របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ស្រាបៀរ មានគុណប្រយោជន៍សុខភាពច្រើន បើផឹកល្មមៗ

ធ្លាប់​តែ​ឮ​គេ​ប្រាប់ ផឹក​ស្រាបៀរ​ច្រើន អាយុ​ខ្លី ប៉ះពាល់​នេះ​ប៉ះពាល់​នោះ ទាល់​តែ​គេ​ប្រាប់​ស្រាបៀរ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ខ្លាំង ស្រាប់​តែ​នាំ​គ្នា​ស្រឡាំងកាំង មិនអ៊ី​ចឹង​គ្នាយើង? ជឿ​អត់ ផឹក​ស្របៀរ​មាន​អត្ថ​ប្រយោជន៍​ច្រើន? កុំ​ទាន់​ឆ្លើយ​ក៏បាន ចង់​ដឹង​ច្បាស់ អាន​អត្ថបទ "Hello គ្រូពេទ្យ" មួយនេះ​សិន​ទៅ ព្រោះ​ស្រាបៀរ​ពិត​ជា​ជួយ​ការ​បន្ថយ​ហានិភ័យ​ជំងឺ​កាចៗ​បាន​ច្រើន​មែន។ ១- ប្រឆាំង​មហារីក ដំណើរ​ការ​ផលិត​ស្រាបៀរ​ធ្វើ​ទៅ​បាន អាស្រ័យ​ប្រភព​សារធាតុ​សំខាន់​បំផុត ហៅ​ថា Flavonoid ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ជួយ​ប្រឆាំង​នឹង​ពួក​រ៉ាឌីកាល់សេរី ដែល​តែង​បង្ក​ផល​ប៉ះពាល់​ដល់​កោសិកា​ក្នុង​ខ្លួន​យើង។ លើស​ពី​នេះ​សារធាតុ Flavonoid ក៏​មាន​ផ្ទុក​សារធាតុ Xanthohumol ចូលរួម​បង្ការ​មហារីក​ផង​ដែរ។ ពេល​គេ​យក​គ្រាប់​ធញ្ញជាតិ​ទៅ​បិត ដើម្បី​ផលិត​ជា​ស្រាបៀរ សារធាតុ Polyphenols ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​គ្នា ធាតុ​គីមី​ទាំង​នេះ សុទ្ធ​តែ​ជា​សារធាតុ​ប្រឆាំង​មហារីក។ ២- បន្ថយ​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង វីតាមីន B6 នៅ​ក្នុង​ស្រាបៀរ អាច​បង្ការ​កុំ​ឲ្យ​សារធាតុ Homocysteine កើន​ឡើង ជួយ​យើង​ចៀស​ផុត​ហានិភ័យ​ប្រឈម​ជំងឺ​បេះដូង។ វីតាមីន​នេះ ក៏​ចូលរួម​ក្នុង​ដំណើរ​ការ​ពង្រាវ​ឈាម ការពារ​សរសៃ​ឈាម​ចិញ្ចឹម​បេះដូងកុំ​ឲ្យ​មាន​ការ​កក​ស្ទះ។ ការ​ពិសារ​ស្រាបៀរ​ក្នុង​កម្រិត​មធ្យម អាច​កាត់​បន្ថយ​ហានិភ័យ​រលាក ដែល​ជា​មូល​ហេតុ​បង្ក​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង (Atherosclerosis)។ លើស​ពី​នេះ ​ស្រាបៀរ​អាច​ផ្តល់​កម្រិត​កូលេស្តេរ៉ូល​ល្អ​ពី ១០-២០ ភាគរយ ជួយ​បង្ការ​ជំងឺ​ភ្លេច​ភ្លាំង (Dementia) បាន​ផង​ដែរ។ ៣- […]


របបអាហារពិសេស

រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ

រៀប​ការ​យូរ​ហើយ នៅ​តែ​គ្មាន​អូនៗ​នឹង​គេ មាន​អារម្មណ៍​ឯកា​ណាស់ ក៏​​មិន​ដឹង​មក​ពី​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ។ គ្នា​យើង​ខ្លះ ដឹក​ដៃ​ប្តី​ប្រពន្ធ​ទៅ​សួរ​ពេទ្យ ពិនិត្យ​ហើយ​ពេទ្យ​ថា "ធម្មតា​ទេ" តែ​ប្រឹង​យ៉ាង​ណា​នៅ​តែ​គ្មាន។ ដឹង​អត់ រឿង​អត់​កូន ក៏​អាច​ដោយ​សារ​តែរបប​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃហ្នឹង​ឯង ធ្វើ​ឲ្យ​មិន​អាច​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​បាន។ ការ​សិក្សា​ថ្មី​របស់​មហា​វិទ្យា​ល័យ​វេជ្ជសាស្ត្រ នៃ​សាកល​វិទ្យា​ល័យ Harvard បង្ហាញ​ថា​ របប​អាហារ និង​ការ​មាន​ផ្ទៃ​ពោះ គឺ​ជាប់​ទាក់​ទង​គ្នា។ ហើយ​បើ​យើង​ដឹង​ច្បាស់​ពី​របប​អាហារ​គួរ​ញ៉ាំ និង​មិន​គួរ អាច​ជួយ​ឲ្យ​មេជីវិត​ញី មាន​សុខ​ភាព​ល្អ ងាយ​បង្ក​កំណើត។ ១- ពពួក​អាហារ​សម្បូរ​កាបូ​អ៊ីដ្រាត គួរ​ញ៉ាំ​អាហារ​ចម្រុះ​សម្បូរ​កាបូដអ៊ីដ្រាតឲ្យ​បាន​ច្រើន និង​ដាច់​ខាត​ ព្យាយាម​កាត់​បន្ថយ​អាហារ​ណា​មាន​កាបូអ៊ីដ្រាត​កែច្នៃ ព្រោះ​រាងកាយ​យើង អាច​កិន​រំលាយ​យ៉ាង​រហ័ស​នូវ​ពពួក​កាបូអ៊ីដ្រាត​មិន​ល្អ ដូចជា នំ Cookies នំបុ័ងស នំ នឹងបំប្លែង​ទៅ​ជា​ស្ករ​ក្នុង​ឈាម​យ៉ាង​គំហុក។ លំពែង មាន​នាទី​បង្កើត ​អាំងស៊ុយលីន ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ដើម្បី​កាត់​បន្ថយ​កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ថយ​ចុះ​មក​ប្រក្រតី។ ការ​សិក្សាបង្ហាញ​ថា កំណើន​​អាំងស៊ុយលីន​ក្នុង​ឈាម​ខ្ពស់ពេក អាច​រារាំង​ការទុំជ្រុះ​មេជីវិត​ញី។ ដោយ​ឡែកសម្រាប់​កាបូអ៊ីដ្រាត​ល្អ ដូចជា ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ​សម្រូប អាហារ​មាន​ជាតិ​កាក​សរសៃ រាងកាយ​នឹង​កិន​រំលាយ​យឺតៗ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​បន្តិច​បន្តួច​ប៉ុណ្ណោះ ទៅ​លើ​កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម និង​អាំងស៊ុយលីន។ ២- ខ្លាញ់មិនឆ្អែត មិន​គួរ​ញ៉ាំ​ខ្លាញ់​ឆ្អែត (Trans fats) […]


របបអាហារពិសេស

ទើបឈានចូលដំណាក់កាលពេញវ័យ គួរញ៉ាំអាហារពិសេសៗទាំងនេះ

គ្នាយើង​ដឹង​ស្រាប់​ហើយ អាហារ​មិន​ចេះ​តែ​ញ៉ាំ​ទេ ត្រូវ​ដឹង​អាហារ​ខ្លះ​ញ៉ាំ​ទៅ​ល្អ ខ្លះ​ញ៉ាំ​ឆ្ងាញ់​មែន ​តែ​មិន​ល្អ​ចំពោះ​សុខ​ភាព​ទេ ពិសេស​ប្អូនៗ​ទើប​ពេញ​វ័យ ត្រូវ​ដឹង​ផង អាហារ​ណា​គួ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ ទើប​អាច​ទប់​ទល់​នឹង​បម្រែ​បម្រួល​រាង​កាយ​បាន​ល្អ។ "Hello គ្រូពេទ្យ" នឹង​ណែនាំ​អាហារ​ពិសេស​មួយ​ចំនួន​ ល្អសម្រាប់​ប្អូនៗ​ទើប​ពេញ​វ័យ​។ ១- របបអាហារសម្រាប់អ្នក​ទើប​ពេញ​វ័យ ពេញវ័យ ជា​ដំណាក់​កាល​មួយ នៅ​ពេល​រាងកាយ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស ពី​ភាព​ជា​កុមារ ទៅ​ជា​មនុស្ស​ពេញ​វ័យ​ ចាប់​ផ្តើម​មានលទ្ធភាព​អាច​បន្ត​ពូជ​បាន។ ក្នុងវ័យ​នេះ ក្មេង​ប្រុស​ជំទង់​ត្រូវ​ការ កាឡូរី ខ្ពស់​ជាង​មុន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​រាង​កាយ​លូត​លាស់​បាន​ត្រឹម​ត្រូវ។ ២- កាល់ស្យូម គ្នាយើង​ដឹង​ស្រាប់​ហើយ កាន់​តែ​ចាស់ រាង​កាយ​កាន់​តែ​ធ្លាក់​ចុះ​ជាតិ​កាល់ស្យូម។ ហើយ​សម្រាប់​ក្មេងៗ​អំឡុង​ពេល​គ្រប់​ការ​ (ពេញ​វ័យ) កង្វះ​ជាតិ​កាល់ស្យូម ​នឹង​ជះ​ឥទ្ធិពល​ប៉ះពាល់ដល់​ឆ្អឹង និង​ការ់​លូត​លាស់​សាច់ដុំ ហើយ​ជា​ធម្មតា មនុស្ស​ពេញ​វ័យ​ត្រូវ​ការកាល់ស្យូម ប្រហែល ១២០០ មីលីក្រាម​/ថ្ងៃ។ សម្រាប់​អាហារ​មាន​ផ្ទុក​កាល់ស្យូម​ខ្ពស់ រួមមាន ទឹកដោះគោ ម្សៅទឹកដោះគោ យ៉ៅអួរ ឈីស និងអាហារ​មួយ​ចំនួន​ទៀត។ ប្អូនៗ​ទើប​គ្រប់​ការ ត្រូវ​ប្រាកដថា បាន​ទទួល​ជាតិ​កាល់ស្យូម យ៉ាង​ហោច​ណាស់ ៣- ៤ ដង/ថ្ងៃ។ ៣- ប្រូតេអ៊ីន ប្រូតេអ៊ីន គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​ការ​រីក​លូតលាស់ ជាលិកា […]


អាហារូបត្ថម្ភ

អ្នកមានបញ្ហាឈឺសន្លាក់បើញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ

នែ៎គ្នាយើង! កុំចេះ​តែ​ញ៉ាំ ព្រោះ​អាហារ​ខ្លះ​ញ៉ាំ​ហើយ មិនត្រឹម​តែ​មិន​ជួយ​ឲ្យ​សុខ​ភាព​ល្អ​នោះទេ ថែម​ទាំង​ធ្វើ​ឲ្យ​ឈឺ​នេះ​ឈឺ​នោះ មិន​ចេះ​ចប់ ពិសេស​ម៉ាក់​ប៉ា អ៊ំ​យើងៗ ចាស់ៗ​តែ​ម្តង។ "Hello គ្រូពេទ្យ" នឹង​ណែនាំ​អាហារ​ ក៏ដូច​ជា​តិចនិក​ខ្លះៗ សម្រាប់​គ្នាយើង ឬ​ម៉ាក់​ប៉ា អ៊ំៗ​ចាស់ៗ មាន​បញ្ហា​ជំងឺ​សន្លាក់​ គួរដឹង​ និង​គួរ​តម។ ១- អាហារចៀន បំពង និងកែច្នៃ ការ​ស្រាវ​ជ្រាវ​ពាក់​ព័ន្ធ​របប​អាហារ និង​បង្ការ​ជំងឺ បាន​បង្ហាញ​ថា បើ​យើង​មាន​បញ្ហា​រលាក​សន្លាក់ ហើយ​ញ៉ាំ​អាហារ​ចៀន​បំពង​ និង​កែ​ច្នៃ​ ដូច​ជា សាច់​ចៀន​ ឬ​សាច់​បង្កក ត្រៀម​ចម្អិន​ជា​ស្រេច កាន់​តែ​តិច ហានិភ័យ​ជួប​បញ្ហា​រលាក​កាន់​តែ​ទាប។ លើស​ពី​នេះ ប្រព័ន្ធ​ការ​ពារ​រាងកាយ​យើង ក៏​អាច​ប្រសើរ​ឡើង​វិញ​ផងដែរ។ ដំណោះ​ស្រាយ៖ កាត់​បន្ថយ​បរិមាណ​ញ៉ាំ​អាហារ​ចៀន បំពង​ និង​កែ​ច្នៃ​ គួរ​ញ៉ាំ​បន្លែ ផ្លែ​ឈើ​​ឲ្យ​បាន​កាន់​តែ​ច្រើន។ ២- អាហារមានផ្ទុក AGE AGE មកពី​ពាក្យ Advanced Glycation End Product (ផលិត​ផល​មានស្ករ និង​ប្រូតេអ៊ីន​ កម្រិត​ខ្ពស់)។ វា​មាន​សារ​ជាតិ​ពុល ផលិត​ឡើង​ពេល​យើង​កម្តៅ​ អាំង ចៀន […]


អាហារូបត្ថម្ភ

កំពូលបន្លែ ផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អ មិនងាយភ្លេចភ្លាំង!

ធ្លាប់​ពិបាក​ប្រមូល​អារម្មណ៍​ផ្ចង់​ឲ្យ​មូល ពេល​ធ្វើការ ​ឬ​រៀនអត់? ​បើ​ធ្លាប់ ទោះ​ម្ដង​ម្កាល ឬ​ញឹកញាប់ ប្រហែល​អត្ថបទ​នេះ​របស់ “Hello គ្រូពេទ្យ” អាច​ជួយ​បាន​ខ្លះ។ របស់​ញ៉ាំ​រាល់​ថ្ងៃ ​ជះឥទ្ធិពល​ចំពោះ​សុខភាព និង​កម្រិត​​​ចងចាំ​យើង។ បើ​អាហា​មិន​ល្អ ​រាងកាយ និង​ដំណើរការ​ខួរ​ក្បាល ក៏​អត់​ល្អ​ទៅ​តាម​នោះ​ដែរ។ ​ខាង​ក្រោមជាបន្លែ ផ្លែឈើ​ប៉ុន្មាន​មុខ ខ្លះ​ដាំ​នៅ​ខ្មែរ ឯ​ខ្លះ​ទៀត​នាំ​ចូល​ពី​បរទេស​មក​លក់​តាម​ផ្សារ​ទំនើប។ ១- ផ្លែប៊ើរ គ្នា​យើង​ខ្លះ ​អត់​សូវ​ចូលចិត្ត ឬ​អត់​​ចេះ​ញ៉ាំ។ គេអាច​ញ៉ាំ​វាជាផ្លែ​ទុំ​ក៏បាន ឬ​ចិត​ធ្វើ​បង្អែម​ផ្លែឈើ ឬ​ក៏​ទឹកក្រឡុកក៏​បាន។ ប៊ើរ ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ខ្លាញ់​ល្អ ឬ​ហៅ​ថា​ខ្លាញ់​ឆ្អែត ដែល​មាន​សម្ព័ន្ធ​ម៉ូលេគុល​តែ​មួយ។ ផ្លែ​នេះ មាន​គុណ​ប្រយោជន៍​ណាស់​សម្រាប់​រាងកាយ ជា​ពិសេស​ជួយ៖ – ផលិតជាតិខូលេជែន​ល្អ​សម្រាប់​ស្បែក – ជួយឲ្យស្បែកតឹងរលោង​ – ជួយឲ្យសក់ និងក្រចកដុះល្អ – ជួយឲ្យគ្លុយកូស (ស្ករ) ក្នុងឈាមមានលំនឹង។ ផ្លែប៊ើរ មាន​វីតាមីន K ​និង​ហ្វូឡាត (folate) អាច​បង្ការ​កុំ​ឲ្យ​ឈាម​កក​ក្នុង​ខួរក្បាល​ កាត់​បន្ថយ​​បញ្ហាកកស្ទះ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជួយឲ្យ​ការ​ចងចាំ និង​ផ្ចង់​អារម្មណ៍កាន់​តែ​ល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២- ផ្លែប្ល៊ូប៊ើរី ក្រៅ​ពី​ឆ្ងាញ់ ផ្លែ​ឈើ​នាំ​ចូល​ពី​ក្រៅ​ប្រទេស មក​ដាក់​លក់​តាម​បណ្ដា​ហាង​ផ្លែឈើ ឬផ្សារ​ទំនើប​មួយ​នេះ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

Hyponatremia (សូដ្យូមក្នុងឈាមចុះទាប)

និយមន័យ១- អ្វី​ជា​ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប? ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប កើត​ឡើង​នៅ​ពេល​កម្រិត​សូដ្យូម​​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​ខ្លាំង។ កម្រិត​សូដ្យូម​ជា​ធម្មតា​ ១៣៥ mEq/L។ សូដ្យូម ​ជា​អេឡិត្រូ​លីត ​ជួយ​គ្រប់​គ្រង​បរិមាណ​ទឹក​មាន​នៅ​ក្នុង ​និង​ជុំវិញ​កោសិកា ករណី​សារធាតុ​នេះ​ចុះទាប យើង​នឹង​កើត​ជំងឺ​នេះ​ដោយ​ចែក​ពីរ​ប្រភេទ៖ – ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​រ៉ាំរ៉ៃ នៅ​ពេល​កម្រិត​សូដ្យូម​នៅ​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ យូរ​ជាង​ ៤៨ ​ម៉ោង។ រោគ​សញ្ញា​​ជំងឺ​ប្រភេទ​នេះ​មាន​ស្រាល ​និង​មធ្យម។ – ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​ស្រួច​ស្រាវ នៅ​ពេល​កម្រិត​សូដ្យូម​នៅ​ក្នុង​រាង​កាយ​ធ្លាក់​ចុះភ្លាម​ៗ អាច​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ដូច​ជា​ខួរ​ក្បាល​ហើម ធ្វើ​ឲ្យ​សន្លប់​ និង​ស្លាប់​តែម្តង។ ២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? អាច​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ ​ជា​ពិសេស​ចាស់ជរា។ យ៉ាងណា យើងនៅ​តែអាច​ការពារ​បាន​​តាម​រយៈ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម។ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? ជំងឺ​សូដ្យូម​ចុះ​ទាប​ក្នុងឈាម អាច​មាន​រោគ​សញ្ញា​ដូច​ជា៖ – ចង្អោរ និង​ក្អួត – ឈឺ​ក្បាល – វង្វេង – អស់​កម្លាំង ឬ​ហត់​នឿយ – គេង​មិន​គ្រប់ និង​ឆេវឆាវ – សាច់​ដុំ​ខ្សោយ កន្តា្រក់​ជាប់ ឬ​រមួល – ប្រកាច់ – សន្លប់ អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត មិន​បាន​រៀប​រាប់​ខាងលើ​ ​បើមាន​ចម្ងល់​រោគ​សញ្ញា សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ប្រសិន​បើ​យើង​ដឹង​ថា​មាន​ជំងឺ អាច​ប្រឈម​ករណី​ធ្លាក់​ចុះ​សូដ្យូម ឬ​មាន​កត្តា​ប្រឈម​ផ្សេង​ៗ ដូច​ជា​ធ្វើ​ការងារ​បញ្ចេញ​ថាមពល​ច្រើន និង​ប្រទះ​រោគ​សញ្ញា​​ដូច​ខាង​លើ គួរ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- អ្វីខ្លះមូលហេតុ​បង្ក​? សូដ្យូម​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

Total Serum Protein Test (តេស្ត​សេរ៉ូម​ប្រូតេអ៊ីន​សរុប)

និយមន័យ១- អ្វី​ជា​តេស្ត​សេរ៉ូម​ប្រូតេអ៊ីន​សរុប ? សំដៅ​លើ​តេស្ត​ រក​មើល​បរិមាណ​ប្រូតេអ៊ីន​អាល់​ប៊ុយមីន​ និង​ក្លូប៊ុយលីន នៅ​ក្នុង​ខ្លួន ហើយ​សរីរាង្គ​មាន​ប្រូតេអ៊ីន​អាល់​ប៊ុយមីន​ ច្រើន​ជាង​គេ​គឺ​ថ្លើម។ មុខងារ​ប្រូតេអ៊ីន​ទាំង​នេះ រួម​មាន​រក្សារ​ចរន្ត​ឈាម​ឲ្យ​ហូរ​បាន​ត្រឹម​ត្រូវ ជួយ​ដឹកនាំ​ថ្នាំ និង​សារជាតិ​ផ្សេងៗ​តាម​ឈាម ជា​ពិសេស​វា​មាន​តួនាទី​សំខាន់​ជួយឲ្យ​ជាលិកា​លូតលាស់ ​និង​ជា​សះ​ស្បើយ។ ក្លូប៊ុយលីន​មាន​ច្រើន​ទម្រង់ ​ដូច​ជា ប្រូតេអ៊ីន អាល់ហ្វា បេតា និង​ហ្គាមម៉ា ហើយ​ថ្លើម ​ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ មាន​តួនាទី​បង្កើត​ប្រូតេអ៊ីន​ទាំង​នេះ។ ក្លូប៊ុយលីន ​ខ្លះ​ភ្ជាប់​ខ្លួន​ជាមួយ​ប្រូតេអ៊ី​ហេម៉ូក្លូប៊ីន មាន​នាទី​ដឹក​នាំ​ជាតិ​ដែក​ទៅ​ក្នុង​ឈាម និង​ជួយ​ប្រយុទ្ធ​ការ​ឆ្លង​រោគ។ គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំ​ធ្វើ​តេស្ត Serum protein electrophoresis ដើម្បី​ជួយ​បែងចែក​ប្រភេទ​ប្រូតេអ៊ី​ក្លូប៊ុយលីន​ ក្រុម​តូចៗ​ជា​ច្រើន​ទៀត។ បរិមាណ​ប្រូតេអ៊ីន​សរុប​ទាំង អាល់ប៊ុយមីន​ និង​ក្លូប៊ុយលីន​ តែង​​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ក្នុង​លទ្ធផល​តេស្ត។ ករណី​ខ្លះ ពេទ្យ​អាច​សុំ​រក​ប្រភេទ​ក្លូប៊ុយលីន​ផ្សេង​ទៀត​ដូច​ជា Alpha-1 និង Globulin ផង​ដែរ។ ២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​នេះ​នៅ​ពេល​សង្ស័យ មាន​សញ្ញា​បញ្ហា​ សារជាតិ​ចិញ្ចឹម ជំងឺ​តម្រង​នោម ឬ​ថ្លើម​ជា​ដើម។ ​ករណី​លទ្ធផល​ចេញ​មក​ធម្មតា គេ​នឹង​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដើម្បី​រក​មូលហេតុ​ជំងឺ។ ស្វែងយល់មុនធ្វើតេស្ត៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត? Serum protein Electrophoresis ជាតេស្ត​ដើម្បី​រក​ក្រុម​ប្រូតេអ៊ីន​ណាមួយ​នៅក្នុង​ឈាម។ គ្រូពេទ្យ​ធ្វើ តេស្តនេះ […]


របបអាហារនិងការសម្រកទម្ងន់

បាយ​ និង​ មី-គុយទាវ​ មាន​ការ​ពន្យល់​ច្រើន មួយណាល្អជាង?

របស់​ទាំង​ពីរ​នេះញ៉ាំ​សឹង​រាល់​ថ្ងៃ ហើយ​សុទ្ធ​តែ​ជា​ប្រភព​កាបូអ៊ីដ្រាត ដែល​រាងកាយ​ត្រូវ​ការ។ ថ្ងៃ​ខ្លះ ចង់​ញ៉ាំ​តែ​បាយ ថ្ងៃ​ខ្លះទៀតចង់​ញ៉ាំ​តែ​មី។ គ្នា​យើង​ខ្លះ​គិត​ថា ញ៉ាំ​បាយ​នឹងពោះជាង​មី បើ​ញ៉ាំ​មីអាច​ឆាប់​ឃ្លាន​។ តើ​ជាតិ​​កាបូអ៊ីដ្រាតទាំង​ពីរ​នេះ​ ​ផ្ដល់​​គុណ​សម្បត្តិ ​និងគុណវិបត្តិ​​ដូច​​ម្ដេច​ខ្លះ? ចាំ "Hello គ្រូពេទ្យ" បកស្រាយ៖ ១- ប្រភេទកាបូអ៊ីដ្រាត កាបូអ៊ីដ្រាត ជា​សារធាតុ​ចិញ្ចឹម​មួយ​ដែល​រាង​កាយ​ត្រូវ​ការ ព្រោះ​វាជា​ប្រភព​ថាមពល​។ កាបូអ៊ីដ្រាត​ ​បាន​បំប្លែងទៅ​ជាគ្លុយកូស ដែល​ប្រើ​ជា​ថាមពល​សម្រាប់​កោសិកា​រាង​កាយ​។ ប្រភេទ ឬ​គុណភាព​នៃ​កាបូអ៊ីដ្រាត ​ពិតជាសំខាន់​ជាង​បរិមាណ​ញ៉ាំ។ នេះបើ​យោង​តាម​សាលា​សុខាភិបាល​សាធារណៈ Harvard TH Chan។ កាបូអ៊ីដ្រាត​មាន​ពីរ​ប្រភេទគឺ ​សាមញ្ញ និង​សាំញ៉ាំ។ កាបូអ៊ីដ្រាត​សាមញ្ញ ​គឺ​នំប៉័ង ​ប៉ាស្តា និង​នំខេក។ - ប្រភេទ​សាមញ្ញ៖ មាន​ជា​គ្រាប់​ធញ្ញជាតិ​កិន​ មាន​ន័យ​ថា ​អាហារ​ទាំង​នេះ​មក​ពីគ្រាប់​ធញ្ញជាតិ​ដែល​​បាន​កែ​ច្នៃ។ ការ​កែច្នៃ​គ្រាប់​ធញ្ញជាតិទាំង​នេះ អាចរក្សាទុកបានយូរ​ និងរក្សាគុណភាព​​របស់ផលិតផល ប៉ុន្តែ​វាធ្វើឲ្យបាត់បង់​ជីវជាតិ​ចិញ្ចឹម ​វីតាមីន និង​រ៉ែ​ខនិជ។ ​វាធ្វើឡើងទម្ងន់​ និង​ធ្វើឲ្យងាយ​ឡើង​​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និងអាច​ភ្ញោច​ជំរុញ​ឲ្យ​មាន​ការ​ស៊ាំនឹងអាំងស៊ុយលីន​ រយៈពេល​យូរ​ដែល​នាំ​ទៅ​ដល់​ជំងឺ​ទឹកនោម​ផ្អែម។ - ប្រភេទ​សុំាញ៉ាំ៖ កាបូអ៊ីដ្រាត​សាំ​ញ៉ាំ​ ជា​ប្រភព​ផ្ដល់​សុខភាព​ល្អ​ជាង​គេ​នៃ​កាបូអ៊ីដ្រាតផ្សេងៗទៀត។ តាម​ធម្មតា វា​បានកែច្នៃ​​តិច​តួច​បំផុត ឬអត់សោះ មានដូចជា […]


របបអាហារពិសេស

អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន

គ្នាយើងច្បាស់ជា​ធ្លាប់ឮ ធ្លាប់ដឹង ការ៉ុត ជា​កំពូល​អាហារ​ល្អ​សម្រាប់​ភ្នែកហើយ ព្រោះ​វាមាន​ផ្ទុក​ជាតិ បេតាការ៉ូតែន (Beta-carotene) ជួយ​រេទីនភ្នែក និង​ផ្នែក​ដទៃ​ទៀត​នៃ​ភ្នែក​ដំណើរការ​បាន​យ៉ាង​រលូន។ ​មិន​ចាំបាច់​ញ៉ាំ​ការ៉ុត​គ្រប់ពេល​នោះទេ ព្រោះ​នៅ​មាន​អាហារ​ជាច្រើន​ទៀត​អាច​ជួយ​ភ្នែក​ប្រសើរ​ឡើង​បាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ពិសេសៗ​អាច​ជួយ​ភ្នែក​យើង​បាន។ ១- បន្លែស្លឹកបៃតងចាស់ បន្លែ​ប្រភេទ​នេះ ជា​ប្រភព​នៃ​សារធាតុ អង់ទីអុកស៊ីដង់ ការពារ​រាងកាយ​អ្នក​ប្រឆាំង​នឹង​ការ​ខូចខាត​បង្ក​ឡើង​ដោយ​សារធាតុ​រ៉ាឌីកាល់។ ក្រៅ​ពី​ជាតិ​កាកសរសៃ (Dietary Fiber) ក៏​មាន​ផ្ទុក​សារជាតិលុយតេអ៊ីន (lutein) ហ្សៀសង់ទីន (zeaxanthin) បេតាការ៉ូតែន វីតាមីន A C E K កាល់ស្យូម ស័ង្កសី និង​ជាតិដែក​ផងដែរ។ លុយតេអ៊ីន និងហ្សៀសង់ទីន ជា​សារធាតុ​ការពារ​ភ្នែក​យើង និង​កូន​តូចៗ​ប្រឆាំង​កាំរស្មីអ៊ុលត្រាវីយ៉ូឡេ ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ការ​ខូចខាត​រេទីន​ភ្នែក ជំងឺ​ភ្នែក​ឡើង​បាយ ឬ​ជំងឺ​ទឹកដក់​ក្នុង​បាត​ភ្នែក។ ស្ពៃ​ពួយឡេង ផ្កាខាត់​ណាខៀវ ស្ពៃក្ដោប ម្ទេសប្លោកបៃតង និង​ត្រសក់ ជា​បន្លែ​មាន​ស្លឹក​ពណ៌​បៃតង​ចាស់ ឧស្សាហ៍​ប្រទះ​ឃើញ​ញឹកញាប់ អាច​រក​បាន​យ៉ាង​ងាយនៅផ្សារ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ផ្លែឈើបន្លែពណ៌លឿង និងទឹកក្រូច ពណ៌លឿង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ

ពេលបានញ៉ាំអាហារម្តងៗ ធ្វើឲ្យខ្លួនឯងសប្បាយចិត្ត តែបើញ៉ាំហើយ ឈឺនេះឈឺនោះ មិនខុសអីពីធ្វើបាបខ្លួនឯងទេ។ ទោះជាចូលចិត្តញ៉ាំ តែកុំញ៉ាំផ្ដេសផ្ដាស ព្រោះអាចឈឺដោយសាររឿងញ៉ាំហ្នឹងតែម្ដង។ “Hello គ្រូពេទ្យ” ណែនាំតិចនិក​រៀប​ចំ​របៀប​ញ៉ាំអាហារ ៩ យ៉ាង ដើម្បីមានសុខភាពល្អ។ ១- បន្លែ និងផ្លែឈើ បន្លែ និងផ្លែឈី សម្បូរវីតាមីន និងសារធាតុរ៉ែល្អៗជាច្រើនសម្រាប់សុខភាព និងជួយប្រព័ន្ធរំលាយអាហារ។ បន្លែស្រស់ និងផ្លែឈើ គួរមានពាក់កណ្តាលក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ព្រោះវាជាអាហារល្អសម្រាប់សុខភាព អាចញ៉ាំបានគ្រប់រដូវកាល។ ២- គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ ឬស្រូវសាឡីសុទ្ធ ១០០% មានសារធាតុចិញ្ចឹមក្នុងហ្នឹងស្រាប់ ហើយវាមានច្រើនជាងគ្រាប់ដែលចម្រាញ់រួច ពិសេសជាតិសរសៃ។ បន្ថែមគ្រាប់ធញ្ញជាតិសុទ្ធក្នុងអាហារ អាចជួយប្រព័ន្ធរំលាយអាហារ ដំណើរការប្រសើរជាងមុន។ ៣- ទឹកដោះគោ មុន ឬបន្ទាប់ពីញ៉ាំអាហារ គួរផឹកទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់។ ទឹកដោះគោនេះ មានវីតាមីន និងកាល់ស្យូមខ្ពស់ ហើយកុំបារម្ភពីកម្រិតកាឡូរី ឬជាតិស្ករ។ បើមិនចូលចិត្តទឹកដោះគោ អាចផឹកទឹកសណ្តែក ឬទឹកដោះគោជូរក៏បាន។ ៤- ញ៉ាំប្រូតេអុីនគ្មានខ្លាញ់ ត្រូវជ្រើសរើសអាហារសម្បូរប្រូតេអុីន (សាច់) ជាងសាច់សម្បូរជាតិខ្លាញ់មិនល្អ។ ញ៉ាំឲ្យបានពីរដងក្នុងមួយសប្តាហ៍ និងគ្រឿងសមុទ្រ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ