សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺលើសសម្ពាធឈាម

Internal thrombosed hemorrhoids (ជំងឺឫសដូងបាតក្នុង)

និយម​ន័យ១- ដូចម្ដេចដែល​ហៅថា​ឫសដូងបាតក្នុង? ឫសដូងបាត​ក្នុង​ជា​ជំងឺ​បណ្តាល​មក​ពី​ការ​ហូរឈាម​មិនប្រក្រតីក្នុង​វ៉ែន​អេម៉ូរ៉ូអ៊ីត​(Hemorrhoid)​នៅចុង​ពោះវៀន​ធំ។ ជាធម្មតា​វា​មិន​បង្ក​ឲ្យ​ឈឺ​ទេ​ប្រសិនបើ​វា​មិន​ទាន់​ក្លាយ​​ជា​កំណកឈាម។ ឫសដូងបាត​កើត​ឡើង​ប្រសិន​បើ​កំណកឈាម​ ឬដុំឈាមកក​នៅ​ក្នុង​សរសៃ​ហើម។ វាធ្វើ​ឲ្យ​សម្ពាធ​កើន​ឡើង​ខ្ពស់​ក្នុង​ចុង​ពោះវៀន​ធំ​ និង​ធ្វើ​ឲ្យមានការ​ឈឺ​ចាប់។ ២- ឫសដូងបាតក្នុង​កើតឡើង​ញឹកញាប់​របៀបណា? សូមពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​​បាន​ព័ត៌មាន​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច?   រោគសញ្ញា៣- តើ​ជំងឺឫសដូងបាតក្នុងមាន​រោគ​សញ្ញា​អ្វីខ្លះ? រោគ​សញ្ញា​ដែល​កើត​ឡើង​ជាញឹកញាប់​មាន​ដូចជា៖ ហូរ​ឈាមទ្វា​រលាមក៖ វាជា​រោគ​សញ្ញាដំបូង​នៃ​ជំងឺ​រសដូងបាតក្នុង​ ចាប់​ផ្ដើម​ដោយ​ការ​ហូរ​ឈាម​ដែល​យើងអាច​សង្កេត​ឃើញ​នៅលើ​ក្រដាស​អនាម័យ។ ការ​វិវត្តនៃ​ជំងឺ​នេះ​ នាំឲ្យ​ឈាមហូរ​កាន់តែ​ច្រើន​និង​បន្តហូរ​ទៅ​តាម​លាមក។ ការឈឺចាប់៖ នៅដំណាក់កាល​ដំបូង យើង​មាន​អារម្មណ៍​ឈឺ​នៅ​ពេល​បត់ជើងធំ។ ប្រសិន​បើ​យើង​មិន​បាន​ព្យាបាល​ទាន់​ពេលទេ តំបន់​រលាកនៃ​ឫសដូងបាត​នេះនឹង​ហើម​កាន់តែ​ខ្លាំង​ធ្វើ​ឲ្យ​កាន់តែឈឺគ្រប់ពេល​និង​ទ្រាំ​ពុំ​បាន​ទោះ​ដើរ​ ឬអង្គុយ។ មាន​អារម្មណ៍​ដូចមាន​វត្ថុ​ចំលែក​ក្នុង​ខ្លួន​និង​រមាស់៖ រោគសញ្ញាមួយ​ដែល​យើង​ឃើញ​គឺ​មាន​អារម្មណ៍ដូចមាន​វត្ថុ​ប្លែក​មួយ​នៅ​ផ្នែកខាង​ក្រោម​ចុង​ពោះវៀនធំ។ ដោយសារ​ការរលាកភ្នាស់​ពោះវៀន​ដែលជាមូលហេតុ​នាំឲ្យ​រមាស់​ និង​ក្រហាយ​នៅ​ជុំវិញ​កន្លែងឫសដូងបាតក្នុង។ ជ្រាបលាមក៖ ការកន្ត្រាក់រន្ធ​គូទ​ក៏ជា​រោគសញ្ញា​នៃ​ជំងឺ​នេះ​ផងដែរ។ វាបណ្តាល​មកពី​ការ​ចុះ​ខ្សោយ​សាច់ដុំ​នៅដំបន់គូទ​ផងដែរ។ ការ​ស្រុត​សរីរាង្គ៖ ការធ្វេសប្រហេស​នៃ​រោគ​សញ្ញា​ខាងលើ នាំឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​នៅពេល​ឫសដូងបាត​ហើមខ្លាំង និងលាតសន្ធឹងដល់​រន្ធគូថ។ ស្ថានភាពនេះ​ហៅថា​ធ្លាក់ឫសដូងបាត និង​ត្រូវការ​ថ្នាំ​សក្ដិស​ម​​​ព្យាបាល ឬ​ពេលខ្លះ​ត្រូវការវះកាត់។ ​ក៏​មាន​រោគសញ្ញាខ្លះ​មិន​មានក្នុងការរៀបរាប់​ខាងលើ​ដែរ។ ប្រសិន​បើ​មាន​ចម្ងល់​ពីរោគសញ្ញា សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៤- តើខ្ញុំគួរ​ទៅ​ជួបគ្រូពេទ្យនៅ​ពេលណា? ប្រសិន​បើយើង​​មាន​រោគសញ្ញា​ខាងលើ​ ឬ​​មាន​សំនួរ សូមទៅ​ពិភាក្សា​ជាមួយគ្រូពេទ្យ។ មនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ។ វិធី​ដែល​ល្អ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺឫសដូងបាតក្នុង​? មូលហេតុ​ចម្បង​​មាន​ដូចជា៖ ប្រឹងបត់ជើងធំ៖ ជាធម្មតា​កើតពេល​ទល់លាមក​ ឬរាក​ដែល​ប៉ះពាល់សាច់ដុំ​ និង​សរសៃឈាម​នៅក្នុង​រន្ធគូទ។ មិនសូវឈរ៖ ប្រសិនបើ​អ្នក​អង្គុយ​ធ្វើការ​ច្រើនពេក ឈាមហូរ​នៅ​តំបន់នោះ​ស្ទះ។ វាសំខាន់ណាស់​អ្នក​គួរ​ឈរ ​ឬដើរឲ្យបាន​ច្រើន។ មិនសូវហាត់ប្រាណ៖ ពេលខ្លះ​គ្រាន់តែដើរ​មិន​ទាន់គ្រប់គ្រាន់​ទេ។ សាច់ដុំ​ទាំង​អស់នៅ​ក្នុង​ខ្លួន​ត្រូវការ​កន្រ្តាក់ យើង​អាច​ធ្វើ​បាន​ពេល​ហាត់ប្រាណ។ មិនសូវញ៉ាំអាហារ​ដែល​មាន​ជាតិ​សរសៃ៖ ប្រសិន​បើ​របបអាហារ​មិន​សូវ​មាន​ជាតិ​សរសៃ យើង​ប្រឈម​ខ្ពស់​នឹងការ​ទល់លាមក។ លាមក​ទន់គឺជា​ភ្នាក់ងារចម្បងក្នុង​ការ​បង្ការ​ ឫសដូងបាត ហើយ​ចំនួនជាតិ​សរសៃ​គឺ​សំខាន់​ណាស់​។ ការលើសទម្ងន់៖ មនុស្ស​ធាត់​មានសម្ពាធ​ខ្លាំង​ទៅលើ​ប្រព័ន្ធទាំងអស់ រួមទាំងប្រព័ន្ធ​បេះដូង។ សរសៃ​ឈាម​មាន​បញ្ហា​ច្រើន​ក្នុង​ករណីនេះ ជាញឹកញាប់មកពី​ស្ទះ​សរសៃ​ឈាម។ មានផ្ទៃ​ពោះ​និង​ពិបាក​កើតកូន៖ ការកើតកូន ធ្វើ​ឲ្យ​សម្ពាធ​កើនឡើង […]


លើសជាតិខ្លាញ់

អ្នកហាត់កីឡាចង់ប្រើថ្នាំជំនួយពេលហាត់ ឬប្រកួតត្រូវដឹងរឿងប្រឈមនេះ

ថ្នាំ​ជំនួយ​ដល់​ការ​លេងកីឡា​ភាគ​ច្រើន​ប្រើ​ដោយ​ពួក​កីឡា​ករ​ដើម្បី​ឲ្យ​លេង​កីឡា​បាន​កាន់​តែ​ខ្លាំង​ និង​មាន​ប្រៀប​លើ​គូប្រជែង​ខ្លួន។ តែ​ថ្នាំ​ទាំង​នេះ​ក៏​មាន​ផល​លំបាក​ចំពោះ​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​ផល​លំបាក​ទាំង​៤៖ ១- ថ្នាំ Anabolic steroids Anabolic-androgen steroids ឬ​ហៅ​ខ្លី​ត្រឹម anabolic steroids ជា​ថ្នាំ​ស្តេរ៉ូអ៊ីដ​ដែល​ជួយ​ជំរុញការ​ឡើង​សាច់​ដុំ​​ និង​កម្លាំង។ អ័រម៉ូន​តេស្តូស្តេ​រ៉ូន​ក៏​ស្ថិត​ក្នុង​អំបូរ​នេះ​ដែរ មាន​មុខងារចម្បងសម្រាប់​ការ​បង្កើន​សាច់​ដុំ។ លើស​ពី​នេះ​ទៀត​វា​ក៏​ជួយ​ឲ្យ​រាង្គ​កាយ​បាន​ធូរ​ស្បើយ​ពី​ការ​ហាត់​ប្រាណ​កម្រិត​ធ្ងន់លឿន​ជា​ធម្មតា ​ដោយ​សារ​វា​កាត់​បន្ថយ​ការ​ខូច​ខាត​នៃ​សាច់​ដុំ​ពេល​ហាត់​ប្រាណ​នោះ។ ផ្ទុយ​ទៅ​វិញ អ្នក​ខ្លះ​ក៏​នឹង​ក្លាយ​ជា​ឆេវ​ឆាវ​ពេល​ប្រើ​ថ្នាំ​នេះ​ផង​ដែរ។ ថ្នាំ​មួយ​ចំនួន​ដែល​ត្រូវ​បាន​សំយោគ​ពី​ក្រុម​ពួក​ស្តេរ៉ូអ៊ីដ​នេះ (designer drugs) ជា​ពពួក​ថ្នាំ​ដែល​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព។ វា​មិន​មាន​ការ​អនុញ្ញាតឲ្យ​ប្រើ​ប្រាស់​ពី FDA របស់​អាមេរិក​ឡើយ។ ២- គ្រោះថ្នាក់អាចមានដោយសារថ្នាំAnabolic steroids ការ​ប្រើ​ប្រាស់​ក្នុង​កម្រិត​ខ្ពស់​អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ធ្ងន់​ធ្ងរ​ដូច​ជា៖ – ចំពោះ​បុរស៖ ឡើង​ដោះ ទំពែក ពង​ស្វាស​រួម​តូច អា អសមត្ថភាព​ផ្លូវ​ឬ​ក្រពេញ​ប្រូស្តាត​រីក​ធំ។ – ចំពោះ​ស្រ្តី៖ សំឡេងធំ ក្លីតូរីស​រីក​ធំ ដុះ​រោម​លើ​ខ្លួន​ច្រើន​ជាង​មុន ទំពែក ឬ​បាត់​រដូវ​ជា​ដើម។ ផល​រំខាន​ផ្សេងៗ​រួម​មាន៖ ឡើង​មុន​ច្រើន រលាក​ឬ​ដាច់​​សរសៃ​ពួរ​ មុខ​ងារ​ថ្លើម​មិន​ប្រក្រតី​ ឬ​មាន​ដុំ​នៅ​ថ្លើម កើន​ឡើង​ខ្លាញ់​អាក្រក់ (LDL) ថយ​ចុះ​ខ្លាញ់​ល្អ (HDL) ឆេវ​ឆាវ ហឹង្សា ​និង​មាន​ជំងឺ​ផ្លូវ​ចិត្ត។ ៣- Androstenedione វា​ជា​អ័រម៉ូន​ភេទ​ដែល​ចេញ​ពី​ក្រពេញ​ភេទ​ និង​ក្រពេញ​លើ​តម្រង​នោម។ ទាំង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី អ័រមូន​នេះ​នឹង​បម្លែង​ជា តេស្តូស្តេរ៉ូន​និង​អឺស្រ្តាដ្យ៉ូល។ ពពួក​នេះ​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​តឹង​តែង គឺ​ថា​អាច​ប្រើ​បាន​ទាល់​តែ​មាន​វេជ្ជ​បញ្ជា។ មាន​ការ​សិក្សា​ជា​ច្រើន​បញ្ជាក់​ថា​ការ​ប្រើ​ពពួក androstenedione នេះ​មិន​មាន​ប្រយោជន៍​ក្នុង​ការ​បង្កើន​អ័រម៉ូន​ភេទ​ប្រុស ​ឬ​ធ្វើ​ឲ្យ​​សាច់​ដុំ​ខ្លាំង​ជាង​មុន​ឡើយ។ ៤- គ្រោះថ្នាក់អាចមានដោយសារ androstenedione ជាទូទៅ […]


បញ្ហាបេះដូងផ្សេងទៀត

របៀបដោះសា កុំ​ឲ្យញៀនផឹក ដោយសារកម្មវិធីញឹកញាប់​

ពេល​ចូល​សង្គម​ ជួបជុំកាន់តែញឹក​ញាប់​ ផឹក​កាន់​តែច្រើន។ ផឹកល្មមៗ ហើយយូរៗម្ដង មិនអីទេ ប៉ុន្តែ​ការ​ផឹក​ស្រាញឹក អាច​ធ្វើ​ឲ្យ​យើងគ្រោះ​ថ្នាក់​ដល់​សុខភាព​។ ១- កាត់​បន្ថយ​ការ​ផឹក​ស្រាមិន​មែន​មាន​ន័យ​ថា​យើង​​មិន​ចូល​សង្គម​នោះ​ទេ ការ​ផឹក​ស្រាដើម្បី​ចូល​សង្គម ពេល​ខ្លះ​អាច​ក្លាយ​ជា​ការ​ផឹក​ច្រើន​។ ការ​ផឹក​ច្រើន​ មិន​ដូច​នឹង​ការ​ញៀន​ស្រា​ទេ ប៉ុន្តែវា​ជា​ដំណាក់​កាល​ដំបូង​ធ្វើ​ឲ្យ​ឈាន​ទៅ​ញៀន​ស្រា។ ពេល​ដឹង​ថា​យើង​មាន​បញ្ហាដោយសារ​​ផឹក​ស្រា យើង​​ប្រហែល​ជា​ពិបាក​ទទួល​យក។ ប៉ុន្តែជា​ការ​សំខាន់​ដែល​ត្រូវ​ដឹង​ពី​សញ្ញា ​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ត្រូវ​កាត់​បន្ថយ​ការ​ផឹកស្រា​​ដោយ​របៀប​ម៉េច។ យើង​​អាច​សប្បាយ​ជាមួយ​សកម្មភាព​សង្គម​ ឬ​សម្រាក​នៅ​ផ្ទះ​ដោយ​មិន​ចាំបាច់​ផឹក​ស្រា​ឡើយ។ ត្រូវ​អប់រំ​ខ្លួន​ឯង​ពី​ការ​ញៀន​ស្រា និង​ត្រូវ​ផឹក​ក្នុង​កម្រិត​មធ្យម​ដើម្បី​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ប្រសើរ។ បន្ថយ​ផឹកស្រា មិន​មែន​មាន​ន័យ​ថា​លះ​បង់​ជីវិត​ឈប់ចូល​សង្គម​ឡើយ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​អាច​សាក​ល្បង​ ​ពេល​យើង​ចេញ​ក្រៅ​លើក​ក្រោយ៖ អត្ថបទពាក់ព័ន្ធ៖ WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង បង្កើត​វិន័យ​កំណត់​ការផឹក ​ត្រូវ​រក្សា​គោល​ដៅ​របស់​យើងនៅ​ក្នុង​ចិត្ត បើ​ចង់​បន្ថយ​​ផឹក​ស្រា។ វិធី​ខ្លះ​​អាច​ជួយ​យើង​គេច​ផុត​ពី​ការ​ផឹក​ស្រា​ច្រើន៖ – មិន​ត្រូវ​ផឹក​មុន​ពេល​កម្មវិធីជប់​លៀង ឬ​ពិធី​ជួប​ជុំ​ក្នុង​សង្គម​ដទៃ​ទៀត៖ មនុស្ស​ស្រី៖ មិន​ត្រូវ​ផឹក​ច្រើន​ជាង ​៣ ​ដប​ក្នុង​មួយថ្ងៃ​ឡើយ ហើយ​មិន​ត្រូវ​ផឹក​ច្រើន​ជាង ៧​ ដប​ក្នុង​មួយ​សប្ដាហ៍ មនុស្ស​ប្រុស៖ មិន​ត្រូវ​ផឹក​ច្រើន​ជាង ​៤ ដប​ក្នុង​មួយ​ថ្ងៃ​ឡើយ ហើយ​មិន​ត្រូវ​ផឹក​ច្រើន​ជាង ​១៤ ​ដប​ក្នុង​មួយ​សប្ដាហ៍​ឡើយ ត្រូវ​ផឹក​ជាមួយ​អ្នក​ដទៃ មិន​ត្រូវ​ផឹក​តែ​ឯង​ឡើយ ត្រូវ​ផឹក​ត្រឹម​ចំនួន​ដែល​ខ្លួន​ឯង​កំណត់ មិន​ត្រូវ​ផឹក​ដើម្បី​បន្ថយ​ស្ត្រេស​ឡើយ ផឹក​ទឹក​ឲ្យ​ច្រើន​ជាង​ស្រា ៤ ដង។ ជាតិ​អាល់កុល ជា​សារធាតុ​បញ្ចុះ​នោម វា​នឹង​ធ្វើ​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក។ រាង​កាយ​អាច​បញ្ចេញ​ជាតិ​ទឹក​ច្រើន​ជាង​ធម្មតា ៤ ​ដង ពេល​​យើង​​ផឹក​ស្រា។ ផឹក​ទឹក​នឹង​ធ្វើ​ឲ្យ​ការផឹកស្រា​របស់​យើង​ថយ​ល្បឿន។ ការ​បន្ថែម​ជាតិ​ទឹក អាច​ជួយ​យើង​​កុំ​ឲ្យ​មាន​អាការៈ​ធេងធោង (Hangover) នៅ​ព្រឹក​បន្ទាប់។ កុំផឹកពោះទទេ គួរ​ផឹកស្រាមួយ […]


ជំងឺលើសសម្ពាធឈាម

​ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា

ហាត់​​យ៉ូហ្គា ហាត់​អាវង់​ដី ឬ​ហាត់​លើក​ដុំ​ដែក​ អាច​ជា​ឧបសគ្គ​​ខ្លាំង​​ពិបាក​ជម្នះ​សម្រាប់​​​​​អ្នក​ខ្ជិល​​​​ហាត់​ប្រាណ ឬ​អសកម្ម​​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ តែអ្នក​ជំនាញ​​​ផ្នែក​តន្រ្តី និង​សុខភាព បាន​ណែ​នាំ​ថា តន្ត្រី​​នៅ​តែ​ជា​ចំណែក​មួយ​មាន​ប្រសិទ្ធភាព​​សម្រាប់​ការ​ហាត់​ប្រាណ​​ឲ្យ​បាន​សម្រេច​តាម​គោល​ដៅ​។ លោក​វេជ្ជបណ្ឌិត​ Matthew Stork អ្នក​ជំនាញ​វិទ្យាសាស្រ្ត​​លំហាត់​ប្រាណ​ និង​សុខភាព​នៃ​សាកលវិទ្យាល័យ​ British Columbia នៃ​ប្រទេស​កាណាដា បាន​និយាយ​ថា លំហាត់​ប្រាណ​​បែប​ខ្លាំង​ៗដូច​ដែល​បាន​លើក​ឡើង​ខាង​លើ មូល​ហេតុ​​ចម្បង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​​ច្រើន​ខ្ជិល​នឹង​ហាត់​នោះ​ គឺវា​ពុំ​មាន​លក្ខណៈ​​ ឬ​បរិយាកាស​មួយ​ធ្វើ​ឲ្យអ្នកទាំងនោះ​រីក​រាយ ឬ​ចូល​ចិត្ត​ ទើប​លទ្ធផល​អ្នក​ខ្ជិល​ហាត់​ប្រាណ​​មាន​ច្រើន​បែប​នេះ។ យ៉ាង​ណា​មិញ ចម្លើយ​ឆ្លើយ​តប​សម្រាប់​អ្នក​​ចង់​បាន​រាង​ស្អាត តែ​​ខ្ជិល​ហាត់​ប្រាណ​នោះ​ គឺ​តន្រ្តី​។ ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​​ដឹក​នាំ​ដោយ​លោក​វេជ្ជបណ្ឌិត​ខាង​លើ បាន​ឲ្យ​ដឹង​ថា តន្ត្រី​បាន​ធ្វើ​ឲ្យ​​បញ្ហា​​លំហាត់​ប្រាណ​ខ្លាំង​ៗ​ ​ងាយ​ស្រួល​ជាង​មុន ពោល​គឺ​វា​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ហាត់​ប្រាណ​បាន​ក្លៀវ​ក្លា ជំរុញ​ទឹក​ចិត្ត​អ្នកហាត់ប្រាណ​ឲ្យ​ហាត់​តាម​គោល​ដៅ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​។ ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​បាន​​សិក្សា​លើ​អ្នក​ស្ម័គ្រចិត្ត​​ប្រមាណ ២៤​ នាក់ តាម​រយៈ​ការ​កត់​សម្គាល់​​លើ​ទម្លាប់​​ហាត់​ប្រាណ និង​ការ​សម្រាក​របស់​ពួក​គេ។  របាយ​ការណ៍​​តាម​ដាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺអ្នក​ស្តាប់​តន្រ្តី​ពេល​ហាត់​ប្រាណ លទ្ធផល​លំហាត់​ប្រាណ​របស់​ពួ​​ក​គេ គឺ​កើន​ឡើង​ខ្លាំង អត្រា​ចង្វាក់​បេះ​ដូង​លោត​ល្អ​ជាង​មុន ថែម​ទាំង​ឈាន​ដល់​កម្រិត​ក្លៀវ​ក្លា​ល្អ​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ? ពិតទេ! តន្រ្តីជួយឱ្យលំហាត់ប្រាណកើនប្រសិទ្ធភាព?​​​​​​​​​​​​​​​​​ អ្នកស្រាវជ្រាវ​បាន​​ណែ​នាំទៅ​លើ​តន្រ្តី​មួយ​ចំនួន​ដែល​អ្នកហាត់​ប្រាណ ព្រម​ទាំង​អ្នក​ខ្ជិល​ហាត់​ប្រាណ​គួរ​ស្តាប់ ដាស់​អារម្មណ៍​ឲ្យ​ហាត់​ប្រាណ​បាន​ល្អ​​នោះ​គឺ តន្ត្រី​ដែល​មាន​ចង្វាក់​កម្រិត ១៣៥​ Beat/១​នាទី (135 BPM) តួ​យ៉ាង​ដូច​ជា​ប​ទ […]


លើសជាតិខ្លាញ់

មកស្គាល់​ប្រ​ភេទខ្លាញ់មាន​ក្នុង​អាហារទាំងនេះ ល្អ​សម្រាប់​សុខភាព​

គ្នា​យើង​​ប្រហែលជាធ្លាប់​គិត​ថា​ខ្លាញ់​ទាំង​អស់ គឺ​សុទ្ធ​តែ​មិន​ល្អ​ដល់​សុខ​ភាព ខ្លាញ់​ទាំង​អស់​នោះ​នឹង​ធ្វើ​ឲ្យ​យើង​​ធាត់ ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​ជាមួយ​ជំងឺ​បេះ​ដូង។ យើង​​ប្រហែល​ជា​ចង់​កាត់​បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​ទាំង​អស់​នោះ​តាម​ដែលយើង​អាច​ធ្វើ​បាន ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា ខ្លាញ់​គឺ​មាន​ប្រភេទ​ខ្លាញ់​ល្អ និង​ខ្លាញ់​មិន​ល្អ។ ខ្លាញ់​មិន​ល្អ គឺ​អាច​មាន​គ្រោះ​ថ្នាក់ ប៉ុន្តែ​ខ្លាញ់​ល្អ គឺ​ជា​ខ្លាញ់​ដែល​ខ្លួន​អ្នក​ចាំ​បាច់​ត្រូវ​ការ។ ដើម្បី​ញ៉ាំ​ខ្លាញ់​ឲ្យ​បាន​ត្រឹម​ត្រូវ តោះ​មក​ស្ដាប់​ការ​ណែ​នាំ​រ​បស់ Hello គ្រូពេទ្យ ទាំង​អស់​គ្នា។ ១- ខ្លាញ់ Monounsaturated ខ្លាញ់​មិន​ឆ្អែត គឺ​ជា​ប្រភេទ​ខ្លាញ់​រាវ​ស្ថិត​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​គ្រប់​គ្រាន់។ នៅ​ពេល​អ្នក​ប្ដូរ​ពី​ការ​ទទួល​ទាន​ខ្លាញ់​ឆ្អែត មក​ប្រើ​ខ្លាញ់​មិន​ឆ្អែត​វិញ នោះ​វា​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល និង​ជួយ​កាត់​បន្ថយ​ពី​ការ​កើត​ជំងឺ​បេះ​ដូង​បាន​ថែម​ទៀត​ផង។ ខ្លាញ់​មិន​ឆ្អែត​អាច​ឃើញ​មាន​នៅ​ក្នុង​ត្រី គ្រាប់​សណ្ដែក គ្រាប់​រុក្ខជាតិ និង​បន្លែ។ ខ្លាញ់ Monounsaturated គឺ​មាន​ចំណង​កាបូន​ចំនួន​មួយ​នៅ​ក្នុង​ម៉ូលេគុល​រ​បស់​វា។ ចំណង​មួយ​នេះ​នឹង​ជួយ​ការ​ពារ​កុំ​ឲ្យ​ខ្លាញ់​កក​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា។ ប៉ុន្តែ​នៅ​ពេល​វា​ត្រជាក់​ វា​នឹង​ប្រែ​ក្លាយ​ទៅ​ជា​កក​រឹង។ អាហារ​​សម្បូរ​​ដោយ​ខ្លាញ់ Monounsaturated មាន​ដូច​ជា​​ប្រេង​អូលីវ ប្រេង​រុក្ខជាតិ ប្រេង​សណ្ដែក ផ្លែ​ប៊័រ ប្រេង​ផ្កា​ឈូក​រ័ត្ន ប្រេង​ល្ង គ្រាប់​សណ្ដែក គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែ​ឈើ (គ្រាប់​ល្ពៅ និង​គ្រាប់​ល្ង​ជា​ដើម)។ ខ្លាញ់ Monounsaturated គឺ​ល្អ​សម្រាប់​សុខភាព​របស់​យើង​ ប្រសិន​បើ​អ្នកទទួល​ទាន​វា​ក្នុង​កម្រិត​ល្មម។ វា​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល LDL (ជា​កូឡេស្តេរ៉ុល​មិន​ល្អ) ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​បេះ​ដូង […]


ជំងឺលើសសម្ពាធឈាម

Eclampsia (ជំងឺក្រឡាភ្លើង)

និយមន័យ១– អ្វីជាជំងឺក្រឡាភ្លើង? ជំងឺក្រឡា​ភ្លើង​គឺ​ជា​ការប្រកាច់ ឬ​សន្លប់​ភ្លាម​ៗ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ជំងឺក្រឡាភ្លើងជាជំងឺ​កម្រ​ប៉ុន្តែ​ធ្ងន់​ធ្ងរ និង​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ដោយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​សម្ពាធ​ឈាម​ខ្ពស់ និង​មាន​ការ​ប្រកាច់​ដែល​មិន​ទាក់​ទង​នឹង​ការ​ខូច​ខាត​របស់​ខួរ​ក្បាល។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ជំងឺ​ក្រឡា​ភ្លើង​គឺ​ជាជំងឺដែល​ប៉ះ​ពាល់​លើ​សុក ដែល​ជា​អ្នក​នាំ​អុក​ស៊ី​សែន និង​សារធាតុ​ចិញ្ចឹម​ទៅ​ទារក​តាម​ឈាម។ ពេល​មាន​សម្ពាធ​ឈាម​ខ្ពស់ នោះ​លំហូរ​ឈាម​របស់​យើង​​នឹង​កាត់​បន្ថយ ហើយ​សុក​នឹង​អាច​មិន​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទារក​កើត​មិន​គ្រប់​គីឡូ ឬ​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត។ ភាគ​ច្រើនជំងឺក្រឡាភ្លើង​ធ្វើ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ និង​មាន​ករណី​កម្រ​គឺ​កូន​ស្លាប់​ក្នុង​ផ្ទៃ។ ២– តើជំងឺក្រឡាភ្លើងកើតច្រើនដែរឬទេ? ជំងឺក្រឡា​ភ្លើង​អាច​កើត​លើ​ស្ត្រី ១ ក្នុង​ចំនោម​ស្ត្រី ២០០ នាក់​ដែល​មានជំងឺបម្រុង​ក្រឡា​ភ្លើង។ យើង​​អាច​នឹង​កើត​ជំងឺ​នេះ​ទោះ​បី​ជា​យើង​គ្មាន​ប្រវត្តិ​ធ្លាប់​ប្រកាច់​ក៏​ដោយ ហើយ​យើង​​អាច​គ្រប់​គ្រង​បាន​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម​របស់​វា។ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិតសម្រាប់​ព័ត៌​មាន​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ លម្អិត​ពី​ជំងឺ​ក្រឡាភ្លើង កើត​លើ​ស្រីៗ​មាន​ផ្ទៃពោះ គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន រោគ​សញ្ញា១- រោគសញ្ញាជំងឺក្រឡាភ្លើង រោគ​សញ្ញា​ទូ​ទៅ​ជំងឺក្រឡា​ភ្លើង​មាន៖ – ប្រកាច់ – អារម្មណ៍​ឆេវ​ឆាវខ្លាំង – សន្លប់ ឯ​ស្ត្រី​ភាគ​ច្រើន​អាច​មាន​រោគសញ្ញា​មុន​ពេល​ប្រកាច់​ដូចជា៖ – ឈឺ​ក្បាល – ចង្អោរ ក្អួត – ឈឺ​ពោះ – ហើម​ដៃ និង​មុខ – មាន​បញ្ហា​ក្នុង​ការ​មើល​ដូច​ជា មើល​លែង​ឃើញ ស្រវាំង​ភ្នែក មើល​វត្ថុ​ឃើញ​ពីរ ឬ​មើល​ឃើញ​ដុំ​ៗ​ដោយ​កន្លែង។ ដោយ​សារ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ក្រឡា​ភ្លើង​បាន ដូច្នេះ​យើងនឹង​មាន​រោគ​សញ្ញា​ដូច​គ្នា​មួយ​ចំនួន​ដូច​ជា ជំងឺ​តម្រង​នោម ឬ​ជំងឺទឹក​នោម​ផ្អែម។ វា​ជា​ការ​សំខាន់​ក្នុង​ការ​ប្រាប់​គ្រូពេទ្យ​ពី​ស្ថាន​ភាព និង​កត់​សម្គាល់​ពី​រោគ​សញ្ញា​ជំងឺបម្រុង​​ក្រឡា​​ភ្លើង។ រោគ​សញ្ញា​ទូ​ទៅ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មាន៖ – ហើម​មុខ ឬ​ដៃ – ឈឺ​ក្បាល – ឡើង​គីឡូ​ខ្លាំង – ចង្អោរ ក្អួត – មាន​បញ្ហា​ក្នុង​ការ​មើល – […]


លើសជាតិខ្លាញ់

HDL Cholesterol Test (ការធ្វើតេស្ត​កូលេស្តេ​រ៉ូល HDL)

​ចំណុច​សំខាន់​ៗ​របស់​ការ​ពិនិត្យ១- តើអ្វីទៅជាតេស្តវាស់កូលេស្តេរ៉ូល HDL? តេស្ត HDL គឺ​តេស្ត​សម្រាប់​វាស់​កម្រិត​កូ​លេស្តេ​រ៉ូល​ល្អ​នៅ​ក្នុង​ឈាម​។ HDL គឺ​ជា​ជាតិ​ខ្លាញ់​ដែល​សម្បូរ​ដោយ​ពពួក​លី​ប៉ូ​ប្រូតេ​អ៊ីន។ លី​ប៉ូ​ប្រូ​តេ​អ៊ីន​គឺ​ផ្សុំ​ដោយ​ប្រូតេ​អ៊ីន និង​ជាតិ​ខ្លាញ់។ HDL ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជាតិ​ខ្លាញ់​ល្អ ដោយ​សារ​តែ​វា​ជា​អ្នក​ដឹក​ពពួក​ខ្លាញ់​អាក្រក់ LDL ទ្រី​គ្លី​សេ​រីដ និង​ខ្លាញ់​អាក្រក់​មួយ​ចំនួន​ទៀត ត្រ​ឡប់​ទៅ​កាន់​ថ្លើម​ដើម្បី​បំបែក​វា​យក​មក​ប្រើ​វិញ។ ពេល​ HDL ទៅ​ដល់​ថ្លើម វា​នឹង​បំបែក​ពពួក LDL ឲ្យ​ក្លាយ​ទៅ​ជា​រស​លំពែង ហើយ​កំចាត់​វា​ចេញ​ពី​ក្នុង​ខ្លួន​។ ការ​សិក្សា​បាន​រក​ឃើញ​ថា មនុស្ស​​សម្បូរ​ជាតិ​​កូ​ឡេ​ស្តេរ៉ូល HDL ច្រើន អាច​កាត់​បន្ថយ​មិន​ឲ្យ​ពួក​គាត់​កើត​ជំងឺ​សរសៃ​ឈាម​ចិញ្ចឹម​បេះ​ដូង​បាន។ ២- ហេតុអ្វីយើងចាំបាច់ត្រូវធ្វើតេស្តវាស់​កូលេស្តេរ៉ូល​HDL? គ្រូ​ពេទ្យ​តម្រូវ​ឲ្យ​​ធ្វើ​តេស្ត​ HDL សម្រាប់​តាម​ដានពិនិត្យ​ជាតិ​ខ្លាញ់​ពេល​ពិនិត្យ​សុខ​ភាព។ ជា​ទូទៅ​គ្រូ​ពេទ្យ​មិន​ដែល​តម្រូវ​ឲ្យ​យើង​​ពិនិត្យ​តែ HDL តែ​ឯង​នោះ​ទេ គឺ​ភាគ​ច្រើន​យើង​ត្រូវ​ធ្វើ​តេស្ត​នេះ​ជា​មួយ​តេស្ត​ដទៃ​ផ្សេង​ទៀត​មាន​ដូច​ជា ពិនិត្យ​ជាតិ​ខ្លាញ់ ខ្លាញ់ LDL និង​ទ្រី​គ្លីសេ​រីដ ដែល​ជា​ផ្នែក​មួយ​របស់​លីពីត​ពេល​អ្នក​ពិនិត្យ​សុខ​ភាព។ គេ​ណែ​នាំ​ឲ្យ​មនុស្ស​ពេញ​វ័យ​ទាំង​អស់ គួរ​តែ​ធ្វើ​តេស្ត​មួយ​នេះ​ឲ្យ​បាន​យ៉ាង​តិច មួយ​ដង​ក្នុង​រយៈ​ពេល ៥​ឆ្នាំ។ តេស្ត​កូ​លេ​ស្តេ​រ៉ូល HDL គឺ​ជា​ផ្នែក​មួយ​របស់​លីពីត ត្រូវ​បាន​គ្រូពេទ្យ​ឧស្សាហ៍​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ពិនិត្យ ពេល​ពួក​គាត់មាន​ហានី​ភ័យ​កើត​ជំងឺ​បេះ​ដូង។ កត្តា​ចំបង​ៗ​រួម​មាន៖ ការ​ជក់​បារី កត្តា​អាយុ (​មនុស្ស​ប្រុស​អាយុ​ចាប់​ពី ៤៥​ឆ្នាំ ឬ​មនុស្ស​ស្រី​អាយុ​ចាប់​ពី ៥៥​ឆ្នាំ ឬ​មាន​អាយុ​ចាស់​ជាង​នេះ) មាន​ជំងឺ​លើស​សម្ពាធ​ឈាម (​សម្ពាធ​ឈាម១៤០/៩០ […]


ជំងឺលើសសម្ពាធឈាម

ម៉េចពេលងុយដេក ផឹកភេសជ្ជៈប៉ូវកម្លាំងភ្លាម ហេតុអីស្វាងចែសភ្លែត?

មនុស្ស​មួយ​ចំនួន​ធំ​ពេល​មាន​អាការៈ​ងងុយ​ដេក អស់កម្លាំងពេល​កំពុង​ធ្វើការ ឬជាប់​បើកបរ​ផ្លូវ​ឆ្ងាយ ហើយ​គ្មាន​ពេល​សម្រាក ​បាន​​ជ្រើសរើស​យក​វិធី​​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗជំនួស​វិញ។ ការ​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ លោក​បាន​បញ្ជាក់​ថា មនុស្ស​កំពុង​តែ​ងងុយ​ដេក តែ​គ្រាន់​ផឹក​ភេសជ្ជៈ​ភ្លាម​អាច​មាន​សមត្ថភាព​ធ្វើឲ្យ​ស្វាង​ចែស ព្រោះ​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ដែល​ចូល​ទៅ​ទប់សកម្មភាព pineal gland ដែល pineal glandនេះ មាន​តួនាទី​ផលិត​មេឡាតេនីន​ធ្វើឲ្យ​ងងុយ​ដេក។ លោក​វេជ្ជបណ្ឌិតលើក​ឧទាហរណ៍​ងាយ​ៗ​មក​ថា ពេល​ងងុយ​ដេក ឬ​អស់​កម្លាំង​ហើយ​យើង​ផឹក​ភេសជ្ជៈ​ចូល​ក្នុង​ពោះ​ភ្លាម វា​អាច​ទប់​មេឡាតេនីន​បាន​ភ្លែត។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក្រៅពី​មាន​ជាតិ​កាហ្វេអ៊ីន វា​ក៏​សម្បូរ​ជាតិ​ស្ករ​ច្រើនដែល​ធ្វើឲ្យ​យើង​មាន​កម្លាំង ស្វាង នៅ​តែ​មាន​សមត្ថភាព​ធ្វើការ ឬ​បើកបរ​រហូត​បាន។ ជា​ការ​ដាស់តឿន​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​អ្នក​ងងុយ​ដេក កុំ​ជ្រើសរើស​ការ​ផឹក​ភេសជ្ជៈប៉ូវកម្លាំង​ច្រើន​ពេក ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ដូចជា មួម៉ៅ​ច្រើន គេង​មិន​លក់ បេះដូង​លោត​ញាប់ ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ពេល​មាន​អារម្មណ៍​អស់​កម្លាំង ឬ​នឿយហត់​ជាប់​លាប់​រហូត សូម​សាកល្បង​វិធី​ផ្សេង​ ក្រៅ​ពី​ផឹក​ភេសជ្ជៈ​ជំនួយដូចជា​ ផឹកទឹកឲ្យបានច្រើន លំហាត់​ប្រាណ​ខ្លី​ៗ លុបលាង​មុខ ផឹកទឹក​មាន​ជាតិ​រ៉ែ ខនិជ ឲ្យ​បាន​គ្រប់​គ្រាន់។ អត្ថបទពាក់ព័ន្ធ៖ ភេសជ្ជៈប៉ូវកម្លាំង​ល្អ និង​ប៉ះពាល់​ប៉ុនណា? មក​ស្វែងយល់​ទាំង​អស់​គ្នា ញាក់​សាច់! បើ​ដឹង​ពីជាតិស្ករ​ដ៏​ច្រើន​លើសលុប​មាន​ក្នុ​ងភេសជ្ជៈផ្អែមៗ​យើង​ញ៉ាំ​រាល់​ថ្ងៃ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


លើសជាតិខ្លាញ់

ពិតទេ! តន្រ្តីជួយឱ្យលំហាត់ប្រាណកើនប្រសិទ្ធភាព?

កន្លង​មក​​តែ​ង​មាន​ចម្ងល់​មួយ​ចំនួន​ទាក់​ទង​នឹង​តន្រ្តី​ ថា​តើ​ពិត​ជា​ជួយ​ឱ្យ​ការ​ធ្វើ​លំហាត់​ប្រាណ​​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ ពេល​ដែល​ពុំ​បាន​ស្តាប់​​ឬ​ទេ? ជា​​ការ​ស្រាយ​នូវ​​ចម្ងល់​នោះ ​ការ​ស្រាវជ្រាវ​មួយ​បាន​ធ្វើ​ឡើង​នៅ​អង់គ្លេស។ ក្រុម​អ្នក​ស្រាវជ្រាវ​​ពី​សាកលវិទ្យាល័យ Ulster បាន​សិក្សា​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​​២៤​នាក់ ដែល​​មាន​អាយុ​ចាប់​ពី​២៥ ដល់​៦៥​ឆ្នាំ​ និង​បំបែក​ជា​ពីរ​ក្រុម​។ ការ​សិក្សា​បាន​ ឱ្យ​១​ក្រុម​គ្នា​១២​នាក់ ធ្វើ​លំហាត់​ប្រាណ​ដោយ​ដើរ​​តាម​កំណត់​ឱ្យ​បាន​ ១​ម៉ឺន​​ជំហាន​ក្នុង​១​ថ្ងៃ​ ឯ​១​ក្រុម​ទៀត បាន​ឱ្យ​ដើរ​​ញ៉ាប់​ៗ រយៈ​ពេល​៣០​នាទី​​ ព្រម​ទាំង​​ស្តាប់​ចម្រៀង​ ដែល​ក្រុម​ការងារ​បាន​ជ្រើស​រើស​ឱ្យ​ផង​។ អត្ថបទ​ពាក់ព័ន្ធ៖ ស្តាប់តន្រ្តីពេលពពោះ ម៉ាក់ៗ និងគភ៌ សុទ្ធតែទទួលបានគុណប្រយោជន៍ច្រើន ស្ដាប់តន្ត្រី ពេលបើកឡាន ជួយដល់សុខភាពផ្លូវចិត្ត ក្រោយ​ពី​អនុវត្ត​រួច​ ក្រុម​ការងារ​បាន​តេស្ត​សម្ពាធ​ឈាម​ កូឡេស្តេរ៉ូន និង​ជាតិ​ខ្លាញ់​លើ​ក្រុម​ទាំង​ពីរ​ បន្ទាប់​មក​ទាំង​ពីរ​ក្រុម​តម្រូវ​ឱ្យ​ផ្លាស់​ប្តូរ​​សកម្មភាព​គ្នា​ អនុវត្ត​រយៈ​ពេល​៥​សប្តាហ៍​។ ជា​លទ្ធផល​វិជ្ជមាន​ច្រើន​ជាង​ ​បាន​កើត​ឡើង​លើ​ពេល​​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ហាត់​ប្រាណ ជា​មួយ​ចង្វាក់​តន្រ្តី​​ និង​ប្រើ​តែ​ពេល​៣០​នាទី​ដើរ។ ក្រុម​អ្នក​ស្រាវជ្រាវពិនិត្យ​ឃើញ​ថា​ ពេល​​ក្រុម​ដែល​​ដើរ​តាម​ជំហាន​កំណត់​ដោយ​គ្មាន​តន្រ្តី​ បាន​ថយ​ចុះ​កម្រិត​ជាតិ​ខ្លាញ់​ជា​មធ្យម​១,៨% ខណៈ​ពេល​ដែល​ ក្រុម​អ្នក​ស្តាប់​តន្រ្តី​ហើយ​ដើរ​ត្រឹម​៣០​នាទី បាន​​ស្រក​កម្រិត​ជាតិ​ខ្លាញ់​២,៤​%។ ក្រុម​ការងារ​ស្រាវជ្រាវ​បាន​​រក​ឃើញ​ទៀត​ថា​ នៅ​ពេល​ចលនា​លំហាត់​ប្រាណ​ រស់​រវើក និង​សកម្ម​ទៅ​តាម​ចង្វាក់​ភ្លេង វា​បាន​ជំរុញ​ដល់​​ចលនា​លំហូរ​ឈាម​​នាំ​អុកស៊ីហ្សែន​ទៅ​កាន់​ខួរ​ក្បាល ធ្វើ​ឱ្យ​​វា​បញ្ចេញ​អ័រម៉ូន​​ BDNF (Brain Derived Neurotrophic Factor) ដែល​អ័រម៉ូន​នេះ​ជួយ​​ជំរុញ​​ការ​ផលិត​កោសិកា​ខួរ​ក្បាល​ថ្មី​ៗ និង​ល្អ​សម្រាប់​បេះ​ដូង​ទៀត​ផង។ ដូច​នេះ​ក្រុម​ការងារ​បាន​សន្និដ្ឋាន​​​ថា​ ការ​ស្តាប់​តន្ត្រី​​ដែល​​មាន​ចង្វាក់​រស់រ​រើក ពិត​ជា​ជួយ​ជំរុញ​​ឱ្យ​លំហាត់​ប្រាណ​មាន​ប្រសិទ្ធភាព​ច្រើន៕ ​​​​​ អត្ថបទ​ពាក់ព័ន្ធ៖ ស្តាប់ចម្រៀង […]


ជំងឺលើសសម្ពាធឈាម

វិធីហាត់ប្រាណល្អៗ សម្រាប់​អ្នកមានជំងឺលើសឈាម

ទោះ​បី​ជា​ជំងឺ​លើស​ឈាម​គឺ​ជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ​តែ​វាក៏អាច​ការ​ពារ​បាន​​ដោយ​គ្រាន់​តែ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​ប៉ុណ្ណោះ។ លំហាត់​ប្រាណ​ជា​ទូ​ទៅ​គឺ​ជា​ការ​ព្យាបាល​ដំបូង​ដែល​ត្រូវ​បាន​គេ​ណែនាំ​ដើម្បី​ការ​ពារ ព្យាបាល និង​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​ក្នុង​ខ្លួន។ វា​អាច​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ ប៉ុន្តែ​លំហាត់​ប្រាណ​ទៀង​ទាត់​អាច​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​របស់យើង​មាន​ភាព​ខុស​គ្នា​ហើយ​ជា​លទ្ធ​ផល​វា​អាច​ការ​ពារ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​បាន។ ការ​ធ្វើ​លំហាត់​ប្រាណ​អាច​បង្កើន​សម្ពាធ​ឈាម​របស់យើង​បណ្តោះ​អាសន្ន​បាន ហើយ​វា​នឹង​កាត់​បន្ថយ​វិញ​ក្នុង​រយៈពេល​យូរ។ ចំពោះ​អ្នក​មាន​ជំងឺ​លើស​ឈាម​តែ​មួយ​មុខ ការ​ដឹង​ពី​របៀប​ហាត់​ប្រាណ​ដោយ​សុវត្ថិភាព​គឺ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ការ​ពារ​ផល​វិបាក​ដែល​មិន​ចាំ​បាច់។ យល់​ដឹង​ពី​វេជ្ជបញ្ជា FITT របស់យើង​ វេជ្ជបញ្ជា​សំរាប់​ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​ជា​ការ​គ្រប់​គ្រង​ជំងឺ​ដោយ​ផ្អែក​លើ FITT ។ FITT គឺ​ជា​ពាក្យ​កាត់​ដែល​មាន​ន័យ​ថា តើ​ញឹក​ញាប់​ប៉ុនណា (Frequency) កម្រិត​ពិបាក (Intensity) រយៈពេល (Time) និង​​ប្រភេទ (Type) ចំពោះ​លំហាត់​ប្រាណ​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ជា​ទូទៅ​អ្នក​ជំងឺ​លើស​ឈាម​គួរ​តែ​ចូល​រួម​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​កម្រិត​មធ្យម​នៃ ការ​ហាត់​ប្រាណ​បែប aerobic និង ការ​ហាត់​ប្រាណ​របៀប dynamic resistance ។ អ្នក​ជំនាញ​ច្រើនណែនាំ​ឲ្យ​ធ្វើ​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​បំផុត​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​យ៉ាង​ហោច​ណាស់ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ។ ការ​ធ្វើ​លំហាត់​ប្រាណការ​ហាត់​ប្រាណ​បែប aerobic រួម​មាន​ការ​ដើរ ការ​រត់​យឺត​ៗ ការ​រត់ ការ​ឡើង​ជណ្តើរ ការ​ជិះ​កង់ និង​ការ​ហែល​ទឹក។ ការ​ហាត់​ប្រាណ​របៀប dynamic resistance គឺ​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​ពាក់​ព័ន្ធ​នឹង​ចលនា​របស់​សន្លាក់ ​មាន​ដូច​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​ទាក់​ទង​នឹង​ទម្ងន់​រាង​កាយ ឬ​ការ​ប្រើ​ឧបករណ៍​លើក​ទម្ងន់​ដូច​ជា machine weights free weights និង resistance bands។ អត្ថបទ​ពាក់ព័ន្ធ៖ លោតហាត់ប្រាណ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ