សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

លើសជាតិខ្លាញ់

មុន​សម្រេចចិត្ត​ប្រើប្រាស់ពពួកស្តេរ៉យ នេះជាអ្វីគួរ​ដឹង

មនុស្ស​មួយ​ចំនួន​និយាយ​ថា​ពពួក​សារ​ធាតុ​ស្តេរ៉យ​គឺ​មាន​សុវត្ថិភាព​ទាំង​ស្រុង​ក្នុង​ការ​ប្រើប្រាស់ ខណៈ​ដែល​អ្នក​ដទៃ​ផ្សេង​ទៀត​បាន​ណែនាំ​ថា​សារធាតុ​ស្តេរ៉យ​អាច​បំផ្លាញ​រាងកាយ​អ្នក​បាន ហើយ​ថែម​ទាំង​ស្លាប់​បាន​ទៀត​ផង។ ប្រសិន​បើ​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​សារធាតុ​ស្តេរ៉យ អត្ថបទ​នេះ​នឹង​ជួយ​ពន្យល់​អ្នក​ហើយ។ តើអ្វីទៅជាសារធាតុស្តេរ៉យ? សារ​ធាតុ​ស្តេរ៉យ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ័រម៉ូន គឺ​ជា “ឱសថ​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស” ដែល​ពួក​វា​ដើរ​​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ភ្ញោច​សរីរាង្គ ជាលិកា និង​កោសិកា​នៅ​ក្នុង​រាងកាយ​។ ដូច​គ្នា​នេះ​ដែរ រាង​កាយ​យើង​ត្រូវ​ការ​សុខភាព​ល្អ ជាហេតុ​ធ្វើ​ឲ្យ​អរម៉ូន​ស្តេរ៉យ​អាច​លូត​លាស់ និង​អាច​បង្ក​កំណើត​បាន។ ស្តេរ៉យ​មាន​ពី​រប្រភេទ​ដែល​អ្នក​អាច​នឹង​មិន​ដឹង។ ពួក​វា​ទាំង​នោះ​គឺ​គ័រទីកូស្តេរ៉យ (corticosteroids) និង​អាណាបូលិច–អង់ដ្រូជែននិចស្តេរ៉យ (anabolic-androgenic steroids) (ដែលហៅខ្លីថា អាណាបូលិច)។ អាន​អត្ថបទ​ខាង​ក្រោម​ ពួក​យើង​អាច​ដឹង​ពី​ប្រភេទ​ស្តេរ៉យ​ទាំង​ពីរ​នេះ។ គ័រទីកូស្តេរ៉យ៖ អ្វីដែលអ្នកត្រូវដឹង? គ័រទីកូស្តេរ៉យ ត្រូវ​បាន​ស្គាល់​ថា​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​នៅ​ក្នុង​រាង​កាយ​ដោយ​ពន្យឺត​ឬ​បញ្ឈប់​ដំណើរ​ការ​ប្រព័ន្ធ​ភាព​ស៊ាំ។ តាម​ធម្មតា​ គ័រ​ទីកូ​ស្តេរ៉យ ជួយ​ព្យាបាល​ប្រភេទ​ជំងឺ​ដូច​ជា គ័រទីកូស្តេរ៉យ ជួយ ព្យាបាល​ប្រភេទ​នៃ​សភាព​បញ្ហា​ដែល​បណ្តាល​ឲ្យ​មាន​ការ​ហើម និង​រលាក់ មាន​ដូច​ជា​ ជំងឺ​រលាក​សន្លាក់ (Rheumatoid arthritis) ជំងឺ​ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ជំងឺ multiple sclerosis (ជំងឺ​លើ​ប្រព័ន្ធ​ប្រសាទ​មួយ​ប្រភេទ) ជំងឺ lupus ​ប្រភេទ​ជំងឺ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ប្រឆាំង​រាង​កាយ​ខ្លួន​ឯង​ដទៃ​ទៀត និង​កន្ទួល​រមាស់ ​និង​បញ្ហា​ស្បែក​មួយ​ចំនួន​ទៀត (ជំងឺ​ត្រអក)។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​ប្រតិកម្ម​អាលែកហ្ស៊ីអ្វី​មួយ គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​នេះ​ផង​ដែរ។ ទម្រង់​ថ្នាំ​គ័រ​ទីកូស្តេរ៉យ​មាន​ច្រើន​ប្រភេទ​ដូច​ជា ប្រភេទ​ ថ្នាំ​គ្រាប់ […]


ជំងឺបេះដូង

ឧស្សាហ៍ចុកទ្រូង អាចបណ្ដាលមកពី​មូលហេតុទាំងនេះ

ក្នុង​ករណី​មាន​អាការៈឈឺទ្រូង លោក​អ្នក​មិនគួរមិនអើពើធ្វើមិនដឹងមិនឮឡើយ ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ។ មនុស្សគ្រប់គ្នាគិត​ថាជំងឺបេះដូងបណ្តាលឲ្យមានការឈឺទ្រូង យ៉ាងនេះក្តី ការឈឺទ្រូងក៏អាចបណ្តាលមកពីជំងឺធ្ងន់ធ្ងរ និងអាច​គំរាមកំហែងដល់អាយុជីវិតផង​ដែរ។ បញ្ហាទាក់ទងជាមួយសួត បំពង់អាហារ សាច់ដុំ ឆ្អឹងជំនី សរសៃប្រសាទ។ល។ អាចឈានដល់ការឈឺទ្រូងបាន។ អត្ថបទនេះនឹងផ្តល់នូវព័ត៌មានលម្អិតថែម​ទៀតអំពីការឈឺទ្រូង ហេតុនេះអ្នកអាចធ្វើរោគវិនិច្ឆ័យសមស្រប និងការព្យាបាលបានយ៉ាងរហ័ស។ ១- អំពីជំងឺឈឺទ្រូង ការឈឺទ្រូងអាចនឹងមានទីតាំងនៅផ្នែកណាមួយចាប់ពីកញ្ចឹងករហូតដល់ពោះផ្នែកខាងលើអាស្រ័យលើ​មូលហេតុនៃការឈឺ។ ភាពធ្ងន់ធ្ងរនៃការឈឺចាប់ទ្រូងគឺផ្សេងៗគ្នា។ អ្នកខ្លះមានឈឺដូចចាក់ ណែន ក្រហាយ ចុក ឬដូចគេចាក់។ ពេលខ្លះដូចមានអារម្មណ៍តឹងណែន ដូចច្របាច់ ឬកិន​កម្ទេច។ គួរទៅជួបពិគ្រោះនឹងវេជ្ជបណ្ឌិតប្រសិនបើអ្នកមានការឈឺទ្រូងដែលមិនអាចពន្យល់បាន ជាពិសេស​ប្រសិនបើវាជាការឈឺចាប់ដែលស្រាប់តែមានភ្លាមៗដែលមិនព្រមបាត់ទៅវិញដោយអន្តរាគមន៍វេជ្ជសាស្ត្រ ឬការផ្លាស់ប្តូរ​បែបផែនជីវិតរស់នៅ។ ក្នុងករណីដែលការឈឺទ្រូងមកព្រមជាមួយរោគសញ្ញាណាមួយនៃរោគសញ្ញាទាំងនេះសូមហៅទូរស័ព្ទទៅកាន់ ផ្នែកសង្គ្រោះបន្ទាន់ភ្លាម។ · សុខៗមានអារម្មណ៍ដូចមានសម្ពាធ ច្របាច់ ឬតឹងណែន ឬដូចកិនកម្ទេចភ្លាមៗនៅក្នុងផ្នែកនៅខាងក្រោមឆ្អឹងទ្រ​នុងទ្រូង។ · ថ្គាម ដៃឆ្វេង ឬខ្នងរងប៉ះពាល់ដោយការឈឺចាប់ទ្រូង។ · ឈឺចាប់ទ្រូងដូចគេចាក់ភ្លាមៗដែលមានមកជាមួយហត់ដង្ហក់ជាពិសេសក្រោយពីមិនធ្វើសកម្មភាពយូរ។ · ចង្អោរ វិលមុខ ចង្វាក់បេះដូងញាប់ ដកដង្ហើមញាប់ វង្វេងវង្វាន់ ព៌ណសម្បុររាងដូចផេះ ឬបែក​ញើសច្រើនហួស​ហេតុ · សម្ពាធឈាមចុះទាបខ្លាំងឮចង្វាក់បេះដូងចុះទាបយ៉ាងខ្លាំង។ ២- មូលហេតុជំងឺឈឺទ្រូង បញ្ហាបេះដូង បញ្ហាដែលទាក់ទងនឹងបេះដូងទាំងនេះគឺក្នុងចំណោមមូលហេតុដែលឃើញមានញឹកញាប់បំផុតដែលនាំទៅដល់​ការឈឺទ្រូង។ ជំងឺសរសៃឈាមបេះដូង(CAD) អាចបណ្តាលឲ្យមានការចុកទ្រូង។ ឈឺទ្រូងនេះកើត​មានឡើងពេលបេះដូងទទួលឈាមមិនគ្រប់គ្រាន់ ហើយអាចចាក់ទៅដល់ដៃ ស្មា ថ្គាម​ និងខ្នង ។ អ្នកដែលកើតជំងឺសរសៃបេះដូង គឺមានកត្តាប្រឈមនឹងជំងឺគាំងបេះដូងនៅពេលណាមួយក្នុងជីវិត​​ […]


លើសជាតិខ្លាញ់

​អ្នក​មាន​កូលេស្តេរ៉ូលខ្ពស់គួរទទួលទានប្រភេទ​សាច់​ទាំងនេះ

ខ្លាញ់​កូលេស្តរ៉ូល ​គឺ​ពិត​ជា​សារធាតុ​សំខាន់​សម្រាប់​រាងកាយ​ប៉ុន្តែ​កម្រិត​ខ្ពស់​នៃ​កូលេស្តេរ៉ូល​អាច​មាន​គ្រោះ​ថ្នាក់​ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​កំណក​នៅ​ក្នុង​សរសៃ​ឈាម​និង​អាច​ប្រឈម​នឹង​ជំងឺ​ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ឬជំងឺគាំង​បេះដូង។ រាង​កាយ​របស់​យើង​ផលិត​កូលេស្តេរ៉ូល​ប៉ុន្តែពួក​វា​ភាគ​ច្រើន​បាន​មក​ពី​ខ្លាញ់ឆ្អែត។ ផលិត​ផល​ដែល​ធ្វើ​ពី​សត្វជាពិសេស​សាច់​សត្វគឺ​ជា​ប្រភព​ចំបង​នៃ​ខ្លាញ់​ឆ្អែត។ អ្នក​មាន​បញ្ហា​ជាមួយ​កម្រិត​កូលេស្តេរ៉ូល​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​ឈប់​ញ៉ាំ​សាច់​សត្វ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​នៃ​សាច់​ដែល​មនុស្ស​ទូទៅ​ត្រូវ​ញ៉ាំទោះ​បី​ជា​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ក៏​ដោយ។ ១– ខ្លាញ់ត្រី ខ្លាញ់​ត្រី​ គឺ​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្កា៣​ដែល​មាន​សមត្ថភាព​រក្សា​បរិមាណ ខ្លាញ់​មិន​ល្អ LDL ឲ្យ​នៅ​កម្រិត​ទាបហើយ​បង្កើន​បរិមាណខ្លាញ់ល្អ​ HDLនេះបើយោង​ទៅ​តាម​របាយការណ៍​ពី​សាកល​វិទ្យាល័យ​មជ្ឈមណ្ឌល​វេជ្ជសាស្ត Maryland ។ ត្រី​សាម៉ុន ត្រី​ស្បៃកា (mackerel) ត្រី​ធូណា albacore ត្រី​Herring ត្រី​សារឌីន និង​ត្រី lake trout គឺ​សុទ្ធ​តែ​មាន​ខ្លាញ់​ត្រី។ គេ​ណែ​នាំ​ឲ្យ​បរិភោគ​ខ្លាញ់​ត្រី​នេះ​យ៉ាង​តិច​ពីរ​ដង​ក្នុង​១​អាទិត្យ។ អត្ថបទពាក់ព័ន្ធ៖ អត់នឹកស្មាន ខ្លាញ់ត្រី ល្អសម្រាប់ក្មេងៗ និងចាស់ៗ ដល់ថ្នាក់ហ្នឹងសោះ ២– សាច់​សត្វស្លាប សាច់​សត្វ​ស្លាប​ដែល​គ្មាន​ស្បែក​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​អ្ន​ក​ដែល​ចង់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល។ ទោះបី​ជា​សាច់​ទាំង​អស់​មាន​បរិមាណ​កូលេស្តេរ៉ូល​ដូច​គ្នាដែល​មាន​ប្រហែល​៧០​ទៅ​៨០មីលីក្រាម​នៃ​ការហូប៨៥​ក្រាម ប៉ុន្តែ​ការ​យក​ស្បែក​ចេញ​គឺ​អាច​បន្ថយ​កម្រិត​ខ្លាញ់បាន។ សាច់​ពណ៌​រាង​ក្រម៉ៅ​មាន​ផ្ទុកសារធាតុ​ខ្លាញ់​ច្រើន ដូច្នេះ​អ្នក​គួរ​ជ្រើស​រើស​ញ៉ាំ​សាច់​ពណ៌​ស​។ ក្រៅពី​នេះ​ នៅ​ពេល​អ្នក​ចំអិន​សត្វ​ស្លាប អ្នក​គួរ​តែ​ដុត អាំង ឬ​ស្ងោរ​ជា​ជាង​ចៀន។ ជម្រើស​ដ៏​ប្រសើរ​គឺ​មាន់​ទួគី និង​សាច់​មាន់ ពី​ព្រោះ​ទា ឬ​ក្ងាន​មាន​ជាតិ​ខ្លាញ់​ខ្ពស់។ ៣. សាច់ក្រហម អ្នក​មាន​កម្រិត​កូលេស្តរ៉ូល​ខ្ពស់​មិន​ចាំបាច់​ត្រូវ​តែ​ឈប់​ញ៉ាំ​សាច់​ក្រហម​នោះ​ទេ។ ពួកគេ​គ្រាន់​​តែ​ញ៉ាំតែសាច់​សុទ្ធ​ហើយ​បន្ថយ​ការ​ញ៉ាំ​ចូល​ជាតិ​ខ្លាញ់​ប៉ុណ្ណោះ។ ប្រភេទ​សាច់​សុទ្ធនៃ​សាច់​ក្រហម​មាន​ដូច​ជា សាច់ស្មារ សាច់​ចំឡក​លើ សាច់​ចំឡក និង​សាច់​ចង្កេះ។ នៅ​ពេល​ធ្វើ​សាច់​ក្រហម ត្រូវ​ជំរុះ​ខ្លាញ់​ដែល​មើល​ឃើញ​ឲ្យ​អស់។​ […]


ជំងឺលើសសម្ពាធឈាម

កុំចេះតែកោសខ្យល់ បើមានជំងឺទាំងនេះ គ្រោះថ្នាក់ខ្លាំងណាស់

ប្រជាជន​ខ្មែរ​យើង​មាន​របៀប​ម៉ាស្សា​ម្យ៉ាង​ហៅ​ថា កោស​ខ្យល់​ដើម្បី​សម្រួល​រាងកាយ​ឲ្យ​មាន​សភាព​ធូរ​ស្បើយ​ខ្លះ។ ​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ផ្ដាសាយ ល្ហិតល្ហៃ អស់កម្លាំង ខ្យល់គរ ឬឈឺ​ចុកចាប់លើ​រាងកាយ​មួយ​ចំនួន ចូលចិត្ត​ប្រើ​វិធី​នេះ​ជំនួស​ថ្នាំ ហើយ​ក្នុង​នោះ​ដែរ​លោក​ក៏​បាន​ណែនាំ​មិន​ឲ្យ​អ្នក​មាន​បញ្ហា​ប៉ុន្មាន​ខាងក្រោម​ជ្រើសរើស​វិធី​កោស​ខ្យល់​ឡើយ ព្រោះ​វា​ធ្វើឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ ១- អ្នក​ជំងឺ​លើស​ឈាម អ្នក​ជំងឺ​ប្រភេទ​នេះ​មិន​គួរ​កោស​ខ្យល់ អាច​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម ព្រោះ​នៅ​ខ្នង​ពោរពេញ​ទៅ​ដោយ​សរសៃ​ប្រសាទ​ជាច្រើន។ គួរអាន៖ ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពី មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ ២- អ្នក​ជំងឺ​ទឹក​នោម​ផ្អែម សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​វិញ ប្រសិនបើ​កោស​ខ្យល់ វា​អាច​បណ្ដាល​ឲ្យដាច់​ស្បែក​ចេញ​ឈាម និង​ពិបាក​ក្នុង​ការ​ព្យាបាល។ ៣- អ្នក​ជំងឺ​លើស​ជាតិ​ខ្លាញ់ ចំពោះ​អ្នក​លើស​ជាតិ​ខ្លាញ់ មាន​គ្រោះ​ថ្នាក់​ខ្លាំង ព្រោះ​សរសៃ​ឈាម​បាន​ត្បៀត​ជា​មួយ​ខ្លាញ់ ហើយ​នៅ​ពេល​កោស​វា​អាច​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម ឈាម​ហូរ​ចូល​ក្នុង​ខ្លួន​តាម​ប្រព័ន្ធ​សរសៃ​ឈាម។ នៅ​ពេល​ដែល​ឈាម​ហូរ​ចូល​នោះដំុកំណកឈាមរត់ទៅស្ទះក្នុង​សរសៃ​ឈាមកន្លែងណាមួយ ដូចជា​សួត ​ឬ​ខួ​ក្បាល​ដែល​បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​ស្លាប់បាន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!


ជំងឺបេះដូង

អ្នកមានផ្ទះក្បែរសួន ឬបរិស្ថានធម្មជាតិ មានប្រយោជន៍អាចចៀសផុតពីបញ្ហាមួយចំនួន

ផ្ទះ​អ្នក​មាន​សួន ឬរុក្ខជាតិ​បៃតង​ នឹង​ទទួល​បាន​ប្រយោជន៍​​​ច្រើន​​​ដល់​សុខភាព ព្រម​ទាំង​ចៀស​ផុត​​ពី​ជំងឺ​បៀត​បៀន​មួយ​ចំនួន​ផង​។ លទ្ធផល​​សិក្សា​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​ ដោយ​តាម​ដាន​លើ​លទ្ធផល​សុខភាព​នៃ​​ប្រជាជន​​រស់​នៅ​ទី​ក្រុង​​ប្រមាណ​ ៨​លាន​នាក់ ពី​ប្រទេស​ផ្សេង​ៗ​បាន​បង្ហាញ​​​ឱ្យ​ឃើញ​ថា អ្នក​ដែល​​រស់​នៅ​ទី​ក្រុង ទី​ប្រជុំជន តែ​នៅ​ក្បែរ​​​បរិស្ថាន​ធម្មជាតិ ដូច​ជា​សួន​ច្បារ ទី​ធ្លា​មាន​ដើម​ឈើ​បៃតង មាន​​ហានិភ័យ​​ជំងឺ​បេះ​ដូង មហារីក និង​ជំងឺ​រវើ​រវាយ​តិច​តួច​ប៉ុណ្ណោះ​។ ក្រុម​អ្នក​​​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​បាន​​​លើក​ឡើង​ថា ដើម​ឈើ​បៃ​តង ឬ​សួន​​ធម្មជាតិ នៅ​ក្នុង​ក្រុង​​​ជួយ​បន្សុទ្ធ​និង​​​បង្កើន​គុណ​ភាព​ខ្យល់ ដោយ​ចម្រោះ​ចេញ​ជាតិ​ពុល ដែល​នេះ​បាន​ជួយ​សុខភាព​ប្រជាជន​រាប់​​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ពិសេស​ទៅ​ទៀត​នោះ គឺ​អ្នក​មាន​លំនៅ​ដ្ឋាន​ក្បែរ​ៗ សួន​ច្បារ អាច​ជម្រុញ​ឱ្យ​មាន​ការ​ធ្វើ​លំហាត់​ប្រាណ កើន​ឡើង ដែល​ជួយ​​​​បន្ថយ​អត្រា​ជំងឺ​ធាត់​​បាន​​ក្នុង​កម្រិត​មួយ​ផង​ដែរ។​ ផ្អែក​តាម​ការ​សិក្សា​មួយ​ទៀត​​​ដោយ​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋអាមេរិក រក​ឃើញ​ថា ការ​រស់​នៅ​ក្បែរ​សួន​ច្បារ ឬ​​សួន​ឧទ្យាន​សម្រាប់​ដើរ​លំហែ​​ ក៏​​អាច​ជួយ​បន្ថយ​បញ្ហា​ស្រ្តេស និង​ជួយ​​ខួរ​ក្បាល​ បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​​បាន​ខ្លះ​ដែរ​​។ អត្ថបទពាក់ព័ន្ធ៖ អនាម័យពេក សូម្បីប៉ះពាល់បរិស្ថានធម្មជាតិ ក៏មិនប៉ះ ប្រយ័ត្នមានបញ្ហាសុខភាព ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ ដោយ​ឃើញ​ពី​ផល​ប្រយោជន៍​ទាំង​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សុខភាព​ពិភព​លោក​ក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ​ ដែល​បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ សហការ​ជា​មួយ​មន្ត្រី​ពី​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ដែរ​នោះ បាន​លើក​ទឹក​ចិត្ត​ឱ្យ​​ សាធារណជន​ពិសេស​អ្នក​នៅ​ទីក្រុង ឱ្យ​ផ្សារ​ភ្ជាប់​​ជីវិត​រស់​នៅ ឱ្យ​បាន​ច្រើន​ ជា​មួយ​ទី​កន្លែង​ធម្មជាតិ​ និង​​សួន​ច្បារ​បៃតង៕ ​​​​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello […]


ជំងឺលើសសម្ពាធឈាម

ទំពារស្ករកៅស៊ូពេលនេះ ជួយកម្ចាត់មេរោគក្នុងមាត់ និងបង្ការធ្មេញពុក

ការ​ទំពារ​ស្ករ​កៅស៊ូ​ នៅ​ក្រោយ​ពេល​បាយ អាច​ជួយ​បង្ការ​​ធ្មេញ​ឱ្យ​ចៀស​ឆ្ងាយ​​ពី​អាការៈ​​​ ពុក​ ឬ​ឆាប់​​ខូច​​បា​ន​ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​លើ​ករណី​សិក្សា​ជា​ច្រើន ឃើញ​ថា ការ​​ញ៉ាំ​ទំពារ​​​​​ស្ករ​កៅ​ស៊ូ ពិត​ជា​​​អាច​កាត់​បន្ថយ​​ហានិភ័យ​ធ្មេញ​ពុក​​បាន​២៨​ភាគ​រយ នេះ​បើ​ធៀប នឹង​អ្នក​ពុំ​ដែល​ញ៉ាំ​ស្ករ​កៅស៊ូ​សោះ។ នៅ​ក្នុង​ស្ករ​កៅ​ស៊ូ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី​ ពីរ​សំខាន់​គឺ Xylitol និង​Sorbitol ហើយ​វា​ក៏​ជួយ​​ជម្រុញ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​ក្នុង​រាង​កាយ​​​បង្កើន​ប្រូតេអ៊ីន​ទៅ​​​សម្អាត​បាក់តេរី​ចេញ​ពី​ក្នុង​មាត់​ផង​ដែរ​។ បន្ថែម​ពី​នោះ ស្ករ​កៅ​ស៊ូ បង្ក​ឱ្យ​​​​​ចេញ​ទឹក​មាត់​ច្រើន ជួយ​ឱ្យ​​លាង​សម្អាត​​ជាតិ​អាស៊ីដ​​(កើត​ពី​សំណល់​អាហារ​យើង​បរិភោគ) ក្នុង​មាត់​ចេញ​តាម​ធម្មជាតិ ដែល​ជា​ធម្មតា​ជាតិ​អាស៊ីដ​ទាំង​នោះ​នៅ​ជាប់​ក្នុង​មាត់​ និង​ធ្មេញ​​រយៈ​ពេល​២០​នាទី។ ​ អត្ថបទពាក់ព័ន្ធ៖ ចាប់​ផ្ដើម​ថែ​ធ្មេញ កុំ​ចាំ​ទាល់​ឈឺ ដក​ចោល ដាក់​ថ្មី​ទើប​ស្ដាយ​ក្រោយ ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន តែ​យ៉ាង​ណាមិញ​ ក្រៅ​ពី​លទ្ធ​ផល​វិជ្ជមាន​ខាង​លើ​នេះ ក្រុម​​អ្នក​ស្រាវជ្រាវ​ ក៏​បាន​រក​ឃើញ​ដែរ​ថា ប្រភេទ​ស្ករ​កៅស៊ូ ដែល​មាន​រសជាតិ​ផ្លែ​ឈើ ឬ​ជាតិ​ស្ករ​ច្រើន ក៏​អាច​បង្ក​ជា​បញ្ហា​​​ដល់​​​កាចា​ធ្មេញ​​​​។ ដូច្នេះ​ ក្រុម​ការងារ​ស្រាវជ្រាវ​​នៃ សាកលវិទ្យាល័យ King’s College នៃ​ក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស ដែល​បាន​ចុះ​ស្រាវជ្រាវ​​ពី​​ករណី​សិក្សា​ខាង​លើ​ក៏​បាន​ណែ​នាំ ឱ្យ​ជ្រើស​​ប្រភេទ​​ស្ករ​កៅស៊ូ​ណា​ដែល​មាន​ពុំ​មាន​ជាតិ​ស្ករ (sugar-free) ឬ​មាន​តិច​តួច​៕ ​ ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ […]


លើសជាតិខ្លាញ់

កូលេស្ដេរ៉ូលឮហើយអ្នកណាក៏ខ្លាចដែរ តែ ១ប្រភេទនេះ ពេទ្យថាល្អទៅវិញ

គ្នាយើង​ប្រហែល​ជាដឹងហើយ​ថា ពេល​លើសកូលេស្ដេរ៉ូល វា​បណ្ដាល​ឲ្យយើង​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើនណាស់ ជាពិសេស លើសឈាម។ តែ​រាងកាយ​របស់​យើង ត្រូវការ​កូលេស្ដេរ៉ូល ដើម្បី​ដំណើរការ​មុខងារ​ដោយ​ត្រឹមត្រូវ។ ១. ប្រភេទ​កូលេស្ដេរ៉ូល កូលេស្ដេរ៉ូល មាន ២​ប្រភេទ​សំខាន់ៗ គឺ​កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) និង​កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប (LDL)។ តើក្នុងចំណោម​កូលេស្ដេរ៉ូល​ទាំង ២​ប្រភេទ​នេះ មួយណា​ល្អ​ចំពោះសុខភាព? កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូល​ល្អ ដោយសារ​វានាំ​កូលេស្ដេរ៉ូល​ទៅកាន់​ថ្លើម ដោយ​ចេញមក​ពី​រាងកាយ។ វាជួយ​បំបាត់​បញ្ហា​រាងកាយ​លើស​កូលេស្ដេរ៉ូល ដូច្នេះ​កូលេស្ដេរ៉ូល មិន​ទៅ​ប្រមូលផ្ដុំ​ច្រើន​នៅ​ក្នុង​សរសៃអាកទែរ។ កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) មាន​នៅក្នុង​បន្ថែ ​ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់​គ្មាន​ខ្លាញ់ ត្រី​សាលម៉ុន ត្រីធូណា ត្រីសាឌីន ប្រេង​អូលីវ ឬបន្ថែ។ កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប (LDL) កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប […]


បញ្ហាបេះដូងផ្សេងទៀត

មូលហេតុបែបនេះហើយ​ បានជាក្មេងៗមិនគួរផឹកគ្រឿងស្រវឹង

គ្រឿងស្រវឹង ដូចជា ស្រា ឬស្រាបៀរ ជាសារធាតុ​ខ្លាំង និង​ញៀន ហើយ​មាន​ក្មេងៗ​មិនតិច​ទេ ផឹក​វា ដោយ​ពុំបាន​ដឹង​អំពី​កម្រិត​សុវត្ថិភាព និង​គ្រោះថ្នាក់។ ក្រោយពេល​យើង​ស្រា ឬស្រាបៀរ ជាតិ​អាល់កុល​បាន​ចូលទៅ​ក្នុង​សរសៃឈាម​របស់​យើង ដោយ​ចេញពី​ក្រពះ ឬពោះវៀន​តូច។ បន្ទាប់មកពី​ទៀត វា​ចូលទៅ​ក្នុង​ខួរក្បាល​របស់​យើង ហើយ​បណ្ដាល​ឲ្យ​ប្រតិកម្ម​យឺត ខ្សោយភ្នែក និងឈាន​ដល់​គិតមិន​បាន​ច្បាស់លាស់ និងបែងចែក​បញ្ហា​បាន​ត្រឹមត្រូវ។ ខាងក្រោមនេះ ជាមូលហេតុ​ដែល​ក្មេងៗ មិនគួរ​ផឹកគ្រឿង​ស្រវឹងនោះទេ៖ ១. ប៉ះពាល់ការវិវត្ត​របស់​ខួរក្បាល ក្មេងៗអាយុក្រោម ២០​ឆ្នាំ ឬលើសនេះ​តិចតួច កំពុង​ស្ថិតនៅ​ក្នុង​វ័យ ដែល​ខួរក្បាល​វិវត្ត ហើយ​បើសិន​យើង​ផឹកគ្រឿងស្រវឹង វាបណ្ដល​ឲ្យ​ខូចខួរក្បាល ជាពិសេស បាត់ការ​ចងចាំង។ ២. ញឿនគ្រឿងស្រវឹង ការផឹកគ្រឿងស្រវឹង​ទាំងនៅ​វ័យ​ក្មេង បណ្ដាល​ឲ្យ​ប្រឈមខ្ពស់​នឹង​ការញឿន​គ្រឿងស្រវឹង នៅពេល​ណា ក្នុង​ជីវិត ដែល​វាប៉ះពាល់​ដល់​ការសិក្សា និង​អនាគត​របស់​យើង។ អត្ថបទពាក់ព័ន្ធ៖ ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​ ៣. បង្ក​បញ្ហា​ដល់​សង្គម ការផឹក​គ្រឿងស្រវឹង អាចបណ្ដាល​ឲ្យ​យើង​ប្រឈម​ខ្ពស់ ក្នុង​ករណី​ប្រើប្រាស់​អំពើហិង្សា និង​រំលោភ រួមជាមួយ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ផងដែរ។


ជំងឺបេះដូង

មិនចង់ឲ្យសុខភាពធ្លាក់ចុះ ប្រញាប់បោះទម្លាប់ទាំងនេះចោលឲ្យអស់

ទម្លាប់ល្អ​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់​ៗ​អាច​ធ្វើឲ្យ​សុខភាព​រឹងមាំ មិន​សូវ​មាន​ជំងឺ​ឈឺថ្កាត់ ផ្ទុយទៅ​វិញ បើ​គ្នាយើង​​មាន​ទម្លាប់​ដូច​ខាងក្រោម សុខភាព​មិន​សូវ​ល្អ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធី​គុណ។ ១- ញ៉ាំ​អាហារ​ផ្ដេសផ្ដាស អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​គ្មាន​អនាម័យ ឬ​អាហារ​លក់​តាម​ផ្លូវ​មាន​ដី​ហុយ ​រុយរោម អាច​នាំឲ្យ​មាន​បញ្ហា​ពោះវៀន-ក្រពះ ព្រោះ​អាហារ​ទាំង​នោះ​អាច​ធ្វើឲ្យ​រាករូស។ ក្រៅ​ពី​នោះ​អាហារ​ដែល​ដាក់​លក់​ស្រាប់ និង​មាន​តម្លៃ​ថោក ហើយ​ប្រើ​គ្រឿងផ្សំ​គ្មាន​គុណភាព ក៏​ជា​មូលហេតុ​សំខាន់​នាំឲ្យ​សុខភាព​ធ្លាក់​ចុះ​ផង​ដែរ។ ២- ស្រូប​ជាតិ​ពុល​ច្រើន ទាំង​អ្នក​ជក់ ទាំង​អ្នក​នៅ​ជិត​អ្នក​ជក់​បារី តិច​ឬ​ច្រើន​នឹង​ស្រូបផ្សែបារី​ចូល​ទៅ​ក្នុង​សួត ដូចនេះ​ហើយ​ពួកគេ​អាច​មាន​ជំងឺ​រលាក​សួត និង​ជំងឺ​បេះដូង។ ជាតិ​នីកូទីន និង​កាបូនម៉ូណូអុកសុីត ធ្វើ​ឲ្យ​សង្វាក់​បេះដូង និង​សម្ពាធ​ឈាម​កើន​ឡើង ជាហេតុ​ធ្វើ​ឲ្យ​បេះដូង និង​សរសៃ​ឈាម​ប្រឹង​ធ្វើការ​ហួស​កម្រិត។ នៅ​ពេល​ដែល​បេះដូង និង​សរសៃ​ឈាមបេះដូង​ប្រឹង​ធ្វើការ​ហួស​កម្រិត​ដូច្នេះ វា​ជា​មូលហេតុ​អាច​ធ្វើ​ឲ្យ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ក្រៅពី​នោះ​អ្នក​ចូលចិត្ត​ផឹក​ស្រា និង​អ្នក​​រស់នៅ​កន្លែង​មាន​ជាតិ​គីមី និង​ផ្សែង​ពុល​ច្រើន ក៏​មិន​សូវ​ខុស​គ្នា​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលធំៗ៤ ជួយដាស់តឿន មិនឱ្យអង្គុយកោងខ្នង ៣- មិន​ដែល​បញ្ចេញ​ជាតិ​ពុល​ពី​ខ្លួន អ្នក​ដែល​គ្មាន​ទម្លាប់​ហាត់​ប្រាណ ឬ​ធ្វើ​ការងារ​បញ្ចេញ​ញើស-ជាតិ​ពុល​ពី​ក្នុង​ខ្លួន​ ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ទន់​ខ្សោយ ដែល​នេះ​ជា​សញ្ញា​ដំបូង​បង្ហាញ​ពី​ការ​មាន​ជាតិ​ពុល​កើន​ឡើង​នៅ​ក្នុង​រាងកាយ​លើស​លប់។ ៤- ញ៉ាំអាហារ​ផ្អាប់ ជូរ ហឹរ ពពួក​អាហារ​ផ្អាប់​មិន​សូវ​ល្អ​ចំពោះ​សុខភាព​ឡើយ វា​អាច​បណ្ដាល​មាន​ជំងឺ​រលាក​ក្រពះ-ពោះវៀន ព្រោះ​វា​ច្រើនតែ​មាន​មេរោគ​ផ្សិត​ជា​ដើមហេតុ​បង្ក​ការ​រាករូស និង​ក្អួត​ចង្អោរ។ ចំណែក​អាហារ​ដែល​ជូរ និង​ហឹរ​ពេក​ធ្វើឲ្យ​រលាក​ក្រពះ ហើយ​ពេល​ខ្លះ​ឈាន​ដល់​ដំណាក់កាល​ដំបៅ​ថែម​ទៀត​ផង។ ៥- មិន​សូវ​ផឹក​ទឹក បញ្ហា​ដែល​ឃើញ​ផ្ទាល់​ភ្នែក​នោះ គឺ​ស្បែក និង​បបូរមាត់​ស្ងួត […]


ជំងឺលើសសម្ពាធឈាម

មុនវាស់សម្ពាធឈាម សូមកុំធ្វើរឿងទាំងនេះ

ឡើង​ឈាម ឬ​លើស​ឈាម ជា​ជំងឺ​​រ៉ាំរ៉ៃ កើត​ឡើង​ពេល​សម្ពាធ​សរសៃឈាម​ឡើង​ខ្ពស់រហូត ដោយ​មិន​ទាក់​ទង​ជាមួយ​អ្វី​យើង​ញ៉ាំ ឬ​​សកម្មភាព​យើង​បាន​ធ្វើ​នោះ​ទេ យ៉ាង​ណា​កត្តា​​រស់​នៅ​ប្រចាំ​​ថ្ងៃ របបអាហារ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួនក៏ ជា​មូលហេតុ​ធំ​ៗ​នាំ​ឲ្យ​កើត​ជំងឺ​នេះ។ តាម​ក្បូន​ពេទ្យ កាលណា​កម្រេិត​ឈាម​ឡើងខាងលើ​ ធំជាង១៤០ មិល្លីម៉ែត្រ​បារត ឬស្មើ និងកម្រិត​ឈាមខាងក្រោមធំជាង ឬ ស្មើ៩០ មិល្លីម៉ែត្រ​បារត (១៤០/៩០ មិល្លីម៉ែត្រ​បារត) ពេលវាស់ មាន​ន័យ​ថា​លើសសម្ពាធ​ឈាម​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​តាមដាន​ពី​សម្ពាធ​ឈាម តើ​យើង​មាន​ជំងឺ​លើស​ឈាម​ពិត​មែន​ឬ​យ៉ាង​ណា? ដើម្បី​ទទួល​បាន​លទ្ធផល​ជាក់ច្បាស់ មុន​វាស់​សម្ពាធ​ឈាម យើង​គួរ​តែ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម៖ – ត្រូវ​ធ្វើ​វាស់សម្ពាធឈាមពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញ៉ាំ​អី – មុនពេលវាស់ឈាម ត្រូវសម្រាកយ៉ាងហោចណាស់​៥នាទី – គេង​ឲ្យ​បាន​គ្រប់​គ្រាន់ – មិន​ត្រូវ​ផឹក​កាហ្វេ​នោះ​ទេ – មុន​វាស់សម្ពាធឈាម​ ត្រូវ​សម្រាក តាំងអារម្មណ៍ឲ្យល្អ មិន​មាន​ការតានតឹង មិនភ័យ​ខ្លាច​ពេល​​ជួប​ជាមួយ​គ្រូពេទ្យ និង​មិន​​ត្រូវ​​ធ្វើ​​សកម្មភាព​​អ្វី​​ទាំង​​អស់។ អត្ថបទពាក់ព័ន្ធ៖  ជំងឺលើសឈាម ព្យាបាលជាដាច់ឬអត់? ត្រូវប្រើថ្នាំ១ជីវិតឬ? លើស​ឈាម​ពេល​ពពោះ គ្រោះថ្នាក់ខ្លាំង!​ នេះ​ជា​វិធី​បង្ការ និងតាមដាន ចំពោះ​មូលហេតុ​ដែល​គ្រូពេទ្យ​ណែនាំ​ខាង​លើ​នេះ ដោយសារ​តែ​​សម្ពាធ​ឈាម​មនុស្ស​គ្រប់​រូប​អាច​ឡើង​ខ្ពស់​ខុស​ធម្មតា ទោះ​ជា​គ្មាន​ជំងឺ​លើស​ឈាម​ក៏​ដោយ។ កត្តា​ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នោះ មាន​ដូច​ជាអារម្មណ៍​ត្រេក​អរ ភិតភ័យ ការ​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ (រត់ ជិះកង់ ឡើង​ជណ្តើរ…) គេង​មិន​គ្រប់​គ្រាន់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ