សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាម បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺលើសសម្ពាធឈាម

លើសសម្ពាធឈាមអាចបង្ហាញរោគសញ្ញាអស់កម្លាំងដែរទេ?

អាការៈអស់កម្លាំង អាចបណា្ដលមកពីមូលហេតុច្រើនយ៉ាង ក្នុងនោះអាចជាការគេងមិនគ្រប់គ្រាន់ រាងកាយខ្វះវីតាមីន ឬខ្សោយគ្រាប់ឈាមក្រហម ក៏អាចបណ្ដាលឲ្យអស់កម្លាំងបានដែរ។ ប៉ុន្ដែករណីមួយទៀត ការអស់កម្លាំងក៏បណ្ដាលមកពីបញ្ហាលើសសម្ពាធឈាមដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ការលើសសម្ពាធឈាមធ្វើឲ្យយើងប្រឈមនឹងការអស់កម្លាំង ងងុយគេង។ មូលហេតុនោះគឺថា នៅពេលសម្ពាធឈាមឡើងខ្ពស់ បេះដូងក៏ចាប់ផ្ដើមធ្វើការខ្លាំងជាងធម្មតា ដើម្បីច្របាច់ឈាម បញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាល និង សរីរាង្គដទៃទៀតឲ្យគ្រប់គ្រាន់ ដូច្នេះទើបបណ្ដាលឲ្យយើងងាយអស់កម្លាំង។ មិនតែប៉ុណ្ណោះការលើសសម្ពាធឈាមក៏មានរោគសញ្ញាបន្ទាប់បន្សំផ្សេងៗទៀតផងដែរ ដូចជា ហៀរសំបោរ ឈឺក្បាល ចុកទ្រូង ស្រវាំងភ្នែក ចុករួយក បេះដូងលោតញាប់ និង ថប់ដង្ហើម។ ការលើសសម្ពាធឈាមដោយបង្ហាញរោគសញ្ញាអស់កម្លាំង គឺមិនសូវប្រឈមគ្រោះថ្នាក់នោះទេ យើងអាចទៅជួបជាមួយគ្រូពេទ្យទាន់ពេលវេលា និង ធ្វើការពិនិត្យមើលសម្ពាធឈាម ដើម្បីទទួលការព្យាបាលឲ្យត្រឹមត្រូវ ដូច្នេះមិនជាបញ្ហាព្រួយបារម្ភនោះទេ។ តើការថយចុះសម្ពាធឈាម អាចបណ្ដាលឲ្យអស់កម្លាំងដែរទេ? មិនថាការឡើង ឬ ចុះសម្ពាធឈាមនោះទេ គឺមានទំនាក់ទំនងរវាងបេះដូង និង ខួរក្បាល ដូច្នេះ ហើយការថយចុះសម្ពាធឈាមក៏អាចធ្វើឲ្យអស់កម្លាំងដូចគ្នា។ លោកវេជ្ជបណ្ឌិត Luke Laffin នៃមន្ទីរព្យាបាល clevelandclinic បានមានប្រសាសន៍ថា ការថយចុះសម្ពាធឈាម ករណីខ្លះមិនបង្ហាញរោគសញ្ញាអ្វីគួរកត់សម្គាល់នោះទេ ប៉ុន្ដែករណីភាគច្រើនក៏បង្ហាញរោគសញ្ញា អស់កម្លាំង […]


បញ្ហាបេះដូងផ្សេងទៀត

ប៉ាម៉ាក់គួរដឹង! ជំងឺបេះដូងប៉ុន្មានប្រភេទនេះ​ អាចកើតលើកុមារ​ និងទារក

តើកុមារអាចប្រឈមកើតជំងឺបេះដូងដែរទេ? មិនខុសនោះទេកុមារក៏អាចប្រឈមកើតជំងឺបេះដូងផងដែរ។ ដូច្នេះយើងមិនអាចនិយាយបានថា ជំងឺបេះដូងអាចកើតឡើងតែមនុស្សចាស់ ឬវ័យជំទង់បាននោះទេ។ ខាងក្រោមគឺជាជំងឺបេះដូងដែលអាចកើតមានចំពោះកុមារ និង ទារកផង​ដែរ​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ជំងឺបេះដូងពីកំណើត ជំងឺបេះដូងពីកំណើតគឺជាជំងឺបេះដូងមួយប្រភេទដែលកើតលើកុមារតាំងពីកំណើតមកម្ល៉េះ។ ជំងឺនេះស្ដែងឡើងដោយសារតែរចនាសម្ព័ន្ធមុខងារបេះដូងដំណើរការមិនប្រក្រតី បណ្ដាលឲ្យអ្នកជំងឺមានអាការៈ ហត់ ពិបាកដកដង្ហើម ខ្សោយ ករណីខ្លះអាចសន្លប់ ហើយ មាត់ ស្បែក ម្រាមដៃ និងម្រាមជើង ឡើងពណ៌ស្វាយ។ កុមារដែលកើតជំងឺនេះជាទូទៅ យើងអាចដឹងបានតាំងពីនៅជាទារកក្នុងផ្ទៃម្ដាយមកម្ល៉េះ គឺពេលពិនិត្យផ្ទៃពោះដោយអេកូ។ ក្នុងអំឡុងពិនិត្យផ្ទៃពោះ ប្រសិនបើទារកឮសំឡេងចង្វាក់បេះដូងមិនធម្មតា គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ហើយការធ្វើតេស្តមានដូចជា អេកូបេះដូង ថតកាំរស្មីអ៊ិច ឬស្កែន (MRI)ជាដើម។ ២.ជំងឺក្រិនសរសៃឈាម ជំងឺក្រិនសរសៃឈាមគឺសំដៅទៅលើអាការៈមួយបង្កឡើងដោយសារការកកើតខ្លាញ់កូលេស្ដេរ៉ូលក្នុងសរសៃឈាមច្រើន និងធ្វើឲ្យសរសៃឈាមប្រែជារួមតូច មិនអាចធ្វើឲ្យចរន្ដឈាមក្នុងបេះដូងដំណើរ​បានល្អ ដែលងាយធ្វើឲ្យអ្នកជំងឺប្រឈមនឹងការគាំងបេះដូងតែម្ដង។ ប៉ុន្ដែយ៉ាងណាក៏ដោយ ជំងឺក្រិនសរសៃឈាមនេះភាគច្រើនកើតលើមនុស្សចាស់ មិនសូវកើតលើកុមារនោះទេ ប្រសិនបើកុមារមិនមានបញ្ហា ការធាត់ជ្រុលលើសគីឡូ មានជំងឺទឹកនោមផ្អែម និងការលើសម្ពាធឈាមទេ​នោះ​។ ៣.ជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី ជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី ក៏ជាជំងឺបេះដូង ដែលប្រឈមកើតលើកុមារ។ វាគឺជាការបម្រែបម្រួលចង្វាក់បេះដូងមិនប្រក្រតី ពោលបេះដូងអាចលោតញាប់ពេក ឬលោតយឺតពេក។ ប៉ុន្ដែចំពោះកុមារភាគច្រើនអាចជួបអាការៈដោយបេះដូងលោតញាប់ច្រើនជាង លោតយឺត។ រោគសញ្ញានៃជំងឺនេះគឺ កុមារមានសុខភាពខ្សោយ អស់កម្លាំង វិលមុខ […]


បញ្ហាបេះដូងផ្សេងទៀត

ភ្ញាក់ពីគេងមានអារម្មណ៍ធេងធោង វិលមុខ មកពី​អ្វី?

ហេតុអ្វីសុខៗស្រាប់តែមានអារម្មណ៍វិលមុខ ធេងធោង អស់កម្លាំងពេលព្រឹកពេលក្រោកពីគេង? ប្រាកដណាស់ អាការៈនេះអាចកើតមានជាទូទៅមិនកំណត់វ័យនោះទេ គ្រាន់តែភាគច្រើនកើតលើវ័យចំណាស់ច្រើនជាងក្មេងប៉ុណ្ណោះ។ មូលហេតុសំខាន់បំផុតដែលបណ្ដាលឲ្យយើងជួបបញ្ហានេះមានមួយ​ចំនួន​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.សម្ពាធឈាមថយចុះ ការថយចុះសម្ពាធឈាមក៏បណ្ដាលឲ្យយើងភ្ញាក់ពីគេងមានអារម្មណ៍វិលមុខ ពិសេសពេលដែលសម្ពាធឈាមត្រូវថយចុះលឿន ខណៈយើងភ្ញាក់ពីគេងហើយក្រោកឡើងភ្លាមៗ។ ការគេងមិនថា គេងផ្ងារ គេងផ្កាប់ ឬចំហៀងនោះទេ តែងតែប៉ះពាល់ដល់សម្ពាធឈាមជានិច្ច។ តួយ៉ាងការគេងផ្ងារធ្វើឲ្យសម្ពាធឈាម ត្រូវធ្លាក់ចុះមកសួត ចរន្ដឈាមត្រូវចេញពីក្បាល ឆ្លងកាត់ពោះ និង ដល់ចុងជើង ដូច្នេះពេលយើងភ្ញាក់ហើយក្រោកឡើងភ្លាមៗ ចរន្ដឈាមក៏មិនអាចសម្រួលបានភ្លាមៗនោះទេ ទើបបណ្ដាលឲ្យយើងវិលមុខ។ ប៉ុន្ដែអាការៈអាចនឹងប្រសើរឡើងវិញចន្លោះពី ២ ទៅ ៣នាទី ពេលចរន្ដឈាម ដំណើរការស្រួលឡើងវិញ។ ២.ខ្សោះជាតិទឹក ប្រសិនបើយើងមិនបានញាំទឹកគ្រប់គ្រាន់ទេ រាងកាយប្រឈមការខ្សោះជាតិទឹក សម្ពាធឈាមក៏ចុះទាប ដូច្នេះជុំវិញការថយចុះសម្ពាធឈាម គឺជាមូលហេតុចម្បងបណ្ដាលធ្វើឲ្យយើងវិលមុខបាន។ ប៉ុន្ដែមិនជាអ្វីគួរឲ្យព្រួយបារម្ភនោះទេ ប្រសិនបើដោយសារមូលហេតុនេះមែន យើងអាចញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ នោះសុខភាពនឹងប្រសើរឡើងវិញ។ ៣.ឥទ្ធិពលថ្នាំ ការប្រើប្រាស់ថ្នាំមួយចំនួនអាចបណ្ដាលឲ្យវិលមុខពេលព្រឹក ពេលក្រោកពីគេង ព្រោះប្រសិទ្ធភាពថ្នាំទាំងនោះក៏អាចប៉ះពាល់ទៅដល់សម្ពាធឈាមដូចគ្នា។ ពពួកថ្នាំទាំងនោះមានដូចជា ថ្នាំផ្សះ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងជំងឺឆ្កួតជ្រូក ថ្នាំប្រឆាំងនឹងមេរោគ ថ្នាំប្រឆាំងមេរោគអេដស៍ ថ្នាំបញ្ចុះទឹកនោម ថ្នាំបំបាត់ការឈឺចាប់ និង ថ្នាំការពារភាពស៊ាំជាដើម។ ចូរពិភាក្សាជាមួយគ្រូពេទ្យ ប្រសិនបើមានអាការៈវិលមុខ ក្រោយពេលញ៉ាំថ្នាំទាំងនោះ។ ៤.គេងបាត់ដង្ហើម ប្រសិនបើយើងមានបញ្ហាគេងបាត់ដង្ហើម ឬដកដង្ហើមមិនស្រួល […]


បញ្ហាបេះដូងផ្សេងទៀត

កុំប្រហែសឲ្យសោះ! វ័យក្រោម ៤០ ឆ្នាំ ក៏អាចជួបបញ្ហាគាំងបេះដូងបានដែរ

យើងធ្លាប់តែឮថា បញ្ហាគាំងបេះដូងអាចកើតមានតែចំពោះមនុស្សចាស់ចាប់ពីវ័យ ៦០ឆ្នាំឡើងទៅ ប៉ុន្ដែបច្ចុប្បន្ននេះការគាំងបេះដូង ក៏អាចកើតមានចំពោះមនុស្សវ័យក្រោម៤០ឆ្នាំបានដែរ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត Luke Laffin ផ្នែកសុខភាព និង សរសៃឈាមបេះដូង នៃមន្ទីរព្យាបាល clevelandclinic មានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ ជំងឺគាំងបេះដូងក៏អាចកើតមានទៅលើមនុស្សវ័យចាប់ចន្លោះពី២០ឆ្នាំ ដល់៤០ឆ្នាំបានដែរ មិនចាំបាច់ទាល់តែចូលដល់វ័យចំណាស់នោះទេ ប៉ុន្ដែស្ថិតក្នុងភាគរយតិច។ ទាំងនេះគឺដោយសារតែការរស់នៅបានផ្លាស់ប្ដូរទម្លាប់ស្ទើរតែទាំងស្រុងទៅហើយ ទាំងការហូបចុក និង ការកាត់បន្ថយសកម្មភាពប្រចាំថ្ងៃ។ ជាក់ស្ដែងណាស់ ការរស់នៅដែលមានភាពសុខស្រួល រាងកាយមិនសូវមានសកម្មភាព ដូចជាការចំណាយពេលយូរម៉ោងអង្គុយធ្វើការមុខកុំព្យូទ័រ ការញ៉ាំអាហារកែច្នៃ អាហារមានជាតិខ្លាញ់ច្រើន ការផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត ការការជក់បារី និង ប្រើប្រាស់សារធាតុញៀន ទាំងនេះធ្វើប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់។ កត្ដា៤យ៉ាងបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន៖ ១.ការជក់បារី ការជក់បារី បូករួមទាំងបារីអគ្គិសនី អាចប៉ះពាល់សុខភាពបេះដូង។ ព្រោះថា ក្នុងផ្សេងបារីមានផ្ទុកទៅដោសារធាតុគីមីរាប់ពាន់ប្រភេទ ក្នុងនោះសារធាតុម្យ៉ាងដែលយើងស្គាល់ច្បាស់គឺ នីកូទីនតែម្ដង។ សារធាតុនីកូទីនអាចបង្កឲ្យមានខ្លាញ់ក្នុងសរសៃឈាម វិវត្ដទៅរកជំងឺលើសឈាម ដែលជាមូលហេតុចចម្បងបង្កជាជំងឺបេះដូងបាន។ ២.ការប្រើប្រាស់សារធាតុញៀន សារធាតុញៀនខុសច្បាប់ក៏មិនខុសគ្នានឹងបារីនោះដែរ សុទ្ធតែអាចបង្កឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ការសិក្សាបានបង្ហាញថា សារធាតុញៀន ដូចជា កញ្ឆា កូកាអ៊ីន សុទ្ធតែអាចធ្វើអ្នកប្រើប្រាស់ប្រឈមកើតជំងឺគាំងបេះដូង មិនថាក្មេង ឬមនុស្សចាស់នោះទេ។ ៣. របបអាហារ របបអាហារ ដែលមានដូចជា ពពួកអាហារកែច្នៃ […]


បញ្ហាបេះដូងផ្សេងទៀត

ហេតុអ្វីម៉ាញ៉េស្យូមមានអត្ថប្រយោជន៍ចំពោះអាការៈញ័រទ្រូង ?

ញ័រទ្រូង គឺជាការលោតញាប់បេះដូងឬកន្រ្តាក់ញាប់ខុសពីធម្មតាក្នុងរយៈពេលខ្លី ប៉ុន្មានវិនាទី ឬប៉ុន្មាននាទី ពេលខ្លះក៏អាចមានអារម្មណ៍ញ័រនៅក ឬបំពង់កដូចគ្នា។ ករណីញ័រទ្រូងអាចជាសញ្ញាគ្រោះថ្នាក់ពិសេសម្រាប់អ្នកមានជំងឺបេះដូង ប៉ុន្តែសម្រាប់អ្នកមានសុខភាពបេះដូងធម្មតានោះមិនមែនជាបញ្ហានោះទេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ញ័រទ្រូងអាចបណ្ដាមកពីកត្ដាច្រើនយ៉ាង ក្នុងនោះមាន កត្ដាផ្លូវចិត្ដ សុខភាពបេះដូង និង របបអាហារតែម្ដង។ ការសិក្សាបានបង្ហាញថា ការញ័រទ្រូង ក៏ជាសញ្ញាមួយក្នុងចំណោមសញ្ញាដទៃទៀតដែលបង្ហាញថា រាងកាយរបស់យើងកំពុងតែខ្វះម៉ាញ៉េស្យូម។ អ្នកស្រីវេជ្ជបណ្ឌិត Tamanna Singh ឯកទេស​សុខភាពបេះដូង នៃមន្ទីរព្យាបាល clevelandclinic មានប្រសាសន៍ថា ម៉ាញ៉េស្យូមគឺជាសារធាតុរ៉ែដែលគ្រប់គ្រងចង្វាក់បេះដូង នៅពេលដែលបេះដូងខ្វះសារធាតុរ៉ែនេះនឹងធ្វើឲ្យចង្វាក់បេះដូងលោត ឬកន្ដ្រាក់ញាប់ជាងធម្មតា។ ព្រោះម៉ាញ៉េស្យូមមានឥទ្ធិពលខ្លាំងទៅលើដំណើរការបញ្ជូនចរន្តអគ្គិសនីក្នុងចង្វាក់បេះដូង។ ដូច្នេះការខ្វះម៉ាញ៉េស្យូមគឺជារឿងសាមញ្ញបំផុតនឹងធ្វើឲ្យយើងមានអារម្មណ៍៍ថា ញ័រទ្រូង។ អ្នកស្រីបានបន្ថែមទៀតថា ក្រៅតែពីមុខងារជួយគ្រប់គ្រងចង្វាក់បេះដូង ម៉ាញ៉េស្យូមក៏មានចំណែកជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម បង្កើតប្រូតេអ៊ីន ជំនួយដល់ឆ្អឹង DNA សាច់ដុំ និង មុខងារប្រព័ន្ធប្រសាទទៀតផង។ បរិមាណម៉ាញ៉េស្យូម ដែលរាងកាយយើងត្រូវការប្រចាំថ្ងៃ អាយុ ១៤ឆ្នាំ ទៅ ១៨ឆ្នាំ ប្រុស ៤១០មិលី្លក្រាម ស្រី ៣៦០មិលី្លក្រាម អាយុ ១៩ឆ្នាំ ទៅ ៣០ឆ្នាំ ប្រុស ៤០០មិលី្លក្រាម […]


ជំងឺបេះដូង

ចំណាយពេល១២សប្ដាហ៍បង្កើតទម្លាប់ទាំងនេះដើម្បីសុខភាពបេះដូង

យើងក៏បានដឹងហើយថា សុខភាពបេះដូងគឺជារឿងសំខាន់ខ្លាំងណាស់ ដែលមិនអាចមើលរំលងបាន។ យើងក៏បានដឹងខ្លះទៀតថា សុខភាពបេះដូងល្អប្រសើរ គឺអាស្រ័យទៅលើឥរិយាបថ​ នៃការស់នៅ និងការហូបចុក។ ដូច្នេះប្រសិនបើយើងអាចគ្រប់គ្រងរបបអាហារបានល្អ បង្កើតទម្លាប់ធ្វើសកម្មភាពរាងកាយបានទៀងទាត់ នោះនឹងធ្វើឲ្យបេះដូងមានសុខភាពល្អ។ ដូច្នេះខាងក្រោមគឺជាទម្លាប់រស់នៅ ដែលយើង គួរអនុវត្ដដើម្បីឲ្យបេះដូងកាន់តែមានសុខភាពល្អ ដោយចំណាយពេលត្រឹមតែ១២សប្ដាហ៍ប៉ុណ្ណោះ តើនឹងមានអ្វីប្លែក? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ទម្លាប់ហាត់ប្រាណ ការបង្កើតទម្លាប់ហាត់ប្រាណគឺជាវិធីមួយជួយដល់សុខភាពរាងកាយទាំងមូលល្អប្រសើរ ពិសេសសុខភាពបេះដូងតែម្ដង។ ការមានទម្លាប់ហាត់ប្រាណទៅតាមចំណូលចិត្ដមិនថា ការដើរ រត់ ការរាំ ការហែលទឹក ជិះកង់ ឬកាយសម្ពន្ធផ្សេងៗជាដើម សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាពបេះដូង។ ដូច្នេះយើងគួរសាកល្បងអនុវត្ដឲ្យបាន យ៉ាងហោច កន្លះម៉ោង ទៅ ១ម៉ោងទៅតាមពេលវេលាដែលយើងអាចឆ្លៀតបាន ឲ្យបាន និង​១២សប្ដាហ៍ក្រោយយើង​នឹងមានអារម្មណ៍ថាសុខភាពបេះដូង រឹងមាំជាងមុន។ ២.ការឈប់ជក់បារី បន្ទាប់ពីការហាត់ប្រាណ យើងក៏គួរសាកល្បងដកខ្លួនចេញពីទម្លាប់ជក់បារី។ ការជក់បារី ឬស្រូប​ផ្សេង​បារី​ គឺអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ក្នុងនោះទាំងសុខភាពសួត ខួរក្បាល និង បេះដូងផងដែរ។ សាកល្បងផ្ដាច់បារី ឲ្យបាន ហើយ​សង្កេត​មើល​ថា​១២សប្ដាហ៍ក្រោយ​នឹងជួយឲ្យសុខភាពបេះដូងចាប់ផ្ដើមល្អប្រសើរ អារម្មណ៍ស្រស់ថ្លាជាងមុនបែប​ណា។ ៣.កាត់បន្ថយការញ៉ាំអាហារខ្លាញ់ អាហារខ្លាញ់ ដូចជាពពួក ឆា បំពង ចៀន […]


បញ្ហាបេះដូងផ្សេងទៀត

ចូលចិត្តញ៉ាំប្រៃអាច​ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង

អំបិលជាជាតិរ៉ែមួយប្រភេទដែលរាងកាយយើងត្រូវការជាប្រចាំផងដែរ ព្រោះវាមានតួនាទី ជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ជួយបំពេញមុខងារប្រព័ន្ធប្រសាទ និង ជំនួយសាច់ដុំ។ ក៏ប៉ុន្ដែប្រសិនបើយើងញ៉ាំអំបិលច្រើន នោះវានឹងបណ្ដាលឲ្យប៉ះពាល់ដល់បេះដូងវិញដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត Dr. Laffin នៃមន្ទីពេទ្យ Cleveland បានលើកឡើងថា ការញ៉ាំអំបិលច្រើន ឬអាហារដែលមានជាតិប្រៃខ្លាំង អាចប្រឈមឲ្យកើតមានបញ្ហាចាល់ជាតិទឹកក្នុងរាងកាយ ក៏ជាផ្នែកមួយវិវត្ដទៅរកការលើសសម្ពាធឈាម។ ការលើសសម្ពាធឈាម អាចជាហានិភ័យខ្ពស់កើតជំងឺគាំងបេះដូង ខ្សោយបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះគួរតែកាត់បន្ថយទម្លាប់ការញ៉ាំប្រៃ ញ៉ាំកាន់តែតិច កាន់តែល្អ។ វេជ្ជបណ្ឌិតបានណែរនាំទៀតថា សម្រាប់អ្នកដែលមានសុខភាពធម្មតា ការញ៉ាំអំបិលអាចកំណត់នៅក្រោម ២ ៣០០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ចំណែកអ្នកមានសុខភាពប្រឈមកើតជំងឺលើសឈាម ឬអ្នកមានជំងឺបេះដូងស្រាប់ អាចកាត់បន្ថយនៅក្រោម ១ ៥០០ មិល្លីក្រាម ក្នុងមួយថ្ងៃ។ អ្នកជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ប្រឈមគ្រោះថ្នាក់ប្រសិនបើមិនអាចកាត់បន្ថយការញ៉ាំប្រៃ ឲ្យនៅកម្រិតទាបបំផុតទៅ​តាម​កា​រ​ណែ​នាំ​របស់​គ្រូពេទ្យ​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង […]


បញ្ហាបេះដូងផ្សេងទៀត

ដឹងអត់? ងូតទឹកក្ដៅឧណ្ហៗ អាចការពារពីជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ការសិក្សាមួយបានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗមានអត្ថប្រយោជន៍ដល់សុខភាព ក្នុងនោះអាចជួយការពារពីជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការសិក្សានេះធ្វើឡើង និងដឹកនាំដោយលោកវេជ្ជបណ្ឌិត Hiroyasu Iso សាស្ដ្រាចារ្យ និង អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Osaka នៃប្រទេសជប៉ុន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លទ្ធផលនៃការសិក្សាបានបញ្ជាក់ថា ទម្លាប់នៃការងូតទឹកជាប្រចាំគឺជារឿងល្អមួយផ្នែក ហើយបើបានងូតទឹកក្ដៅទៀត នោះកាន់តែមានប្រយោជន៍ខ្លាំងដល់សុខភាពបេះដូង មុខងារសរសៃឈាម និងការពារពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការសិក្សានេះធ្វើឡើងទៅលើប្រជាជនជប៉ុនចំនួន ៣០ ០០០ នាក់ ដោយតាមដានពីទម្លាប់នៃការងូតទឹក និង ឱកាសនៃការប្រឈមកើតជំងឺសរសៃឈាមបេះដូងរបស់ពួកគេ ប្រើប្រាស់ពេលវេលារហូតដល់ទៅ ២០ឆ្នាំ។ លទ្ធផលបង្ហាញថា ការងូតទឹកក្ដៅយ៉ាងហោច ចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍ អាចជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង ២៨% និង កាត់បន្ថយគ្រោះថ្នាក់សរសៃឈាមខួរក្បាល ២៦%។ [embed-health-tool-heart-rate] ហេតុអ្វីការងូតទឹកក្ដៅអាចជួយការពារពីជំងឺបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល? ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗ អាចជួយដល់បេះដូង ព្រោះកម្ដៅភាយចេញពីទឹកអាចជួយបង្កើនដំណើរការចង្វាក់បេះដូង និង ជួយជំរុញមុខងារសរសៃឈាម ដែលជាផ្នែកមួយជួយឲ្យបេះដូងច្របាច់ឈាមរត់សព្វពេញរាងកាយបានល្អ។ ម្យ៉ាងវិញទៀត ការងូតទឹកក្ដៅ […]


ជំងឺបេះដូង

ជំងឺខ្សោយបេះដូងបង្កឲ្យអ្នកជំងឺប្រឈមបាត់បង់ចំណង់អាហារ

មិនថាក្មេង ឬចាស់នោះទេ តែមានជំងឺខ្សោយបេះដូងហើយគឺភាគច្រើនប្រឈមបាត់បង់ចំណង់អាហារ លែងសូវស្រេកឃ្លាន ហើយក៏ជាមូលហេតុចម្បងធ្វើឲ្យសុខភាពអ្នកជំងឺឆាប់ទ្រុឌទ្រោម បណ្ដាលឲ្យជំងឺកាន់តែវិវត្ដទៅរកស្ថានភាពធ្ងន់ធ្ងរ។ ជាក់ស្ដែងណាស់ ជំងឺខ្សោយបេះដូងគឺជាស្ថានភាពមួយដែលបេះដូងចុះខ្សោយដោយសារតែសាច់ដុំបេះដូងមិនអាចប្របាច់​ឈាម និង បញ្ជូនអុកស៊ីសែនទៅសរីរាង្គដទៃទៀតបានគ្រប់គ្រាន់ ដែលបណ្ដាលឲ្យអ្នកជំងឺមានអាការៈខ្សោយ អស់កម្លាំង ថប់ៗដង្ហើម និង បាត់បង់ចំណង់អាហារជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញាសំខាន់ៗនៃជំងឺខ្សោយបេះដូង ចង្អោរ ហត់ ថប់ដង្ហើម ឈឺទ្រូង អស់កម្លាំង ឡើងទម្ងន់គ្មានមូលហេតុ បេះដូងលោតមិនប្រក្រតី ចេះតែចង់ជុះនោមនៅពេលយប់ ក្អកមានឈាម និងកណ្តាសញឹកញាប់ ហើមពោះ ហើមជើង កជើង និងបាតជើង មូលហេតុជំងឺខ្សោយបេះដូងបង្កឲ្យអ្នកជំងឺបាត់បង់ចំណង់អាហារ បាត់បង់ចំណង់អាហារគឺជាផលវិបាកមួយនៃជំងឺខ្សោយបេះដូង ព្រោះថានៅពេលបេះដូងចុះខ្សោយមុខងារនោះមិនអាចបញ្ជូនឈាម និង អុកស៊ីសែនទៅកាន់សរីរាង្គបានគ្រប់គ្រាន់ទេ ពេលនោះសារធាតុរាវក្នុងរាងកាយ នឹងចាប់ផ្ដើមកើនឡើងក្នុងសរសៃឈាម ពិសេសនៅពេលដែលជំងឺនេះបានវិវត្ដប៉ះពាល់ទៅដល់មុខងារតម្រងនោម និង សួត។ តម្រងនោមមានមុខងារច្រោះឈាម បញ្ចេញកាកសំណល់ សារធាតុរាវក្នុងទម្រង់ជាទឹកនោម ចំណែកសួតមានមុខ​ងារ​ប្លាស់ប្តូរឧស្មន័ដែលបានស្រូបចូល ដើម្បីផលិតអុកស៊ីសែនបញ្ជូនក្នុងឈាមទៅចិញ្ចឹមសរីរាង្គ ។ ពេលសរីរាង្គទាំងពីររងផលប៉ះពាល់ពីជំងឺខ្សោយបេះដូង គឺមិនអាចទទួលឈាមបានគ្រប់គ្រាន់ ក៏មិនអាចបំពេញមុខងារ ផលិត​អុកស៊ីសែន និង ច្រោះកាកសំណល់បានល្អនោះដែរ។ ហេតុនេះ​ក៏​ធ្វើឲ្យចាល់ជាតិទឹកកើនឡើង ប៉ះពាល់​​​ទៅដល់ផ្នែកផ្សេងៗ […]


ជំងឺបេះដូង

ជំងឺខ្សោយបេះដូងក៏អាចប៉ះពាល់ដល់តម្រងនោម

បេះដូងជាសរីរាង្គសំខាន់ក្នុងរាងកាយមានមុខងារ ច្របាច់ឈាម និងបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គដទៃទៀត​ ប៉ុន្ដែប្រសិនជាបេះដូងមានសុខភាពខ្សោយ មិនអាចបំពេញមុខងារបានល្អ នោះសរីរាង្គដទៃទៀតក៏រងផលប៉ះ​ពាល់ដូចគ្នា តួយ៉ាងដូចជា តម្រងនោមជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត Paul Kalra ឯកទេសសរសៃឈាមបេះដូង នៃមន្ទីពេទ្យ Queen Alexandra នៅចក្រភអង់គ្លេសបានបកស្រាយថា បេះដូងមានតួនាទីច្របាច់ឈាមរុញច្រានអុកស៊ីសែនពាសពេញរាងកាយ ចំណែកតម្រងនោមជាអ្នកច្រោះឈាម បញ្ចេញកាកសំណល់ក្នុងទម្រង់ជាទឹកនោម និង ជួយគ្រប់គ្រងកម្រិតជាតិទឹក និងអំបិល ដើម្បីគ្រប់គ្រងសម្ពាធឈាម។ ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើបេះដូងចុះខ្សោយជាសញ្ញាមួយបង្ហាញពីបញ្ហាប្រឈមប៉ះពាល់ដល់តម្រង​នោម។ ព្រោះថានៅពេលបេះដូងមិនអាចច្របាច់ឈាមបានល្អ នឹងបង្កឲ្យឈាម​ក្នុង​សរសៃឈាមធំដែលភ្ជាប់ទៅតម្រងនោមរត់​មិន​បាន​ល្អ​ ហើយការ​ណ៍​នេះ​ក៏​បណ្ដាល​ឲ្យសរសៃឈាមក្នុងតម្រងនោមប្រឈមការកកស្ទះ​ដោយ​ឈាម​ច្រើន និង​បង្ករ​ឲ្យ​មាន​សម្ពាធ​ខ្លាំងផងដែរ ពេលនោះតម្រង​នោមនឹងមានបញ្ហាព្រោះមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ [embed-health-tool-heart-rate] លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា ប្រសិនបើដឹងខ្លួនច្បាស់ថា មានជំងឺខ្សោយបេះដូង គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យមុខងារតម្រងនោមមួយទៀត។ ជាធម្មតាសុខភាពតម្រងនោម គឺត្រូវធ្វើតេស្ដលើកម្រិត ក្រេអាទីនីនដែលជាកាកសំណល់ដែលតម្រងនោមបានច្រោះចេញពីក្នុងឈាម។ បើកម្រិត​ក្រេអាទីនីនបង្ហាញលទ្ធផលខ្ពស់ជាង ១,២ មិល្លីក្រាម/ដេស៊ីលីត្រឈាម សម្រាប់ស្ដ្រី និង ១,៤ មិល្លីក្រាម/ដេស៊ីលីត្រឈាម សម្រាប់បុរស នោះបញ្ជាក់ថាតម្រងនោមរងផលប៉ះពាល់ហើយ។ ប៉ុន្ដែអ្នកជំងឺខ្លះទៀត ក៏អាចពិនិត្យមើលតាមរយៈ CT ស្កេន ដើម្បីឲ្យកាន់តែច្បាស់ពី ដំណើរមុខងាររបស់តម្រងនោម។ អត្ថបទគួរអាន៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ