សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺលើសសម្ពាធឈាម

កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន មិនសូវភ័យរឿងបញ្ហា​លើស​ឈាម​

​លើសឈាម ជា​ជំងឺ​លាក់​មុខ កាច​សាហាវ ឆក់​យក​ជីវិត​មនុស្ស​មិន​តិច​ទេ កុំ​ថា​ក្មេង ឬ​ក៏​ចាស់។ គួរ​កែ​ទម្លាប់​រស់​នៅ​ងាយៗដូច​ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” ជឿ​ជាក់​ថា យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​អាយុ​វែង។ ១- របប​អាហារ ដើម្បី​រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​លំនឹង ជាតិ​ប្រៃ​ក្នុង​អាហារ ត្រូវ​តែ​តិច​ជាងប៉ូតាស្យូម។ យោង​តាម​ការ​ណែនាំ​ពី​អ្នក​ឯកទេស​ចំណី​អាហារបាន​ឲ្យ​ដឹងថា​ របប​អាហារ​មួយ​ហៅ​ថា DASH (របប​អាហារ​ត្រឹម​ត្រូវ​ដើម្បី​បញ្ឈប់​ការ​ឡើង​សម្ពាធ​ឈាម) សម្បូរ​ដោយ​ជាតិ​កាក​សរសៃ ហើយ​ជាតិ​ខ្លាញ់​ល្អ (ប្រេង​រុក្ខជាតិ) និង​ប្រូតេអ៊ីន​មាន​កម្រិត​មធ្យម​ ចំណែក​ជាតិ​កូលេស្តេរ៉ូល​ និង​ខ្លាញ់​សត្វ​មិន​ល្អ ពិសេស​​ជាតិ​ប្រៃ​  មាន​កម្រិត​ទាប​ជាង​គេ។ របប​អាហារ DASH គឺ​ជំរុញ​ឲ្យ​ញ៉ាំ​បន្លែ​បៃតង និង​ផ្លែឈើ ក៏ដូចជា​គ្រាប់​ធញ្ញជាតិ​ឲ្យ​ច្រើន​វិញ។ ប៉ូតាស្យូម ជា​សារធាតុ​សំខាន់​នៅ​ក្នុង​របប​អាហារ​ប្រភេទ​នេះ ព្រោះ​អាច​ជួយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​យ៉ាង​មាន​ប្រសិទ្ធភាព បើ​យើង​ញ៉ាំ​ជាតិ​ប៉ូតាស្យូម មាន​ប្រភព​ពី​បន្លែ និង​ផ្លែ​ឈើ​ច្រើន។ មួយ​ទៀត ជាតិ​ប៉ូតាស្យូម ងាយ​ស្រួល​រក​បំផុត ព្រោះ​មាន​នៅ​ក្នុង​ដំឡូង ដំណាប់ប៉េងប៉ោះ​ក្រៀម គ្រាប់​សណ្ដែក ចេក ផ្លែប៊ើរ សាច់​ត្រី និង​ទឹក​ដោះ​គោ។ អ្នក​លើស​ឈាម គួរញ៉ាំ​សារធាតុ​រ៉ែ​មួយ​នេះ​ឲ្យ​បាន ៤១០០​ មិល្លីក្រាម ចែក​ជា​ ៨ ចំណែក/ថ្ងៃ ដោយ​របប​អាហារ​គួរ​ជាបន្លែ ផ្លែ​ឈើ ព្រោះ​អាច​បញ្ចុះ​ឈាម​បាន […]


លើសជាតិខ្លាញ់

និយម​ខាត់​ប្រើ​ថ្នាំ​ខាត់​ស្បែកឲ្យ​សខ្ចី​ មាន​ដឹង​ពី​ផល​លំបាក ៣ យ៉ាង​នេះ​អត់?

ស្រី​ៗ​ដែល​មាន​សម្បុរ​ខ្មៅ ឬ​ស្រអែម​ខ្លះ ចង់​ប្ដូរ​​ឲ្យ​ទៅ​ជា​ស តែងតែ​និយម​លាប​ឡេ ហើយ​បន្ថែម​ដោយ​ការ​ប្រើ​ថ្នាំ​ខាត់​ស្បែក ទើប​រឹតតែ​ឃើញ​ប្រសិទ្ធភាព។ ប៉ុន្តែ​បើ​យើង​មាន​ទម្លាប់​បែប​នោះ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន ព្រោះ​ថ្នាំ​ខាត់​ស្បែក​ខ្លះ​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ខ្លាំង​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក រហូត​ទៅ​ជា​មហារីក​ក៏​មាន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ហាង​ថែរក្សា​សម្រស់​មួយ​រូប។ អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​មាន​បទ​ពិសោធ​បើក​ហាង​ថែរក្សា​សម្រស់​នេះ​ជិត ២០ ឆ្នាំ​នៅ​ម្ដុំ​ផ្សារ​ចាស់ បាន​បញ្ជាក់​ពី​ផល​វិបាក​មួយ​ចំនួន តែ​យើង​មិន​បាន​ចាប់អារម្មណ៍ ឬ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ពី​បញ្ហា​នេះ​ដូច​ខាងក្រោម៖ ១- ធ្វើ​ឲ្យ​ស្បែក​រលាក ការ​ខាត់​ស្បែក​ច្រើន​ពេក​​ធ្វើឲ្យ​បាត់បង់​ពណ៌​ដើម​នៃ​ស្បែកជាតិមេឡានីន ដែលជាអ្នកផ្តល់ព៍ណដល់ស្បែក សក់ ភ្នែក។ ហើយ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ស្បែក ប្រសិនបើ​យើង​​មិន​បាន​ពិនិត្យ​មើល​សារធាតុ​ផ្សំ​ផ្សេង​ៗ​ក្នុង​ថ្នាំ។សំរាប់អ្នកមានស្បែកខ្មៅគឺមានជាតិពណ៌​មេឡានីនច្រើន ភាគច្រើន​ថ្នាំ​ខាត់​ស្បែក​មាន​ជាតិ​កាត់​ដែល​បង្ក​ឡើង​ពី​អាល់ហ្វាអ៊ីដ្រូស៊ីអ៊ីត ដែល​ជា​ក្រុម​មួយ​នៃ​ទឹក​អាស៊ីដ​រលាយ​ក្នុង​ទឹក និង​មាន​នៅ​ក្នុង​កញ្ចប់​ថ្នាំ​ខាត់ ដើម្បី​ឲ្យ​ឃើញ​ស។ អ្នកស្រី​បាន​បន្ត​ថា ជា​ធម្មតា​ថ្នាំ​ដែល​ប្រើ​ទៅ​ឃើញ​ស​លឿន កម្រិត​នៃ​ជាតិ​គីមី​កាន់តែ​ខ្លាំង ហើយ​ថ្នាំ​ប្រើ​ហើយ​មិន​សូវ​ឃើញ​ស គឺ​មិន​សូវ​មាន​សារធាតុ​កាត់​ឡើយ តែ​យក​ល្អ​គួរ​ប្រើ​វិធី​បែប​ធម្មជាតិ​ៗ​វិញ។ អត្ថបទពាក់ព័ន្ធ៖ លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ២- សម្បុរ​ស្បែក​ស​មិន​ស្មើ​គ្នា ម្ចាស់ហាង​​ដដែល​បាន​បញ្ជាក់​ថា ថ្នាំ​ខាត់​ស្បែក​ត្បិត​ជួយ​ឲ្យ​ស​មែន តែ​នៅ​ពេល​យើង​ប្រើ​វា​ច្រើន​ទៅ​ៗ ស្បែក​ចាប់ផ្ដើម​ស្ដើង និង​មាន​​សភាព​ស​មិន​ស្មើ​សាច់​ ដោយ​កន្លែង​ខ្លះ​ខ្មៅ កន្លែង​ខ្លះ​ស ឬ​ហៅ​ថា​ពពាល ព្រោះ​ពេល​ខាត់​ សាច់​ថ្នាំ​មិន​ស្មើ​គ្នា​គ្រប់​កន្លែង។ មួយ​វិញ​ទៀត​វា​ក៏​បណ្ដាល​ឲ្យ​ស្បែក​ប្រែ​ជា​ងាប់ ដោយ​អាច​សម្គាល់​ឃើញ​តាម​រយៈ​ការ​លាប​ឡេ​ឃើញ​បែប​ស​សំព្រុសៗ ហើយ​បែរ​មិន​លាបឡេ​វិញ ស្បែក​ដូច​បែក​ស្រកា។ ៣- កាត់​បន្ថយ​កូលេជែន​របស់​ស្បែក កូលេជែន​មាន​តួនាទី​សំខាន់​​​ធ្វើឲ្យ​ស្បែក​មាន​សំណើម […]


ជំងឺលើសសម្ពាធឈាម

​លើស​ឈាម ​និង​ជំងឺតម្រង​នោម មាន​អី​ពាក់​ព័ន្ធ​គ្នា?

​ជំងឺ​លើស​ឈាម ស្តាប់​ទៅ​អាច​គិត​ថា​ធម្មតា​ ប៉ុន្តែ​ទាំង​អស់​គ្នាដឹង​អត់ លើស​ឈាម ជា​មូលហេតុ​ចម្បង​បង្ក​ឲ្យ​កើត​មាន​ជំងឺ​កាច​សាហាវ​ជាច្រើន រាប់​ទាំង​ទឹក​នោម​ផ្អែម និង​ជំងឺ​តម្រង​នោម ព្រោះ​គ្រប់​សរីរាង្គ​ទាំង​អស់​ពឹង​ផ្អែក​លើ​សរសៃ​ឈាម​ បើ​លំហូរ​ឈាម​មាន​បញ្ហា នឹង​ប៉ះ​ពាល់​ដំណើរ​ការ​សរីរាង្គ​ទាំង​អស់។ “Hello គ្រូពេទ្យ” នឹង​លើក​ពី​ទំនាក់​ទំនង​រវាង ជំងឺ​លើស​ឈាម និង​ជំងឺ​តម្រង​នោម​ ឲ្យ​គ្នា​យើង​បាន​យល់ អាច​ការ​ពារ​កុំ​ខូច​តម្រង​នោម​បាន។ ១- ទំនាក់​ទំនង​រវាង​ជំងឺ​លើស​ឈាម និង​ជំងឺ​តម្រង​នោម ប្រព័ន្ធសរសៃ​ឈាម និង​តម្រង​នោម មាន​នាទី​ជួយ​សម្រួល​គ្នា​ទៅ​វិញ​ទៅ មក​ដើម្បី​ធានា​សុខភាព​រាងកាយ​របស់​យើង។ តម្រង​នោម ជា​សរីរាង្គ​មាន​នាទី​ច្រោះ​ជាតិ​ពុល និង​កាក​សំណល់​ចេញ​ពី​ឈាម។ នៅ​ពេល​សរសៃ​ឈាម​មាន​ការ​ខូចខាត ហើយ​អុកស៊ីហ្សែន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ មិន​អាច​ទៅ​ចិញ្ចឹម​តម្រង​នោម​បាន នឹង​ធ្វើ​ឲ្យ​មុខងារ​ច្រោះ​ទឹកនោម​មិន​បាន​ល្អ ហើយ​ភាសា​បច្ចេក​ទេស ហៅ​ថា Nephrons។ សម្ពាធ​ឈាម​ឡើង​ខ្លាំង អាច​ជា​មូលហេតុ​ជំងឺ​តម្រង​នោម និង​ជំងឺ​ខូច​តម្រង​នោម ដំណាក់​កាល​ចុង​ក្រោយ។ បើ​មិន​ព្យាបាល ​បញ្ហា​តម្រងនោម មិន​យូរ​មិន​ឆាប់ វា​នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​ជុំវិញ​តម្រង​នោម រួម​តូច​ ក្រិន និង​ខ្សោយ​បាត់បង់​មុខងារ ហើយ​ពេល​ដែល​សរសៃ​ឈាម​ខូចខាត ឈាម​ដែល​ទៅ​ចិញ្ចឹម​ជាលិកា​តម្រង​នោម ក៏​មិន​គ្រប់​គ្រាន់​ដែរ។ ករណី​ខូចខាត​ការ​ច្រោះ​របស់​តម្រងនោម ដោយ​សារ​ជំងឺ​លើស​ឈាម បណ្ដាល​ឲ្យ​ការ​រាងកាយ​មិន​អាច​បញ្ចេញ​ជាតិ​ពុល​បាន។ ពេល​ជំងឺ​តម្រងនោម​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ វិធី​មួយ​អាច​សង្គ្រោះ​ជីវិត​បាន មាន​តែលាង​ឈាម​ជា​ប្រចាំ ឬត្រូវ​ប្ដូរ​តម្រង​នោម​តែ​ម្តង ដើម្បី​មុខងារ​លាង​ឈាម​អាច​ដំណើរ​ការ​ឡើង​វិញ ប៉ុន្តែ​វិធី​ព្យាបាល​ប្តូរ​តម្រង​នោម វិធី​ព្យាបាល​នេះ […]


ជំងឺលើសសម្ពាធឈាម

របៀបគ្រប់គ្រងជំងឺបម្រុងលើសសម្ពាធឈាម

អត្ថបទនេះត្រូវបានសរសេរដោយសហាការជាមួយ Naluri.  អ្នកប្រហែលជាធ្លាប់លឺអំពីការលើសសម្ពាធឈាម (Hypertension) ហើយ ប៉ុន្តែពេលដែលឈានទៅដល់ការបម្រុងលើសសម្ពាធឈាម (Prehypertension) ប្រហែលជាមិនដឹងខ្លួនទេមើលទៅ។ ការចាប់ផ្តើមលើសសម្ពាធឈាមតិចៗអាចនឹងបង្ករឱ្យកើតជាជំងឺលើសសម្ពាធឈាមដែរប្រសិនបើអ្នកមិនផ្លាស់ប្តូរទំលាប់នៃរបៀបរស់នៅ។ ករណីនេះធម្មតាត្រូវបានពិនិត្យឃើញថាសំពាធឈាមរបស់អ្នកជាញឹកញាប់វាស្ថិតនៅកំរិតខ្ពស់ចន្លោះពី ១២០ ទៅ ១៣៩ mmHg ឬកំរិតទាបបំផុតនៅចន្លោះ ៨០ ទៅ ៨៩mmHg ។ ក៏ប៉ុន្តែការដែលអាចយល់ពីស្ថានភាពរបស់អ្នកមិនមែនទាល់តែអ្នកត្រូវបកប្រែពន្យល់ពីឥទ្ធិពលនៃការអនុវត្តន៍របៀបរស់នៅពេញដោយសុខភាពនេះប៉ុណ្ណោះទេ។ មនុស្សជាច្រើនបានដឹងពីរបៀបរស់នៅប្រកបដោយសុខភាពហើយប៉ុន្តែនៅតែបរាជ័យដដែល។ ការខ្វះការជំរុញទឹកចិត្ត និង ការទទួលពត៌មានលើសលុបពេកអាចជាកត្តាជំរុញក្នុងការបរាជ័យនេះ។ ដូច្នេះយើងបានស្វែងរកវិធីសាស្ត្រងាយៗដែលអ្នកអាចចាប់ផ្តើមជំហានដំបូងដើម្បីដោះស្រាយជាមួយនឹងអាការៈលើសឈាមតិចៗនេះដោយការហាត់ប្រាណ របបអាហារ និង ភាពរីករាយ។ ១- ការធ្វើលំហាត់ប្រាណ ចាប់ផ្តើមលើសទំងន់គឺបង្កើនហានិភ័យនៃការបម្រុងលើសសម្ពាធឈាមនេះហើយ។ តាមការស្រាវជ្រាវបានបង្ហាញថាការខិតខំសម្រកទំងន់មកវិញ អាចទំលាក់ហានិភ័យនៃការលើសឈាមតិចតួចនេះអោយចុះបានរហូតដល់ ២០%នៃចំនួនដែលលើសនោះ។ របៀបរស់នៅប្រកបដោយសកម្មភាពមិនមែនគ្រាន់តែជួយអ្នកក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេប៉ុន្តែជួយអ្នកក្នុងការកំចាត់ចោលនៅជំងឺលើសឈាមនេះទៀតផង។ វាត្រូវបានរកឃើញថាប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់ គ្រាន់តែដើររបៀបស្វាហាប់ប្រហែលជា៣០នាទីជារៀងរាស់ថ្ងៃអាចជួយកាត់បន្ថយសម្ពាធឈាមនេះប្រមានពី ៥ទៅ៨mmHgឯណោះ។ ប៉ុន្តែអ្នកត្រូវធ្វើវាឱ្យបានទៀតទាត់ដើម្បីទទួលបាននូវលទ្ធផលដែលល្អបំផុត។ ២- របបអាហារ  កាត់បន្ថយអំបិលដោយវិធីប្រើប្រាស់ជី(Herbs) ឬ គ្រឿងទេសផ្សេងៗជំនួសអោយការប្រើប្រាស់អំបិលដើម្បីបង្កើនរស់ជាតិ។ ជាការល្អមួយដែរដែលអ្នកអាចធ្វើជាកំណត់ត្រាអាហាររបស់អ្នកក្នុងការពិនិត្យមើលទំលាប់នៃការញុាំអាហារ និង អាហារដែលបន្លាប់ចិត្តខ្លួនឯងនានា។ ការទាំងនេះអាចជួយអ្នកក្នុងការគ្រប់គ្រង និង រក្សាការបរិភោគអាហាររបស់អ្នកបាន។ សូមប្រាកដថាអ្នកបានពិនិត្យមើលស្លាកបញ្ញាកពីចំណីអាហារ និង សូមនូវជាប់ជានិច្ចជាមួយនឹងគំរោងការញុំាប្រកបដោយសុខភាពទោះបីជាទៅញុាំអាហារពេលល្ងាចនៅខាងក្រៅក៏ដោយ។ អនុវត្តន៍របបអាហារសំរកទំងន់ដែលសំបូរទៅដោយគ្រាប់ធញ្ញជាតិទាំងមូល ផ្លែឈើ បន្លែ និង អាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់តិចដែលត្រូវបានគេដកចេញពពួកខ្លាញ់ឆ្អែតឱ្យនៅសល់តិចតួចបំផុតនោះ។ បង្កើននូវចំនួនប៉ូតាស្យូមក្នុងរបបអាហារក៏អាចជួយរារាំងជំងឺលើសឈាមនេះដែរ។ យ៉ាងណាក៏ដោយកិច្ចការទាំងនេះអាចត្រូវការការព្យាយាមក្នុងការអនុវត្តន៍ខ្លាំងណាស់ដែរ។ ដូច្នេះចាប់ផ្តើមដាក់ចិត្តដាក់កាយ និង អនុវត្តន៍វាអោយបានញឹកញាប់ជាទីបំផុត។ ប្រសិនបើអ្នកមិនសូវបានញុាំបន្លែ សូមបន្ថែមម្តងមួយស្លាបព្រាបានហើយ។ […]


ជំងឺបេះដូង

ជំងឺ​សរសៃ​ឈាម​បេះដូង​សម្លាប់​ពលរដ្ឋ​ខ្មែរច្រើន​ជាង​មហារីក​ទៀត ​តើមកពីអ្វី?

​ជំងឺ​សរសៃ​ឈាម​បេះដូង​នៅក្នុងប្រទេសកម្ពុជាយើងមាន​អត្រាអ្នកស្លាប់​ខ្ពស់​ជាង​គេ បើធៀបនឹងជំងឺផ្សេងៗ ក្នុងនោះមានរួមទាំង​ជំងឺ​កាច​សាហាវ​មហារីក​ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទិនានុប្បវត្តិ PLOS GLOBAL PUBLIC HEALTH កាល​ពី​ឆ្នាំ​ ២០២២។ ថ្ងៃនេះ​យើង​មក​ដឹង​ទាំងអស់​គ្នា​អំពី​មូលហេតុ រោគសញ្ញា និង​វិធីបង្ការ​ជំងឺ​សរសៃឈា​ម​បេះដូង តើ​មាន​អ្វីខ្លះ?​ ១- ​ជំងឺ​សរសៃ​ឈាម​បេះដូងជាអ្វី? ជំងឺនេះ​កើត​ឡើង​ភ្លាមៗ​នៅ​ពេល​សរសៃ​ឈាម​ដែល​នាំ​ទៅ​ចិញ្ចឹម​បេះដូង ក្រិន ឬស្ទះ ធ្វើឲ្យ​បេះដូង​ខូច ស្លោក​ ឬ​រលួយ។ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ជំងឺ​​សរសៃ​ឈាម​បេះដូង​​ច្រើន​​កើត​​មាន​​ឡើង​​លើ​​ក្រុម​​មនុស្ស​​​ទាំង​បុរសស្ត្រីដែល​មាន​ជំងឺ​លើស​ឈាម ទឹកនោមផ្អែម ធាត់ខ្លាំង លើស​ជាតិ​ខ្លាញ់ ជក់បារី ឬញ៉ាំស្រាច្រើន។ ចង់គណនា BMR ចុចទីនេះ! គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! ២- រោគសញ្ញា អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង​នឹង​ស្តែង​ចេញ​ជា​រោគ​សញ្ញា ដូចជា​ចុកដើមទ្រូង បែកញើស ថប់ដង្ហើម ឬហត់។ ចំណែក​រោគ​សញ្ញា​ធ្ងន់ធ្ងរ​រួម​មាន៖ – ស្ទះសរសៃឈាមបេះដូង – ស្លោកបេះដូង – គាំងបេះដូង។ [embed-health-tool-bmr] ៣- វិធីការពារ – ចៀស​វាងអាហារប្រៃ – កាត់បន្ថយការញ៉ាំសាច់ និងអាហារសម្បូរជាតិខ្លាញ់ – កុំជក់បារី ផឹកគ្រឿងស្រវឹង – គ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករឲ្យបានល្អ – រក្សាទម្ងន់ឲ្យបានសមស្រប – ហាត់ប្រាណ និងតាមដានសុខភាពឲ្យបានទៀងទាត់។ ជំងឺ​សរសៃ​ឈាម​បេះដូងជាជំងឺឃាតកទី ១ ដែលឆកយកជីវិតប្រជាពលរដ្ជខ្មែរ […]


ជំងឺលើសសម្ពាធឈាម

ប្រយ័ត្ន​ផង! ឧស្សាហ៍ឡើងឈាម អាច​​គាំងបេះដូង

សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជា​កត្តា​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង ហើយ​ដូច “Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​អ៊ី​ចឹង អារឿង​ឡើង​ឈាម មិន​សំដៅ​លើ​ចាស់ ឬ​ក្មេង អាច​កើត​ឡើង​គ្រប់​ពេល បើធ្វេស​ប្រហែស​រស់​នៅ​គ្មាន​ផាសុកភាព​នោះ។ ករណី​ស្លាប់​បណ្តាលលើស​ឈាម រួម​មាន ខ្សោយ​បេះដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង ជំងឺ​ថប់​បារម្ភ ជាដើម​នោះ ត្រូវគេ​រាយការណ៍ ភាគ​ច្រើន​កើត​លើ​​អ្នក​លើស​ឈាម។ គាំង​បេះដូង មាន​ន័យ​ថា ទាំង Systolic និង Diastolic hypertension សុទ្ធ​តែ​ជា​កត្តា​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់។ ករណី​កើន​សម្ពាធ​ឈាម​ជាង​មុន គឺ​បង្កើន​ហានិភ័យ​កាន់​តែ​ខ្លាំង​ឡើង ​ទោះ​បីកត្តា​បង្ក​គ្រោះ​ថ្នាក់​ចម្បង ដូច​ជា ​ទឹក​នោម​ផ្អែម ​ជក់បារី និង​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ មិន​មាន​ក៏​ដោយ ក៏​កត្តា​គ្រោះ​ថ្នាក់​បង្ក​ដោយ​ការ​ឡើង​សម្ពាធ​ឈាម​នៅ​តែ​មាន។ ១- ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​របៀប​ណា? គាំង​បេះដូង គឺ​ជា​ជំងឺ​ដែល​គំរាម​កំហែង​ដល់​ជីវិត កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​លំហូរ​ឈាម​ទៅ​កាន់​បេះដូង ត្រូវ​រាំង​ខ្ទប់។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​ការ​កក​ដុំ​ខ្លាញ់ សម្រក​ទម្ងន់ និង​សារធាតុ​ផ្សេងៗ​ទៀត បង្កើត​ជា​ដុំ​កក​នៅ​ក្នុង​សរសៃ​ឈាម​អាកទែ ដែល​មាន​នាទី​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។ ការ​បង្អាក់​ចរន្ត​ឈាម​ហូរ អាច​បណ្ដាល​ឲ្យ​ខូច​ខាត ឬ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​សាច់ដុំ​បេះដូង។ ជំងឺ​ថប់​បារម្ភអាច​បង្ហាញ​បាន​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន ហើយ​រោគ​សញ្ញា​ជួប​ច្រើន​ជាង​គេ សម្ពាធ​ក្នុង​ទ្រូង តឹង ឈឺ ឬ​រមួល មាន​អារម្មណ៍​ឈឺក្នុង​ទ្រូង ឬ​ដៃ។ ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ជំងឺ​នេះ […]


ជំងឺលើសសម្ពាធឈាម

នេះហើយ​ជាមូលហេតុ​លើស​ឈាម​ទាំងក្មេង កុំ​ចេះ​តែ​មិន​អី!

សម័យ​នេះ ក្មេងៗ​មួយ​ចំនួន​នៅ​តែ​​គិត​ថា ​ជំងឺ​លើស​ឈាមកើត​ឡើង​តែ​លើ​ម៉ាក់ប៉ា អ៊ំៗ​ប៉ុណ្ណោះ។ ប៉ុន្តែ ​ការ​សិក្សា​ជាច្រើន រកឃើញ​ជាបន្ត​បន្ទាប់ថា ក្មេងៗ​វ័យ​ជំទង់​ក៏កើត​ជំងឺ​លើស​ឈាម​ដូច​គ្នា ខណៈ​កត្តា​ចម្បងភាគ​ច្រើនដោយ​សារ​ទម្លាប់​រស់​នៅ​គ្មាន​ផាសុកភាព។ យោង​តាមកម្ម​វិធី​សិក្សា​ពាក់ព័ន្ធ​កត្តា​ប្រឈម​នាំ​ឲ្យ​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​លើ​យុវវ័យ (Coronary Artery Risk Development in Young Adults (CARDIA)) នៅ​អាមេរិក បង្ហាញ​ថា ប្រមាណ ២០% ពលរដ្ឋ​អាមេរិក អាយុ​ចន្លោះ​ពី ១៨-៣០ ឆ្នាំ កើត​ជំងឺ​លើស​ឈាម ខណៈ​កត្តា​ប្រឈម​ចម្បង​មាន​ដូច​ជា៖ ១- កត្តា​បង្ក​ជំងឺ​លើស​ឈាម​ដោយ​​ជំងឺ​ផ្សេងៗ  កត្តា​បង្ក​ឲ្យ​មាន​ជំងឺលើស​ឈាម ត្រូវ​ចែក​ចេញ​ជា ២ ដោយ​ទី ១ ហៅថា Primary Hypertension មាន​ន័យថា លើស​ឈាម​មិន​មែន​បង្ក​ដោយ​សារ​ជំងឺ​អ្វី​មួយ ហើយ​វិវត្ត​បន្តិច​ម្តងៗក្នុង​ខ្លួន​យើង ខណៈ​ប្រមាណ ៩០-៩៥ ភាគ​រយក្នុង​ចំណោម​អ្នកជំងឺ​លើស​ឈាម បង្ក​ឡើង​ដោយ​កត្តា​នេះ។ ដោយ​ឡែក កត្តា​បង្ក​ទី ២ មាន​ប្រមាណ ៥-១០ ភាគ​រយ ក្នុង​ចំណោម​អ្នក​ជំងឺ​លើស​ឈាម ហៅ​ថា Secondary hypertension ដោយ​មូលហេតុ​បង្ក​ជា​ជំងឺ​មក​ពី​បញ្ហា​សុខភាព​ផ្សេង​ទៀត បង្ក​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​តម្រង​នោម លើស​ឈាម ឬ​ប្រព័ន្ធ​អង់ដូគ្រីន […]


ជំងឺបេះដូង

ទម្លាយអាថ៌កំបាំង​សុខភាព​ម៉េចបាន​គេ​ចូលចិត្ត​ទៅ សូណា សម្បើមម្ល៉េះ!

សៅរ៍ អាទិត្យ មិន​ទាន់​ទេ ឲ្យ​តែ​មាន​អ្នក​ណា​បបួល​ទៅ​ សូ​ណា ម្នាក់ៗ​អត់​មាន​​ប្រកែក​តិច។ ទៅ​ សូណា យើង​ច្បាស់ណាស់ គឺចង់​បន្ធូរ​អារម្មណ៍​តានតឹង​ក្រោយ​ការងារ​​មិន​ខាន។ ចុះ​មាន​ដឹង​អត់? ក្រៅ​ពី​បន្ធូរ​អារម្មណ៍ សូណា​ជួយ​សុខ​ភាព​អី​ខ្លះ​ទៀត។ ចាំ "Hello គ្រូពេទ្យ" ប្រាប់​! ១- សូណា សូណា (Sauna) មាន​ប្រភព​មកពី​ប្រទេស​ហ្វាំងឡង់ ក្នុង​តំបន់​អឺរ៉ុប​ខាង​ជើង។ គឺ​ជា​បន្ទប់​បិទជិត​មួយ​ សម្រាប់​ផលិត​កម្ដៅ តាម​រយៈ​ការ​ចាក់​ទឹក​លើ​ដុំ​ថ្ម​មាន​ក្ដៅ ​ធ្វើ​ឲ្យ​សីតុណ្ហភាព​កើន​ឡើង ជា​ធម្មតា​ចាប់​ពី ៧០-១០០ អង្សា និង​ធ្វើ​ឲ្យ​សំណើម​ក្នុង​បន្ទប់ ​ធ្លាក់​ចុះ​ពី ១០-២០ ភាគរយ។ បច្ចុប្បន្ន ដោយ​សារ​បច្ចេក​វិទ្យា​សម្រួល​ការ​រស់​នៅ​កាន់​តែ​ទំនើប នាំ​ឲ្យ​បន្ទប់ សូណា គឺ​មាន​ច្រើន​ប្រភេទ ច្រើន​សណ្ឋាន។ នៅ​ពេល​សីតុណ្ហភាព​ឡើង​ដល់ ៤០ អង្សារសេ នឹង​បណ្ដាល​ឲ្យ​ស្បែក​បែក​ញើស​ខ្លាំង។ ២- អត្ថ​ប្រយោជន៍​ពី​សូណា - ជួយ​លាង​សម្អាត​ស្បែក - បង្កើន​ចលនា​ឈាម​រត់​ក្នុង​រាងកាយ - បើក​ចរន្ត​ខ្យល់​ក្នុង​ប្រហោង​ច្រមុះ - បំបាត់​ការ​ឈឺចាប់​សាច់ដុំ និង​សន្លាក់ - ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ - សម្រួល​ចលនា​សន្លាក់ - បន្ធូរ​ភាព​តានតឹង - ជំរុញ​ដំណើរ​ការ​ព្យាបាល​បញ្ហា​សុខភាព​ណា​មួយ​កាន់​តែ​មាន​ប្រសិទ្ធភាព។ សូណា អាច​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ ដោយ​សារ​ជំងឺ​សរសៃ​ឈាម​បេះដូង ព្រោះ​ពេល សូណា […]


ជំងឺបេះដូង

ពិតអត់? មាន​ជំងឺ​បេះ​ដូង ​មិន​អាច​មាន​កូន?

ស្រីៗគ្នាយើង​បារម្ភ​ជាងគេរឿងនេះហើយ ពិសេស​គ្នាយើង​មាន​ជំងឺ​បេះដូង បារម្ភ​គ្រប់រឿង ខ្លាច​បំផុត​អត់​អាច​បង្កើត​បេប៊ី គួរឲ្យស្រលាញ់ម្នាក់ពីរ ឲ្យប្តីតែម្តង។ ​តាំង​ចិត្ត​ឲ្យ​ស្ងប់ អ្វីគ្នា​យើង​កំពុង​បារម្ភ ចាំ "Hello គ្រូពេទ្យ" ប្រាប់ឲ្យ​ដឹង​ច្បាស់​ ពេល​នេះ​តែ​ម្តង។ ស្រីៗ​​មាន​ជំងឺ​បេះ​ដូង មិន​មាន​ន័យ​មិន​អាច​មាន​កូន​បាន​ទាំង​ស្រុង​ឯណា ព្រោះ​គ្រូ​ពេទ្យ​ជំនាញ​ជា​ច្រើន​ធ្លាប់​បញ្ជាក់​ថា ​ការ​គ្រប់គ្រង​អាការៈ​សុខភាព​បាន​ល្អ ​​ជា​ផ្លូវត្រួស​ត្រាយ​ ដោះស្រាយ​បញ្ហា ហើយ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ស្រីៗ​ កាត់​បន្ថយ​ហានិភ័យ​ដោយ​ចៃដន្យ​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន។ ១- ប្រភេទជំងឺបេះដូង បញ្ហា​បេះដូង មាន​ ៣ ប្រភេទខុសៗគ្នា អាច​កំណត់​អនាគត​ស្រីៗ អាច​ពពោះ បង្កើត​អូនៗ​ស្នង​ត្រកូល​បាន ឬអត់ ដូចជា៖ - ពពោះ​បាន៖ ជំងឺ​បេះដូង អាច​ឲ្យ​ស្រីៗ​គ្នា​យើង​ពពោះ និង​ផ្តល់​កំណើត​ឲ្យបេប៊ីបាន ដូចជា ជំងឺ​រំញ័រ​សំឡេង​បេះដូង​ខុស​ធម្មតា ជំងឺ​បេះដូង​លោត​ខុស​ចង្វាក់ ប្រឹស​បេះដូងគន្លាស់​ខុស​ធម្មតា និង​ជំងឺ​លើស​ឈាម ​ជាដើម។ - ប្រហែល​អាច៖ ប្រភេទ​ជំងឺ​បេះដូង​ផ្សេង​ទៀត ​តម្រូវ​ឲ្យ​យើង​គួរ​ប្រឹក្សា​យោបល់​ពី​គ្រូពេទ្យ​ មុន​សម្រេច​ចិត្ត​មាន​ផ្ទៃ​ពោះ ដូចជា ជំងឺ​ត្បៀត​ប្រឹស​បេះដូង ដាក់​ប្រឹស​សិប្បនិម្មិត រីក​សាច់​ដុំ​បេះដូង និង​ជំងឺ​ប្រហោង​បេះដូង​រួម​តូច​ដោយ​សារ​សាច់​ដុំ​រីក​ធំ​ ជាដើម។ - មិន​អាច​ពពោះ​បាន៖ ជំងឺបេះដូង ដាច់​ខាត​ចៀស​វាង​មាន​ផ្ទៃ​ពោះ​នោះ​ មានដូចជា ជំងឺម៉ាហ្វង់ (Marfan […]


ជំងឺបេះដូង

Coronary Artery Anomaly (សរសៃឈាមបេះដូងខុសប្រក្រតី)

និយមន័យ ១- អ្វី​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រតី? ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រតី កើត​ឡើង​ពេល​មាន​ការ​ប្រែ​ប្រួល​ទំហំ និង​រូបរាង​នៃ​សរសៃ​ឈាម​អាក់ទែ​តូចៗ ដែល​មាន​តួនាទី​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះ​ដូង។ ភាគ​ច្រើន​តែង​កើត​លើ​អ្នក​មាន​វិបត្តិ​អវយវៈ​ និង​ជំងឺ​បេះដូងពី​កំណើត។ ២- កើត​ញឺកញាប់​ដែរ​ទេ? បើ​មាន​ចម្ងល់​ពាក់​ព័ន្ធ​ជំងឺ​នេះ សូម​សាក​សួរ​វេជ្ជបណ្ឌិត​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? ទោះ​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រតី​មាន​ច្រើន​ប្រភេទ​ក៏​ពិត​មែន ប៉ុន្តែ​មាន​តែប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ​អាចបង្ក​ចេញ​ជា​រោគ​សញ្ញា​ អ្នកជំងឺ​ខ្លះ​មាន​តាំង​ពី​ក្មេង ​​ខ្លះ​ទៀត​ទាល់​តែ​ពេញ​វ័យ​ទើប​លេច​ចេញរោគ​សញ្ញា​ ហើយករណីខ្លះ​មិនមាន​សញ្ញា​អ្វីទាំងអស់​រហូត​ពេល​គាំង​បេះដូង​ស្លាប់ ​ទើប​ដឹង​ពី​មូលហេតុ។ រោគ​​សញ្ញា​កើត​មាន​លើ​បេប៊ី ​និងក្មេងៗ មាន​ដូច​ជា៖ – ស្បែក​ស្លេក – បែក​ញើស – មិន​ព្រម​បៅដោះ – ពិបាក​ដក​ដង្ហើម។ ឯរោគ​សញ្ញា​លើ​ក្មេង​ជំទង់ ​មនុស្ស​ពេញវ័យ និង​ចាស់ៗ មាន៖ – ល្ហិត​ល្ហៃ – ហត់​ពេល​ហាត់​ប្រាណ ឬ​សម្រាក – សន្លប់​បាត់​ស្មារតី​ពេល​កំពុង​ហាត់​កីឡា – ឈឺ​ទ្រូង​ពេល​ហាត់​ប្រាណ ឬ​ក្រោយ​ហាត់​ប្រាណ។ ករណី​គាំង​បេះដូង​ស្លាប់​ភ្លាមៗ ជា​មូលហេតុ​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាង​គេ ​ដោយសារ​តែ​ពេល​ហាត់​ប្រាណ​សរសៃ​ឈាម ​អាច​នឹង​វេញ​ចូល​គ្នា​ ជាមួយ​​សរសៃ​ឈាម​ផ្សេង​ទៀត​បង្ក​ឲ្យ​ស្ទះ​លំហូរ​ឈាម​រត់​ទៅ​ចិញ្ចឹម​បេះដូង។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​សិន​ជាយើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ ឬ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ មូលហេតុបង្ក ៥- អ្វីខ្លះជាមូលហេតុបង្ក? មក​ទល់​នឹង​ពេល​នេះ គ្រូពេទ្យ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅ​ឡើយ ​ដោយ​សារ​ការ​វិវត្តនៃ​សរសៃ​ឈាម​តូចៗ​ទាំង​នេះ មាន​តាំង​ពី​អំឡុង​ពេល​បង្ក​កំណើត​ម្ល៉េះ​ តែ​មាន​អំណះ​អំណាង​ បង្ហាញ​ថា​ អ្នក​មាន​វិបត្តិ​បេះដូង​ពី​កំណើត ​ឧស្សាហ៍​ជួប​បញ្ហានេះ​ជាង​គេ​ ខណៈ​វិបត្តិ​បេះដូង​ទាំង​នោះ​រួម​មាន៖ – រោគ​ចតុសញ្ញា​​ហ្វាឡូ​ត (Tetralogy of Fallot ) – ជំងឺ​បេះដូង​ចំហ​ថត​រួម​គ្នា (Truncus […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ