានការណ៍​ជុំវិញ​ខ្លួន​មិន​ល្អ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​មិន​ល្អ​ផង​ដែរ​។ គ្នា​យើង​ដឹង​ទេ​ថា​អាហារ​មួយ​ចំនួន​អាច​ជួយ​ធ្វើ​យើង​មាន​អារម្មណ៍​ល្អ​បាន​។ ថ្ងៃ​នេះ Hello គ្រូពេទ្យ លើក​យក​ផ្លែ​ឈើ​មួយ​ប្រភេទ ងាយ​រក មាន​តម្លៃ​សមរម្យ និង​រសជាតិ​ឆ្ងាញ់ ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ​បាន​។ ផ្លែ​ឈើ​នោះ គឺ​ផ្លែចេក។ ផ្លែ​ចេក​ជា​អាហារ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ហើយ​អាច​ជួយ​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ ដោយ​សារ​មាន​សារធាតុ​Serotonin។ រាង​កាយ​មនុស្ស​យើង​អាច​ផលិត​សារធាតុ Serotonin បាន​ដែរ តែ​ពេល​ខ្លះ​មិន​គ្រប់​គ្រាន់​នោះ​ទេ។ ​កម្រិត​សារធាតុ​នេះ​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​តានតឹង​ក្នុង​ចិត្ត ខណៈ​សារធាតុ Serotonin ក៏​ជួយ​រក្សា​លំនឹង​ផ្នែក​អារម្មណ៍​របស់​មនុស្ស​យើង​ផង​ដែរ​។ ផ្លែ​ចេក​មាន​ផ្ទុក​សារធាតុ Serotonin ​ប៉ុន្តែ​សារធាតុ​Serotonin​នៅ​ក្នុង​ផ្លែ​ចេក​មិន​អាច​ឆ្លង​កាត់​របាំង​ឈាម​ខួរ​ក្បាល​ បាន​ទេ។ នេះ​មាន​ន័យ​ថា​សារធាធាតុ Serotonin​​នៅ​ក្នុង​ផ្លែ​ចេក​មិន​អាច​ទៅ​ដល់​ខួរក្បាល​បាន​ដូច​សារធាតុ​Serotonin​​ដែល​រាង​កាយ​ផលិត​នោះ​ទេ​។ ប៉ុន្តែ​សារធាតុ​Serotonin​​នៅ​ក្នុង​ផ្លែ​ចេក​បាន​ដើរ​តួរ​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​សារធាតុ Serotonin​ដែល​ខួរ​ក្បាល​អាច​ផលិត​បាន។ រាង​កាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម ដើម្បី​បង្កើត និង​ប្រើ​ប្រាស់​Serotonin​ដោយ​ត្រឹម​ត្រូវ រួម​មាន​វីតាមីនB6​ផង​ដែរ។ ផ្លែ​ចេក ក៏​ជា​ប្រភព​នៃ​វីតាមីន​នេះ​ដែរ​។​​​​​​ ​​​ ក្រៅពី​នេះ ផ្លែ​ចេក ក៏​មាន​ជាតិ​សរសៃ ជួយ​ធ្វើ​ឲ្យ​ស្ករ​បញ្ចេញ​ទៅ​ក្នុង​ចរន្តឈាម​យឺត​ៗ​ ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ធ្វើ​ឲ្យ​មនុស្ស​យើង​មិន​ស្រួល​ខ្លួន និង​មាន​អារម្មណ៍​មិន​នឹង​ន​។ ក្រៅ​ពី​នេះ​ ផ្លែ​ចេក​ក៏​នៅ​មាន​ផ្ទុក​សារធាតុ dopamine ផង​ដែរ។ សារធាតុ dopamine​ជា​ធាតុ​គី​មី​ម្យ៉ាង​ដែល​ល្អ​ចំពោះ​រាង​កាយ​មនុស្ស​យើង​។ សារធាតុ​មួយ​នេះ​រួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ។ ដូច​នេះ​ហើយ​នៅ​ពេល​ដែល​យើង​បាន​ទទួល​សារធាតុ​ dopamine បន្ថែម​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ដល់​ផ្លូវ​ចិត្ត និង​អារម្មណ៍​។ ជា​រួម​អាច​និយាយ​បាន​ថា ផ្លែ​ចេក​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ ស្ករ​ធម្មជាតិ វីតាមីនB6 […]


រូបមន្តសុខភាព

ជម្រើស​អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​វិបត្តិ​កូវីដ១៩​

ក្នុង​ពេល​មានការ​បិទ​ខ្ទប់​ទីក្រុង​នេះ ប្រ​ជា​ពល​រដ្ឋ​យើង​មួយ​ចំនួន​ទំនង​ជា​បារម្ភ​រឿង​ទិញ​អាហារ​ហូប​ចុក និង​ខ្លះ​ប្រ​ហែល​ជា​អាច​ទិញ​ច្រើន​ជាង​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ផង​ក៏​មាន​។ ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​អាហារ​មួយ​ចំនួន​ដែល​គួរ​ទិញ​ទុក​ញ៉ាំ​​ក្នុង​វិបត្តិកូវីដ១៩ មាន​ប្រយោជន៍​ចំពោះ​សុខភាព​និង​ប្រ​ព័ន្ធ​ភាពស៊ាំ​ ដែល​អាហារ​ទាំង​នេះ ជា​ប្រភេទ​អាហារ​ដែល​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ណែ​នាំ​។ ​ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​សុខ​ភាព​យើង​ល្អ រឹងមាំ​ ក្នុង​វិបត្ត​កូវីដ​១៩ យើង​ក៏​គួរ​ចៀស​វាង ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ​ខ្ពស់ មាន​ជាតិ​ខ្លាញ់ ស្ករ និង​អំបិល​ច្រើន​ផង​ដែរ​។ អាហារ​គួរ​ញ៉ាំ​​​​ ១. បន្លែ​ និង​ផ្លែ​ឈើ​ស្រស់​ អង្គការ​សុខភាព​ពិភព​លោក​បាន​ណែ​នាំ​ឲ្យ​មនុស្ស​យើង​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ផ្លែ​ឈើ ដូច​ជា​ទំពាំងបាយជូរ ចេក និង​ផ្លែ​ប៉ោម។ ក្រៅ​ពី​នេះ​នៅ​មាន​បន្លែ​ដូច​ជា​ការ៉ុត ស្ពៃក្ដោប ខាត់ណាខៀវ និង​ផ្កាខាត់ណា។ ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​អាហារ​កាន់​តែ​មាន​រសជាតិ យើង​អាច​ទិញ​ខ្ញី ខ្ទឹមស និង​ខ្ទឹម​បារាំង ជា​ដើម ដោយ​របស់​ទាំង​នេះ​សុទ្ធ​តែ​ជា​គ្រឿង​ផ្សំ​សម្រាប់​អាហារ​។ ចំណែក​ដំឡូងជ្វា ដំឡូងបារាំង និង​ដំឡូង​មី ជា​ដើម សុទ្ធ​តែ​ជា​អាហារ​យើង​អាច​ទុក​បាន​យូរ និង​អាច​មក​យមក​កែច្នៃ​ជា​អាហារ​សម្រន់​បាន​យ៉ាង​ឈ្ងុយឆ្ងាញ់​ ដោយ​អាច​ដុត ស្ងោរ ឬ​ចំហុយ។ អាហារ​មើម​ទាំង​នេះ សម្បូរ​ដោយ​ជាតិ​សរសៃ និង​ម្សៅ​។​​ ២.​ស៊ុត និង​សាច់​​​​ ស៊ុត​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត។ ជម្រើស​ល្អ​បំផុត​នៃ​ការ​ចម្អិន​ស៊ុត​គឺ​ស្ងោរ​ ល្អ​ជាង​ចៀន​។ ចំណែក​សាច់​វិញ យើង​គួរ​ញ៉ាំ​សាច់​ប្រភេទ​បសុបក្សី(មាន់ ទា)​ និង​ ត្រី […]


រូបមន្តសុខភាព

អាហារប្រៃ ផ្អែម ខ្លាញ់ គំរាមកំហែងដល់សុខភាពបេះដូង

ម្ហូប​អាហារ​ខ្មែរ​យើង ជា​ទូទៅ មាន​ដាក់​គ្រឿង​ផ្សំ​ច្រើន ដើម្បី​ឲ្យ​មាន​រសជាតិ​មុត​ឆ្ងាញ់​ពេល​ញ៉ាំ​ទៅ ហើយ​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្អែម ប្រៃ​ខ្លាំង ឬ​មាន​ខ្លាញ់​ច្រើន។ យើង​គួរ​ដឹង​ថា អាហារ​ផ្អែម​ពេក ប្រៃ​ពេក និង​អាហារ​ខ្លាញ់​ច្រើន​មិន​មែន​ជា​មិត្ត​ល្អ​សម្រាប់​សុខភាព​យើង ពិសេស​សុខភាព​បេះដូងនោះទេ​។ គ្រោះ​ថ្នាក់​នៃ​អាហារ​ផ្អែម​ចំពោះ​បេះដូង ការ​បន្ថែម​ស្ករ​ច្រើន​ពេក​ទៅ​ក្នុង​អាហារ​អាច​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​បំផុត​មួយ​ចំពោះ​សុខភាព​យើង។ ស្ករ​ទាំង​អស់ ជា​ផ្នែក​មួយ​នៃ​គ្រួសារ​កាបូអ៊ីដ្រាត និង​ផ្តល់​ថាមពល ៤ កាឡូរី/ក្រាម។ ស្ករ​មិន​មាន​សារធាតុ​ចិញ្ចឹម​អ្វី​ទេ បើ​យើង​ញ៉ាំ​វា​តែ​ឯង។ នៅ​ពេល​ដែល​យើង​ញ៉ាំ​ស្ករ​ច្រើន​ពេក ថ្លើម​នឹង​ត្រូវ​ផលិត​អាំងស៊ុយលីន នាំ​ជាតិ​ស្ករ​លើស​ត្រូវ​ចូល​ក្នុង​កោសិកា​រាងកាយ ដើម្បី​ប្រើ​ប្រាស់​ជា​ថាមពល​វិញ។ ចំពោះ​គ្នា​យើង​ធន់​នឹង​អាំងស៊ុយលីន ជាតិ​ស្ករ​ដែល​លើស​នោះ​មិន​ត្រូវ​បាន​ចូល​ក្នុង​កោសិកា​រាងកាយ​ទេ ហេតុ​នេះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង អាច​ក្លាយ​ជា​ហានិភ័យ​ដល់​សុខភាព​បេះដូង។ វិធី​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម៖ ញ៉ាំ​ស្ករ​តិច​ជាង​៦​ស្លាប​ព្រា​កាហ្វេ/ថ្ងៃ ចៀសវាង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​លើស​៥% ញ៉ាំ​ផ្លែឈើ​មាន​ជាតិ​ស្ករ​ទាប​ដូច​ត្របែក ល្ហុង ប៉ោម​បៃតង។ល។ គ្រោះ​ថ្នាក់​នៃ​អាហារ​ប្រៃ​ចំពោះ​បេះដូង ខ្មែរ​យើង​និយម​ប្រើ​ទឹក​ត្រី ឬ​អំបិល​ពេល​ចម្អិន​អាហារ​ប្រចាំ​ថ្ងៃ។ តែ​ការ​ញ៉ាំ​អាហារ​មាន​ផ្ទុក​ជាតិ​ប្រៃ​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​លើស​សម្ពាធ​ឈាម ជំងឺ​តម្រងនោម និង​កើត​ជំងឺ​បេះដូង។ ត្បិត​នៅ​ក្នុង​អំបិល​ផ្ទុក​សូដ្យូម​ដែល​ចាំបាច់​សម្រាប់​រាងកាយ​មនុស្ស​យើង តែ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​កាត់​បន្ថយ​កម្រិត​សូដ្យូម​ដែល​យើង​ញ៉ាំ​ជា​ប្រចាំ។ កាលណា​យើង​ញ៉ាំ​សូដ្យូម​ច្រើន​ពេក​អាច​បង្កើន​សម្ពាធ​ឈាម និង​បណ្តាល​ឲ្យរាងកាយ​ទប់ទល់​នឹង​សារធាតុ​រាវ។ ជំងឺ​លើស​សម្ពាធ​ឈាម ជា​កត្តា​ហានិភ័យ​ចម្បង​សម្រាប់​ជំងឺ​គាំង​បេះដូង គ្រោះថ្នាក់​​សរសៃឈាម​ខួរក្បាល និង​បញ្ហា​សរសៃ​ឈាម​បេះដូង​ដទៃ​ទៀត។ វិធី​កាត់​បន្ថយ​ការ​ញ៉ាំ​សូដ្យូម៖ ញ៉ាំ​ជាតិ​សូដ្យូម (អំបិល) តិច​ជាង​១ស្លាបព្រា​កាហ្វេ/ថ្ងៃ ចៀសវាង​ថែម​ទឹកត្រី ឬ​អំបិល​ក្នុង​អាហារ បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អាប់ នំ​កញ្ចប់ និង​អាហារ​កែច្នៃ។ល។ គ្រោះ​ថ្នាក់​នៃ​អាហារ​ខ្លាញ់​ច្រើន​ចំពោះ​បេះដូង ជាតិ​ខ្លាញ់ ក៏​សំខាន់​មួយ​នៃ​របបអាហារ​របស់​យើង។ ក្នុង​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ​ចាំបាច់​ត្រូវ​មាន​ជាតិ​ខ្លាញ់​ខ្លះ […]


រូបមន្តសុខភាព

កំពូល​ផ្លែឈើ​​មួយ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​​​​​​​​​​​​​​​​​​​​​​​

​ផ្លែ​ទន្លាប់​គឺ​ជា​ប្រភេទ​ផ្លែឈើ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ​ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​យើង​។​ ជាក់​ស្ដែង​ វីតាមីន​C ​នៅ​ក្នុង​ផ្លែ​ទន្លាប់​អាច​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការពារ​យើង​ពី​ជំងឺ​បេះដូង​។ បន្ថែម​ពី​នេះ​ ផ្លែ​ទន្លាប់​ក៏​មាន​ជាតិ​សរសៃ​​រលាយ​ខ្ពស់​ ដែល​​ជួយ​ពន្យឺត​ការ​រំលាយ​កាបូអ៊ីដ្រាត​ ដោយ​ការពារ​ការ​​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​។​ ដូច្នេះ​ហើយ​​ គ្នា​យើង​គប្បី​ញ៉ាំ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ជា​ប្រចាំ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ទាំង​នេះ​។ ១. សុខភាព​បេះដូង​ ​​​ពិត​ណាស់​ ផ្លែ​ទន្លាប់​​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម និង​ជាតិ​រ៉ែ ដែល​មាន​គុណប្រយោជន៍​ប្រឆាំង​នឹង​ការ​ក្រិន​សរសៃ​ឈាម​​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​ដែរ​​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ទន្លាប់​ក៏​ជួយ​ដោះស្រាយ​បញ្ហា​កូលេស្តេរ៉ូល​ខ្ពស់​​បាន​ផង​ដែរ​។ ២. សុខភាព​ភ្នែក​ ​លើស​ពី​នេះ​ ផ្លែ​ទន្លាប់​អាច​ជួយ​ថែទាំ​សុខភាព​ភ្នែក​របស់​យើង​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ ​ផ្លែ​ទន្លាប់​មួយ​ផ្លែ​​មាន​ផ្ទុក​វីតាមីន​A ​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​តម្លៃ​​ប្រចាំ​ថ្ងៃ​ ដែល​មាន​សារសំខាន់​ចំពោះ​សុខភាព​ភ្នែក​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​សំបូរ​ទៅ​ដោយ​សារធាតុ​​Lutein ​ដែល​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ភ្នែក​ផ្សេង​ៗ​ផង​ដែរ​។ ៣. ​ការពារ​​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ​ ​​សំបក​​ផ្លែ​ទន្លាប់​​មាន​ផ្ទុក​​សារធាតុ​Flavenoids ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ព្រម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ប្រឆាំង​នឹង​ការ​កើត​ឡើង​នៃ​សារធាតុ​advanced glycation end products (AGEs) ដ៏​គ្រោះថ្នាក់ ហើយ​វា​កើត​ឡើង​នៅ​ពេល​ប្រូតេអ៊ីន​ ឬ​ជាតិ​ខ្លាញ់​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ស្ករ​ក្នុង​ឈាម​។​ សារធាតុ​នេះ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​​​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ផលវិបាក​សុខភាព​រយៈពេល​វែង​​ថែម​ទៀត​ផង​។ ៤. អាហារូបត្ថម្ភ​ ​ផ្លែ​ទន្លាប់​ក៏​មាន​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​A និង​C ក៏​ដូចជា​ម៉ង់ហ្គាណែស ដែល​ជួយ​ឲ្យ​ឈាម​កក​។​ វា​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដទៃ​ទៀត​ ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ជំងឺ​មហារីក​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​ផង​ដែរ​។


រូបមន្តសុខភាព

ការពារសុខភាព មកដឹងពីអាហារគួរ និងមិនគួរញ៉ាំអំឡុងពេលផ្ទុះកូវីដ-១៩

របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​មាន​តុល្យភាព ជា​គន្លឹះ​មួយ​ក្នុង​ការ​រក្សា​សុខភាព។ ទោះ​បី​ជា​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ដែល​បាន​ធ្វើ​ដើម្បី​កំណត់​ទម្លាប់​របប​អាហារ​ល្អ​បំផុត ការពារ​ប្រឆាំង នឹង​ជំងឺ​កូវីដ-១៩ ក៏​ដោយ យើង​គួរ​ដឹង​ថា​មាន​អាហារ​មួយ​ចំនួន​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​យើង​ឲ្យ​មាន​សុខភាព​ល្អ ធន់​នឹង​ជំងឺ​ផ្សេងៗ។ ខាង​ក្រោម​នេះ ជា​ប្រភេទ​អាហារ​ដែល​យើងត្រូវ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ក្នុង​ពេល​នេះ ដើម្បី​ការពារ​សុខភាព​កុំ​ឲ្យ​ចុះ​ខ្សោយ​ដូច​ជា៖ អាហារ​គួរ​ញ៉ាំ - អាហារ​ប្រឆាំង​នឹង​ការ​រលាក៖ វិធានការ​ល្អ​បំផុត​មួយ​ដែល​យើង​អាច​អនុវត្ត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​គឺ​កាត់​បន្ថយ​ការ​រលាក។ ដូច​នេះ​ហើយ ការ​បន្ថែម​អាហារ​ប្រឆាំង​ការ​រលាក (ខ្ទឹម​បារាំង ពពួក​ប៊ើរី រមៀត) ទៅ​ក្នុង​របប​អាហារ​ប្រចាំ​អាច​ជួយ​ឲ្យ​ថែទាំ​សុខភាព​យើង​បាន​ល្អ និង​ប្រឆាំង​ពពួក​មេរោគ ឬ​វីរុស​បាន​ល្អ​ថែម​ទៀត។ - Probiotic៖ អាហារ​ត្រាំ ឬ​ជ្រក់ ផ្អាប់​មាន​ផ្ទុក​សារធាតុ Probiotics ខ្ពស់​ដែល​ជា​បាក់តេរី​ល្អ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ និង​មាន​សុខភាព​ល្អ។ សាកល​វិទ្យាល័យ ​Nebraska នៃ​សហរដ្ឋ​អាមេរិក បាន​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ probiotics ដូច​ជា ទឹកដោះគោ​យ៉ាអួរ ឈីស ឬ​គីមឈី។ល។ អាហារ​ដែល​មាន​ជាតិ​ផ្អាប់​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​បញ្ហា​រំលាយ​អាហារ​ផង​ដែរ។ - វីតាមីន៖ ការ​បន្ថែម​វីតាមីន​ទៅ​ក្នុង​របប​អាហារ​យើង​ប្រចាំ​ថ្ងៃ ជា​វិធី​ល្អ​មួយ​ដើម្បី​ប្រឆាំង​នឹង​បាក់តេរី ឬ​វីរុស​។ ដូច​នេះ យើង​គួរ​បន្ថែម​សារជាតិ​វីតាមីន​ឲ្យ​គ្រប់​គ្រាន់​ដល់​រាងកាយ ពិសេស​វីតាមីន A C និង​វីតាមីនE។ វីតាមីន A ជួយ​ដល់​មុខងារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដំណើរ​ការ​បាន​ល្អ ស័ក្តិសម​បំផុត​ក្នុង​ពេល​មាន​ជំងឺ​ផ្លូវដង្ហើម​សាហាវ​ដូច​កូវីដ-១៩​នេះ ហើយ​វា​សម្បូរ​នៅ​ក្នុង​ការ៉ុត […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចង់កាត់បន្ថយហានិភ័យកើតមហារីក កុំរំលងអាហារទាំងនេះ

អាហារ​យើង​ញ៉ាំ មាន​ឥទ្ធិ​ពល​ខ្លាំង​លើ​ទិដ្ឋភាព​សុខ​ភាព​រាង​កាយ​របស់​យើង រួម​ទាំង​បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ដូច​ជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​មហារីក​​ជា​ដើម​។ ការ​វិវត្ត​ទៅ​កើត​ជំងឺ​មហារីក ​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​រាល់គ្នា​។ អាហារ​ជាក់​លាក់​មួយ​ចំនួន មាន​គុណ​ប្រ​យោជន៍​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ដែរ?​​ ១. ផ្កា​ខាត់ណាខៀវ​​ ផ្កា​ខាត់​ណា​ខៀវ​មាន​ផ្ទុក​សារធាតុ sulforaphane ដែល​ជា​ធាតុ​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​។ ការ​សិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា សារធាតុ sulforaphane ជួយ​​សម្លាប់​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត និង​កាត់​បន្ថយ​ទំហំ​ដុំ​សាច់​បង្ក​ជំងឺ​មហារីក​បាន​ជាង​៥០​ភាគ​រ​យ​។ ដូច​គ្នា​ដែរ ការ​សិក្សា​មួយ​ចំនួ​ន​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​ផ្កា​ខាត់ណាខៀវ ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ​ផង​ដែរ​។ ២.ការ៉ុត ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ ការ៉ុត​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ប្រភេទ​មួយ​ចំនួន​។ តាម​លទ្ធ​ផល​នៃ​ការ​វិភាគ​លើ​ការ​សិក្សា​ចំនួន​ប្រាំ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ការ៉ុត​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​បាន​រហូត​ដល់​២៦​ភាគរយ​។ ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ការ៉ុត​ជា​ប្រចាំ ក៏​អាច​មាន​លទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​កត្តា​ប្រឈម​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​បាន​១៦ភាគ​រយ​ផង​ដែរ​។​ ៣. ពពួក​សណ្ដែក​ ពពួក​សណ្ដែក​មាន​ជាតិ​សរសៃ​ខ្ពស់ ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា​ការ​ញ៉ាំ​ពពួក​សណ្ដែក​បាន​ជួយ​ការ​ពារ​ប្រឆាំង​នឹង​មហារីក​ពោះ​វៀន​ធំ​។ ការ​សិក្សា​មួយ​ធ្វើ​លើ​មនុស្ស​ចំនួន​១ ៩០៥​នាក់ មាន​ប្រវត្តិ​មាន​ដុំ​សាច់​បង្ក​មហារីក និង​បាន​រក​ឃើញ​ថា​អ្នក​ដែល​បាន​ញ៉ាំ​ពពួក​សណ្ដែក​ហាក់​បាន​កាត់​បន្ថយ​អត្រា​កើត​មាន​ដុំ​សាច់​បង្ក​ជំងឺ​មហារីក​។ ការសិក្សា​មួយ​ទៀត​ធ្វើ​លើ​សត្វ​កណ្ដុរ​ បាន​រក​ឃើញ​ដែរ​ថា កណ្ដុរ​ស៊ី​សណ្ដែក​ខ្មៅ បាន​កាត់​បន្ថយ​ហានិភ័យ​ប្រ​ឈម​ជំងឺ​មហារីក​ពោះវៀនធំ ដោយ​សារធាតុ​នៅ​ក្នុង​សណ្ដែក​ជួយ​ទប់​ស្កាត់​ការ​លូត​លាស់​កោសិកា​មហារីក​បាន​ដល់ទៅ​៧៥​ភាគ​រយ​។ ៤. រមៀត​ និយាយ​​ដល់​រមៀត​វិញ ត្រូវ​គេ​ដឹង​ថា​ជា​អាហារ​ល្អ​ចំពោះ​សុខភាព​ដែរ​។ សារធាតុ​Curcumin នៅ​ក្នុង​រមៀត គឺ​ជា​ធាតុ​គី​មី​ប្រឆាំង​នឹង​ការ​រលាក ជា​អុកស៊ីតកម្ម និង​មាន​ឥទ្ធិពល​ប្រឆាំង​ជំងឺ​មហារីក​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ Curcumin បាន​ជួយ​បន្ថយ​ការ​រាល​ដាល​កោសិកា​មហារីក​ពោះ​វៀន​ធំ ដោយ​​បាន​ដាក់​មុខ​សញ្ញា​លើ​អង់ហ្ស៊ីម​ទាក់ទង​នឹង​ការ​លូត​លាស់​របស់​មហារីក​។ លើ​ស​ពី​នេះ ការ​សិក្សា​បាន​រក​ឃើញ​ដែរ​ថា​Curcumin ក៏​មាន​លទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​កោសិកា​មហារីក​នៅ​ ក្បាល និង​ក ទៀត​ផង​។ ក្រៅពី​នេះ Curcumin ក៏ត្រូវ​គេ​ជឿ​ថា​មាន​ឥទ្ធិ​ពល​ក្នុង​ការ​​ពន្យឺត​ការ​លូតលាស់​កោសិកា​មហារីក​សួត សុដន់ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារ ៦ប្រភេទនេះ ល្អខ្លាំង​សម្រាប់​សុខភាព​ខួរក្បាល

ខួរ​ក្បាល​គឺ​ជា​មណ្ឌល​កណ្ដាល​មួយ​នៃ​រាង​កាយ មាន​នាទី​គ្រប់​គ្រង​ដំណើរ​ការ​បេះ​ដូង សួត ​ចលនា​របស់​រាង​កាយ អារម្មណ៍ និង​ការ​គិត​។ ដោយ​សារ​តែ​ខួរ​ក្បាល​មាន​ភារកិច្ច​ច្រើន​បែប​នេះ​ហើយ ទើប​ជា​ការ​ល្អ ដែល​យើង​ត្រូវ​ថែរក្សា​សុខ​ភាព​ខួរ​ក្បាល​ឲ្យ​នៅ​ល្អ។ អាហារ​មួយ​ចំនួន​ជួយ​ឲ្យ​ខួរ​ក្បាល​យើង​ដំណើរ​ការ​បាន​ល្អ និង​បង្កើន​​ការ​ចង​ចាំ​ទៀត​ផង។ តើ​អាហារ​អ្វីខ្លះ? ១. កាហ្វេ​ បើ​យើង​ជា​អ្នក​ផឹក​កាហ្វេ វា​ជា​ដំណឹង​ល្អ​មួយ​ដែល​ថា​កាហ្វេ​មាន​ប្រយោជន៍​ដល់​សុខភាព​ខួរ​ក្បាល​របស់​យើង។ កាហ្វេ​មាន​សារធាតុពីរ​យ៉ាង​សំខាន់ មួយ​គឺកាហ្វេអ៊ីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​សុទ្ធ​តែ​មាន​ប្រយោជន៍​ជួយ​ដល់​ខួរ​ក្បាល​របស់​យើង​។ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​កាហ្វេ​ ជួយ​ឲ្យ​យើង​មាន​ស្មារតី​ស្វាហាប់ ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ និង​បង្កើន​ការ​ផ្ចង់​អារម្មណ៍​ទៀត​ផង។ ដូច​គ្នា​ដែរ ការ​ផឹក​កាហ្វេ​ជា​ប្រចាំ និង​ក្នុង​រយៈពេល​យូរ ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ផង​ដែរ​។ ២. រមៀត ​​និយាយ​ដល់​គ្រឿង​ការី​មួយ​មុខ​នេះ​វិញ ក៏​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ខួរ​ក្បាល​ដូច​គ្នា។ Curcuminជា​សារធាតុ​សកម្ម​មួយ​នៅ​ក្នុង​រមៀត ដែល​អាច​ចូល​ទៅ​ដល់​កោសិកា​ខួរ​ក្បាល​បាន​ដោយ​ផ្ទាល់​។ រមៀត មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក និង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ដែល​អាច​​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ខួរ​ក្បាល រួម​មាន​អាច​ជួយ​បង្កើន​ការ​ចង​ចាំ អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ផ្លូវ​ចិត្ត និង​ជួយ​ដល់​ការ​លូត​លាស់​កោសិកា​ថ្មីៗ​របស់​ខួរ​ក្បាល​។ ៣​. ​ខាត់​ណា​ខៀវ ងាក​មក​ខាត់ណា​ខៀវ​ឯណេះ​វិញ ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ និង​​សប្បូរ​​វីតាមីន K ផង​ដែរ​។ វីតាមីនK មាន​សារសំខាន់​ខ្លាំង​ដល់​ខ្លាញ់​ម្យ៉ាង​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​ ដែល​ជួយ​ឲ្យ​មាន​ការ​ចង​ចាំ​ល្អ​។​ ដូច​គ្នា​ដែរ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំង​ការ​រលាក ក្នុង​ខាត់ណាខៀវ ក៏​ជួយ​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​កោសិកា​ខួរក្បាល​ផង​ដែរ​។ ៤. គ្រាប់​ល្ពៅ​ គ្រាប់​ល្ពៅ​មិន​ត្រឹម​តែ​ជា​អាហារ​សម្រន់​ឆ្ងាញ់​ជាប់​មាត់​ប៉ុណ្ណោះទេ តែ​វា​ក៏​ជា​អាហារ​មាន​ផ្ទុក​សារធាតុ​រ៉ែ និង​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង។ សារធាតុ​រ៉ែ​នៅ​ក្នុង​គ្រាប់​ល្ពៅ​មាន​ដូច​ជា​ដែក ស័ង្កសី ទង់ដែង និង​ម៉ាញ៉េស្យូម។ ជាតិ​រ៉ែ​ទាំង​នេះ […]


អាហារូបត្ថម្ភ

ផ្លែឈើទាំង ៦មុខ ងាយរកទិញ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព

គ្នា​យើង​ខ្លះ​ទង​ជា​អាច​ឆ្ងល់​ថា​អ្វី​ទៅ​ជា​អាហារ​សុខភាព ឮ​តែ​គេ​និយាយ​ពី​អាហារ​​ប្រភេទ​នេះ។ តើ​អាហា​សុខ​ភាព​ពិបាក​រក ឬ​មាន​តម្លៃ​ថ្លៃ? មិន​ដូច​នោះ​ទេ អាហារ​សុខ​ភាព​មិន​មែន​សុទ្ធ​តែ​ជា​អាហារ​ដែល​យើង​ពិបាក​​រក និង​​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​។ ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​ផ្លែ​ឈើ​ចំនួន​ប្រាំមួយ​​ប្រភេទ ដែល​ងាយ​រក និង​មិន​សូវ​មាន​តម្លៃ​ថ្លៃ ហើយ​ល្អ​ចំពោះ​សុខ​ភាព​ទៀត​។ ១. ផ្លែ​ប៉ោម​ ​ផ្លែ​​ប៉ោម​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ វីតាមីន C និង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត​។ ផ្លែ​ប៉ោម​ អាច​ជា​ជម្រើស​អាហារ​សម្រន់​ដ៏​ល្អ និង​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ផង​។ ២. ថ្លែ​ប័រ ផ្លែ​ប័រ​ អាច​ថា​ខុស​ប្លែក​ពី​ផ្លែ​ឈើ​មួយ​ចំនួ​ន​ផ្សេង​ទៀត ព្រោះ​ថា​ផ្លែ​នេះ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​ល្អ​ចំពោះ​សុខ​ភាព​ជំនួស​ឲ្យ​កាបូអ៊ីដ្រាត​។ ក្រៅ​ពី​នេះ ផ្លែ​ប័រ​ក៏​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់ ប៉ូតាស្យូម និង​វីតាមីនC ផង​ដែរ​។​ ៣. ផ្លែ​ចេក​ ចេក​ គឺជា​ផ្លែ​ឈើ​សប្បូរ​ដោយ​ប៉ូតាស្យូម​បំផុត​មួយ​។ ផ្លែ​ឈើ​ប្រ​ភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន B6 និង​ ជាតិ​សរសៃ​ផង​ដែរ​។ ៤. ផ្លែ​ក្រូច ចំពោះ​ផ្លែ​ក្រូច​វិញ ពេល​និយាយ​ដល់ពេលណា ដឹង​តែ​នឹង​ឃើញ​វីតាមីន​C មិន​ខាន។ ពិត​ណាស់​ផ្លែ​ក្រូច​សម្បូរ​ដោយ​វីតាមីនC ជាតិ​សរសៃ​ខ្ពស់ និង​មាន​សារធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ទៀត​ផង​។​ ៥. ផ្លែ​ម្នាស់​ ផ្លែ​ម្នាស់​ក៏​មិន​អន់​ដែរ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​C និង​ម៉ង់​កាណេស​។ ក្រៅពី​នេះ ម្នាស់​នៅ​មាន​ផ្ទុក​ល្បាយ​អង់ហ្សីម ដែល​ជា​សារធាតុ​ប្រឆាំង​ការ​រលាក និង​ជួយ​បំបែក​ប្រូតេអ៊ីន​ផង​ដែរ​។​ ​៦. ផ្លែ​ឪឡឹក ផ្លែ​ឪឡឹក​ក៏​មិន​អន់​ដែរ​ក្រៅ​ពី​មាន​ជាតិ​ទឹក​ខ្ពស់ នៅ​មាន​វីតាមីន A, B ថែមទៀត​ផង​។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ