របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹក​ប្រូ​តេ​អ៊ីន​​ម្សៅ​​​ម្យ៉ាង​ច្រើន​​ អាច​ជួប​ហានិភ័យ​​​​​ឬ​គ្រោះថ្នាក់​ដល់​​ស្លាប់

គ្នា​យើង​ប្រុស​ៗ​មួយ​ចំនួន​តែង​ប្រើ​​ប្រូតេអ៊ីន​ជំនួយ​​​នៅ​ពេល​ហាត់​យក​សាច់​ដុំ តែ​ពេល​ខ្លះ​ប្រើ​​​​វា​ហួស​កម្រិត​ពេក ឬ​ហូប​មិន​បាន​ត្រឹម​ត្រូវ​​តាម​ការ​ណែ​នាំ​ ពិត​ជា​ជួប​បញ្ហា​​ ហើយ​បង្ក​ជា​គ្រោះ​ថ្នាក់​មិន​ខាន​។ តាម​ការ​សិក្សា​ថ្មី​មួយ​របស់​វិទ្យាស្ថាន​ Charles Perkinsនៃ​​សាកលវិទ្យាល័យ​ Sydney បាន​តាម​ដាន​​ទៅ​លើ​ឥទ្ធិពល​​នៃ​ប្រូតេអ៊ីន​ Branched-Chain Amino Acids (BCAAs) ទៅ​លើ​រាង​កាយ​។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​​​បង្ហាញ​ថា ​​ប្រូតេអ៊ីន​ BCAA ​ដែល​ភាគ​ច្រើន​គេ​ប្រើ​ជា​ម្សៅ​​ដែល​​បង់​​​ចូល​ទឹក​រួច​ក្រឡុក​ញ៉ាំ​សម្រាប់​ជំនួយ​សាច់​ដុំ បាន​ផ្តល់​ផល​អវិជ្ជមាន​​​ទៅ​លើ​អារម្មណ៍​អ្នក​ប្រើប្រាស់ បង្ក​ឲ្យ​ឡើង​ទម្ងន់​ និង​ឆាប់​ស្លាប់​​។ ក្រុម​ការងារ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា កម្រិត​ជាតិ​ប្រូតេអ៊ីន​ BCAAs ខ្ពស់​នៅ​ក្នុង​​ឈាម​​​​បង្ក​បញ្ហា​រា​រាំង​ដល់​ដំណេក​ស្កប់​ស្កល់​ ដែល​វា​​បាន​កាត់​បន្ថយ​អ័រម៉ូន​​រីក​រាយ សេរ៉ូតូនីន​។ ការ​ស្រាវជ្រាវ​បាន​ធ្វើ​តេស្ត​លើ​សត្វ​កណ្តុរ​​ផង​ដែរ តាម​រយៈ​​ការ​បន្ថែម​សារធាតុ​ប្រូតេអ៊ីន BCAAs លើ​របប​អាហារ​របស់​ពួក​វា​។ អ្នក​វិទ្យាសាស្រ្ត​​រក​ឃើញ​ថា​ សត្វ​កណ្តុរ​ដែល​ទទួល​បាន​ប្រូតេអ៊ីន​ BCAAs ច្រើន​មាន​ទំនោរ​ស៊ី​អាហារ​ថែម​កាន់​តែ​ច្រើន​ ដែល​បណ្តាល​ឲ្យ​ពួក​វា​ធាត់ ព្រម​ទាំង​​កម្រិត​នៃ​លទ្ធភាព​រស់​រាន​មាន​ជីវិត​​កាន់​តែ​ថយ​ចុះ​។ លោក​វេជ្ជបណ្ឌិត​ Samantha Solon-Biet ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​៖" ខណៈ​ពេល​ដែល​ប្រូតេអ៊ីន​ខ្ពស់​ ជា​ប្រយោជន៍​​ ប៉ុន្តែ​វា​ពិត​ជាបង្ក​គ្រោះ​ថ្នាក់​​ដល់​សុខភាព​នៅ​ពេល​ដល់​វ័យ​កណ្តាល ហើយ​វា​អាយុ​សង្ឃឹម​កាន់​តែ​តិច​ ដូច​នេះ​ការ​ព្យាយាម​ធ្វើ​តុល្យភាព​ប្រូតេអ៊ីន​ពិត​ជា​សំខាន់​"៕ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាស៊ីដ ២​ប្រភេទ​​ល្អ​អស់ទាស់​ ចំពោះ​ស្រីៗ​មិន​ចង់​កើត​មហារី​កសុដន់

អាហារ​សម្បូរ​ជាតិ​អាស៊ីដ ២​ប្រភេទ គឺ​អាស៊ីដ​ហ្វេណូលិក និង​អាស៊ីត​ក្លរ៉ូហ្សែនិក ជួយ​ស្រីៗ កាត់បន្ថយ​ភាពប្រឈម​កើត​ជំងឺ​មហារីក​សុដន់ ក្រោយ​អស់​រដូវ។ នេះពិតជា​ល្អមែន! តើអាស៊ីដ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ស្រីៗ​ដូច្នេះ មាន​នៅ​ក្នុង​ប្រភេទ​អាហារ​អ្វីខ្លះ? ការសិក្សា​មួយ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Navarra និង​សាកលវិទ្យាល័យ Jaen របស់​អេស្ប៉ាញ ពិនិត្យ​លើ​ភាព​ជាប់ពាក់ព័ន្ធ​គ្នា រវាង​អាស៊ីដហ្វេណូលិក និង​មហារីក ក្នុង​ចំណោម​ស្រីៗ​ជាង ១ម៉ឺន​​នាក់ ក្នុង​រយៈពេល ១២​ឆ្នាំ។ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ អ្នកស្រាវជ្រាវ សួរ​ស្រីៗ ពី​ប្រភេទ​អាហារ ១៣៦​មុខ ដែល​ពួកគេ​ញ៉ាំ និង​យក​ទិន្នន័យ​នេះ ទៅ​ប្រៀបធៀប​ជាមួយ​ព័ត៌មាន​ស្ដីពី​អាហារ​សម្បូរ​ជាតិ​អាស៊ីដ​ហ្វេណូលិក។ លទ្ធផល រកឃើញ​ថា ស្រីៗ ញ៉ាំ​អាហារ​មាន​ជាតិ​អាស៊ីដហ្វេណូលិក កាន់តែ​ច្រើន ជួយ​កាត់បន្ថយ​ភាពប្រឈម កើត​ជំងឺ​មហារីក​សុដន់ ៦២% ប្រៀបធៀប​ជាមួយ​ស្រីៗ ញ៉ាំ​អាហារ​មាន​អាស៊ីដ​នេះ​តិច។ ស្រីៗ អាច​រក​អាហារ​សម្បូរ​ជាតិ​អាស៊ីដ​នេះ ញ៉ាំ​បាន ដូចជា​គ្រាប់ធញ្ញជាតិ ផ្លែ​ប្លូប៊័ររី ក្រូច ស្រូវ​សាលី និង​បាយ។ ជាតិ​អាស៊ីដ​នេះ ក៏មាន​នៅ​ក្នុង​ស្រាក្រហម​ដែរ។ ជាមួយគ្នា​នេះ អ្នកស្រាវជ្រាវ ក៏​រកឃើញ​ថា អាស៊ីដ​ក្លរ៉ូហ្សែនិក មាន​នៅ​ក្នុង​កាហ្វេ បន្លែ […]


អាហារូបត្ថម្ភ

ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់

​ធ្លាប់​គិត​ដែរ​ទេ​ថា រវាង​ប្រូតេអ៊ីន​នៅ​ក្នុង​សាច់ និង​ប្រូតេអ៊ីន​ចម្រាញ់​ចេញ​មក​ពី​បន្លែ មួយ​ណា​ល្អ​ជាង? ​ចម្ងល់​មួយ​នេះ ហើយ​មិន​ទាន់​រក​ចម្លើយ​ឃើញ​នៅ​ឡើយ Hello គ្រូពេទ្យ នឹង​បក​ស្រាយ​​ពី​ព័ត៌មាន​បន្ថែម​ទាក់​ទង​ជា​មួយ​ប្រូតេអ៊ីន​ក្នុង​សាច់ និង​ប្រូតេអ៊ីន​ក្នុង​បន្លែ ហើយ​​យើង​​គួរ​បរិភោគ​មួយ​ណា។ ១- សាច់ក្រហមដែលកែច្នៃរួច អាចបណ្ដាលឲ្យកើតជំងឺជាច្រើន សាច់​ក្រហម​គឺ​ជា​សាច់​​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ជាង​គេ។ ប៉ុន្តែ​វា​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​​​កើត​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​បេះ​ដូង ខ្សោយ​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល នឹង​អាច​ធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់​បាន​​ថែម​ទៀត​ផង។ ប៉ុន្តែ​សូម​កុំ​យល់​ច្រឡំ​ថា​សាច់​ក្រហម​ទាំង​អស់​គឺ​សុទ្ធ​តែ​ដូច​គ្នា​នោះ ហើយ​​​ត្រូវ​ដឹង​ថា​អត្រា​ដែល​​អាច​កើត​ជំងឺ​ក្រោយ​ញ៉ាំ​សាច់​ក្រហម​កែ​ច្នៃ​រួច គឺ​ខ្ពស់​ជាង​អ្នក​​ញ៉ាំ​សាច់​ក្រហម​ស្រស់​ធម្មតា។ ២- អត្ថប្រយោជន៍របស់ប្រូតេអ៊ីនក្នុងសាច់សត្វ ​យោង​តាម​ការ​សិក្សា​របស់​ The Nurses’ Health បាន​រក​ឃើញ​ថា​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​សត្វ​ស្លាប និង​អាហារ​មាន​ជាតិ​ខ្លាញ់​តិច ដូច​ជា​ត្រី​ជា​ដើម គឺ​​​មិន​ងាយ​​ប្រឈម​មុខ​ជា​​មួយ​ជំងឺ​បេះ​ដូង​ឡើយ។ លើ​សពី​នេះ​ថែម​ទៀត អ្នក​ដែល​ញ៉ាំ​សាច់​ត្រី​ស្រស់​ជា​ប្រចាំ​ ពួក​គាត់​មាន​អាយុ​វែង និង​មាន​សុខ​ភាព​ល្អ ដោយ​សារ​តែ​នៅ​ក្នុង​សាច់​ត្រី​មាន​ផ្ទុក​សារធាតុ​មាន​ប្រយោជន៍​ជា​ច្រើន ដូច​ជា អូមេហ្កា៣ និង​អាស៊ីត​ខ្លាញ់​ល្អ​ជា​ដើម។ អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​រាល់​ថ្ងៃ ឬ​រាល់​អាទិត្យ គឺ​អាច​ជៀស​ពី​ជំងឺ​មួយ​ចំនួន​ដូចជា គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​ជំងឺ​បេះ​ដូង​បាន។ ចំណែក​ឯ​អ្នក​ញ៉ាំ​ស៊ុត​វិញ គឺ​ទាក់​ទង​ជាមួយ​ការ​ញ៉ាំ​ចូល​ជាតិ​កូឡេ​ស្តេរ៉ុល ដែល​គ្រប់​គ្រង​បាន​ល្អ និង​អាច​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​បាន​ថែម​ទៀត​ផង។ ជា​ចុង​ក្រោយ ប្រូតេអ៊ីន​មាន​ក្នុង​សាច់​សត្វ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​តែ​មួយ​មុខ​ប៉ុន្នោះ​ទេ វា​ថែម​ទាំង​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន ដូច​ជា​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​ខ្សោយ​សាច់​ដុំ ពេល​អ្នក​ចាស់​ទៅ និង​ជួយ​បង្កើន​សាច់​ដុំ​របស់​អ្នក​ឲ្យ​កាន់​តែ​រឹង​មាំ​មួយ​កម្រិត​ថែម​ទៀត។ ៣- គុណសម្បត្តិរបស់ប្រូតេអ៊ីនមានក្នុងរុក្ខជាតិ - បន្ថយអត្រាកើតជំងឺបេះដូង៖ ដោយ​យោង​ទៅ​តាម​ការ​សិក្សា គេ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន […]


លើសទម្ងន់

អ្នក​ស្គម​ៗ​កុំ​អាល​អរ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​កើត​តែ​លើ​អ្នក​​ធាត់​ៗ​ទេ

ពេល​ឮ​ពាក្យ​ថា​ជំងឺ «ខ្លាញ់​រុំ​ថ្លើម» យើង​ប្រហែល​ជា​គិត​ថា ជំងឺ​នេះ​កើត​ឡើង​ចំពោះ​តែ​អ្នក​ធាត់​ៗ​ប៉ុណ្ណោះ អ្នក​ស្គម​ៗ​មិន​អី​ទេ។ បើ​គិត​បែប​នេះ គឺ​ខុស​ទាំងស្រុង​ខុស​ហើយ ព្រោះ​បើ​តាម​ការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា ជំងឺ​មួយ​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ។ ដូចនេះ​ យើង​គ្រប់​គ្នា​គួរតែ​មក​ស្វែងយល់​ពី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ទាំងអស់​គ្នា។ ១- តើ​មូលហេតុ​អ្វី​បាន​ជា​បណ្ដាល​ឲ្យ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម? ជំងឺ​ខ្លាញ់​រុំ​ថ្លើម​នេះ​កើត​ឡើង​ដោយសារ​ការ​ញ៉ាំ​ស្រា អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ញ៉ាំ​ខ្លាញ់​ច្រើន អ្នក​ដែល​ធាត់ និង​អ្នក​មាន​ប្រវត្តិ​លើស​ជាតិ​ខ្លាញ់​ច្រើន​ជាដើម។ សម្រាប់​វ័យ​ដែល​កើត​មាន​ជំងឺ​មួយ​នេះ ភាគច្រើន​ចាប់ពី ៤០-៥០ ឆ្នាំ​ឡើង​ទៅ។ ២- តើ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម និង​ខ្លាញ់រុំ​បេះដូង​កើត​ឡើង​ព្រោះ​មូលហេតុ​ដូចគ្នា​មែន ឬ​ទេ? ខ្លាញ់​រុំ​ថ្លើម និង​ខ្លាញ់​រុំ​បេះដូង​ជា​ជំងឺ​ពីរ​ផ្សេង​គ្នា ហើយ​មូលហេតុ​ក៏​មិន​ដូច​គ្នា​ដែរ ព្រោះ​ជំងឺ​ខ្លាញ់​រុំ​បេះដូង​កើត​ឡើង​ដោយសារ​កំហាប់​កូឡេស្តេរ៉ូល​ឡើង​ខ្ពស់​នៅ​ក្នុង​ឈាម ហើយ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ប្រាកដ​ថា​កើត​ឡើង​ដោយសារ​ជាតិ​ខ្លាញ់​ទាំងស្រុង​នោះ​ទេ។   ៣- ដើម្បី​ចៀសវាង​ជំងឺ​នេះ និង​កាត់​បន្ថយ​ជំងឺ​នេះ ដើម្បី​ចៀសវាង ឬ​បើ​យើង​កំពុង​តែ​មាន​ត្រូវ​កាត់​បន្ថយ​ពី​ជំងឺ​មួយ​នេះ យើង​គួរតែ​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន កុំ​ឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម កុំ​បណ្ដោយ​ឲ្យ​ធាត់ ឬ​ឡើង​គីឡូ​ច្រើន​ពេក។ ៤- រោគសញ្ញា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម សម្រាប់​អ្នក​ជំងឺ​ប្រភេទ​នេះ​វិញ មាន​ដូចជា អស់កម្លាំង ថ្លើមរីកធំ និង​អង់ស៊ីម​ថ្លើម​កើន​ឡើង ឈឺចាប់​នៅ​កណ្ដាល​ពោះ ឬ​ផ្នែក​ខាង​ស្កាំ។ ប្រសិនបើ​មាន​ករណី​ទាំង​ប៉ុន្មាន​នេះ គួរទៅ​ពេទ្យ​ពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ព្រោះ​ជំងឺ​នេះ​អាច​មាន​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ​បាន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


លើសទម្ងន់

ជំងឺ​ធាត់ កម្រមាន​ណាស់​ នៅ​ប្រទេស​ញ៉ាំ​បាយ​​​ដូច​នៅ​ស្រុកយើង

​ម្នាក់ៗ ញ៉ាំបាយ ២-៣​ពេល ឬ​ស្មើ​ប្រមាណ ៤៣៧​ក្រាម/ថ្ងៃ ជា​បរិមាណ​ដ៏ច្រើន​មួយ បន្ទាប់​ពី​បង់ក្លាដេស និង​ឡាវ។ ប្រទេស​ញ៉ាំបាយ​ច្រើន​ដូច​យើង មាន​ចំនួន​អ្នក​កើត​ជំងឺ​ធាត់ នៅ​កម្រិត​ទាប ដោយសារ​ជាតិ​សរសៃ​ក្នុង​បាយ ធ្វើ​ឲ្យ​យើង​ឆ្អែត ហើយមិនញ៉ាំ​លើស​កម្រិត។ ការសិក្សា​មួយ លើ​ប្រទេស ១៣៦ បង្ហាញ​ថា ប្រទេស​មាន​ពលរដ្ឋ​ញ៉ាំបាយ​ច្រើន មាន​តួលេខ​អ្នក​កើត​ជំងឺធាត់ នៅ​កម្រិត​ទាប។ អ្នកវិទ្យាសាស្ត្រ ណែនាំ​ឲ្យ​ញ៉ាំបាយ ៥០​ក្រាម/ថ្ងៃ ដើម្បី​បង្ការ​ជំងឺ​ធាត់ ខណៈ​ខ្មែរ​យើង ញ៉ាំបាយ ៤៣៧ក្រាម/ថ្ងៃ តិចជាង​បង់ក្លាដេស ញ៉ាំ ៤៧៣​ក្រាម/ថ្ងៃ និង​ឡាវ ញ៉ាំ ៤៤២​ក្រាម/ថ្ងៃ។ ការ​សិក្សា​នេះ លើក​សរសើរ​របបអាហារ​ជប៉ុន និង​អាស៊ី ជួយ​បង្ការ​ជំងឺ​ធាត់ ដោយសារ​ប្រទេស​ទាំង​នេះ ញ៉ាំបាយ​ច្រើន។ អ្នកស្រាវជ្រាវ ថា ប្រសិនបើ គ្រប់គ្នា ញ៉ាំបាយ ៥០​ក្រាម/ថ្ងៃ តួលេខ​អ្នក​កើត​ជំងឺ​ធាត់ និង​ធ្លាក់ពី ៦៥០​លាន​នាក់ មក​ត្រឹម ៦៤៣,៥​លាន​នាក់។ អត្ថបទពាក់ព័ន្ធ៖ ការពិត “ទឹកបាយ” មានប្រយោជន៍ខ្លាំង មនុស្សសម័យ​ឥឡូវមិនសូវដឹង ចេះតែ​មិន​ឃ្លាន​​បាយ? វិធី​នេះ​អាច​ជួយ​បាន គួរបញ្ជាក់​ថា ការសិក្សា​នេះ បាន​បង្ហាញ​នៅ​សភា​អឺរ៉ុប […]


អាហារូបត្ថម្ភ

​ញ៉ាំ​រាល់​ថ្ងៃ តិចដឹងថាភេសជ្ជៈផ្អែមៗ ​មានជាតិស្ករ​ដ៏​ច្រើន​លើសលុប

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ជាតិស្ករ​មិន​ឲ្យ​លើស​ពី ១២ ស្លាបព្រា​កាហ្វេ​នោះទេ​ក្នុង១ថ្ងៃ។ ប៉ុន្តែ​គ្នា​យើង​មាន​ដឹង​អត់ ទឹកផ្លែឈើ ឬ​ទឹកក្រូច​កំប៉ុង ទឹកដោះគោ​កំប៉ុង យ៉ាអួរ និង​ភេសជ្ជៈប៉ូវ​កម្លាំង ដែល​កំពុង​តែ​ពេញ​និយម​នោះ មា​នបរិមាណ​ជាតិស្ករ​ប៉ុន្មាន​ទៅ? ត្រឹមតែ​ទឹកក្រូច​កំប៉ុង ១កំប៉ុង មាន​ជាតិស្ករ​ដល់​ទៅ ៨,៥ ស្លាបព្រា​កាហ្វេ ដែល​កម្រិត​ជាតិស្ករ​នេះ​ស្មើ​នឹង​ការ​កំណត់​បរិមាណ​ស្ករ​ចំពោះ​កូន​ក្មេង​អាយុ ៤-៥ ឆ្នាំ​ទៅ​ហើយ។ ចុះ​បើ​ក្នុង​១ថ្ងៃ កូន​ក្មេង​ញ៉ាំ​ទឹក​ក្រូច ១កំប៉ុង រួច​បន្ថែម​ជាតិស្ករ​ដែល​មាន​ក្នុង​ចំណី​អាហារ ផ្លែឈើស្រស់ ទឹកដោះគោ ឬ​យ៉ាអួរ​ទៀត​នោះ មិន​លើស​ជាតិស្ករ​លើស​លប់​ទៅ​ហើយ​ទេ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ហេតុផល​នេះ​ហើយទើបអង្គការសុខភាព​ពិភពលោក​បញ្ជាក់ថា ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ទោះ​ជាមាន​ជាតិស្ករ​ច្រើន ឬ​ញ៉ាំ​ច្រើ​ន​យ៉ាង​ណា វា​មិន​សូវ​គ្រោះថ្នាក់​ចំពោះ​សុខភាព ដូចការ​ញ៉ាំ​ទឹក​ក្រូច ឬ​ទឹក​ផ្លែឈើកំប៉ុង​នោះ​ទេ។ [embed-health-tool-heart-rate] ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិស្ករ​ដែល​មាន​ក្នុង​ភេសជ្ជៈ និង​ទឹកដោះ​គោកំប៉ុង៖ ១- ទឹក​តែ​ដប ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៥,៥ ស្លាបព្រាកាហ្វេ ២- យ៉ាអូរ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៧ ស្លាបព្រាកាហ្វេ ៣- […]


អាហារូបត្ថម្ភ

ឧស្សាហ៍​រាក គួរកាត់បន្ថយ​អាហារ​មួយចំនួននេះ

មិន​មែន​បំភ័យ​ទេ តែ​ជាការ​ពិត មិន​ចំពោះ​ក្មេងៗ ​មនុស្ស​ពេញ​វ័យ​ទេ មាន​បញ្ហាពោះឧស្សាហ៍រាក ច្បាស់​ជាដោយសារ​​បញ្ហា​ក្រពះ​ ពោះវៀន​មិនខាន ហើយ​បើនៅ​តែ​បណ្តែត​បណ្តោយ ប្រយ័ត្នខូចក្រពះ ពោះវៀន ធ្លុះធ្លាយ​ខ្ទេច រត់​ទៅ​រក​ពេទ្យ ប្រយ័ត្ន​ហួស​ពេល លែង​ដូច​ដើម។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ មាន​វិធី​ងាយៗ​ជាច្រើន ពិសេស​របបអាហារ “Hello គ្រូពេទ្យ” នឹង​ប្រាប់​អាហារ​មួយ​ចំនួន​មិន​គួរញ៉ាំពេល​មាន​បញ្ហា​រាក។ វេជ្ជបណ្ឌិត Steven Kussin, MD អ្នកឯកទេសខាងក្រពះ ពោះវៀន នៅទីក្រុងញូវយ៉ក និងជាអ្នកនិពន្ធសៀវភៅ​វេជ្ជសាស្ត្រ បានលើក​ឡើង​ថា៖ “ការលាងសម្អាតដៃ ជាវិធីមួយមានប្រសិទ្ធភាពបំផុត ដើម្បីការពារមេរោគ និងបាក់តេរីបង្កឲ្យ​រាក។ សមាគមជីវសាស្ត្រ​អាមេរិក រកឃើញថា ស្រីៗមាន ៩៧%  និងប្រុសៗ ៩២% អះអា​ថា ពួកគេលាងសម្អាតដៃក្រោយពីចេញពីបង្គន់ ប៉ុន្តែធាតុ​ពិតមានតែស្រីៗ ៧៥% និងប្រុសៗ ៥៨% ប៉ុណ្ណោះ អនុវត្តបានតាមក្បួនអនាម័យនេះបាន​ខ្ជាប់​ខ្ជួន”។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១- អាហារគួរ​ចៀសវាង – ផលិតផលពីទឹកដោះគោ៖ ផលិតផលពីទឹកដោះគោ អាចធ្វើឲ្យស្ថានភាព​ជំងឺ​កាន់​តែ​យ៉ាប់​យ៉ឺន ដោយ​លោក​សាស្រ្តចារ្យ Sandra Quezada, MD ជំនួយការនៃសាកលវិទ្យាល័យ Maryland បានរាយការណ៍​ថា បើ​យើង​កំពុងមាន​ជំងឺ​រាក​រូស​រ៉ាំរ៉ៃ ឈប់​ញ៉ាំ​ផលិត​ផលទឹកដោះគោ​ […]


របបអាហារនិងការសម្រកទម្ងន់

ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន

ឲ្យ​តែ​និយាយ​ដល់​រឿង​សម្រក​គីឡូ គ្នា​យើង​ ពិសេស​ស្រីៗ តែង​ខ្វាយ​ខ្វល់​ច្រើន ខ្លះ​សាក​ល្បង​គ្រប់​វិធី មាន​ទាំង​ហាត់​ប្រាណ តម​អាហារ អាច​ត្រឹម​រក្សា​ទម្ងន់​ថេរ​ប៉ុណ្ណោះ បើ​ប្រហែស​បន្តិច ឡើង​លឿន​លើស​ដើម។ មាន​ធ្លាប់​ឮ​អត់ ផ្លែ​ឈើ​ ឬ​ភេសជ្ជៈ​ចម្រាញ់​ពី​ផ្លែ​ឈើ គឺ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ឆាប់​រហ័ស ជាក់​ស្តែង​ក្រូច​ឆ្មារ​តែ​ម្តង មាន​ប្រសិទ្ធ​ភាព​ជួយ​សម្រក​ទម្ងន់​បាន​លឿន។ ១- វិធី​ប្រើ​ក្រូច​ឆ្មារ​សម្រក​ទម្ងន់ ការ​ប្រើ​ផ្លែ​ឈើ ពិសេស​ក្រូច​ឆ្មារ គឺ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ល្អ ដោយ​គ្រាន់​តែ​ប្រើ​ជា​ភេសជ្ជៈ ដូច​ជា ទឹក​ក្រូច​ឆ្មារ​ក្តៅ​ឧណ្ហៗ ទឹក​ឃ្មុំ​ក្រូច​ឆ្មារ ប្រើ​ក្រូច​ឆ្មារ​​ធ្វើ​ជា​គ្រឿង​ផ្សំ​រសជាតិ​ក្នុង​អាហារ​សម្រាប់​ញ៉ាំ​បន្លែ ប្រើ​ទឹក​ត្រាំ​យក​ជាតិ​ក្រូច​ឆ្មារ ក៏​ដូច​ជា​វិធី​ផ្សេងៗ​ជា​ច្រើន​ទៀត។ ២- ផឹក​ទឹក​ក្រូច​ឆ្មារ​សម្រក​ទម្ងន់​ល្អ​ជាង​ភេសជ្ជៈ​ដទៃ អ្នក​ឯកទេស​ផ្នែក​ចំណី​អាហារនៃ​អង្គការ​របប​អាហារ និង​អាហារូបត្ថម្ភ​អាមេរិក (Academy of Nutrition and Dietetics) លោក​ស្រី Alissa Rumsey ធ្លាប់​លើក​ឡើង​ថា ក្រូច​ឆ្មារអាច​ជំរុញ​ទឹក​ចិត្ត​ឲ្យ​យើង​សម្រក​ទម្ងន់ ព្រោះ​វា​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ បើ​ធៀប​នឹង​ប្រភេទ​ផ្សេង​ទៀត។ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ ផឹក​ទឹក​ក្រូច​ឆ្មារ គឺ​ប្រសើរ​ជាង ផឹក​កាហ្វេ តែ និង​ភេសជ្ជៈ​ដទៃ​ទៀត ព្រោះ​តាម​រយៈ​ការ​ផឹក​ភេសជ្ជៈ​ដើម្បី​សុខភាព គឺ​កាន់​តែ​ល្អ​ប្រសើរ ទាំង​រាងកាយ និង​អារម្មណ៍ ធ្វើឲ្យ​យើង​អាច​ឈប់​ផឹក​ជាតិ​កាហ្វេអ៊ីន ជួយ​រាង​កាយ​អាច​បំបាត់​ចោល​ជាតិ​ពុល​ជា​ច្រើន​ទៀត​ផង។ មួយ​វិញ​ទៀត ក្រូចឆ្មារ​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​មេតាបូលីស​កាន់​តែ​ប្រសើរ ជួយ​រាងកាយ​ឲ្យ​ដុត​កម្ទេច​កាឡូរី​កាន់​តែ​ច្រើន ស្តុក​ទុក​ជាតិ​ខ្លាញ់​កាន់​តែ​តិច […]


អាហារូបត្ថម្ភ

ញ៉ាំ​ត្រី​ឲ្យ​បាន​ ២ ដងក្នុង​មួយសប្តាហ៍ បេះដូងមាន​សុខភាពល្អ

ធ្លាប់​ដឹង​ ធ្លាប់​ឮ​ហើយ ត្រី​ល្អ​ខ្លាំង​ចំពោះ​សុខ​ភាព ព្រោះ​វា​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន ពិសេស​អាស៊ីដ​អូមេហ្គា ៣ ប៉ុន្តែ​មិន​មែន​គ្រប់​ត្រី​ទាំង​អស់​សុទ្ធ​តែ​ល្អ​ទេ ក៏​អាច​ប៉ះពាល់​សុខ​ភាព​ដូចគ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ពី​ផល​ប្រយោជន៍​សុខ​ភាព​ពី​សាច់ត្រី ហើយ​ពេល​ណា​មិន​គួរ​ញ៉ាំ។ ១- គុណ​ប្រយោជន៍​សាច់​ត្រី ដើម្បី​ឲ្យ​រាងកាយ​យើង​មាន​សុខភាព​ល្អ គប្បី​ញ៉ាំ​ត្រី​ឲ្យ​បាន​យ៉ាងតិច​ ២ ដង/​សប្តាហ៍ ព្រោះ​ក្នុង​សាច់​ត្រី គឺ​សម្បូរ​សារធាតុ​ចិញ្ចឹម ពិសេស​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ដែល​មាន​នៅ​ក្នុង​ខ្លាញ់​ត្រី ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ហើយ​អាស៊ីដ​ខ្លាញ់​ត្រី​ប្រភេទ​នេះ មាន​នៅ​ក្នុង ត្រី​ហឺរីង (Herring) ត្រី​ព្រួល​ទឹក​សាប (Lake Trout) ត្រី​សាល់ម៉ុន (Salmon) ត្រីសាបាក (Mackerel) និងត្រី​សាឌីន (Sardines)។ អាស៊ីដ​ខ្លាញ់ អូមេហ្គា ៣ ក៏​សម្បូរនៅ​ក្នុង​ស៊ុត គ្រាប់​ធញ្ញជាតិ (Walnut) និង​ប្រភេទ​គ្រាប់ Flax seed ផង​ដែរ។ យ៉ាងណាមិញ ដោយ​សារ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​គ្រប់គ្រាន់ អាហារ​បំប៉ន​មានផ្ទុក​អាស៊ីដខ្លាញ់​អូមេហ្គា ៣ និង​​ខ្លាញ់​ត្រី ទាំង​នេះ​មិន​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើ​សម្រាប់​កាត់​បន្ថយ អត្រា​នៃ​ការ​កើត ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង ជំងឺ​គាំង​បេះដូង នៅ​ឡើយ​ទេ។ ខុស​ពី​ផលិតផល​សាច់​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត […]


អាហារូបត្ថម្ភ

អាហារ​ ៥ មុខនេះ ប៉ូវ​ខ្លាំងដល់សុខភាព​ប្រុសៗ

ប្រុសៗ បើញ៉ាំអាហារត្រឹមត្រូវមាន​ជីវជាតិ​ល្អ នឹង​ជួយ​សុខភាព​ច្រើន ដូចជា សមត្ថភាព​ផ្លូវភេទ​ខ្លាំងមិន​ឲ្យ​សង្សារ ប្រពន្ធ​ខក​ចិត្ត បំប៉ន​សាច់ដុំ កាត់បន្ថយការ​បាក់ទឹកចិត្ត ជួយ​ស្មារតី​ខួរ​ក្បាល ការពារមិនឲ្យ​អារ​អត់កូន-ល-។ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​អាហារ​ពិសេស ៥ យ៉ាង សម្រាប់​បំប៉ន​សុខភាព​ប្រុសៗ។ ១- អយស្ទ័រ អយស្ទ័រ ​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ច្រើន​ជាង​​អាហារ​ផ្សេងៗ​ទៀត។ ​ស័ង្កសី ​គឺ​ជាសារធាតុ​រ៉ែ​សំខាន់​សម្រាប់​សុខភាព​ក្រពេញ​ប្រូស្តាត។ នៅ​ពេល​កម្រិត​ស័ង្កសី​ទាប ​អាច​ប៉ះពាល់​ដល់​ការ​មាន​កូន ​និង​ជំងឺ​ក្រពេញ​ប្រូស្តាត​ផង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​លើក​ឡើង​ថា ក្នុង​រាង​កាយ​មនុស្ស​ម្នាក់ៗ​គ្មាន​​បរិមាណ​ស័ង្កសី​គ្រប់​គ្រាន់ទេ ហេតុនេះ ចាំ​បាច់ត្រូវ​ញ៉ាំសារធាតុ​ចិញ្ចឹម​ដ៏សំខាន់​មួយ​នេះ​ឲ្យ​បានគ្រប់​គ្រាន់​ពីរបប​អាហារ​ប្រចាំ​ថ្ងៃ​ ឬ​អាហារ​បំប៉ន​ ហើយប្រុសៗ ត្រូវ​ញ៉ាំ​ប្រហែល ១១ មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២- ត្រីសាលម៉ុន កង្វះ​វីតាមីន​ D អាច​បណ្តាលឲ្យ​លិង្គ​មិន​​រឹងមាំ។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​​ ករណី​ស្រូប​យក​វីតាមីន ​D គ្រប់​គ្រាន់ ​​ជួយកាត់​បន្ថយ​ហានិភ័យ​ជំងឺ​លិង្គ​មិនរឹងមាំ ​កាត់​បន្ថយ​ការ​ខូច​ខាត​សរសៃ​ឈាម​បង្ក​ឡើង​ដោយ​ការ​រលាក។​ ជា​ទូទៅ​ ប្រុស​ៗមាន​បញ្ហា​លិង្គ​មិន​រឹង ​ងាយ​នឹង​មាន​ការ​រលាក​ស្រទាប់​​ក្នុង​​សរសៃ​ឈាម ​បើ​ប្រៀប​ធៀប​ទៅ​ប្រុសៗ​ទូទៅ។ ​ដើម្បីកាត់​បន្ថយ​ការ​រលាក និង​អាច​ជួយ​បង្កើន​លំហូរ​ឈាម​ ​ត្រី​សាលម៉ុនត្រឹម​មួយ​ចំណែក​តូច គឺ​​មាន​ផ្ទុក​វីតាមីន ​D រហូត​ដល់​ទៅ ១១២% សម្រាប់​ប្រុសៗ​​ញុំាប្រចាំ​ថ្ងៃ។ អត្ថបទ​ពាក់ព័ន្ធ៖  អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន រអ៊ូរទាំរឿងអត់​កូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ