របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?

ស្រា ឬគ្រឿងស្រវឹង មិនល្អ​ចំពោះសុខភាព​នោះទេ បើ​ដាក់​លើស​ ហើយ​ណាមួយ​វាបង្ក​ជំងឺ​​ច្រើន​មុខ ជាពិសេស​ជំងឺរលាកថ្លើម។ ទោះបាន​ដឹង និង​យល់​ពី​ហានិភ័យ​ចំពោះ​សុខភាព តែ​ការផឹកស្រា នៅតែ​ពេញនិយម​ខ្លាំង ហើយ​អ្នកខ្លះ ផឹកសឹង​រាល់ថ្ងៃ។ ក្រោយផឹកស្រា ឬគ្រឿងស្រវឹង ២០​នាទី យើង​មាន​អារម្មណ៍​សប្បាយ និងឈឺក្បាល​តិចៗ។ ១ម៉ោងក្រោយ​មក យើង​​ចាប់ផ្ដើម​ខ្សោះជាតិ​ទឹក​ក្នុង​ខ្លួន នោមញឹក និង​មាន​អារម្មណ៍​ងងុយគេង។ ចាប់ពី ១២-២៤​ម៉ោងក្រោយ មាន​ការ​លេចឡើង​នៅរោគសញ្ញា​ក្រោយ​ស្រវឹង ដូចជា ឈឺក្បាល វិលមុខ ស្រេកទឹក និងញ័រ។ ទាំងនេះ ជាអ្វី​ដែល​កើតឡើង​លើ​រាងកាយ​របស់​យើង ក្រោយ​ការផឹកស្រា ២៤​ម៉ោង។ ចំណែក​ការផឹកស្រា ឬគ្រឿងស្រវឹង​រាល់ថ្ងៃវិញ បណ្ដាល​រមាស់ភ្នាស​រំអិលក្នុង​ក្រពះ និង​ទឹកអាស៊ីដ​ក្រពះ មាន​បញ្ហា ហើយ​បង្ក​ជា​ជំងឺ​រលាកក្រពះ ទល់លាមក អារម្មណ៍​បាក់ទឹកចិត្ត និងមាន​អារម្មណ៍​ធ្ងន់​​ក្នុងថង់​​ក្រពះ។ វាក៏​បណ្ដាល​ឲ្យ​ខូច​មុខងារ​ប្រឆាំង​ជាតិពុល ហើយ​បង្ក​ការ​វិវត្ត​ជា​ជំងឺ​រលាកថ្លើម។ ក្រៅពី​នេះ ការផឹកស្រារាល់ថ្ងៃ បណ្ដាល​ឲ្យ​ខូចមុខងារ​ចម្រោះជាតិទឹក ដោយ​បណ្ដាល​ឲ្យ​ខ្សោយ​ជើង គេងមិនលក់ ចុះខ្សោយប្រព័ន្ធ​ការពារ ងាប់ជាលិកា​តម្រងនោម និង​ប៉ះពាល់​ដល់​ចង្វាក់​បេះដូង។ ជាងនេះទៅទៀត វាបង្កើន​លំហូរ​ច្រើននៅ​ក្នុង​សរសៃឈាម ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​លើសឈាម ថប់ដង្ហើម និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល។ ជាមួយគ្នានេះ វាបណ្ដាល​ឲ្យ​ខូចមុខងារបំបែក​អាហារ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ

​ភាគ​ច្រើនស្រីៗ​គ្នា​យើង​សម័យ​នេះ ​មិន​សូវ​មាន​​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ដើរ​ទៅ​ផ្សារ​ ដើម្បី​ម្ហូប​​ស្រស់​រាល់​ថ្ងៃ​ទេ ជាហេតុ​យើង​តែង​ទិញ​ច្រើន​ក្នុង​ពេល​តែមួយ​តែ​ម្តង ដើម្បី​រក្សា​ទុក​ចម្អិន​បាន​ច្រើន​ថ្ងៃ។ ប៉ុន្ដែ​តម្លៃ​នៃ​អាហារូបត្ថម្ភ​ក្នុង​បន្លែ ផ្លែឈើ​​ទាំង​នោះ​ នឹងបាត់​បង់​អំឡុង​ពេល​ យើង​​ស្តុក​ទុក ទោះ​ដាក់​ក្នុង​ទូទឹកកក​ក៏​ដោយ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​ប្រាប់​តិចនិក​ខ្លះៗ អាច​រក្សា​បន្លែ ត្រី សាច់ ឲ្យ​នៅ​ស្រស់​បាន​យូរ។ ១- គិតលើវិធីសាស្រ្តធ្វើម្ហូប ជាក់​ស្តែង​ អាហារ​ចម្អិនបាន​ឆ្ងាញ់​ ​អាស្រ័យ​ទៅ​លើ​បន្លែ ផ្លែឈើស្រស់ៗ ហើយ​ការ​ចម្អិន​អាហារ ក៏​​អាច​បំផ្លាញ​នូវ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម Carotenoids ​មាន​នៅ​ក្នុង​ផលិតផល​ស្រស់ទាំង​នោះ​ ដូច​ជាជាតិ Beta-carotene lycopene និង Lutein ដូច​គ្នា។ វិធី​​ចម្អិន​អាហារ​ដែល​លើស​កម្តៅ អាច​នឹង​ធ្វើ​ឲ្យ​សារ​ធាតុ​ចិញ្ចឹម​ថយ​ចុះ​ ដោយ​សារ​ការ​បំបែក​នូវ​កោសិកា​ក្នុង​បន្លែ​ផ្លែ​ឈើ​ទាំង​នោះ។ ដូច​នេះ ស្រីៗ​គ្នា​យើង ​គួរ​តែ​រក្សា​វា​ក្នុង​សីតុណ្ហភាព​ត្រជាក់ ពេលវេលា​ក្នុង​ការ​ចម្អិន និង​ត្រូវ​ដាក់​ទឹក​ឲ្យ​បានតិច​បំផុត។ យើង​អាច​ចំហុយ ដុត ឬ​អាំង​បាន​ ដោយ​ជំនួស​ដោយ​ស្ងោរ​ដែល​អាច​បណ្តាល​ឲ្យ​សារធាតុចិញ្ចឹម​ចូល​ទៅ​ក្នុង​ទឹក។ ជា​ទូទៅសារ​ធាតុ​ចិញ្ចឹម ​មាន​នៅ​ក្នុង​ផលិត​ផល​ស្រស់ ​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​​មាន​ទឹក​តិច កម្តៅ​​តិច និង​ពេល​វេលា​ចម្អិន​អាហារ​ខ្លី។ ២- កុំខ្ចប់ណែនពេក ​ពិត​ណាស់​ នៅ​ពេល​យើង​រក្សា​​ទុក​បន្លែ​ នៅ​ជិត​ផលិត​ផល​ផ្សេង​ទៀត​នៅ​ក្នុង​ទូ​ទឹក​កក​ អាច​នឹង​​រលួយ​លឿន ឯ​ផ្លែឈើ​វិញ ​ក៏​មាន​សភាព​ដូច​គ្នា​​ដែរ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ធ្វើម៉េចអាចដឹងកូនអាលែកហ្ស៊ីជាមួយអាហារ? មូលហេតុ និងរោគសញ្ញាម៉េចខ្លះ?

អាលែកហ្ស៊ី សំដៅ​ទៅ​លើ​ប្រតិកម្ម​រាង​កាយ​ប្រឆាំង​នឹង​អ្វី​មួយមក​ពី​ខាងក្រៅ ​រាប់​បញ្ចូល​ទាំង​អាហារ​យើង​ញ៉ាំ​ផង​ដែរ។ ក្មេង​ៗ​មួយ​ចំនួន គឺ​មាន​ប្រតិកម្ម​ជា​មួយអាហារ​ដែល​ញ៉ាំ ដែល​បណ្តាល​មាន​ការ​ឡើង​រោល​កន្ទួល​ក្រហម​ស្បែក ក្អួត ពិបាក​ដក​បង្ហើម សន្លប់ ហើយ​ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឲ្យ​ស្លាប់​ទៀត​ផង។ ហេតុនេះ ប៉ាម៉ាក់ ទាំង​អស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ នឹង​ចេះ​កត់​សម្គាល់​អាហារ​ណាល្អ​សម្រាប់​កូន និង​អាហារ​ណា​ធ្វើ​ឲ្យ​កូន​មាន​អាលែកហ្ស៊ី។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ពី​អាលែកហ្ស៊ី​ចំណី​អាហារ​លើ​ក្មេងៗ​ ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។ ១- អ្វី​ជា​បញ្ហា​អាលែកហ្ស៊ីអាហារ? អាលែកហ្ស៊ី​អាហារ​ កើត​ឡើង​ពេល​រាង​កាយ​​យើង ​ចាត់ទុក​អាហារ​​ជារបស់​មាន​គ្រោះ​ថ្នាក់​ ដោយ​វា​ផ្ដល់​សញ្ញា​ទៅ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ផលិត​អង់​ទី​ករ​វាយ​តប​ត្រឡប់​ទៅ​វិញ។ រាល់​ការ​ប៉ះ​ពាល់​​ជាមួយ​អាហារ​ទាំង​អស់ មាន​ដូច​ជា​ការ​ប៉ះ ញ៉ាំ ឬ​ហិត​ក្លិន វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​យើង​បញ្ចេញ​សារធាតុ​គីមី​ជាក់​លាក់​មួយ ហៅ​ថាហ៊ីស្តាមីន (Histamine) ដើម្បី​ការពារ​ខ្លួន។ សកម្មភាព​នេះ ​បញ្ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​កើត​ឡើង ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លើ​ប្រព័ន្ធ​ដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ ស្បែក និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង។ ២- ធ្វើ​ម៉េច​ទើប​ដឹង​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារ? រោគ​សញ្ញា​សាមញ្ញ​នៃ​បញ្ហា​អាលែកហ្ស៊ី​អាហារ​មាន​ដូច​ជា៖ – ឡើង​ក្រហម​ស្បែក – ឡើង​កន្ទាលត្រអាក​លើ​ស្បែក – ឡើង​កន្ទួល​ក្រហម​រមាស់ – ហើម​បបូរ​មាត់ ភ្នែក និង​មុខ – ហៀរ​សំបោរ ឬ​តឹង​ច្រមុះ កណ្ដាស់ ហៀរ​ទឹក​ភ្នែក – ចង្អោរ​ចង់​ក្អួត ក្អួត ឈឺ​ពោះ រាក – រមាស់​ក្នុង​មាត់ […]


របបអាហារពិសេស

ឧស្សាហ៍រមួលក្រពើ ពិសេសពេលគេង អាចសាកល្បង​អាហារពិសេស​ទាំងនេះបាន

​រមួល​សាច់​ដុំ​ ជា​ការ​កន្ត្រាក់​យ៉ាង​ខ្លាំងរបស់​សាច់​ដុំ ​ធ្វើ​ឲ្យ​យើង​​ចុក​ចាប់​ខ្លាំង​នៅ​កន្លែងមាន​ការ​រមួល ហើយ​ការ​រមួល​សាច់​ដុំ​នេះ​ អាច​កើត​មាន​​គ្រប់​កន្លែង​។ គ្នា​យើង​មួយ​ចំនួន ច្រើន​គិត​ថា ការ​រមួល​សាច់​ដុំ​​កើត​តែ​លើ​អត្តពលិក​ប៉ុណ្ណោះ តែ​ការពិត​ទៅ​ យើង​គ្រប់​គ្នា​សុទ្ធ​តែ​អាចប្រទះ​អាការ​នេះ ពិសេស​ពេល​គេង​យប់​។ មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​រមួល​សាច់​ដុំ គឺដោយ​សារ​​ខ្វះ​​ទឹក ប៉ូតាស្យ៉ូម​ និង​ម៉ាញ៉េស្យ៉ូម​ ដែលជា​អេឡិចត្រូលីត្រ ​នាទី​ក្នុង​ការ​ភ្ញោច​សរសៃ​ប្រសាទ ​និង​សាច់​ដុំ​អោយ​ដំណើរ។ ហេតុនេះ​ ដើម្បី​កាត់​បន្ថយ​ការ​រមួល​សាច់​ដុំ​អាច​ញ៉ាំ​អាហារ​ល្អៗ​ទាំង​នេះ​បាន។ ១- ផ្លែ​ចេក ចេក​ ជា​ផ្លែ​ឈើពណ៌លឿង សម្បូរ​ណាស់ ​ហើយ​មាន​តម្លៃ​សមរម្យ​ទៀត ពិសេសចេកសម្បូរ​​ទៅដោយ​ជាតិ​ប៉ូតាស្យ៉ូម​ និង​ជាតិសរសៃ ​ជួយ​សម្រួល​ការ​រំលាយ​អាហារ​ និង​ជួយ​ការ​ពារ​ជំងឺ​​ស្លេក​ស្លាំង​បានទៀត​ផង។ ២- ផ្លែ​ក្រូច ផ្លែ​ក្រូច​ទំហំ​មធ្យម​មួយ​ផ្លែ មាន​ប៉ូតាស្យ៉ូម​ប្រមាណ ២៥០ មិល្លីក្រាម​ឯណោះ ពិសេស ក្រូច ​ជា​ប្រភព​វីតាមីន C ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ និង​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម ឯសំបក​វិញ​សម្បូរ​​ទៅ​ដោយ​ជាតិ​សរសៃ​ជាជាង​សាច់​ក្រូច​ទៅ​ទៀត។ ៣- គ្រាប់​ធញ្ញជាតិ ពពួក​គ្រាប់​ធញ្ញជាតិ​ ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ សុទ្ធ​តែ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ សម្បូរ​ជាតិ​សរសៃ ខណៈគ្រាប់​ធញ្ញ​ជាតិ ១០០ក្រាម គឺ​មាន​ជាតិ​ម៉ាញ៉េ​ស្យ៉ូម ៥៧​% និង​ប៉ូតាស្យ៉ូម ៦៣២ មីលីក្រាម។ អត្ថបទ​ពាក់​ព័ន្ធ​៖ ឈប់ញ៉ាំអាហារកំប៉ុង មកញ៉ាំអាហារធម្មជាតិ អាចជួយបង្ការជំងឺបាក់ទឹកចិត្តបាន ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ […]


អាហារូបត្ថម្ភ

នេះអាហារ ៦ប្រភេទ ញឹកញាប់ជារបស់ក្លែងក្លាយ

អាហារ និង​គ្រឿងដាំស្ល​មួយចំនួន ដែល​យើង​ឃើញ​ដាក់លក់​នៅ​តាមទីផ្សារ ពេលខ្លះ​វាមិន​សុទ្ធ ដូច​អ្វីដែល​យើង​គិត​នោះទេ។ តាម​គេហទំព័រ Brightside បាន​បង្ហាញ ​អាហារ ៦​ប្រភេទ ដែល​ជាញឹកញាប់ ជា​របស់​ក្លែងក្លាយ។ ១. កាហ្វេម៉ត់ (Ground Coffee) កាហ្វេម៉ត់ អាចមាន​ផ្ទុក​ម្សៅស្រូវលាឡី និង​សណ្ដែកសៀង ដែល​កិន និង​លីង​រួច ដោយ​មើលទៅ វាមាន​លក្ខណៈ​ដូចនឹង​កាហ្វេ។ ដើម្បី​កាត់បន្ថយ​ថ្លៃដើម ក៏មាន​រោងចក្រ​ខ្លះ ប្រើ​សារធាតុ​ក្លែងក្លាយ​ផ្សេងៗទៀត ដូចជា កម្ចេចឈើម៉ត់ ផងដែរ។ ដើម្បី​ចៀសវាង​ជួប​នឹង​កាហ្វេក្លែងក្លាយ យើង​អាច​ទិញគ្រាប់កាហ្វេ និង​កិនវា​ដោយ​ខ្លួនឯង។ ២. ទឹកផ្លែទទឹម បើយើង​ពិនិត្យ​លើ​ដប​ទឹកផ្លែទទឹម វាបញ្ជាក់​ថា ទឹកក្នុងដប ជាទឹក​ផ្លែទទឹម ១០០%។ ប៉ុន្ដែ​តាមពិត​ទៅ ទឹក​ក្នុង​ដបនោះ មាន​លាយ​សារធាតុ​រាវ​ផ្សេងទៀត ដូចជា ទឹក ឬ​ទឹកផ្លែប៉ោម ដែល​មាន​តម្លៃថោក​ជាង។ ៣. ប្រេងអូលីវ ប្រេងអូលីវ ដែល​មាន​តម្លៃថ្លៃ ក៏អាច​មាន​លាយ​ជាមួយ​ប្រេង​ពោត និង​សណ្ដែកសៀង ដែលមាន​តម្លៃថោក​ផងដែរ។ ចង់ដឹងថា វាពិត ឬក្លែងក្លាយ ចាក់ប្រេង​ដាក់​ក្នុង​កែវ ហើយ​ទុក​ក្នុង​ទូរទឹកកក នោះ​យើង​នឹង​ឃើញ ប្រេងអូលីវពិត មាន​ទម្រង់​ជា​ល្បាប់ នៅ​ផ្នែកខាងក្រោម។ ៤. […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារចម្អិននៅផ្ទះ អាចចៀសផុតពីសារធាតុគីមីបង្កមហារីកបាន

គុណ​ប្រយោជន៍ពី​ការ​ញ៉ាំអាហារ​ ដែល​​រៀប​ចំ​ចម្អិន​នៅ​ផ្ទះ ក្រៅ​ពី​អាច​សន្សំ​ប្រាក់​មួយ​ផ្នែក ក៏​អាច​ជួយ​សុខភាព​បាន​ច្រើន ពិសេស​អាច​ចៀស​ផុត​ពី​សារធាតុ​គីមី​មួយ​ប្រភេទ ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ ដូចជា​ជំងឺ​មហារីក​តែ​ម្តង។  តាម​​លទ្ធផល​សិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​​វេជ្ជសាស្រ្ត​ Silent Spring សហរដ្ឋអាមេរិក​ ពពួក​អាហារ​​​ចម្អិន​នៅ​ខាង​ក្រៅ ដូច​ជា​នៅ​តាម​ភោជនីយដ្ឋាន ហាង​អាហារ ឬ​កន្លែង​លក់​អាហារ Fast Food (ភីហ្សា ប៊ឺហ្គឺ ពោតលីង) ទោះ​ជា​​មាន​​ការ​វេច​ខ្ចប់​​​យ៉ាង​ល្អ​ត្រឹម​ត្រូវ តែ​អាហារ​​ទាំង​នោះ គឺ​មា​ន​ភ្ជាប់​មក​ជា​មួយសមាស​ធាតុ​គីមី​ម្យ៉ាង​ហៅ​ថា អាស៊ីត PerFluorooctanoic (PFAS) ដែល​ភាគ​ច្រើន​គេ​ប្រើ​វា​ក្នុង​ឧស្សាហកម្ម​​សម្ភារៈ​វេច​ខ្ចប់​ចំណី​អាហារ ហើយ​​សារធាតុ​នេះ នឹង​សាយ​ភាយ​​ចូល​រាង​កាយ​ដោយ​ប្រយោល ​តាម​ការ​ញ៉ាំ​ម្ហូប​អាហារ​ទាំង​នោះ។ អត្ថបទ​ពាក់​ព័ន្ធ៖ តិចនិកចម្អិនអាហារឲ្យមានសុវត្ថិភាព មេផ្ទះទាំងអស់ត្រូវចេះ! ម៉ាក់ៗចៀសបានអាហារប៉ុន្មានមុខនេះ កូនក្នុងផ្ទៃលូតលាស់ល្អ កើតមកឆ្លាត សម្រាប់​សារធាតុ​ PFAS ​អាច​បង្ក​ផល​​ប៉ះ​ពាល់​ដល់​សុខភាព ដូច​ជា ​ជំងឺ​មហារីក បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត មេ​ជីវិត​បង្ក​កំណើត​ខ្សោយ កើន​កូឡេស្តេរ៉ូល​ខ្ពស់ និង​ប៉ះ​ពាល់​អ័រម៉ូន​​ ជាដើម។ ដោយ​ឃើញ​ពី​បញ្ហា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ ​​បាន​លើក​ទឹក​ចិត្ត​ ឲ្យ​មាន​ការ​​ចម្អិន​អាហារ​នៅ​ផ្ទះ ដែល​ជា​​ជម្រើស​ដ៏​ល្អ មិន​ត្រឹម​ទទួល​បាន​​ជីវជាតិ​​គ្រប់​គ្រាន់នោះ​ទេ ក៏​​​មិន​សូវ​ប្រឈម​ហានិភ័យ​​ដូច​ការ​ញ៉ាំ​ខាង​ក្រៅដែរ។ ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

តិចនិកចម្អិនអាហារឲ្យមានសុវត្ថិភាព មេផ្ទះទាំងអស់ត្រូវចេះ!

សុវត្ថិភាព​ចំណី​អាហារ មិន​ត្រឹម​តែ​សំខាន់​សម្រាប់​សុខភាព​យើង​គ្រប់​គ្នា​ទេ ថែម​ទាំង​ជួយ​ពង្រឹង​ការ​លូត​លាស់​ និង​អភិវឌ្ឍន៍​របស់​ក្មេងៗ​ដូច​គ្នា ហេតុ​នេះ ម៉ាក់ៗ​គ្រប់​រូប​ត្រូវ​ចេះស្វែង​យល់​ពី​តិកនិចចម្អិន​អាហារ​មាន​សុវត្ថិភាពត្រឹម​ត្រូវ ទើប​អូនៗ​សុខភាព​ល្អ គ្រួសារ​មាន​សុភមង្គល។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ម៉ាក់ៗ​ទាំង​អស់ ពី​គន្លឹះ​ចម្អិន​អាហារ​ប្រកប​ដោយ​អនាម័យ និង​សុវត្ថិភាព​ត្រឹម​ត្រូវ។ ១- លាង​ដៃ​ជាមួយ​សាប៊ូ​ និង​ទឹក​ស្អាត មាន​បាក់​តេរី​ច្រើន​ណាស់ អាច​តោង​ជាប់ដៃ​យើង ហេតុ​នេះ​​ទើប​គ្រូពេទ្យ ​និង​អ្នក​ជំនាញ​តែង​ណែនាំ​​យើង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត ​មុន​នឹង​ចម្អិន​អាហារ ឬ​រៀប​ចំ​អាហារ​។ តិចនិក​លាង​សម្អាត​ដៃ គឺ​អាច​ដោយ​ប្រើ​ទឹក​ក្តៅឧណ្ឌៗ ​​និង​សាប៊ូ​សម្លាប់​ជម្រះ​មេរោគ​រយៈ​ពេល ២០​វិនាទី ដុសឲ្យ​​ស្អាត​ និង​ជួតឲ្យ​​ស្ងួត។ ២- សម្អាត​កន្លែង​ធ្វើ​ម្ហូប កន្លែង​ធ្វើ​ម្ហូប​ត្រូវ​តែ​មាន​អនាម័យ​ជា​និច្ច មេ​ផ្ទះ​វ័យ​ឆ្លាត អាច​លាយ​ទឹក​ក្លរ៉ាយ (Chlorine Bleach) ចំនួន​ ១ ​ស្លាប​ព្រា​បាយ ​​ជាមួយ​ទឹក​ប្រហែល ៣​ លីត្រ​កន្លះ​ ហើយ​លាង​សម្អាត​កន្លែង​ចម្អិន​អាហារ​ឲ្យ​​បាន​សព្វ​កន្លែង។ ៣- ​សម្អាត​ទូរទឹកកក​ជារៀង​រាល់​សប្តាហ៍ ទូទឹកកក ជា​កន្លែង​រក្សា​ទុក​អាហារ ហេតុនេះយើង​​គួរ​រើ​សម្អាត​ទូ​ទឹកកក ហើយ​យក​អាហារ​ផុត​កាល​កំណត់ទៅ​ចោល ក៏​ដូច​ជា​អាហារ​ទុក​យូរ​ដូច​គ្នា។ និយាយ​ឲ្យ​ច្បាស់​ជាង​នេះ​ទៀត ​មិន​គួរ​ញ៉ាំ​អាហារ​ឆ្អិន​រួច​សល់​លើស​ពី ៤​ ថ្ងៃ​ឡើយ ហើយ​សាច់​ឆៅ​វិញ អាច​រក្សា​ត្រឹម​តែ​ ១-​២ ​ថ្ងៃ​ប៉ុណ្ណោះ។ ៤- ទុក​​របស់ប្រើប្រាស់​ផ្សេងៗឲ្យ​បាន​ស្អាត​ល្អ ស្រដៀង​គ្នា​នឹង​ដៃ​យើង​ដែរ របស់​ប្រើប្រាស់​ អាច​មាន​បាក់​តេរី​នៅ​ជាប់ច្រើន​ណាស់ ហេតុនេះ​ការ​សម្អាត​មុន​ប្រើប្រាស់​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

​ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន

ការ​បន្ថយ​ការ​​ញ៉ាំ​ភេសជ្ជៈ​ជាតិ​ស្ករ​កាន់​តែ​តិច នោះ​នឹង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​​បាន​​រហូត​១០​%។ នេះ​បើ​តាម​ លទ្ធផល​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាមេរិក។ ដូច្នេះ​ប្រសិន​បើ​អ្នកចូលចិត្ត ឬ​ឧស្សាហ៍​ញ៉ាំភេសជ្ជៈ​ផ្អែម (មានបរិមាណ)ជាតិស្ករ​ខ្ពស់ គួរ​ប្ដូរ​ទម្លាប់​មក​ញ៉ាំទឹក ហើយ​កាត់​បន្ថយ​វិញ។  លទ្ធផល​សិក្សា​តាម​ដាន​ប្រមាណ​ជិត​២០​ឆ្នាំ​​​របស់​សាកលវិទ្យាល័យ​​ល្បី​នេះ ទៅ​លើ​ អ្នក​ស្ម័គ្រ​ចិត្ត​ជា​បុរស និង​ស្រ្តី​ប្រមាណ ​ជិត​១​សែន​នាក់ អំពី​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​ឃើញ​ថា ប្រសិន​បើ​ពួក​គេ​ហូប​ទឹក​ ឬ​ភេសជ្ជៈ​ជាតិ​ស្ករ កាន់​តែ​តិច នោះ​ត្រឹម​​សុខភាព​ពួក​គេ​កាន់​តែ​ល្អ​ជាង​មុន​ឆ្ងាយ។ ការ​​សិក្សា​តាម​ដាន​ដដែល ក៏​បាន​បង្ហាញ​ដែរ​ថា អ្នក​ដែល​បាន​ហូប​ទឹក​ ឬ​ភេសជ្ជៈ​ជាតិ​ស្ករ​ច្រើន ពិសេស​ត្រឹម​តែ​ចំនួន ប្រហែល ១១៨​មីលីលីត្រ (ចំណុះ​ប្រហែល​១​ដប) ត្រឹម​រយៈ​ពេល​៤​ឆ្នាំ គេ​អាច​ជួប​ហានិភ័យ​ទឹក​នោម​ផ្អែម ដល់​ទៅ​១៦​%។ ផ្ទុយ​ទៅ​វិញ បើ​ពួក​គេ​ប្តូរ​ជា​ជម្រើស ទៅ​ទម្លាប់​ញ៉ាំ​ទឹក ឬ​ទឹក​តែ ឬ​កាហ្វេ​វិញ លទ្ធ​ផល​សិក្សា​បាន​ឃើញ​ថា ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម បាន​ថម​ថយ​ចុះ​ពី​២%ដល់ ​១០% ពិសេស​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ អត្ថបទ​ពាក់​ព័ន្ធ៖ ក្រៅពីជំងឺទឹកនោមផ្អែមទេ ជំងឺបេះដូង ក៏បង្កឡើងដោយសារជាតិស្ករដែរ! អាមេរិក ប្រើរូបមន្តយកពន្ធថ្មីលើភេសជ្ជៈជាតិស្ករ ដើម្បីជួយទាំងសុខភាព និងសេដ្ឋកិច្ចពលរដ្ឋ យ៉ាង​ណា​មិញ ទោះ​ឃើញ​លទ្ធផល​បែប​នេះ លោក​វេជ្ជបណ្ឌិត Jean-Philippe Drouin-Chartier អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​ណែ​នាំ​ឲ្យ ពិសារ​​ភេសជ្ជៈ​ជំនួស ដូច​ជា ទឹក​ផ្លែ​ឈើ […]


អាហារូបត្ថម្ភ

បាយស ញ៉ាំរាល់ថ្ងៃ អាចបង្កហានិភ័យជំងឺទឹកនោមផ្អែមមែន បើមិនប្រយ័ត្ន

គ្នា​យើង​​មួយ​ចំនួន​​ប្រាកដ​ជា​ធ្លាប់​ដឹង ឬ​ឮ​ខ្លះ​ហើយ​ថា បាយ​ស​ ដែល​ញ៉ាំ​រាល់​ថ្ងៃ គឺ​​មាន​ជាតិ​ស្ករ ដែល​វា​អាច​បង្ក​ទៅ​ជា​ហានិភ័យ​ជំងឺ​ទឹក​នោម​​ផ្អែម​​បាន​។ ហើយ​​គិត​មក​ទល់​ពេល​នេះ ផ្អែក​តាម​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ក៏​បាន​អះ​អាង​ ថា​ពិត​ជា​មាន​ហានិភ័យ​មែន។ តាម​សារព័ត៌មាន​សឹង្ហបុរី Straits Times ការ​វិភាគ​​លើ​ទិន្នន័យ​ពី​​​​ការ​ចុះ​សិក្សា​ស្រាវជា្រវ​​ធំ​ៗ​បួន ដែល​ធ្វើ​ឡើង​ដោយ ​​សាកលវិទ្យាល័យ Harvard បាន​​​ឲ្យ​ដឹង​ថា ត្រឹម​តែ​បាយ​ស​មួយ​កូន​ចាន ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ អាច​បង្កើន​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម ដល់​ទៅ​១១​% ទៅ​ដល់​​​​សុខភាព​ប្រជាពលរដ្ឋ។ នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ​បាន​ពន្យល់​ថា នៅ​ក្នុង​អាហារ ពិសេស​ពពួក​បាយ​ស មាន​សារធាតុ​ស្ករ ដែល​ត្រូវ​បាន​ស្រូប​ចូល​​ទៅ​ក្នុង​ឈាម​យ៉ាង​រហ័ស ហើយ​ជាតិ​ស្ករ​នេះ អាច​ធ្វើ​ឲ្យ​លំពែង​ ធ្វើ​ការ​កាន់​តែ​ខ្លាំង​ជាង​មុន។ នៅ​ពេល​ដំណើរ​អាការៈ​បែប​នេះ កើត​ឡើង​ញឹក​ញាប់ គឺ​ធ្វើ​ឲ្យ​លំពែង​​​ផលិត​​អាំងស៊ុយលីន​មាន​គុណភាព​កាន់​តែ​ខ្សោយ ជា​ហេតុ​ធ្វើ​ឲ្យ​រាង​កាយ​ងាយ​ស្រូប​ជាតិ​ស្ករ។ ដោយ​ឡែក​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ច្រើន បង្ក​​ឲ្យ​​​ខូច​ក្រលៀន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង។ បើ​តាម​ លោក Gan Kim Yong ​​​រដ្ឋ​មន្ត្រី​​​​ក្រសួង​សុខាភិបាល​សឹង្ហបុរី​ បាន​​ឲ្យ​ដឹង​ថា ត្រឹម​តែ ជំងឺ​ទឹក​នោម​ផ្អែម​មួយ​មុខ អាច​ធ្វើ​ឲ្យ​រដ្ឋ​សឹង្ហបុរី​ត្រូវ​ចាយ​លុយ​​គិត​ជា​លុយ​ដុលា្លរ​អាមេរិក​ ប្រមាណ ១​ប៊ី​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ចំណាយ​ដោះ​ស្រាយ​បញ្ហា​នេះ។ អត្ថបទពាក់ព័ន្ធ៖ ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង ខែភ្ជុំបិណ្ឌ សម្បូរបាយដំណើបណាស់! នេះអត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព គួរ​រំលឹក​ដែរ​ថា បាយ​ស​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អាហារ​ពេញ​និយម​ជាង​គេ​បំផុត​ មិន​អាច​ខ្វះ​បាន​ […]


របបអាហារនិងការសម្រកទម្ងន់

ចង់បានសុខភាពល្អ គួរចេះថ្លឹងថ្លែងរឿងប៉ុន្មាននេះ

មនុស្ស​ជាច្រើន​ព្រោះតែ​ចង់​បាន​សុខភាព​ល្អ ចង់​ស្អាត ខំ​ទិញ​ថ្នាំ  ឬ​អាហារ​បំប៉ន​មក​ញ៉ាំ។ តែ​ទង្វើ​អស់​ទាំង​នោះ​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ទង្វើ​នោះ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​ថ្នាំ និង​អាហារ​បំប៉ន​ដែល​មិន​បាន​ឆ្លងកាត់​ការ​ពិសោធ​អាច​ផ្ដល់​ផល​រំខាន​វិញ​។ លោក​បាន​បន្ត​ទៀត​ថា មនុស្ស​ឥឡូវ​សុខចិត្ត​ញ៉ាំ​នេះ​ញ៉ាំ​នោះ ដោយ​មិន​គិតពីសុខភាព បន្ទាប់មក​ពេល​មាន​បញ្ហា​ទើប​​ស្វែង​រក​មន្ទីរពេទ្យ ឬ​គ្រូពេទ្យ​ពូកែ​ព្យាបាល។ ជាពិសេស​​​រក​ទិញ​​ថ្នាំ​លេបដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត ទាំង​ដែល​មិន​គិត​ពី​សារធាតុ​ចម្រាញ់​ចេញ​ជា​ថ្នាំ​សុទ្ឬអត់និងមានផល​ប៉ះពាល់ដល់កម្រិត​ណានោះទេ។ ទង្វើ​ខុស​ទាំងនោះយើង​ឃើញ​មាន​មួយ​ចំនួន​នោះ គឺ​លេប​ថ្នាំ​សម្រក លេប​ថ្នាំ​ឲ្យ​ស ថ្នាំ​ជំនួយ​សុខភាព ទាំង​ដែល​យើង​ខ្លួន​ឯង​មិន​ញ៉ាំ​អាហារ​មាន​តុល្យភាព មិន​ហាត់ប្រាណ និង​មិន​គេង​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុ​ យើងគួរញ៉ាំអាហារតែ ២ ពេលក្នុង១ថ្ងៃ លោក​ក៏​បាន​បន្ថែម​ទៀត​ថា បើ​ចង់​បាន​សុខភាព​ល្អ​គួរ​ណាស់​តែ​ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដែល​អាច​បញ្ចេញ​ញើស និង​ជាតិ​ពុល​ពី​ក្នុង​ខ្លួន ល្អ​ជាង​ញ៉ាំ​ថ្នាំ​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល វិល​មុខ ក្អួត​ចង្អោរ​ជា​ដើម។ ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នេះ ក៏​បន្ត​ទៀត​ថា បើ​ចង់​បាន​សុខភាព​ល្អ យើង​អាច​ជ្រើសរើស​វិធី​បែប​ធម្មជាតិ​ដូចជា​ញ៉ាំ​បន្លែ​ផ្លែឈើ​ជំនួស​អាហារ​មួយ​ចំនួន ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​ចំណី​ខាងក្រៅ​ដែល​មិន​ចាំបាច់។ ក្រៅ​ពី​នោះ ការ​សម្រាកឲ្យ​បាន​គ្រប់គ្រាន់ និង​លំហែ​ផ្សេង​ៗ​ក៏​គួរតែ​មាន ដើម្បី​ឲ្យ​ខួរក្បាល​បាន​ស្រឡះ​ល្អ គិត​អ្វី​ក៏​ចេញ មិន​ឈឺ​ក្បាល មិន​ធុញថប់ មិនតានតឹង មិនស្រ្តេស ដែលអាចវិវតិ្តជាជំងឺបាក់ទឹកចិត្តបាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ