សុខភាពបុរស

សុខភាព​បុរស​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាប្រុសៗ​ដែល​ស្រីៗ​​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺក្រពេញអរ័ម៉ូន​ ​លិង្គមិនឡើងរឹង ​​សុខភាពលិង្គ ​​ ​បញ្ហាបុរសផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពបុរស

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

អត្ថបទផ្សេងទៀតពី សុខភាពបុរស

ស្វែងរក សុខភាពបុរស

បញ្ហាបុរសផ្សេងទៀត

ប្រុសៗចូលចិត្ដស្ទីមសូណា គួរតែប្រយ័ត្នពីបញ្ហាទាំងនេះផង

បុរសៗ​មួយ​ចំនួន​ចូលចិត្ដទៅស្ទីមសូណា ជាពិសេសពេលល្ងាចៗ ឬចុងសប្ដាហ៍​បន្ទាប់ពីធ្វើការហើយ ដោយ​គិត​ថា​ជា​ការ​យកចិត្ដទុកដាក់ចំពោះសុខភាជាសំខាន់។ ជាក់ស្ដែងណាស់ ការចំណាយពេល ចូលបន្ទប់សូណា ពិតជាផ្ដល់អត្ថប្រយោជន៍​ច្រើន​ ចំពោះសុខភាព ទាំងរាងកាយ និង​ផ្លូវចិត្ដ ប៉ុន្ដែទន្ទឹមគ្នានឹងការផ្ដល់អត្ថប្រយោជន៍ យ៉ាង​ច្រើន​នេះ សូណា​ក៏មានផលប៉ះពាល់មួយចំនួនមកលើយើងផង​ដែរ ប្រសិនជា មិនបានប្រុងប្រយ័ត្ន ដឹងច្បាស់ពីសុខភាពខ្លួនឯង។ ១.ប្រុងប្រយ័ត្នសម្រាប់អ្នកបញ្ហាបេះដូង អ្នកមានបញ្ហាដូចជា ជំងឺខ្សោយបេះដូង ឬ​ធ្លាប់​មាន​បញ្ហា​គាំងបេះដូង ដែលមិនអាចគ្រប់គ្រងបាន គួរតែប្រុងប្រយ័ត្នឲ្យមែន​ទែន គ្រប់ពេលដែលទៅ សូណា ជាពិសេសសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមលើកដំបូង។ នៅក្នុងបន្ទប់​សូណា សីតុណ្ហភាពគឺក្ដៅ ដែលជំរុញឲ្យរាងកាយ​បែកញើសច្រើន ក្នុងខ្លួនប្រាណត្រូវបាត់បង់ជាតិទឹក​ ជាមួយ​ចង្វាក់​បេះដូង​ដើរញាប់ដែលមិនអាចច្របាច់ឈាមចេញពីបេះដូងទៅគ្រប់សរីរាង្គបាន។ ដូចនេះ អ្នកទៅ​​សូណា​នឹង​មាន​អារម្មណ៍ថា អស់កម្លាំង ចង្វាក់បេះដូងប្រែប្រួល ហើយភាគច្រើនអ្នកដែលមានបញ្ហាបេះដូងមិន​អាច ទ្រាំ​នៅក្នុងបន្ទប់សូណាយូរដូចអ្នកធម្មតានោះទេ។ អ្នក​មាន​បញ្ហា​សុខភាព​ទាំង​នោះ គួរ​ចូល​សូណា​ត្រឹមចន្លោះពី ៥ ទៅ ៨ នាទីគឺជាការល្អ។ មួយវិញទៀត ស្ថិតក្នុងបន្ទប់សូណា ប្រសិនជាអ្នកមានអារម្មណ៍ថា ដកដង្ហើមថប់ៗ អ្នកត្រូវប្រញាប់​ចាកចេញពីបន្ទប់ឲ្យបាន​លឿនបំផុត ទោះស្ថិតក្នុងរយៈពេលខ្លីក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកមានជំងឺនេះ គួរតែពិភាក្សាជា​មួយ​គ្រូពេទ្យ​ផ្នែកបេះដូងជាមុនសិន ទើបជាការប្រសើរ។ អត្ថបទគួរអាន៖ រោគសញ្ញា និង​មូលហេតុ​បង្កជំងឺរលាក​សាច់​ដុំ​បេះដូង គួរ​ដឹង ការ​បង្ក​រោគ​ក្នុង​​បេះដូង​ មាន​រោគសញ្ញា​អ្វី​ខ្លះ? […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗអាចរួមភេទបានវិញនៅពេលណា ក្រោយជួបបញ្ហាគាំងបេះដូង?

ក្រោយពីជួបបញ្ហា គាំងបេះដូង តើបុរសៗអាចរួមភេទបានដែរទេ? នេះគឺជាសំណួរមួយដែលត្រូវបានចោទ​សួរឡើង ជាញឹកញាប់ ចំពោះអ្នកជំងឺ ដែលទើបតែជួបប្រទះជំងឺគាំងបេះដូង។ សំណួរ​បែប​នេះ កើតមាន​​ឡើង ​ព្រោះជាការព្រួយបារម្ភ និង​មាន​ប្រុសៗ​ខ្លះ​គិតថា ការរួមភេទអាចប៉ះពាល់ និង​រងសម្ពាធធ្ងន់ទៅលើចរន្ដឈាមបេះដូង។ ដូច្នេះ ជាការបញ្ហាក់ ប្រុសៗ​ជួប​បញ្ហា​​ត្រូវដឹងឲ្យច្បាស់លាស់​មុនពេលសម្រេចរួម​ភេទ​ឡើង​វិញ​ ដើម្បីជៀសវាងគ្រោះថ្នាក់។ យោងតាមការលើកឡើងរបស់ គ្រូពេទ្យជំនាញ បានផ្ដល់ចម្លើយថា ក្រោយពេលគាំងបេះដូង អ្នកជំងឺក៏អាចរួមភេទបានដែរ ប៉ុន្ដែត្រូវមើលលក្ខណៈជាក់ស្ដែងនៃរាងកាយ និងថាមពល មួយវិញទៀត​ក៏ត្រូវ​សិក្សាទៅលើលក្ខខណ្ឌ​ជំងឺ និងសម្ពាធបេះដូង ព្រោះថា ជំងឺគាំងបេះដូង ខ្លះអាចមានសភាពធ្ងន់ធ្ងរ។ ដូច្នេះ ចំពោះអ្នកជំងឺ មិនអាចបន្ដ ការរួមភេទបានភ្លាមៗនោះទេ​ អ្នកជំងឺ អាចពន្យារ​ពេល​ឲ្យ​បានហោច​ណាស់ ក៏ចន្លោះពី ៣ ទៅ ៥សប្ដាហ៍ ធ្វើដូច្នេះដើម្បីធានាបាន នូវសញ្ញាសុខភាពមានភាពប្រក្រតី។ ជាក់​ស្ដែងបើអ្នកមិនជំងឺ មានសភាព​ មិនសូវធ្ងន់ធ្ងរ អ្នកជំងឺ នៅតែអាចបន្ដ កាលវិភាគពេលវេលា ជាមួយ​ដៃគូធម្មតា។ [embed-health-tool-heart-rate]   អ្នកជំនាញបានលើកឡើងថា មនុស្សប្រុសអាច រួមភេទ ជាមធ្យម ១ដង​ក្នុង១​សប្ដាហ៍ ចន្លោះពីវ័យចាប់ពី ៣៥ឆ្នាំ ធ្វើបែបនេះដើម្បីរក្សាបាននូវ​​សុខភាពល្អ ប៉ុន្ដែចំពោះ […]


ជំងឺភេយរ៉ូនី

កត្ដាមួយចំនួននេះ អាចបង្កឲ្យមានបញ្ហាជំងឺលិង្គកោង

ជំងឺ Peyronie ឬត្រូវបានគេស្គាល់ថា ជំងឺលិង្គកោង បុរសៗមួយភាគតូច​អាចមិនសូវជាចាប់អារម្មណ៍នោះទេ ហើយក៏មិនបានយល់ថា បញ្ហាកោងនេះ គឺជាជំងឺដែរ។ អ្នក​ខ្លះ​អាចគិត​ថា​ជា​ការប្រែប្រួលតាមវ័យ ឬ បម្រែបម្រួល ទៅតាមឥរិយាបថរស់នៅប្រចាំថ្ងៃកន្លងមក។ ប៉ុន្ដែមិនមែនបែបនេះ​ទាំង​ស្រុង​ទេ​ ការកោងនោះ គឺជាជំងឺម្យ៉ាងដែលគេហៅថា Peyronie។ ជំងឺ Peyronie គឺជាជំងឺ ដែលបង្កឡើងដោយសារតែការលូតលាស់ នៃជាលិកាសម្លាក​ក្រោមស្បែក​ខាងក្នុងលិង្គ ហើយច្រើន​តែ​កើតឡើងចំពោះបុរសដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ។ រោគសញ្ញានៃជំងឺនេះ មានភាពខុសគ្នាៗ ដោយអ្នកខ្លះមានរោគសញ្ញា​ស្រាល និងអាចជាសះស្បើយដោយខ្លួនឯង ខណៈប្រុសៗខ្លះទៀតអាចប្រឈមនឹងរោគសញ្ញាធ្ងន់ធ្ងរ ដូចជាភាពបត់បែនរបស់​លិង្គថយចុះ និងមានការឈឺចាប់នៅពេលលិង្គឡើងរឹង។ រឿង​ពិត​បី​យ៉ាង ទាក់​ទង​នឹង​លិង្គ​ប្រុសៗ ប្រុសៗបើ​មិន​ចង់ជួប​បញ្ហា​លិង្គមិនងាយ​ឡើងរឹង គួរបន្ថយ​អាហារទាំងនេះ លិង្គឡើងរឹងជារឿងធម្មតា តែបើឡើងរឹងយូរពេកអាចជាបញ្ហា ស្រាយ​ចម្ងល់អាថ៌កំបាំង​ពាក់​ព័ន្ធ​ទំហំ​ស្ដង់ដារអាអូន​តូច​ប្រុសៗ ឆ្ងល់អត់! ភ្ញាក់ពីគេងពេលព្រឹក​ ម៉េចអាអូនប្រុសៗងើបដែរ​? មានបញ្ហាលិង្គមិនឡើងរឹង សាក ៣ ក្បាច់នេះអាចជួយបាន ការវិវត្ដ នៃជំងឺ Peyronie ត្រូវបានបែងជា២ដំណាក់កាល គឺ ដំណាក់កាលស្រួចស្រាល់ និងដំណាក់កាលរ៉ាំរ៉ៃ។ ១ ដំណាក់កាលស្រួចស្រាល់ ដំណាក់កាលនេះ អាចត្រូវបានកើតឡើងក្នុងចន្លោះពេល ពី ៥ ខែទៅ ៨ខែ។ ស្ថានភាពក្នុងចន្លោះពេលនោះ […]


បញ្ហាបុរសផ្សេងទៀត

បុរសៗប្រឈមបញ្ហាអ្វីខ្លះបើឡើងកូលេស្ដេរ៉ូលខ្ពស់ក្នុងឈាម?

ជាក់ស្ដែង កូលេស្តេរ៉ូល គឺជាសារធាតុសំខាន់បំផុតមួយសម្រាប់រាងកាយ​ក្នុង​ការ​ទ្រទ្រង់ ជួសជុលកោសិការ និងបង្កើតអ័រម៉ូន ដំណើការក្នុងឈាម។ ជាទូទៅ ថ្លើមមានមុខងារ ផលិតខ្លាញ់ប្រភេទនេះ ហើយមួយចំនួនទៀត ត្រូវបានផលិតចេញ ពីចំណីអាហារ។ ប៉ុន្ដែចំណុចដែលគួរកត់សម្គាល់ នោះគឺថា  កូលេស្ដេរ៉ូល ក្នុងរាងកាយ ត្រូវបានបែងចែកជា ២ ប្រភេទសំខាន់ៗ គឺ កូលេស្ដេរ៉ូលល្អ (HDL) និងកូលេស្ដេរ៉ូលអាក្រក់(LDL)។ ខ្លាញ់ទាំងពីរប្រភេទនេះត្រូវបាន​បែងចែក​តួនាទីដាច់ពីគ្នា ដោយកូលេស្ដេរ៉ូលល្អ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលផ្ដល់គុណប្រយោជន៍ដល់ការចិញ្ចឹមរាងកាយ ការគ្រប់គ្រងចរន្ដឈាម ការបញ្ជូនប្រូតេអ៊ីន និងជួយជួសជុលបញ្ហាការខូចខាត នៃកោសិកាអសកម្ម។ ប៉ុន្ដែចំពោះ កូលេស្ដេរ៉ូលអាក្រក់ (LDL) វិញ គឺមានដំណើរការប្រមូលផ្ដុំ នៅក្នុងសរសៃឈាម គ្រប់ទីកន្លែង បង្កើត​បានជាកំណក និង ខ្លាញ់ ក្នុងសរសៃ បង្កឲ្យលំហូរឈាមមិនអាចផ្គត់ផ្គង់ពីបេះដូង ទៅរាងកាយ និងខួរក្បាល បានគ្រប់គ្រាន់​។ មានកត្ដាមួយចំនួនដែលបង្កឲ្យកើនឡើងកូលេស្ដេរ៉ុល LDL ក្នុងឈាម ដូចជា ការញ៉ាំរបបអាហារ សម្បូរដោយ​សាច់ក្រហម អាហារ​សម្បូរ​ដោយ​ខ្លាញ់​ឆ្អែត និងខ្លាញ់មិនឆ្អែត និងអាហារ​កែឆ្នៃ ការហាត់ប្រាណ​តិចតួច […]


សុខភាពលិង្គ

៣ចំណុច ជួយជំរុញសមត្ថភាពផ្លូវភេទប្រុសៗឲ្យកាន់តែខ្លាំង

បន្ទាប់​ពីមានជីវភាពប្រចាំថ្ងៃល្អ​ប្រសើរហើយ បុរសៗ​​គ្នាយើង​​ក៏តែង​តែ​​នឹក​ឃើញ​ទៅ​ដល់​​​រឿងម្យ៉ា​ងទៀត​ដែល​សំខាន់​សម្រាប់​ជីវិត នោះគឺការពង្រឹងសមត្ថភាពស្មារតីសុខភាពផ្លូវភេទ ជាមួយនិងដៃគូ។ ជឿជាក់ថា បុរសៗភាគច្រើនធ្លាប់ឆ្លងកាត់ ក្នុងស្ថានភាពមួយ​នោះ ដែល​​​យើង​​​មិនអាចផ្ដល់ឲ្យបាននូវសេចក្ដីសុខពេញលេញទៅឲ្យដៃគូ នេះក៏ព្រោះតែលក្ខខណ្ឌ សុខ​ភាព​មិន​ល្អគ្រប់គ្រាន់(លិង្គខ្សោយ)។ បញ្ហាលិងខ្សោយ មិនមែនអាចកើតឡើងតែចំពោះមនុស្សចាស់នោះទេ ពោលក៏អាចកើត​មាន​លើមនុស្សគ្រប់វ័យ គ្រាន់តែក្មេង មានភាគរយតិចជាងប៉ុណ្ណោះ។ ដូច្នេះដើម្បី ជំនួយដល់សមត្ថភាពឲ្យរឹងមាំល្អប្រសើរឡើងវិញ សម្រាប់​​ខ្លួនយើង និង ក្ដីសុខ​​ដៃគូជីវិត មានរឿងពីរដ៏ចាំបាច់ ដែលខ្លួនយើងជា​ប្រុស​​ត្រូវ​តែ​ដឹងនោះគឺ  ផ្នែកសុខភាពស្មារតីផ្លូវចិត្ដ និង សុខភាពរាងកាយ ហើយ ៣ ចំណុចខាងក្រោម គឺជាវិធីសាស្ដ្រដ៏​ល្អ ហើយអាចជួយដោះស្រាយយើងបាន៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការសម្រួលសរសៃឈាមបេះដូង ការសម្រួលផ្នែកសរសៃឈាមបេះដូង ក្នុងផ្នែកនេះ​មានន័យថា គឺការធ្វើសកម្មភាពបានច្រើនយ៉ាង ដែល​ជម្រុញ​ឲ្យមានដំណើរការសរសៃឈាមបេះដូងល្អប្រសើរ។ ពោលដូចជាការហាត់ប្រាណ​ផ្សេងៗ មានដូចជា ការជិះកង់ ការហែលទឹក ការរត់ ការរាំ និងការធ្វើកាយសម្ពន្ធជាច្រើនទៀត ដែល​អាច​ឲ្យ​សាច់​ដុំក្នុងរាង​កាយរបស់​យើង​ទាំង​អស់ មានចលនាប្រក្រតី ព្រោះថាចលនាសាច់ដុំតាមផ្នែក​នីមួយៗ គឺំមាន​ទំនាក់​ទំនង​​​យ៉ាងជិតស្និទ្ធ​ជាមួយ​នឹងចរន្ដឈាម​ក្នុងបេះដូង។ ការណ៍ដែលធ្វើឲ្យសរសៃឈាម បេះដូង​​មាន​សុខ​ភាព​ល្អ ​នោះមានន័យ​ថា ការគ្រប់គ្រងប្រព័ន្ធចរន្ដឈាមក្នុងសរីរាងកាយទាំងអស់ ដូចជាប្រព័ន្ធ​ប្រដាប់​បន្ដ​ពូជ […]


បញ្ហាបុរសផ្សេងទៀត

មិនត្រឹមស្រីៗ! ប្រុសៗចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ការពារពីជំងឺសាហាវច្រើន

​ពេល​​វ៉ាក់សាំង​បង្ការ​​មេរោគបង្ក​ជំងឺ​មហារីក​មាត់​ស្បូន (HPV) ចរាចរណ៍​ឲ្យ​ប្រើ​ប្រាស់​ជា​លើក​ដំបូង វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ក្មេង​ស្រី​ជិត​ពេញ​វ័យ។ ឥឡូវ​នេះ ការ​ស្រាវជ្រាវ​ថ្មីៗ​ជា​ច្រើន បាន​រក​ឃើញ​ថា វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ក៏​មាន​សុវត្ថិភាព​សម្រាប់​ក្មេង​ប្រុស ឬ​មនុស្ស​ប្រុស​ផង​ដែរ។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ ទាក់​ទង​នឹង​បញ្ហា​នេះ វេជ្ជបណ្ឌិត Richard Watkins ឯកទេស​ជំងឺ​ឆ្លង​នៅ​ទី​ក្រុង Akron រដ្ឋ Ohio និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Northeast Ohio Medical សហរដ្ឋអាមេរិក​បាន​ណែនាំ​ឲ្យ​ក្មេង​ប្រុស និង​បុរសៗ​ទៅ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន ព្រោះ​វា​មិន​មាន​គុណវិបត្តិ​ទេ ហើយ​​ថែម​ទាំង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ទៀត​ផង។ ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​លើ​មនុស្ស​ប្រុស​មាន​ដូច​ជា៖ ១. ការពារ​ការ​ឆ្លង​មេរោគ​មហារីក​មាត់​ស្បូន​ទៅ​ភរិយា ឬ​ដៃ​គូ​រួម​ទាំង​ខ្លួន​ឯង​ផ្ទាល់ ២. កាត់​បន្ថយ​ភាគ​រយ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​លើ​បុរស មហារីក​បំពង់​ក និង​មហារីក​ចុង​ពោះវៀន​ធំ។ ៣. ការពារ​ជំងឺ​សិរ​មាន់ ដែល​ជា​ជំងឺ​ពិបាក​ព្យាបាល និង​សាំញ៉ាំ។ បច្ចុប្បន្ន​នេះ CDC អាមេរិក​បាន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​លើ​ក្មេង​ប្រុស និង​ក្មេង​ស្រី​ប្រឆាំង​នឹង​មេរោគ HPV ដោយ​ចាប់​ផ្ដើម​ពី​អាយុ ១១ ឬ ១២ឆ្នាំ។ វ៉ាក់សាំង​នេះ​ត្រូវ​បាន​ចាក់​ជា​ពីរ​ដូស ដោយ​លើក​ទី​ពីរ​ចាក់​ពី ៦ ទៅ ១២ខែ​បន្ទាប់​ពី​ការ​ចាក់​លើក​ដំបូង។


សុខភាពលិង្គ

សញ្ញា​ទាំង​៤ បញ្ជាក់​ថា​សុខភាព​ផ្លូវ​ភេទ​ប្រុស​ៗ​​យើងមាន​បញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ!

សុខភាព​ផ្លូវ​ភេទ​ជា​ផ្នែក​មួយ​​​ដ៏​សំខាន់​នៃ​សុខភាព​​ទូទៅ​របស់​យើង​ ហើយ​ប្រសិន​បើ​សុខភាព​ផ្លូវ​ភេទ​មាន​បញ្ហា វា​អាច​ប៉ះពាល់​ដល់​ការ​​​ទំនាក់ទំនង​រវាង​ដៃ​គូ ​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ និង​អាច​បង្ក​ឲ្យ​​កើត​ស្រ្តេស​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ ប្រុស​ៗ​យើង​គប្បី​សង្កេត​មើល​សញ្ញា​​​មួយ​ចំនួន​​ខាង​ក្រោម​​នេះ ដើម្បី​​អាច​កំណត់​ពី​បញ្ហា​សុខភាព​ និង​ធ្វើការ​ព្យាបាល​បាន​ទាន់​ពេលវេលា​។ ១. ដុំ​ពក​នៅ​ជិត​ប្រដាប់​បន្ត​ពូជ​ ការ​ពិនិត្យ​មើល​បរិវេណ​ជុំវិញ​ប្រដាប់​​​ភេទ​ ដើម្បី​ដឹង​ថា​យើង​មាន​​ដុំ​ពក​​ឬ​អត់​ ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​បរិវេណ​នោះ​ងាយ​​រង​គ្រោះ ហើយ​ដុំ​ពក​អាច​កើត​មាន​ដោយ​សារ​តែ​រោម​​កប់​ក្នុង​សាច់​។ មួយ​វិញ​ទៀត​ វា​ក៏​អាច​ជា​សញ្ញា​ដុះ​សាច់​លើ​ប្រដាប់​ភេទ​​ឬ​ការ​ឆ្លង​មេរោគ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​២. ការ​​ធ្លាក់​ទឹក​រម្អិល ប្រសិនបើ​​ប្រុស​ៗ​យើង​សង្កេត​ឃើញ​​មាន​ធ្លាក់​ទឹក​រម្អិល​ខុស​ពី​ធម្មតា​ចេញ​ពី​លិង្គ​ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្លូវ​ភេទ​។ ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ដែល​​មាន​ពណ៌​លឿង ឬ​បៃតង អាច​បញ្ជាក់​ពី​ជំងឺ​ប្រមេះ​ទឹក​បាយ​  ខណៈ​ពេល​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​ អាច​ជា​សញ្ញា​នៃ​ជំងឺ​trichomoniasis ប៉ុន្តែ​បើ​​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​នេះ​មាន​សភាព​ខាប់​​ និង​មិន​មាន​ក្លិន​ទេ​នោះ ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​។ ៣. ក្រហាយ​នៅ​ពេល​នោម​ ​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​នោម​ក្រហាយ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ​ដូច​គ្នា។​ ជា​ធម្មតា​ វា​​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ប្រព័ន្ធ​ទឹក​នោម​​ ដែល​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​ជា​ជំងឺ​​កាម​រោគ​ ដូចជា​​​ជំងឺ​ប្រមេះ​ទឹក​ថ្លា​ ឬ​ជំងឺ​​ប្រមេះ​ទឹក​បាយ​ផង​ដែរ​​។ [embed-health-tool-bmr] ​​​៤. ​ឈឺ​ចាប់​នៅ​បរិវេណ​ប្រដាប់​ភេទ​ ការ​ឈឺ​ចាប់​​នៅ​ផ្នែក​ណា​មួយ​​នៃ​​រាងកាយ​ ជា​សញ្ញា​ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ជា​ពិសេស​នៅ​ជិត​បរិវេណ​ប្រដាប់​ភេទ ឬ​ពោះ​។ ឧទាហរណ៍ ​ការ​ហើម​​ពង​ស្វាស​ ការ​ធ្លាក់​ឈាម​ ឬ​ឈឺ​ចាប់​​អំឡុង​ពេល​រួម​ភេទ​ សុទ្ធ​តែ​បញ្ជាក់​ថា​រាងកាយ​របស់​យើង​អាច​កើត​ជំងឺ​កាមរោគ ឬ​ឆ្លង​មេរោគ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]


សុខភាពលិង្គ

ប្រុសៗគួរប្រយ័ត្ន! ចេញរោគសញ្ញាទាំងនេះ អាចជាជំងឺមហារីកលិង្គ

ជំងឺ​មហារីក​លិង្គ ជា​ជំងឺ​កម្រ​មួយ​ដែល​កើត​មាន​នៅ​លើ​លិង្គ។ ជំងឺ​នេះ​អាច​បង្ក​ជា​រោគ​សញ្ញា​ដូច​ជា​ស្បែក​ចុងលិង្គ​វែង​ខុស​ប្រក្រតី រលាក​ក្បាលលិង្គ ឬ​មាន​ដំបៅ​ជាដើម​។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា និង​មូល​ហេតុ​មួយ​ចំនួន​អាច​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​លិង្គ​។​ ១.រោគ​សញ្ញា ការ​រក​ឃើញ​បាន​ទាន់​ពេល​ពី​រោគ​សញ្ញា​នៃ​ជំងឺមហារីក​លិង្គ​ អាច​ជួយ​ឲ្យ​ប្រុសៗ​ទទួលបាន​ការព្យាបាល​បាន​លឿន​មាន​លទ្ធភាព​ជោគជ័យ និង​ជាសះស្បើយ​ក្នុង​ការព្យាបាល​។  ជំងឺ​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ប្រសិន​បើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​បាន​ពន្យារ​ពេល ហើយ​ជំងឺ​នេះ​អាច​មិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ព្យាបាលផង​ដែរ​។ ប្រុសៗ​គ្នា​យើង អាច​នឹង​កំណត់​ជំងឺ​នេះ​បាន​ទាន់​ពេល​តាម​រយៈការ​សង្កេត​ពេល​បត់​ជើង​តូច។ ប្រសិន​បើ​ គ្នា​យើង​ជា​ក្រុម​មនស្ស​ដែល​​មិន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ នោះ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​មហារីក​នេះ​បាន ប៉ុន្តែ​គួរ​តែ​ប្រយ័ត្ន​ចំពោះ​ការ​មាន​ដំបៅ​នៅ​ប្រដាប់​ភេទ។ គ្នា​យើង​គួរ​ជួប​ជា​មួយ​និង​ពេទ្យ​ពិនិត្យ​សុខភាព​ប្រសិន​បើ​យើង​សម្គាល់​ឃើញ​ចំណុច​ទាំង​នេះ​នៅ​លើ​ស្បែក​គ្រប​ប្រដាប់​ភេទ ៖ ស្បែក​ប្រែ​ជា​ក្រាស់ និង​ផ្លាស់​ប្ដូរ​ពណ៌មាន​ដុំ​សាច់​នៅ​លើ​ប្រដាប់​ភេទ មាន​ដំបៅ ឬ​មាន​ឈាម មាន​កន្ទួល​ក្រហម និង​ក្រហាយ មាន​កន្ទួល​តូចៗ លេច​ចេញ​ពណ៌​ត្នោតលើស្បែក​លិង្គ មាន​ក្លិន​មិន​ល្អ ឬ​សារធាតុ​រាវ នៅ​ក្រោម​ស្បែក​គ្រប​លើ​ប្រដាប់​ភេទ ឡើង​ហើម សញ្ញា​ទាំង​នេះ​ភាគ​ច្រើន​អាច​មក​ពី​ការ​បង្ក​រោគ​ដោយ បាក់តេរី ឬ​ផ្សិត ឬ​ប្រតិ​កម្ម​អាលែកហ្ស៊ី។ ការ​ប្រើ​ប្រេង​សម្រាប់​លាប​ស្បែក ឬ​ប្រភេទ​គ្រីម ក៏​ជា​បញ្ហា​ដែល​ឆ្លើយ​តប​នឹងមេរោគ​ផ្សិត ឬ​បាក់តេរី​ដែរ។ ជា​រឿង​អាក្រក់​នោះ ជំងឺ​មហារីក​ប្រដាប់​ភេទ​បុរស​ជា​ញឹក​ញាប់ ច្រើន​សមីខ្លួន​មិន​សូវ​អើ​ពើ​រហូត​ជំងឺ​នេះ​ឈាន​ដល់​ដំណាក់​កាល​លូត​លាស់​ទៅ​មុខ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.មូលហេតុ ដុំ​សាច់​នៅ​ក្នុង​ប្រដាប់​ភេទ​បុរស អាច​បណ្ដាល​មក​ពី​សារធាតុ​រាវ​ក្នុង​រាងកាយ​​ជាប់​នៅ​ក្នុង​ស្បែក​គ្រប​ក្បាល​នៃ​ប្រដាប់​ភេទ។ ប្រសិន​បើ​គ្នា​យើង​មិន​បាន​លាង​សម្អាត​ជា​ប្រចាំ​ទេ អាច​មាន​ផល​ប៉ះ​ពាល់​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក។ បុរស​ដែល​មាន​វ័យ​ចំណាស់ និង​គ្នា​យើង​ដែល​ជក់​បារី អាច​នឹង​ងាយ​កើត​ជំងឺ​មហារីក​ប្រដាប់​ភេទ។ ជំងឺ​អេដស៍​ក៏ […]


សុខភាពលិង្គ

ប្រុស​ៗ​​ប្រយ័ត្នផង លិង្គ​កោង​អាច​មក​ពី​បញ្ហា ​២ ​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រដាប់​ភេទ​បុរស​​កោង​ អាច​បណ្ដាល​មក​ពី​លក្ខខណ្ឌ​សុខភាព​ដ៏​​កម្រ​ចំនួន​២ គឺ​ជំងឺ​Peyronie’s និង​ការ​បាក់​​លិង្គ ។ ជំងឺ​Peyronie’s​​ ជា​ការ​រលាក​ដែល​ប៉ះពាល់​ដល់​​ប្រដាប់​ភេទ​ និង​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​ក្លាយ​ទៅ​ជា​​កោង ដោយ​សារ​តែ​ការ​លូតលាស់​នៃ​ជាលិកា​សម្លាក​ ​ក្រោម​ស្បែក​លិង្គ ហើយ​វា​​ច្រើន​តែ​កើត​ឡើង​ចំពោះ​បុរស​ដែល​មាន​វ័យ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ មាន​ភាព​ខុស​គ្នា​​ៗ​ ដោយ​អ្នក​ខ្លះ​​មាន​រោគសញ្ញា​ស្រាល​ និង​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ខណៈ​ប្រុស​ៗ​ខ្លះ​ទៀត​អាច​ប្រឈម​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ ដូចជា​​ភាព​បត់បែន​របស់​លិង្គ​ថយ​ចុះ និង​មាន​ការ​ឈឺចាប់​​នៅ​ពេល​លិង្គឡើង​រឹង​។ ចំណែក​ឯ​ការ​បាក់​​លិង្គ  ​ដែល​បណ្ដាល​មក​ពី​ការ​រង​របួស​នៅ​ពេល​លិង្គ​ឡើង​រឹង​​ ក៏​អាច​នាំ​ឲ្យ​លិង្គ​កោង​ដូច​គ្នា​។ ​ជា​ទូទៅ ការ​បាក់​លិង្គ​​បណ្ដាល​មក​ពី​ការផ្លាស់ប្ដូរ​ចលនា​ខ្លាំង​ក្លា អំឡុង​ពេល​​រួម​ភេទ​ ឬ​​នៅ​ពេល​សម្រេច​កាម​ដោយ​ខ្លួន​ឯង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​​អ្វី​ខ្លះ​​ ​កើត​ឡើង​​អម​ជាមួយ​នឹង​លិង្គ​កោង​? ​លិង្គ​កោង​បណ្ដាល​មក​ពី​ជំងឺ​Peyronie’s មាន​រោគសញ្ញា​ដូចជា​​៖ លិង្គ​​មាន​សភាព​កោង​នៅ​ពេល​ឡើង​រឹង​ ដុំ​ពក​នៅ​លើ​លិង្គ លិង្គ​កាន់​តែ​ខ្លី​​ទៅ​ៗ​ ពិបាក​ក្នុង​ការ​រួម​ភេទ​ ឈឺចាប់​អំឡុង​ពេល​រួម​ភេទ​ ឈឺចាប់​នៅ​ពេល​លិង្គ​ឡើង​រឹង​ ភាព​បត់បែន​នៃ​លិង្គ​ថយ​ចុះ​ លិង្គ​កោង​បណ្ដាល​មក​ពី​ការ​បាក់​លិង្គមាន​រោគសញ្ញា​ដូច​ជា​៖ មាន​ឈាមនៅ​រន្ធ​នោម​ ឈឺ​ចាប់​ខ្លាំង លឺ​សំឡេង​បាក់​ភ្លាម​ៗ អំឡុង​ពេល​ឡើង​រឹង​ លិង្គ​មាន​ស្នាម​ជាំ​ខ្មៅ​ភ្លាម​ៗ នៅ​ក្នុង​ករណី​ដែល​សង្កេត​ឃើញ​រោគសញ្ញា​នៃ​ការ​បាក់​​លិង្គ​ គ្នា​យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ជា​បន្ទាន់​។​ [embed-health-tool-bmr] អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ […]


លិង្គមិនឡើងរឹង

អាហារ​ល្អៗ ​ជួយ​​ការពារ​ប្រុសៗ​យើងកុំ​ឲ្យ​ជួប​បញ្ហា​ខ្សោយលិង្គ

ខ្សោយ​លិង្គ​ ​មាន​ន័យ​ថា​ប្រុសៗ​ពិបាក​ធ្វើ​ឲ្យ​លិង្គ​របស់​ខ្លួន​ឡើង​​រឹង ឬ​ឡើង​រឹង​តែ​ក្នុង​រយៈពេល​ខ្លី​មិន​អាច​បញ្ចប់​ប្រតិបត្តិការ​លើ​គ្រែ​​បាន​ជោគជ័យ​។ ខ្សោយ​លិង្គ​អាច​ជា​បញ្ហា​កើត​ឡើង​លើ​បុរស​នៅ​ពេល​មាន​វ័យ​កាន់​តែ​ច្រើន​។ ខ្សោយ​លិង្គ ឬលិង្គ​មិន​ឡើង​រឹង​ម្ដងម្កាល​មិន​មែន​ជា​បញ្ហា​នោះ​ទេ តែ​បើ​បញ្ហា​នេះ​កើត​ឡើង​ជា​ប្រចាំ នោះ​អាច​ធ្វើ​ឲ្យ​ប្រុសៗ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​​ឯង កើត​ស្ត្រេស និង​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​ទំនាក់ទំនង​ដៃ​គូ​ផង​ដែរ។​ ។ បញ្ហា​ខ្សោយ​លិង្គ​អាច​កើត​មកពី​បញ្ហា​សុខ​ភាព​ផ្សេងៗ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ណា​មួយ​ជា​ដើម ហើយ​ជាការល្អ​​គួរ​តែ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។ យ៉ាងណា បើ​យើង​មិន​មាន​បញ្ហា​សុខ​ភាព​ប្រចាំ​កាយ​ទេ ​របប​អាហារ​អាច​រួ​ម​ចំណែក​ជួយ​ការពារ​ប្រុសៗ​ពី​បញ្ហា​ខ្សោយ​លិង្គ​នេះ​បាន​ដែរ​។​ ១. ពពួក​ផ្លែ​បឺរី​ ពពួក​ផ្លែ​បឺរី ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ប្រុសៗ​ញ៉ាំ​ដើម្បី​ជា​ប្រយោជន៍​ការពារ​ខ្លួន​កុំ​ឲ្យ​ជួប​បញ្ហា​ខ្សោយ​លិង្គ​។ ពពួក​ផ្លែ​ឈើ​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ជួយ​ដល់​ការ​ស្រួប​យក​ជាតិ​ស្ករ និង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​។ វីតាមីន​នៅ​ក្នុង​ពពួក​បឺរី​ក្រហម ក៏​អាច​ជួយ​ដល់​ការ​បង្កើន​គុណ​ភាព​មេជីវិត​ទៀត​ផង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.​ ពពួក​ផ្លែ​ក្រូច ក្រូច​ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ ក្នុង​ការ​ការពារ​ប្រុសៗ​ពី​បញ្ហា​ខ្សោយ​លិង្គ។ ពពួក​ក្រូច​មាន​ជាតិ​សរសៃ​ខ្ពស់ និង​អាច​ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​ផង​ដែរ​។ ៣. តែ​បៃតង​ តែ​បៃតង​ឯណោះ​វិញ​ ក៏​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​មាន​ប្រយោជន៍​ជួយ​ការ​ពារ​ប្រុសៗ​ពី​បញ្ហា​ខ្សោយ​លិង្គ​ដែរ​។​ សារធាតុ​ផ្សេង​ទៀត​មាន​​នៅ​ក្នុង​​តែ​បៃតង​អាច​ជួយ​បង្កើន​ការ​ធ្វើ​មេតាប៉ូលិស និង​កម្ចាត់​ពពួក​រ៉ាឌីកាល់​សេរី ដែល​ពួក​រ៉ាឌីកាល់​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​សរសៃឈាម​។ គ្មាន​ការ​រំខាន​ពី​ពពួក​រ៉ាឌីកាល់​សេរី ឈាម​អាច​នឹង​ហូរ​បាន​ដោយ​ស្រួល​ទៅ​គ្រប់​សរីរាង្គ​នៃ​រាងកាយ និង​លិង្គ​ផង​ដែរ​។ ៤. ផ្លែ​ប៉ោម​ ផ្លែ​ប៉ោម​ ជា​ប្រភេទ​ផ្លែ​ឈើ​វិសេស​វិសាល​មួយ​អាច​ជួយ​​ពង្រឹង និង​បង្កើន​សាច់​ដុំ សូម្បី​យើង​មាន​វ័យ​ចំណាស់​ក៏​ដោយ។ ផ្លែ​ប៉ោម​មាន​ជាតិ​សរសៃ​ខ្ពស់ វីតាមីន និង​រ៉ែ​ច្រើន ដែល​អ្វី​ទាំង​នេះ​សុទ្ធ​តែ​ល្អ​ចំពោះ​សុខ​ភាព និង​អាច​ជួយ​ឲ្យ​អ្នក​ញ៉ាំ​មិន​បារម្ភ​ពី​ការ​ឡើង​ទម្ងន់​។ ៥. ផ្កា​ខាត់ណាខៀវ​ ផ្កា​ខាត់ណា​ខៀវ​មាន​វីតាមីន C ខ្ពស់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ