របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង

ដោយសារ​ស្រុកខ្មែរយើង ញ៉ាំបាយ​ប្រចាំថ្ងៃ ដូច្នេះ​យើងច្បាស់​ជាដឹង​ហើយ​ថា ក្រោយ​ញ៉ាំបាយ​រួច យើង​ងងុយ​គេង​ខ្លាំង ពេលខ្លះត្រូវ​រកកន្លែង​គេងថ្ងៃ​បន្ដិច​សិនទើបបាន។ នេះដោយសារ​ក្នុង​បាយ មាន​សមាសធាតុ Glycemic យ៉ាងច្រើន។ ប៉ុន្ដែ ក្រៅពី​បាយ នៅមាន​អាហារ​មួយចំនួន​ទៀត ​ធ្វើ​ឲ្យ​យើង​ងងុយគេង បើកភ្នែក​សឹងមិន​រួច​នោះទេ ក្រោយ​ញ៉ាំរួច។ ១- ផ្លែចេក ជាតិស្ករ ប៉ូតាស្យូម និង​ម៉ាញេស្យូម នៅក្នុង​ផ្លែចេក បាន​ផលិត Tryptophan ចូលទៅ​ក្នុង​ខួរក្បាល បណ្ដាល​ឲ្យ​យើង​ងងុយគេង។ ២- ត្រីសម្បូរខ្លាញ់ អាស៊ីដ ដែលមាន​នៅក្នុង​ត្រីសាលម៉ុន ធូណា និង​ត្រីសម្បូរ​ខ្លាញ់​ផ្សេងទៀត ជំរុញ​ការ​ផលិត​អ័រម៉ូន Melatonin ដែល​ជា​អ័រម៉ូន​កំណត់​ការគេង។ ក្រោយ​ញ៉ាំ​ពពួក​ត្រីសម្បូរ​ខ្លាញ់ វាជួយ​បន្ថយ​កម្រិត​អ័រម៉ូន​ស្ត្រេស​ក្នុង​ឈាម និង​ធ្វើឲ្យ​យើង​ងងុយគេង។ ៣- ផ្លែឈើរី ផ្លែឈើរី មានបរិមាណ Melatonin យ៉ាងច្រើន បើយើង​ញ៉ាំ​ផ្លៃឈើរី ១ដៃ មិនអីទេ តែ​បើយើង​ផឹក​ទឹកផ្លែឈើរី ១​កែវវិញ យើង​នឹង​ងងុយគេង​យ៉ាងខ្លាំង។ ៤- គ្រាប់ Almonds គ្រាប់ Almonds នេះ សម្បូរដោយ Tryptophan ដែល​ជាប្រភេទ​អាមីណូអាស៊ីដ ផលិត​អ័រម៉ូន Melatonin។ ជាងនេះទៅទៀត គ្រាប់ […]


អាហារូបត្ថម្ភ

ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត

ធ្លាប់​តែឮ​គេ​ថា អូមេហ្គា ៣ ល្អខ្លាំង ប៉ុន្តែ​គ្នា​យើង​ខ្លះ ពិសេស​ប៉ាម៉ាក់ ​មាន​កូន​តូច​ៗ នៅ​មិន​ទាន់​ស្គាល់​ច្បាស់​ពីសារធាតុ​ពិសេស​នេះនៅឡើយ។ អូមេហ្គា ៣ ត្រូវ​គេ​ជឿថា ពិត​ជា​ល្អ​ខ្លាំង​ចំពោះ​សុខភាព​ខួរ​ក្បាល ទាំងចាស់​ទាំងក្មេង ហេតុនេះទើប​ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​គុណ​ប្រយោជន៍​របស់ អូមេហ្គា ៣ ល្អ​ម៉េចខ្លះ? រក​នៅ​ណា​បាន? ឲ្យ​គ្នា​យើង​បាន​ដឹង​ទាំង​អស់​គ្នា។ ១- អត្ថប្រយោជន៍​អូមេហ្គា ៣ អូមេហ្គា ៣ (Omega-3)  ​ជាអាស៊ីដ​ខ្លាញ់​ដ៏​ល្អ អាច​លើក​កម្ពស់​​ភ្នាស​ខួរ​ក្បាល និងបង្កើត​កោសិកា​ខួរ​ក្បាល​ថ្មីៗ អាច​ជួយយើង​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ ដូច​ជា ​ការ​បាក់​ទឹក​ចិត្ត ​វង្វេងវង្វាន់ ដោយ​ជំរុញឲ្យ​​មាន​ស្មារតី​ល្អ និងបង្កើន​ការ​ចងចាំ។ យ៉ាងណាក៏​ដោយ អ្នក​វិទ្យាសាស្ត្រ​​ជឿ​ថា​ មាន​មនុស្ស​ពេញ​វ័យ​ជា​ច្រើន ​បាន​ធំ​​លូតលាស់​មក ​ដោយមាន​បញ្ហា​ខ្វះ​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា ៣​ នេះឯង ហើយ​បញ្ហា​កង្វះ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ គឺ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​បេះដូង ជំងឺមហារីក រលាក​សន្លាក់ និងជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត។ ២- ប្រភព​​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ អាច​រក​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣​ ក្នុង​រុក្ខជាតិ និងសាច់​សត្វ ខណៈគ្រាប់​ធញ្ញជាតិ​​កែច្នៃ​ហើយ ឬ​ក៏​ប្រេង​របស់​វា […]


របបអាហារពិសេស

មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន

ធ្លាប់​តែ​ឮ​ពេទ្យ​ប្រាប់ ញ៉ាំ​អាហារឲ្យ​មាន​តុល្យភាព ទើប​សុខភាព​ល្អ ប៉ុន្តែ​គ្នា​យើង​ខ្លះ អត់​ទាន់​ដឹង​ថា របបអាហារ​មាន​តុល្យ​ភាព​ម៉េច​នៅ​ឡើយ​ទេ។ អាហារ​មាន​តុល្យភាព សំដៅ​លើ​របបអាហារ​ល្អ មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ សក្តិសម​នឹង​រាង​កាយ​យើង​ម្នាក់ៗ ទាំង​ប្រូតេអ៊ីន ជាតិរ៉ែ វីតាមីនជាដើ​ម។ ហើយ​ក្រៅរបបអាហារ​ល្អៗ ទាំង ៣ពេល ក្មេង​ក៏​ត្រូវ​ទទួល​បាន​អាហារូបត្ថម្ភ​មួយ​ចំនួន​ទៀត មាន​រៀប​រាប់​ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ” ខាង​ក្រោម​នេះ។ ១- អាហារ​ផលិត​ពី​ទឹក​ដោះគោ អាហារ​ប្រភេទ​ទឹក​ដោះគោ ​មាន​ដូច​ជា ​ទឹក​ដោះ​គោ ប៊័រ ឈីស នឹង​អាហារ​មួយ​ចំនួន​​ទៀត ផលិត​ពីទឹក​ដោះ​គោ។ អាហារ​ទឹក​ដោះគោ ​មាន​សារៈ​សំខាន់​សម្រាប់​ដង​ខ្លួន​យើង ដោយ​​វា​ផ្ដល់នូវ​​វីតាមីន D និងសម្បូរ​ដោយ​ពួក​ខ្លាញ់​ឆ្អែត​ អាច​ជួយ​ក្នុង​ការ​កាត់​កម្រិតខ្លាញ់​អាក្រក់ និ៨ងកាឡូរីពី​ក្នុង​ខ្លួន​យើង។ អាហារ​ផ្សេង​សម្រាប់​ជំនួសអាហារ​ទឹក​ដោះ​គោ មាន​ដូច​ជា​ អាហារ​ផលិត​ពី​សណ្ដែក ឬ​ប្រភេទ​គ្រាប់​ធញ្ញ​ជាតិ។ ២- ប្រូតេអ៊ីន ភាគ​ច្រើន​ប្រូតេអ៊ីនសម្បូរ​នៅក្នុងសាច់​គ្រប់​ប្រភេទ ដូច​ជា ​សាច់​មាន់ សាច់​គោ សាច់​ជ្រូក​ សុទ្ធ​តែ​ជា​ប្រភព​ផ្ដល់​ប្រូតេអ៊ីន​ច្រើន​បំផុត។ យ៉ាង​ណា ត្រី ស៊ុត សណ្ដែក និង​តៅ​ហ៊ូ ក៏​​សុទ្ធ​តែ​ប្រភេទ​អាហារ​ផ្ដល់​ប្រូតេអ៊ីន​ច្រើនដូច​គ្នា។ សាច់​កែ​ឆ្នៃ​មាន​ដូច​ជា​សាច់​ក្រក ឬ​សាច់​ប៉ាតេ​ មិន​គួរ​យក​មក​ឲ្យ​ក្មេង​ៗ​ញ៉ាំ​ឡើយ ដោយ​សារ​តែ​វា​សម្បូរ​​ទៅ​ដោយ​សូដ្យូម​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ

ឈឺក្បាលប្រកាំង (Migraine) ជាបញ្ហា​ឈឺក្បាល​ញឹកញាប់ កើតឡើង​ត្រង់ផ្នែក​ជាច្រើន​នៃក្បាល ហើយ​មិនងាយ​ជាដាច់​នោះទេ។ យើងអាច​លេប​ថ្នាំ ដើម្បី​បំបាត់​បញ្ហា​នេះ ប៉ុន្ដែ​វា​ជា​វិធី​បណ្ដោះអាសន្ន​ ព្រោះ​ការឈឺក្បាល នឹង​កើតឡើង​វិញ​ដដែល។ ទោះយ៉ាងណា មាន​អាហារ​មួយ​ចំនួន ជួយ​បង្កើន​ការ​ការពារ និង​ប្រឆាំង​​បញ្ហា​ឈឺក្បាល​ប្រកាំង ដែល​យើង​អាច​ញ៉ាំ​ប្រចាំ​ថ្ងៃ ដើម្បី​កុំឲ្យ​បញ្ហា​នេះ កើតឡើង។ ខាងក្រោមនេះ ជាប្រភេទ​អាហារ​ជួយ​ប្រឆាំង​បញ្ហា​ឈឺក្បាលប្រកាំង ហើយ​មិនពិបាករកទេ។ ១. ផ្លែប័រ ផ្លែប៊ឺរ មិនត្រឹមតែ​មានរសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះទេ វាថែមទាំង​ជួយ​ប្រឆាំង​បញ្ហា​ឈឺក្បាល​ប្រកាំង​ទៀត។ ផ្លែប៊ឺរ សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូចជា Lutein និង Zeaxanthin ជួយ​បំបាត់​បញ្ហា​ឈឺក្បាល​ខ្លាំង និង​ការពារ​បញ្ហា​នេះ មិន​ឲ្យ​កើតមាន​ទៀត​ផង។ ២. ត្រីសាលម៉ុន ត្រីសាលម៉ុន សម្បូរ​ដោយ​អាស៊ីខ្លាញ់ អូម៉េហ្កា ៣ (Omega-3 fatty Acids) និង​វីតាមីន B-2 ដែល​ជួយ​ការពារ​ប្លាកែត មិន​ឲ្យ​កកជាដុំ ឬស្អិត ដែល​ជាកត្តាមួយ បង្កឲ្យ​ឈឺក្បាល​ញឹកញាប់។ វាក៏​ជួយ​កាត់បន្ថយ​ការរលាក និង​ជួយ​ប្រឆាំង​បញ្ហា​ឈឺក្បាលប្រកាំង​ផងដែរ។ ៣. ដំឡូងជ្វា ឬដំឡូងផ្អែម ដំឡូងផ្អែម មិនត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ វាថែម​ទាំងជួយ​ប្រឆាំង​បញ្ហាឈឺក្បាល​ប្រកាំង​ថែមទៀត។ ដំឡូងផ្អែម សម្បូរ​ដោយ​វីតាមីន C វីតាមីន […]


រូបមន្តសុខភាព

តើមួយថ្ងៃមនុស្សយើងត្រូវការថាមពលប៉ុន្មាន​កាឡូរី​?

ពេល​អ្នក​ញ៉ាំ​អាហារ​អ្នក​តែង​តែ​មើល​ព័ត៌មាន​ថា​តើ​មាន​ប៉ុន្មាន​កាឡូរី​ទើប​គ្រប់​គ្រាន់។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​តើ​ក្នុង​មួយ​ថ្ងៃ​តើ​មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​ប៉ុន្មាន​កាឡូរី​ទើប​គ្រប់គ្រាន់​ដែល​វា​មាន​ទំនាក់ទំនង​ទៅ​នឹង​សំពាធ​ឈាម​របស់​អ្នក​ផង​ដែរ។អត្ថបទ​ខាង​ក្រោម​នឹង​ប្រាប់​អ្នក​ពី​ព័ត៌មាន​ទាំង​នេះ៖ ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​ត្រូវ​ការ​ប៉ុន្មាន​កាឡូរី? តម្រូវ​ការ​កាឡូរី​គឺ​ប្រែប្រួល​ទៅ​តាម​អាយុ,ភេទ,កម្ពស់​,ទម្ងន់​និង​ការ​បញ្ចេញ​កម្លាំង​ពលកម្ម​រៀង​ៗ​ខ្លួន​ៗ​ប្រចាំ​ថ្ងៃ។ហើយ​ចំនួន​កាឡូរី​ដែល​អ្នក​ត្រូវការ​អាច​ប្រែ​ប្រួល​ទៅ​តាម​ជំងឺ​ដែល​អ្នក​កំពុង​មាន​និង​តម្រូវ​ការ​ពិសេស​របស់​អ្នក។ឧ៖ប្រសិន​បើ​អ្នក​ចង់​សម្រក​ទម្ងន់​(ស្រក​ទម្ងន់​អាច​ជួយ​បន្ថយ​សំពាធ​ឈាម​បាន​)អ្នក​ត្រូវ​ការ​តែ​៥០០​ទៅ​១០០០​កាឡូរី​ប៉ុណ្ណោះ​ដែល​តិច​ជាង​ចំនួន​ធម្មតា។ ស្ត្រី​វ័យ​ជំទង់​ត្រូវ​ការ​ពី​១៦០០​ទៅ​២៤០០​កាឡូរី​ក្នុង​១​ថ្ងៃ។បុរស​ពេញ​វ័យ​ត្រូវ​ការ​ពី​២០០០​ទៅ​៣០០០​កាឡូរី​។ក្មេង​និង​កុមារ​ត្រូវ​ការ​១០០​ទៅ​២០០០​កាឡូរី​។កុមារ​ធំ​ៗ​ត្រូវ​ការ​ពី​១៤០០​ទៅ​៣២០០​កាឡូរី​ដែឡ​ក្មេង​ប្រុស​ត្រូវ​ការ​ច្រើន​ជាង​ក្មេង​ស្រី។ឧ៖ប្រសិន​បើ​ជា​ស្ត្រី​២៥​ឆ្នាំ​និង​ធ្វើ​ការ​ត្រូវ​ការ​កម្លាំង​មធ្យម​នោះ​អ្នក​ត្រូវ​ការ​ពី​២០០​ទៅ​២២០០​កាឡូរី​ក្នុង​១​ថ្ងៃ។ ការ​បរិភោគ​លើស​ចំនួន​កាឡូរី​ដែល​ត្រូវ​ការ​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​តែ​បើ​ញ៉ាំ​មិន​គ្រប់​វិញ​អាច​ឲ្យ​ទៅ​ជា​កង្វះ​អាហារូបត្ថម្ភ។ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គ្រប់​? ដោយ​សារ​តែ​របប​អាហារ​ដែល​មាន​លំនឹង​អាច​ជួយ​បន្ថយ​សំពាធ​ឈាម​បាន​អ្នក​ត្រូវ​រក​ជំនួយ​ពី​អ្នក​ឯក​ទេស​ចំណី​អាហារ​និង​អ្នក​ផ្ដល់​សេវា​សុខភាព​។ពួក​គាត់​នឹង​រៀប​ចំ​របប​អាហារ​ដែល​ត្រ២ម​ត្រូវ​សម្រាប់​អ្នក។មុន​នឹង​ទិញ​អាហារ​គួរ​តែ​អាន​ព័ត៌មាន​ពី​អាហារ​នោះ​សិន។ព័ត៌មាន​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​បរិមាណ​សារធាតុ​ចិញ្ចឹម​ក្នុង​អាហារ។អ្នក​ត្រូវ​មើល​ពី​អាហារ​ណា​ដែល​មាន​បិទ​ប្រាប់​ពី​គ្មាន​ខ្លាញ់​និង​មាន​ជាតិ​សូដ្យូម​តិច​។ភាគ​ច្រើន​នៅ​ក្នុង​សៀវភៅ​មុខ​ម្ហូប​គេ​តែង​តែ​ប្រាប់​ពី​ព័ត៌មាន​ទាំង​នេះ។ ធ្វើ​យ៉ាង​ណា​បន្ថយ​កាឡូរី​ដើម្បី​បន្ថយ​សំពាធ​ឈាម? ប្រសិន​បើ​អ្នក​មាន​ជំងឺ​លើស​ឈាម​អ្នក​ត្រូវ​មាន​របប​អាហារ​ដែល​មាន​តុល្យភាព​។អ្នក​អាច​ប្រើ​របប​អាហារ​របៀប​ដាស(DASH)។នេះ​គឺ​ជា​របប​អាហារ​ដែល​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម។វិធី​ខ្លះ​ៗ​ដែល​ប្រើ​ក្នុង​របប​អាហារ​ដាស​ដើម្បី​បន្ថយ​សំពាធ​ឈាម​រួម​មាន៖ ញ៉ាំ​ផ្លែ​ឈើ​និង​បន្លែ​ឲ្យ​បាន​ច្រើន។អាហារ​មាន​ជាតិ​សរសៃ​ច្រើន​,វីតាមីន​និង​ជាតិ​រ៉ែ។ឧ៖អាច​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ជំនួស​ញ៉ាំ​នំប៉័ង​បាន​។អ្នក​អាច​ញ៉ាំ​បន្លែ​ស្រស់​ជា​មួយ​សាច់​មាន់​ជា​ជាង​ញ៉ាំ​សាច់​សុទ្ធ​យក​ឆ្អែត។ ញ៉ាំ​អាហារ​ដែល​គ្មាន​ជាតិ​ខ្លាញ់​និង​មាន​ជាតិ​ទឹក​ដោះ​គោ​តិច(ទឹក​ដោះ​គោ​,ឈីស​និង​យ៉ៅ​អួរ)។ឧ៖ញ៉ាំ​យ៉ៅ​អួរ​ជំនួស​ការ​ញ៉ាំ​ការ៉េម។ ប្រើ​ប្រាស់​ផលិត​ផល​គ្មាន​និង​មាន​ជាតិ​ខ្លាញ់​តិច។មិន​ត្រូវ​ជៀសវាង​ខ្លាញ់​ឆ្អែត​និង​ខ្លាញ់​សំយោគ​នោះ​ទេ។ បន្ថយ​កាឡូរី​របស់​អ្នក​ម្ដង​បន្តិច​ជា​រៀង​រាល់​ថ្ងៃ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​អង្ករ​ច្រើន​ដូចជា​គ្រាប់​ធញ្ញជាតិ​និង​ផា​ស្តា​​ដោយ​សារ​តែ​សម្បូរ​ជាតិ​សរសៃ។ គ្រប់​គ្រង​ការ​បរិភោគ​ស្ករ​និង​ជាតិ​សូដ្យូម​។អាហារ​កំប៉ុង​ដែល​មាន​ជាតិ​អំបិល​និង​ស្ករ​ច្រើន​គួរ​តែ​ឆែក​មើល​សារធាតុ​ទាំង​នេះ​លើ​សំបក​មុន​នឹង​ទិញ​មក​បរិភោគ។ កាឡូរី​គឺ​ជា​កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឡើង​ទម្ងន់​ហើយ​ការ​ឡើង​ទម្ងន់​គឺ​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​សំពាធ​ឈាម​។ដូច​នេះ​អ្នក​ត្រូវ​តែ​រៀប​ចុះ​របប​អាហារ​របស់​អ្នក​ឲ្យ​ត្រឹម​ត្រូវ។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រើថ្នាំផ្សះលើសាច់មាន់លើសកម្រិត ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

សាច់មាន់​ ជា​អាហារ​ពេញ​និយម​បំផុត​មួយ ​គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ញ៉ាំ ​​​មិន​ត្រឹម​តែ​ឆ្ញាញ់​​ទេ ថែម​ទាំង​ល្អ​សម្រាប់​សុខភាព​ជាជាង​ពពួក​សាច់​ផ្សេង​ទៀត​ផង។ ប៉ុន្តែ​ដោយ​សារ​តម្រូវ​ការ​ច្រើន​លើ​ទី​ផ្សារ មាន់​ត្រូវ​គេ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ដោយ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺ ជួយ​ឲ្យលូត​លាស់​លឿន បង្ក​ក្តី​បារម្ភ​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ពេល​ញ៉ាំ​សាច់​មាន់​ចាក់​ថ្នាំ​ទាំង​នេះ។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពេល​យើង​ញ៉ាំ​សាច់​មាន់​ដែល​ចាក់​ថ្នាំ​ផ្សះ​លើស​កម្រិត។ ១- គុណប្រយោជន៍​សាច់​មាន់ សាច់​មាន់ ​ផ្តល់​គុណ​ប្រយោជន៍​ជា​ច្រើន​ ដូច​ជា បង្កើន​សាច់​ដុំ រក្សា​រាងកាយឲ្យ​​នៅ​ម៉ាំ​មួន បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ដល់​សុខភាព​បេះដូង និង​ថែម​ទាំង​អាច​ជួយ​បន្ថយ​អាការៈឈឺ​ចាប់​ពេល​មក​រដូវ​ទៀត​ផង។ បន្ថែម​ពីនេះ​ បើ​ចម្អិន​បាន​ត្រឹម​ត្រូវ រសជាតិ​សាច់​មាន់​ពិត​ជា​​ឆ្ញាញ់​អស្ចារ្យ ក៏​ជា​ហេតុ​ផល​ ធ្វើ​ឲ្យ​តម្រូវ​ការ​សាច់​មាន់​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការ​កើន​ឡើងតម្រូវ​សាច់​មាន់​លើ​ទី​ផ្សារ អាច​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​សម្រាប់​សុខភាពយើង​ដែល​ញ៉ាំ ​ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ (Antibiotic) ​មិន​បាន​ត្រឹម​ត្រូវ ជាពិសេស​ក្នុង​កសិដ្ឋានចិញ្ចឹម​មាន់​​ខ្នាត​មធ្យម​ និង​ខ្នាត​ធំ​តែ​ម្តង ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។ ២- មូលហេតុ​ញ៉ាំ​មាន់​ចិញ្ចឹម​ក្នុង​កសិដ្ឋានប្រឈម​គ្រោះ​ថ្នាក់ អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា ​កសិករ​ជា​ច្រើន ​បាន​ចាក់​ថ្នាំផ្សះ លើ​សត្វ​ស្លាប​ចិញ្ចឹម ពិសេស​មាន់​ និង​ទា​ ដើម្បីឲ្យ​​ធំលូតលាស់​លឿន ការពារ​ជំងឺផ្សេងៗ និង​ធាត់​ល្អ។ បរិមាណ​ថ្នាំ​ និង​ប្រភេទ​ថ្នាំដែល​ត្រូវ​ចាក់​ទៅ​លើ​សត្វ​មាន់ ទា ​គួរ​ធ្វើ​ទៅ​តាម​ក្រិត​ក្រម ​និង​ច្បាប់​អនុញ្ញាតិ ប៉ុន្តែ​កសិដ្ឋាន​ចិញ្ចឹម ឬ​កសិករ​ភាគ​ច្រើន ដោយ​​ចង់​បាន​ប្រាក់​ចំណេញ​ច្រើន បានចាក់​ថ្នាំ​ច្រើន​ជាង​កម្រិត​អនុញ្ញាតិ​លើ​សត្វ​មាន់​ […]


អាហារូបត្ថម្ភ

រដូវបុណ្យទានជួបជុំបងប្អូន កុំផឹកច្រើនពេក ព្រោះប៉ះពាល់ដល់រាងកាយយើងខ្លាំង

ឲ្យ​តែមាន​ពិធី​បុណ្យទាន បាន​ឈប់សម្រាក មានគ្នា​យើង​មួយ​ចំនួន តែងតែ​ជួបជុំ​បងប្អូន ឬ​ពួកម៉ាក​ចាស់ៗ ដើម្បី​ញ៉ាំអាហារ ឬផឹកស្រា​ជាមួយ​គ្នា ដោយ​ខ្លះ​ផឹកតិចតួច​ទេ តែ​ខ្លះទៀត ផឹកច្រើន​ណាស់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។ ខាងក្រោមនេះ ជាផលប៉ះពាល់​នៃ​គ្រឿងស្រវឹង​លើ​រាងកាយ​របស់​យើង៖ ១. ការំលាយអាហារ និង​ក្រពេញ Endocrine ការផឹកស្រា​ច្រើន អាច​បណ្ដាល​ឲ្យ​អង់ហ្ស៊ីម​រំលាយ​អាហារ​មាន​សកម្មភាព​ខុសប្រក្រតី។ ការកកើត​អង់ហ្ស៊ីម​ច្រើន អាច​បណ្ដាល​ឲ្យ​រលាក​លំពែង (Pancreatitis)។ ការរលាក​លំពែង អាច​មាន​ស្ថានភាព​យូរ និង​បង្ក​ផលវិបាក​ជាច្រើន។ ២. ការខូចសរីរាង្គ​ដោយសារ​រលាក សួត ជាសរីរាង្គ​មួយ ជួយ​បំបែក និង​បណ្ដេញ​សារធាតុ​បង្ក​គ្រោះថ្នាក់​ចេញពី​រាងកាយ​របស់​យើង ដោយរួមមាន​ទាំង គ្រឿងស្រវឹង​ផងដែរ។ នៅពេល​គ្រឿងស្រវឹង បង្ក​ការ​ប៉ះពាល់​កាន់យូរ វា​បណ្ដាល​ឲ្យ​រលាក​សួត​​រ៉ាំរ៉ៃ និង​កើត​ជំងឺ​សួត។ ជាង​នេះ​ទៅ​ទៀត នៅពេល​សួត​ខូច​ហើយ វា​បាត់បង់​សមត្ថភាព​ក្នុង​ការ​បណ្ដេញ​សារធាតុ​ពុល​ចេញ​ពី​រាងកាយ ហើយ​បណ្ដាល​ឲ្យ​សារធាតុ​ពុល កកើត និង​ស្ថិតនៅ​ក្នុង​រាងកាយ​របស់​យើង។ ៣. ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល ការផឹក​ស្រា ឬគ្រឿងស្រវឹង​ច្រើន ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល ហើយ​វា​កាត់បន្ថយ​ទំនាក់ទំនង​រវាង​ខួរក្បាល និង​រាងកាយ។ ជាងនេះទៅទៀត វាបណ្ដាល​ឲ្យ​ខួរក្បាល​របស់​យើង បាត់បង់​ការចងចាំ និង​កាត់​បន្ថយ​សមត្ថភាព ដើម្បី​គិត​ឲ្យ​បាន​ច្បាស់លាស់ និង​សមហេតុផល។ បើសិន​ធ្ងន់ធ្ងរ គ្រឿងស្រវឹង អាច​ធ្វើ​ឲ្យ​ខួរក្បាល​របស់​យើង ខូចមុខងារ​ជា​អចិន្ត្រៃយ៍​តែម្តង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


អាហារូបត្ថម្ភ

អត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព ចែកគ្នាដឹង

ចាប់តាំង​ពី​ពាក់កណ្ដាល​ខែ​កញ្ញាមក ពលរដ្ឋ​ទូទាំង​ប្រទេស​យើង បាន​ចូលរួម​ពិធី​កាន់​បិណ្ឌ​ជាបន្ដបន្ទាប់ ហើយ​បាយដំណើប ជា​អាហារ​បែប​ប្រពៃណី​មួយ​ប្រភេទ ដែល​បងប្អូន​យើង​តែងតែ​រៀបចំ មិន​ដែល​ខាន​នោះទេ ដើម្បី​យក​ទៅ​វត្ត ក៏ដូច​ជា​ញ៉ាំ​នៅ​តាម​គ្រួសារ​នីមួយៗ​ផងដែរ។ តែ​តាមពិត​ទៅ​បាយដំណើប (Sticky Rice or Glutinous Rice) មិនមែន​មាន​តែនៅ​ស្រុក​ខ្មែរ​យើង​ទេ វា​មាននៅ​តាម​ប្រទេស​​អាស៊ី​ជាច្រើន ដោយ​ស្រូវ​ដំណើប​អាច​ដាំដុះ​ទាំង​នៅ​តំបន់​ទំនាប និង​ខ្ពស់រាប ហើយ​សូម្បីតែ​ជនជាតិ​ជប៉ុន ក៏​យក​បាយ​ដំណើប​នេះ ទៅ​ប្រើ​ក្នុង​មុខម្ហូប Sushi ផងដែរ។ បាយដំណើប មាន​ក្លិន​មិនខុស​ពីបាយ​ប្រភេទ​ផ្សេង​ទៀត​ប៉ុន្មាន​ទេ ប៉ុន្ដែ​វាមាន​លក្ខណៈ​ស្អិត​ជាង​បាយ​ប្រភេទ​ផ្សេងទៀត ដោយសារ​វា​មាន​សមាសធាតុ​គីមី Amylopectin យ៉ាងច្រើន។ នៅ​ក្នុង​បាយ​ដំណើប មាន​សារធាតុ​បំប៉ន​ជាច្រើន ដូចជា ប្រូតេអ៊ីន វីតាមីន B ម៉ាញេស្យូម សង្គសី សេឡេញ៉ូម ទង់ដែង និង​ជាតិ​កាកសរសៃ ហើយ​សឹងតែ​គ្មាន​ជាតិ​កូលេស្ដេរ៉ូល និង​ខ្លាញ់។ បើនិយាយ​ពី​អត្ថប្រយោជន៍​បាយ​ដំណើប​ចំពោះ​សុខភាព​វិញ រួមមាន៖ ១. ប្រឆាំង​ជំងឺ​រ៉ាំរ៉ៃ សេឡេញ៉ូម វីតាមីន និង​សារធាតុ​រ៉ែ ក្នុង​បាយ​ដំណើប ជួយ​ជំរុញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម នៅ​ក្នុង​រាងកាយ ដែល​វា​អាច​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​រ៉ាំរ៉ៃ និង​កាត់បន្ថយ​ស្ត្រេស នៅ​ក្នុង​រាងកាយ។ ២. ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម ជាតិ​កាក​សរសៃ នៅ​ក្នុង​បាយ​ដំណើប អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ […]


អាហារូបត្ថម្ភ

អំបិលមានប៉ុន្មានប្រភេទ? ការប្រើប្រាស់ខុសគ្នាម៉េចខ្លះ?

​អំបិល ជា​គ្រឿង​ផ្សំ​មួយ​ក្នុង​ចំណោម​គ្រឿង​​ផ្សំ​ចាំ​បាច់​​ជា​ច្រើន ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ចម្អិន​អាហារ។ ប៉ុន្តែ​គ្នា​យើង​តិច​ណាស់ ដឹង​ពី​ប្រភេទ​អំបិល​​អស់ និង​ការ​ប្រើ​ប្រាស់​ទៅ​តាម​ប្រភេទ​នីមួយៗជាដើម។ ដឹង​ពីប្រភេទ​អំបិល និង​វិធី​ប្រើ​ឲ្យ​ចំ​គោល​ដៅ អាច​ជួយ​ឲ្យ​អាហារ​មាន​រសជាតិឆ្ងាញ់ សុខភាព​ក៏​ល្អ។ ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​អំពី​ប្រភេទ​អំបិល​ទាំង​អស់ ក៏​ដូច​ជា​វិធី​ប្រើ​ប្រាស់​ឲ្យ​ចំ​ប្រភេទ​នីមួយៗ។ ១- អំបិលអ៊ីយ៉ូត អំបិល​ប្រភេទ​នេះ យើង​និយម​​យក​មក​ប្រើ​ច្រើន​ជាង​គេ។ សព្វ​ថ្ងៃ​នេះ​ រោង​ចក្រ​ផលិត​អំបិល​ជា​ច្រើន ផ្ដោត​សំខាន់​លើ​ការ​ផលិត​អំបិល​លាយ​ជា​មួយ​ជាតិ​អ៊ីយ៉ូត ដែល​គេ​ហៅ​ថា​អំបិល​អ៊ីយ៉ូត។ ជាតិ​អ៊ីយ៉ូត​ អាច​ប្រឆាំង​ជាមួយ​ជំងឺទាក់​ទង​ជាតិអ៊ីយ៉ូត​មួយ​ចំនួន ដូច​ជា​ ជំងឺ​ខ្សោយមុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត​ (Hypothyroidism) ​ជា​ដើម។ ​បើ​យើង​មិន​​ចង់​ញ៉ាំ​អំបិល​ច្រើន​ពេក អាច​ញ៉ាំ​សារាយ​សមុទ្រ​ជំនួស​ ដោយ​សារ​សារាយ ​​ក៏​មាន​ផ្ទុក​ជាតិ​អ៊ីយ៉ូត​ច្រើន​ដែរ។ ២- អំបិលសមុទ្រ អំបិល​សមុទ្រ ​ផលិត​ឡើង​ដោយ​ការ​រំហួត​ទឹក​សមុទ្រ វា​ស្រដៀង​គ្នា​ជាមួយ​អំបិល​ធម្មតា​ដែរ ប៉ុន្តែ​អំបិល​ប្រភេទ​នេះ​ សម្បូរ​ដោយ​សារធាតុ​សូដ្យូម​ក្លរួ។ ក្នុង​ទឹក​សមុទ្រ​ មាន​ផ្ទុក​ជាតិ​រ៉ែ​ជា​ច្រើន ​រួម​មាន​ សង្កសី ប៉ូតាស្យូម និង​ពពួក​អ៊ីយ៉ុង​ សុទ្ធ​សឹងជាសារធាតុ​សំខាន់​ៗ​ ជួយ​ដល់​រាង​កាយ​​យើង។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​បំពុល​ក្នុង​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​មា​ន​ផ្ទុក​សារធាតុ​លោហៈ​ខ្លះ​ៗ​ដែរ ហេតុនេះ​ធ្វើ​ឲ្យ​​យើង​ប្រៀប​ធៀប ឃើញ​ថា​​អំបិល​សមុទ្រ​គ្រើម​ជាង​អំបិល​អ៊ីយ៉ូត ​រាង​ប្រៃ​ជាងបន្តិច​​ ​អាច​ធ្វើ​ឲ្យ​ម្ហូបប្រៃ​ខ្លាំង ​​បើប្រើ​​ជ្រុល​ដៃ​បន្តិច។ ​៣- អំបិលហិម៉ាល័យពណ៌ផ្កាឈូក អំបិល​ហិម៉ា​ល័យ មាន​ពណ៌​ផ្កា​ឈូក​ ដោយ​សារ​តែ​វា​មាន​ជាតិ​ដែក​អុកស៊ីត ដែលសារធាតុ​ច្រែះ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន

សម័យ​នេះ អាយផេត ស្មាតហ្វូន ទូរទស្សន៍ធំប៉ុនៗជញ្ជាំង ស្ទើរ​តែមាន​គ្រប់​ផ្ទះ ក្មេងៗ​វិញ ធំ​មិន​ទាន់​ទេចេះ​ប្រើ​របស់​ទំនើប​ខ្ទេច ខុស​ពី​ក្មេងៗ​សម័យឆ្នាំ ៨០ ឆ្នាំ៩០ ឆ្ងាយ​ណាស់។ ប៉ុន្តែ​សម័យ​នេះ ក្មេងៗ​មិន​ទាន់​រៀន​ចប់អនុវិទ្យាល័យ​​ផង ក៏ពាក់វ៉ែន​តា​សឹង​គ្រប់​គ្នា​អស់​ហើយ ហេតុនេះ ប៉ាម៉ាក់ ឬ​ក្មេង​សម័យ​ទំនើប បើ​មិន​ចង់ឆាប់​ពាក់​វ៉ែន​តាទាំង​ក្មេង​ទេ ត្រូវ​ញ៉ាំ​អាហារណែនាំ​ក្នុង​អត្ថបទ​នេះ ឲ្យ​បាន​ច្រើន​បន្តិច​ទេ ព្រោះ​ល្អ​ខ្លាំង​ចំពោះ​សុខភាព ពិសេស​​ភ្នែកយើង​តែ​ម្តង។ ១- បន្លែ​ស្លឹក​ពណ៌​បៃតង ញ៉ាំ​បន្លែ​បៃ​តង គឺ​ដើម្បី​ការពារ​ភ្នែក​ពី​ជំងឺ​ខូច​បាត​ភ្នែក (​ខូច​ស្រទាប់​រ៉េទីន ធ្វើ​ឲ្យ​មើល​លែង​ឃើញ​បន្តិច​ម្តងៗ) ដោយ​បន្លែ​ពណ៌​បៃតង​ចាស់​ ដូច​ជា ខាត់ណា ពពួក​ស្ពៃ​ខ្មៅ សាលាដ សុទ្ធ​តែ​ជា​បន្លែ​​ត្រូវ​មាន​លើ​តុ​អាហារប្រចាំ ដោយ​សារ​វាសម្បូរ​ទៅ​ដោយ​សារធាតុ Lutein និង Zeaxanthin ដែល​ជា​សារធាតុ​សំខាន់​ ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ខ្លួន​ និង​ការពារ​ការ​ខូចខាត​កោសិកា។ បន្លែ​ស្លឹក​ពណ៌​បៃតង​នេះ​ ក៏​សម្បូរ​​ទៅ​ដោយ​វីតាមីន ​និង​សារធាតុ​រ៉ែ​ ជួយ​ភ្នែក​មាន​សុខភាព​ល្អ​ផង​ដែ រួម​មាន វីតាមីន C ប្រឆាំង​​ជំងឺ​ខូច​ស្រទាប់​បាត​ភ្នែក​ពេល​ចាស់ និង​ភ្នែក​ឡើង​បាយ និង​សារធាតុបេតាកូរ៉ូទែន (Beta carotene)  ដែល​ជា​ទម្រង់​មួយ​របស់​វីតាមីន A ជួយ​ការពារ​ជំងឺ​ខូច​ស្រទាប់​បាត​ភ្នែក​ពេល​វ័យ​កាន់​តែចាស់ និង​ភ្នែក​ឡើង​បាយ ក៏ដូច​ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ