សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺបេះដូង

អាចគេចផុតជំងឺកាច ៣ មុខ បើសិនជាគេងបែបនេះ

គ្នាយើងខ្លះ ប្រហែល​ជាគេង​ថ្ងៃ សឹងរាល់​ថ្ងៃ តែ​ខ្លះទៀត ប្រហែល​ជា​អត់ទម្លាប់​គេង​ថ្ងៃ​នោះទេ ឬ​គេង​ម្ដងម្កាល។ តែ​សម្រាប់​អ្នក​ឆ្លៀតគេងថ្ងៃ​​ទោះ​មិន​ជា​ប្រចាំ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​បេះដូង ឬ​​ដាច់សរសៃ​ឈាម​ខួរក្បាល ក្នុង​កម្រិត​ខ្ពស់។ ក្រុមអ្នកស្រាវជ្រាវ នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Lausanne របស់​ស្វីស បាន​សិក្សា​ការ​ពាក់ព័ន្ធ​គ្នា​រវាង ភាព​ញឹកញាប់ និង​អំឡុងពេល នៃ​ការ​គេង​ថ្ងៃ និង​ហានិភ័យ នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង។ អ្នក​ស្រាវជ្រាវ បាន​សិក្សា​លើ មនុស្ស ៣.៤៦២​នាក់ អាយុ​ពី ៣៥-៧៥​នាក់ រយៈពេល ៥​ឆ្នាំ។ លទ្ធផល រកឃើញ​ថា អ្នកគេង​ថ្ងៃ ម្ដងម្កាល (១-២​ដង/សប្ដាហ៍) រយៈពេល​ពី ៥-៦០​នាទី ជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​គាំងបេះដូង ខ្សោយបេះដូង និង​ដាច់សរសៃ​ឈាម​ខួរក្បាល ជាង​អ្នក​មិន​ដែល​គេង​ថ្ងៃ។ ការសិក្សា​បែប​អង្កេត​នេះ ទើបចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ British Cardiovascular Society របស់​អង់គ្លេស។ អត្ថបទពាក់ព័ន្ធ៖ គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង ពាក់ព័ន្ធ​នឹង​ការសិក្សា​នេះ សាស្ត្រាចារ្យ Naveed Sattar ផ្នែក​មេតាប៉ូលិស នៃ​សាកលវិទ្យាល័យ Glasgow របស់​ស្កុតឡែន បញ្ជាក់​ថា វាហាក់ដូច​ជា […]


ជំងឺបេះដូង

វិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង

កន្លង​មក​យើង​ធ្លាប់​បាន​ឮ​ថា អ្នក​មានបញ្ហា​គាំង​បេះដូងជួប​គ្រោះថ្នាក់ដល់​ជីវិត​ច្រើន​ណាស់​ ហើយ​ភាគច្រើន​អ្នក​ទាំង​នោះ​គឺ​នៅ​ម្នាក់ឯង​។ ដូចនេះ​ដើម្បី​ជា​ចំណេះដឹង Helloគ្រូពេទ្យ សូមលើក​យកវិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ជំងឺ​គាំង​បេះដូង គឺ​បណ្ដាល​មកពី​ស្ទះ​សរសៃឈាម​ផ្គត់ផ្គង់​អុកស៊ីសែន និង​អាហារូបត្ថម្ភ​ទៅ​បេះដូង (សរសៃ​ឈាម​បេះដូង)។ មូលហេតុ​ទូទៅ​មួយ​ទៀត នៃ​ការ​ស្ទះ គឺការ​កកើតកំណក​ខ្លាញ់​នៅ​លើ​ជញ្ជាំង​សរសៃ​ឈាម​ដែល​ហៅ​ថា​បន្ទះ ឬ​ជំងឺ​បេះដូង​ ដែល​នេះ​បណ្ដាល​មកពី​កូឡេស្តរ៉ុល​ក្នុង​ឈាមកើនឡើង​ខ្ពស់ ​មកពី​ការជក់​បារី ជំងឺទឹកនោម​ផ្អែម ធាត់​លើស​​ជាតិ​ខ្លាញ់​ច្រើន (បរិភោគ​ខ្លាញ់​សត្វ​ច្រើន​ជាងខ្លាញ់​មក​ពី​បន្លែ ឬគ្រាប់ធញ្ញជាតិ)  មិន​ហាត់​ប្រាណ ឬ​ប្រវត្តិ​គ្រួសារ​មាន​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះដូង។ អត្ថបទពាក់ព័ន្ធ៖ មិនត្រូវប្រហែស ជំងឺបេះដូងប្រភេទនេះសម្លាប់មនុស្សច្រើនជាងគេ ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​បន្ត​ទៀត​ថា ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​មិន​បាន​ដឹង​មុន​ទេ ដូចនេះ​បើ​ពេលយើង​នៅ​ម្នាក់​ឯង​មាន​ឈឺចាប់​តឹង​ណែន​ក្នុងទ្រូងខ្លាំង ហើយ​បេះដូង​លោត​ខ្លាំង​ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ យើងអាច​ជួយ​សង្គ្រោះខ្លួនឯងតាមវិធី​ខាងក្រោម៖ – តាំង​ស្មារតី​ឲ្យ​នឹងន – កុំស្លន់ស្លោ ស្រវាយកថ្នាំផ្តេសផ្តាសមកលេប – បញ្ឈប់​រាល់​ការងារ ឬ​សកម្មភាព​កំពុង​ធ្វើ – សម្រាក ឬដេក – ក្អក​យ៉ាង​លឿន និង​ខ្លាំង​​បំផុត ហើយ​ក្អក​រៀងរាល់ ២ វិនាទី – ដក​ដង្ហើម​ឲ្យ​ជ្រៅ ស្រូប​យក​អុកស៊ីសែន​ចូល​ទៅ​ក្នុង​សួត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺបេះដូង

ជំងឺបេះដូងសម្លាប់មនុស្សច្រើនជាងគេ អ៊ីចឹងមកដឹងពីវិធីងាយៗ ថែទាំបេះដូងឲ្យមានសុខភាពល្អ

ជំងឺ​បេះដូង​ឈរ​នៅ​លំដាប់​ទី១ ដោយ​ក្នុង​១​ឆ្នាំៗ​មាន​មនុស្ស​ជាង ១៧ លាន​នាក់​ ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​លើ​ពិភពលោក។ ដោយ​ហេតុថា តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង មានការ​កើន​ឡើង Hello គ្រូពេទ្យ​នឹង​បង្ហាញ​ពី​តិចនិក​ងាយៗ ក្នុង​​ថែទាំ​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។ ១- កាត់​បន្ថយ​ការ​ញ៉ាំប្រៃ ​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​យើង​ម្នាក់ៗ​ញ៉ាំ​អំបិល​ក្នុង​របប​អាហារ​តែ ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង ១ ថ្ងៃ។ ការ​ញ៉ាំប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើស​ឈាម យូរ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺបេះដូង មហារីក​ក្រពះ ក្រួស​តម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត។ ២- ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន របប​អាហារ​ប្រចាំ​ថ្ងៃ ពិត​ជា​សំខាន់​ណាស់ យើង​ត្រូវ​ចេះ​ជ្រើស​អាហារ​ណាមាន​ប្រយោជន៍ចំពោះ​សុខភាព ក្នុង​នោះ​បន្លែ និង​ផ្លែឈើ​ដើរ​តួ​យ៉ាង​សំខាន់ សម្រាប់​ជំនួយ​ភ្នែក ស្បែក ប្រឆាំង​​នឹង​ជំងឺ ពិសេស​ការពារ​យើង​ពី​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ៣- គ្រប់គ្រង​ទម្ងន់ ការ​គ្រប់​គ្រង​ទម្ងន់​បាន​ល្អ ឲ្យ​នៅ​ថេរ មិន​ឲ្យ​ធាត់​ខ្លាំង​ពេក មិន​ត្រឹម​មាន​សុខភាព​រាងកាយ​ល្អ​នោះ​ទេ បេះដូង​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា។ ការ​ឡើង​ទម្ងន់ មាន​ទំនាក់​ទំនង​ជាមួយ​ជាតិ​ខ្លាញ់​ខ្ពស់​ក្នុង​ឈាម ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ខ្ពស់ ឈាន​ទៅ​មាន​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម​បេះដូង។ ៤- កុំ​ជក់​បារី បារី ជា​មូលហេតុ​ចម្បង​បង្ក​ជំងឺ​ជាច្រើន​មុខ ជាពិសេស​ផ្លូវ​ដង្ហើម និង​ជំងឺបេះដូង ។ ផ្អែក​តាម​ការ​សិក្សា​របស់ អ្នក​ស្រាវជ្រាវ មក​ពី​សាកលវិទ្យាល័យ Vanderbilt នៅ​រដ្ឋ Tennessee […]


បញ្ហាបេះដូងផ្សេងទៀត

ស្រាក្រហម សម្បូរបាក់តេរីល្អច្រើន ជួយដល់ប្រព័ន្ធរំលាយអាហារ និងមុខងារ សំខាន់ ២ទៀត

ស្រាក្រហម ត្រូវផលិតឡើង​នៅ​តំបន់អឺរ៉ុប ហើយ​ទទួល​ការ​ពេញនិយម និង​ចែកចាយ នៅ​សឹង​ទូទាំង​ពិភពលោក។ ជាមួយ​នឹង​ភាព​ល្បីល្បាញ​នេះ អ្នកវិទ្យាសាស្ត្រ​អង់គ្លេស រកឃើញ​ថា ស្រា​ក្រហម ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀត បើធៀប​នឹង​គ្រឿងស្រវឹង​ផ្សេង​ទៀត។ ក្រុមអ្នកវិទ្យាសាស្ត្រ នៅ​សាកលវិទ្យាល័យ King's College London របស់​អង់គ្លេស រកឃើញ​ថា អ្នក​ផឹកស្រាក្រហម មាន​បាក់តេរី​ចម្រុះ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដែល​ជួយ​ដល់​សុខភាព​ក្រពះ-ពោះវៀន។ លោកស្រី Caroline Le Roy អ្នកដឹកនាំ​ការសិក្សា ប្រាប់​កាសែត AFP ថា បើមាន​បាក់តេរី​ចម្រុះ កាន់តែ​ច្រើន វានឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​ល្អ។ វា​ជួយ​ប្រឆាំង​ជំងឺ និង​ផលិត Metabolites ចេញពី​អាហារ។ អ្នកវិទ្យាសាស្រ្ត​ថា សមាសធាតុ Polyphenols នៅ​លើ​សំបក​ផ្លែ​ទំពាំងបាយជូរ មាន​មុខងារ​បង្កើន​ដង់ស៊ីតេ​បាក់តេរី​ក្នុង​ក្រពះ-ពោះវៀន។ គួរបញ្ជាក់​ថា បាត់តេរី ក្នុង​ក្រពះ-ពោះវៀន មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​សុខភាព​របស់​យើង ព្រោះ​អតុល្យភាព នៃ​បាក់តេរី​ល្អ និង​បាក់តេរី​អាក្រក់ នឹង​បង្ក​ផលប៉ះពាល់​ផ្សេងៗ ដូចជា ខ្សោយ​ប្រព័ន្ធ​ការពារ ឡើង​ទម្ងន់ និងលើស​​កូលេស្ដេរ៉ូល​។ អត្ថបទពាក់ព័ន្ធ៖ ផឹកស្រា​មួយ​ថ្ងៃ ២កែវ ជួយឲ្យ​អាយុ​កាន់តែ​វែងក្បែររយ ទោះយ៉ាងណា លោកស្រី […]


លើសជាតិខ្លាញ់

Xanthoma (បញ្ហាកំណកខ្លាញ់​ក្រោម​ស្បែក)

និយមន័យ១- អ្វី​ជា​បញ្ហាកំណក​ខ្លាញ់​ក្រោម​ស្បែក? បញ្ហា​កំណក​ខ្លាញ់​ក្រោម​ស្បែក សំដៅ​លើ​ការ​កក​ដុំ​ខ្លាញ់​នៅ​ក្រោម​ស្បែក​ ​អាច​កើត​នៅ​គ្រប់​កន្លែង​លើ​រាង​កាយ ​ជា​ពិសេស​ច្រើន​ជួប​នៅ​តាម​តំបន់​ដូចជា៖ – សន្លាក់​ឆ្អឹង ជង្គង់​ និង​កែង​ដៃ​ជា​ដើម – បាត​ជើង – ដៃ – គូទ។ ២- បញ្ហានេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? បញ្ហាកំណក​ខ្លាញ់ក្រោម​ស្បែក ​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ។ យ៉ាងណា​ យើង​អាច​គ្រប់​គ្រង​តាមរយៈ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម​មួយ​ចំនួន។ គប្បី​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​​កំណក​ខ្លាញ់​ក្រោម​ស្បែកមាន​អ្វី​ខ្លះ? បញ្ហា​កំណកខ្លាញ់​ក្រោម​ស្បែក អាច​កើត​មាន​បាន​គ្រប់​ទំហំ​ទាំង​អស់ ​អាច​មាន​ពី​ប៉ុន​សរសៃ​សក់ ​រហូត​ដល់​ប៉ុន​គ្រាប់​ទំពាំង​បាយ​ជូរ​។ ជា​ទូទៅ​ អាច​ប៉ោង​ ឬរាប​ស្មើ​ក្រោម​ស្បែក​ ពេល​ខ្លះ​មាន​ពណ៌​លឿង​ ឬ​ទឹក​ក្រូច។ ប៉ុន្តែ​បញ្ហា​កំណក​ខ្លាញ់​ក្រោម​ស្បែក ​មិន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ទេ​ប៉ុន្តែនោះ​ទេ គ្រាន់​​អាច​រឹង ​និង​រមាស់។ ដុំ​ខ្លាញ់​កកនោះ ​អាច​កើត​ឡើង​ជា​ដុំ​ៗ​នៅ​តំបន់​តែ​មួយ ​ឬ​ឆ្ងាយ​ដាច់​ពី​គ្នា។ ៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញា​ទាំង​អស់​ខាង​លើ​ទេ​ ដូចនេះ​ បើ​ប្រទះឃើញ​រោគ​សញ្ញា​​មិនប្រក្រតី​​ណាមួយ​ ​ប្រញាប់​ទៅជួប​គ្រូពេទ្យ។ ​ មូលហេតុបង្ក៥- មូលហេតុ​ឲ្យ​មា​បញ្ហា​​កំណក​ខ្លាញ់​ក្រោម​ស្បែកមាន​អ្វី​ខ្លះ? មូល​ហេតុ អាច​បណ្ដាល​មក​ពី​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ច្រើន​ពេក ​ហើយ​ក៏​អាច​មក​ពី​ជំងឺ​ផ្សេង​ៗ​ទៀត​ដូចជា៖ – ជំងឺ​លើស​ជាតិ​ខ្លាញ់​ ឬ​ឡើង​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម​ខ្ពស់ – ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ដទៃ​ទៀត​ ​បណ្ដាល​ឲ្យ​មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម – អសមត្ថភាព​ក្រពេញ​ទីរ៉ូអ៊ីត​ក្នុង​ការ​បញ្ចេញ​អ័រម៉ូន – ក្រិន​ថ្លើម​ដោយ​សារ​ស្ទះ​ថង់​ទឹក​ប្រមាត់ – ជំងឺ​ចាល់​​ទឹក​ប្រមាត់ – ជំងឺ​តម្រង​នោម ​ធ្វើ​ឲ្យ​ខូច​ក្រលៀន – ជំងឺ​គ្រាប់​ឈាម​ផ្សេង​ទៀត ​ដូចជា​ ជំងឺ​មេតាបូលិក ​ដែល​ជា​វិបត្តិ​សេនេទិក (ហ្សែន) […]


ជំងឺបេះដូង

មិនត្រូវប្រហែស ជំងឺបេះដូងប្រភេទនេះសម្លាប់មនុស្សច្រើនជាងគេ

តាម​តួលេខ​របស់​អង្គការ សុខភាព​ពិភពលោក (WHO) នៅ​កម្ពុជា ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់​ស្លាប់​ដោយសារ​ជំងឺ ស្ទះសរសៃឈាមបេះដូង (គាំង​បេះដូង) ដែល​តួលេខ​នេះ​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ចំពោះ​សន្ទុះ​នៃ​ការ​កើន​ឡើង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នេះ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត លោក​វេជ្ជបណ្ឌិត សុខ ជួរ បញ្ជាក់​ថា បណ្តាល​​មក​ពី​ការ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​ប្រជាពលរដ្ឋ។ “ពី​មុន​​ធ្លាប់​​ធ្វើ​​ពលកម្ម ឥឡូវ​​មក​​ស្រណុក ធ្លាប់​​តែ​ដើរ ឥឡូវ​​ជិះ​​ឡាន​​ម៉ូតូ អត់​​បញ្ចេញ​​ពលកម្ម ធ្លាប់​​តែ​​ញ៉ាំ​​បន្លែ ផ្លែឈើ អាហារ​​ខ្មែរ​​ដែល​​ល្អ មក​​ញ៉ាំ Fast Food អាហារ​​អស់​​ហ្នឹង​​នាំ​​ឲ្យ​​ឡើង​ទម្ងន់ ឡើង​​ជាតិ​​ខ្លាញ់ ទៅ​​ជា​​កើត​​ជំងឺ​​បេះដូង”។ លោក​​វេជ្ជបណ្ឌិត រៀបរាប់។ ១- អ្វី​ទៅ​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា ជំងឺ​គាំង​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះ​ខ្លាញ់ និង​​កំណក​​ដំុឈាម។ ២- រោគ​សញ្ញា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង – តឹង ចុក ណែន ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ដៃ ហើយ​រាលដាល​ទៅ​ក ថ្គាម និង​ខ្នង – ចង្អោរ ក្រហាយ​ទ្រូង ឬ​ឈឺ​ពោះ – […]


ជំងឺសរសៃឈាមបេះដូង

គ្រូពេទ្យជំនាញបកស្រាយជំនឿ ញ៉ាំបេះដូងជ្រូកអាចជួយព្យាបាលជំងឺបេះដូង

ពីមុន​យើង​ច្រើន​តែ​ឮ​ចាស់​ៗ​និយាយ​ថា នរ​ណា​ដែល​មាន​ជំងឺ​បេះដូង ត្រូវ​ឲ្យ​ញ៉ាំ​បេះដូង​សត្វ​វិញ​ដូចជា​ជ្រូក មាន់ ទា ដើម្បី​ប៉ះប៉ូវ​បេះដូង​ដែល​មាន​បញ្ហា​នោះ។ ចំពោះ​ការ​លើកឡើង​នេះ ត្រូវ​បាន​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បដិសេធ​ចំពោះការលើកឡើងនេះ។ វេជ្ជបណ្ឌិត សុខ ជួរ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​លើកឡើង​បែប​នោះ គឺជា​ជំនឿ​អរូបិយ​ដែល​គ្មាន​អ្វី​ការ​ពិត​ឡើយ ហើយ​នៅ​ក្នុង​សៀវភៅ​វេជ្ជសាស្ត្រ​ក៏​គ្មាន​ការ​បញ្ជាក់​ដូច​នេះ​ឡើយ ហើយ​វា​ក៏​គ្មាន​ប្រសិទ្ធភាព​អ្វី​ដែរ។ “គ្មាន​ការ​សិក្សា ឬ​ឯកសារ​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា អ្នក​មាន​បញ្ហា​បេះដូង ញ៉ាំ​បេះដូង​ជ្រូក ឬ​បេះដូង​សត្វ​ផ្សេង​ៗ​ទៅ​អាច​ប៉ូវ​បេះដូង​ខ្លួនឯង​វិញ​ទេ។ ទោះ​ជា​បេះដូង​សត្វ​មិន​អាច​ប៉ូវ​ដល់​បេះដូង​មនុស្ស​យើង​បាន​មែន តែ​វា​សម្បូរ​ជាតិ​ប្រូតេអ៊ីន អាច​ជំនួយ​ដល់​សុខភាព ស្មារតី និង​ធ្វើឲ្យ​យើង​មាន​កម្លាំង​កំហែង​ឡើង​វិញ។ ចាស់​ៗ​ពី​មុន​ គាត់​ចេះតែ​ជឿ​តាម​គ្នារឿងញ៉ាំបេះដូងជ្រូកនេះ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​មក​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​ពី​ប្រភេទ​ជំងឺ​បេះដូង និង​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ទេ”។ លោក​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ចៀសវាង និង​កាត់​បន្ថយ​កូន​មាន​ជំងឺ​បេះដូង​ពី​កំណើត ត្រូវ​ធ្វើ​ដូច​ខាងក្រោម៖ ១- កុំ​ប្រើ​ឱសថ​បុរាណ ២- កុំ​ប្រើ​ឱសថ​ផ្ដេសផ្ដាស​គ្មាន​វេជ្ជបញ្ជា ៣- ពេល​ម៉ាក់​ៗ​ផ្ទៃពោះ​មាន​ជំងឺ គ្រុន ផ្ដាសាយ ស្អូច ត្រូវ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​ទាំង​ម៉ាក់ និង​គភ៌ ៤- របប​អាហារ​របស់​ម្ដាយ​ត្រូវ​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ មាន​ជីវជាតិ​សព្វ​មុខ ជាពិសេស​មិន​អាច​ខ្វះ​ជាតិ​អាស៊ីដ​ហ្វូលិក។ អត្ថបទពាក់ព័ន្ធ៖ ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


បញ្ហាបេះដូងផ្សេងទៀត

ស្វែងយល់ពីវិធីសង្គ្រោះបន្ទាន់ចលនាបេះដូង និងដង្ហើម CPR

ស្ថាន​ភាពសុខភាព​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​យើង​សន្លប់​​ភ្លាមៗ ហើយ​បើ​គ្មាន​ការ​សង្គ្រោះ​​បន្ទាន់ទេ អាច​ឈាន​ដល់​ស្លាប់​​ត្រឹម​រយៈ​ពេលប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ហេតុ​នេះហើយ ទើប​បណ្តាល​ប្រទេស​ជាច្រើន​តែង​បង្រៀន​ពលរដ្ឋ​ខ្លួនឲ្យ​ចេះ​វិធី​សង្គ្រោះ​បន្ទាន់ ហៅថា CPR ព្រោះ​អាច​ជួយ​ជីវិត​ជន​រងគ្រោះ​ បើ​សិន​ជា​ជួប​ករណី​បន្ទាន់​ណា​មួយ។ “Hello គ្រូពេទ្យ” ពេលនេះ នឹង​ណែ​នាំ​គ្នា​យើង​ពី​វិធីសង្គ្រោះ​បន្ទាន់ CPR ឲ្យ​បាន​យល់​ទាំង​អស់​គ្នា។ ១- អ្វី​ជា​វិធី​សង្គ្រោះ​បន្ទាន់ CPR? CPR ជា​ភាសា​បច្ចេកទេស​ នៃ​វិធី​សង្គ្រោះ​​ចលនាបេះដូង និងដង្ហើម ត្រូវ​ចាត់​ទុក​ជា​ការ​​សង្គ្រោះ​បន្ទាន់​ដើម្បី​ជួយ​ជីវិត នៅពេលប្រទះ​ឃើញ​គ្នា​យើងសន្លប់ ហើយ​​​ចង្វាក់​បេះដូង ​និង​ចង្វាក់​ដង្ហើមឈប់​ដើរ ដែល​បង្ក​ដោយ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន ជា​ពិសេស​ជំងឺ​គាំង​បេះដូង ដាច់សរសៃឈាមខួរក្បាល។ វិធី​សង្គ្រោះ​បន្ទាន់ CPR អាច​ជួយឲ្យ​បន្ត​ចរន្ត​ឈាម​មាន​អុកស៊ីហ្សែន​ឡើង​វិញ នឹង​​បន្ត​ទៅ​ដល់​ខួរ​ក្បាល​បាន ព្រោះ​បើ​មិន​ដូច​នោះ​ទេ ខួរ​ក្បាល​នឹង​ងាប់​ដោយ​សារ​តែ​គ្មាន​អុកស៊ីហ្សែន​ដើម្បី​ចិញ្ចឹម ហេតុ​​នេះ​ហើយទើប​វិធី​សង្គ្រោះ CPR មាន​សារសំខាន់​ណាស់​ ដើម្បី​ធ្វើឲ្យ​​ខួរ​ក្បាលអាច​​នៅ​រស់។ អំឡុង​ពេល ៤ នាទី​ដំបូង ពេល​គ្នា​យើង​ណា​​ម្នាក់​ឈប់​ដក​ដង្ហើម បេះ​ដូង​ឈប់​ច្របាច់​ឈាម យើង​អាច​និយាយ​បាន​ថា ជន​រងគ្រោះស្ថិត​​នៅ​ក្នុង​ដំណាក់​កាល​រៀប​នឹង​ស្លាប់ ប៉ុន្តែយើង​អាច​ជួយ​សង្គ្រោះ​ជីវិត​គ្នា​យើង​មក​វិញ​បាន ដោយ​អនុវត្ត​វិធីសង្គ្រោះ CPR នេះ ដើម្បី​ឲ្យចរន្ត​អុកស៊ីហ្សែន​អាច​បន្ត​ទៅ​ដល់​ខួរ​ក្បាល។ បន្ទាប់​ពី ៤-៦ ​នាទី បើ​គ្មាន​អុកស៊ីហ្សែន​ទេ កោសិកា​ខួរ​ក្បាល​នឹង​ចាប់​ផ្ដើម​ងាប់ ហើយ​ចាប់​ពី ១០​នាទី​ឡើង​ទៅ​ […]


បញ្ហាបេះដូងផ្សេងទៀត

តាមបែបបុរាណម្ដង! ចុចជីពចរ៤ទីតាំងនេះរាល់ថ្ងៃ អាចជួយឲ្យស្រកគីឡូ

ការចុចជីពចរ ជាវិធី​ព្យាបាល​មួយ​របស់​ជនជាតិ​ចិន ដោយ​ការចុច​ទីតាំង​ជីពចរ​នានាលើ​រាងកាយ ជួយ​បំបាត់​ការ​ឈឺក្បាល ចង់ក្អួត ឈឺខ្នង ឬ​បញ្ហា​គេងមិនលក់​ជាដើម។ ជាមួយគ្នានេះ មាន​ការ​ចុច​ជីពចរ ៤​ទីតាំង អាច​ជួយ​បង្កើន​មេតាប៉ូលិស​ក្នុង​រាងកាយ​​យើង ដោយ​វាអាច​ជួយ​ឲ្យ​ស្រក​ទម្ងន់បាន​។ ១. បបូរមាត់ខាងលើ ចុចថ្មមៗ​លើ​ទីតាំង​នៅ​ចន្លោះ​បបូរមាត់​ខាងលើ និង​ច្រមុះ។ ត្រង់ចំណុច​នេះ គេហៅថា Shuigou Spot ហើយ​ការម៉ាស្សា​ចំណុចនេះ ពី ២-៣​នាទី រាល់​ថ្ងៃ អាច​ជួយ​ជំរុញ​មេតាប៉ូលិស។ ២. គន្លាក់ដៃខាងក្នុង បត់ដៃ​ឡើង​យឺតៗ ដើម្បីឲ្យ​ចំណុច​ជីពចរ​នេះ លេចឡើង ព្រោះ​ចំណុច​ជីពចរ​នេះ នៅស្ថិតនៅ​ក្រោម​ផ្នត់​សន្លាក់​គន្លាក់​កំភួន​ដៃ ប្រមាណ ២,៥​សង់ទីម៉ែត្រ រហូត​ដល់​គន្លាក់ដៃ​ខាងក្នុង។ ការប្រើ​មេដៃ ចុច​ត្រង់​ចំណុច​ជីពចរនេះ ពី ២-៣​នាទី អាច​ជួយ​ជំរុញ​មុខងារពោះវៀន។ ៣. ជីពចរ​ត្រចៀក ដាក់​ម្រាមដៃ​លើ​គល់ថ្គាម បន្ទាប់​មក​រុញម្រាមដៃ​ពីគល់​ថ្គាម ចុះក្រោម ហើយ​ដាក់​ម្រាម​ដៃ ត្រង់​ចំណុច​ណាមាន​ចលនា​ខ្លាំងជាងគេ។ ចុច​ត្រង់​ចំណុច​នោះ ពី ១-២​នាទី រាល់​ថ្ងៃ អាចជួយ​គ្រប់គ្រង​ការ​ឃ្លាន​អាហារ។ អត្ថបទពាក់ព័ន្ធ៖ ចុចទីតាំង​ទាំង ១៤ ​លើរាងកាយ​នេះ អាច​បំបាត់​អាការៈឈឺចាប់​នានា ៤. ជីពចរ​មេដៃ លាបាតដៃ ហើយ​ចុចលើ​ជីពចរ​មេដៃ ដោយ​ការ​ចុច​ជីពចរ​មេដៃ ប្រមាណ ២នាទី […]


បញ្ហាបេះដូងផ្សេងទៀត

Hangover (អាការៈក្រោយ​ស្រវឹង)

និយម​ន័យ១- អ្វី​ទៅ​ជា​អាការៈ​ក្រោយ​ស្រវឹង? អាការៈ​ក្រោយ​ស្រវឹង ជារោគ​សញ្ញា ​កើត​ឡើង​បន្ទាប់​ពី​ផឹក​ស្រាច្រើន​លើស​កម្រិត។ វា​មិន​ត្រឹម​តែ​ពិបាក​ក្នុង​ខ្លួន​ប៉ុណ្ណោះ​ទេ ​អាច​ធ្វើ​លទ្ធផល​ការងារប្រចាំ​ថ្ងៃ​យើង​​មិន​ល្អ ក៏​​អាចបង្ក​ឲ្យ​​មាន​ជម្លោះ​ក្នុង​ការងារ​ទៀត​ផង។ ជា​ទូទៅ ផឹក​ស្រា​កាន់​តែ​ច្រើន អាការៈក្រោយ​ស្រវឹង​នៅ​ថ្ងៃ​បន្ទាប់​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ក៏​គ្មាន​ថ្នាំ​ទិព្វ​ឯ​ណា​ ​អាចជួយ​យើងអាច​​ផឹក​ស្រាច្រើន ប៉ុន្តែ​ស្រវឹង​តិច​បាន​នោះ​ដែរ។ ទោះ​អាការៈ​ក្រោយ​ស្រវឹង ជា​អាការៈ​មិន​ល្អ​ក៏​ដោយ តែវា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ដោយយ៉ាង​យូរ​បំផុត ​ត្រឹមរយៈ ២៤ ​ម៉ោង។ ​បើយើង​​ជ្រើស​រើសផឹកស្រា ត្រូវ​ផឹក​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ចៀស​កុំ​ឲ្យ​មាន​អាការៈ​ក្រោយ​ស្រវឹង​ខ្លាំង។ ២- អាការៈ​ក្រោយ​ស្រវឹង​កើត​ឡើង​ញឹក​ញាប់​ដែរទេ? អាការៈក្រោយ​ស្រវឹង ​កើត​ឡើង​ញឹក​ញាប់​ណាស់ ឲ្យ​តែ​ផឹក​ស្រា ឬ​ជាតិ​អាល់កុល​ច្រើន មិន​ថា​ស្រី មិន​ថា​​ប្រុស សុទ្ធតែ​អាច​ប្រឈម​អាការៈ​ស្រវឹង​ខ្លាំង និង​ធ្វើ​ទុក្ខ​ក្រោយ​ស្រវឹង​ទាំង​អស់។ រោគ​សញ្ញា៣- រោគ​សញ្ញាអាការៈក្រោយ​ស្រវឹង​​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ឃើញ​ញឹក​ញាប់​រួម​មាន៖ – បេះដូង​លោត​លឿន – ថប់​បារម្ភ – ភ្នែក​មាន​ដុំ​ឈាម – ឈឺ​សាច់ដុំ ​និង​រាង​កាយ – រាក – វិលមុខ – ខ្យល់​ដង្ហើម​មិន​ល្អ – ឈឺ​ក្បាល – ហៀរ​ទឹក​មាត់​ច្រើន – ទន់​ខ្លួន អស់​កម្លាំង ល្ហិត​ល្ហៃ – ចង្អោរ – ខ្លាច​ពន្លឺ (Photophobia) – មាន​បញ្ហាពិបាក​ផ្ចង់​អារម្មណ៍ – ពិបាក​ទ្រាំ​សំឡេងខ្លាំងៗ – មាន​បញ្ហា​ផ្លូវ​ចិត្ត (Dysphoria) – ឆាប់ខឹង ​ឆេវ​ឆាវ – ឈឺ​ក្រពះ – ស្រេក​ទឹក – ញ័រ​ដៃ​ជើង – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ