home

លើសជាតិខ្លាញ់

លើស​ជាតិ​ខ្លាញ់ - ខ្លាញ់​មិន​ល្អ​បង្ក​ជា​បញ្ហា និង​ទុក្ខទោស​ច្រើន​ដល់​ផ្នែក​ពាក់ព័ន្ធ​ក្នុង​រាងកាយ។ ​ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ និង​ដើម​ចម​ដែល​បង្ក​ជា​ការ​បង្ក​ឲ្យ​លើស​ជាតិ​ខ្លាញ់​មិន​ល្អ ​ផលវិបាក ​ការការពារ ​​​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

អត្ថបទ លើសជាតិខ្លាញ់

លើសជាតិខ្លាញ់

គ្នា​យើង​​ប្រហែលជាធ្លាប់​គិត​ថា​ខ្លាញ់​ទាំង​អស់ គឺ​សុទ្ធ​តែ​មិន​ល្អ​ដល់​សុខ​ភាព ខ្លាញ់​ទាំង​អស់​នោះ​នឹង​ធ្វើ​ឲ្យ​យើង​​ធាត់ ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​ជាមួយ​ជំងឺ​បេះ​ដូង។ យើង​​ប្រហែល​ជា​ចង់​កាត់​បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​ទាំង​អស់​នោះ​តាម​ដែលយើង​អាច​ធ្វើ​បាន ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា ខ្លាញ់​គឺ​មាន​ប្រភេទ​ខ្លាញ់​ល្អ និង​ខ្លាញ់​មិន​ល្អ។ ខ្លាញ់​មិន​ល្អ គឺ​អាច​មាន​គ្រោះ​ថ្នាក់ ប៉ុន្តែ​ខ្លាញ់​ល្អ គឺ​ជា​ខ្លាញ់​ដែល​ខ្លួន​អ្នក​ចាំ​បាច់​ត្រូវ​ការ។ ដើម្បី​ញ៉ាំ​ខ្លាញ់​ឲ្យ​បាន​ត្រឹម​ត្រូវ តោះ​មក​ស្ដាប់​ការ​ណែ​នាំ​រ​បស់ Hello គ្រូពេទ្យ ទាំង​អស់​គ្នា។ ១- ខ្លាញ់ Monounsaturated ខ្លាញ់​មិន​ឆ្អែត គឺ​ជា​ប្រភេទ​ខ្លាញ់​រាវ​ស្ថិត​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​គ្រប់​គ្រាន់។ នៅ​ពេល​អ្នក​ប្ដូរ​ពី​ការ​ទទួល​ទាន​ខ្លាញ់​ឆ្អែត មក​ប្រើ​ខ្លាញ់​មិន​ឆ្អែត​វិញ នោះ​វា​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល និង​ជួយ​កាត់​បន្ថយ​ពី​ការ​កើត​ជំងឺ​បេះ​ដូង​បាន​ថែម​ទៀត​ផង។ ខ្លាញ់​មិន​ឆ្អែត​អាច​ឃើញ​មាន​នៅ​ក្នុង​ត្រី គ្រាប់​សណ្ដែក គ្រាប់​រុក្ខជាតិ និង​បន្លែ។ ខ្លាញ់ Monounsaturated គឺ​មាន​ចំណង​កាបូន​ចំនួន​មួយ​នៅ​ក្នុង​ម៉ូលេគុល​រ​បស់​វា។ ចំណង​មួយ​នេះ​នឹង​ជួយ​ការ​ពារ​កុំ​ឲ្យ​ខ្លាញ់​កក​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា។ ប៉ុន្តែ​នៅ​ពេល​វា​ត្រជាក់​ វា​នឹង​ប្រែ​ក្លាយ​ទៅ​ជា​កក​រឹង។ អាហារ​​សម្បូរ​​ដោយ​ខ្លាញ់ Monounsaturated មាន​ដូច​ជា​​ប្រេង​អូលីវ ប្រេង​រុក្ខជាតិ ប្រេង​សណ្ដែក ផ្លែ​ប៊័រ ប្រេង​ផ្កា​ឈូក​រ័ត្ន ប្រេង​ល្ង គ្រាប់​សណ្ដែក គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែ​ឈើ (គ្រាប់​ល្ពៅ និង​គ្រាប់​ល្ង​ជា​ដើម)។ ខ្លាញ់ Monounsaturated គឺ​ល្អ​សម្រាប់​សុខភាព​របស់​យើង​ ប្រសិន​បើ​អ្នកទទួល​ទាន​វា​ក្នុង​កម្រិត​ល្មម។ វា​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល LDL (ជា​កូឡេស្តេរ៉ុល​មិន​ល្អ) ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​បេះ​ដូង […]

លើសជាតិខ្លាញ់

កន្លង​មក​​តែ​ង​មាន​ចម្ងល់​មួយ​ចំនួន​ទាក់​ទង​នឹង​តន្រ្តី​ ថា​តើ​ពិត​ជា​ជួយ​ឱ្យ​ការ​ធ្វើ​លំហាត់​ប្រាណ​​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ ពេល​ដែល​ពុំ​បាន​ស្តាប់​​ឬ​ទេ? ជា​​ការ​ស្រាយ​នូវ​​ចម្ងល់​នោះ ​ការ​ស្រាវជ្រាវ​មួយ​បាន​ធ្វើ​ឡើង​នៅ​អង់គ្លេស។ ក្រុម​អ្នក​ស្រាវជ្រាវ​​ពី​សាកលវិទ្យាល័យ Ulster បាន​សិក្សា​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​​២៤​នាក់ ដែល​​មាន​អាយុ​ចាប់​ពី​២៥ ដល់​៦៥​ឆ្នាំ​ និង​បំបែក​ជា​ពីរ​ក្រុម​។ ការ​សិក្សា​បាន​ ឱ្យ​១​ក្រុម​គ្នា​១២​នាក់ ធ្វើ​លំហាត់​ប្រាណ​ដោយ​ដើរ​​តាម​កំណត់​ឱ្យ​បាន​ ១​ម៉ឺន​​ជំហាន​ក្នុង​១​ថ្ងៃ​ ឯ​១​ក្រុម​ទៀត បាន​ឱ្យ​ដើរ​​ញ៉ាប់​ៗ រយៈ​ពេល​៣០​នាទី​​ ព្រម​ទាំង​​ស្តាប់​ចម្រៀង​ ដែល​ក្រុម​ការងារ​បាន​ជ្រើស​រើស​ឱ្យ​ផង​។ អត្ថបទ​ពាក់ព័ន្ធ៖ ស្តាប់តន្រ្តីពេលពពោះ ម៉ាក់ៗ និងគភ៌ សុទ្ធតែទទួលបានគុណប្រយោជន៍ច្រើន ស្ដាប់តន្ត្រី ពេលបើកឡាន ជួយដល់សុខភាពផ្លូវចិត្ត ក្រោយ​ពី​អនុវត្ត​រួច​ ក្រុម​ការងារ​បាន​តេស្ត​សម្ពាធ​ឈាម​ កូឡេស្តេរ៉ូន និង​ជាតិ​ខ្លាញ់​លើ​ក្រុម​ទាំង​ពីរ​ បន្ទាប់​មក​ទាំង​ពីរ​ក្រុម​តម្រូវ​ឱ្យ​ផ្លាស់​ប្តូរ​​សកម្មភាព​គ្នា​ អនុវត្ត​រយៈ​ពេល​៥​សប្តាហ៍​។ ជា​លទ្ធផល​វិជ្ជមាន​ច្រើន​ជាង​ ​បាន​កើត​ឡើង​លើ​ពេល​​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ហាត់​ប្រាណ ជា​មួយ​ចង្វាក់​តន្រ្តី​​ និង​ប្រើ​តែ​ពេល​៣០​នាទី​ដើរ។ ក្រុម​អ្នក​ស្រាវជ្រាវពិនិត្យ​ឃើញ​ថា​ ពេល​​ក្រុម​ដែល​​ដើរ​តាម​ជំហាន​កំណត់​ដោយ​គ្មាន​តន្រ្តី​ បាន​ថយ​ចុះ​កម្រិត​ជាតិ​ខ្លាញ់​ជា​មធ្យម​១,៨% ខណៈ​ពេល​ដែល​ ក្រុម​អ្នក​ស្តាប់​តន្រ្តី​ហើយ​ដើរ​ត្រឹម​៣០​នាទី បាន​​ស្រក​កម្រិត​ជាតិ​ខ្លាញ់​២,៤​%។ ក្រុម​ការងារ​ស្រាវជ្រាវ​បាន​​រក​ឃើញ​ទៀត​ថា​ នៅ​ពេល​ចលនា​លំហាត់​ប្រាណ​ រស់​រវើក និង​សកម្ម​ទៅ​តាម​ចង្វាក់​ភ្លេង វា​បាន​ជំរុញ​ដល់​​ចលនា​លំហូរ​ឈាម​​នាំ​អុកស៊ីហ្សែន​ទៅ​កាន់​ខួរ​ក្បាល ធ្វើ​ឱ្យ​​វា​បញ្ចេញ​អ័រម៉ូន​​ BDNF (Brain Derived Neurotrophic Factor) ដែល​អ័រម៉ូន​នេះ​ជួយ​​ជំរុញ​​ការ​ផលិត​កោសិកា​ខួរ​ក្បាល​ថ្មី​ៗ និង​ល្អ​សម្រាប់​បេះ​ដូង​ទៀត​ផង។ ដូច​នេះ​ក្រុម​ការងារ​បាន​សន្និដ្ឋាន​​​ថា​ ការ​ស្តាប់​តន្ត្រី​​ដែល​​មាន​ចង្វាក់​រស់រ​រើក […]

លើសជាតិខ្លាញ់

មនុស្ស​មួយ​ចំនួន​និយាយ​ថា​ពពួក​សារ​ធាតុ​ស្តេរ៉យ​គឺ​មាន​សុវត្ថិភាព​ទាំង​ស្រុង​ក្នុង​ការ​ប្រើប្រាស់ ខណៈ​ដែល​អ្នក​ដទៃ​ផ្សេង​ទៀត​បាន​ណែនាំ​ថា​សារធាតុ​ស្តេរ៉យ​អាច​បំផ្លាញ​រាងកាយ​អ្នក​បាន ហើយ​ថែម​ទាំង​ស្លាប់​បាន​ទៀត​ផង។ ប្រសិន​បើ​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​សារធាតុ​ស្តេរ៉យ អត្ថបទ​នេះ​នឹង​ជួយ​ពន្យល់​អ្នក​ហើយ។ តើអ្វីទៅជាសារធាតុស្តេរ៉យ? សារ​ធាតុ​ស្តេរ៉យ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ័រម៉ូន គឺ​ជា “ឱសថ​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស” ដែល​ពួក​វា​ដើរ​​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ភ្ញោច​សរីរាង្គ ជាលិកា និង​កោសិកា​នៅ​ក្នុង​រាងកាយ​។ ដូច​គ្នា​នេះ​ដែរ រាង​កាយ​យើង​ត្រូវ​ការ​សុខភាព​ល្អ ជាហេតុ​ធ្វើ​ឲ្យ​អរម៉ូន​ស្តេរ៉យ​អាច​លូត​លាស់ និង​អាច​បង្ក​កំណើត​បាន។ ស្តេរ៉យ​មាន​ពី​រប្រភេទ​ដែល​អ្នក​អាច​នឹង​មិន​ដឹង។ ពួក​វា​ទាំង​នោះ​គឺ​គ័រទីកូស្តេរ៉យ (corticosteroids) និង​អាណាបូលិច-អង់ដ្រូជែននិចស្តេរ៉យ (anabolic-androgenic steroids) (ដែលហៅខ្លីថា អាណាបូលិច)។ អាន​អត្ថបទ​ខាង​ក្រោម​ ពួក​យើង​អាច​ដឹង​ពី​ប្រភេទ​ស្តេរ៉យ​ទាំង​ពីរ​នេះ។ គ័រទីកូស្តេរ៉យ៖ អ្វីដែលអ្នកត្រូវដឹង? គ័រទីកូស្តេរ៉យ ត្រូវ​បាន​ស្គាល់​ថា​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​នៅ​ក្នុង​រាង​កាយ​ដោយ​ពន្យឺត​ឬ​បញ្ឈប់​ដំណើរ​ការ​ប្រព័ន្ធ​ភាព​ស៊ាំ។ តាម​ធម្មតា​ គ័រ​ទីកូ​ស្តេរ៉យ ជួយ​ព្យាបាល​ប្រភេទ​ជំងឺ​ដូច​ជា គ័រទីកូស្តេរ៉យ ជួយ ព្យាបាល​ប្រភេទ​នៃ​សភាព​បញ្ហា​ដែល​បណ្តាល​ឲ្យ​មាន​ការ​ហើម និង​រលាក់ មាន​ដូច​ជា​ ជំងឺ​រលាក​សន្លាក់ (Rheumatoid arthritis) ជំងឺ​ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ជំងឺ multiple sclerosis (ជំងឺ​លើ​ប្រព័ន្ធ​ប្រសាទ​មួយ​ប្រភេទ) ជំងឺ lupus ​ប្រភេទ​ជំងឺ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ប្រឆាំង​រាង​កាយ​ខ្លួន​ឯង​ដទៃ​ទៀត និង​កន្ទួល​រមាស់ ​និង​បញ្ហា​ស្បែក​មួយ​ចំនួន​ទៀត (ជំងឺ​ត្រអក)។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​ប្រតិកម្ម​អាលែកហ្ស៊ីអ្វី​មួយ គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​នេះ​ផង​ដែរ។ ទម្រង់​ថ្នាំ​គ័រ​ទីកូស្តេរ៉យ​មាន​ច្រើន​ប្រភេទ​ដូច​ជា ប្រភេទ​ ថ្នាំ​គ្រាប់ […]

លើសជាតិខ្លាញ់

គេ​ប្រើ​រុក្ខជាតិ​និង​គ្រឿងទេស​សំរាប់​​ធ្វើជា​ម្ហូប​ និង​ប្រើជាថ្នាំជាយូរ​មក​ហើយ។ ពួក​គេ​ជឿ​ថាគេ​អាច​ប្រើ​វា​សំរាប់​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូល​និងសម្រាប់​ជំនួយ​សុខភាព ប៉ុន្តែ​តើ​វា​មាន​ប្រសិទ្ធភាព​មែន​ទេ? តោះ​មើល​អត្ថបទ​នេះ​ដើម្បី​ដឹង​ពី​ប្រភេទ​រុក្ខជាតិ​ដែល​ទាក់​ទង​នឹង​បញ្ហា​កម្រិត​កូលេស្តរ៉ូល​ខ្ពស់។ ១- ខ្ទឹមស ការ​សិក្សា​មួយ​ចំនួន​​បង្ហាញ​ថា​ខ្ទឹម​ស​អាច​បន្ថយ​កម្រិត​ខ្លាញ់​កូលេស្តេរ៉ូល​នៅ​ក្នុង​ឈាម​បាន​មួយ​ចំនួន ប៉ុន្តែ​ប្រសិទ្ធភាព​គឺ​មិន​បាន​យូរ​នោះ​ទេ។ ដូច្នេះ​ការ​ប្រើ​អាហារ​បំប៉ន​ខ្ទឹម​ស​មិន​សូវ​បាន​ផល​ល្អ​សម្រាប់​សុខភាព​នោះ​ទេ។ ជា​ពិសេស ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ការ​ប្រើ​ប្រាស់​ខ្ទឹមស​អាច​នាំ​ឲ្យ​មាន​បញ្ហា​ចំពោះ​ជំងឺ​មួយ​ចំនួន។ ជា​ឧទាហរណ៍ ខ្ទឹម​ស​អាច​ធ្វើ​ឲ្យ​ហូរ​ឈាម​ និង​បង្អាក់​​កំណក​ឈាម​សំរាប់​អ្នក​ដែល​ត្រូវ​ធ្វើ​ការវះ​កាត់​ ឬ​ប្រើ​ថ្នាំ​ទប់​កំណក​ឈាម​ដូច​ជា​ថ្នាំ Coumadin មិន​ត្រូវ​ប្រើ​ខ្ទឹម​ស​នោះ​ទេ។ ២- Astragalus វេជ្ជសាស្រ្ត​ចិន​បុរាណ​ប្រើ​រុក្ខជាតិ astragalus ដើម្បី​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ។ គេ​ជឿ​ថា​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​ជាមួយ​បាក់តេរី​ និង​ការ​រលាក។ គេ​ចាត់​ទុក​វា​ជា adaptogen ធម្មជាតិ​ដែល​មាន​ន័យ​ថា​វា​អាច​ការពារ​រាង​កាយ​ពី​ស្ត្រេស​បាន។ ការ​សិក្សា​បង្ហាញ​ថា astragalus គឺ​ជួយ​ដល់​សុខ​ភាព​បេះដូង ប៉ុន្តែ​ភស្តុតាង​បញ្ជាក់​នៅ​មាន​កម្រិត​ពី​ព្រោះ​វា​ត្រូវ​ការ​ព្យាបាល​សាក​ល្បង​បន្ថែម​ទៀត​លើ​មនុស្ស។ ការ​ស្រាវ​ជ្រាវ​បន្ថែម​ត្រូវ​ការ​ធ្វើ​មុន​ពេល​យើង​អាច​សន្និដ្ឋាន​ពី​ប្រសិទ្ធ​ភាពរបស់​វា​លើ​ខ្លាញ់​កូលេស្តេរ៉ូលនិង​សុខភាព​បេះដូង។ ៣- Guggulipid Guggulipid គឺ​ជា​ស្ករទំពារ​ធ្វើ​ពី​រុក្ខជាតិ mukul myrrh។ ក្បួន​វេជ្ជសាស្ត្រ​បូរាណ Ayurvedicដែល​កើត​នៅ​ឥណ្ឌា​ជាង​២០០០​ឆ្នាំ​មុន​ បញ្ជាក់ថា​​គេ​ប្រើ​វា​សម្រាប់​គោល​បំណង​ផ្សេងៗ។ ការ​សិក្សា​ពី​ការ​ព្យាបាល​របស់​ជនជាតិ​ឥណ្ឌាបង្ហាញ​ថា guggulipidមាន​ប្រសិទ្ធភាព​សម្រាប់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​និង​ខ្លាញ់​មិន​ល្អ​ LDL ​នៅ​ក្នុង​ឈាម ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​ធំ​គឺ​មិន​តាម​វិទ្យាសាស្ត្រពី​ព្រោះ​ពួក​គេ​ខ្វះ​លក្ខខណ្ឌ​សំខាន់ៗ​មួយ​ចំនួន។ លើស​ពី​ទៀត ការ​សិក្សា​សាក​ល្បង​របស់​សហរដ្ឋ​អាមេរិក​ពី​ប្រសិទ្ធ​ភាព​នៃ​ guggulipid ជា​ភ្នាក់​ងារ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ដែល​នាំ​ឲ្យ​គេ​លែង​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រើ​ប្រាស់ guggulipid​ទៀត។ ដោយ​ខ្វះ​ការ​សិក្សា​ស្រាវ​ជ្រាវ​ត្រឹម​ត្រូវ វា​នៅ​ជា​អាថ៌​កំបាំង​ទោះ​​វា​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ក៏ដោយ។ ៤- ការព្យាបាលបែបធម្មជាតិ ឱសថ​រុក្ខជាតិ​ និង​គ្រឿង​ផ្សំ​មួយ​ចំនួន​ផ្តល់​ជា​សារៈសំខាន់​ដល់​ការ​ព្យាបាល​បែប​ធម្មជាតិ​​ដែល​មិន​ចាំ​បាច់​ត្រូវ​ការ​វេជ្ជ​បញ្ជា។ ប្រភេទ​មួយ​ចំនួន​ជួយក្នុង​ការ​ព្យាបាល​ជំងឺ​ប៉ុន្តែ​ត្រូវ​ចាំ​ថាវា​អាច​មាន​ផល​ប៉ះ​ពាល់។ វា​មិន​មាន​ផស្តុតាង​ដែល​បង្ហាញ​ថា​ការ​ព្យាបាល​បែប​ធម្មជាតិ​តែ​មួយ​មុខ​អាច​ព្យាបាល​បញ្ហា​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​នោះ​ទេ។ ក្រៅ​ពី​នេះ​ឱសថ​រុក្ខជាតិ […]

លើសជាតិខ្លាញ់

ខ្លាញ់​កូលេស្តរ៉ូល ​គឺ​ពិត​ជា​សារធាតុ​សំខាន់​សម្រាប់​រាងកាយ​ប៉ុន្តែ​កម្រិត​ខ្ពស់​នៃ​កូលេស្តេរ៉ូល​អាច​មាន​គ្រោះ​ថ្នាក់​ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​កំណក​នៅ​ក្នុង​សរសៃ​ឈាម​និង​អាច​ប្រឈម​នឹង​ជំងឺ​ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ឬជំងឺគាំង​បេះដូង។ រាង​កាយ​របស់​យើង​ផលិត​កូលេស្តេរ៉ូល​ប៉ុន្តែពួក​វា​ភាគ​ច្រើន​បាន​មក​ពី​ខ្លាញ់ឆ្អែត។ ផលិត​ផល​ដែល​ធ្វើ​ពី​សត្វជាពិសេស​សាច់​សត្វគឺ​ជា​ប្រភព​ចំបង​នៃ​ខ្លាញ់​ឆ្អែត។ អ្នក​មាន​បញ្ហា​ជាមួយ​កម្រិត​កូលេស្តេរ៉ូល​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​ឈប់​ញ៉ាំ​សាច់​សត្វ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​នៃ​សាច់​ដែល​មនុស្ស​ទូទៅ​ត្រូវ​ញ៉ាំទោះ​បី​ជា​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ក៏​ដោយ។ ១- ខ្លាញ់ត្រី ខ្លាញ់​ត្រី​ គឺ​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្កា៣​ដែល​មាន​សមត្ថភាព​រក្សា​បរិមាណ ខ្លាញ់​មិន​ល្អ LDL ឲ្យ​នៅ​កម្រិត​ទាបហើយ​បង្កើន​បរិមាណខ្លាញ់ល្អ​ HDLនេះបើយោង​ទៅ​តាម​របាយការណ៍​ពី​សាកល​វិទ្យាល័យ​មជ្ឈមណ្ឌល​វេជ្ជសាស្ត Maryland ។ ត្រី​សាម៉ុន ត្រី​ស្បៃកា (mackerel) ត្រី​ធូណា albacore ត្រី​Herring ត្រី​សារឌីន និង​ត្រី lake trout គឺ​សុទ្ធ​តែ​មាន​ខ្លាញ់​ត្រី។ គេ​ណែ​នាំ​ឲ្យ​បរិភោគ​ខ្លាញ់​ត្រី​នេះ​យ៉ាង​តិច​ពីរ​ដង​ក្នុង​១​អាទិត្យ។ អត្ថបទពាក់ព័ន្ធ៖ អត់នឹកស្មាន ខ្លាញ់ត្រី ល្អសម្រាប់ក្មេងៗ និងចាស់ៗ ដល់ថ្នាក់ហ្នឹងសោះ ២- សាច់​សត្វស្លាប សាច់​សត្វ​ស្លាប​ដែល​គ្មាន​ស្បែក​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​អ្ន​ក​ដែល​ចង់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល។ ទោះបី​ជា​សាច់​ទាំង​អស់​មាន​បរិមាណ​កូលេស្តេរ៉ូល​ដូច​គ្នាដែល​មាន​ប្រហែល​៧០​ទៅ​៨០មីលីក្រាម​នៃ​ការហូប៨៥​ក្រាម ប៉ុន្តែ​ការ​យក​ស្បែក​ចេញ​គឺ​អាច​បន្ថយ​កម្រិត​ខ្លាញ់បាន។ សាច់​ពណ៌​រាង​ក្រម៉ៅ​មាន​ផ្ទុកសារធាតុ​ខ្លាញ់​ច្រើន ដូច្នេះ​អ្នក​គួរ​ជ្រើស​រើស​ញ៉ាំ​សាច់​ពណ៌​ស​។ ក្រៅពី​នេះ​ នៅ​ពេល​អ្នក​ចំអិន​សត្វ​ស្លាប អ្នក​គួរ​តែ​ដុត អាំង ឬ​ស្ងោរ​ជា​ជាង​ចៀន។ ជម្រើស​ដ៏​ប្រសើរ​គឺ​មាន់​ទួគី និង​សាច់​មាន់ ពី​ព្រោះ​ទា ឬ​ក្ងាន​មាន​ជាតិ​ខ្លាញ់​ខ្ពស់។ ៣. សាច់ក្រហម អ្នក​មាន​កម្រិត​កូលេស្តរ៉ូល​ខ្ពស់​មិន​ចាំបាច់​ត្រូវ​តែ​ឈប់​ញ៉ាំ​សាច់​ក្រហម​នោះ​ទេ។ ពួកគេ​គ្រាន់​​តែ​ញ៉ាំតែសាច់​សុទ្ធ​ហើយ​បន្ថយ​ការ​ញ៉ាំ​ចូល​ជាតិ​ខ្លាញ់​ប៉ុណ្ណោះ។ ប្រភេទ​សាច់​សុទ្ធនៃ​សាច់​ក្រហម​មាន​ដូច​ជា សាច់ស្មារ សាច់​ចំឡក​លើ សាច់​ចំឡក និង​សាច់​ចង្កេះ។ នៅ​ពេល​ធ្វើ​សាច់​ក្រហម ត្រូវ​ជំរុះ​ខ្លាញ់​ដែល​មើល​ឃើញ​ឲ្យ​អស់។​ […]

លើសជាតិខ្លាញ់

គ្នាយើង​ប្រហែល​ជាដឹងហើយ​ថា ពេល​លើសកូលេស្ដេរ៉ូល វា​បណ្ដាល​ឲ្យយើង​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើនណាស់ ជាពិសេស លើសឈាម។ តែ​រាងកាយ​របស់​យើង ត្រូវការ​កូលេស្ដេរ៉ូល ដើម្បី​ដំណើរការ​មុខងារ​ដោយ​ត្រឹមត្រូវ។ ១. ប្រភេទ​កូលេស្ដេរ៉ូល កូលេស្ដេរ៉ូល មាន ២​ប្រភេទ​សំខាន់ៗ គឺ​កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) និង​កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប (LDL)។ តើក្នុងចំណោម​កូលេស្ដេរ៉ូល​ទាំង ២​ប្រភេទ​នេះ មួយណា​ល្អ​ចំពោះសុខភាព? កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូល​ល្អ ដោយសារ​វានាំ​កូលេស្ដេរ៉ូល​ទៅកាន់​ថ្លើម ដោយ​ចេញមក​ពី​រាងកាយ។ វាជួយ​បំបាត់​បញ្ហា​រាងកាយ​លើស​កូលេស្ដេរ៉ូល ដូច្នេះ​កូលេស្ដេរ៉ូល មិន​ទៅ​ប្រមូលផ្ដុំ​ច្រើន​នៅ​ក្នុង​សរសៃអាកទែរ។ កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) មាន​នៅក្នុង​បន្ថែ ​ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់​គ្មាន​ខ្លាញ់ ត្រី​សាលម៉ុន ត្រីធូណា ត្រីសាឌីន ប្រេង​អូលីវ ឬបន្ថែ។ កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប (LDL) កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប […]

លើសជាតិខ្លាញ់

គ្នា​យើងជាច្រើនជឿថា បើ​លើស​ជាតិ​​កូលេស្តេរ៉ូល​ (ខ្លាញ់មិន​ល្អ) ​មិន​ល្អចំពោះ​​សុខភាព​បេះដូង​នោះ​ទេ។ ​ប៉ុន្តែនៅ​ពេល​ក្នុង​ឈាម​មាន​​លើស​ជាតិ​ខ្លាញ់​ច្រើន ក្រៅ​ពី​បញ្ហា​បេះដូង វា​នឹង​ធ្វើ​ដំណើរ​ទៅ​បំផ្លាញ​សរីរាង្គ​ផ្សេងៗ បង្ក​ឲ្យ​មាន​ជំងឺ​ជាច្រើន​ គ្នាយើង​មិន​សូវ​ចាប់​អារម្មណ៍ ខណៈ​ជំងឺ​មួយ​ចំនួន ក៏​ជាមូល​ហេតុ​នាំ​ឲ្យ​លើស​ជាតិ​កូលេស្តេរ៉ូល​ដែរ។ "Hello គ្រូពេទ្យ" នឹង​លើក​ឡើង​ពី​ប្រភេទ​ជំងឺ​មួយ​ចំនួន មាន​ទំនាក់​ទំនង​ជាមួយ​​បញ្ហា​ជាតិ​កូលេស្តេរ៉ូល ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- ជំងឺដាច់សរសៃឈាមខួរក្បាល (ជំងឺស្ត្រូក) ដុំ​ខ្លាញ់​ដែល​ដាច់​ចេញ​ពី​កូលេស្តេរ៉ុល​នៅ​តាម​សរសៃ​ឈាម​អាកទែរ អាច​នឹង​កក​ក្លាយ​ទៅ​ជា​រឹង ​បង្ក​ទៅ​ជា​ជំងឺ​មួយ​មាន​ឈ្មោះ​ថា ជំងឺ​ក្រិនសរសៃ​ឈាម (Atherosclerosis)។ វា​អាច​ប៉ះពាល់​ទាំង​បេះដូង ទាំង​ខួរក្បាល ហើយ​​បើដុំកក​នោះ​​ទៅ​រាំង​ស្ទះ​សរសៃ​ឈាម​ នឹង​​នាំ​ឈាម​ទៅ​កាន់​ខួរក្បាល​នោះ នឹង​កាន់​តែ​​​ប្រឈម​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ២- ជំងឺទឹកនោមផ្អែមប្រភេទ ២ បើកើត ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ២ ​កាន់​តែ​ប្រឈម​មុខ​បញ្ហា​លើស​កូលេស្តេរ៉ូល។ មិន​ថាយើង​​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុងឈាម​បាន​ល្អ​ប៉ុណ្ណា​នោះ​ ជាតិកូលេស្តេរ៉ូល​ក្នុង​ឈាម នៅ​តែ​អាច​ឡើង​ខ្ពស់ ជាពិសេស​ ប្រភេទ​​កូលេស្តេរ៉ូល​មិន​ល្អ LDL។ ៣- ជំងឺធាត់ ប្រាកដ​ណាស់! បញ្ហា​លើស​ទម្ងន់ អាច​នឹង​បង្ក​ឲ្យ​កូលេស្តេរ៉ូល​ឡើង​ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ ​នឹង​ធ្វើ​ឲ្យ​យើង​​កាន់​តែ​ប្រឈម​ទៅ​នឹង​ជំងឺ​ដទៃ​ទៀត​ ដូចជា ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើសឈាម ជាដើម។ ៤- បញ្ហាលិង្គ​មិន​ឡើង​រឹង បញ្ហា​លើស​កូលេស្តេរ៉ូល​ ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ភេទយើង​ដូច​គ្នា។៊ ដុំ​ខ្លាញ់​ទាំង​នោះ​ អាច​នឹង​ទៅ​កក​ស្ទះ​នៅ​ក្នុង​សរសៃ​អាកទែ​ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​ប្រដាប់​ភេទប្រុសៗ ជា​ហេតុ​បង្ក​ឲ្យ​មាន ​បញ្ហាលិង្គ​​អាច​ឡើង​រឹង​ ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ភេទ​រមាន​បញ្ហា​តែម្តង។ បញ្ហា​លិង្គ​មិន​អាច​ឡើង​រឹង​ […]

លើសជាតិខ្លាញ់

ដោយសារ​របបអាហារ​សម្បូរបែប រួមផ្សំ​នឹង​ទម្លាប់​ខ្ជិល​ហាត់ប្រាណ​ទៀតនោះ យុវជន​ភាគច្រើន មិនថា នៅ​អឺរ៉ុប ឬអាស៊ី​ទេ មានរាងកាយ​ធាត់ សម្បូរ​ជាតិខ្លាញ់ ឬកូលេស្ដេរ៉ូល ហើយ​បញ្ហា​នេះ ក៏ធ្វើឲ្យ​ពួកគេ មាន​សម្ពាធឈាម​ខ្ពស់ ឬលើសឈាម​ទាំង​​វ័យ​ក្មេង។ អ្វីដែល​ដែល​គួរឲ្យព្រួយបារម្ភ និង​ប្រុងប្រយ័ត្ន​នោះ គឺ​យុវជន ដែល​មាន​អាយុ​ពី ១៨-៣៩​ឆ្នាំ មាន​បញ្ហា​កូលេស្ដេរ៉ូល​ខ្ពស់ និង​លើសឈាម ប្រឈម​កើត​ជំងឺ​គាំង​បេះដូង ខ្សោយ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល នៅពេល​ពួកគេ​ចាស់ទៅ។ នេះបើតាម​លទ្ធផល​ការសិក្សា​របស់​សាកលវិទ្យាល័យ​អាមេរិក​ជាច្រើន ក្រោម​ការឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​អាមេរិក។ ការសិក្សានេះ ធ្វើឡើង​លើមនុស្ស ៣៦.០៣០​នាក់ និងបាន​តាមដាន​រយៈពេល ១៧​ឆ្នាំ។ ក្រោយការ​តាមដាន លទ្ធផល រកឃើញ​ថា ជំងឺបេះដូង មាន ៤.៥៧០​ករណី ជំងឺ​ខ្សោយបេះដូង មាន ៥.១១៩​ករណី និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល មាន ២.៨៦២​ករណី។ អ្នកស្រាវជ្រាវ ថា លទ្ធផលនេះ ជាភស្ដុតាង​បន្ថែមទៀត បញ្ជាក់ថា ការកើនឡើង​សម្ពាធឈាម និង​កូលេស្ដេរ៉ូល ពេលនៅ​ជាយុវជន អាច​បង្កគ្រោះថ្នាក់​មែន ហើយ​ការរក្សា​សម្ពាធឈាម និង​កូលេស្ដេរ៉ូល ឲ្យ​នៅក្រោម​ការគ្រប់គ្រង​បាន អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព នៅពេល​អនាគត។ ដើម្បីចៀសវាង​ការកើតមាន​បញ្ហា​លើសឈាម […]

x