សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាម បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺលើសសម្ពាធឈាម

ញ៉ាំ​ស្ករ​ច្រើន មិន​ត្រឹម​តែ​ទឹក​នោម​ផ្អែម​ទេ ឆ្អឹង​ក៏​ឆាប់​ពុក​ដែរ

​ជាតិ​ស្ករ​មួយ​ប្រភេទ ហៅថា ហ្រ្វាក់តូស (Fructose) គេ​ច្រើន​ប្រទះឃើញ​បំផុត​ក្នុង​ម្ហូប​អាហារ ដែល​ងាយ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ធាត់ ​បញ្ហា​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម។ ក្រៅពី​គ្រោះថ្នាក់​សុខភាព​ទាំង​នោះ ការ​សិក្សា​ថ្មី​បង្ហាញ​ថា​ សារធាតុ​ហ្រ្វាក់តូស ក៏​អាច​ប៉ះពាល់​សុខភាព​ឆ្អឹងដែរ។ ១- ញ៉ាំ​ជាតិ​ស្ករ​ហ្រ្វាក់តូស​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​កាល់ស្យូម​បាន​តិច កាល់ស្យូម ជា​រ៉ែ​មួយ​ប្រភេទជួយ​ទ្រទ្រង់​រចនាសម្ព័ន្ធ​ឆ្អឹង និង​សុខភាព​ទូទៅ។ រាងកាយ​យើង មិន​អាច​ផលិត​ជាតិ​កាល់ស្យូម​បាន​ទេ​ ដូច្នេះ​កាល់ស្យូម​ត្រូវ​ទទួល​ពី​របប​អាហារ។ រាងកាយ​ជា​អ្នក​គ្រប់គ្រង​កម្រិត​ជាតិ​​កាល់ស្យូម​ ការ​ស្រូប​របស់​ពោះវៀន និង​តម្រង​ទឹក​នោម ព្រមទាំង​ការ​ស្រូប និង​បញ្ចេញ​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​មាន​សកម្ម​ភាព​ច្បាស់​លាស់។ ដើម្បី​ពិនិត្យ​មើលថា ​តើ​ជាតិ​ហ្រ្វាក់តូស បង្អាក់​ដំណើរ​សកម្មភាព​ទាំងនោះ​ដូចម្ដេច​ខ្លះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ផ្ដល់​អាហារ​មាន​ជាតិ​ហ្រ្វាក់តូស​ខ្ពស់​ឲ្យ​សត្វ​កណ្ដុរ។ ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​របស់​សត្វ​កណ្ដុរ​ទាំងនោះ មាន​ការ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​កម្រិត​កាល់ស្យូម​នៅ​ក្នុង​ខ្លួន​ទាប​ជាង​មុន។ ប្រតិកម្ម​នេះ ធ្វើ​ឲ្យ​ឆ្អឹង​បញ្ចេញ​កាល់ស្យូម​ក្នុង​ការ​ទប់​ឲ្យ​មាន​តុល្យភាព​កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​ខ្លួន ជាហេតុ​បណ្ដាល​ឲ្យ​បាត់បង់ញ៉ាំ​ប្រៃ ធ្វើ​ឲ្យ​ឈឺ​ខ្នង ឈឺ​ចង្កេះ​។ ២- ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ពេក​នាំ​ឲ្យ​កាល់ស្យូម​ថយ​ចុះ ការ​ស្រាវជ្រាវបាន​ពិនិត្យ​ទៅ​លើ​អ្នក​មាន​សុខភាព​ល្អ និង​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​ ដោយ​រក​ឃើញ ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ពេក ធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​ជាតិ​កាល់ស្យូម​ក្នុង​បរិមាណ​ដ៏​ច្រើន​តាមរយៈ​ទឹក​នោម។ ៣- ជាតិ​ស្ករ​ច្រើន​ពេក​បង្កើន​កម្រិត​អ័រម៉ូន​ក័រទីសុល (Cortisol) កម្រិត​ខ្ពស់​អ័រម៉ូន​ក័រទីសុល ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​សុខភាព​ឆ្អឹង។ ​ជា​ទូទៅ​ កម្រិត​អ័រ​ម៉ូន​នេះក្នុង​រាង​កាយ​ អាច​កើន​ឡើង ពេល​យើង​មាន​បញ្ហា​ស្ត្រេស។ គេ​សង្កេត​ឃើញ​ថា​ ញ៉ាំ​ជាតិ​ស្ករ​ខ្ពស់ ក៏​អាច​បង្កើន​កម្រិត​អ័រម៉ូន​ក័រទីសុល​ដូចគ្នា។ ការ​សិក្សា​លើ​សត្វ​ Hamster (កណ្តុរ​គ្មា​នកន្ទុយ) បង្ហាញ​ថា របប​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ពុក​ឆ្អឹង […]


ជំងឺលើសសម្ពាធឈាម

​​កើត​ជំងឺ​លើស​ឈាមគួរ​គេងបែបណា​មិន ប៉ះពាល់​សរសៃ​ឈាម?

សម្រាប់​អ្នក​មាន​បញ្ហា​លើស​ឈាម ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​កាយវិការ​ទាំង​ដេក ដើរ ឈរ អង្គុយ តែ​ក្នុង​នោះ​ពេល​ដេក​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដែរ។ មួយ​វិញ​ទៀត​បើ​ឮ​គេ​និយាយ​ថា​អ្នក​ជំងឺ​ប្រភេទ​នេះ គួរតែ​ដេក​កន្លែង​រឹង​ៗ ផ្ទាល់​ឥដ្ឋ ឬ​​រនាប​គ្រែ​នោះ ​គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន ព្រោះ​វា​មិន​ល្អ​​ឡើយ ខាងក្រោម​នេះ​ជា​ការ​បកស្រាយ​របស់​គ្រូពេទ្យ​ជំនាញ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា បើ​ឮ​គេ​និយាយ​ថា អ្នក​បញ្ហា​តម្រងនោមគួរតែ​ដេក​នៅ​កន្លែង​រឹង​ៗ នោះ​វា​មិន​ត្រឹមត្រូវ​ទេ អាច​កាន់តែ​ធ្វើឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ទៅ​វិញ ព្រោះ​​​ឈឺចាប់​ដោយ​ភាព​រឹង​ខ្លាំង។ គ្រូពេទ្យ​ក៏​បាន​បញ្ជាក់​ថា អ្នក​ជំងឺ​ប្រភេទ​នេះ​ក៏មិន​គួរ​គេង​លើ​ផ្ទៃ​រាបស្មើ​ដែរ ព្រោះ​ស្មើ​នឹង​នីវ៉ូ​បេះដូង ផ្ទុយ​ទៅ​វិញ​អ្នក​លើស​ឈាម​គួរ​គេង​ខ្នង​​កល់​យ៉ាង​ហោច​ណាស់ ១០ ដឺក្រេ ហើយ​ក្បាល​ត្រូវ​លើ​ខ្នើយ​កម្ពស់ ៤៥ ដឺក្រេ ដើម្បី​ឲ្យ​ឈាម​ចុះ និង​មិន​បុក​ឡើង​ដល់​សរសៃ​ឈាម​ខួរក្បាល។ ប៉ុន្តែ​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន រូប​នេះ​បាន​បញ្ជាក់​ថា បញ្ហា​ដាច់​សរសៃ​ឈាម​ខួរក្បាល​នេះ​ជា​ន័យ​រួម​ប៉ុណ្ណោះ៖“ក្នុង​បច្ចេកទេស​ពេទ្យ «ដាច់​សរសៃ​ឈាម​ខួរក្បាល» គ្រាន់​ជា​ន័យ​រួម តែ​ធាតុ​ពិត​វា​បែងចែក​ជា​ពីរ​ទៀត «ស្ទះ» ឬ​ក៏ «ដាច់» តែ​ទាំង​ស្ទះ​ទាំង​ដាច់​ទុក​មួយ​ឡែក​សិន រឿង​ដែល​គួរឲ្យ​ខ្វល់ ​គឺ​វា​មិន​អាច​នាំ​ឈាម​ទៅ​កាន់​ខួរក្បាល​បាន”។ ករណី​​ដែល​​បង្ក​​ឲ្យ​​អ្នក​​ជំងឺ​​ដាច់​​សរសៃ​​ឈាម​​ខួរក្បាល ដំបូង​​ឡើយ​​ដោយសារ​​តែ​​ស្ទះ ​​ឬ​ត្បៀតសរសៃ​​ឈាម ហើយ​​ឈាម​​​​​បុក​​ទៅ​​ខ្លាំង​​ទើប​​បណ្ដាល​​ឲ្យ​​​ដាច់​​​តែ​ម្ដង។ ចំណែក​មូលហេតុ​ដែល​ធ្វើឲ្យ​ដាច់​សរសៃ​ឈាម​ដោយ​គ្មាន​ជំងឺ​មាន​ច្រើន​យ៉ាង​ដូចជា កត្តា​ជក់​បារី ធាត់ (ខ្លាញ់​ក្នុង​សរសៃឈាម​ច្រើន) អាយុ មិន​ហាត់ប្រាណ ប្រវត្តិ​គ្រួសារ​មានជំងឺ​លើស​ឈាម ញុាំ​ប្រៃ​ពេក ស្ទះ​សរសៃ​ឈាម-ល-។


ជំងឺលើសសម្ពាធឈាម

Septicemia (ជំងឺ​ឆ្លងមេរោគក្នុងឈាម)

និយមន័យ១- អ្វី​ជា​ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម? ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម ជា​ភាសា​បច្ចេក​ទេស (Septicemia) អាច​ហៅបាន​ថា Bacteremia (បាក់តេរី​ក្នុង​ឈាម) ឬ blood poisoning (ពុល​ឈាម) សំដៅ​លើ​ការ​ឆ្លង​បាក់តេរី​តាម​រយៈ​សួត ឬ​ស្បែក ហើយ​បាក់តេរី​ទាំង​នោះ​ បន្ត​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ នេះ​ជា​ករណី​គ្រោះថ្នាក់ ព្រោះ​បាក់តេរី និង​ជាតិ​ពុល​របស់​វា អាច​ធ្វើ​ដំណើរ​នៅ​ក្នុង​ឈាម ហើយ​សាយភាយ​ទៅ​គ្រប់​កន្លែង​ក្នុង​រាងកាយ​ទាំងមូល។ ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម​នេះ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ភ្លាមៗ ដូច្នេះ​ត្រូវ​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ នឹង​បង្ក​ផល​វិបាក​បង្ក​ទៅ​ជា​​ការ​ឆ្លង​មេរោគ​ពេញ​រាងកាយ ហៅ​ថា​ជំងឺ Sepsis។ ជំងឺ Sepsis និង​ឆ្លង​មេរោគ​ក្នុង​ឈាម មិន​ដូច​គ្នា​ទេ ព្រោះ Sepsis គឺ​ជា​ជំងឺ​ស្មុគ​ស្មាញ​ជាងឆ្លង​មេរោគ​ក្នុង​ឈាម ដោយ​សារជំងឺ​នេះ អាច​ធ្វើ​ឲ្យ​ឈាម​កក​ក្នុង​សរសៃ​ឈាម នាំ​ឲ្យ​ស្ទះ​អុកស៊ីហ្សែន​​​រត់​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេង​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ និង​ខូច​សរីរាង្គ​ទាំង​នោះ។ នៅ​ពេល​មាន​ជំងឺ​ Sepsis សម្ពាធ​ឈាម​ចុះ​ទាប​ខ្លាំង (septic shock) ជា​ករណី​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឱ្យ​ស្លាប់​ញឹកញាប់។ ២- កើត​ឡើង​ញឹកញាប់​ប៉ុនណា? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌​មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញា​ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ដំបូង មាន​ដូចជា ក្ដៅ​ខ្លួន​ខ្លាំង ញាក់ ខ្សោយ​កម្លាំង និង​បែក​ញើស​ជោក និង​សម្ពាធ​ឈាម​ចុះ​ទាប។ ករណី​មិន​បាន​ព្យាបាល​ត្រឹមត្រូវ នឹង​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​ចាប់​ផ្ដើម​លេច​ឡើង ដូច​ជា៖ – វង្វេង […]


លើសជាតិខ្លាញ់

លើសកូលេស្ដេរ៉ូល មាន​រោគ​សញ្ញា​អីខ្លះ ហើយម៉េចបានលើស?

មាន​អត្ថបទ​ច្រើន​ហើយ និយាយ​បញ្ហា​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ឬ​យើងឧស្សាហ៍ហៅ​ថា​លើស​កូលេស្ដេរ៉ូល ប៉ុន្តែ​គ្នា​យើង​ច្រើន​ណាស់​មិន​សូវ​ជា​ចាប់​អារម្មណ៍​ស្ថានភាព​សុខភាព​នេះ ព្រងើយ​កន្តើយ ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ ទើប​រត់​រក​ពេទ្យ​ឲ្យ​ជួយ។  យ៉ាងណា “Hello គ្រូពេទ្យ” នឹង​នៅ​តែ​ប្រាប់​រោគសញ្ញា​ មូលហេតុ និង​វិធី​បង្ការ ដើម្បី​បញ្ចៀស​បញ្ហាទាន់​ពេល។ ១- អ្វី​ជា​បញ្ហា​លើស​កូលេស្តេរ៉ូល? កូលេស្តេរ៉ូល គឺ​ជា​សារធាតុ​ខ្លាញ់មាន​នៅ​ក្នុង​ឈាម ហើយ​ផ្ទុក​ទៅ​ដោយ​សារធាតុ​រាវដូច​ក្រមួន មាន​សារៈ​សំខាន់​ជួយ​ជួសជុល​កោសិកា​ផ្សេងៗ​ក្នុង​រាង​កាយ។ យ៉ាងណា បើ​បរិមាណ​កូលេស្តេរ៉ូល មាន​ច្រើន​លើស​កម្រិត អាច​នាំ​ឲ្យ​យើង​ប្រឈម​ជំងឺ​បេះដូង។ ពេល​កូលេស្តេរ៉ូល​កើន​ឡើង​ខ្លាំង ងាយ​នឹង​ដាច់​ចេញ​ទៅ​តាម​លំហូរ​ឈាម អាច​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​នៅ​តាម​ជញ្ជាំង​សរសៃ​ឈាម ជាហេតុ​នាំ​ឲ្យ​ឈាម​រត់​ទៅ​ចិញ្ចឹម​កោសិកា​ផ្សេងៗ​មិន​គ្រប់គ្រាន់ ធ្វើ​កោសិកា​ទាំង​នោះ​ខ្វះ​អុកស៊ីហ្សែន ជា​ហេតុ​ប្រឈមជំងឺ​ថប់​បារម្ភ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល (Stroke) ជាដើម។ បើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​សម្រក​ទម្ងន់​ពីមុន​មក យើង​ក៏​អាច​មាន​បញ្ហា​នេះ​ដូច​គ្នា​។ មូលហេតុ​បង្ក​ឲ្យ​លើស​កូលេស្តេរ៉ូល ភាគ​ច្រើន​​​កើត​ឡើង​ដោយសារ​ទម្លាប់​រស់នៅ​គ្មាន​ផាសុកភាព។ គប្បី​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​ងាក​មក​ញ៉ាំ​អាហារ​មាន​តុល្យភាព ហាត់ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា។ ២- រោគ​សញ្ញា​លើស​កូលេស្តេរ៉ូល​មាន​អ្វី​ខ្លះ? ជា​ទូទៅ បញ្ហា​លើស​កូលេស្តេរ៉ូល មិន​លេចចេញ​ជា​រោគ​សញ្ញា​ជាក់លាក់​នោះ​ទេ នាំ​ឲ្យ​​យើង​ភាគ​ច្រើន​ដឹង​ខ្លួន​ថា​មាន​បញ្ហា​នេះ នៅ​ពេល​ចាប់​ផ្តើម​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ដូចជា​ពេល​​គាំង​បេះដូង ឬ​ក៏​ដាច់​សរសៃ​ឈាម​ខួរក្បាល។ បញ្ហា​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​កំណក​ដុំ​កូលេស្តេរ៉ូល​ទាំង​នោះ ទៅ​តោង​ជាប់​ជញ្ជាំង​សរសៃ​អាកទែ ធ្វើ​ឲ្យ​សរសៃ​រួម​ត្បៀត រារាំង​លំហូរ​ឈាម​ឆ្លង​កាត់​បេះ​ដូង។ កំណក​ដុំ​ខ្លាញ់​ អាច​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។ ដើម្បី​ដឹង​ច្បាស់ កម្រិត​កូលេស្តេរ៉ូល​យើង​លើស ឬ​អត់ គឺ​មាន​តែ​ការ​ធ្វើ​តេស្ត​ឈាម​ប៉ុណ្ណោះ ហើយ​បើ​លទ្ធផល​តេស្ដ​ឈាម​លើស​ពី […]


ជំងឺបេះដូង

ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ

មិន​ថា​ក្មេង​ ឬ​ចាស់​ទេ គ្រប់​គ្នា​សុទ្ធ​តែ​អាច​កើត​ជំងឺ​បេះ​ដូង​បាន​ទាំង​អស់ ខុស​គ្នា​ត្រង់​ថា​មនុស្ស​ចាស់​វិវត្ត​ធ្ងន់​ធ្ងរ​ជាង​ក្មេង​ ពេល​មាន​ជំងឺ​បេះ​ដូង។ ជំងឺ​បេះ​ដូង​កើត​លើ​កូន​ក្មេង​ជាទូទៅ​ រួម​មាន ជំងឺ​បេះ​ដូង​ពី​កំណើត ជំងឺ​បេះ​ដូង​បណ្តាល​មក​ពី​ការ​ឆ្លង​រោគ និង​ជំងឺ​បេះ​ដូង​ដែល​បណ្តាល​មក​ពី​ជំងឺ​កម្រ ឬ​ជំងឺ​ត​ពូជ​ផ្សេង​ៗ។ ប៉ុន្តែ ​ដោយ​សារ​បច្ចេកវិទ្យា​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​កាន់​តែ​ទំនើប ជំងឺ​បេះ​ដូង​លើ​ក្មេងៗខ្លះ អាច​ព្យាបាល​បាន ហេតុ​នេះ​ម៉ាក់​ប៉ា​ត្រូវ​ស្វែង​យល់​ពី​ប្រភេទ​ជំងឺ​បេះដូង​លើ​ក្មេងៗ​ឲ្យ​បាន​ច្បាស់។ ១- ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះ​ដូង​ពី​កំណើត ជា​ជំងឺ​កើត​លើ​ទារក​តាំង​ពី​ក្នុង​ផ្ទៃ​មក​ម្ល៉េះ វា​បណ្តាល​មក​ពី​ការ​វិវត្ត​របស់​អំប្រ៊ីយ៉ុង​មិន​ប្រក្រតី ហើយក៏​ជា​ជំងឺ​បេះ​ដូង​ឧស្សាហ៍​កើត​មាន​បំផុត ក្នុង​ចំណោម​ជំងឺ​បេះ​ដូង​ផ្សេង​ទៀត។ ទារក​ទើប​កើត ១០០០ ​នាក់ អាច​មាន​ជំងឺ​នេះ​រហូត​ដល់ ៨ នាក់។ ក្មេង​ទាំង​អស់​កើត​ជំងឺ​នេះ ច្រើន​មាន​បញ្ហា​ជា​មួយ​សាច់​ដុំ​បេះ​ដូង ឬ​បញ្ហា​ប្រឹ​ស​បេះ​ដូង​ ដូច​ជា៖ – ប្រឹស​បេះ​ដូង​​អា​អក (Aortic valve) ត្បៀត​ធ្វើ​ឲ្យ​ឈាម​ពិបាក​ហូរ – ប្រឹស​មីត្រាល​រួម​តូច (Mitral Valve Stenosis) មាន​បញ្ហា​បេះ​ដូង​មួយ​ចំនួន​ទៀត​ដូច​ជា៖ – ខ្សោយ​បេះ​ដូង​ពី​កំណើត​ ធ្វើ​ឲ្យ​បេះ​ដូង​លូត​លាស់​មិន​ប្រក្រតី – បញ្ហា​​ទ្រង់​ទ្រាយបេះ​ដូង​ ពិសេស​ជញ្ជាំង​​​ចន្លោះ​ថត​បេះ​ដូង​ម្ខាង​ៗ និង​ចន្លោះ​រវាង​សរសៃ​ឈាម​សំខាន់ៗ​របស់​បេះ​ដូង ដូច​ជា​បញ្ហា Atrium, Ventricular Septal និង​បញ្ហា Patent ductus arteriosclerosis។ – Fallot syndrome ជា​ជំងឺ​មាន​បញ្ហា​ចូល​គ្នា​ចំនួន​ […]


ជំងឺលើសសម្ពាធឈាម

លើស​ឈាម​ពេល​ពពោះ មិនល្អទេ! នេះ​ជា​វិធី​បង្ការ និងតាមដាន

ពេល​ពពោះ​គួរ​ឲ្យ​ខ្លាច​បំផុត គឺ​រឿង​លើស​ឈាម​នេះ​ឯង មិន​ថា​ស្រីៗ​ពពោះ​មាន​ជំងឺ​នេះ​ពី​មុន ឬ​ទើប​ចាប់​ផ្តើម​ឡើង​សម្ពាធ​ឈាម​នៅ​ត្រី​មាស​ទី១ នោះ​ទេ សុទ្ធ​តែ​គួរ​ឲ្យ​បារម្ភ។ ហេតុ​នេះ​ត្រូវ​ចេះ តាម​ដាន និង​គ្រប់​គ្រង​សម្ពាធ​ឈាម ព្រោះ​អាច​បង្ក​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​ស្លាប់​ទាំង​ម៉ាក់ៗ ទាំង​កូន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​តាម​ដាន គ្រប់​គ្រង​សម្ពាធ​ឈាម​ពេល​ពពោះ​ឲ្យ​ស្រីៗយើង​បាន​ដឹង។ ១- ជំងឺ​លើស​ឈាម និង​ផល​វិបាក​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ជំងឺ​លើស​ឈាម បង្ក​បញ្ហា​ជា​ច្រើន​ចំពោះ​ស្រីៗ​​កំពុង​មាន​ផ្ទៃ​ពោះ ដោយ​អាច​បង្ក​ផល​វិបាក​រហូត​ដល់​ទៅ ១០% ក្នុង​ចំណោម​ស្រីៗ​មាន​ផ្ទៃ​ពោះ​ទាំង​អស់​ទូទាំង​ពិភព​លោក។ ជំងឺ​នេះអាច​លេច​ចេញ​ជា​ការ​លើស​ឈាម​មុន​ពេល​មាន​ផ្ទៃ​ពោះ ឬ​សម្ពាធ​ឈាម​ចាប់​ផ្តើម​ឡើង​ខ្ពស់​នៅ​អំឡុង​ត្រី​មាស​ទី១ ក្រោយ​មាន​ផ្ទៃ​ពោះ។ លើស​ឈាម​ពេល​ពពោះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំងឺ​រុំារ៉ៃ ឬ​ លើសឈាម​ពេល​ពពោះ​ ក្រឡា​ភ្លើង ពី​លើ​ការ​លើស​ឈាម​រុំា​រ៉ៃ និង​លើស​ឈាម​ពេល​មាន​ផ្ទៃ​ពោះ​។ ជំងឺ​ទាំង​នេះ​ធ្វើ​ឲ្យ​ទារក​កើត​មក​មាន​ទម្ងន់មិន​គ្រប់ ឬ​កើត​មុន​ខែ។ បម្រុង​ក្រឡា​ភ្លើង នាំ​ធ្វើ​ឲ្យ​មាន​ការ​លើស​ឈាម​រុំា​រ៉ៃ ត្រូវ​បាន​កំណត់​ដោយ​ការ​ឡើង​សម្ពាធ​ឈាម ការលើស​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម ហើម​ប្រអប់​ជើង​ ជើង និង​ដៃ។ ជំងឺ​អាច​កើត​ឡើង​មុន​ពេល​មាន​ផ្ទៃ​ពោះ និង​លេច​ចេញ​រោគ​សញ្ញា​អំឡុង​ពេល​កំពុង​ពពោះ។ បើ​មិន​បាន​ព្យាបាលលើសឈាម​ពេល​ពពោះឲ្យ​ត្រឹម​ត្រូវ​នោះ​ទេ អាច​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡា​ភ្លើង ធ្វើ​ឲ្យ​ស្ថាន​ភាព​ការ​តែ​ធ្ងន់​ធ្ងរ អាច​ប្រកាច់​នាំ​គ្រោះ​ថ្នាក់​ទាំង​ម៉ាក់ និង​គភ៌​ក្នុង​ផ្ទៃ និង​ឈាន​ដល់​ស្លាប់​ទៀត​ផង។ ព្យាបាល​ក្រឡា​ភ្លើង មាន​តែ​វិធី​មួយ​គត់ គឺ​ត្រូវ​បង្កើត​កូន​ឲ្យ​បាន​លឿន​បំផុត ទោះ​ជា​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​ក៏​ដោយ។ ហេតុ​នេះ ស្រីៗ​គ្រប់​រូប​គួរ​តែ​បង្ការ​កុំ​ឲ្យ​លើស​ឈាម និង​គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ។ ២- បង្ការ និង​គ្រប់​គ្រង​សម្ពាធ​ឈាម​ពេល​ពពោះ ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់ ត្រូវ​ទៅ​ពិនិត្យ​ទឹក​នោម និង​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ មុន​ពេល​សម្រាល​ចូល​មក​ដល់។ […]


ជំងឺបេះដូង

អ្នក​​មាន​បញ្ហាបេះដូង​ ត្រូវប្រយ័ត្នអ្វីខ្លះ​ពេល​ធ្វើ​ដំណើរ?

ករណី​បេះដូង​មាន​បញ្ហា ឬជំងឺ​ថប់​បារម្ភ ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ជាង​អ្នក​ដំណើរ​ធម្មតា ព្រោះ​បើ​ហ៊ាន​តែ​ប្រហែស រឿង​អាក្រក់​អាច​កើត​ឡើង​គ្រប់​ពេល ជា​ពិសេសធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ទាំង​ឡាន ទាំង​ការ​ហោះហើរ។ បើ​មាន​ជំងឺ​នេះ​មែន អ្នក​ជំងឺ គួរ​ធ្វើ​ម៉េច? ១- របស់​ត្រូវ​យក​តាម​ខ្លួន រឿង​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​ គឺប្រាប់​ពេទ្យ​ដែល​មើល​យើង​ប្រចាំ ឬ​ពេទ្យ​ដែល​ដឹង​ពី​ស្ថានភាព​ជំងឺ​យើង​ផ្ទាល់ពី​គម្រោង ឬ​បំណង​ធ្វើ​ដំណើរ។ អ្វីដែល​ចំណេញ​ អ្នក​ជំងឺអាច​បាន​ការ​ណែនាំ ដើម្បី​បន្ថយហានិភ័យ​នានា ពេល​នៅ​តាម​ផ្លូវ ឬ​នៅ​ឆ្ងាយ​ពី​ពេទ្យ​ដែល​អ្នក​ជំងឺ​មើល​ប្រចាំ។ ថ្នាំ​លេប​ប្រចាំ​ក៏​ត្រូវ​យក​តាម​ខ្លួន តាម​ចំនួន​ថ្ងៃ ឬ​ពេល​កំណត់​ដែរ។ ហាម​ដាច់​ខាត មិន​ឲ្យ​ខ្វះ។ មួយ​ទៀត ​វេជ្ជបញ្ជា​ថ្នាំ ក៏​ត្រូវ​ដាក់​តាម​ខ្លួនដែរ ក្នុង​ករណី​ទិសដៅដែល​ត្រូវ​ទៅ មាន​កន្លែង​លក់​ថ្នាំ ដែល​អ្នក​ជំងឺលេប​ប្រចាំ (តាមវេជ្ជបញ្ជា) ដូច​នេះ ប្រភេទ​ និង​កម្រិត​ថ្នាំ​ដែល​វេជ្ជបណ្ឌិត​ណែនាំ គឺ​ត្រូវ​ដាក់​តាម​ខ្លួន​ជា​និច្ច ចៀស​វាង​អ្នក​ជំងឺ​ខ្លួន​ឯង​ភ្លេច ហើយ​ចេះ​តែ​ទិញ​ប្រើ។ កុំ​ភ្លេច មាន​ទំនាក់ទំនង ជាមួយ​ពេទ្យឲ្យ​បាន​ជាប់​លាប់ ក្នុង​ករណីត្រូវ​ការការ​ពិភាក្សា ឬ​ករណី​អត់​ស្រួល។ អត្ថបទពាក់ព័ន្ធ៖  ជំងឺ​ថប់​បារម្ភ ខ្សោយ​បេះដូង ឬ​អត់​អាច​ចំណាំ​ខ្លួន​ឯង​បាន ជំងឺ​ប្រឹស​បេះដូង ដែល​គ្នា​យើង​គួរ​ដឹង ប្រយ័ត្ន​ផង! ឧស្សាហ៍ឡើងឈាម អាច​​គាំងបេះដូង ២- ប្រយ័ត្ន​រឿង​ញ៉ាំ បើ​​មាន​ជំងឺ​សាច់​ដុំ​បេះ​ដូង ឬ​ប្រវត្តិ​ធ្លាប់​​ខ្សោយ​បេះ​ដូង​វិញ​ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ញ៉ាំសារ​ធាតុ​រាវ​​ និង​ជាតិ​​​ប្រៃ។ ៣- ប្រយ័ត្នរឿងកម្ពស់ អ្នក​មាន​ជំងឺ​បេះដូង​ដោយ​សារ​ស្ទះ​សរសៃ​ឈាម​​ អាច​នឹង​មាន​បញ្ហា​ជា​មួយ​រយៈ​កម្ពស់​ខ្ពស់​ ព្រោះ​ខ្យល់​នៅ​ខាង​លើ​នោះ​មាន​កំហាប់​រាវ​ជា​ង​យ៉ាង​ខ្លាំង។​ បេះ​ដូង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ផ្គត់​ផ្គង់​អុក​ស៊ី​ហ្សែន​ឲ្យ​ទៅ​សរីរាង្គ។ ៤- […]


លើសជាតិខ្លាញ់

កម្រិត​ខ្លាញ់ល្អ HDL ក្នុង​ឈាម​ខ្ពស់ខ្លាំង គ្រោះ​ថ្នាក់​អត់?

មាន​អត្ថបទ​ច្រើន​ហើយ “Hello គ្រូពេទ្យ” ធ្លាប់​ណែ​នាំ​គ្រប់​គ្នា អ្វី​ជា​ខ្លាញ់​ល្អ អ្វី​ជា​ខ្លាញ់​មិន​ល្អ ក៏​ដូច​ជា​ផល​ប៉ះពាល់​ជាដើម។ គ្នា​យើង​សុទ្ធ​តែ​ដឹង ក្នុង​កូលេស្តេរ៉ូល ដែល​ជាសារធាតុ​ខ្លាញ់​ក្នុង​សរសៃឈាម គឺ​មាន ២ប្រភេទ មាន LDL (ខ្លាញ់​មិន​ល្អ) និង HDL (ខ្លាញ់ល្អ) ហើយ​បើ​លើស​ជាតិ​ខ្លាញ់ LDL ច្បាស់​ណាស់​ជំងឺ​នឹង​មក​រក​យើង​ដោយ​ខ្លួនឯង ប៉ុន្តែ​បើ​លើស​ជាតិ​ខ្លាញ់ HDL វិញ រាង​កាយ​នឹង​មាន​អ្វី​កើត​ឡើង​ខ្លះ? តោះ​ស្វែង​យល់​ទាំង​អស់​គ្នា។ ១- កូលេស្តេរ៉ូល កូលេស្តេរ៉ូល (Cholesterol) សំដៅ​លើ​សារធាតុ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ហើយ​ត្រូវចេញ​ជា​ពីរ​ប្រភេទ ខ្លាញ់​មិន​ល្អ (LDL) ជា​ខ្លាញ់​មាន​ដង់ស៊ីតេ​លីប៉ូ​ប្រូតេអ៊ីន​ទាប (Low-density lipoprotein) និង​ខ្លាញ់​ល្អ (HDL) ដែល​មាន​ដង់ស៊ីតេ​លីប៉ូ​ប្រូតេអ៊ីន​ខ្ពស់ (High-density lipoprotein)។ ខ្លាញ់​មិន​ល្អ LDL អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​អាកទែកក​​ស្ទះ រី​ឯ​ខ្លាញ់​ល្អ HDL អាច​ជួយ​កាត់​បន្ថយ​នូវ​ប្រភេទ​កូលេស្តេរ៉ូល​មិន​ល្អ​មួយ​ចំនួន​ក្នុង​ឈាមដែល​​ជា​កត្តា​ប៉ះពាល់​ដល់​សុខភាព។ បើ​កម្រិត​ខ្លាញ់ LDL ឡើង​ខ្ពស់ ហើយ​កម្រិត HDL ចុះ​ទាប នឹង​ប្រឈមជំងឺ​ថប់​បារម្ភ។ គ្នា​យើង​ភាគ​ច្រើន​ជឿ​ថា មាន​កម្រិត​ខ្លាញ់​ប្រភេទ HDL ក្នុង​ឈាម​ខ្ពស់ […]


ជំងឺលើសសម្ពាធឈាម

កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន មិនសូវភ័យរឿងបញ្ហា​លើស​ឈាម​

​លើសឈាម ជា​ជំងឺ​លាក់​មុខ កាច​សាហាវ ឆក់​យក​ជីវិត​មនុស្ស​មិន​តិច​ទេ កុំ​ថា​ក្មេង ឬ​ក៏​ចាស់។ គួរ​កែ​ទម្លាប់​រស់​នៅ​ងាយៗដូច​ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” ជឿ​ជាក់​ថា យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​អាយុ​វែង។ ១- របប​អាហារ ដើម្បី​រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​លំនឹង ជាតិ​ប្រៃ​ក្នុង​អាហារ ត្រូវ​តែ​តិច​ជាងប៉ូតាស្យូម។ យោង​តាម​ការ​ណែនាំ​ពី​អ្នក​ឯកទេស​ចំណី​អាហារបាន​ឲ្យ​ដឹងថា​ របប​អាហារ​មួយ​ហៅ​ថា DASH (របប​អាហារ​ត្រឹម​ត្រូវ​ដើម្បី​បញ្ឈប់​ការ​ឡើង​សម្ពាធ​ឈាម) សម្បូរ​ដោយ​ជាតិ​កាក​សរសៃ ហើយ​ជាតិ​ខ្លាញ់​ល្អ (ប្រេង​រុក្ខជាតិ) និង​ប្រូតេអ៊ីន​មាន​កម្រិត​មធ្យម​ ចំណែក​ជាតិ​កូលេស្តេរ៉ូល​ និង​ខ្លាញ់​សត្វ​មិន​ល្អ ពិសេស​​ជាតិ​ប្រៃ​  មាន​កម្រិត​ទាប​ជាង​គេ។ របប​អាហារ DASH គឺ​ជំរុញ​ឲ្យ​ញ៉ាំ​បន្លែ​បៃតង និង​ផ្លែឈើ ក៏ដូចជា​គ្រាប់​ធញ្ញជាតិ​ឲ្យ​ច្រើន​វិញ។ ប៉ូតាស្យូម ជា​សារធាតុ​សំខាន់​នៅ​ក្នុង​របប​អាហារ​ប្រភេទ​នេះ ព្រោះ​អាច​ជួយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​យ៉ាង​មាន​ប្រសិទ្ធភាព បើ​យើង​ញ៉ាំ​ជាតិ​ប៉ូតាស្យូម មាន​ប្រភព​ពី​បន្លែ និង​ផ្លែ​ឈើ​ច្រើន។ មួយ​ទៀត ជាតិ​ប៉ូតាស្យូម ងាយ​ស្រួល​រក​បំផុត ព្រោះ​មាន​នៅ​ក្នុង​ដំឡូង ដំណាប់ប៉េងប៉ោះ​ក្រៀម គ្រាប់​សណ្ដែក ចេក ផ្លែប៊ើរ សាច់​ត្រី និង​ទឹក​ដោះ​គោ។ អ្នក​លើស​ឈាម គួរញ៉ាំ​សារធាតុ​រ៉ែ​មួយ​នេះ​ឲ្យ​បាន ៤១០០​ មិល្លីក្រាម ចែក​ជា​ ៨ ចំណែក/ថ្ងៃ ដោយ​របប​អាហារ​គួរ​ជាបន្លែ ផ្លែ​ឈើ ព្រោះ​អាច​បញ្ចុះ​ឈាម​បាន […]


លើសជាតិខ្លាញ់

និយម​ខាត់​ប្រើ​ថ្នាំ​ខាត់​ស្បែកឲ្យ​សខ្ចី​ មាន​ដឹង​ពី​ផល​លំបាក ៣ យ៉ាង​នេះ​អត់?

ស្រី​ៗ​ដែល​មាន​សម្បុរ​ខ្មៅ ឬ​ស្រអែម​ខ្លះ ចង់​ប្ដូរ​​ឲ្យ​ទៅ​ជា​ស តែងតែ​និយម​លាប​ឡេ ហើយ​បន្ថែម​ដោយ​ការ​ប្រើ​ថ្នាំ​ខាត់​ស្បែក ទើប​រឹតតែ​ឃើញ​ប្រសិទ្ធភាព។ ប៉ុន្តែ​បើ​យើង​មាន​ទម្លាប់​បែប​នោះ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន ព្រោះ​ថ្នាំ​ខាត់​ស្បែក​ខ្លះ​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ខ្លាំង​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក រហូត​ទៅ​ជា​មហារីក​ក៏​មាន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ហាង​ថែរក្សា​សម្រស់​មួយ​រូប។ អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​មាន​បទ​ពិសោធ​បើក​ហាង​ថែរក្សា​សម្រស់​នេះ​ជិត ២០ ឆ្នាំ​នៅ​ម្ដុំ​ផ្សារ​ចាស់ បាន​បញ្ជាក់​ពី​ផល​វិបាក​មួយ​ចំនួន តែ​យើង​មិន​បាន​ចាប់អារម្មណ៍ ឬ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ពី​បញ្ហា​នេះ​ដូច​ខាងក្រោម៖ ១- ធ្វើ​ឲ្យ​ស្បែក​រលាក ការ​ខាត់​ស្បែក​ច្រើន​ពេក​​ធ្វើឲ្យ​បាត់បង់​ពណ៌​ដើម​នៃ​ស្បែកជាតិមេឡានីន ដែលជាអ្នកផ្តល់ព៍ណដល់ស្បែក សក់ ភ្នែក។ ហើយ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ស្បែក ប្រសិនបើ​យើង​​មិន​បាន​ពិនិត្យ​មើល​សារធាតុ​ផ្សំ​ផ្សេង​ៗ​ក្នុង​ថ្នាំ។សំរាប់អ្នកមានស្បែកខ្មៅគឺមានជាតិពណ៌​មេឡានីនច្រើន ភាគច្រើន​ថ្នាំ​ខាត់​ស្បែក​មាន​ជាតិ​កាត់​ដែល​បង្ក​ឡើង​ពី​អាល់ហ្វាអ៊ីដ្រូស៊ីអ៊ីត ដែល​ជា​ក្រុម​មួយ​នៃ​ទឹក​អាស៊ីដ​រលាយ​ក្នុង​ទឹក និង​មាន​នៅ​ក្នុង​កញ្ចប់​ថ្នាំ​ខាត់ ដើម្បី​ឲ្យ​ឃើញ​ស។ អ្នកស្រី​បាន​បន្ត​ថា ជា​ធម្មតា​ថ្នាំ​ដែល​ប្រើ​ទៅ​ឃើញ​ស​លឿន កម្រិត​នៃ​ជាតិ​គីមី​កាន់តែ​ខ្លាំង ហើយ​ថ្នាំ​ប្រើ​ហើយ​មិន​សូវ​ឃើញ​ស គឺ​មិន​សូវ​មាន​សារធាតុ​កាត់​ឡើយ តែ​យក​ល្អ​គួរ​ប្រើ​វិធី​បែប​ធម្មជាតិ​ៗ​វិញ។ អត្ថបទពាក់ព័ន្ធ៖ លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ២- សម្បុរ​ស្បែក​ស​មិន​ស្មើ​គ្នា ម្ចាស់ហាង​​ដដែល​បាន​បញ្ជាក់​ថា ថ្នាំ​ខាត់​ស្បែក​ត្បិត​ជួយ​ឲ្យ​ស​មែន តែ​នៅ​ពេល​យើង​ប្រើ​វា​ច្រើន​ទៅ​ៗ ស្បែក​ចាប់ផ្ដើម​ស្ដើង និង​មាន​​សភាព​ស​មិន​ស្មើ​សាច់​ ដោយ​កន្លែង​ខ្លះ​ខ្មៅ កន្លែង​ខ្លះ​ស ឬ​ហៅ​ថា​ពពាល ព្រោះ​ពេល​ខាត់​ សាច់​ថ្នាំ​មិន​ស្មើ​គ្នា​គ្រប់​កន្លែង។ មួយ​វិញ​ទៀត​វា​ក៏​បណ្ដាល​ឲ្យ​ស្បែក​ប្រែ​ជា​ងាប់ ដោយ​អាច​សម្គាល់​ឃើញ​តាម​រយៈ​ការ​លាប​ឡេ​ឃើញ​បែប​ស​សំព្រុសៗ ហើយ​បែរ​មិន​លាបឡេ​វិញ ស្បែក​ដូច​បែក​ស្រកា។ ៣- កាត់​បន្ថយ​កូលេជែន​របស់​ស្បែក កូលេជែន​មាន​តួនាទី​សំខាន់​​​ធ្វើឲ្យ​ស្បែក​មាន​សំណើម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ