សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាម បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺបេះដូង

ពេលហាត់ប្រាណឃើញសញ្ញាបែបនេះ បញ្ជាក់ថាបេះដូងមានបញ្ហា

ពិត​ណាស់​ហាត់​ប្រាណ ជា​ទម្លាប់​រស់​នៅ​ល្អ​មួយ ​ជួយ​ដល់សុខភាព​បាន​ច្រើន ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។ ប៉ុន្តែ​ក្នុង​ស្ថានភាព​សុខភាពខ្លះ ពិសេសបើ​យើង​មាន​ទម្លាប់​រស់​នៅ​គ្មាន​សុខភាព​ល្អ​ច្រើន​ឆ្នាំ ហើយ​ចង់​ចាប់​ផ្តើម​ហាត់​ប្រាណ​ដើម្បី​សុខភាព គួរ​ប្រយ័ត្ន​ប្រយែង​បន្តិច គួរ​ចាប់​ផ្តើម​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​បើ​ប្រទះ​ឃើញ​សញ្ញា​មិ​ន​ប្រក្រតី​ណា​មួយ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​អាច​ឆក់​យក​ជីវិត​យើង​បាន។ អត្ថបទ​នេះ នឹង​លើក​ឡើងសញ្ញា​បញ្ហា​បេះដូង​អំឡុង​ពេល​ហាត់​ប្រាណ ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ទម្លាប់​រស់​នៅ​ដែល​ប្រឈម​ជំងឺ​បេះដូង ទម្លាប់​រស់​នៅ​អង្គុយ​ច្រើន ជា​កត្តា​ប្រឈម​ចម្បង​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង។ យោង​ទៅ​តាម​សហព័ន្ធ​សុខភាពបេះដូង​ពិភពលោក មិន​ហាត់ប្រាណ អាច​បង្កើន​កត្តា​ប្រឈម​ជំងឺ​បេះដូង​រហូត​ដល់​ទៅ ៥០ ភាគរយ ខណៈ​កត្តា​ប្រឈម​ផ្សេង​ទៀត​រួម​មាន៖⁣ – របប​អាហារ​មាន​ខ្លាញ់​អាក្រក់​ច្រើន – ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ – សម្ពាធ​ឈាម​ឡើង​ខ្ពស់ – ជក់បារី – កូលេស្តេរ៉ូល​ខ្ពស់ – ធាត់​លើស​ទម្ងន់ – ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​បេះដូង កាត់​បន្ថយ​កត្តា​ប្រឈម​ទាំង​នេះ អាច​កាត់​បន្ថយ​ឱកាស ​គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​តម្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំផ្សេងៗ រួម​បញ្ចូល​ទាំង​ការ​វះកាត់​ទៀត​ផង។ បន្ត​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​សកម្មភាព ជា​វិធី​ល្អ​បំផុត ដើម្បី​កាត់​បន្ថយ​កត្តា​ប្រឈម​ជំងឺ​បេះដូង។ វិធី​ហាត់​ប្រាណ​ស្រាលៗ និង​ទៀង​ទាត់ដូច​ជា​ដើរ ត្រូវ​គេ​អះអាង អាច​ជួយ​បង្កើន​សុខ​ភាព​បេះដូង​បាន​យ៉ាង​ខ្លះ។ ហាត់​ប្រាណ​វិធី​នេះ ក៏​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​ជំងឺ​សរសៃឈាមបេដូង ជួយសម្រក​ទម្ងន់ និង​កាត់​បន្ថយ​សម្ពាធ​ឈាមបាន។ យ៉ាងណា ហាត់​ប្រាណ​ពេល​ខ្លះ ក៏​អាច​បង្កើន​ហានិភ័យ​គាំងបេះដូង​គ្នា​យើង ពិសេសសម្រាប់​គ្នា​យើង​ មាន​ជំងឺ​បេះដូង និង​មិន​បាន​ពិនិត្យការ​ហាត់ប្រាណ​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ។ ២- ហេតុ​អី​ចាំ​បាច់​ប្រុង​ប្រយ័ត្ន​មុន​ពេល​ចាប់​ផ្តើម​ហាត់​ប្រាណ?  ការហាត់ប្រាណ គឺ​សំខាន់​ណាស់​ជួយ​ការពារ​យើង​ពី​ជំងឺ​បេះដូង។ ធម្មតា​ហាត់​ប្រាណ​មាន​សុវត្តិភាព​ចំពោះ​មនុស្ស​ទូទៅ […]


ជំងឺបេះដូង

ម៉េចបាន អ្នកខ្លះឡើងសរសៃច្បាស់ៗ?

សរសៃ​ឈាម​របស់យើង ជាប្រព័ន្ធ​វៃឆ្លាត​មួយ ដែល​បញ្ចូនឈាម​ចេញពី​បេះដូង ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ។ ជាធម្មតា យើងមិន​សូវខ្វល់ពី​វាទេ ដោយសារ​វាស្ថិតនៅ​ក្រោមស្បែក តែ​ពេលខ្លះ វា​អាច​លេចឡើង​មក​លើស្បែក ដែល​យើង​អាច​មើលឃើញ តែយើង​មិនដឹង​ពីមូលហេតុ​បង្ក​នោះទេ។ ការលេចឡើង​នៃ​សរសៃឈាម​នៅលើ​ស្បែក អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ ប៉ុន្ដែ​ភាគច្រើន វាមិន​បណ្ដាល​ឲ្យ​យើង​មាន​គ្រោះថ្នាក់​នោះទេ។ ១. សរសៃឈម​អាចលេចឡើង អាស្រ័យ​តាម​ប្រភេទស្បែក អ្នកជំនាញ​សរសៃឈាម បញ្ជាក់​ថា អ្នកមាន​ស្បែក​ថ្លា រលោង អាច​មាន​សរសៃឈាម​លេចឡើង​លើ​ស្បែក ជាង​អ្នក​មាន​ស្បែក​ខ្មៅ។ នៅពេល​យើង​ចាស់ទៅៗ ស្រទាប់ខ្លាញ់​ក្រោម​ស្បែក កាន់តែ​ស្ដើងទៅៗ ហើយ​នេះ​ជាមូលហេតុ ដែល​មនុស្សចាស់ មាន​សរសៃឈាម​លេចឡើង​លើ​ដៃ ជើង និង​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ។ ២. សរសៃឈាម​អាចលេចឡើង ដោយសារ​ហាត់ប្រាណ ការលេចឡើង ឬប៉ោងសរសៃឈាម ក្រោយ​ការហាត់ប្រាណ គឺជារឿងធម្មតា​ទេ។ នៅពេល​យើង​ហាត់ប្រាណ សាច់ដុំ​របស់​យើង​ធ្វើការ ដោយ​បំប៉ោង និង​រុញសរសៃឈាម​ទៅ​ផ្ទៃស្បែក ដែល​យើង​អាច​មើលឃើញ​វា​បាន។ ក្រោយ​ហាត់ប្រាណ សាច់ដុំ​របស់​យើង ត្រឡប់​ទៅ​ធម្មតា​វិញ ហើយ​សរសៃឈាម ក៏​រួមទៅ​សភាព​ធម្មតា​វិញ​ដែរ។ ៣. សរសៃឈាម​អាចលេចឡើង អំឡុងពេល​ពពោះ ស្ត្រីពពោះ​ភាគច្រើន មាន​ការ​លេចឡើង​សរសៃឈាម​លើស្បែក តែ​មិនចាំបាច់​បារម្ភ​ពី​បញ្ហា​នេះ​ទេ។ ចំណុះ​ឈាម​របស់​ស្ត្រីពពោះ មាន​ច្រើនជាង​ស្ត្រី​ដែល​អត់ពពោះ ដូច្នេះ​សរសៃឈាម ប្រឹង​ទប់​ការ​កើនឡើង​បរិមាណ​ឈាម។ ជាមួយ​នេះ សរសៃឈាម […]


ជំងឺបេះដូង

ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង

ដូច​ដឹង​ស្រាប់ បើធាត់​លើស​ទម្ងន់ មិន​ល្អ​ចំពោះ​សុខភាព​ទេ វាមានទំនាក់​ទំនង​​ជាមួយ​នឹងជំងឺ​កាចសាហាវ​ជាច្រើន​ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវិតទៀត​ផង ដូចជា​ ជំងឺបេះដូង ទឹក​នោម​ផ្អែម​ប្រភេទ ២ ជំងឺលើស​ឈាម និងលើស​ជាតិ​ខ្លាញ់ក្នុង​ឈាមជាដើម។ មូលហេតុ​នាំ​ឲ្យ​គ្នា​យើង​ភាគ​ច្រើន​លើស​ទម្ងន់ គឺ​ដោយ​សារ​ទម្លាប់​រស់​នៅ​គ្មាន​សុខភាព​ល្អ ហេតុ​នេះគួរ​ប្រយ័ត្ន​ប្រយែង​បន្តិច។ “Hello គ្រូពេទ្យ” ពេល​នេះ នឹង​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​ការ​ធាត់​លើស​ទម្ងន់ និង​ជំងឺ​បេះដូង​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ការ​ធាត់​លើស​ទម្ងន់ ធាត់​លើស​ទម្ងន់ អាច​កំណត់​បានតាមរយៈ​ការ​វាស់សន្ទស្សន៍​ម៉ាស​របស់​រាង​កាយ BMI (Body Mass Index)។ BMI អាច​រក​ឃើញ​ដោយ​ការ​យក​ទម្ងន់ (គិត​ជា​គីឡូក្រាម) ចែក​ជាមួយ​នឹង​កម្ពស់ (គិត​ជា​ម៉ែត្រ​ការ៉េ Kg/m2)។ BMI នៅ​ចន្លោះ​ពី ៣០-៤០ មាន​ន័យ​ថា គ្នា​យើងមាន​បញ្ហា​ធាត់​លើស​ទម្ងន់​ ហើយ​ប្រសិនលើស​ពី ៤០ ​មាន​ន័យ​ថា​ យើង​​មាន​ជំងឺ​ធាត់​ខ្លាំង​​ (Morbid obesity)។ អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ស្រាវ​ជ្រាវ ប៉ាន់ប្រមាណ​ថា កម្រិត BMI ខ្ពស់ អាច​បង្កើន​គ្រោះ​ថ្នាក់​​ជំងឺ​បេះដូងជាច្រើន ដូច​ជា គាំង​បេះដូង និង ជំងឺខ្សោយ​បេះដូង​។ ២- ទំនាក់​ទំនង​រវាង​ការ​ធាត់​ខ្លាំង​ និង​បេះដូង មាន​ការ​សង្ស័យ​ថា […]


ជំងឺលើសសម្ពាធឈាម

ឧស្សាហ៍ស្ពឹកដៃ ស្ពឹកជើង គួរប្រយ័ត្នផង ព្រោះអាចដោយសារបញ្ហាសុខភាពទាំងនេះ

អាការៈ​ស្ពឹក​ស្រពន់​ដៃ ស្រពន់​ជើង ឈឺ​ដូច​ក្តាម​កៀប យើង​អាច​គិត​ថាជា​រឿង​ធម្មតា ព្រោះ​វា​អាច​បាត់​ទៅ​វិញ ប៉ុន្តែ​បើ​អាការៈ​នេះ បើ​​កើត​ឡើង​ច្រើន​ដង​ខុស​ប្រក្រតី ​ក៏ជាសញ្ញា​​ពាក់ព័ន្ធ​ជំងឺ​មួយ​ចំនួន ទាម​ទារ​ឲ្យ​យើង​ទាំង​អស់​គ្នា​យក​ចិត្ត​ទុក​ដាក់ ​តាម​ដាន​ឲ្យ​បាន​ល្អ។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​របស់មូលនិធិ​គ្លីនិក Mayo មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ​​ឲ្យ​ដឹង​ថា ស្ពឹក​ស្រពន់​ដៃ​ ស្រពន់​ជើង​ ជាធម្មតា គឺ​បណ្តាល​មក​ពីការ​សង្កត់ ឬ​ច្រត់​​លើ ឬ​ការ​ដាក់​ជា​សម្ពាធ​ទៅ​លើ​ផ្នែក​ណា​មួយ​នៃ​សរសៃ ដៃ ឬ​ក​ដៃ ដែល​សរសៃ​ទាំង​នោះ​ ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រសាទ​។ យ៉ាង​ណា​មិញ អាការៈ​នេះ​​នឹង​បាត់​ទៅ​វិញ នៅ​ពេល​​​​យើង​រលា​ដៃ ហើយ​សម្ពាធ​បាន​បន្ថយ​វិញ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​​អ្វី​​គួរ​កត់​សម្គាល់​វិញ ​នៅ​ពេល​អាការៈ​នេះ​ឧស្សាហ៍​កើត​ឡើង​ច្រើន​ដង យើង​ក៏​គួរ​គប្បី​​មាន​ការ​ប្រុង​ប្រយ័ត្ន​​ផង​ដែរ។ បើ​ផ្អែក​តាម ការ​ស្រាវជ្រាវ​​ពី​ប្រភព​ខាង​លើ​ដដែល​ឲ្យ​ដឹង​ថា អាការៈ​ស្ពឹក​ស្រពន់​ដៃ​ជើង អាច​បណ្តាល​មក​ពី​មូល​ហេតុ​ដូច​ជា​៖ រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​ដំណាក់​កាល​​ដំបូង ៣០% ប្រព័ន្ធ​ប្រសាទ​ណា​មួយ ​មាន​ការ​ខូច​ខាត​ដោយ​សារ​ការ​របួស របួស​ដោយ​មាន​ឆ្លង​មេរោគ សារធាតុ​ពុល​ក្នុង​ខ្លួន​ច្រើន​លើស​កម្រិត បញ្ហា​​ក្រលៀន និង​ថ្លើម កង្វះ​ជាតិ​វីតាមីន E B1 B6 B12 និង​សារជាតិ Niacin ដែល​សំខាន់​សម្រាប់​​​ចិញ្ចឹម​ និង​រក្សា​ប្រព័ន្ធ​សរសៃ​ប្រសាទ ជាតិ​អាល់​កុល​ក្នុង​ខ្លួន​ច្រើន​ជា​ដើម។ អត្ថបទ​ពាក់ព័ន្ធ៖ អាហារល្អៗគួរញ៉ាំមុនពេលហាត់ប្រាណ ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល យ៉ាង​ណា​មិញ ការ​ព្យាបាល​ និង​បង្ការ​​​​មាន​ប្រសិទ្ធិភាព​​ចំពោះ​ជំងឺ​ពាក់​ព័ន្ធ​នឹង​អាការៈ​ខាង​លើ អាច​ធ្វើ​បាន​នៅ​ពេល​​​យើង​​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់​​។ ​ការ​ដឹង​ព័ត៌មាន​ច្បាស់ ​ពី​​ដើម​ហេតុ​របស់អាការៈ​ ជួយ​ឲ្យយទទួល​បាន​​ការ​ព្យាបាល និង​​​ការ​ណែ​នាំ​ពី​ទម្លាប់​រស់​នៅល្អៗមួយ​ចំនួន អាច​បង្ការ​ហានិភ័យ​​នា​ពេល​ខាង​មុខ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ជំងឺលើសសម្ពាធឈាម

ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ?

ជំងឺ​លើស​សម្ពាធ​ឈាម ឬ​យើង​តែង​ចំណាំ​ហៅ​ថា លើស​ឈាម ជា​ជំងឺ​រ៉ាំរ៉ៃ កើត​ឡើងពេល​សម្ពាធ​​ឈាម​ឡើង​ខ្ពស់​រហូត ដោយ​មិន​ទាក់​ទង​ជាមួយ​អាហារ​យើង​ញ៉ាំ ឬ​សកម្មភាព​យើង​បាន​ធ្វើ​នោះ​ទេ។ ចំពោះ​មូលហេតុ​ដែល​នាំ​កើត​ជំងឺ​លើស​ឈាម មាន ជក់បារី លើសជាតិខ្លាញ់ ផឹកស្រា​ច្រើន លើសគីឡូ ញ៉ាំប្រៃ កត្តាអាយុ ឬ​មាន​ជំងឺ ដូចជា ទឹកនោមផ្អែម មាន​បញ្ហា​តម្រង​នោម សរសៃ​ឈាម​បេះដូង សុទ្ធ​តែ​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​លើស​ឈាម។ ចំពោះ​ករណី​ដែល​យើង​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ធម្មតា ដោយសារ​តែ​អារម្មណ៍​ត្រេក​អរ ភិតភ័យ ការ​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ (រត់ ជិះកង់ ឡើង​ជណ្តើរ…) គេង​មិន​គ្រប់​គ្រាន់ ឬ​ផឹក​កាហ្វេ មិន​ចាត់​ចូល​ជា​អ្នក​មាន​ជំងឺ​លើស​ឈាម​នោះ​ទេ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​ជំងឺ​ទូទៅ នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី (Singapore Medical Center) កាល​ព្រឹក​មិញ​នេះ លើ​ប្រធាន​បទ “ជំងឺលើសឈាម”។ នៅ​កិច្ច​ពិភាក្សា​នោះ​ដែរ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺទូទៅ មាន វាសនា ក៏បាន​បញ្ជាក់​ថា កម្រិតសម្ពាធឈាមល្អ ស្ថិតនៅចន្លោះ  ១២០/៨០ មិល្លីម៉ែត្របារត។ ក្នុង​ករណី​កើន​ដល់ ១៤០/៩០ មិល្លីម៉ែត្រ​បារត មាន​ន័យថា​ឡើង​សម្ពាធ​ឈាម​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​តាមដាន​ពី​សម្ពាធ​ឈាម។ វេជ្ជបណ្ឌិត មាស […]


សុខភាពបេះដូង

Left-Sided Chest Pain (អាការៈឈឺ​ទ្រូង​ផ្នែក​ខាង​ឆ្វេង)

និយមន័យ១- ​អ្វី​ជា​អាការៈ​ឈឺ​ទ្រូង​ផ្នែក​ខាង​ឆ្វេង? អាការៈឈឺ​ទ្រូង ​ដែល​ចាប់​ផ្ដើម​ពី​ខាង​ឆ្វេង​ ​អាច​កើត​ឡើង​ភ្លាម​ៗ ​ឈឺ​ដូច​គេ​ចាក់ ​ខ្លាំង​ឡើង​បន្តិច​ម្ដងៗ​ ឬ​ឈឺ​អួល​ណែន។ គ្នា​យើង​ចំនួន​ អាច​មាន​ការ​ឈឺ​ចាប់​ពេល​ហាត់ប្រាណ ពេល​ដក​ដង្ហើម​ចូលជ្រៅ និង​ពេល​សម្រាក​ ហើយ​អាការៈ​​ឈឺ​​ទ្រូង​ផ្នែក​ខាង​ឆ្វេង​ម្ដង​ម្កាល​នេះ​ អាច​កើត​មាន​ ក៏​បាត់​ទៅ​វិញ​ ដោយ​មាន​​ទំនាក់​ទំនង​ទៅ​នឹង​បញ្ហា​សុខភាព​ណាមួយ​យើង​កំពុង​មាន។ ​២- ​ឈឺ​​ទ្រូង​ផ្នែក​ខាង​ឆ្វេងកើត​ឡើង​ញឹកញាប់​ដែរ​ទេ? ឈឺទ្រូងផ្នែកខាងឆ្វេង កើតញឹក​ញាប់ណាស់​​​ អាច​កើត​លើមនុស្ស​គ្រប់​វ័យ មិន​ថា​ប្រុស មិន​ថា​ស្រី​។ យ៉ាងណា យើង​អាច​គ្រប់​គ្រងអាការៈ​ឈឺ​ចាប់​​បាន​ ដោយ​បន្ថយ​កត្តាប្រឈម​។ សូម​ពិក្សា​ជា​មួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ៣- រោគ​សញ្ញា​ឈឺទ្រូង​ផ្នែក​ខាង​ឆ្វេងមាន​អ្វី​ខ្លះ? រោគ​សញ្ញា​ផ្សេង​ៗអាច​កើត​មាន​ឡើង ​អាស្រ័យ​លើ​មូលហេតុ​​ជំងឺ​ ​អាច​មាន​ដូចជា​៖ – ណែន​ក្នុង​ទ្រូង – ឈឺ​នៅ​ម្ដុំ​ក ចង្កា​ និង​ដើមដៃ – ដក​ដង្ហើម​មិន​ដល់​គ្នា – បែក​ញើស – ចង្អោរ – ស្រាល​ក្បាល – មាន​អារម្មណ៍​ដូចចង់​ដាច់​ខ្យល់ – ឡើង​ស្នាម​ជាំ​លើ​ស្បែក​ និង​ដៃ​ជើង – ឈឺ​ចាប់​ដោះ​ជាដើម។ មូលហេតុបង្ក៤- ​មូលហេតុ​បង្ក​ឲ្យ​​ឈឺទ្រូង​ផ្នែក​ខាង​ឆ្វេង? អាការៈ​​ឈឺ​ទ្រូង​ផ្នែក​ខាង​ឆ្វេង​ ធ្វើឲ្យ​គ្នា​យើង​​ជំងឺ​ មាន​អារម្មណ៍​ភ័យ​ខ្លាច​ ដូច​កើត​ជំងឺ​គាំង​បេះ​ដូង​អ៊ីចឹង។ ទោះ​នេះ​ជា​មូលហេតុ​មួយ​គួរ​ឲ្យ​ភ័យ​ខ្លាច​ក៏​ដោយ​ នៅ​មាន​មូលហេតុ​ផ្សេង​​ទៀត​ ​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចុក​ចាប់​ទ្រូង​ផ្នែក​ខាង​ឆ្វេង​ដែរ​ ដូច​ជា​៖ – គាំង​បេះ​ដូង៖ ជំងឺ​គាំង​បេះ​ដូង​ កើត​ឡើង​នៅ​ពេលសាច់​ដុំ​បេះដូង​ខូច​ខាត​ មិន​មាន​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​​គ្រប់​គ្រាន់​។ ករណី​ខ្លះ​អាច​ចាប់​ផ្ដើម​ពី​កម្រិត​ស្រាល ​ហើយ​វិវត្ត​ទៅស​ភាព​ធ្ងន់​ធ្ងរ​បន្តិច​ម្ដង​ៗ ខណៈ​ករណី​ខ្លះ​ទៀត […]


បញ្ហាបេះដូងផ្សេងទៀត

ដាក់ជ្រុលស្រវឹង ហើយអត់ស្រួលខ្លួន នេះជាវិធីដោះស្រាយ

ផឹកគ្រឿងស្រវឹងច្រើន ប៉ះពាល់​ដល់​សុខភាព​ខ្លាំង សូម្បីតែ​ភ្លាមៗក្រោយស្រវឹង ក៏វាធ្វើឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន ឬមិន​ស្រួលខ្លួន ដូចជា ឈឺក្បាល វិលមុខ រាក អត់ឃ្លានអាហារ អស់កម្លាំង ឈឺខ្លួន និង​អាការៈ​មួយ​ចំនួន​ទៀត។ អាការៈធ្វើទុក្ខទាំងនេះបណ្ដាល​មកពី​ជាតិ​អាល់កុល និង​ជាតិ​ពុល ដែល​បាន​ចូលទៅ​ក្នុង​ខ្លួន​យើង ដោយ​វា​បង្ក​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ប្រែប្រួល​សរសៃឈាម ប៉ះពាល់​ដល់​អ័រម៉ូន ថ្លើម និង​តម្រងនោម។ ក្រោយស្រវឹងស្រា គ្មានវិធី​បំបាត់​បញ្ហា​នេះបាន​ភ្លាមៗ​នោះទេ ប៉ុន្ដែ​មាន​វិធី​មួយចំនួន អាច​ជួយ​សម្រួល​ការ​ឈឺខ្លួនប្រាណ ឬបញ្ហា​មិនស្រួល​ខ្លួន​នានា​បាន។ វិធី​ទាំងនោះ មាន​ដូចជា៖ ១. ផឹកទឹកឲ្យបាន​ច្រើន ផឹកទឹកឲ្យ​បាន​ច្រើន គឺសំខាន់​ណាស់ ក្រោយយើង​ស្រវឹងស្រា ដោយសារ​ពេល​យើង​ផឹកស្រា ជាតិ​អាល់កុល បាន​រារាំង​តម្រងនោមមិន​ឲ្យ​ស្រូបយក​ជាតិ​ទឹក ដែល​បណ្ដាល​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក​ជាច្រើន​ក្នុង​ខ្លួន។ ២. ញ៉ាំឲ្យបាន​គ្រប់គ្រាន់ ក្រោយស្រវឹងស្រា យើង​អាច​មិនសូវ​ឃ្លាន​អាហារ តែ​ការ​ញ៉ាំអាហារ​បាន​គ្រប់គ្រាន់ គឺជា​រឿងល្អបំផុត ព្រោះ​វាជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ និង​ជួយ​បង្ការ​រោគសញ្ញា​ជំងឺ​ក្រពះ-ពោះវៀន។ ៣. លេបថ្នាំ ថ្នាំបំបាត់​ការ​ឈឺចាប់ អាច​ជួយ​សម្រួល​បញ្ហា​ឈឺក្បាល និង​ការ​ឈឺចាប់​ខ្លួន​ប្រាណ​របស់​យើង ក្រោយ​ស្រវឹង។ យើង​ក៏អាច​ចាក់បញ្ចូល​ជាតិ​ទឹក IV Fluid ដើម្បី​បំបាត់​អាការៈ​មិនស្រួល​ខ្លួន​ផងដែរ។ អាការៈ​ក្រោយ​ស្រវឹង ជាធម្មតា មិន​បង្ក​គ្រោះថ្នាក់​នោះទេ ប៉ុន្ដែ​វា​បង្ក​បញ្ហា​សុខភាព​ជាច្រើន ជាពិសេស​សម្រាប់​អ្នក​ពុំសូវ​មាន​សុខភាព​ល្អ។ ការ​រង់ចាំ គឺជា​វិធី​រួម​មួយ ដែល​មនុស្ស​ច្រើន តែងធ្វើ​ក្រោយ​ស្រវឹង […]


ជំងឺបេះដូង

ជំងឺភ្លេចភ្លាំង ដែលចាស់ៗឧស្សាហ៍កើត កូនចៅអាចជួយបាន​តាមរយៈនេះ

បច្ចុប្បន្ន មាន​មនុស្ស​ចាស់​មិន​តិចទេ ដែល​ឈាន​ដល់​វ័យ ៦០​ឆ្នាំឡើងទៅ កើត​ជំងឺ​ភ្លេចភ្លាំង Alzheimer។ នៅពេល​កើត​ជំងឺនេះ អ្នក​ជំងឺ​អាច​រស់នៅ ជា​មធ្យម​ពី ៣-១០​ឆ្នាំ ខណៈ​មុខងារ​ចងចាំ បាត់បង់​ជាបន្ដបន្ទាប់ រហូត​ដល់​ចំណុច​មួយ ដែល​អ្នកជំងឺ​លែង​ដឹង សូម្បី​តែ​ញ៉ាំ​អាហារ។ ១. រោគសញ្ញា​ជំងឺ Alzheimer រោគសញ្ញា​នៃ​ជំងឺ​នេះ នៅ​ដំណាក់កាល​ដំបូង អ្នក​ជំងឺ មាន​អាការៈ​ភ្លេចភ្លាំង និង​បាត់បង់​ការ​ចងចាំ​រយៈពេល​ខ្លី។ នៅ​ដំណាក់កាល​បន្ទាប់​មក​ទៀត អ្នកជំងឺ​បាត់បង់​ការ​ចងចាំ​រយៈពេល​វែង និង​ច្រើនជាង​មុន ដូចជា​ភ្លេច​សូម្បីតែ​ឈ្មោះ​កូនចៅ។ នៅ​ដំណាក់​នេះ អ្នកជំងឺ មាន​បញ្ហា​ផ្លូវ​ចិត្ត ស្ពឹក​ស្មារតី និង​ឆាប់​ខឹង។ ដំណាក់​កាល​ចុង​ក្រោយ សាច់ដុំ​របស់​អ្នក​ជំងឺ លែង​ដំណើរការ ដោយសារ​ការ​ខូច​មុខងារ​ចងចាំ។ ពេល​នោះ អ្នកជំងឺ​ពិបាក​ញ៉ាំ ឬ​លេប សូម្បី​មាន​កូនចៅ​បញ្ចុក ក៏​ពិបាក​លេប​អាហារ​ដែរ។ ២. តើកូនចៅ គួរថែទាំ​អ្នកជំងឺ Alzheimer ដូចម្ដេច? រឿងដំបូងគេ កូនប្រុស-ស្រី សមាជិក​គ្រួសារ ឬអ្នកថែទាំ ត្រូវដឹងថា ជំងឺ Alzheimer មិនអាច​ព្យាបាល​បាន​ទេ ប៉ុន្ដែ​កូនចៅ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នានា និង​បង្កើន​គុណភាព​ជីវិត​របស់​អ្នកជំងឺ នៅ​ដំណាក់កាល​ដំបូង។ កូនចៅ […]


ជំងឺបេះដូង

អាចគេចផុតជំងឺកាច ៣ មុខ បើសិនជាគេងបែបនេះ

គ្នាយើងខ្លះ ប្រហែល​ជាគេង​ថ្ងៃ សឹងរាល់​ថ្ងៃ តែ​ខ្លះទៀត ប្រហែល​ជា​អត់ទម្លាប់​គេង​ថ្ងៃ​នោះទេ ឬ​គេង​ម្ដងម្កាល។ តែ​សម្រាប់​អ្នក​ឆ្លៀតគេងថ្ងៃ​​ទោះ​មិន​ជា​ប្រចាំ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​បេះដូង ឬ​​ដាច់សរសៃ​ឈាម​ខួរក្បាល ក្នុង​កម្រិត​ខ្ពស់។ ក្រុមអ្នកស្រាវជ្រាវ នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Lausanne របស់​ស្វីស បាន​សិក្សា​ការ​ពាក់ព័ន្ធ​គ្នា​រវាង ភាព​ញឹកញាប់ និង​អំឡុងពេល នៃ​ការ​គេង​ថ្ងៃ និង​ហានិភ័យ នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង។ អ្នក​ស្រាវជ្រាវ បាន​សិក្សា​លើ មនុស្ស ៣.៤៦២​នាក់ អាយុ​ពី ៣៥-៧៥​នាក់ រយៈពេល ៥​ឆ្នាំ។ លទ្ធផល រកឃើញ​ថា អ្នកគេង​ថ្ងៃ ម្ដងម្កាល (១-២​ដង/សប្ដាហ៍) រយៈពេល​ពី ៥-៦០​នាទី ជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​គាំងបេះដូង ខ្សោយបេះដូង និង​ដាច់សរសៃ​ឈាម​ខួរក្បាល ជាង​អ្នក​មិន​ដែល​គេង​ថ្ងៃ។ ការសិក្សា​បែប​អង្កេត​នេះ ទើបចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ British Cardiovascular Society របស់​អង់គ្លេស។ អត្ថបទពាក់ព័ន្ធ៖ គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង ពាក់ព័ន្ធ​នឹង​ការសិក្សា​នេះ សាស្ត្រាចារ្យ Naveed Sattar ផ្នែក​មេតាប៉ូលិស នៃ​សាកលវិទ្យាល័យ Glasgow របស់​ស្កុតឡែន បញ្ជាក់​ថា វាហាក់ដូច​ជា […]


ជំងឺបេះដូង

វិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង

កន្លង​មក​យើង​ធ្លាប់​បាន​ឮ​ថា អ្នក​មានបញ្ហា​គាំង​បេះដូងជួប​គ្រោះថ្នាក់ដល់​ជីវិត​ច្រើន​ណាស់​ ហើយ​ភាគច្រើន​អ្នក​ទាំង​នោះ​គឺ​នៅ​ម្នាក់ឯង​។ ដូចនេះ​ដើម្បី​ជា​ចំណេះដឹង Helloគ្រូពេទ្យ សូមលើក​យកវិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ជំងឺ​គាំង​បេះដូង គឺ​បណ្ដាល​មកពី​ស្ទះ​សរសៃឈាម​ផ្គត់ផ្គង់​អុកស៊ីសែន និង​អាហារូបត្ថម្ភ​ទៅ​បេះដូង (សរសៃ​ឈាម​បេះដូង)។ មូលហេតុ​ទូទៅ​មួយ​ទៀត នៃ​ការ​ស្ទះ គឺការ​កកើតកំណក​ខ្លាញ់​នៅ​លើ​ជញ្ជាំង​សរសៃ​ឈាម​ដែល​ហៅ​ថា​បន្ទះ ឬ​ជំងឺ​បេះដូង​ ដែល​នេះ​បណ្ដាល​មកពី​កូឡេស្តរ៉ុល​ក្នុង​ឈាមកើនឡើង​ខ្ពស់ ​មកពី​ការជក់​បារី ជំងឺទឹកនោម​ផ្អែម ធាត់​លើស​​ជាតិ​ខ្លាញ់​ច្រើន (បរិភោគ​ខ្លាញ់​សត្វ​ច្រើន​ជាងខ្លាញ់​មក​ពី​បន្លែ ឬគ្រាប់ធញ្ញជាតិ)  មិន​ហាត់​ប្រាណ ឬ​ប្រវត្តិ​គ្រួសារ​មាន​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះដូង។ អត្ថបទពាក់ព័ន្ធ៖ មិនត្រូវប្រហែស ជំងឺបេះដូងប្រភេទនេះសម្លាប់មនុស្សច្រើនជាងគេ ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​បន្ត​ទៀត​ថា ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​មិន​បាន​ដឹង​មុន​ទេ ដូចនេះ​បើ​ពេលយើង​នៅ​ម្នាក់​ឯង​មាន​ឈឺចាប់​តឹង​ណែន​ក្នុងទ្រូងខ្លាំង ហើយ​បេះដូង​លោត​ខ្លាំង​ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ យើងអាច​ជួយ​សង្គ្រោះខ្លួនឯងតាមវិធី​ខាងក្រោម៖ – តាំង​ស្មារតី​ឲ្យ​នឹងន – កុំស្លន់ស្លោ ស្រវាយកថ្នាំផ្តេសផ្តាសមកលេប – បញ្ឈប់​រាល់​ការងារ ឬ​សកម្មភាព​កំពុង​ធ្វើ – សម្រាក ឬដេក – ក្អក​យ៉ាង​លឿន និង​ខ្លាំង​​បំផុត ហើយ​ក្អក​រៀងរាល់ ២ វិនាទី – ដក​ដង្ហើម​ឲ្យ​ជ្រៅ ស្រូប​យក​អុកស៊ីសែន​ចូល​ទៅ​ក្នុង​សួត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ