ជើងហោះហើរ United Airlines របស់ស្ត្រីដែលឆ្លងទន្លេលើអាកាសពីប្រទេសហ្គាណា សំដៅវាស៊ីនតោន សហរដ្ឋអាមេរិកនេះ មានកម្ពស់ ៣ម៉ឺនហ្វីត (ជាង ៩ពាន់ម៉ែត្រពីដី) ហើយចំណាយពេលជិត ១២ម៉ោងទម្រាំដល់ តែស្រាប់តែដល់ពាក់កណ្ដាលផ្លូវមានហេតុការណ៍មិននឹកស្មានដល់នេះកើតឡើងទៅវិញ។
ក្រោយសង្គ្រោះទាំងម្ដាយទាំងកូន សម្រាលដោយជោគជ័យនិងសុខភាពល្អទាំងអស់គ្នា មានការសាទរជាច្រើនបូករួមទាំងអ្នកដំណើរ មហាជនក្រោយក្រុមហ៊ុនបញ្ចេញព័ត៌មាន និងក្រុមហ៊ុនអាកាសចរណ៍ដូចគ្នា។
នេះមិនមែនជាការសម្រាលដោយចៃដន្យលើអាកាសលើកទី១ ទេ ជាក់ស្ដែងកាលពីខែ មេសា ២០២១ កន្លងទៅតាមជើងហោះហើរ Delta Air Lines Flight ក៏សម្រាលកូនកើតមុនខែ (៧ខែ ជាង ឬ២៩សប្ដាហ៍) ដោយជោគជ័យដែរ។
ដោយបញ្ចៀសគ្រោះថ្នាក់ដោយយថាហេតុ មានក្រុមហ៊ុនអាកាសចរណ៍ច្រើនណាស់នៅអាមេរិកមិនអនុញ្ញាតឲ្យស្ត្រីពពោះហោះហើរក្នុងស្រុកប្រសិនបើគេពពោះបាន ៣៦សប្ដាហ៍។ ករណីហោះហើរឆ្លងប្រទេស កំណត់មិនឲ្យលើស ២៨សប្ដាហ៍ទេ ទើបអនុញ្ញាតឲ្យធ្វើដំណើរបាន។ ជាធម្មតាស្ត្រីពពោះក្នុងរង្វង់ ៤០សប្ដាហ៍ទើបគ្រប់ខែសម្រាល ឬអាចមុនក្រោយតិចតួច ប៉ុន្តែករណីឆ្លងទន្លេមុនជារឿងដែលកំណត់ទុកមុនមិនបាន។
អាន៖