របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

វិធី​សាស្ត្រ​ពិសេស​សម្រាប់​ញ៉ាំ​បួស​បញ្ចុះ​ជាតិ​ខ្លាញ់

បច្ចុប្បន្ន សង្កេត​ឃើញថា គ្នា​យើង​ភាគ​ច្រើន មិន​ថា​ស្រី មិន​ថា​ប្រុស មិន​ថា​ក្មេង ឬ​ចាស់ សុទ្ធ​តែ​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល ហើយកត្តា​បង្ក​គឺ​មាន​ច្រើន ពិសេសទម្លាប់​​រស់​នៅ​ប្រចាំ​ថ្ងៃ មិន​ហាត់​ប្រាណ ញ៉ាំ​អាហារ​មិន​ល្អជាដើម។ ដឹង​អត់? សម្រក​ទម្ងន់ អាច​នាំ​ឲ្យ​អត្រា​កើត​ជំងឺ​បេះដូង​ខ្ពស់ ហេតុ​នេះ​ត្រូវ​ចេះ​បង្ការ និង​កាត់​បញ្ហា​ជាតិ​កូលេស្តេរ៉ូល ដោយ​តម​ញ៉ាំ​សាច់ ងាក​មក​រកអាហារ​បួស​វិញ​ប្រសើរ​ជាង មិន​ត្រឹម​តែ​ជួយ​ឲ្យ​ជាតិ​ខ្លាញ់​ថយ​ចុះ​ទេ គ្នា​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ក៏​អាច​ធូរ​ស្រាល​ផងដែរ។ ប៉ុន្តែ​ញ៉ាំ​អាហារ​បួស​ ត្រូវ​តែ​​ប្រាកដ​ថា មាន​ជីវជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ដូចជា៖ ១- អាហារបួស ញ៉ាំ​អាហារ​បួស គប្បី​ត្រូវ​ជ្រើស​រើស​​អាហារ​ណាមាន​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ប្រាកដ​ថា​របប​អាហារ​បួស​ ​មាន​សុខ​ភាព​ល្អ ព្រោះ​បើ​អាហារ​មិន​មាន​ជីវជាតិ​បំប៉ន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​មិន​អាច​ជួយ​យើង​ មាន​សុខភាព​ល្អ​នោះទេ ថែម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​សារធាតុ​ចិញ្ចឹម បង្ក​ជា​បញ្ហា​សុខភាព​ជាច្រើន​ទៀត។ ២- ប្រូតេអ៊ីន ដឹង​ហើយ​ថា ប្រូតេអ៊ីន ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​​ទ្រទ្រង់​រាងកាយ​​ប្រចាំ​ថ្ងៃ យ៉ាង​ណា​ យើង​នៅ​តែ​អាច​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ពី​អាហារ​បួស ដូច​ជា សណ្តែក​សៀង គ្រាប់​សណ្តែក សណ្តែក​ហោឡាំងតាវ (Peas) និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត ព្រោះ​សុទ្ធ​តែ​សម្បូរ​ប្រូតេអ៊ីន។ ស្រូវ​សាឡី គ្រាប់​បន្លែ​ពូជ គ្រាប់​ផ្លែ​ឈើ​មួយ​ចំនួន (Nuts) និង​បន្លែ​ផ្សេង​ទៀត ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ដូច​គ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន ៣- ជាតិ​ស័ង្កសី ជាតិ​ស័ង្កសី […]


អាហារូបត្ថម្ភ

ចេះតែ​មិន​ឃ្លាន​​បាយ? វិធី​នេះ​អាច​ជួយ​បាន

រឿង​ពិត មិន​មែន​និយាយ​លែង​ទេ អ្នកស្គម​ញ៉ាំ​យ៉ាង​ណា​ក៏​មិន​ឡើង​សាច់​ដែរ តែ​គ្នាយើង​ខ្លះ​វិញ លេប​តែ​ទឹក​មាត់​ក៏​ធាត់​ដែរ។ ចុះ​បើ​ស្គម​ចង់​ធាត់ តែ​អត់​សូវ​ឃ្លាន ត្រូវ​ធ្វើ​ម៉េច​វិញ? វិធី​ល្អ​តែ​មួយ​គត់​សម្រាប់​គ្នា​យើង​ស្គម​ចង់​ធាត់ តែ​អត់​ឃ្លាន ឬ​អត់​ចូល​ចិត្ត​ញ៉ាំ ត្រូវ​តែ​បង្កើន​ចំណង់​អាហារ​ឡើង​វិញ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​ខ្លះៗ ជួយ​គ្នា​យើង​ញ៉ាំ​បាន​ច្រើន​ជាង​មុន។ ១- ញ៉ាំ​តិចៗ​តែ​ច្រើន​ដង​ជាងមុន បើ​យើង​ខ្លួន​ឯង​ឃើញ​ថា​ការ​ញ៉ាំ​អាហារតិចៗ តែ​ញឹក​ជាង​មុន​នោះ ធ្វើ​ឲ្យ​មាន​ចំណង់​អាហារ ជាង​ញ៉ាំ​ច្រើនៗ​ ៣ ពេល/ថ្ងៃ អ៊ីចឹង​ញ៉ាំ​តិចៗ​បាន​ហើយ។ ណា​មួយ អាហារ​តិច​ជាង​មុន ក៏​ស្រួល​រៀប​ចំ​ជាង​មុន។ រៀប​ផែន​ការ​សម្រាប់​អាហារ​តិចៗ​ឲ្យ​បាន ៦-៧ដង/ថ្ងៃ ប៉ុន្តែ​ត្រូវ​ជ្រើស​យក​អាហារ​សម្បូរ​សារជាតិ​ចិញ្ចឹម ដូចជា បឺរ​សណ្តែក​ដី​ធម្មជាតិ ផ្លែ​ឈើ​គ្រៀម គ្រាប់​ធញ្ញជាតិ និង ទឹក​ក្រឡុក​ពី​ផ្លែ​ឈើ​ស្រស់ យ៉ាអួរ និង​ទឹក​ដោះ​គោ។ កាឡូរី ដែល​បំពេញ​បន្ថែម​តាម​រយៈអាហារ​តិចៗ មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហល់​ទេ។ បើ​មាន​អារម្មណ៍​ថា មាន​បញ្ហា​ជា​មួយ​អាហារ​ណា​មួយ អាច​ប្រើប្រាស់​ភេសជ្ជៈ​បំប៉ន​ជំនួស​វិញ។ អាហារ​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត ប៉ុន្តែ​ភេសជ្ជៈ អាច​ជា​វិធី​មួយ​ល្អ​ដើម្បី​រក្សា​សារជាតិ​ចិញ្ចឹម​ក្នុង​រាងកាយ។ ២- ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់ បើ​គ្មាន​កាឡូ​រី​គ្រប់គ្រាន់​ទេ យើង​គួរ​បង្កើន​ជាតិ​កាឡូរី ប៉ុន្តែ​មិន​សំដៅ​លើ​បរិមាណ​អាហារ​យើង​ញ៉ាំ​ទេ។ ផឹក​ទឹក​ដោះគោ​ជំនួស​ទឹក បន្ថែម​ម្សៅ​ទឹក​ដោះគោ និង​ប្រេង​អូលីវ​ចូល​ទៅ​ក្នុង​ស៊ុប​ក៏​បាន។ ញ៉ាំ​ទំពាំង​បាយ​ជូរ​ក្រៀម និង​គ្រាប់​ធញ្ញជាតិ​ ល្អ​ជាង​ញ៉ាំ​ទំពាំង​បាយ​ជូរ​ស្រស់ ហើយ​ត្រូវ​ផឹក​ទឹក […]


របបអាហារពិសេស

អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន

និយាយ​ដល់​មេជីវិត​ឈ្មោល ប្រុសៗ​យើង​ខ្លះ មាន​បញ្ហា រហូត​ដល់​ថ្នាក់​ពិបាក​យក​កូន​ក៏មាន។ មាន​វិធី​ច្រើន ជួយឲ្យ​មេជីវិត​ឈ្មោល​មាន​គុណភាព​ប្រសើរ​ឡើង​វិញ។ តែ “Hello គ្រូពេទ្យ” នឹង​លើក​យក​ពី​ប្រភេទ​អាហារ​ល្អៗ​មក​ប្រាប់៖ ១- អាហារ​ជួយ​មេជីវិត​ឈ្មោល​ខ្លាំងជាង​មុន ស៊ុត៖ ញ៉ាំ​ស៊ុត អាច​ជួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល និង​ចលនា​របស់​វា។ ស៊ុត​មាន​ផ្ទុក​វីតាមីន E និង​ប្រូតេអ៊ីន​យ៉ាង​ច្រើន មាន​តួនាទី​ការពារ​មេ​ជីវិត​ឈ្មោល​ ពី​រ៉ាឌីកាល់​សេរី​មួយ​ចំនួនដែល​ធ្វើ​បរិមាណ​មេ​ជីវិត​ឈ្មោល​ថយ​ចុះ។ ស្ពៃ​ពួយ​ឡេង៖ រាងកាយ​យើង​ត្រូវ​ការ​ពពួក​អាស៊ីដ​ហ្វូលីក (Folic acid) ដើម្បី​ផលិត​មេ​ជីវិត​ឈ្មោល​ដែល​មាន​សុខភាព​ល្អ។ បើ​រាងកាយ​មិន​មាន​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​ទេ មេ​ជីវិត​ឈ្មោល​នឹង​មាន​រូបរាង​មិន​ដូច​ប្រក្រតី​ដូច​គ្នា។ មេ​ជីវិត​ឈ្មោល​មិន​គ្រប់​លក្ខណៈ គ្មាន​កម្លាំង​គ្រប់​គ្រាន់​ចូល​ទៅ​ជួប​អូវុល​ដែល​ជា​មេជីវិត​បន្ត​ពូជ​ញី ដើម្បី​បង្ក​កំណើត​បាន​ទេ។ ក្នុង​ករណី​ បើ​ទោះ​ជា​មេ​ជីវិត​ឈ្មោល ទៅ​ជួប​អូវុល​ និង​អាច​បង្ក​កំណើត​បាន​ក៏​ពិត​មែន ​ប៉ុន្តែ​កូន​អាច​នឹង​មាន​លក្ខណៈ​មិន​ប្រក្រតី។ ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់ គួរ​ញ៉ាំ​ពពួក​ស្ពៃ​ពួយ​ឡេង ឬ​បន្លៃ​បៃតង​ផ្សេង​ទៀត។ ចេក៖ ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន A, B1 និង C អាច​ជួយ​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​ល្អ និង​ជា​ជំនួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល​ថែម​ទៀត​ផង។ លើស​ពី​នេះ អង់ស៊ីម​កម្រ Bromelain ដែល​មាន​ក្នុង​ផ្លែ​ចេក ក៏​មាន​នាទី​បង្កើន​បរិមាណ និង​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ដូច​គ្នា។ សូកូឡាខ្មៅ៖ សូកូឡា​ខ្មៅ​សម្បួរ​ទៅ​ដោយ​ពពួក​អាមីណូអាស៊ីដ L-Arginine HCL ដែល​អាច​បង្កើន​បរិមាណ​ទឹក​កាម និង​ចំនួន​មេជីវិត​ឈ្មោល។ ប្រុសៗ​ជា​ច្រើន​ជឿ​ថា […]


អាហារូបត្ថម្ភ

ញ៉ាំ​យ៉ាអួរជាប្រចាំ មាន​ប្រយោជន៍ខ្លាំង​ដល់​សុខភាព​យើង

ចំពោះ​ស្រីៗ រឿង​យ៉ាអួរ (ទឹក​ដោះ​គោ​ជូរ) មិន​បាច់​សួរ​ក៏​ដឹង​ដែរ ភាគ​តិច​ណាស់​មិន​ចូល​ចិត្ត។ ​ប្រុសៗវិញ អាច​ភាគ​ច្រើន​ អាចមិន​ចូល​អារឿង​ជូរ​អែមៗ ​ដូច​ស្រីៗ​ទេ។ បើ​អាច​ មិន​ថា​ស្រី​ ឬ​ប្រុសទេ គួរញ៉ាំឲ្យ​បាន​ទៀង​ទាត់ ព្រោះ​វា​​លាក់​អត្ថ​ប្រយោជន៍​សុខ​ភាព​ជាច្រើន​ យើងនឹក​ស្មាន​មិន​ដល់។ ១- កាត់បន្ថយខ្លាញ់ តាម​ការ​សិក្សា​មួយ​​បញ្ជាក់​ថា ​មាន​វិធី​ងាយៗដើម្បី​​បន្ថយ​ខ្លាញ់​ក្នុង​សរសៃ​ឈាម គឺគ្រាន់តែ​បន្ថែម​យ៉ាអួរ បន្តិច​ទៅ​ក្នុង​អាហារ​ ​អាចជួយ​​សម្រួល​សម្ពាធ​ឈាមឲ្យ​ប្រសើរ​ឡើង ​ថែមទាំង​កាត់​បន្ថយ​ខ្លាញ់​ក្នុង​រាងកាយ​ផង​ដែរ។ ញ៉ាំ​យ៉ាអួរ​ជា​ប្រចាំ​ផ្ដល់​ផល​ប្រយោជន៍​ច្រើនដូចជា៖ – សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ – បន្ថយ​កម្រិត​ស្ករ ​(glucose)​ ឬ​ជាតិ​ខ្លាញ់​ (triglyciride)​ ក្នុង​ឈាម – បន្ថយទម្ងន់​ – ជួយ​បង្កើន​កម្រិតខ្លាញ់ល្អ។ ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​ពី​សាកល​វិទ្យាល័យ​មួយ​នៅ​កាណាដា អ្នក​ប្រើ​ពពួកថ្នាំ​ Probiotics ចំនួន​​ ២​ ដូស/​ថ្ងៃ ​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ​បាន​ដូច​គ្នា។​ ការ​សិក្សា​នេះធ្វើ​លើ​មនុស្ស​មួយ​ក្រុម​ មាន​គ្នា​ ១២៧​ នាក់​ សុទ្ធ​សឹង​មាន​កម្រិតជាតិខ្លាញ់​ខ្ពស់​ដូចគ្នា ដោយ​ត្រូវ​បែងចែក​ជា ​២​ ក្រុម។​ ក្នុង​រយៈពេល ​៩​ សប្ដាហ៍​​ ក្រុម​ទី ១ ​ទទួល​បាន​ថ្នាំ​ Probiotic​ រៀងរាល់​ថ្ងៃ​ ស្មើ​នឹង​បរិមាណ​យ៉ាអួរ ២ ​ពែង​ […]


អាហារូបត្ថម្ភ

ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង

ពិត​ណាស់ បន្លែ ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​បើ​ញ៉ាំ​តែ​បន្លែ​សុទ្ធ ​គ្មាន​ជាតិ​សាច់ ក៏​មិន​ល្អ​ដែរ អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង។ យ៉ាង​ណា បើ​គ្នា​យើង​តាំង​ចិត្ត​ញ៉ាំ​អាហារ​បួស​ទៅ​ហើយ “Hello គ្រូពេទ្យ” នៅ​មាន​វិធី​ជួយ​បាន ដូចជា​ញ៉ាំ​អាហារ​បំប៉ន​បន្ថែម ដើម្បី​បំពេញ​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ មាន វីតាមីន B12 និង​ ជាតិ​ដែក​ ព្រោះ​បើ​ក្នុង​រាង​កាយ​ខ្វះ​សារធាតុ​នេះ ច្បាស់​ជា​ប្រឈម​បញ្ហា​ច្រើន​ ហេតុ​នេះ​គួរ​ស្វែង​យល់​ឲ្យច្បាស់​ពី​ជាតិ​ដែក និង​ជំងឺ​ស្លេក​ស្លាំង។ ១- ការ​ស្រូប​ជាតិ​ដែក ជាតិ​ដែក មាន​នាទី​សំខាន់​ក្នុង​រាងកាយ ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម ដឹក​នាំ​អុកស៊ីហ្សែន ទៅ​ចិញ្ចឹម​គ្រប់​សរីរាង្គ​ទាំងអស់ បើខ្វះ​ជាតិដែក រាង​កាយ​នឹង​មាន​បញ្ហា ព្រោះ​រាងកាយ​ទាញ​យក​ជាតិ​ដែក​មក​ប្រើ​ប្រាស់គ្រប់​ពេល​វេលា ដោយ​បន្យល់​កម្រិត​ជាតិ​ដែក​តិច​តួច​ប៉ុណ្ណោះ ច្រោះ​ចេញ​តាម​ ទឹក​នោម លាមក និង​ញើស។ តាម​ការ​សិក្សា តម្រូវ​ការ​ជាតិ​ដែក​ក្នុង​រាង​កាយ​ អាស្រ័យ​ទៅ​លើ​កត្តា​ភេទ និង​អាយុ ដូចជា៖ – ប្រុស (​អាយុ ១៤-១៨ ឆ្នាំ)៖ ១១​មិល្លីក្រាម – ប្រុស (​អាយុ ១៩ ឆ្នាំ​ឡើង)៖ ៨​មិល្លីក្រាម – ស្រី (អាយុ ១៤-១៨ ឆ្នាំ)៖ […]


អាហារូបត្ថម្ភ

ទៀបបារាំង លាក់គុណសម្បត្តិពិសេស ការពារ​មហារីកច្រើន​ប្រភេទ

គ្នា​យើង​ច្បាស់​ណាស់ ប្រាកដ​ជា​ស្គាល់​ទៀប​បារាំង​មិន​ខាន ប៉ុន្តែ​ក្រៅ​ពី​រសជាតិ​ជូរអែម​ឆ្ងាញ់ មាន​ដឹង​ថា ផ្លែ​ឈើ​ប្រភេទ​នេះ​លាក់​អាថ៌​កំបាំង​ពិសេស​អីទៀត​អត់? សំណួរ​នេះ​ភាគ​ច្រើន​ច្បាស់​ជា​មិន​ដឹង​មែន​ហើយ ចាំ “Hello គ្រូពេទ្យ” ប្រាប់​តែ​ម៉ង​ទៅ ទៀប​បារាំង ក្រៅ​ពី​ផ្អែម​ឆ្ងាញ់ សម្បូរ​វីតាមីន គឺ​នៅ​អាច​ជួយ​កែខៃ និង​ការពារ​យើង​ពី​ជំងឺ​កាច​សាហាវ​ជាច្រើន​ថែម​ទៀត។ ១- ទៀប​បារាំង​ប្រឆាំង​ការ​រលាក បើ​យើង​មាន​បញ្ហា ឈឺ​ខ្នង ទៀប​បារាំង គឺ​លាក់​កំពូល​អត្ថប្រយោជន៍ ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ព្រោះ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា បើ​យើង​ស្ងោរ​ទៀប​បារាំង​យក​មក​ធ្វើ​ជា​ថ្នាំ​លាប អាច​ព្យាបាល​អាការៈ​រលាក​លើ​ខ្លួនប្រាណ និង​បង្កើន​ល្បឿន​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធិភាព។ សារធាតុ​ក្នុង​ទៀប​បារាំង ក៏​ជួយ​សម្រួល​បញ្ហា​ផ្លូវ​ដង្ហើម ដូចជា ក្អក ឬកក​ស្ទះ​ផ្នែក​ណា​មួយ​នៃ​ផ្លូវ​ដង្ហើម ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល និង​អាច​ជួយ​បំបាត់​ស្លេស្ម​ផង​ដែរ។ គណនា BMI គណនា BMR ២- ទៀប​បារាំង​ជួយ​រក្សា​ស្បែក​មាន​សុខភាព​ល្អ គ្រាប់​ទៀប​បារាំង​ អាច​ផលិត​ជា​សារធាតុ​មួយ​ប្រភេទ ទប់​ស្កាត់​ការ​វិវត្ត​ស្បែក កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​ជាំ​លើ​ផ្ទៃមុខ​យ៉ាង​មាន​ប្រសិទ្ធភាព ពិសេស​ពេល​ផ្ទៃ​មុខ​មាន​ស្នាម​ជាំ និង​អុច​ខ្មៅ។ បើ​ប្រើ​សារធាតុ​នេះ​ញឹកញាប់ ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព ការពារ​មិន​ឲ្យ​ឆ្លង​មេរោគ ឬ​បាក់តេរី។ ញ៉ាំ​ទៀបបារាំង ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត ព្រោះ​សម្បូរ​សារធាតុ​ចិញ្ចឹម។ ៣- ទៀប​បារាំង​ការពារ​មហារីក ដោយសារ​តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ ដូចជា Acetogenins Quinolones និងជាតិ Alkaloids ទៀប​បារាំង ត្រូវ​គេ​ជឿ​ថា […]


អាហារូបត្ថម្ភ

ទាំងនេះជាគុណប្រយោជន៍​ក្រមួន​ឃ្មុំ មិន​សូវ​មាន​អ្នក​ដឹង

គ្នា​យើងភាគ​ច្រើន​ប្រាកដ​ជាដឹង​ច្បាស់ ទឹក​ឃ្មុំ គឺ​មាន​គុណ​ប្រយោជន៍​ខ្លាំងណាស់ អាច​ប្រើ​ភេសជ្ជៈ ជា​អាហារ​ដ៏មាន​ឱជារស ក៏​អាច​ប្រើ​ជាថ្នាំ​មាន​ប្រសិទ្ធភាព​ខ្ពស់ទៀត។ ប៉ុន្តែ​គ្នា​យើង​ខ្លះ ប្រហែល​មិន​ធ្លាប់​ដឹង ឬ​ស្គាល់​អ្វី​ជាក្រមួន​ឃ្មុំច្បាស់​នៅ​ឡើង ហើយ​បើ​ខ្លះ​ធ្លាប់​ស្គាល់​ក៏​មិន​ធ្លាប់​ដឹង​ពី​អាថ៌​កំបាំង​ដ៏អស្ចារ្យរបស់ក្រមួន​ឃ្មុំ​នៅ​ឡើយ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​គុណ​ប្រយោជន៍ដ៏អស្ចារ្យរបស់​ក្រមួន​ឃ្មុំ​ឲ្យ​គ្នា​យ់ើង​បាន​ដឹង​ពេល​នេះ​តែ​ម្តង។ ១- មុខងារក្រមួនឃ្មុំ ក្រមួន​ឃ្មុំ​ត្រូវបាន​បញ្ចេញ​ពី​ក្រពេញ​មួយ ​ស្ថិត​ក្នុង​ពោះ​ឃ្មុំ​វ័យ​ជំទង់​រាប់​រយ​ក្បាល។ ដោយឃ្មុំ​ទាំង​នោះ បាន​​កោស​ផ្ដាច់​ក្រមួន​ចេញ​ពី​ខ្លួន​ មក​ទំពា​​បញ្ចូល​ជាមួយ​ទឹកមាត់​រួច​លាយ​ជាមួយ​ និង​អង់ស៊ីម​ផ្សេង​ទៀត បន្ទាប់មក​បាន​ភ្ជាប់​ក្រមួន​ទៅ​នឹង​ផ្លិត​ឃ្មុំ​ ដែល​ជា​កន្លែង​ឃ្មុំ​​រស់នៅ​និង​រក្សាទុកលម្អងឃ្មុំ។ ​ក្រមួន​នេះ មាន​នាទី​​ជួយ​ការពារ​ទឹក​ឃ្មុំ​ និង​សំបុក​ពី​ការ​ឆ្លង​មេរោគ​ និង​ភាព​កខ្វក់។ ២- អត្ថប្រយោជន៍ក្រមួនឃ្មុំ ក្រមួន​ឃ្មុំ​ មាន​ប្រសិទ្ធិភាព​ការពារ​ស្បែកពី​បញ្ហាអាលែកហ្ស៊ី អាច​ជួយ​ធ្វើ​ឲ្យថ្នាំ​ជ្រាប​ចូល​យឺតៗ​ទៅ​ក្នុង​រាងកាយ​។ ​តាម​​ការ​សិក្សា នៃសាកលវិទ្យាល័យ ​North​ Carolina ​State ​ក្រមួន​ឃ្មុំ​បង្កើត​ជា​អ៊ីសូឡង់ដ៏ល្អ​មួយ​ ​មិន​អាច​ឲ្យ​ចរន្ត​អគ្គិសនី​ប្រភេទ​ខ្សោយ​​អាច​ឆ្លងកាត់​បានឡើយ។ ក្រៅពីនោះ​វា​អាច​ប្រឆាំង​រលាក​កម្រិត​ស្រាល ​និង​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣- ក្រមួនឃ្មុំជាថ្នាំមាន​ប្រសិទ្ធភាព ក្រមួន​ឃ្មុំ​ មាន​ប្រសិទ្ធិភាព​រក្សា​សំណើម​លើ​ស្បែក ​និង​បបូរមាត់​មិន​ងាយ​ហើរ ហើយ​​ត្រូវ​យក​មក​ប្រើ​​ពន្លឿន​ការ​ព្យាបាល​ការ​ដាច់​រលាត់​តិចតួច​ និង​ស្បែក​ខូច​ផង​ដែរ។​ យោង​តាម​មជ្ឈមណ្ឌល​ សុខភាព​ធម្មជាតិ ​(Bastyr​ Center ​for ​Natural ​Health​) […]


អាហារូបត្ថម្ភ

ទឹក​ដូង កំពូលភេសជ្ជៈសុខភាព លាក់​គុណប្រយោជន៍ច្រើន

ពិត​ណាស់ គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ដឹង ទឹក​ដូង​មាន​ប្រយោជន៍​ច្រើន គ្រាន់​តែ​ខ្លះ ឮ​តាម​គេ ផឹក​តាម​គេ មិន​ដឹង​ច្បាស់​អ្វី​ជា​ប្រយោជន៍​សំខាន់​របស់​ទឹក​ដូង​ប៉ុណ្ណោះ។ ទឹក​ដូង ក្រៅ​ពី​ក្លិប​ក្រអូប រស់​ជាតិ​ផ្អែម​ត្រជាក់ ព្យាបាល​ជំងឺ​មួយ​ចំនួន ក៏​អាច​ប្រើ​ក្នុង​ស្ថាន​ភាព​សង្គ្រោះ​បន្ទាន់​ ដូច​ជា បាត់បង់​ជាតិ​ទឹក​ និង​អេឡិចត្រូលីត​ជាដើម។ បើ​ចង់​ដឹង​កាន់​តែ​ច្បាស់ ខាង​ក្រោម​នេះ គឺ​ជា​សារៈ​ប្រយោជន៍​សំខាន់ៗ ទទួល​បាន​ពី​ទឹក​ដូង។ ១- បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន ពេល​ស្រេក​ទឹក​ខ្លាំង គ្រប់គ្នា​ប្រាកដ​ជានឹក​ឃើញ​ដល់​ទឹក​ដូង ពិសេស​អំឡុង​ពេល​ស្ថិត​ក្នុង​អាកាស​ធាតុ​ក្តៅ។ ទឹក​ដូង អាច​ជួយ​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ពី​រាងកាយ ដោយសារ​សម្បូរ​ទៅ​ដោយ​អេឡិចត្រូលីត​យើង​ត្រូវ​ការ។ កង្វះ​ជាតិ​ទឹក ក៏​ដូច​ជា​ការ​បាត់​បង់​ជាតិ​ទឹក ​តែង​កើត​មាន​ឡើង​នៅ​ពេល​យើង ​រាគ ក្អួត ឬ​បែក​ញើស​ខ្លាំង។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដូង ជា​ប្រភព​សំខាន់​របស់​កាបូអ៊ីដ្រាត មាន​អត្ថប្រយោជន៍ ពង្រឹង​ថាមពល​រាងកាយ​ឡើង​វិញ​ថែម​ទៀត​ផង។ ២- បញ្ចុះ​សម្ពាធ​ឈាម ទឹក​ដូង​មាន​ផ្ទុក​វីតាមីន C ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម។ ហេតុ​នេះ​ហើយ ទឹក​ដូង​មាន​អត្ថប្រយោជន៍ ​ធ្វើ​ឲ្យ​មាន​តុល្យភាព​បញ្ចេញ​ សូដ្យូម ចេញ​ពី​រាងកាយ។ កាត់​បន្ថយ​សូដ្យូម​ពី​ក្នុង​ខ្លួន អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​សម្ពាធ​ឈាម ដូច​ជា លើស​ឈាម​ជាដើម។ ដើម្បី​គ្រប់​គ្រង​សម្ពាធ​ឈាម​ ព្យាយាម​ផឹក​ទឹក​ដូង​មួយ​កែវ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​សូម​កុំ​ផឹក​ទឹក​ដូង​កំប៉ុង​ ព្រោះ​​អត្ថប្រយោជន៍​ តិច​ជាង​ទឹក​ដូង​ស្រស់​ពី​ធម្មជាតិ។ ៣- ជួយ​គ្រប់គ្រង​សុខ​ភាព​បេះដូង ដោយ​សារ​ទឹក​ដូង​គ្មាន​ផ្ទុក​ជាតិ​កូលេស្តេរ៉ូល និង​ខ្លាញ់ […]


អាហារូបត្ថម្ភ

ទាំង​នេះ​ទើប​ជា​គុណ​ប្រយោជន៍​សំខាន់​បំផុតពី​ទឹកដោះគោ

គ្នា​យើង​អ្នក​ណា​ខ្លះ​ចូល​​ចិត្ត​ទឹក​ដោះ​គោ? បើ​ចូល​ចិត្ត​ផឹក​ដោះ​គោ​ម្លឹងៗ មាន​ធ្លាប់​ដឹង​អត់ មាន​ប្រយោជន៍​អ្វី​ខ្លះ? បើ​មិន​ទាន់​ដឹង ចាំ​ “Hello គ្រូពេទ្យ” ប្រាប់​ពេល​នេះ​ឲ្យ​ដឹង​ច្បាស់​តែ​ម្តង។ ទឹក​ដោះ​គោ​មាន​សារជាតិ​ចិញ្ចឹម​ខ្ពស់ នឹង​ដើរ​តួជា​អាហារ​សំខាន់​បំផុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​យើង​ទាំង​អស់​គ្នា។ ទឹក​ដោះ​គោះ ផ្តល់​សារជាតិ​ចិញ្ចឹម​មាន​ប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន រាប់​ទាំង​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ ស្បែក​ម៉ត់​រលោង ពង្រឹង​ប្រពន្ធ័​ភាព​ស៊ាំ បង្ការ​ជំងឺ​ផ្សេងៗ ដូច​ជា លើស​ឈាម បញ្ហា​ផ្លូវ​ដង្ហើម លើស​ទម្ងន់ និង​ប្រភេទ​មហារីក​មួយ​ចំនួន​ទៀត ខណៈ​គុណ​សម្បត្តិ​ចម្បង​នៃ​របប​អាហារ​មួយ​នេះ មាន​ដូច​ខាង​ក្រោម។ ១- ជួយ​ឲ្យ​អាយុ​វែង​ជាង​ធម្មតា ទោះ​ជាគ្នា​យើង​ភាគ​ច្រើន​​ដឹង​ថា ទឹក​ដោះគោ​មាន​ប្រយោជន៍ តែមាន​តិច​ណាស់ ដឹង​ថា​ទឹក​ដោះ​គោ​អាច​ជួយ​ឲ្យ​យើង​រស់​បាន​យូរ។ ​ការ​ស្រាវជ្រាវ​មួយ​នៃ​សាកលវិទ្យាល័យ Reading Cardiff និង Bristol ក្នុង​ចក្រភព​អង់គ្លេស បង្ហាញ​ថា អ្នក​ផឹក​ទឹក​ដោះគោ​មាន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរ​ក្បាល ទាប​ជាង​អ្នក​អត់​ផឹក​ប្រហែល ២០ ភាគរយ។ អ្នក​វិទ្យាសាស្ត្រ​បាន​វិភាគ​លើ​ការ​សិក្សា​កន្លង​មក​សរុប ៣២៤ករណី ពាក់ព័ន្ធ​ការ​ផឹក​ទឹក​ដោះ​គោ បង្ហាញ​ថា​ទឹក​ដោះ​គោ​ពិត​ជា​ផ្តល់​អត្ថប្រយោជន៍​ប្រាកដ​មែន។ ២- ជួយ​សុខភាព​ធ្មេញ ក្រៅ​ពី​ជួយ​ការពារ​ធ្មេញ​ក្មេងៗ ពី​ផល​ប៉ះពាល់​ជាតិ​អាស៊ីដ​ទៅ​លើ​កាចា​ធ្មេញ ទឹក​ដោះ​គោ​ក៏​ជួយ​ធ្មេញ ក្នុង​ករណី​សង្រ្គោះ​បន្ទាន់​ផ្សេងៗ​ផង​ដែរ។ វិទ្យាស្ថាន​ទន្តសាស្ត្រ​កុមារ​ នៅ​សហរដ្ឋ​អាមេរិក បង្ហាញ​ថា ការ​ដាក់​ធ្មេញ​ទើប​បាក់​ភ្លាមៗ ចូល​ក្នុង​ទឹក​ដោះ​គោ​ត្រជាក់ អាច​ជួយ​រក្សារ​ទុក​ធ្មេញ​នោះ​បាន។ បន្ទាប់​មក​គ្រូពេទ្យ​អាច​ដាក់​ធ្មេញ​ចាស់​នោះ​ចូល​ទៅ​ក្នុង​រន្ធ​របស់​វា​ជាថ្មី។ បើ​គ្នា​យើង […]


អាហារូបត្ថម្ភ

អ្នក​ជំនាញថា បន្លែ​ស្លឹក​ប៉ុន្មាន​មុខ​នេះ​មាន​ជាតិ​គីមី​តិចតួច​បំផុត

ស្ត្រី​មេផ្ទះ​ហាក់​ខ្លាច​រអា​នឹង​បន្លែ​ផ្លែឈើ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ បច្ចុប្បន្នពិបាក​នឹង​រក​របស់​ធម្មជាតិ​ខ្លាំង​ណាស់​។ ងាក​ទៅ​បន្លែ​ក៏​មាន​គីមី ផ្លែឈើ​ក៏​គីមី ទិញ​មិន​ស្រួល​ប៉ះ​គីមី​ទាំង​អស់​ក៏​ថា​បាន ព្រោះ​បន្លែ​ផ្លែឈើ​ដែល​មាន​ជាតិ​គីមី​ពិបាក​សម្គាល់​ដោយ​ភ្នែក​ទទេ ឯ​មួយ​ចំនួន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ទៀត។ ខណៈ​ពលរដ្ឋ ពិសេស​ស្រ្តី​មេផ្ទះ​យើង​ជួប​ការ​លំបាក​ក្នុង​ការ​សម្គាល់​បន្លែ​ផ្លែឈើ​ដែល​មានគីមី ឬ​អត់​នោះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្រ្ត​កសិកម្ម ដែល​មាន​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំលើ​គម្រោងកសិកម្មជាមួយ​អង្គការ​ក្រៅរដ្ឋាភិបាល លោក ភុន រតនា បាន​ប្រាប់ពី​ប្រភេទ​បន្លែ​ស្លឹក​មួយ​ចំនួន​ដែល​មិន​មាន ឬ​មាន​គីមី​តិចតួច​បំផុត។ បន្លែ​បៃតង​ទាំង​នោះ រួមមាន៖ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! សាលាដ៖ ជាតិជ័រ​ក្នុង​សាលាដ អាច​បង្ការ​ពី​សត្វល្អិតស៊ី ដូច្នេះ​ហើយ​កសិករ​ក៏​មិន​សូវ​ប្រើ​ថ្នាំគីមី​ប៉ុន្មាន​ដែរ។ ត្រកួនចិន៖ ដូចគ្នា​នឹង​សាលាដ៍​ដែរ ត្រកួន​ជា​ពពួក​បន្លែ​ងាយ​ដាំ និង​ថែទាំ មិន​ចាំបាច់​ប្រើ​ថ្នាំ​បង្ការ​សត្វ​ល្អិត ក៏​អាច​ទទួល​បាន​ផល​ដែរ។ ស្លឹកបាស់ ស្លឹកម្រុំ៖ កម្រ​មាន​កសិករ​បាញ់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ការពារ​បន្លែ​វល្លិ និង​ស្លឹក​ទាំង ២ មុខ​នេះ​ណាស់ លើក​លែង​តែ​ចម្ការ​ធំៗ​ប៉ុណ្ណោះ។ [embed-health-tool-bmi] លោក ភុន រតនា ឯកទេសវិទ្យាសាស្រ្តកសិកម្ម តាម​ការ​បញ្ជាក់​របស់​លោក ភុន រតនា បន្លែ​ស្លឹក​ប្រឈម​នឹង​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ជាង​គេ ពិសេស​នៅ​រដូវ​ភ្លៀង​ធ្លាក់ និង​រដូវក្តៅ ម្ល៉ោះ​ហើយ​កសិករ​ចាំបាច់​ត្រូវ​តែ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ការពារ ទើប​បន្លែ​នោះ​បាន​ផល។ ប្រសិន​បើ​កសិករ​ធ្វើ​បាន​ត្រឹមត្រូវ​តាម​អាយុកាល​របស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត រួច​ទើប​ប្រមូល​ផល​នោះ​មិន​មានផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ញ៉ាំ​ទេ តែ​សំណួរ​សួរ​ថា តើ​មាន​ប៉ុន្មាន​នាក់​ខ្វល់​ពី​បញ្ហា​នេះ? អត្ថបទគួរអាន៖ ផ្លែមន មានប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរាងកាយ កន្ទួតព្រៃមានប្រយោជន៍ដល់បេះដូង និងប្រព័ន្ធភាពស៊ាំ ដំណើបខ្មៅជួយរក្សាទម្ងន់ និងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ