សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺបេះដូង

នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់

ជំងឺ​បេះដូង​ជា​ជំងឺ​ម្យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី នៃ​មុខងារ​របស់​បេះដូង ការ​ខូច​ខាត​រចនា​សម្ព័ន្ធ​បេះដូង។ ជំងឺ​បេះដូង​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​មិន​មែន​កើត​តែ​លើ​មនុស្ស​ចាស់​នោះ​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​មាន​ជំងឺ​បេះដូង​ដែរ។ ​ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ លោក​វេជ្ជបណ្ឌិត សុខ ជួរ បាន​បែង​ចែក​ជំងឺ​បេះដូង​ជា​ប្រភេទ​ដាច់​ពី​គ្នា គឺ​ជំងឺ​បេះដូង​ពី​កំណើត និង​ជំងឺ​បេះដូង​កើត​ពេល​ក្រោយ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​ជំងឺបេះដូងពីកំណើត និងជំងឺបេះដូងកើតពេលក្រោយ ដែល​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ។ ១- ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ពោះ​ម្តាយ​ម្ល៉េះ ដោយ​បេះដូង​របស់​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។ ជំងឺ​បេះដូង​ពី​កំណើត​ស្មុគស្មាញ​ខ្លាំង និង​មាន​ច្រើន​ប្រភេទ ដូចជា ជំងឺ​បេះដូង​ប្រហោង​ថត​លើ បេះដូង​ប្រហោង​ថត​ក្រោម បេះដូង​ប្រហោង​ពី​សរសៃ​អាអក ទៅ​សរសៃ​អាកទែ ឬ​បេះដូង​មាន​សរសៃ​ធំៗ​ខ្វែង​គ្នាជាដើម។ ចំពោះ​កត្តា​នាំ​ឲ្យ​កុមារ​មាន​ជំងឺ​បេះដូង​ពី​កំណើត​មាន​ដូចជា កត្តា​តំណពូជ ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ឬ​ម្តាយ​ញ៉ាំ​ស្រា ជក់បារី​ពេល​មាន​ផ្ទៃពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​ ​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា ២- ជំងឺ​បេះដូង​កើត​ក្រោយ ជំងឺ​បេះដូង​​កើត​ក្រោយ ជា​ជំងឺ​បេះដូង​កើត​ឡើង​ពេល​មនុស្ស​វិវត្ត​ធំធាត់ អាយុ​កាន់​តែ​ច្រើន។ ចំពោះ​កក្តា​ដែល​ជំរុញ​ឲ្យ​មាន​ជំងឺ​បេះដូង ដូចជា ចំណី​អាហារ […]


ជំងឺបេះដូង

សញ្ញាគួរឲ្យបារម្ភ នៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម

ជំងឺ​បេះដូង​មាន​ច្រើន​ប្រភេទ តែ​ក្នុង​ចំណោម​នោះ​មាន​តែ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​មួយ​ប៉ុណ្ណោះ ដែល​គ្រោះថ្នាក់​បំផុត និង​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ ១- អ្វី​ទៅ​ជា​ជំងឺ​ស្ទះ​សសៃ​ឈាម​បេះដូង? ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា គាំងបេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះ​ខ្លាញ់ និង​​កំណក​​ឈាម។ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ស្តែង​ឡើង​បណ្តាល​មក​ពី​កត្តា​គ្រោះថ្នាក់​ផ្សេងៗ ដូចជា កត្តា​អាយុ ជក់បារី មានបញ្ហា​តម្រងនោម មាន​ជំងឺ​ទឹកនោម​ផ្អែម ធាត់​ពេក មាន​ជាតិ​ខ្លាញ់​ច្រើន ស្ត្រេស​ជាដើម។ ២- អាការៈ​គាំង​បេះដូង ចុក​ណែន​ដើម​ទ្រូង នៅ​ពេល​ធ្វើការ​តិចតួច ឡើង​ជណ្តើរ លើក​របស់​ធ្ងន់ ​ជា​សញ្ញា​ដំបូង នៃ​អាការៈ​គាំង​បេះដូង។ នៅ​ពេល​ជំងឺ​នេះ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ថា សូម្បី​តែ​អ្នក​ជំងឺ​នៅ​ស្ងៀម​ក៏​ចុក​ដើម​ទ្រូង​ដែរ ដែល​ការ​ចុក​នេះ​មាន​រយៈពេល​យូរ លើស​ពី ៣០នាទី និង​មាន​អាការៈ​មួយ​ចំនួន​បន្ថែម​ទៀត​ដូចជា ហត់ បែកញើស អស់កម្លាំង ឬ​វិលមុខ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ២- វិធី​សង្គ្រោះ​អ្នក​ជំងឺ​គាំងបេះដូង ជំងឺ​គាំង​បេះដូង​អាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី ទាមទារ​ឲ្យ​ព្យាបាល​ជា​បន្ទាន់។ ប្រសិន​អ្នក​ជំងឺ​ចុក​ដើម​ទ្រូង​ខ្លាំង​ភ្លាម មាន​តែ​វិធី​សង្គ្រោះ​បឋម​ប៉ុណ្ណោះ​ដែល​អាច​ជួយ​បាន […]


លើសជាតិខ្លាញ់

មានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង

ដោយសារ​របបអាហារ​សម្បូរបែប រួមផ្សំ​នឹង​ទម្លាប់​ខ្ជិល​ហាត់ប្រាណ​ទៀតនោះ យុវជន​ភាគច្រើន មិនថា នៅ​អឺរ៉ុប ឬអាស៊ី​ទេ មានរាងកាយ​ធាត់ សម្បូរ​ជាតិខ្លាញ់ ឬកូលេស្ដេរ៉ូល ហើយ​បញ្ហា​នេះ ក៏ធ្វើឲ្យ​ពួកគេ មាន​សម្ពាធឈាម​ខ្ពស់ ឬលើសឈាម​ទាំង​​វ័យ​ក្មេង។ អ្វីដែល​ដែល​គួរឲ្យព្រួយបារម្ភ និង​ប្រុងប្រយ័ត្ន​នោះ គឺ​យុវជន ដែល​មាន​អាយុ​ពី ១៨-៣៩​ឆ្នាំ មាន​បញ្ហា​កូលេស្ដេរ៉ូល​ខ្ពស់ និង​លើសឈាម ប្រឈម​កើត​ជំងឺ​គាំង​បេះដូង ខ្សោយ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល នៅពេល​ពួកគេ​ចាស់ទៅ។ នេះបើតាម​លទ្ធផល​ការសិក្សា​របស់​សាកលវិទ្យាល័យ​អាមេរិក​ជាច្រើន ក្រោម​ការឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​អាមេរិក។ ការសិក្សានេះ ធ្វើឡើង​លើមនុស្ស ៣៦​ ០៣០​នាក់ និងបាន​តាមដាន​រយៈពេល ១៧​ឆ្នាំ។ ក្រោយការ​តាមដាន លទ្ធផល រកឃើញ​ថា ជំងឺបេះដូង មាន ៤ ៥៧០​ករណី ជំងឺ​ខ្សោយបេះដូង មាន ៥ ១១៩​ករណី និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល មាន ២ ៨៦២​ករណី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! អ្នកស្រាវជ្រាវ ថា លទ្ធផលនេះ ជាភស្ដុតាង​បន្ថែមទៀត បញ្ជាក់ថា ការកើនឡើង​សម្ពាធឈាម […]


លើសជាតិខ្លាញ់

នេះជាមូលហេតុ មុខឡើងក្រហមចេញសរសៃ ព្យាបាលធម្មតាមិនជាទេ

មុខ​ក្រហម ឬ​ជំងឺ​មុន​មុខ​ក្រហម ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​​ឧស្សាហ៍​កើត​លើ​ស្រីៗ ដោយ​ចេញ​សរសៃរ​តូច​ឆ្មារៗ​នៅ​លើ​ថ្ពាល់ ច្រមុះ ថ្ងាស និង​មាន​កន្ទួល​តូចៗ​ដូច​មុន។ ១- មូលហេតុ​កើត​ជំងឺ​មុខ​ក្រហម ជំងឺ​មុខ​ក្រហម បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ដូចជា កត្តា​តំណពូជ បរិស្ថាន ការ​ញ៉ាំ​ភេសជ្ជៈ​ក្តៅ ឬហឹរ ត្រូវ​ពន្លឺ​ថ្ងៃ ការ​ប្រើ​គ្រឿង​សម្អាង ម្សៅ​លាយ ដែល​​មាន​ជាតិ​គ័រទីកូអ៊ីត ឬ​ស្តេរ៉យ​រយៈពេល​យូរ។ លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ  ថា ការ​ប្រើ​ម្សៅ​លាយ ដែល​ដូចជា​ម៉ៃដា ព្រួញបី ឬ​​ត្រចៀកកាំ និងថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើ​ឲ្យ​រមាស់​ស្បែក ស្បែក​កាត់​ទៅ​ជា​ស្តើង ស្ងួត យូរៗ​ទៅ កាលណា​ត្រូវ​កម្តៅ​ថ្ងៃ​ឆាប់​ក្រហម ចេញ​សរសៃ​ពេញ​មុខ ឬ​ជាំ​មុខ។ ២- វិធីព្យាបាលមុខក្រហម ទាំង​ប្រុស​ទាំង​ស្រី កាលណា​កើត​ជំងឺ​មុខ​ក្រហម​ហើយ​ពិបាក​ព្យាបាល​បន្តិច ការ​ប្រើ​ថ្នាំ​លេប ឬ​លាប មិន​អាច​ព្យាបាល​ជា​ដាច់​ទេ តម្រូវ​ឲ្យ​ព្យាបាល​ដោយ​ម៉ាស៊ីន​ឡាស៊ែ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង ឯកទេស​ជំងឺសើស្បែក និងសម្ផស្ស។ អត្ថបទពាក់ព័ន្ធ៖  លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ​ធ្វើ​ម៉េច​អាចកម្ចាត់​ស្នាម​​មុនឲ្យ​បាត់ ១០០%​ បាន? លោក​វេជ្ជបណ្ឌិត ហេង យូសេង […]


លើសជាតិខ្លាញ់

អាហារល្អៗជួយ​បេះដូងមានសុខភាពល្អ

សុខភាព​បេះដូង ជារឿង​សំខាន់​បំផុត គ្នា​យើង​ទាំង​អស់ត្រូវ​យក​ចិត្ត​ទុកដាក់ឲ្យ​បាន​ច្រើន ព្រោះ​ជំងឺ​បេះ​ដូង ពិសេស ជំងឺ​ថប់​បារម្ភ បាន​ឆក់​យក​ជីវិត​មនុស្ស​​រៀង​រាល់​ឆ្នាំ ពិសេស​បើ​មាន​បញ្ហា​បេះ​ដូង​ហើយ ក៏​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​នោះដែរ។ យ៉ាង​ណា យើង​អាចរក្សា​សុខភាព​បេះដូង​ឲ្យ​បាន​ល្អ ដោយ​កុំជក់​បារី កុំផឹកស្រា​លើស​កម្រិត និងញ៉ាំអាហារ​ល្អ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ក្នុង​អត្ថបទ​នេះ។ ១- ប្រូតេអ៊ីនសណ្តែក សណ្តែក មិន​ត្រឹម​តែ​មាន​តម្លៃ​ទាប​នោះទេ ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់ វីតាមីន ជាតិសរសៃ និង​សារធាតុ​រ៉ែ​​ សម្រាប់​ជំនួយ​បេះ​ដូង​។ លើល​ពី​​ទៀត​ អ្នក​ជំនាញ​បាន​សិក្សា​​រក​ឃើញ​ថា អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដូច​ជា​ សណ្តែក អាច​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់អាក្រក់​ Triglycerides ជួយឲ្យ​បេះ​ដូង​​មាន​សុខ​ភាព​ល្អ។ សណ្តែក ​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត​ខ្លះៗ​ ប៉ុន្តែសម្បូរ​ជាតិខ្លាញ់ Polyunsaturated បន្ថែម​លើ​វីតាមីន​ និង​សារធាតុ​រ៉ែ​ ដែល​មាន​ស្រាប់សម្រាប់​ជំនួយ​បេះ​ដូង។ យើង​ងាយ​បាន​សារធាតុ​ប្រូតេអ៊ីន​​ពី​សណ្តែក ដូចជា តៅហ៊ូ ឬសណ្តែក​បារាំង។ ពេល​ញ៉ាំ​គ្រាប់ធញ្ញជាតិ​ ​គួរ​ចាក់​ទឹក​សណ្តែក​បន្ថែម ប៉ុន្តែ​ពេល​​ញ៉ាំ​សណ្តែក គួរ​​តាម​ដាន​កម្រិត​អំបិល​មាន​ក្នុង​សណ្តែកដូច​គ្នា ព្រោះ​ជាតិ​សូដ្យូម​ អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​បាន។ ២- ផ្លែប៊ើរី ផ្លែ​ប៊ើរី គឺ​មាន​​ជា​ច្រើនប្រភេទ រាប់​បញ្ចូល​ទាំង Raspberry ស្ត្រប៊ើរី​ ដែល​សុទ្ធសឹងមាន​ផ្ទុក​សារធាតុ​​ប្រឆាំង​ការ​រលាក (Anti-inflammatories) ហើយ​សារ​ធាតុ​នេះ​ […]


ជំងឺបេះដូង

Viral pharyngitis (ជំងឺរលាក​បំពង់​ក​ដោយ​សារ​មេរោគ)

និយម​ន័យ១- អ្វី​ទៅ​ជា​ជំងឺ​រលាក​បំពង់​ក​ដោយ​សារ​មេរោគ? ជំងឺ​រលាក​​បំពង់​ក​ដោយ​សារមេរោគ សំដៅ​លើ​​ការ​រលាក​ផ្នែក​មួយ​របស់​បំពង់​ក ដែល​ស្ថិតនៅ​ចន្លោះ ក្រពេញ​អាមីដាល់​និង​បំពង់​ក (Larynx)។ ២- ​ជំងឺ​រលាក​បំពង់​ក​ដោយ​សារ​មេរោគកើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​នេះ កើត​ឡើង​ញឹក​ញាប់ ទៅ​លើ​មនុស្ស​គ្រប់​វ័យ។ បើ​មាន​ចម្ងល់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- រោគ​សញ្ញា​ជំងឺ​រលាក​បំពង់​ក​ដោយ​សារ​មេរោគ​​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺរលាក​បំពង់​ក​ដោយ​សារ​មេរោគ ​មាន​ដូច​ជា៖ – ពិបាក​លេប​ – គ្រុន​ក្ដៅ – ឈឺ​សន្លាក់ ឬ​សាច់ដុំ – ឈឺ បំពង់​ក – ឈឺ ហើម​ក្រពេញ​ទឹក​រងៃ នៅក អាច​នៅ​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ​បើ​មាន​ចម្ងល់​អ្វី​មួយ​ ទាក់​ទង​នឹង​រោគ​សញ្ញា​ផ្សេង​ទៀត សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? បើ​ប្រទះ​ឃើញ​រោគ​សញ្ញាដូច​បាន​​រៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ​អ្វី​មួយ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ រាង​កាយ​មនុស្ស​ម្នាក់ៗ​ ដំណើរ​ការ​ខុស​ៗ​គ្នា ដូច​នេះ​ជា​ការ​ល្អ​ ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ដំណោះ​ស្រាយ​ព្យាបាល​ត្រឹម​ត្រូវ។ មូល​ហេតុបង្ក៥- មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​បំពង់ក​ដោយ​សារ​មេរោគ? ជំងឺ​នេះ អាច​កើត​មាន​ដោយ​សារ​តែ​ការ​បង្ក​រោគ​ដោយ​វីរុស ទៅ​លើ​ផ្នែក​ផ្សេង​ទៀត​របស់​សរីរាង្គ ដូច​ជា ​សួត ឬ​ពោះ​វៀន។ ករណី​ឈឺ​ក ភាគ​ច្រើន​ គឺ​បង្ក​ដោយ​វីរុស។ កត្តា​ហានិភ័យ៦- អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​ឲ្យ​កើត​ជំងឺ​នេះ? មាន​កត្តាប្រឈម​កើត​ជំងឺ​នេះរលាក​បំពង់​ក​ដោយ​សារ​មេរោគ មាន​ដូច​ជា៖ – វ័យក្មេង – ជក់​បារី ឬនៅ​ជិត​អ្នក​ជក់​បារី – រស់​នៅ ឬ​ធ្វើ​ការ​នៅ​ជិត​កន្លែង​ដែល​បង្ក​ជំងឺ ដូចជា កន្លែង​ថែ​ទាំ​ក្មេង សាលារៀន បន្ទាយ​ទាហាន​ជាដើម – ជំងឺ​ទឹក​នោម​ផ្អែម – […]


ជំងឺលើសសម្ពាធឈាម

បើអ្នកផ្ទះមានជំងឺលើសឈាម ហាមធ្វើរឿងប៉ុន្មានយ៉ាងនេះ

​លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ ភាគ​ច្រើន​កើត​លើ​មនុស្ស​ចាស់ៗ ពិសេស​អ្នក​ដែល​ផឹក​ស្រា ជក់​បារី​ជា​ប្រចាំ ឬ​អ្នក​ធាត់ៗ ចូល​ចិត្ត​ញ៉ាំ​ប្រៃ និង​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម។ បញ្ហា​តម្រងនោមនេះ​អាច​សម្លាប់​មនុស្ស​បាន​គ្រប់​វិនាទី បើ​សិន​ជា​ធ្វេស​ប្រហែស​តែ​បន្តិច ដូច្នេះ​ហើយ​បើ​នៅ​ផ្ទះ​មាន​សមាជិក​គ្រួសារ ឬ​ម៉ាក់ប៉ា​មាន​ជំងឺ​លើស​ឈាម យើង​មិន​ត្រូវ​ធ្វើ​រឿង​ប៉ុន្មាន​យ៉ាង​នេះ​ឡើយ។ ១– កុំ​ធ្វើ​រឿង​ពិបាក​ចិត្ត កាល​ណា​ជួប​រឿង​ពិបាក​ចិត្ត ស្ត្រេស ឬ​ខឹង អាច​ឲ្យ​អ្នក​ជំងឺ​លើស​ឈាម​ឡើង​សម្ពាធ​ឈាម​លឿន​បំផុត ដែល​ជាហេតុ​អាច​បង្ក​ឲ្យ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន ដូច្នេះ​យើង​មិន​ត្រូវ​បង្ក​រឿង​ស្មុគ​ស្មាញ​ក្នុង​ផ្ទះ​ឡើយ។ ត្រូវ​ចាំ​ថា អ្នក​ជំងឺ​លើស​ឈាម​ត្រូវ​ចៀស​វាង​អារម្មណ៍​តាន​តឹង ស្មុគ​ស្មាញ នោះ​ទើប​មិន​ប៉ះពាល់​ដល់សម្ពាធ​ឈាម។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​ ​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស ២– កុំ​ញ៉ាំ​ប្រៃ ញ៉ាំ​ប្រៃ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​លើស​ឈាម អ៊ីចឹង​យើង​ចាំបាច់​ត្រូវ​រក្សា​សម្ពាធ​ឈាម​អ្នក​ជំងឺ​ឲ្យ​មាន​លំនឹង​ដោយ​កំណត់​ជាតិ​ប្រៃ​ក្នុង​របប​អាហារ​ទាប។ បើ​អ្នក​ផ្ទះមាន​អ្នក​កើត​ជំងឺ​លើស​ឈាម យើង​ត្រូវ​បែង​ចែក​របប​អាហារ​ដាច់​ឡែក​ពី​គ្នា ឬ​ញ៉ាំ​អាហារ​​សាប​បន្តិច​ទាំង​អស់​គ្នា​រឹត​តែ​ល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣– លេប​ថ្នាំ​ទៀងទាត់ កុំ​ខាន​ឲ្យ​សោះ អ្នក​ជំងឺ​លើស​ឈាម​ទោះ​កម្រិត​ណា​ក៏​ដោយ តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាប់​ជា​ប្រចាំ ទោះ​ជា​ជំងឺ​មិន​ធ្វើ​ទុក្ខ​ក៏​ដោយ ដើម្បី​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ថេរ និង​អាច​គ្រប់​គ្រង​បាន​ល្អ។ កាលណា​អ្នក​ជំងឺ​លេប​ថ្នាំ​មិន​បាន​ទៀង​ទាត់​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ចុះ ឯ​ការប្រើ​​ថ្នាំ​លែងសូវ​​មាន​ប្រសិទ្ធភាព ​អាច​​តម្រូវ​​ឲ្យ​​ផ្លាស់​ប្ដូរ​​ថ្នាំ​​ថ្មី​​វិញ។ ​ករណី​​អ្នក​​ជំងឺ​មាន​​ទាំង​​ជំងឺ​​ទឹក​នោម​​ផ្អែម​ និង​​លើស​​ឈាម​អម​ជាមួយ​គ្នា ការ​​ថែ​ទាំ​​ គឺហ្មត់ចត់ ទាំង​ចំណី​អាហារ ផ្លូវ​ចិត្ត​ និង​​ការ​​ព្យាបាល​​ដោយ​​ថ្នាំ។ […]


សុខភាពបេះដូង

ក្បួនងាយៗ បន្ថយហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

និយាយ​ដល់​បញ្ហាជំងឺ​ថប់​បារម្ភ និង​ដាច់​សរសៃ​ឈាម​ខួរក្បាល នរណា​ក៏​តក់ស្លុក​ដែរ ព្រោះ​អាច​ឆក់​យក​ជីវិត​យើង​គ្រប់​វិនាទី។ ទោះ​បី​ជា​ជំងឺ​ទាំង ២ មុខ​នេះ​កាច​សាហាវ​ពិត​មែន តែ​យើង​អាច​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​បាន តាមរ​យៈ​សកម្មភាព របៀប​របប​រស់នៅ និង​ហូប​ចុក​ប្រចាំ​ថ្ងៃ។ អង្គការ​សុខភាព​ពិភពលោក (WHO) បានណែនាំនូវ​តិចនិក​ងាយៗ ៦ យ៉ាង ដើម្បី​បន្ថយ​ហានិភ័យ​​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល​។ ១- កុំ​ជក់​បារី ជក់បារី ឬ​ស្រូប​ផ្សែង​បារី​ពី​គេ នាំ​ឲ្យ​កើត​ជំងឺ​ច្រើន​មុខ ក្នុង​នោះ​ក៏​មាន​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ ដូច្នេះ​យើង​កុំ​សាក​វា​ឲ្យ​សោះ តែ​បើ​ជ្រុល​ជា​ជក់​ហើយ ត្រូវ​ព្យាយាម​ផ្តាច់​វា ដើម្បី​សុខភាព​យើង។ អត្ថបទពាក់ព័ន្ធ៖ វិធីសង្គ្រោះបឋម ពេលជួបករណីមានមនុស្សគាំងបេះដូង ២- កុំ​ញ៉ាំ​ប្រៃ ញ៉ាំ​ប្រៃ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​យើង​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន ​មាន​បញ្ហា​តម្រង​នោម មាន​បញ្ហា​សរសៃ​ឈាម កើត​ជំងឺ​លើស​ឈាម យក​ល្អ​យើង​គួរ​ញ៉ាំអំបិល​តិច​ជាង ៥ ក្រាម/ថ្ងៃ (១ស្លាប​ព្រា​កាហ្វេ) ក្នុង​របប​អាហារ​យើង។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​ប្រៃ គ្រោះថ្នាក់​ខ្លាំង កើត​លើស​ឈាម​ផង មហារីក​ផង ៣- ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន សាច់​ញ៉ាំ​ទៅ​ឆ្ងាញ់ សម្បូរ​ប្រូតេអ៊ីន​ពិត​មែន តែ​បើ​ញ៉ាំ​ច្រើន​ពេក​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​វិញ​ទេ ដូច្នេះ​គួរ​តែ​ងាក​មក​ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​វា​សម្បូរ​វីតាមីន ជាតិ​ទឹក និង​កាក​សរសៃ ធ្វើឲ្យ​ស្បែក​ស្អាត ងាយ​ស្រួល​រំលាយ​អាហារ មាន​សារធាតុ​ចិញ្ចឹម​ចាំបាច់​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ៤- ហាត់​ប្រាណ​ជា​ប្រចាំ ហាត់​ប្រាណ​ទៀង​ទាត់​ជួយ​សុខភាព​យើង​ច្រើន​ណាស់ ជំងឺ​ដង្កាត់​ក៏​មិន​សូវ​កើត​មាន​ទេ […]


ជំងឺបេះដូង

ប្រយ័ត្ន! កត្តាទាំងនេះធ្វើឲ្យយើងប្រឈមបញ្ហាសរសៃឈាមបេះដូង

គាំងបេះដូង សម្លាប់​មនុស្សរាប់លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ខណៈជំងឺ​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្ពស់​ស្លាប់​ដោយ​គាំង​បេះដូង គឺ​ជំងឺសរសៃឈាមបេះដូង​តែ​ម្តង។ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ នឹង​លើកឡើង​ពី​អត្ថបទ​មួយពាក់ព័ន្ធ​កត្តា​នាំ​ឲ្យ​លើ​ជំងឺ​សរសៃ​ឈាម​បេះដូង អាច​ជួយ​យើង​ចេះ​ការពារ​ខ្លួន​បាន។ ជំងឺ​បេះ​ដូង​ បណ្តាល​មក​ពី​ស្ទះ​សរសៃ​ឈាម​ចិញ្ចឹម​បេះ​ដូង​ ​គេ​ស្គាល់​​ថា​ជា​ជំងឺ​សរសៃឈាម​អាកទែ​​ ជា​មូលហេតុ​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​នៅ​ជុំ​វិញ​ពិភព​លោក​។​ ជំងឺគំរាម​កំហែង​អាយុ​ជីវិត​នេះ​ កើត​ចេញ​មក​ពី​ការ​កកស្ទះខ្លាញ់​​នៅ​ក្នុង​សរសៃ​អាកទែ ​រា​រាំង​ឈាម​មិន​ឲ្យ​ហូរ​ទៅ​កាន់​បេះ​ដូង​បាន​។​ បើគ្មាន​ការ​ផ្គត់​ផ្គង់​ឈាម​បាន​គ្រប់​គ្រាន់​ បេះ​ដូង​អាច​នឹង​ទទួល​រង​គ្រោះដោយ​សារ​កង្វះ​អុក​ស៊ី​ហ្សែន​​។​ ខណៈ​កត្តា​ប្រឈមទាំងនេះ​ សុទ្ធ​តែ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​បាន​គ្រប់​ពេល៖​ ១- កម្រិតកូលេស្តេរ៉ូលក្នុងឈាមមិនល្អ នេះ​មាន​ន័យ​ថា​ យើង​​មាន​ជាតិ​កូលេស្តរ៉ូល​ LDL ច្រើន​ពេក​ (ខ្លាញ់​អាក្រក់​) និង​កូលេស្តេ​រ៉ូល​ HDL តិច​ពេក​ (ខ្លាញ់ល្អ)​។​ ២- សម្ពាធឈាមខ្ពស់ ឬលើសឈាម ​មាន​សម្ពាធ​ឈាម​ខ្ពស់​ សំដៅ​លើ​សម្ពាធ​ឈាមនៅ​ត្រឹម​ ឬ​លើ​ ១៤០/៩០ មិល្លីម៉ែត្របារ៉ត ក្នុង​រយៈពេល​យូរ​។​ សម្រាប់អ្នក​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​តម្រង​នោម​រ៉ាំ​រ៉ៃ​ សម្ពាធឈាមគួរនៅត្រឹម ឬស្មើ​១៣០/៨០ មិល្លីម៉ែត្របារ៉ត ហើយ​បើ​ខ្ពស់​ជាង​នេះ​ ចាត់​ទុក​ថា​ជា​សញ្ញា​ជំងឺលើស​ឈាម​ហើយ​។​ ៣- ជក់បារី ជក់​បារី​ មាន​ផល​ប៉ះពាល់អាក្រក់​ទៅ​លើ​សរសៃ​ឈាម​ អាច​នឹង​នាំ​ទៅ​ដល់​កម្រិត​កូលេ​ស្តេរ៉ូលមិនល្អ​ បង្កើន​សម្ពាធ​ឈាម​ឲ្យ​កើន​ខ្ពស់​។​ ជក់​បារី​ ត្រូវ​​​គេ​ដឹង​ថា ​បាន​ធ្វើឲ្យកម្រិត​​ផ្គត់​ផ្គង់​អុក​ស៊ី​ហ្សែន​ទៅ​កាន់​ជាលិកាថយចុះ​។​ ៤- មានភាពស៊ាំនឹងអ័រម៉ូនអាំងស៊ុយលីន គ្នា​យើងដែល​មាន​ភាព​ស៊ាំ​នឹង​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន ​បើ​រាង​កាយ​មិន​អាច​ដំណើរ​ការ​អ័រម៉ូន​អាំង​ស៊ុយ​លីន​​បាន​​ត្រឹម​ត្រូវ (​អ័រ​ម៉ូន​ទទួល​ខុស​ត្រូវ​កែតម្រូវ​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​ផលិត​ថាម​ពល​) អាច​ប្រឈម​ខ្ពស់​ធ្វើ​ឲ្យ​មានជំងឺ​សរសៃឈាម​បេះ​ដូង។​ ៥- ជំងឺទឹកនោមផ្អែម គ្នា​យើង ឬម៉ាក់អ៊ំកើត​ជំងឺ​ទឹក​នោម​ផ្អែម​ […]


សុខភាពបេះដូង

វិធីសង្គ្រោះបឋម ពេលជួបករណីមានមនុស្សគាំងបេះដូង

ជំងឺ​គាំងបេះដូង ត្រូវ​ចាត់​ទុក​ជា​ឃាតក​ផ្លេក​បន្ទោរ អាច​ឆក់​យក​ជីវិត​យើង​គ្រប់​វិនាទី ហេតុ​នេះគ្នា​យើង សុទ្ធតែជួប​​ហេតុ​ការណ៍​គាំង​បេះដូង​កើត​ឡើង ឬ​ចំពោះ​នរណា​ម្នាក់ ដែល​ជា​ករណី​ត្រូវ​សង្គ្រោះ​បន្ទាន់ ដើម្បី​ជួយ​ជន​រងគ្រោះ​អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់។ យ៉ាង​ណា​ ដើម្បី​សង្គ្រោះ​ករណី​គាំងបេះ​ដូង ត្រូវស្គាល់​ពី​រោគ​សញ្ញាគាំង​បេះ​ដូង ពិសេស​វិធី​សង្គ្រោះ​បឋម ដែល​មាន​រៀប​រាប់​ក្នុង​អត្ថបទ​នេះ​ជាមុន​សិន។ ១- រោគ​សញ្ញា​មុន​គាំង​បេះដូង រោគ​សញ្ញា​គាំង​បេះ​ដូង អាច​លេច​ចេញ​ឲ្យ​យើង​ដឹង​មុន ឬ​មិន​លេច​ចេញ​រោគ​សញ្ញា​អ្វី​ក៏​មាន​ ខណៈ​រោគ​សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​បំផុត មាន​ដូចជា៖ – មាន​អារម្មណ៍ មិន​ស្រួល​ក្នុង​ទ្រូង រួម​មាន ​ណែនទ្រូង ឈឺ ដោយ​បញ្ហា​ទាំង​នេះ​ កើត​ឡើង និង​បាត់​ទៅ​វិញជា​ច្រើន​ដង ហើយ​រាល់​ដង កើត​ឡើង​ជា​ច្រើន​នាទី ទើប​បាត់​ទៅ​វិញ។ – មាន​អារម្មណ៍​មិន​ស្រួល ផ្នែក​ខាង​លើ​រាង​កាយ រួម​ជាមួយ​អាការៈ​ឈឺ​ខ្នង ថ្គាម ក ដៃ ស្មា​ខាង​ឆ្វេង និង​ធ្មេញ។ ពេល​ខ្លះ ក៏​មាន​ឈឺ​ទ្រូង​ផង​ដែរ។ – ដក​ដង្ហើម​មិន​ប្រក្រតី – បែក​ញើស​ខ្លាំង – ឈឺក្បាល – ហត់​ខ្លាំង – វិល​មុខ – ក្អួត – មិន​រំលាយ​អាហារ – ក្រហាយ​ទ្រូង – បាត់​បង់​ស្មារតី​ម្ដង​ម្កាល ក្រៅ​ពី​នេះ ប្រសិន​បើ​​ធ្លាប់​ឈឺ​ទ្រូង​យូរ​ជាង ១៥​នាទី យើង​ងាយ​នឹង​កើត​​ជំងឺ​គាំង​បេះ​ដូង​ណាស់។ ២- វិធី​សង្គ្រោះ​បឋម​ករណី​គាំង​បេះ​ដូង – ត្រូវ​រក​ជំនួយ​សង្គ្រោះ​បន្ទាន់​ភ្លាម៖ បើ​​ឃើញ​មាន​ករណី ​ជំងឺ​ថប់​បារម្ភ សូម​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ឲ្យ​លឿន​តាម​ដែល​អាច​ធ្វើ​បាន។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ