របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

សាច់ក្រហម! គួរញ៉ាំ ឬមិនគួរ ដឹងរឿងទាំងនេះហើយអាចថ្លឹងថ្លែងខ្លួនឯងបាន

អត្ថបទសុខភាពភាគច្រើន សុទ្ធតែប្រាប់គ្នាយើងថា​ញ៉ាំសាច់ក្រហមច្រើនមិនល្អទេ ប៉ះពាល់នេះ ប៉ះពាល់នោះ ប៉ុន្តែ “Hello គ្រូពេទ្យ” ចង់ប្រាប់ឲ្យ​គ្នា​យើង​ដឹងដែរថា បើមិនញ៉ាំសាច់ក្រហមក៏ប៉ះពាល់ដូចគ្នា។ ហេតុនេះទើបក្នុង​អត្ថបទមួយនេះ នឹង​អនុញ្ញាត​ឲ្យគ្នាយើងថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិឲ្យបានច្បាស់ មុនសម្រេចចិត្តញ៉ាំ ឬមិនញ៉ាំ។ ១- អ្វីជាសាច់ក្រហម សាច់ក្រហម ជាទូទៅសំដៅទៅលើសាច់ដែលបានពីពពួកថនិកសត្វចិញ្ចឹមក្នុងកសិកដ្ឋាន ឬចិញ្ចឹមលក្ខណៈគ្រួសារ ដោយក្នុងនោះរាប់បញ្ចូល៖ – សាច់ជ្រូក – សាច់ចៀម – សាច់គោ។ល។ សាច់ក្រហម គឺជាអាហារមានប្រជាប្រិយភាពបំផុតសម្រាប់មនុស្សទូទៅ មិនថានៅស្រុកខ្មែរ ឬបរទេសនោះឡើយ ដែលត្រូវចាត់ទុក​ជារបបអាហារ ប៉ាលេអូ (Paleo Diet)  ដែលលាយគ្រប់រសជាតិ មានសាច់ ត្រី បន្លែ និងស៊ុត ហើយវាក៏ត្រូវចាត់ទុកជារបបអាហារត្រឹមត្រូវមួយបន្សល់ទុកតាំងពីបុព្វបុរសយើងមកម៉្លេះ។ បុព្វបុរសគ្រប់ជំនាន់ ដែលបង្កើតរបបអាហារប៉ាលេអូ (Paleo Diet) គឺភាគច្រើន មិនញ៉ាំអាហារកែច្នៃនោះឡើយ គឺ​ត្រូវ​ស្វែងរក ឬប្រមាញ់ពពួកសាច់ក្រហមបានពីធម្មជាតិ។ អត្ថបទពាក់ព័ន្ធ៖ ​ចូលចិត្តញ៉ាំ​អាហារ​ខាង​ក្រៅ ឬ Street food គួរ​ដឹង​ពី​ផល​លំបាក​ទាំងនេះ! ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ ពេល​ឈឺ គួរជ្រើសរើស​របបអាហារបែបណាទើប​ល្អ អាច​ជាសះស្បើយបានលឿន? ២- ការណែនាំញ៉ាំសាច់ក្រហមត្រឹមត្រូវ ក្រសួងសុខាភិបាលអាមេរិក បានណែនាំឲ្យគ្រប់គ្នាញ៉ាំសាច់ក្រហមប្រមាណត្រឹម ៩០ ក្រាម […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

របបអាហារ​ត្រឹម​ត្រូវ ក្រៅពីជួយដល់សុខភាពផ្លូវកាយ នៅជួយ​អ្វីបាន​ទៀតឬអត់?

តើអាចជារឿង​ពិតទេ​ដែលរសជាតិអាហារអាចមានផលប៉ះពាល់ដល់អារម្មណ៍របស់យើង​? ជាការពិតណាស់ អាហារខ្លះអាចជួយជំរុញអារម្មណ៍ ឬជួយយើង​ឲ្យរួចផុតពីភាពសោកសៅ​បាន​ដែរ​ និង​អាហារខ្លះមានតួនាទីសំខាន់ក្នុងការធ្វើឲ្យអារម្មណ៍យើង​ប្រសើរឡើង។ អត្ថបទនេះគឺជាតម្រុយគួរឲ្យចាប់អារម្មណ៍មួយចំនួនសំរាប់​គ្នា​យើង​គួរ​ស្វែង​យល់​។ ១- អាហារផ្ទុកកាបូអ៊ីដ្រាត Tryptophan គឺជាហេតុផលតែមួយគត់នៃ​ពពួកកាបូអ៊ីដ្រាត ដែលធ្វើឲ្យមានផលប៉ះពាល់ដល់អារម្មណ៍របស់​យើង​។ មុខងារចម្បងរបស់ Tryptophan គឺធ្វើឲ្យខួរក្បាលផលិតអ័រម៉ូន​សេរ៉ូតូនីន (serotonin) បន្ថែម ដែលវាជាសារធាតុមួយជះឥទ្ធិពលវិជ្ជមានដល់អារម្មណ៍របស់យើង​ ធ្វើឲ្យមានអារម្មណ៍ថាមានក្ដី​សុខ​។ ការស្រាវជ្រាវបានបង្ហាញថាកង្វះ serotonin អាចបណ្តាលឲ្យយើង​អស់កម្លាំង និងធ្លាក់ទឹកចិត្តបាន។ មាន​ការ​ណែនាំថាយើង​គួរតែជ្រើសរើសយកកាបូអ៊ីដ្រាតដែលផ្ដល់​សុខភាពល្អ ពីបន្លែ ផ្លែឈើ ឬគ្រាប់ធញ្ញជាតិ។ ២- អាស៊ីតខ្លាញ់អូមេហ្គា ៣ អាស៊ីតខ្លាញ់អូមេហ្គា ៣ polyunsaturated ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងត្រី និងគ្រាប់ Walnut ដែល​គេជឿថាអាចការពារយើង​ពីការធ្លាក់ទឹកចិត្តបាន។ អាហារ​ប្រភេទ​នេះ បើ​តាម​ការសិក្សា​ថ្មីៗនេះ បញ្ជាក់ថា​មានឥទ្ធិពលលើសរសៃប្រសាទរបស់​យើង​។ ក្រៅពីនេះ​ ការ​បន្ថែម​អាស៊ីតខ្លាញ់អូមេហ្គា ៣ ទៅក្នុងរបបអាហាររបស់​យើង​ ក៏​ផ្ដល់​គុណប្រយោជន៍ផ្សេងៗដល់​សុខ​ភាព​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ សណ្ដែកខ្មៅ ជួយអីខ្លះដល់​សុខភាព? អាហារ ៨​​ មុខនេះសម្បូរវីតាមីន B7 ល្អសម្រាប់ភ្នែក​ សក់ និង​ស្បែក អាហារទាំងនេះសំបូរដោយប៉ូតាស្យូម ល្អសម្រាប់សុខភាព ផ្លែ​ចេក​មានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ ញ៉ាំ​ល្ហុងទុំ​​មួយសប្តាហ៍​ម្ដង ​ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​​ដល់​រាងកាយ ៣- អាហារពេលព្រឹក អ្នកស្រាវជ្រាវបានបង្ហាញថាការញ៉ាំ​អាហារពេលព្រឹកជាប្រចាំអាចជួយជំរុញដល់ផ្នែក​ផ្លូវ​អារម្មណ៍យើង​ដែរ​។ លើសពីនេះអាហារពេលព្រឹកដែលមានតុល្យភាពអាច​ជួយបង្កើនការចងចាំ ផ្តល់ថាមពលបានយូរសម្រាប់ពេញមួយថ្ងៃ និងធ្វើឲ្យយើង​មាន​អារម្មណ៍ល្អ។ ប្រសិនបើយើង​មិនបានញ៉ាំអាហារពេលព្រឹកជាប្រចាំនោះទេ​​យើង​នឹងមានអារម្មណ៍ថាអស់កម្លាំង […]


អាហារូបត្ថម្ភ

អាហារ ៨ មុខនេះសម្បូរដោយពពួករ៉ែសំខាន់ៗសម្រាប់សុខភាព

ជាតិរ៉ែ​គឺជា​សារធាតុ​មាន​ក្នុង​អាហារ និង​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ណាស់ ហើយជាតិ​រ៉ែ​បែង​ចែក​ជា​ពីរ​ក្រុម​ទៅ​តាម​តម្រូវការ​របស់​រាងកាយ។ ជាតិ​រ៉ែ​ដែល​រាងកាយ​ត្រូវ​ការ​ច្រើន​មាន​កាល់ស្យូម ប៉ូតាស្យូម សូដ្យូម ផូស្វ័រ និង​ម៉ាញេស្យូម។ ចំណែក​ជាតិ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​តិច​ប៉ុន្តែ​សំខាន់​ដូចគ្នា​មាន​ដូចជា​ជាតិដែក ស្ពាន់ ស័ង្កសី អ៊ីយ៉ូត ម៉ង់កាណែស(Manganese) និង​សេលេន្យូម(Selenium)។ ជាតិរ៉ែ​ទាំង​នេះ​សម្បូរ​នៅ​ក្នុង​អាហារ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ។ ១. គ្រាប់​ផ្លែឈើ (Nuts) ពពួក​គ្រាប់​ផ្លែឈើ​សម្បូរ​ដោយ​ពពួក​រ៉ែ​ច្រើន​ប្រភេទ​ដូចជា​ម៉ាញេស្យូម ស័ង្កសី ស្ពាន់ សេលេន្យូម(Selenium) ផូស្វ័រ និង​ម៉ង់កាណែស(Manganese)។ គ្រាប់​ផ្លែឈើ​នេះ​រួមមាន​គ្រាប់​អាល់ម៉ុន គ្រាប់​ស្វាយចន្ទី គ្រាប់ walnut ជាដើម។ ២. ពពួក​សាច់​សត្វ​មាន​សំបក​ ពពួក​សាច់​សត្វ​មាន​សំបក​ដូចជា​អយស្ទើរ លៀស សុទ្ធតែ​សម្បូរ​ដោយ​ស័ង្កសី ស្ពាន់ ជាតិដែក និងសេលេន្យូម​​(Selenium)។ ស័ង្កសី​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ ការ​ធ្វើ​មេតាបូលីស និង​ការ​ជួយ​ឲ្យ​ជាសះស្បើយ​នៃ​របួស​ផ្សេងៗ។ ៣. គ្រឿងក្នុង​សត្វ ទោះ​បី​គ្រឿង​ក្នុង​សត្វ​មិន​សម្បូរ​ប្រូតេអ៊ីន​ដូច​ពពួក​សាច់ ប៉ុន្តែ​គ្រឿង​ក្នុង​សត្វ​សម្បូរ​ដោយ​ជាតិ​រ៉ែ។ ថ្លើម​គោ​៨៥ក្រាម​ផ្តល់​ សេលេន្យូម​​​​(Selenium) ៥៥% ស័ង្កសី ៤១% ជាតិដែក ៣១% និង​ផូស្វ័រ ៣៣%​ នៃ​​កម្រិត​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​ជាតិរ៉ែ គ្រឿង​ក្នុង​សត្វ​មាន​វីតាមីន B12 វីតាមីន A និងFolate។ ៤. ត្រី​សាឌីន ត្រី​សាឌីន​មាន​ផ្ទុក​វីតាមីន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ហេតុផលទាំងនេះហើយបានជាយើងត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានត្រឹមត្រូវ

យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​ក្នុង​មួយ​ថ្ងៃ​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ប៉ុន្តែ​​គ្នាយើង​ដឹង​ទេ​ថា​មក​ពី​មូលហេតុ​អ្វី? អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​រក្សា​ជាតិ​ទឹកក្នុង​ខ្លួន​បាន​គ្រប់​គ្រាន់​​។ ១. ជួយ​ដល់​ការ​បំពេញ​ការងារ​ផ្សេងៗ ការ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ការ​បំពេញ​ការងារ​បាន​ទោះបី​ជាយើង​​បាត់បង់​ជាតិទឹក​ត្រឹម​ ២%​ក៏​ដោយ។ នេះ​អាច​មក​ពី​អាការៈ​អស់​កម្លាំង បាត់បង់​ការ​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ លែង​ចង់​ធ្វើ​កិច្ចការ​ផ្សេងៗ និង​អាច​ប៉ះពាល់​ដល់​ការ​ហាត់​ប្រាណ​ដែរ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​រក្សា​ជាតិ​​​ទឹកបាន​ល្អ​មិន​ត្រឹម​តែ​បង្ការ​អាការៈ​រៀបរាប់​ខាង​លើ​ទេ ​នៅ​អាច​បន្ថយ​អាការៈ Oxidative stress (អតុល្យភាព​នៃ​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយ) ដែល​បង្ក​ដោយ​សកម្មភាព​ប្រើ​កម្លាំង​ខ្លាំងៗ។ ដោយសារ​សាច់ដុំ​បង្កើត​ដោយ​ជាតិ​ទឹក​រហូត​ដល់​៨០% ដូចនេះ​ការ​រក្សា​ជាតិ​ទឹក​អាច​ជួយ​រក្សា​​ស្ថានភាព​សុខភាព​ផ្លូវ​កាយ​បាន​ល្អ។ ២. ល្អ​សម្រាប់​មុខងារ​ខួរក្បាល ការ​រក្សា​ជាតិ​ទឹក​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​មុខងារ​ខួរក្បាល។ ការសិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​បាត់បង់​ជាតិ​ទឹក​មួយ​ទៅ​ពីរ​ភាគរយ​ក៏​អាច​ធ្វើ​ឲ្យ​មុខងារ​ខួរក្បាល​ចុះ​ខ្សោយ​ដែរ។ ការ​សិក្សា​មួយ​បាន​សិក្សា​ទៅ​លើ​មនុស្ស​ស្រី​ពេញ​វ័យ​បាន​បង្ហាញ​ថា​ស្ត្រី​ដែល​បាត់បង់​ជាតិ​ទឹក​ ១,៣៦%​ក្រោយ​ពី​ហាត់ប្រាណ​រួច​មាន​បញ្ហា​ក្នុង​ការ​ផ្ដោត​អារម្មណ៍ អារម្មណ៍​ឡើងចុះ និង​ឧស្សាហ៍​ឈឺ​ក្បាល។ ការ​សិក្សា​ស្រដៀង​នេះ​ដែរ​ប៉ុន្តែ​សិក្សា​លើមនុស្ស​ប្រុស​ក៏​បាន​បង្ហាញ​ថា​ការ​បាត់បង់​ជាតិ​ទឹក​ ១,៥៩%​អាច​បង្កើន​អាការៈ​អស់​កម្លាំង អារម្មណ៍​ថប់​បារម្ភ និង​ការ​ចង​ចាំ​ថយ​ចុះ។ ៣. បង្ការ និង​ព្យាបាល​អាការៈ​ឈឺ​ក្បាល ការ​បាត់បង់​ជាតិ​ទឹក​អាច​ជា​មូលហេតុ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ទៅ​លើ​មនុស្ស​មួយ​ចំនួន។ ​ការ​សិក្សា​ថ្មី​ៗ​ជាច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​ផឹក​ទឹក​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ព្យាបាល​ និង​បង្ការ​អាការៈ​ឈឺក្បាល។ ៤. ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​បញ្ចេញ​កាកសំណល់ ទឹក​ជួយ​ក្នុង​ការ​បំបែក​អាហារ និង​ជួយ​រំលាយ​ពពួក​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ពី​ក្នុង​អាហារ​ ហើយ​ជួយ​បញ្ជូន​ពពួក​វីតាមីន​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ ក្រៅ​ពី​នេះ​ទឹក​ក៏​ជួយ​រាងកាយ​ក្នុង​បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹក​នោម និង​លាមក​ដែរ។ រាងកាយ​យើង​ត្រូវ​ការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​បង្ការ​ការ​ទល់លាមក។ ម៉្យាងទៀត ​តម្រង​នោម​​បញ្ចេញ​កាក​សំណល់​ក្នុង​រាងកាយ​តាម​រយៈ​ទឹក​នោម​ ហើយ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ជួយ​តម្រងនោម​ដំណើរការ​បាន​ល្អ និង​បង្ការ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម។ ៥. រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ ការ​រក្សា​ជាតិ​គឺ​សំខាន់​ក្នុង​ការ​រក្សា​សីតុណ្ហភាព​រាងកាយ។ រាងកាយ​របស់​យើង​បាត់បង់​ជាតិ​ទឹក​តាមរយៈ​ញើស​អំឡុង​ពេល​ធ្វើ​សកម្មភាពផ្សេងៗ​ និង​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្ដៅ។ ការ​បែក​ញើស​គឺ​ជួយ​ឲ្យ​រាងកាយ​​ចុះ​​ត្រជាក់ ប៉ុន្តែ​សីតុណ្ហភាព​រាងកាយ​នឹង​កើន​ឡើង​ប្រសិន​ជា​យើង​មិន​បំពេញ​ជាតិ​ទឹក​ដែល​យើង​បាត់បង់។ នេះ​មក​ពី​រាងកាយ​បាត់បង់​អេឡិចត្រូលីត និង​ប្លាស្មា​នៅ​ពេល​បាត់បង់​ជាតិ​ទឹក។ ម៉្យាងទៀត បើ​យើង​បែក​ញើស​ច្រើន​ជាង​ធម្មតា ត្រូវ​​ប្រាកដ​​ថា​​យើង​​ផឹក​​ទឹក​​ឲ្យ​បាន​ច្រើន​ដើម្បី​បង្ការ​ការ​បាត់បង់​ជាតិ​ទឹក។ ដើម្បី​សុខភាព​របស់​យើង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

កុំស្តាយ! ប្រើខ្លាញ់​ ឬប្រេងសល់ដដែលៗទៅចម្អិនអាហារ គ្រោះថ្នាក់សុខភាពខ្លាំងណាស់

មេផ្ទះ​ដែល​ជា​អ្នក​រៀបចំ​អាហារ​សម្រាប់​គ្រួសារ ពិតជា​ធ្លាប់​ធ្វើ​ម្ហូប​ដែល​យក​ខ្លាញ់​នៅ​សេសសល់​ពី​ធ្វើ​លើក​មុន​ៗ មក​ធ្វើ​បន្ត​ទៀត​រហូត​ដល់​អស់។ ការ​ធ្វើ​បែប​នេះ ព្រោះ​ចង់​សន្សំសំចៃ​ការ​ចំណាយ​ក្នុង​គ្រួសារ តែ​ការ​រិះ​ថាំ​បែប​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ប្រាប់​ថា នាំ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ​ទេ។ លោក​បន្ត​ថា​អ្នក​ខ្លះ​ប្រើ​ខ្លាញ់​ដែល​សេសសល់​ពី​ចៀន បំពង យក​ទៅ​ធ្វើ​អាហារ​ទៀត ហើយ​បើ​នៅ​សេសសល់​បន្ត​ទៀត ក៏​បន្ត​ទុក​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គិត​ថា​ធ្វើ​បែប​នេះ​ចំណេញ។ តែ​ជាតិ​ប្រេង​ចាស់ បូក​រួម​នឹង​កម្ទេចកំទី​សាច់ អាច​ប្រតិកម្ម​ជាមួយ​ខ្ទះ ឬ​ឆ្នាំង​ដែក​យប់​ថ្ងៃ​ៗ នឹង​បង្ក​ទៅ​ជា​សារធាតុ​ពុល ដែល​ធ្វើឲ្យ​យើង​បរិភោគ​ទៅ កើត​ជា​ជំងឺ​ផ្សេង​ៗ ​ដូចជា​មហារីក​ពោះវៀន មហារីក​ថ្លើម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បន្ថែម​ទៀត​ថា ​ប្រេង​ពុះ​ច្រើន​ម៉ោង និង​ច្រើន​សា​ចុះ​ឡើង​ៗ ​ធ្វើឲ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់​បំប្លែង (trans) ហើយ​ពេល​ញ៉ាំ​យូរ​ៗ​ទៅ​ នាំឲ្យមាន​ជំងឺ​បេះដូង​ ដូចជា​ស្ទះ​សរសៃ​ឈាម​បេះដូង ខ្លាញ់​រុំ​បេះដូង​ជាដើម។ ក្រៅ​ពី​ជំងឺ​មហារីក និង​បេះដូង ការ​យក​ប្រេង ឬ​ខ្លាញ់​ដដែលៗ​ទៅ​ចៀន និង​បំពង​អាហារ នៅ​បង្កើន​កូឡេស្តេរ៉ល​ខ្ពស់ ហើយ​វា​ក៏​បង្ក​ទៅ​ជា​វិលមុខ ឈឺក្បាល ក្អួត ចង្អោរ ឈឺពោះ ពិបាក​ដង្ហើម ចង្វាក់​បេះដូង​លោត​យឺត សម្ពាធ​ឈាម​ឡើង​ខ្ពស់ នេះ​ជា​អាការៈ​ដែល​យើង​អាច​ជួប​ភ្លាម​ៗ។ ជា​ចុង​ក្រោយ​លោក​បន្ថែម​ថា ប្រេង​ទោះ​ផលិត​ចេញ​ពី​រុក្ខជាតិ​ក៏​ដោយ នៅ​ពេល​ដែល​វា​ត្រូវ​ដុត​កម្ដៅ​​សីតុណ្ហភាព​លើស​ពី ១៨០ អង្សាសេ វីតាមីន និង​​សារធាតុ​ចិញ្ចឹម​ត្រូវ​បំផ្លាញ ថែម​ទាំង​មាន​ប្រតិកម្ម​គីមី អុកស៊ីតកម្ម​កើន​ឡើង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឧស្សាហ៍រំលងអាហារពេលព្រឹក ប្រយ័ត្នបាត់ប្រយោជន៍ ៥ យ៉ាងនេះ

អ្នកណាខ្លះ​ឧស្សាហ៍​អត់ញ៉ាំអីព្រឹកឡើង ប្រញ៉ិបប្រញាប់រត់ទៅសាលា ឬ​កន្លែងធ្វើការ? គ្នាយើង​ខ្លះ​អាច​​រវល់​ខ្លាំង ជាហេតុ​នាំ​បង្ខំចិត្តមិនញ៉ាំអីដើម្បីទាន់ម៉ោង ប៉ុន្តែ​ការ​រំលង​អាហារ​ពេល​ព្រឹក គឺ​ប្រៀប​ដូច​ជា​យើង​​រំលង​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​បាន​មក​ពី​អាហារ​​អ៊ីចឹង​ដែរ​។ តើ​ការ​រំលងឬមិនញ៉ាំអាហារពេលព្រឹក​មាន​បញ្ហា​អ្វី​ខ្លះ​ដល់​សុខភាព? គណនា BMI គណនា BMR ១. បង្ការ​ការ​ឡើង​ទម្ងន់ ការ​សិក្សា​ជា​ច្រើន​បាន​អះអាង​ថា​អ្នក​ញ៉ាំ​អាហារ​ព្រឹក​មាន​ភាព​ងាយ​ស្រួល​ក្នុង​រក្សា​ទម្ងន់។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Tel Aviv បង្ហាញ​ថា​ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​កាបូអ៊ីដ្រាត​ល្អ (បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ) ប្រូតេអ៊ីន និង​បង្អែម​បន្តិចបន្តួច​អាច​ជួយ​ដល់​ជម្រើស​អាហារ​ដ៏​ល្អ​ពេញ​មួយ​ថ្ងៃ។ អាហារ​ពេល​ព្រឹក​បែប​នេះ​អាច​ជួយ​ឲ្យ​រាងកាយ​ឆ្អែត​បាន​យូរ មិន​ញ៉ាំ​ហួស​កំណត់ ឬ​ឃ្លាន​ផ្ដេសផ្ដាស ហើយ​នេះ​ក៏​ជួយ​ដល់​ការ​រក្សា​ទម្ងន់​ដែរ។ ២. បង្កើន​ការ​ផ្ចង់​អារម្មណ៍ នៅ​ពេល​យើង​គេង រាងកាយ​យើង​ក៏​សម្រាក​ដែរ ហើយ​ការ​រំលង​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​រាងកាយ​ព្យាយាម​បង្កើត​ថាមពល​បន្ថែម​ដែល​បង្ក​ឲ្យ​ខួរក្បាល និង​រាងកាយ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​រួមទាំង​ផលិត​អ័រម៉ូន​ស្ត្រេស។ នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ហត់។ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​គឺ​ផ្តល់​ថាមពល​ដល់​ខួរក្បាល និង​រាងកាយ​ដើម្បី​បង្កើន​ការ​ផ្ចង់​អារម្មណ៍ និង​ដាស់​ស្មារតី​ពេញ​មួយ​ថ្ងៃ។ ៣. កាត់​បន្ថយ​ហានិភ័យ​បញ្ហា​បេះដូង ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អត្រា​ជំងឺ​ធាត់​មាន​ការ​ថយ​ចុះ​ពី​៣៥​ទៅ​៥០%​សម្រាប់​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​រាល់​ថ្ងៃ​បើ​ធៀប​ទៅ​នឹង​អ្នក​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក។ ការ​សិក្សា​នេះ​អះអាង​ថា​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មាន​របប​អាហារ​ល្អ​សម្រាប់​សុខភាព​ជួយ​បង្ការ​ជំងឺ​ធាត់ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។ ៤. បង្ការ​ការ​ញ៉ាំ​លើស​កំណត់ ៥០% នៃ​អ្នក​រំលង​អាហារ​ពេល​ព្រឹក​មាន​បញ្ហា​លើស​ទម្ងន់។ ការ​រំលង​អាហារ​ពេល​ព្រឹក​បណ្ដាល​ឲ្យ​រាងកាយ​ឃ្លាន​ខ្លាំង។ នៅ​ពេល​ឃ្លាន​ខ្លាំង យើង​តែង​ញ៉ាំ​អ្វីៗ​គ្រប់​យ៉ាង និង​ក្នុង​កម្រិត​ច្រើន។ យ៉ាង​ណា​មិញ យើង​អាច​បង្ការ​ការ​ញ៉ាំ​ហួស​កំណត់​បាន​ដោយ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ព្រោះ​អាហារ​ពេល​ព្រឹក​ជួយ​យើង​ឆ្អែត​បាន​យូរ និង​មិន​សូវ​ឃ្លាន។ ៥. ជួយ​បង្កើត​ជម្រើស​អាហារ​ល្អៗ អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាទូទៅ​មាន​ទម្លាប់​ញ៉ាំ​របប​អាហារ​ល្អ​សម្រាប់​សុខភាព​ និង​មិន​សូវ​ឃ្លាន​អាហារ​សម្រន់​អំឡុង​ពេល​ថ្ងៃ​ដូច​អ្នក​រំលង​អាហារ​ពេល​ព្រឹក​ទេ។ គ្នាយើង​ដែល​រំលង​អាហារ​ពេល​ព្រឹក​តែង​ញ៉ាំ​អាហារ​សម្រន់​នៅ​​ពេល​ព្រឹក ឬ​ពេល​រសៀល។ បញ្ហា​គឺ​ថា​អាហារ​សម្រន់​ទាំង​នោះ​មាន​ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ​ទាប ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់ និង​អំបិល​ច្រើន​។ ក្រៅ​ពី​នេះ […]


របបអាហារ

ឮថាផឹកស្រាបៀរ​ច្រើន​ធ្វើឲ្យ​ដុះក្បាលពោះ ពិតអត់?

គ្នា​យើង​ប្រ​ហែល​ជា​ធ្លាប់​ឮ​ហើយ​ថា​ការ​ផឹក​ស្រាបៀរ​អាច​ធ្វើ​ឲ្យ​យើង​ដុះ​ក្បាល​ពោះ​បាន។ ចុះ​ម៉េច​បាន​ផឹក​ស្រាបៀរ​នាំ​ឲ្យ​​យើង​​ដុះ​ក្បាល​​ពោះ​​ទៅ​​វិញ? ១- ការប្រមូលផ្តុំជាតិស្រានៅក្បាលពោះ ច្បាប់មូលដ្ឋាននៃការឡើងទម្ងន់គឺបណ្តាលមកពីការកើនឡើងចំនួន​កាឡូរីក្នុងខ្លួនដែរ​។ នៅពេលដែលកាឡូរីក្នុងខ្លួនយើង​ច្រើនលើសតម្រូវការនោះវានឹងបំលែងទៅជាខ្លាញ់។ ខ្លាញ់ ១​ក្រាម ផ្តល់ថាមពលស្មើនឹង៩កាឡូរី ខណៈពេលដែលជាតិអាល់កុល ១ក្រាម មានកម្រិត​ទាបជាងបន្តិចគឺ ៧,១ កាឡូរី។ ជាធម្មតានៅពេលដែលការទទួលបានថាមពលរបស់យើងគ្រប់គ្រាន់ ឬលើសតម្រូវ​ការ នោះមជ្ឈមណ្ឌលកណ្តាលនឹងមានការរំញោចនូវអារម្មណ៍ឆ្អែតដើម្បីកាត់បន្ថយនូវការនាំចូលថាមពលបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយមានការសិក្សាជាច្រើនបានបង្ហាញថាការផឹក​គ្រឿងស្រវឹងមុន ឬអំឡុងពេលអាហារមិនមានឥទ្ធិពលលើបរិមាណអាហារដែលយើងបរិភោគនោះទេ ទោះបីជាមានការបង្កើននូវបរិមាណអាហារក៏ដោយ។ ការផឹកស្រាច្រើន និងមាន​កម្រិត​ខ្លាំងគឺមានជាប់ទាក់ទងនឹងការបង្កើតជាតិខ្លាញ់ច្រើនបើប្រៀបធៀបទៅនឹងការផឹកស្រា​ក្នុង​កម្រិត​ស្រាលទៅមធ្យម។ អត្ថបទពាក់ព័ន្ធ៖  ផឹកស្រាលាយកូកាអ៊ីន អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ ពុលស្រាមានអាការៈម៉េចខ្លះ? អាចស្លាប់អត់? ត្រូវសង្គ្រោះម៉េចវិញ? ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់ អាហារអាចជួយឲ្យយើងទទួលបានថាមពល លើសពីនេះទៀតស្រារឹតតែអាចជួយឲ្យយើង​ទទួលបានថាមពលកាន់តែច្រើន។ មានការសិក្សាលើការពិនិត្យសិស្សចំនួន ១៧នាក់​ ទៅលើការសេពគ្រឿងស្រវឹង អាហារ និងភេសជ្ជៈថាមពល ដោយ​បានរក​ឃើញថា ១០ នាក់ក្នុងចំណោមនោះមានការកើនឡើងនូវចំណង់អាហារបន្ទាប់ពីផឹកគ្រឿនស្រវឹង។ ទោះបីជាសព្វថ្ងៃមានការប្រកែកគ្នាពីការប្រើប្រាស់ជាតិអាល់កុលក៏ដោយ ក៏ការសិក្សាបានរកឃើញថាការកើនឡើងនៃក្បាលពោះគឺបណ្តាលមកពីការផឹកភេសជ្ជៈថាមពល។ ការសេពគ្រឿងស្រវឹងអាចបង្កើននូវចំណង់ក្នុងការឆ្លើយតបទៅនឹងរំញោចចំណង់អាហារដែលអាចមានឥទ្ធិពលលើអ័រម៉ូនដែលទាក់ទងទៅនឹងការឆ្អែត និងការឃ្លាន។ ឧទាហរណ៍ជាតិអាល់កុលត្រូវបានគេរកឃើញថាអាចទប់ស្កាត់នូវឥទ្ធិពលរបស់អ័រម៉ូន Leptin ដែលជាអ័រម៉ូនទទួលខុសត្រូវលើការមានអារម្មណ៍ឆ្អែត។ អាល់កុលក៏ត្រូវបានគេរកឃើញផងដែរលើការទប់ស្កាត់នូវការបំបែកខ្លាញ់ដែលអាចបណ្តាលឲ្យមានការឡើងខ្លាញ់ ហើយធ្វើឲ្យជាតិខ្លាញ់ក្នុងរាងកាយកើនឡើងខ្ពស់ក្នុងរយៈពេលយូរ។ អាចនិយាយបែបម៉្យាងវិញទៀតបានថាការសេពគ្រឿងស្រវឹងអាចធ្វើឲ្យមានការលើសកាឡូរីក្នុងខ្លួនដែលបណ្តាលឲ្យយើងមានការញ៉ាំលើសតម្រូវការ។ គួបផ្សំនឹងការផ្ទុកនូវថាមពលខ្ពស់ក៏បណ្តាលឲ្យមានការប្រមូលផ្តុំនូវកោសិកាខ្លាញ់ឡើងច្រើនក្នុងខ្លួនដែរ។ ២- ហេតុអ្វីបានជានៅក្បាលពោះ មនុស្ស​ប្រុស​ និងមនុស្ស​ស្រីមានការចែកចាយ និងការប្រមូលផ្តុំនូវកោសិកាខ្លាញ់ក្នុងខ្លួនខុសគ្នា។ ដំបូងការប្រមូលផ្តុំនៃការផ្ទុកជាតិខ្លាញ់គឺមានភាពស្រដៀងគ្នារវាងបុរស និងស្រ្តី តែវានឹងមានការប្រែ​ប្រួល​នៅពេលពេញវ័យ។ ស្ត្រីមានជាតិខ្លាញ់ក្រោមស្បែក( subcutaneous ) ច្រើនជាងបុរស។ លើសពីនេះទៀតខ្លាញ់របស់មនុស្ស​ស្រី​ច្រើនកកកុញនៅជុំវិញគូទ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អណ្ដាតលែងដឹងរសជាតិ ត្រចៀក​ស្ដាប់​មិន​សូវ​បាន អាចមកពីកង្វះវីតាមីន B12

B12 ជា​វីតាមីន​សំខាន់​ខ្លាំងណាស់ វា​តួនាទី​​ក្នុង​ការ​ផលិត​កោសិកា​ឈាម​ក្រហម និង DNA ថែមទាំង​ជួយ​ចរន្ត​ឈាម ឲ្យ​បញ្ជូន​អុកស៊ីសែន ទៅ​រាងកាយ​គ្រប់​ផ្នែក។ វីតាមីន B12 ជាប្រភេទវីតាមីនដែលរលាយក្នុងទឹក និងជាទូទៅវីតាមីននេះប្រេីដេីម្បីជំនួយកម្លាំង។ ​លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​រាងកាយ​យើង​ខ្វះ​វីតាមីន B12 នោះ​សកម្មភាព​ប្រចាំថ្ងៃ ពិតជា​មិន​ប្រក្រតី។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា កាលណា​ខ្វះ​វីតាមីន B12 យើង​នឹង​ជួប​បញ្ហា​គ្មាន​កម្លាំង​កំហែង ខ្សោយ រហូត​ក្លាយ​ជា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ទៀត​ផង។ វីតាមីន B12 ភាគច្រើនមាននៅក្នុងឈីស សាច់ត្រី សត្វ​មាន​សំបក សាច់​គោ និងផលិតផលធ្វើពីទឹកដោះគោជាដើម ហើយបើ​និយាយ​ពី​មុខងារ​របស់​វីតាមីន B12 វិញ​ មាន​ច្រើន​យ៉ាង​ណាស់៖ - ជួយ​ចលនា​ឈាម​រត់​ស្រួល - ជួយ​ដល់​ការ​រំលាយ​អាហារ - ជួយ​រាងកាយ​ស្រូប​ជាតិ​ដែក​បាន​ល្អ - បង្កើន​កោសិកា​ឈាម​ក្រហម - កាត់​បន្ថយ​ខ្លាញ់ និង​កាបូអ៊ីដ្រាត​មិន​ល្អ - បង្កើន​អ័រម៉ូន​សម្រួល​ដល់​ប្លោកនោម។ ចំពោះ​រោគសញ្ញា​ដែល​បង្ហាញ​ថា យើង​កំពុងមាន​បញ្ហា​​ខ្វះ​វីតាមីន B12 ក្នុង​រាងកាយ​មែន​នោះ នឹង​មាន​ប្រតិកម្ម​ដូចខាងក្រោម៖ - នៅ​ក្មេង​សោះ ប៉ុន្តែ​ឧស្សាហ៍​ភ្លេចភ្លាំង តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ - មាន​បញ្ហាស្ពឹក​ៗ និង​ភ្ញាក់​កន្ទ្រាក់​ៗ ដោយសារ​តែ​កង្វះ​វីតាមីន B12 បណ្ដាល​ឲ្យ​ខូច​សរសៃប្រសាទ - […]


អាហារូបត្ថម្ភ

ផ្លែពោត លាក់អាថ៌កំបាំងច្រើន​ចំពោះសុខភាព​

និយាយ​រឿង​ពោត គ្នា​យើង​បាន​ដឹង​ហើយ​ថា ​ជាដំណាំ​ស្បៀង​សំខាន់​បន្ទាប់​ពី​ដំណាំ​ស្រូវ​ បន្ថែម​ពី​នោះ​​​ក៏​ជា​ចំណី​អាហារ​ដ៏ឆ្ងាញ់ ដែល​អាច​យក​ច្នៃ​ជា​ម្ហូប ឬ​ធ្វើ​បង្អែម​ក៏​បាន។ អ្វី​ពិសេស​ទៅ​ទៀត​នោះ គឺ​ផ្លែ​ពោតផ្តល់​ប្រយោជន៍​មួយ​ចំនួន​ទៅ​ដល់​សុខភាព​​ផង​ដែរ ដោយ​សារ​តែ​ពោត​​មាន​ផ្ដល់​សារជាតិ​ចិញ្ចឹម​​​ដល់​រាង​កាយ​ជាច្រើន​យ៉ាង​។​ ​១. សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ ពោត​មាន​សារធាតុ​​ប្រឆាំង​អុក​ស៊ីត​កម្ម​ជា​ច្រើន ដូច​ជា Phytonutrients និង Carotenoids ជា​ដើម​ (ពិសេស​នៅ​ក្នុង​ពោត​ពណ៌​លឿង)។ ក្រៅ​ពី​នេះ គឺ​នៅ​មាន​សារធាតុ​ផ្សេង​ៗ​ទៀត​ដូច​ជា Lutein Zeaxanthin អាស៊ីដ Vanillic អាស៊ីដ​ Ferulic និង​សារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ មួយ​ចំនួន​ទៀត​ដែល​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព។ អត្ថបទពាក់ព័ន្ធ៖ ​​ការសិក្សា៖ ពូជ​ពោត​ពណ៌​​ស្វាយ​ថ្មី អាច​ប្រឆាំង​​ជំងឺទឹក​នោម​ផ្អែម ធាត់​ខ្លាំង និង​រលាក​ ចំណី ៧ មុខ ញ៉ាំ​ទៅ ​ឆាប់​ឆ្អែត​លឿន ទោះ​ញ៉ាំ​បាន​តិច​ក៏ដោយ គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ ញ៉ាំអាហារប៉ុន្មានប្រភេទនេះអាចជួយឲ្យ​រោមភ្នែកដុះវែងស្អាត ២. ជាតិ​សរសៃ​ (Fiber) នៅ​ក្នុង​ពោត​ មាន​សារធាតុ​សរសៃ​ (Fiber) ដែល​​មាន​ប្រយោជន៍​ល្អ​សម្រាប់​សុខភាព​ ក្នុង​កម្រិត​គ្រាប់​ពោត​មួយ​ពែង គឺ​មាន​ជាតិ​សរសៃ​រហូត​ទៅ​ដល់ ៣,៥ ក្រាមឯណោះ។ សារធាតុ​សរសៃ​ទាំង​នោះ​ មិន​ត្រឹម​តែ​​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម វា​ថែម​ទាំងជួយ​បង្ការ​រោគ​ទល់​លាមក​ និង​កាត់​បន្ថយ​ការ​ប្រឈម​ជាមួយ​នឹងការ​កើន​ឡើង​ជាតិ​ខ្លាញ់​មិន​ល្អ​ក្នុង​ឈាម​ទៀតផង​។ ចំពោះ​អ្នក​ដែល​តម​អាហារ​វិញ ពោត​គឺ​ជា​អាហារ​ល្អ​បំផុត​ដែល​គួរ​ជ្រើស​រើស ព្រោះ​ពោត​​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​ឆ្អែត​​បាន​យូរ​ និង​​មិន​ឆាប់​ឃ្លាន​​នោះ​​ទេ​។ ៣. កាបូ​អ៊ី​ដ្រាត ជា​ទូទៅ​មនុស្ស​ធម្មតា​ម្នាក់​ត្រូវ​ការ​ជាតិ​កាបូអ៊ីដ្រាត​យ៉ាង​ហោច​ណាស់ […]


អាហារូបត្ថម្ភ

អាហារ ៨​​ មុខនេះសម្បូរវីតាមីន B7 ល្អសម្រាប់ភ្នែក​ សក់ និង​ស្បែក

Biotin គឺជា​វីតាមីន B មួយ​ប្រភេទ​ដែល​ជួយ​រាងកាយ​បំលែង​អាហារ​ទៅ​ជា​ថាមពល ហើយ​គេ​ក៏​ហៅ​ Biotin ថា​វីតាមីន H ឬ​វីតាមីន B7។ វីតាមីន​នេះ​​សំខាន់​សម្រាប់​ភ្នែក សក់ ស្បែក មុខងារ​ខួរក្បាល និង​មុខងារ​ថ្លើម។ រាងកាយ​មិន​អាច​ស្តុក​វីតាមីន​នេះ​ទុក​ទេ ដូចនេះ​រាងកាយ​ត្រូវ​ការ​ទទួល​វីតាមីន​B7 ​តាមរយៈ​អាហារ ​ដែល​កម្រិត​ត្រូវការ​ក្នុង​មួយ​ថ្ងៃ​គឺ​ ៣០​មីក្រូក្រាម​។ ១. ស៊ុត​ក្រហម ស៊ុត​សម្បូរ​ដោយ​ពពួក​វីតាមីន B ប្រូតេអ៊ីន ជាតិ​ដែក និង​ផូស្វ័រ ប៉ុន្តែ​ស៊ុត​ក្រហម​សម្បូរ​ដោយ​វីតាមីន B7 ។ ស៊ុត​ឆ្អិន​ ៥០ក្រាម​ផ្តល់​វីតាមីន B7 ប្រហែល​១០​មីក្រូក្រាម។ ២. ពពួក​សណ្តែក ពពួក​សណ្ដែក​ដូចជា​គ្រាប់​សណ្ដែក សណ្ដែក​ហោឡាំងតាវ (peas ) និង​សណ្ដែក lentil សុទ្ធតែ​មាន​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ច្រើន។ ប៉ុន្តែ​សណ្ដែក​ដី និង​សណ្ដែក​សៀង​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ Biotin ដែរ​។ សណ្ដែកដី​ ២៨​ក្រាម​ផ្ទុក​វីតាមីន B7 ៥​មីក្រូក្រាម និង​សណ្ដែក​សៀង​១០០ក្រាម​ផ្ដល់​វីតាមីន B7 ១៩,៣​មីក្រូក្រាម។ ៣. ថ្លើម​សត្វ ថ្លើម​សម្បូរ​ដោយ​វីតាមីន H ឬB7។ ថ្លើម​គោ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស