សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ខូចបេះដូង

ហាត់ប្រាណខ្លាំងៗ ងាយបង្កជាហានិភ័យសម្រាប់មនុស្សប្រភេទនេះ

ការ​យល់​ដឹង​ពី​អត្ថប្រយោជន៍​​នៃ​ការ​ហាត់​ប្រាណ​​ជា​រឿង​ល្អ​មួយ នាំ​ឱ្យ​​​​​មនុស្ស​ចូល​រួម​ច្រើន​ហាត់​ប្រាណ​ដើម្បី​សុខភាព​ ប៉ុន្តែ​ក៏​គួរ​កត់​សម្គាល់​ថា​​សកម្មភាព​ហាត់​ខ្លាំង​ៗ នឹង​បង្ក​ទៅ​ជា​ហានិភ័យ​ទៅ​វិញ​ សម្រាប់​មនុស្ស​មួយ​ចំនួន​។ នេះ​បើ​តាម​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​​លើក​​ឡើង។ សមាគម​​សុខភាព​បេះ​ដូង​សហរដ្ឋអាមេរិក (AHA) បាន​ឱ្យ​ដឹង​ថា ប្រភេទ​មនុស្ស​ទាំង​នោះ គឺ​អ្នក​មាន​បញ្ហា​បេះ​ដូង និង​អ្នក​ដែល​​មិន​ធ្លាប់​ហាត់​ប្រាណ​ជា​ប្រចាំ​ នឹង​ជួប​ហានិភ័យ​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម​រត់ និង​បេះ​ដូង​ខ្លាំង​ ព្រោះ​សកម្មភាព​ហាត់​ខ្លាំង​ទាំង​នោះ​ត្រូវ​ការ​ពេល​វេលា​បន្សុំាំ​។ អត្ថបទពាក់ព័ន្ធ៖ “ហាត់​ប្រាណ​ពេលពពោះ” មិនដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​នៃ​សមាគម​ខាង​លើ​បាន​បន្ថែម​ទៀត​ថា វិធី​ដែល​​ត្រឹម​ត្រូវ​សម្រាប់​ការ​​ហាត់​ប្រាណ​ក្នុង​កម្រិត​ខ្លាំង​ គឺ​គួរ​គប្បី​ចាប់​ផ្តើម​​ជា​ជំហាន​ៗ ដោយ​ការ​អនុវត្ត​ទម្លាប់​ហាត់​ប្រាណ​​ពី​​​ស្រាល​ៗ​ទៅ រួច​បង្កើន​​ទំហំ​ហាត់​បន្តិច​ម្តង​​ៗ ដែល​ជួយ​ឱ្យ​រាង​កាយ​​ត្រៀម​ជា​ស្រេច​ និង​សម្រប​តាម​​សកម្មភាព​ហាត់​បាន​ល្អ។ អត្ថបទពាក់ព័ន្ធ៖ លឺ​ថា​ហាត់ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ចាស់ៗ ចឹង​គួរ​ហាត់​យ៉ាង​ម៉េច? បាន​ប្រយោជន៍​អី​ខ្លះ? លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់ តិចនិកថែរក្សាស្បែកសម្រាប់ស្រីៗ មុន និងក្រោយហាត់ប្រាណ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​សាស្រ្តាចារ្យ​ Barry A. Franklin ប្រធាន​​ផ្នែក​សរីរវិទ្យា​ (សិក្សា​ពី​ភាវ​មាន​ជីវិត) នៃ​សាកលវិទ្យាល័យ​ Wayne State សហរដ្ឋអាមេរិក បាន​ណែ​នាំ​ថា​ សម្រាប់​អ្នក​មាន​បញ្ហា​បេះ​ដូង គួរ​គប្បី​ទៅ​ពិនិត្យ​​​ជា​មួយ​​គ្រូពេទ្យ​​ជំនាញ​ជា​មុន​សិន ដើម្បី​​ដឹង​ច្បាស់​ពី​កម្រិត​ហាត់​ប្រាណ​បែប​​ណា​​ដែល​ស័ក្តិ​សម​​នឹង​ខ្លួន​។ ដោយ​ឡែក សម្រាប់​អ្នក​មាន​សុខភាព​​ធម្មតា​ អាច​ចាប់​ផ្តើម សកម្មភាព​ហាត់​ប្រាណ ពី​កម្រិត​ទាប​ឡើង​ទៅ ទើប​ពុំ​ប៉ះ​ពាល់​ដល់​សុខភាព​ទៅ​ថ្ងៃ​អនាគត៕ ​ អត្ថបទពាក់ព័ន្ធ៖ ជឿអត់​ថា ​ហាត់ប្រាណ ជួយការពារ​ប្រុសៗ ​ពីជំងឺ​បាក់ទឹកចិត្ត? រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត នេះអត្ថប្រយោជន៍ […]


ជំងឺលើសសម្ពាធឈាម

ខែក្ដៅ ចៀសវាងសន្លប់តាមផ្លូវ ត្រូវធ្វើបែបនេះ

អាកាស​ធាតុ​ចាប់ផ្ដើម​ក្ដៅបណ្ដើរៗ​ហើយ ដូចនេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ បាន​ឲ្យ​ដឹង​ថា រដូវ​នេះ​ពិតជា​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​ល្អ ព្រោះ​បើ​ក្ដៅ​ខ្លាំង​អាច​បណ្ដាលឲ្យ​យើង​សន្លប់​បាន។ លោក​បន្ត​ទៀត​ថា ករណី​សន្លប់​មកពី​មេឃ​ក្ដៅ​នេះ​អាច​មាន​ច្រើន​ទៀត​ផង ដោយសារ​ប្រជាជន​មាន​សុខភាព​ខ្សោយ​ច្រើន ជាពិសេស​ស្ត្រី​តែម្ដង។ ព្រោះតែការ​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ ផឹក​ទឹក​តិច អាហារ​មិន​សម្បូរ​ជីវជាតិ ឬ​ពពួក​អាហារ​ដែល​រឹតតែ​ផ្ដល់​កម្ដៅ​ដល់​រាងកាយ ​ដូចជា អាហារ​ហឹរ ក្ដៅ។ អាកាសធាតុ​ក្ដៅ​កាត់​បន្ថយ​ជាតិ​ស្ករ ជាតិ​ទឹក​ច្រើន ដូចនេះ​នាំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ងាយ​សន្លប់ ហើយ​បូក​រួម​យើង​គិត ធ្វើ​សកម្មភាពផ្សេង​ៗ​ច្រើន ឬ​សូម្បីតែដកដង្ហើម​ក៏​ប្រើ​ថាមពល​ជាតិ​ស្ករ​ដែរ។ ប្រសិនបើ​យើង​ខ្សោយ​សម្ពាធ​ឈាម​ធ្លាក់​នៅ​ត្រឹម ៨០ mmhg ទៅ ៩០ mmhg អាច​ងាយ​ដួល​សន្លប់​ណាស់។ ដូច្នេះ​ហើយ​​ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​បន្ថែម​ការ​ផឹក​ទឹក និង​ញ៉ាំ​អាហារ​ផ្អែម​ៗ​បន្ថែម​ ហើយ​ជាតិ​ផ្អែម​ដែល​ល្អ គឺ​ជាតិ​ផ្អែម​ធម្មជាតិ មិនមែន​សំយោគនោះ យើងត្រូវញ៉ាំទឹកអំពៅ ទឹកត្នោត ទឹកដូង ទឹក​ផ្លែឈើស្រស់​ ជាដើម។ មួយ​វិញ​ទៀត កុំ​នៅ​ក្រោម​កម្ដៅ​ក្ដៅ​យូរ​ពេក ហើយ​ព្យាយាម​ឧស្សាហ៍​ងូត​ទឹក​ឲ្យ​បាន​ញឹកញាប់ ដើម្បី​កាត់បន្ថយ​កម្ដៅ។ អត្ថបទពាក់ព័ន្ធ៖ ថែរក្សាសុខភាពឲ្យបានល្អ កម្តៅក្នុងសប្តាហ៍នេះហក់ឡើងដល់ ៣៩ អង្សារសេ ដួលសន្លប់តាមផ្លូវមិនមែនរោគសញ្ញា COVID-19 តែអាចជាបញ្ហាទាំងនេះ ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ ដើរលេងឆ្នាំខ្មែររួច […]


ជំងឺបេះដូង

ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង

ពិត​ណាស់ អារឿង​ចូល​គេង​យប់​ជ្រៅ គ្នា​យើងណា​គេច​មិនផុត​ដែរ តែ​កុំ​ញឹក​ញយ​ពេក ព្រោះ​ការ​សិក្សា​ថ្មី​រកឃើញ​ថា ទម្លាប់​គេង​របស់​យើង មាន​ទំនាក់​ទំនង​ជា​មួយ​សុខភាព​បេះ​ដូង ហេតុ​នេះ​គួរ​ប្រយ័ត្ន​បន្តិច​ទៅ។ ចង់​ដឹង​ការ​សិក្សា​និយាយ​ថា​ម៉េច? ទំនាក់​ទំនង​រវាង​បេះ​ដូង និង​ការ​គេង​ម៉េច​ខ្លះ? អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ​អាច​ពន្យល់​បាន។ ១- ការ​សិក្សា​លើ​ទម្លាប់​ចូល​គេង ការ​សិក្សា​ថ្មី​ទើប​ចេញ​ផ្សាយ​លើ​បណ្តាញ​សារព័ត៌មាន CNN រក​ឃើញ​ថា ការ​ផ្លាស់​ប្តូរ​ទម្លាប់​ចូល​គេង និង​ក្រោក​ពី​គេង ប្រមាណ ៩០​នាទី បញ្ជាក់​យ៉ាង​ច្បាស់​ថា អាច​បង្កើត​ឱកាស​គាំង​បេះ​ដូង និង​ជំងឺ​បេះដូង​ជា​ច្រើន​ផ្សេង​ទៀត។ ជំនួយ​ការ​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ នៃ​សាលាវេជ្ជសាស្ត្រ Harvard Medical School លោក Tianyi Huang ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ បញ្ជាក់​ថា បើ​ប្រៀប​ធៀប​ជា​មួយ​គ្នា​យើង​មាន​ទម្លាប់​ចូល​គេង​ទៀង​ទាត់ អ្នក​ទម្លាប់​ចូល​គេង​ខុស​ពេល​វេលា (ច្រើន​ជាង ៩០​នាទី ក្នុង​អំឡុង​ពេល ៧យប់) នឹង​កើន​អត្រា​ប្រឈម​ដល់​ទៅ​ទ្វេ​ដង វិវត្ត​ទៅ​រក​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ក្នុង​រយៈ​ពេល ៥ឆ្នាំទៅមុខ។ ទម្លាប់​គេង​មិន​ទៀង​ទាត់ មាន​ទំនាក់​ទំនង​ក្នុង​កម្រិត​ខ្ពស់ ទៅ​លើ​បញ្ហា​សុខភាព​ជាច្រើន​ទៀត ដូច​ជា បញ្ហា​កម្រិត​ជាតិ​ខ្លាញ់ សម្ពាធ​ឈាម និង​កត្តា​​ប្រឈម​ជំងឺ​សរសៃ​ឈាម​បេះ​ដូង គេង​មិន​លក់ គេង​មិន​ដក​ដង្ហើម និង​រយៈ​ពេល​នៃ​ការ​គេង​ជា​ដើម។ ដោយ​ឡែក វេជ្ជ​បណ្ឌិត David Goff […]


ជំងឺបេះដូង

កុំ​ប្រហែស​ឲ្យ​សោះ ! បញ្ហា​​សុខភាព​ធម្មតា​ទាំង​នេះ តាម​ពិត​អាចជា​សញ្ញា​ជំងឺ​បេះដូង

សុខភាព​ផ្លូវភេទ ស្រមុក ឬ​ឈាម​តាម​ជើង​ធ្មេញ ធម្មតា​យើង​គិត​ថា ជា​បញ្ហា​សុខភាព​តូច​តាច​ ហើយ​គ្នា​យើង​ភាគ​ច្រើន សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ ថែម​ទាំង​មិន​រវីរវល់​ថែម​ទៀត។ យ៉ាង​ណា អាការៈទាំងនេះ​ក៏​មិន​មែន​ជា​បញ្ហា​តូច​តាច​ដូច​យើង​គិត​ទេ ព្រោះ​ថាអាចជា​រោគ​សញ្ញា​ជំងឺ​បេះដូង ដែល​ជា​ឃាតក​លេខ ១ សម្លាប់​មនុស្ស​ច្រើន​បំផុត​លើ​លោក។ អត្ថបទ​ខាង​ក្រោម នឹង​បញ្ជាក់​ខ្លះៗ ពី​រោគ​សញ្ញា​សាមញ្ញា ប៉ុន្តែ​វា​កើត​ចេញ​ពី​បញ្ហា​បេះ​ដូង។ នៅ​ពេល​​មុខងារ​សរសៃ​ឈាម​អាក់ទែ និង​បេះ​ដូង ចាប់​ផ្តើម​ចុះ​ខ្សោយ រោគ​សញ្ញា​បញ្ហា​សុខភាព​មួយ​ចំនួន នឹង​កើត​មាន​លើ​ផ្នែក​ផ្សេង​នៃ​រាង​កាយ ។ នេះ​ជាការ​អះអាង​ពីវេជ្ជ​បណ្ឌិត John Erwin អ្នក​ឯកទេស​សរសៃ​ឈាម​បេះដូង នៃ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​សុខាភិបាល​រដ្ឋ​តិចសាស់ (Texas A&M Health Science Center)។ អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ វេជ្ជ​បណ្ឌិត John Erwin បាន​លើក​ឡើង​ពី​រោគសញ្ញា​សុខភាព​សាមញ្ញា ៦យ៉ាង អាច​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល ព្រោះ​ថាសុទ្ធ​សឹង​ជា​រោគ​សញ្ញា​ជំងឺ​បេះដូង ក៏​ជា​អ្វី​គ្នា​យើង​ត្រូវ​តែ​ដឹង។ ព្រោះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាំង​នេះ អាច​ជួយ​យើង​គេច​ផុត​ពី​ការ​ស្លាប់ ជួយ​សុខភាព​ល្អ​ឡើង​វិញ​បាន ខណៈ​រោគ​សញ្ញា​ទាំង​នោះ​មាន៖ ១- ខ្សោយ ឬ​ខូច​មុខ​ងារ​ផ្លូវ​ភេទ គ្នា​យើង​មួយ​ចំនួន​គិត​ថា បញ្ហា​ខ្សោយ​មុខ​ងារ​ផ្លូវ​ភេទ គឺ​ដោយ​សារ​បញ្ហា​សរីរាង្គ​បន្ត​ពូជ ឬ​មក​ពី​បញ្ហា​ខួរ​ក្បាល។ យ៉ាង​ណា ពិសេស​ប្រុសៗ​តែ​ម្តង បញ្ហា​សុខភាព​ផ្លូវ​ភេទ​មួយ​នេះ អាច​ជា​រោគ​សញ្ញា​ជំងឺ​សរសៃ​ឈាម​អាក់ទែ។ ការ​ឡើង​ក្រាស់​ជញ្ជាំង​សរសៃ​ឈាម […]


លើសជាតិខ្លាញ់

Hyperlipidemia (ការលើសជាតិខ្លាញ់)

ក្នុង​អត្ថបទ​នេះ​ ចំណេះដឹង​មូលដ្ឋាន រោគ​សញ្ញា មូលហេតុ កត្តា​ប្រឈម រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល ការ​ការ​ពារ ចំណេះដឹង​មូលដ្ឋាន អ្វី​ទៅ​ជា​ការ​លើស​ជាតិ​ខ្លាញ់? ការ​លើស​ជាតិ​ខ្លាញ់​គឺ​ជា​ការ​កើន​ឡើង​ជាតិ​ខ្លាញ់ ឬលីពីត​ក្នុង​ឈាម​។ ប្រភេទ​ខ្លាញ់មាន​​២​ធំ​ៗ​គឺ​ទ្រីគ្លីសេរីត(triglycerides) ​និង​កូលេស្តេរ៉ូល (cholesterol)​។ ទ្រីគ្លីសេរីត​កើន​ឡើង​ពេល​ដែល​យើង​បរិភោគអាហារ​​ជាតិ​កាឡូរី​ច្រើន​លើស​ពីតម្រូ​វការ​ប្រើ​ប្រាស់​ ហើយ​ខ្លាញ់​ប្រភេទ​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឺ​បេះដូង។ កូលេស្តេរ៉ូល​​ផលិត​ឡើង​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ថ្លើម​ពី​ព្រោះ​កោសិកា​សារពាង្គកាយ​របស់​យើង​ត្រូវ​ការ​​កូលេស្តេរ៉ូលយក​មក​ប្រើ​ប្រាស់។ កូលេស្តេរ៉ូល​មាន​២​ប្រភេទ​ទៀត​គឺ​កូលេស្តេរ៉ូល​​ល្អ​ (HDL) និង​កូលេស្តេរ៉ូល​អាក្រក់ (LDL) ដែល​​កូលេស្តេរ៉ូលប្រភេទនេះ​អាច​បំផ្លាញ​ដល់​សុខភាព​​យើងបាន​។ ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ឬ​ហៅ​ថា​កូលេស្តេរ៉ូល​កើន​ឡើង​នេះ​​អាច​ជា​បញ្ហា​តំណ​ពូជ​ និង​ជារឿយៗ​​បណ្ដាល​មក​ពី​របៀប​របប​ហូប​ចុក​មិន​បាន​ត្រឹម​ត្រូវ។ ការ​កើន​ឡើង​ជាតិ​ខ្លាញ់​គឺ​អាច​ព្យាបាល​បាន​ប៉ុន្តែ​ពេល​ខ្លះ​​ត្រូវ​ការ​រយៈពេល​យូរ​ហើយ​ត្រូវ​ការ​ប្រើ​ប្រាស់​ថ្នាំ។ ដូចជា​រើស​ចំណី​អាហារ​ដែល​ត្រឹមត្រូវ​និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់​ដើម្បី​បន្ថយ​ជាតិ​កូលេស្តេរ៉ូល និង​កាត់​បន្ថយ​ដូច​គ្នា​នូវ​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង ​ការ​គាំង​បេះដូង​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ រោគ​សញ្ញា តើ​សញ្ញា​នៃ​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​មាន​អ្វី​ខ្លះ? ជាទូទៅ​អ្នក​ដែល​មាន​​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​មិន​អាច​ដឹង​មុន​នោះ​ទេ​ ដោយសារ​តែ​ជាតិ​ខ្លាញ់គឺនៅ​ជុំវិញ​សរីរាងខាងក្នុង​ខ្លួន។ប៉ុន្តែ​អ្នក​ដែល​មាន​បញ្ហា​នេះ​ដោយសារ​​តំណ​ពូជ​ពួក​​អាច​មាន​សញ្ញា​ដូច​ជា​ឡើង​កំណក​ខ្លាញ់​លឿង​ៗ​ក្រោម​ស្បែក​ ជុំវិញ​ភ្នែក​និង​សន្លាក់។ គ្រូពេទ្យ​អាច​រក​ឃើញ​នៅ​ពេល​ដែល​អ្នក​ជំងឺ​មក​ពិនិត្យ​ឈាម​ឬ​ពេល​មាន​បញ្ហា​បេះដូង ​ដូចជា​គាំង​បេះដូង​និង​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជា​ដើម។ ការ​កើន​ឡើង​ជាតិ​ខ្លាញ់​រ៉ាំរ៉ៃ​អាច​បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​ដែល​កក​ឡើង​ជា​បន្ទះ​នៅ​តាម​ស្រទាប់​ភ្នាស​សរសៃ​ឈាម​រួច​ធ្វើ​ឲ្យ​លំហូរ​ឈាម​មាន​ការ​គាំង​ស្ទះ ឡើង​សម្ពាធ​ឈាម​ហើយ​ប្រឈម​ទៅ​នឹង​គាំង​បេះដូង​និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ មូលហេតុ តើ​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ? ជាទូទៅ​ការ​កើនឡើងជាតិ​ខ្លាញ់​បណ្ដាល​មក​ពី៖ កត្តា​សេនេទិច​គ្រូពេទ្យ​ចាត់​ទុក​ថា​កត្តា​នេះ​គឺ​ជា​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​តំណ​ពូជ ​របប​អាហារ​មិន​ត្រឹម​ត្រូវ​ និង​កត្តា​ផ្សេង​ៗ​ទៀត ដែលនេះ​គឺ​ជា​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​មាន​មូលហេតុ។ មូលហេតុ​ទាំង​អស់​នោះ​មាន​ដូចជា៖ ការ​ផឹក​ស្រា​ច្រើន ជំងឺ​ធាត់ ប្រើប្រាស់​ថ្នាំ​អ័រម៉ូន​ឬ​ស្តេរ៉ូអ៊ីត ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ម៉េតាបូឡិក មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ អស់​រដូវ​មុន​អាយុ មាន​វិបត្តិ​ក្រពេញ​ទីរ៉ូអ៊ីត មាន​គភ៌ ការ​ធ្វើ​ការ​អង្គុយ​ច្រើន គ្រួសារ​ដែល​មាន​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ភាគ​ច្រើន​មក​ពី​ការ​បន្ត​ហ្សែន​ពី​ឪពុក​ម្ដាយ​ទៅ​ជំនាន់​ក្រោយ​ទៀត​ដែល​ធ្វើ​ឲ្យ​មុខងារ​របស់​LDLនិង​កោសិកា​ដែល​ទទួល​យក​មិន​បាន​ល្អ។ នេះបាន​ន័យ​ថា​កោសិកា​មិន​អាច​បញ្ចេញ​ជាតិ​ខ្លាញ់​មិន​ល្អ​នេះ​​ចេញ​​ពី​​ក្នុង​​​ខ្លួន​​បាន​​ និង​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​ច្រើន​និង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ កត្តា​ប្រឈម តើ​​អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​នៃ​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​? ដូច​ដែល​បាន​រៀប​រាប់​ពី​មូលហេតុ​នៅ​ខាង​លើ​ពេល​មាន​ជាតិ​ខ្លាញ់​មិន​ល្អ​ច្រើន​​នោះ​ខ្លាញ់​​នឹង​កក​ស្ទះ​ក្នុង​សរសៃ​ឈាម​។ ខ្លាញ់​ល្អ​HDL ​ជួយ​សម្អាត​ខ្លាញ់​មិន​ល្អ​ LDL ចេញ​ឬ​នាំ​​ត្រឡប់​ទៅ​ថ្លើម​ដើម្បី​បញ្ចេញ​ចោល​។ ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ គឺ​នៅ​ពេល​ដែល​ ខ្លាញ់​មិន​ល្អ​ កើន​ឡើង​ខ្លាំង​ហើយខ្លាញ់​ល្អ​​ចុះ​ទាប​មិន​អាច​ជួ​យ​បញ្ចេញ​និង​សម្អាត​ខ្លាញ់​អាក្រក់​បាន។ របប​អាហារ​ដែល​មិន​ត្រឹមត្រូវ​អាច​ធ្វើ​ឲ្យ​ការ​កើន​ឡើង​ជាតិ​ខ្លាញ់មិនល្អ ច្រើន​ហើយខ្លាញ់ល្អ​​ចុះ​ទាប​។ ប្រសិន​បើ​យើង​ជាង​មនុស្ស​លើស​ទម្ងន់​វិញ​ និង​​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ជក់​បារី​ មិន​សូវ​ហាត់​ប្រាណ​ នោះ​យើង​នឹង​មាន​កត្តា​ប្រឈម​ទៅ​នឹង​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ជាង​អ្នក​ដទៃ។ ទម្លាប់​ផ្សេង​ទៀត​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​ជាតិ​ខ្លាញ់​៖ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​និង​ខ្លាញ់​សំយោគ ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​ដែល​មាន​ប្រភព​ពី​សត្វ​ច្រើន​ដូចជា​សាច់​គោ​និង​ទឹក​ដោះ​គោ មិន​សូវ​ហាត់​ប្រាណ មិន​សូវ​ញ៉ាំ​ជាតិ​ខ្លាញ់​ល្អ​ ជំងឺ​ធាត់ មាន​ក្បាល​ពោះ​ធំ ជក់​បារី ផឹក​ស្រា​ច្រើន ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ក៏​អាច​រក​ឃើញ​ក្នុង​អ្នក​ជំងឺ​ផ្សេង​ទៀត​ដូច​ជា៖ ជំងឺ​តម្រង​នោម ជំងឺ​ទឹកនោមផ្អែម គីស​អូវែ មាន​គភ៌ វិបត្តិ​ទីរ៉ូអ៊ីត កត្តា​សេណេតិច ការ​កើន​ឡើង​ជាតិ​ខ្លាញ់​អាច​បណ្ដាល​មក​ពី​ការ​ញ៉ាំ​ថ្នាំ​ដូច​ជា៖ ថ្នាំ​ពន្យារកំណើត ថ្នាំ​បញ្ចុះ​ទឹក​នោម ថ្នាំ​ថប់​បារម្ភ រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល ព័ត៌មាន​ដែល​ផ្ដល់​ជូន​ខាង​ក្រោម​នេះ​មិន​មែន​ជា​ការ​ណែនាំ​បែប​វេជ្ជសាស្ត្រ​នោះ​ទេ។ គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹមត្រូវ។ រោគ​វិនិច្ឆ័យ ការ​កើន​ឡើង​ជាតិ​ខ្លាញ់​ជា​ទូទៅ​មិន​មាន​រោគ​សញ្ញា​ទេ​ដែល​ត្រូវ​តែ​ធ្វើ​តេស្ត​ឈាម​ដើម្បី​កំណត់​បាន៖ មើល​ជាតិ​ខ្លាញ់​ទាំង​អស់ ខ្លាញ់​ល្អHDL ខ្លាញ់​អាក្រក់​LDL ទ្រីគ្លីសេរីត មុន​ពេល​បូម​ឈាម​គ្រូពេទ្យ​ស្នើ​ឲ្យ​តម​អាហារ​៨​ទៅ​១២​ម៉ោង​ដើម្បី​បាន​លទ្ធផល​ត្រឹម​ត្រូវ។ ប៉ុន្តែ​ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ការ​តម​គឺ​ជា​ការ​មិន​ចាំ​បាច់ទេ​។ ជាទូទៅ​ជាតិ​កូលេស្តេរ៉ូល​គឺ​ច្រើន​ជាង​២០០មីល្លីក្រាម/ដេស៊ីលីត្រ ចាត់ទុក​ថាខ្ពស់ហើយ។ កម្រិត​ជាតិ​ខ្លាញ់​សុវត្ថិភាព​គឺ​អាច​ប្រែ​ប្រួល​តាម​អ្នក​ជំងឺ​អាស្រ័យ​ទៅ​តាម​ប្រវត្តិ​ជំងឺ​និង​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន។ គ្រូពេទ្យ​នឹង​យក​លទ្ធផល​ឈាម​មក​ពិចារណា​មើលតាម​លក្ខខណ្ឌទាំងនេះ។ ការ​ព្យាបាល ការ​កើន​ឡើង​ជាតិ​ខ្លាញ់​គឺ​អាច​គ្រប់​គ្រង​បាន​តាម​របប​អាហារ​ល្អ​និង​ការ​ហាត់​ប្រាណ។ ប៉ុន្តែ​របប​អាហារ​ដែល​ល្អ​មិន​អាច​ការ​ពារ​បាន​ទាំង​ស្រុង​នោះ​ទេ​សម្រាប់​អ្នក​ដែល​មាន​ការ​កើន​ឡើង​ពី​តំណ​ពូជ​ ព្រោះ​ថាអ្នកជំងឺ​ពេល​ខ្លះ​អាច​ត្រូវ​ការ​ប្រើ​ថ្នាំ។ គ្រូពេទ្យ​អាច​ប្រើ​ថ្នាំ​ statin សម្រាប់​បញ្ចុះ​ជាតិ​ខ្លាញ់​ដែល​ផលិត​ក្នុង​ថ្លើម​ដូចជា​ simvastatin lovstatin atorvastatinនិង​rosuvastatin។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការប្រើ​ថ្នាំ​​អាច​ជួប​នឹង​ផល​វិបាក​ខ្លះ​ៗ​ដូចជាឈឺ​សាច់​ដុំ​ និងក្នង​ករណី​កម្រ​អាចខូច​សាច់​ដុំ​។ ប្រសិន​បើ​យើងមាន​ការ​ឈឺ​ចុក​ចាប់សាច់ដុំ​ ឬ​ក៏​មិន​ចង់​បន្ត​ប្រើ​ថ្នាំ​បញ្ចុះជាតិ​ខ្លាញ់​នេះ​ទៀត​ទេ​ គួរ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យព្រោះ​ថា​មាន​តែ​គ្រូពេទ្យ​​ទេ​ដែល​ដឹង​ពី​កត្តា​ប្រឈម​ទៅ​នឹង​បញ្ហា​បេះដូង​សរសៃ​ឈាម​ដែល​ជា​ផល​បណ្ដាល​មក​ពី​ថ្នាំ​ទាំង​នេះ។ប្រសិន​បើ​ជាតិ​ខ្លាញ់​នៅ​តែ​មិន​ចុះ​គ្រូពេទ្យ​អាច​នឹង​ប្រើ​ថ្នាំ​ផ្សេង​ទៀត​ដូចជា […]


ជំងឺបេះដូង

ក្អកមានឈាម បណ្តាលមកពីមូលហេតុអីខ្លះ?​

ពេល​យើង​​ក្អក​ហើយ​ឃើញ​មាន​ធ្លាក់​ឈាមមកជាមួយ  ​ច្បាស់​ជា​មាន​អា​រម្មណ៍​ថា ​ភ័យ​ខ្លាំង​ជា​មិន​ខាន។ ការ​ក្អក​ឈាម​ជា​រោគ​សញ្ញា​មួយ ​អាច​បញ្ជាក់​ពី​ហា​និ​ភ័យ​សុខភាព រ​ហូត​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត បើ​ព្យាបាល​មិន​ទាន់​ពេល​វេលា។​ មន្ទីរពេទ្យកាល់ម៉ែត​បាន​ផ្សព្វ​ផ្សាយ​ឲ្យដឹង​ថា ជា​ទូទៅ​មូលហេតុនៃ​ការ​ក្អកឈាម​បង្ក​ឡើង​ដោយ​ការ​ឆ្លង​រោគ​ផ្សេងៗ​ជា​ច្រើន​ដូចជា៖ ទី១- ជំងឺ​របេង​៖ ភាគ​ច្រើន​អ្នក​ជំងឺ​ស្រក​គីឡូ ក្តៅ​ខ្លួន​រ៉ាំរ៉ៃ។ ទី២- ជំងឺ​រីក​ទង​សួត៖ ច្រើន​កើត​លើ​អ្នក​ជំងឺ​ដែល​មាន​ប្រវត្តិ​កើត​ជំងឺ​របេង​ពីមុន​ ​ហើយ​ស្តែង​ចេញ​ជា​រោគ​សញ្ញា​ក្អក​រ៉ាំរ៉ៃ និង​មាន​កំហាក​ជា​ប្រចាំ។ ទី៣- ជំងឺ​រលាក​ទង​សួត ឬ រលាក​សួត​៖ ​​រោគ​សញ្ញា​ស្ដែង​ចេញ​ជា​ក្អក​ហត់ និង​ក្តៅ​ខ្លួន។ ទី៤- ជំងឺ​មហារីក​សួត៖ ច្រើន​កើត​លើ​អ្នក​ជក់​​បារី ​ដែល​មាន​វ័យ​ចំណាស់​លើស​ពី​អាយុ ៤០ឆ្នាំ។ ទី៥- ជំងឺ​បេះដូង​ត្បៀត​ប្រើ​សមីត្រាល់៖ អ្នក​ជំងឺ​ជាទូទៅ​មាន​ប្រវត្តិ​ជំងឺ​បេះដូង និង​មាន​រោគ​សញ្ញា​ឆាប់​ហត់។ ទី៦- ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​សួត៖ ដែល​មាន​រោគ​សញ្ញា​ហត់​ចុក​ទ្រូង​ដែល​ច្រើន​កើត​ចំពោះ​អ្នក​ដែល​មាន​កត្តា​ប្រឈម​ដូច​ជា​សម្រាក​ពេទ្យ​យូរ ​ពុំ​សូវ​ធ្វើចលនា ជំងឺមហារីក មាន​ប្រវត្តិ​វះ​កាត់​ថ្មីៗ ទើបសម្រាលកូន ឬការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​ជាដើម​។ ជួនកាល ការ​ក្អក​ឈាម​នេះ គ្រាន់​តែ​ជា​សរសៃរ​ឈាម​ក្អក​ដោយ​មក​ជាមួយ​នឹង​ស្លេស្ម​តែប៉ុណ្ណោះ។​​ ប្រសិន​បើ​ការ​ក្អក​ឈាម​បង្ក​ឡើង​ដោយ​ជំងឺខាងលើ​ទាំង​អស់​នេះ ឬ​ករណី​ផ្សេងៗ​ណា​មួយ តើ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ឬយ៉់ាងណា?​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត​ក៏​បាន​ឲ្យ​ដឹង​ទៀតថា បើ​សិន​ជា​មាន​ករណី​ក្អកឈាម គឺ​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ដើម្បី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ទោះ​បី​​វាជា​សរសៃរ​ឈាម​ក្អក​ដោយ​មក​ជាមួយ​ស្លេស្ម​ក៏ដោយ ព្រោះ​វា​អាច​ជា​សញ្ញា​អាសន្ន​មួយ​បញ្ចាក់​ពី​គ្រោះថ្នាក់​ចំពោះ​សុខភាព​នឹង​មក​ដល់។ អត្ថបទពាក់ព័ន្ធ៖  ​ឱសថប្រភេទថ្មីផ្ដល់ក្ដីសង្ឃឹមសម្រាប់ព្យាបាលអាការៈក្អករ៉ាំរ៉ៃ មិនដឹងមូលហេតុ។ ក្មេង​ក៏ដោយ អ្នកមានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ជំងឺលើសសម្ពាធឈាម

ផឹកទឹកគ្រប់គ្រាន់ រាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន

គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​យើង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ហើយ​សូម្បីតែ​ក្រោក​ពី​ដេក​ភ្លាម ក៏​ត្រូវ​ផឹក​ទឹក​ភ្លែត​ដែរ។ តើ​ការ​ផឹក​ច្រើន​សូម្បី​តែ​ក្រោក​ពី​ដេក​ តើមាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​រាងកាយ និង​សុខភាព​យើង​? លោក​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ទឹក​ច្រើន​ពិតជា​ល្អ​សម្រាប់​សុខភាព សម្រស់ និង​អារម្មណ៍​ស្រស់​ស្រាយទៀត​ផង។ ១- ទឹក​អាច​ជួយ​ធ្វើឲ្យ​ស្បែក​ស្រស់​ថ្លា ភ្លឺ​រលោង មាន​ជាតិ​សំណើម គ្មាន​ស្នាម​អុជ​​ខ្មៅ មិន​​​​​​ឆាប់​​ចាស់​ និង​លាង​សម្អាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាងកាយ។ ២- ទឹក​ជា​សារធាតុ​រាវ​ល្អ​ដែល​ជួយ​ចិញ្ចឹម​កោសិកា និង​ជួយ​ទ្រទ្រង់​រាងកាយ​ឲ្យ​បាន​រឹងមាំ​ល្អ ព្រម​ទាំង​មាន​សកម្មភាព​រស់រវើក។ ៣- ទឹក​ក៏​អាច​ជួយ​ថែរក្សា​តុល្យភាព​សារធាតុរ៉ែ​មួយ​ចំនួន​នៅ​ក្នុង​រាងកាយ​យើង​ដូចជា​អេលីតត្រូលីត(សូដ្យូម ក្លរីត ប៉ូតាស្យូម) ជាដើម។ ៤- គ្រាន់តែ​ផឹក​ទឹក​អាច​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​ពោះ​វៀន ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​ដំណើរការ​ល្អ។ ៥- ជួយ​ពង្រាវ​ឈាម ដូចនេះ​ហើយ​បាន​ជា​មុន​ពេល​បូម​ឈាម ពេទ្យ​តម្រូវ​ឲ្យ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំឲ្យ​ឈាម​ខាប់ ហើយ​ឈាម​រត់​បាន​ស្រួល។ ៦- ទឹក​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ព្រមទាំងជំនួយ​ដល់​ខួរ​ក្បាល​ឲ្យ​មាន​ដំណើរ​ការ​បាន​ឆាប់​រហ័ស និង​ចងចាំ​បាន​ល្អ មិន​ងាយ​ភ្លេចភ្លាំង។ ៧- ទឹក​ជួយ​ទ្រទ្រង់​​សន្លាក់ និង​ឆ្អឹង បើ​យើង​ផឹក​ទឹក​បាន​គ្រប់គ្រាន់​អាច​ការ​ពារ​មិន​ឲ្យ​​ឈឺ​​​ឆ្អឹងឆ្អែង​ពេល​អង្គុយ​យូរ ឬ​ពេល​ឱន​ងើប​ចុះ​ឡើង ព្រម​ទាំង​ជួយ​បង្កើន​សាច់ដុំ​ឲ្យ​មាន​ភាព​រឹងមាំ។ ៨- មិន​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​បំពង់ក និង​ពង​បែក​ក្នុង​មាត់។ ៩- ក្រោក​ពី​គេង​ភ្លាម ផឹក​ទឹក​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ស្រូប​យក​​ជាតិ​ពុល​និង​​​ជាតិ​គីមី​នៅ​ក្នុង​អាហារ។ លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​គួរតែ​ផឹកទឹក​យ៉ាង​តិចណាស់ ២ លីត្រ ឬ​យ៉ាងហោចណាស់ ១២ កែវ […]


ជំងឺសរសៃឈាមបេះដូង

Coronary Artery Bypass Surgery (ការ​វះ​ត​ផ្លូវ​កាត់សរសៃ​អាកទែកូរ៉ូនែ)

និយមន័យតើ​ការ​វះកាត់​ត​ផ្លូវ​កាត់សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត​ជា​អ្វី? ការ​វះកាត់​ត​ច​រន្ត​ក្រៅ (ផ្លូវវៀង) ​បែប​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​ពេលណា​ដែល​លំហូរ​ឈាម​រត់​ធម្មតា​មាន​ការ​ស្ទះ​ ឬ​តូច​ចង្អៀត​ដែល​ធ្វើ​ឲ្យ​ការ​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា​មិន​បាន​ល្អ​ហើយ​ការ​ស្ទះ​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ខ្លាញ់​ក្នុង​សរសៃ​ឈាម​។ ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតទៀតសោត​គឺ​សម្រាប់​ព្យាបាល​ការ​ឈឺ​ចុក​ទ្រូង​ដោយសារ​ជំងឺ​បេះដូង​ដែល​មាន​ដូចជា​ជំងឺ​រលួយ​សាច់​បេះដូង ខូច​ប្រើស​បេះដូង និង​សរសៃ​កូរ៉ូនែ​រួម​តូច​ជាដើម​ជាពិសេស​អ្នក​ទឹក​នោម​ផ្អែម។ មុន​វះកាត់​យើង​​ត្រូវដឹង​៖ ការ​វះកាត់​គឺ​មិន​មែន​ការ​ព្យាបាល​ទេ​ កត្តា​ដែល​សំខាន់​គឺ​ព្យាបាល​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ទះ​នោះ​ចេញ​ដូចជា​លេប​ថ្នាំ ​និង​ផ្លាស់​ប្ដូរ​ទម្លាប់​ញ៉ាំ​អាហារ​សម្រាប់​អ្នក​លើស​ជាតិ​ខ្លាញ់​ជាដើម យល់​ដឹង​ពី​ហានិភ័យ​និង​ស្ថាន​ភាព​បេះដូង​ខ្លួន​ឯង​ ត្រូវ​ស្វែង​រក​គ្រូពេទ្យ​ណា​ដែល​មាន​ជំនាញ អាច​ស្វែង​រក​ជំនួយ​ដូចជា​មិត្ត​ភ័ក្ដិ​សាច់​ញាតិ​ក្នុង​ការ​ថែទាំ​បន្ត​នៅ​ផ្ទះ​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​ រៀប​ចំ​ផ្ទះ​តម្រូវ​តាម​ការ​ចាំបាច់​របស់​អ្នក​ជំងឺ​ព្រោះ​ថា​ពេល​សម្រាក​នៅ​ផ្ទះ​គឺ​មិន​អាច​ដើរ​ចុះ​ឡើង​បាន​ច្រើន​នោះ​ទេ។ ថែ​រក្សា​អនាម័យ​តាំង​ពី​មុន​ចូល​មន្ទីរពេទ្យ​ដូចជា​កាត់​ក្រចក​ និង​ស្លៀក​សំលៀក​បំពាក់​ដែល​បោក​គក់​ហាល​ថ្ងៃ​បាន​ល្អ​ដើម្បី​ជៀសវាង​ការ​ក​រោគ ត្រូវ​គោរព​តាម​ពេល​វេលា​កំណត់​ត្រឹម​ត្រូវ​ដូចជា​អាច​បើក​បរ​និង​ធ្វើ​ការ​ផ្សេង​ៗ​បាន​៦​សប្ដាហ៍​ក្រោយ​ការ​វះកាត់ មុន​នឹង​វះកាត់​អ្នក​ជំងឺ​ត្រូវ​ចូល​សម្រាក​ពេល​រង់​ចាំ​ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថ្នាំសណ្ដំ ព័ត៌មាន​ទាក់​ទង​នឹង​ប្រវត្តិ​ជំងឺ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ថត​កាំរស្មី​ ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​វាស់​ចង្វាក់​បេះដូង​នឹង​អាច​ធ្វើ​តាម​លំដាប់​លំដោយ។ អត្ថបទពាក់ព័ន្ធ៖ Coronary Angioplasty (វះកាត់​កែ​សម្រួល​សរសៃ​ឈាម​បេះដូង) ហានិភ័យមាន​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ដែល​អ្នក​ជំងឺ​ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតគួរ​ដឹង​។ បន្ទាប់​ពី​ការ​វះកាត់​ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត អ្នក​ជំងឺ​គឺ​បាន​ធូរ​ស្រាល​ច្រើន​ហើយ​ការ​ឈឺ​ទ្រូង​នឹង​លែង​មាន​ពី​១០​ ទៅ១៥​ឆ្នាំ​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វា​អាច​នឹង​ស្ទះ​ទៅ​ថ្ងៃ​មុខ​ដោយសារ​ការ​កក​ស្ទះ​ហើយ​អាច​ទទួល​ការ​ព្យាបាល​ដោយ​ការ​វះកាត់​លើក​ទី​ពីរ។ ប្រាំឆ្នាំ​ដំបូង​ កំណក​ឈាម​និង​ការ​កក​ដុំ​ខ្លាញ់​អាច​កើត​មាន​សារ​ជា​ថ្មី​លើ​អាកទែ​សិប្បនិមិត្ត​នោះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​គាំង​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ការ​ហូរ​ឈាម ការ​ក​រោគ និង​ជំងឺ​ចង្វាក់​បេះដូង​ដើរ​មិន​ធម្មតា​អាច​កើត​មាន​ឡើង​ ហើយ​ការ​ចុក​ទ្រូង​អាច​លេច​ឡើង​វិញ ​និង​ឈឺ​ចុក​រហូត​ដល់​៦​ខែ​ទើប​បាត់ ហើយ​អ្នក​ខ្លះ​ទៀត​ទៅ​ជា​វង្វេង​ចាំ​អ្វី​មិន​បាន​ទៀត​ផង​។ គ្រោះ​ថ្នាក់​ដែល​អាច​កើត​ជា​យថាហេតុ​ក្នុង​ពេល​វះកាត់​នោះ​គឺ​ការ​គាំង​បេះដូង​ភ្លាម​ៗ​តែ​ម្ដង​ដែល​មាន​ពី​ ៥ ​ទៅ​ ១០​%​ បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង។ ដំណើរ​ការ​គ្រូពេទ្យ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតនឹង​ធ្វើ​ការ​វះ​បើក​សន្ទះ​ទ្រូង​ដើម្បី​ជា​ផ្លូវ​ចូល​ទៅ​ដល់​បេះដូង។ ​បន្ទាប់​មក​គាត់​នឹង​ធ្វើ​ឲ្យ​បេះដូង​ឈប់​ដើរ​មួយ​រយៈពេល​ដោយ​ជំនួស​ដោយ​ការ​ច្របាច់​ឈាម​ដោយ​ម៉ាស៊ីន​សិប្បនិម្មិត​រយៈពេល​ ៩០​នាទី​។ ការ​ជ្រើស​សរសៃ​មក​ច្នៃ​គឺ​សំខាន់​ក្នុង​ការ​វះកាត់​សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត​នេះ ​ហើយ​សរសៃ​ឈាម​ដែល​ល្អ​គឺ​សរសៃ​ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​សុដន់​ដោយសារ​តែ​ការ​កក​ស្ទះ​គឺ​ភាគ​ច្រើន​កើត​ចន្លោះ​សរសៃ​ឈាម​នេះ​។ ដូចនេះ​ហើយ​ការ​វះកាត់​ត​ផ្លូវ​កាត់​ត្រង់​កន្លែង​នេះ​គឺ​ងាយ​ស្រួល​​ដែល​ជាទូទៅ​ការ​វះកាត់​គឺ​ប្រព្រឹត្ត​ទៅក្នុង​រយៈ​ពេល​៤​ម៉ោង​។ មក​ដល់​បច្ចុប្បន្ន​នេះ​មាន​វិធី​ថ្មី​ៗ​ជា​ច្រើន​ដែល​មិន​សូវ​ទាម​ទា​ការ​វះ​បើក​ទ្រូង​ហើយ​មិន​តម្រូវ​ឲ្យ​បេះដូង​ឈប់​ដើរ​នោះ​ទេ​។ ការ​វះកាត់់​ថ្មី​នេះ​គឺ​បញ្ជា​ដោយ​គ្រឿង​យន្ត​ទាំង​អស់​ហើយ​ត្រូវ​ការ​ពេល​ពី​៣ ​ទៅ​ ៦​ម៉ោង ​ហើយ​អាច​មាន​ការ​ត​សរសៃ​ច្រើន​ចន្លោះ​ ២ ទៅ ​៤​​ ដែល​អាស្រ័យ​លើ​ការ​ស្ទះ​។ ផល​វិបាក​ផ្សេង​ៗអ្នក​ជំងឺវះកាត់សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិត​ត្រូវ​តាម​ដាន​នៅ​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​ការ​វះកាត់​បាន​មួយ​​អាទិត្យ​​ ហើយ​ត្រូវ​គេង​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​យ៉ាង​ហោច​ណាស់​ក៏២​ថ្ងៃ​ដែរ ​ដែល​សម្ពាធ​ឈាម​ ចង្វាក់​ដង្ហើម​និង​បេះដូង​ត្រូវ​តាមដាន​ជា​ប្រចាំ។​ អ្នក​ជំងឺ​ខ្លះ​អាច​ត្រូវ​ការ​ការ​អុកស៊ីហ្សែន​ថែម​ទៀត​ក្នុង​ពេល​នេះ។ អ្នកជំងឺវះកាត់សរសៃ​អាកទែកូរ៉ូនែ​សិប្បនិម្មិតមិន​ត្រូវ​ដក​ទុយយោ​សុង​ដង្ហើម​ចេញ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ […]


បញ្ហាបេះដូងផ្សេងទៀត

ឧស្សាហ៍មានអាការៈបេះដូងលោតញាប់ខុសធម្មតា​ សាកវិធីទាំងនេះអាចជួយបាន​

មនុស្សពេញវ័យ អត្រាចង្វាក់បេះដូងជាទូទៅ​ នៅចន្លោះ៦០ទៅ​១០០ ក្នុងមួយនាទី​ ប៉ុន្តែប្រសិនជាអត្រាចង្វាក់​បេះដូងលោតចាប់ពី​ ១០០​ ឡើងទៅ គ្នាយើងគួររកវិធី​បន្ថយចំនួន​នេះឲ្យទាបវិញ។​ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលអាចជួយក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូង៖ ១. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងបន្តិចម្តងៗ តាមការលើកឡើងរបស់វេជ្ជបណ្ឌិត Kristin Dean នៅ​ក្នុង​វេបសាយ​ Doctor On Demand អ្នកដែលមានអត្រាចង្វាក់បេះដូងខ្ពស់អាចប្រឈមនឹងការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ចំណែក​វេជ្ជបណ្ឌិត Maheer Gandhavadi ជាអ្នកឯកទេសខាងបេះដូងក៏បានបន្ថែមទៀតថា អត្រាចង្វាក់បេះដូងខ្ពស់អាចជាកត្តាមួយនៃការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។​ វេជ្ជបណ្ឌិត Kristin Dean បានលើកឡើងថាការផ្លាស់ប្តូររបៀបរស់នៅអាចជួយកាត់បន្ថយអត្រាចង្វាក់បេះដូងដើរញាប់នេះ​បាន​ រួមមាន៖ ការហាត់ប្រាណឲ្យបានទៀងទាត់៖ ធ្វើលំហាត់ប្រាណងាយៗដូចជា ការដើរ ការរត់ ហែលទឹក ឬធាក់កង់ជាដើម។ របបអាហារ៖ អូមេហ្គា ៣ អាចជួយដល់ការកាត់បន្ថយអត្រាចង្វាក់បេះដូង​ ដែលសារធាតុ​នេះ​ច្រើន​មាននៅក្នុងសាច់ត្រី ផ្លែwalnuts និងផ្លែប៊ឺរ។ ការផ្តាច់បារី៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា អត្រាចង្វាក់បេះដូងខ្ពស់ភាគច្រើនកើតទៅលើយុវវ័យដែលជក់បារី។ អត្ថបទពាក់ព័ន្ធ៖ លំហាត់ប្រាណបែប​ពត់ពេន​ខ្លួនមាន​សារៈសំខាន់ចំពោះ​សុខភាព ២. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងភ្លាមៗ សាលាវេជ្ជសាស្ត្រ Harvard ក៏បានលើកឡើងថា​ ការថប់បារម្ភ (Anxiety) និងការតានតឹង (Stress) ក៏ជាមូលហេតុដែលធ្វើឲ្យអត្រាចង្វាក់បេះដូងកើនខ្ពស់ដែរ​។ វេជ្ជបណ្ឌិតទាំងពីររូបខាងលើបានណែនាំនូវគន្លឹះខ្លះៗដែលអាចជួយសម្រួលដល់ការថប់បារម្ភ ក៏ដូចជាកាត់បន្ថយនូវអត្រាចង្វាក់បេះដូងឲ្យមកធម្មតាវិញ មានដូចជា៖ ការធ្វើសមាធិ ការហាត់យ៉ូហ្កា (Yoga) ការលំហែរ ការងូតទឹក ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ប្រសិនជាការថប់បារម្ភ និងការតានតឹងកើតឡើងជាប្រចាំនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ជាការល្អគួរកាត់បន្ថយនូវការញ៉ាំជាតិកាហ្វេអ៊ីន […]


ជំងឺលើសសម្ពាធឈាម

ពេល​រមួលក្រពើ ធ្វើតាម​វិធីនេះជួយឲ្យ​ឈាមរត់បានស្រួលឆាប់បានធូរស្បើយ

ការ​រមួល​សាច់​ដុំ​ ឬគ្នា​យើង​​និយម​ហៅ​ថា​រមួលក្រពើនោះ​គឺ​ជា​ផល​រំខានមួយ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​។ មូល​ហេតុ​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​ការ​រមួល​ក្រពើគឺ​បណ្ដាល​មក​ពី​ចលនា​ឈាម​រត់​ទៅ​ចិញ្ចឹម​ចុង​ដៃ​ ចុង​ជើង​មិន​គ្រប់​គ្រាន់​នៅ​ពេល​ដែល​មាន​ការ​ហាត់​ប្រាណ​ខ្លាំង​ពេក​ ​មិន​បាន​ពន្យឺត​សាច់​ដុំ​ឲ្យ​បាន​ស្រួល​បួល​សិន​ដែល​វា​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ខ្សោយ​ សរសៃ​ប្រសាទ​ស្ពឹក​អស់​ខ្វះ​ជាតិ​ទឹក​ និង​បាត់​បង់​ជាតិ​ប៉ូតាស្យូម​​និង​ម៉ាញេស្យូម​ ឬ​ក៏​របួស​នៅ​ជុំវិញ​ឆ្អឹង​កង​ខ្នង​ជា​ដើម។ ប្រព័ន្ធ​របត់​ឈាម​គឺ​ជា​ប្រព័ន្ធ​ដ៏​សំខាន់​របស់​សារពាង្គកាយ​យើង។ ចលនា​ឈាម​រត់​​​នាំ​ទៅ​ជាមួយ​នឹង​អុកស៊ីហ្សែន សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​តាម​សរសៃ​អាទ័រ​ទៅ​ចិញ្ចឹម​សរីរាង្គ​កាយ​របស់​យើង​ដើម្បី​មាន​ការ​លូត​លាស់​ និង​បន្ត​មុខងារ​បាន​ល្អ។ សញ្ញា​ដែល​មាន​លំហូរ​ឈាម​មិន​គ្រប់​គ្រាន់​រួម​មាន​ការ​រមាស់​ ឬ​ឆៀប​ៗ​ចុង​ដៃ ​ឬ​តំបន់​ដែល​ប៉ះពាល់​នោះ​ខុស​ពី​ធម្មតា​តែ​ម្ដង។ ​ការ​ឈឺ​ចាក់​ៗ​នៅ​តំបន់​ដែល​ប៉ះពាល់​ក៏​ដូចជា​ការ​កន្ត្រាក់​សាច់​ដុំ​​អាច​ជា​សញ្ញា​​បញ្ជាក់​ថា​មាន​លំហូរ​ឈាម​​​មិន​គ្រប់​គ្រាន់​។ អត្ថបទពាក់ព័ន្ធ៖ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ មាន​វិធី​ងាយ​ស្រួល​ដើម្បី​ដោះ​ស្រាយ​ពេល​​មាន​ចលនា​ឈាម​រត់​ខ្សោយ​ និង​ធ្វើ​ឲ្យ​មាន​ការ​រមួល​សាច់​ដុំ​ឬរមួលក្រពើនេះ​។នៅ​ពេលយើង​មាន​សាច់​ដុំ​រមួល​ យើង​​ត្រូវ​ក្រោក​ឈរ​ឡើង​ហើយ​ដើរ​ចុះ​ឡើង​ដើម្បី​ឲ្យ​ឈាម​មាន​ចលនា​​រត់​ទៅ​តំបន់​ដែល​ប៉ះពាល់។ យើង​មិន​ត្រូវ​ប្រើ​ពេល​វេលា​សង្កត់ ​ឬ​ស្អំ​ដោយ​មិន​ព្រម​ធ្វើ​ចលនា​យូរ​ពេក​នោះ​ទេ។ យើង​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ដើម្បី​ឲ្យ​ប្រព័ន្ធ​របត់​ឈាម​ធ្វើ​ការ​បាន​ដូចជា​ក្រោក​ដើរ​ជា​ដើម។ ទាញ​ដៃ​ទាញ​ជើង​ចុះ​ឡើង​ក៏​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ទន់​ងាយ​ឲ្យ​ឈាម​រត់​ឆ្លង​កាត់​ដែរ។ ការ​អនុវត្ត​តាម​បច្ចេកទេស​ត្រឹម​ត្រូវ​មិន​ត្រឹម​តែ​ជួយ​មិន​ឲ្យ​រមួល​សាច់​ដុំ​ទេ តែ​​ថែម​ទាំង​អាច​ជួយ​ឲ្យ​ចលនា​ឈាម​រត់​នាំ​យក​សារធាតុ​ចិញ្ចឹម​ដែល​មាន​អុកស៊ីហ្សែន​ទៅ​ទូ​ទាំង​សារពាង្គ​កាយ​បាន​ល្អ​ក៏​ដូច​ជា​ធ្វើ​ឲ្យ​សរីរាង្ គ​និង​សាច់ដុំ​បំពេញ​មុខងារ​បាន​ល្អ​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ អាយុកាន់តែច្រើន វីតាមីននេះ សំខាន់ណាស់សម្រាប់សាច់ដុំ មិនគួរមើលរំលង ការ​តាំង​សមាធិ​ក៏​អាច​ជំរុញ​ចលនា​ឈាម​រត់​បាន​ស្រួល​ផង​ដែរ។ ដក​ដង្ហើម​វែង​ៗ​ តាំង​សមាធិ​និង​ហាត់​យ៉ូហ្កា​គឺ​​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​កាត់​បន្ថយ​សំពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ល្អ។ ការធ្វើសមាធិ ឬយ៉ូហ្កា យើង​អាច​​អនុវត្ត​បាន​នៅ​ផ្ទះ ​ឬ​ចុះ​ឈ្មោះ​ជា​ក្រុម​នៅ​តាម​សហគមន៍​។ លំហាត់​ប្រាណ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ប៉ុណ្ណោះ​ទេ តែ​​ថែម​ទាំង​ជួយ​ឲ្យ​យើង​ចូល​រួម​ជាមួយ​សង្គម​ស្គាល់​គេ​ឯង​បាន​ច្រើន​ផង​ដែរ​នៅ​ពេល​ដែល​យើង​ហាត់​ជា​ក្រុម​។ នៅ​ពេល​ដែល​ឈាម​ហូរ​ទៅ​មិន​គ្រប់​គ្រាន់​វា​នឹង​បាត់​បង់​ជាតិ​ទឹក​ហើយ​លទ្ធផល​គឺ​រមួល​សាច់​ដុំ​ ឬរមួលក្រពើ​នេះ​តែ​ម្ដង។បរិភោគ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ពេល​ដែល​ស្រេក។ យក​ដប​ទឹក​តាម​ខ្លួន​គ្រប់​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​ណា​ក៏​ដោយហើយ​ត្រូវ​បង្គ្រប់​ជាតិ​ទឹក​ឲ្យ​បាន​ល្អ​ពិសេស​ពេល​បែក​ញើស​ បន្ទាប់​ពី​បន្ទោបង់​ក៏​ដូច​ជា​មុន​និង​ក្រោយ​ពេល​ហាត់​ប្រាណ។ ដើម្បី​បង្កើន​ចលនា​ឈាម​រត់​ និង​កាត់​បន្ថយ​ការ​រមួល​ក្រពើ អាហារ​ក៏​សំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​នេះ​ដែរ។ ផ្លែ​ក្រូច​គឺ​សម្បូរ​​ទៅ​ដោយ​វីតាមីន​C ​ដែល​ជួយ​ឲ្យ​ជញ្ជាំង​សរសៃ​ឈាម​រឹង​មាំ​ និង​ការពារ​មិន​ឲ្យ​មាន​ការ​កក​ស្ទះ។ មាន​ការ​សិក្សា​ស្ដី​ពី​​របត់​ឈាម​នៃ​សមាគម​បេះដូង​ប្រទេស​អាមេរិក​បញ្ជាក់​ថា​សូកូឡា​ពណ៌​ខ្មៅ​គឺ​មាន​ជាតិ ​flavonid ច្រើន​ដែល​ជួយ​បំប៉ន​ចលនា​ឈាម​រត់។ ការ​សិក្សា​ដទៃ​ទៀត​បង្ហាញ​ថា​ត្រី​សាល់​ម៉ុន ​និង​ផ្លែ​ប័រ​គឺ​ជួយ​ប្រព័ន្ធ​ឈាម​រត់​ក៏​ដូច​ជា​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​បាន​ល្អ​ដោយ​សារ​តែ​មាន​ជាតិ​អូមេហ្គា​៣។ អត្ថបទពាក់ព័ន្ធ៖  រត់ហាត់ប្រាណ​ហើយកុំ​ភ្លេចសម្រួលសាច់ដុំ​ផង នេះជាវិធី​ ប្រុសៗផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ