អាហារជួយឱ្យយើងមានអារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹង
អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះសុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។ ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]