សុខភាពបុរស

សុខភាព​បុរស​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាប្រុសៗ​ដែល​ស្រីៗ​​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺក្រពេញអរ័ម៉ូន​ ​លិង្គមិនឡើងរឹង ​​សុខភាពលិង្គ ​​ ​បញ្ហាបុរសផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពបុរស

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

អត្ថបទផ្សេងទៀតពី សុខភាពបុរស

ស្វែងរក សុខភាពបុរស

សុខភាពលិង្គ

វិធីលាងសម្អាតលិង្គឲ្យបានស្អាតជាប្រចាំ ប្រុសៗគួរដឹង

ការលាងសម្អាតលិង្គគឺជាកាតព្វកិច្ចរបស់មនុស្សប្រុសដែលត្រូវធ្វើជាប្រចាំ ប្រសិនបើចង់ឲ្យលិង្គមានសុខភាពល្អ និង​​អាច​ប្រើការបានយូអង្វែង។ បុរសភាគច្រើនអាចមិនសូវយកចិត្ដទុកដាក់ គិតគូរពីទុក្ខធុរៈអាអូនតូចនេះទេ។ ជាក់ស្ដែងណាស់ថា អាអូនតូចនេះ ក៏ត្រូវការមើលថែរក្សា អនាម័យបានល្អ មិនខុសផ្នែកផ្សេងទៀតនៃរាងកាយ ដូចជាភ្នែក អណ្ដាត ត្រចៀក ច្រមុះ នោះដែរ។ ដូច្នេះខាងក្រោមគឺជាបច្ចេកទេសសំខាន់ៗខ្លះជួយដល់បុរសៗដែលចង់​ឲ្យអនាគតសុខភាពលិង្គមានសុខភាពល្អអាចប្រើការបានយូរ៖ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ១. លាងសម្អាតនឹងទឹកស្អាត ឬទឹកក្ដៅឧណ្ហៗ យើងត្រូវលាងសម្អាតលិង្គឲ្យបានយ៉ាងហោចពីរដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលល្ងាច ដោយប្រើប្រាស់​​ទឹកក្ដៅឧណ្ហៗ តែបើមិនបានទឹកក្ដៅឧណ្ហៗទេ ក៏បានទឹកស្អាតជំនួស។ ការលាងសម្អាតលិង្គព្រឹកល្ងាចជាប្រ​ចាំ គឺជាទម្លាប់ល្អដោយកំណត់ពេលវេលា ១២ម៉ោង យប់ និងថ្ងៃ ម្យ៉ាងយើងក៏អាចលាង​សម្អាត​ក្នុងកំលុងពេលងូតទឹក​ផង​​​ដែរ។ ការ​លាង​សម្អាត​លិង្គ​មិន​គួរប្រើ​ប្រាស់​សាប៊ូដុសខ្លួន ឬ​គ្រីម​មាន​ជាតិ​កាត់​ខ្លាំង ឬ​សាប៊ូ​មាន​សារធាតុ​សំណើម​ស្បែក​នោះទេ ព្រោះ​វា​អាច​បង្ក​ការ​រលាក​ដល់​ស្បែក​លិង្គ​។ យើងអាចប្រើប្រាស់ទឹកអនាម័យដែលមានលក់នៅលើទីផ្សារ ជាផលិតផលសម្រាប់បុរស ឬស្ដ្រីក៏អាច​ប្រើប្រាស់បាន។ មួយវិញទៀត យើងក៏អាចបន្ថែមការសម្អាត ក្រោយពេលដែលយើងនោមរួច ក៏កាន់​តែពិសេស។ ២. ប្រយ័ត្នបំផុតអ្នកមានស្បែកគ្របលិង្គ អ្នកដែលនិយមរក្សាស្បែកគ្របលិង្គត្រូវតែមានការប្រុងប្រយ័ត្នបន្ដិចហើយ ព្រោះការលាងសម្អាតមិនបានប្រយ័ត្ន អាចនឹងបង្កទៅជាការរលាក ហើយលាងមិនស្អាតល្អ ក៏អាចលាក់ទុកនូវពពួកបាក់តេរីជាប់ស្បែក កើតជារោគសញ្ញា ប៉ះពាល់ដល់សុខភាពលិង្គបាន។ យើង​ត្រូវប្រុងប្រយ័ត្ន ពេលលាងសម្អាត គឺត្រូវបន្ធូអារម្មណ៍ទាញស្បែកគ្របក្បាល​មក​ក្រោយថ្នមៗ ហើយប្រើទឹកអនាម័យលាងសម្អាតជាមួយទឹកស្អាត។ […]


បញ្ហាបុរសផ្សេងទៀត

នោមឈឺក្រោយរួមភេទរួច បណ្តាលមកពីអ្វី?

ការជួបប្រទះអាការៈនោមឈឺក្រោយរួមភេទ ជាទូទៅប្រុសៗមិនសូវ​កើត​ទេ គ្រាន់តែអាចជាការរីកមាឌឡើងរឹងពិបាកនោមបន្ដិច ប៉ុន្ដែបើសិនជាកើតមានមែន អាចបណ្ដាលមក​ពីបញ្ហាមួយផ្សេងទៀត ពាក់ព័ន្ធទៅនឹងជំងឺរលាកផ្លូវទឹកនោម ឬ បញ្ហាឆ្លងជំងឺកាមរោគផ្សេងៗ បណ្ដាលមក​ពីការរួម​ភេទ​មិនបានការពារ និងម្យ៉ាងវិញទៀត រួមភេទជាមួយដៃគូដែលផ្លាស់ប្ដូរទំនាក់ទំនងច្រើន។ ជាធម្មតាបើបញ្ហាបង្កឡើងដោយការរួមភេទ ដែលបណ្ដាលឲ្យប្រុសៗមានអាការៈឈឺ ឬក្រហាយលិង្គ គឺមិនបង្កឡើងនៅផ្នែកខាងក្នុងនោះទេ គឺច្រើនកើតមាននៅផ្នែកខាងក្រៅ ដោយការរលាក រលាត់ស្បែកគ្របលិង្គ និងករណីខ្លះ ពេលរួមភេទមិនបានប្រើប្រាស់ទឹករំអិលជំនួយ។ ក្នុងករណីខ្លះប្រដាប់បន្ដពូជបុរសមានជំងឺសើរស្បែក ដែលងាយនឹងប្រតិកម្មក្រោយទទួលរងសម្ពាធពីសកម្មភាពរួមភេទដៃគូ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ អាការៈនៃការនោមឈឺនេះគឺជា រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញដែលបង្ហាញថា កំពុងតែមាន ជំងឺរលាក​ប្រព័ន្ធផ្លូវទឹកនោមដោយការឆ្លងមេរោគ។ ក្នុងចំណុចនេះ អាចជាការចាប់ផ្ដើមក្នុងដំណាក់កាលដំបូង ដែល​ពពួកបាក់តេរីកំពុងជ្រៀតខ្លួនចូលទៅក្នុងបង្ហួរនោម ប្លោកនោមនឹងបង្កជាការលាក។ មួយវិញទៀតរោគសញ្ញា​ដូចគ្នានេះដែរ អាចជាការឆ្លងជំងឺកាមរោគផ្សេងៗបាន គឺជំងឺ ប្រមេះ អាចប្រមេះទឹកបាយ ឬទឹកថ្លា។ ក្នុងករណី​បុរសៗមានជំងឺប្រមេះ ទឹកបាយអាចបង្ហាញរោគសញ្ញាមាន ឈឺចាប់នៅពេលនោម ទឹកនោមមានសភាពល្អក់ និងមានសំបោរនៅចុងលិង្គ ទឹកនោមក្ដៅ […]


លិង្គមិនឡើងរឹង

កុំគិតថាមិនអី! វ័យក្មេងក៏អាចជួបបញ្ហាលិង្គមិនឡើងរឹងបានដែរ

អសមត្ថភាពផ្លូវភេទ ជាបញ្ហាដែលប្រុសៗមិនចង់ឆ្លងកាត់ ហើយភាគច្រើនជំងឺប្រភេទនេះអាចកើតមានច្រើន លើបុរសៗដែលមានវ័យចំណាស់រាប់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ប៉ុន្ដែក៏មិនមែនមានន័យថាបុរសៗដែលមានវ័យក្មេង ចន្លោះ២០ទៅ ៣០ឆ្នាំមិនកើតនោះដែរ។ ជំងឺអសមត្ថភាព ឬហៅម្យ៉ាងទៀតថា ជំងឺលិង្គមិនឡើងវឹងជាប្រភេទជំងឺដែលបង្កឡើងពាក់ព័ន្ធនឹងចរន្ដនៃលំហូឈាមចូលក្នុងលិង្គមិនអាចបំពេញឲ្យសាច់ដុំបានគ្រប់គ្រាន់ ជាហេតុបង្កឲ្យលិង្គមិនអាចឡើងរឹងដល់ចំណុចកំពូលបាន។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/E3YXz2dqTlQ យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិសុខភាពរបស់សហរដ្ឋអាមេរិកបានបង្ហាញថា មានចំនួនបុរសៗដែលកើតជំងឺលិង្គមិនឡើងរឹង៨%អាយុចន្លោះ២០ ទៅ ២៩ឆ្នាំ ហើយ១១% ចំពោះបុរសដែលមានអាយុចន្លោះ​ពី៣០​ទៅ​៤០​ឆ្នាំ។ ទិន្នន័យនេះក៏បានបញ្ជាក់ពីមូលហេតុ អ្នកមានវ័យក្រោម៤០ឆ្នាំជួបប្រទះជំងឺនេះ មានផ្នែកពីរធំៗទាំង ផ្នែកស្មារតី និង រាងកាយ ទាំងពីរនេះដើរតួយ៉ាងសកម្មក្នុងប្រតិបត្ដិការទំនាក់ទំនងផ្លូវភេទ​។ [embed-health-tool-heart-rate] ផ្នែកស្មារតី ក្នុងផ្នែកនេះអ្នកជំងឺត្រូវបានសិក្សាពិសោធន៍ឃើញថាធ្លាប់ឆ្លងកាត់ជំងឺបាក់ទឹកចិត្ដ ថប់បារម្ភ ស្ដ្រេស និង ភាពខ្មាសអៀនដែលពាក់ព័ន្ធជាមួយសកម្មភាពផ្លូវភេទ។ ផ្នែករាងកាយ អ្នកជំងឺមានទម្លាប់ប្រើប្រាស់គ្រឿងញៀន ជក់បារី ផឹកស្រាច្រើន មានទម្ងន់លើសកម្រិត ឬជំងឺធាត់ មិនដែលហាត់ប្រាណបង្កើនសកម្មភាពរាងកាយ ជាពិសេសអ្នកជំងឺមានប្រវត្ដិប្រើប្រាស់ពពួកអាហារបំប៉នខុស​ស្ដង់​​ដារដើម្បីជំនួយដល់កម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ក្នុងប្រព័ន្ធប្រដាប់ភេទ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ មានកត្ដាមួយចំនួនទៀតក៏ត្រូវបានរាប់បញ្ចូលដូចជា ទម្លាប់ការគេងមិនគ្រប់គ្រាន់ ការឡើងសម្ពាធឈាម ទឹក​នោមផ្អែមប្រភេទ២ ជំងឺសរសៃឈាមបេះដូង […]


បញ្ហាបុរសផ្សេងទៀត

បញ្ចេញទឹកកាមមានលាយឈាម គួរបារម្ភកម្រិតណា?

ការបញ្ចេញទឹកកាមមានលាយឈាមមក​ជាមួយ ភាគច្រើនប្រុសៗកម្រនឹងបានឃើញ ហើយក៏មិនសូវជាបានដឹងថា ខ្លួនមាន​បញ្ហា​មួយនេះដែរ ប្រសិនជាមិនសូវបានបញ្ចេញទឹកកាម។ គ្រូពេទ្យហៅ​ជំងឺមួយប្រភេទនេះថា Haematospermia ជាប្រភេទជំងឺឈាមកកក្នុងទឹកកាម ដែលរាល់ពេលបញ្ចេញទឹកកាមម្ដងៗតែង​តែមានលាយជាមួយនឹងឈាមស្ដែងៗ ដែល​អាចជាឈាមខាប់ ឬក៏អាចជាឈាមរាវ ហើយអាចមានពណ៌ក្រហមស្រស់ និង ក្រហមចាស់។ ថ្វីដ្បិតតែជំងឺនេះមិនអាចបង្កការឈឺចាប់ទៅដល់អ្នកជំងឺ ប៉ុន្ដែវាក៏ជាមុខសញ្ញានៃជំងឺរួម​ផ្សំដទៃទៀតក្នុងប្រព័ន្ធប្រដាប់ភេទ ដូចជាជំងឺរលាកប្លោកនោម ឬ​មហារីកប្រពេញប្រូស្ដាតជាដើម។ [embed-health-tool-bmr] ក្នុងលទ្ធផលរបាយការណ៍សិក្សាមួយបានបង្ហាញពីទិន្នន័យ បុរសជនជាតិអាមេរិកចំនួន ២៦ ០០០នាក់ ដែលមានជំងឺមហារីកក្រពេញប្រូស្ដាត ក៏កើតមានជំងឺឈាមក្នុងទឹកកាមនេះចំនួន ០,៥% ហើយភាគច្រើនអ្នកជំងឺមានវ័យ៣៥ឆ្នាំឡើងទៅ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ តើមានកត្ដាអ្វីខ្លះបង្កឲ្យកើតមានជំងឺនេះ? មានកត្ដាមួយចំនួនដែលរួមចំណែកបង្កើតជាជំងឺនេះដូចជា៖ ការរងរបួស ឬ​ធ្លាប់មានការព្យាបាលក្រពេញប្រូស្ដាត។ ក្នុងករណីនេះអាចបង្កឲ្យមានឈាមក្នុងទឹកកាមនៅ ​៣សប្ដាហ៍ក្រោយពីការព្យាបាល របួសពីការវះកាត់សរសៃឈាមក្នុងប្រព័ន្ធបន្ដពូជ ដែលករណីនេះអាចមានឈាម ១សប្ដាហ៍ក្រោយ ការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយប្រើកាំរស្មីបាញ់ពីខាងក្រៅ ការឆ្លងរោគ ឬការរលាកបំពង់ទឹកកាម ការលេចធ្លាយឈាមចេញពីសរសៃឈាមតូចណាមួយដែលរងសម្ពាធក្នុងកំលុងពេលបញ្ចេញទឹកកាម ការប្រើប្រាស់ថ្នាំលើសឈាម ក្នុងករណីនេះអ្នកមានជំងឺលើសឈាម ក៏អាចពាក់ព័ន្ធនឹងជំងឺឈាមក្នុងទឹកកាមបានដែរ ក្នុង​ករណី​អ្នកជំងឺប្រើប្រាស់ថ្នាំលើសឈាមច្រើន។ អ្នកដែលមានជំងឺលើសឈាម […]


បញ្ហាបុរសផ្សេងទៀត

មូលហេតុ ៣យ៉ាង គ្រឿងស្រវឹងអាចបំផ្លាញជីវិតលើគ្រែរបស់បុរសៗ

ភាគច្រើនបុរសៗដែលនិយមចូលចិត្ដផឹកស្រា អាចយល់បានខ្លះៗពីឥទ្ធិពលអាក្រក់របស់វាដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងទៅដល់សុខភាព មិនថាតែសុខភាពផ្នែកស្មារតីនោះទេ សូម្បីសុខភាពផ្លូវភេទក៏ប៉ះពាល់ខ្លាំងផងដែរ ប្រសិនជាមិនបានប្រុងប្រយ័ត្ន។ កន្លងមកក៏ធ្លាប់មានមតិលើកឡើង អំពីឥទ្ធិពលសុរានឹងសុខភាពផ្លូវភេទបុរសៗថា ពេលផឹកស្រាអាចធ្វើឲ្យមានអារម្មណ៍ល្អចំពោះផ្លូវភេទ ហើយអាចធ្វើឲ្យទទួលបានលទ្ធផលសមតាមក្ដីបំណងជាមួយនឹងដៃគូ ប៉ុន្ដែប្រុសៗខ្លះគឺទទួលលទ្ធផលផ្ទុយពីនេះទៅវិញ។ ទាំងនេះ គឺព្រោះតែលក្ខខណ្ឌសុខភាពដែលទទួលរងឥទ្ធិពលពីសុរា ដោយផ្អែកលើ ៣ចំណុចខាងក្រោម។ ១.អារម្មណ៍ ជាក់ស្ដែងការផឹកស្រាក្នុងកម្រិតតិចសម្រាប់បុរសចន្លោះពី ២ ទៅ ៣កំប៉ុងអាស្រ័យលើសុខភាព វាគឺជារឿងល្អសម្រាប់​សុខភាពទូទៅ។ ប៉ុន្ដែប្រសិនជាការផឹកស្រានោះមានចំនួនច្រើនវិញនឹងបង្កផលប៉ះពាល់ខ្លាំងទៅដល់ផ្នែក​អារម្មណ៍ ពោលអារម្មណ៍ស្រវឹងលែងមានទំនួលខុសត្រូវ បាត់បង់ការគ្រប់គ្រង លែងជាម្ចាស់ការលើខ្លួនឯង។ កត្ដា​នេះអាចបង្កឲ្យបាត់បង់ចំណង់ផ្លូវភេទមួយកម្រិត ពីព្រោះថាប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលកំពុងតែទទួល​រងសម្ពាធយ៉ាងធ្ងន់ធ្ងរពីជាតិអាល់កុល មិនអាចផ្ដោតសំខាន់ទៅលើអ្វីមួយឲ្យប្រាកដ។ យ៉ាងនេះហើយ កាលដែលញ៉ាំគ្រឿងស្រវឹងច្រើនអាចបង្កផលប៉ះពាល់ទៅដល់ផ្នែកស្មារតី ដែលមិនអាចជៀសផុត។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន ២.សុខភាពលិង្គ ការផឹកស្រាតិចតួច ក៏រួមចំណែកជួយដល់ដំណើរការបេះដូង និងចរន្ដឈាមឲ្យរត់ស្រួលពេញរាងកាយ។ ប៉ុន្ដែបើផឹកច្រើនវិញនោះវានឹងបង្កផលប៉ះពាល់ទៅដល់ចំណង់ផ្លូវភេទ ព្រោះជាតិស្រវឹងបានកាត់បន្ថយលំហូរឈាមទៅកាន់លិង្គ។ ជាក់ស្ដែងណាស់ថា ក្នុងកំលុងពេលមានអារម្មណ៍សម្រើប ឈាមក៏ហូរទៅកាន់លិង្គបានគ្រប់គ្រាន់ ដែលជំរុញឲ្យលិង្គមានសភាពឡើងរឹង និងមានថាមពល។ ប៉ុន្ដែប្រសិនបើលំហូរឈាមនេះត្រូវបានរំខាន ឬ ថយចុះ […]


ជំងឺក្រពេញអ័រម៉ូន

បុរសៗថយចុះអ័រម៉ូនតេស្ដូស្ដេរ៉ូន អាចនឹងជួបបញ្ហាអ្វីខ្លះ?

ជាក់ស្ដែងណាស់បើនិយាយទៅដល់អ័រម៉ូនតេស្ដូស្ដេរ៉ូន ​ភាគច្រើនតែងតែជាបញ្ហាដែលចោទទៅកាន់ខាងប្រុសៗច្រើនជាងស្រីៗ ព្រោះថា អ័រម៉ូនប្រភេទនេះ គឺជាអ័រម៉ូនភេទសំខាន់របស់បុរសៗ បើចំពោះស្រី្ដៗវិញក៏មានដែរប៉ុន្ដែមានតិច។ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បុរសៗ អ័រម៉ូននេះ ដើរតួ​យ៉ាងសំខាន់ ដូចជាពង្រឹងទៅដល់ប្រព័ន្ធសរីរាង្គបន្ដពូជ ប្រព័ន្ធសាច់ដុំក្នុងរាងកាយ និងលក្ខណៈសម្បត្ដិខាងក្រៅជាច្រើន​ផ្សេងទៀត។ ដូច្នេះប្រសិន​បើប្រុសៗគ្នាយើងថយចុះអ័រម៉ូនប្រភេទនេះ​នឹងជួបបញ្ហាអ្វីខ្លះ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.សាច់ដុំ និង​ឆ្អឹង ការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន អាចបង្កឲ្យប៉ះពាល់ទៅដល់សាច់ដុំក្នុងរាងកាយ ព្រោះថា អ័រម៉ូនប្រភេទ​នេះដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់សាច់ដុំជាប្រចាំ។ មិនតែប៉ុណ្ណោះ​​​ក៏មានតួនាទីសំខាន់ក្នុងដំណើរការ​លូតលាស់របស់ឆ្អឹងផងដែរ។ ២.សុខភាពផ្លូវភេទ ដោយសារតែអ័រម៉ូនតេស្ដូស្ដេរ៉ូនជាប្រភេទអ័រម៉ូនភេទបុរសស្រាប់ ដូច្នេះវាមានតួនាទីសំខាន់ក្នុងដំណើរការពង្រឹងសមត្ថភាពផ្លូវភេទ។ ការថយចុះកម្រិតអ័រម៉ូនប្រភេទនេះ គឺបង្កឲ្យមានបញ្ហាជាច្រើនដូចជាចំណង់ផ្លូវភេទត្រូវ​ថយចុះ លិង្គមិនឡើងរឹង និង បាត់បង់ការគ្រប់​គ្រង​លើការផលិតកោសិកាឈាមក្រហម។ ការសិក្សាបាន​បង្ហាញ​ថា ភាគច្រើន​អ្នកដែល​មាន​វ័យ​ចាប់​​ពី៥០ឆ្នាំ​ឡើង​ទៅ តែង​ជួប​បញ្ញា​ថយ​ចុះ​កម្រិតអ័រម៉ូននេះញឹកញាប់ណាស់ ដែលជាកត្ដាធ្វើឲ្យពួកគាត់បាត់បង់ចំណង់ផ្លូវភេទ ឬអសមត្ថភាពផ្លូវភេទ។ ៣. ថាមពល ការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូនអាចបណ្ដាលឲ្យចុះខ្សោយថាមពលក្នុងរាងកាយ។ អ្នកដែលជួប​បញ្ហានេះ​អាចមានអារម្មណ៍ថា ហេវហត់ខុសពីធម្មតា សូម្បី​តែសម្រាកបានគ្រប់គ្រាន់ ញ៉ាំគ្រប់គ្រានក៏ដោយក្ដី។ នៅមានចំណុចគួរចាប់អារម្មណ៍ផ្សេងទៀត ដូចជា ការជ្រុះសក់ ការកើនឡើងកម្រិតជាតិខ្លាញ់ក្នុងឈាម និងកើតស្ដ្រេសជាដើម។ ទាំង​នេះ​សុទ្ធ​តែបញ្ហាដែលរួមចំណែកនៃការថយចុះអ័រម៉ូន តេស្ដូស្ដេរ៉ូន។ ៤.ខួរក្បាល ការសិក្សាបានបង្ហាញថា កង្វះអ័រម៉ូនតេស្ដូស្ដេរ៉ូន ក៏អាចប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលបានដែរ ប៉ុន្ដែមានភាគរយតិចតួចបំផុតដែលអាចឈានដល់គ្រោះថា្នក់មួយនេះ។ អ្នកស្រី Monika Hollander អ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលវិជ្ជសាស្ដ្រ Erasmus […]


សុខភាពលិង្គ

​ភេសជ្ជៈ ៥ប្រភេទ ជួយបង្កើនសមត្ថភាពផ្លូវភេទឲ្យកាន់តែប្រសើរ

វ័យកាន់តែច្រើន ធ្វើឲ្យរាងកាយយើងក៏ត្រូវឆ្លងកាត់ការផ្លាស់ប្តូរច្រើនដែរ ក្នុងនោះភាពរឹងមាំផ្នែកសុខភាពផ្លូវ​ភេទក៏ប្រែប្រួលដែរ​។ សម្រាប់ប្រុសៗ​មួយ​ចំនួន​អាចជួបប្រទះនឹងការធ្លាក់ចុះនូវចំណង់ផ្លូវភេទ ប៉ុន្ដែនេះមិនមានន័យថា ថាមពលផ្លូវភេទរបស់យើងត្រូវដល់ទីបញ្ចប់នោះទេ ពោលយើងអាចសាកល្បងវិធីងាយៗ ជាមួយនឹងការបង្កើតទម្លាប់ញ៉ាំ ភេសជ្ជៈ​មួយ​ចំនួន​ឲ្យបានជាប្រចាំមុនប្រតិបត្ដិការជាមួយដៃគូ ដែលអាចនឹងជួយបង្កើនសមត្ថភាពផ្លូវភេទឲ្យ​ងើបឡើងវិញបាន។ ១.ទឹកប្រទាលកន្ទុយក្រពើ ភេសជ្ជៈមួយប្រភេទនេះអាចងាយស្រួលក្នុងការធ្វើញ៉ាំបានគ្រប់ពេលដោយខ្លួនឯង និង​មានអត្ថប្រយោជន៍ខ្ពស់​ដល់សុខភាព ផ្លុវភេទទៀតផង។ យោងតាមការសិក្សាបានបង្ហាញថា ទឹកប្រទាលកន្ទុយក្រពើ មានសក្តានុពលក្នុងការបង្កើនការផលិតអ័រម៉ូន តេស្តូស្តេរ៉ូន ដែលជាអ័រម៉ូនភេទយ៉ាងសំខាន់របស់បុរស។ ដូច្នេះការញ៉ាំទឹកប្រទាលកន្ទុយ​ក្រពើ​ អាចបង្កើនថាម​ពលផ្លូវភេទខ្ពស់ ថែមទាំងល្អសម្រាប់សុខភាពទូទៅដែរ។ តួយ៉ាង សារធាតុ សំខាន់ៗ ដែលមាន​ផ្ទុកក្នុង ភេសជ្ជៈប្រភេទនេះមាន វីតាមីន C A  E បេតាការ៉ូទីន (Beta-carotene) កាល់ស្យូម និងម៉ាញ៉េស្យូម ជាដើម។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២.ទឹកផ្លែទទឹម ទឹកផ្លែទទឹម គឺមានផ្ទុកនូវសារធាតសំខាន់ៗជាច្រើន ដែលមានមុខងារជួយជំរុញ សុខភាពផ្លូវភេទ ស្មារតី និងសរសៃឈាម មិនថាតែផ្នែកបុរស ឬស្ដ្រីនោះទេ។ ផ្លែឈើប្រភេទនេះ​មានផ្ទុកនូវសារធាតុ ប្រឆាំងអុកស៊ីតកម្ម polyphenol sនិង វីតាមីន C លើសពីនេះទៅទៀត វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងនឹងបាក់​តេរីផងដែរ។ ការញ៉ាំទឹកផ្លែទទឹមមួយកែវ ជាប្រចាំ មុនពេលប្រតិបត្ដិការជាមួយដៃគូ គឺជារឿងដែលល្អដល់សុខភាពផ្លូវភេទ។ [embed-health-tool-bmr] ៣.ទឹកដោះគោ អត្ថប្រយោជន៍ទឹកដោះគោ […]


បញ្ហាបុរសផ្សេងទៀត

អ្នករាងស្គមៗ ខ្វះអាហារូបត្ថម្ភអាចប្រឈមបញ្ហាសុខភាពទាំងនេះ

រាងស្គមអាចនិយាយបានថា ជាគុណសម្បត្ដិមួយសម្រាប់អ្នកដែលមិនចង់បានមាឌ ឬគឺឡូធ្ងន់។ ប៉ុន្ដែសម្រាប់ប្រុសៗ​​​វិញ ប្រសិនបើស្គមខ្លាំងពេក គីឡូមិនសមាត្រជាមួយ កំពស់ និង វ័យ អាចជាបញ្ហាចំពោះសុខភាព។ ស្ថិតក្នុងលក្ខខណ្ឌបែបនោះ អាចត្រូវបានក្រុមគ្រូពេទ្យចាត់ទុកថា ជាការកង្វះជីវជាតិ អាហារូបត្ថម្ភ វិតាមីន វ៉ែ ផ្សេងៗទៀត ដែលជាហេតុអាចប្រឈមនឹងបញ្ហាសុខភាព សំខាន់ៗដូចជា៖ [embed-health-tool-bmi] ១.បញ្ហាពន្យាការលូតលាស់ ក្នុងដំណាក់កាលបញ្ហានេះ ត្រូវសង្កេតមើលចាប់ផ្ដើមពីកុមារ រហូតវ័យជំទង់ ក្នុងខណៈពេលដែលរាងកាយរបស់ពួកគាត់ ត្រូវការរបបអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹម ទ្រទ្រង់សុខភាព ដើម្បីបំពេញតម្រូវការលូតលាស់របស់រាងកាយជាចាំបាច់ ប៉ុន្ដែរបបអាហារទាំងនោះមិនត្រូវបានផ្ដល់ឲ្យគ្រប់គ្រាន់ជាប្រចាំ គឺជាហេតុដែលគាត់ត្រូវជួបបញ្ហាមួយនេះ។ ២.បញ្ហាឆ្អឹងពុកផុយ ភាពរឹងមាំរបស់ឆ្អឹងក្នុងរាងកាយបុរសៗ គឺជារឿងសំខាន់។ ការអវត្ដមានពពួក វីតាមីនD កាល់ស្យូមក្នុងរបបអាហារទ្រទ្រង់រាងកាយនឹងធ្វើឲ្យស្រកគីឡូ ដែលជាហេតុបង្កឲ្យឈានទៅដល់បញ្ហា ខ្សោយឆ្អឹង និង ពុកឆ្អឹង​តែម្ដង។ អត្ថបទគួរអាន៖  នេះហើយ​លំហាត់ប្រាណ ជួយ​ឲ្យ​ឆ្អឹង​កាន់​តែ​ល្អ មិន​ងាយ​ពុក​ឆ្អឹង​ផ្ដេសផ្ដាស អាហារ​សំខាន់ៗជួយ​ឲ្យ​ឆ្អឹង​​មាន​សុខ​ភាព​រឹងមាំ​ ពីក្មេងដល់ចាស់ កាល់​ស្យូមល្អសម្រាប់​ក្មេង បើខ្វះច្បាស់ជាមាន​បញ្ហា​ឆ្អឹង​ធ្ងន់ធ្ងរ ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ? ទឹករ៉ែ ខុសពី​ទឹកធម្មតា​ម៉េចខ្លះ? ម៉េចបានអ្នកមាន​ផឹកជាប្រចាំ? វីតាមីន និង​រ៉ែ ទាំងនេះ សំខាន់​ខ្លាំង​សម្រាប់​ការ​លូត​លាស់​របស់​កុមារ [embed-health-tool-bmr] ៣.បញ្ហាខ្សោយប្រព័ន្ធភាពស៊ាំ ប្រព័ន្ធភាពស៊ាំគឺជាធាតុដែលសំខាន់នៅក្នុងរាងកាយ ការណ៍ដែលញ៉ាំរបបអាហារដែលគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នោះរាងកាយនឹងមិនមានលទ្ធភាពរក្សាថាមពលបាននោះទេ ជាហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំមានការអន់ថយ […]


សុខភាពលិង្គ

ការសិក្សា៖ ប្រុសៗចូលសូណាញឹក ប្រឈមនឹងការធ្លាក់ចុះមេជីវិតឈ្មោល

ជារឿងមួយគួរឲ្យចាប់អារម្មណ៍ អំពីការលើកឡើងរបស់ វេជ្ជបណ្ឌិត Andrew Kramer ដែលជា​សាស្ដ្រាចារ្យ ផ្នែកប្រព័ន្ធតម្រងនោម នៅសាកលវិទ្យាល័យ Maryland បកស្រាយបង្ហាញពីភាពអវិជ្ជមានរបស់បុរសៗ ដែលតែងតែ ចូលចិត្ដទៅសូណាជាប្រចាំ។ លោកបានលើកឡើងថា បុរសៗ​ដែលចូលចិត្ដធ្វើសូណាជាប្រចាំអាចប្រឈមនឹងបញ្ហាធ្លាក់​ចុះបរិមាណមេជីវិតឈ្មោល។ [embed-health-tool-bmr] ការសិក្សាថ្មីអំពី ការធ្លាក់ចុះបរិមាណមេជីវិតឈ្មាលនេះ បានធ្វើការពិសោធន៍ចំពោះបុរស ចំនួន ១០នាក់ រយៈពេល ៣ខែ ដែលតែងតែធ្វើសូណាជាប្រជាចាំ ២ដង​ក្នុងមួយសប្ដាហ៍ ហើយលទ្ធផល​ក៏បានបង្ហាញថា ពិតជាខ្សោយមេ​ជិវិតឈ្មោលមែន។ លោក ក៏បានបន្ដធ្វើការពិសោធន៍ទៀត ដោយបញ្ឈប់ទម្លាប់ចូលសូណារបស់ពួកគេទាំង​១០នាក់​នោះ ក្នុងរយៈពេល៣ខែបន្ទាប់ លទ្ធផលក៏បានបង្ហាញថា សុខភាពមេជីវិតឈ្មោលពួកគេ អាចកកើត​ឡើងវិញធម្មតា។ អត្ថបទគូរអាន៖ ពិតអត់ដែលប្រើ Wifi ច្រើន បណ្ដាលឲ្យប្រុសៗងាប់មេជីវិត ហើយ​អត់កូន? ប្រុសៗផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន (វីដេអូ) បើអត់កូនដោយសារខាងប្រុស មានថ្នាំជួយបានអត់? បច្ចេកទេសបង្កើនគុណភាពមេជីវិតជួយប្រុសៗ ឆាប់បានកូន លោកបានលើកឡើងថា ក្នុងស្ថានភាពសីតុណ្ហភាពក្ដៅ គឺអាចប៉ះពាល់ទៅដល់ការបង្កកំណើតមេជីវិតឈ្មោល។ ជាក់ស្ដែងណាស់ ពងស្វាសមានតួនាទីសំខាន់ក្នុងការផលិតមេជីវិតឈ្មោល គឺនៅផ្នែកខាងក្រោមនៃរាងកាយ […]


បញ្ហាបុរសផ្សេងទៀត

ក្រោយស្រវឹងស្រា ប្រុសៗគួរញ៉ាំអាហារអ្វីល្អ ដើម្បីមានកម្លាំងវិញ?

អាការៈធេងធោងក្រោយពេលស្រវឹង គឺជារឿងពិបាកបំផុតស្ទើតែមិនអាចពណ៌នាបាន។ អ្នកធ្លាប់ស្រវឹងប្រាកដជាយល់ច្បាស់ហើយ វាជាអាការៈ វិលមុខបន្ដិច ឈឺក្បាលបន្ដិច ចង់ក្អូតបន្ដិច ចង់រាកបន្ដិច អាការៈនេះអាចជាការស្រវឹងតិចតួច តែបើដាក់ជ្រុលខ្លាំងពីយប់ អាចនឹងធ្ងន់ធ្ងជាងនេះ ឬ មិនអាចក្រោកពីដំណេកក៏ថាបាន។ ស្ថិតក្នុង​ស្ថានភាពដ៏សែនពិបាកទ្រាំបែបនេះ គ្មាននរណាម្នាក់ ចង់ជួបប្រទះនោះទេ ហើយក៏មិនអាចគេចផុតដែរ បើ​ផឹកស្រា ត្រូវតែស្រវឹង ដូច្នេះគួរ​ចេះ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង​របស់​ខ្លួន​ ដើម្បីកាត់បន្ថយការលំបាក និង​ចេះ​ជ្រើស​រើស​របបអាហារ​ដើម្បីជំនួយដល់សុខភាព ស្មារតី ឲ្យល្អប្រសើរ។ ១.ស៊ុត ស៊ុត មិនថាស៊ុតមាន់ ឬស៊ុតទានោះទេ សុទ្ធតែជាប្រភេទអាហារដែលល្អស័ក្ដិសមបំផុត សម្រាប់អាហារពេលព្រឹក្រោយពេលស្រវឹងស្រា។ យើងអាចញ៉ាំស៊ុតស្ងោរ ចន្លោះពី ១ទៅ ២គ្រាប់បន្ទាប់ពីក្រោកពីគេង ព្រោះស៊ុតគឺសម្បូរ​ទៅ ដោយប្រូតេអ៊ីនខ្ពស់ និង ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ព្រោះថា ក្រោយពីស្រវឹងស្រា បញ្ហានោះគឺ អត់មានអារម្មណ៍ចង់ញ៉ាំអ្វីទាំងអស់ ចង់តែគេង និងញ៉ាំទឹកផ្អែមៗ។ ក្រោយ​ស្រវឹង​ប្រព័ន្ធរំលាយអាហារចុះខ្សោយ រង​សម្ពាធខ្លាំងពីជាតិអាល់កុល ជាហេតុ អារម្មណ៍អ្នកស្រវឹង មិនឃ្លានចំណីអ្វីនោះទេ។ ក្រោយ​ស្រវឹង​គួរ​ញ៉ាំ​ស៊ុតស្ងោរ មិនគួរ​ញ៉ាំស៊ុតចៀនបានទេ ព្រោះក្រពះអាចនឹងប្រតិកម្មជាមួយនឹងជាតិខ្លាញ់ធ្វើឲ្យ អ្នកស្រវឹង​ងាយចង់ក្អួត និងមិនអាចរំលាយអាហារបានល្អ។ អត្ថបទគួរអាន៖ ស៊ុត​លាក់អាថ៌កំបាំងសុខភាព​​ ៥ យ៉ាង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ