សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺលើសសម្ពាធឈាម

ចំណុចទាំងនេះ ជួយរំឭកកុំឱ្យភ្លេចខ្លួន ញ៉ាំជាតិស្ករលើសតម្រូវការ

ការ​ប្រើ ឬ​ញ៉ាំ​ចំណី​ និងភេសជ្ជៈ​ជាតិ​ស្ករច្រើន​មិន​ត្រឹម​តែ បង្ក​បញ្ហា​ដល់​​សុខភាពរាង​កាយ​យើងទេ តែថែម​ទាំង​​បង្ក​​ទុក្ខ​ទោស​ដល់​សុខភាព​មាត់​ធ្មេញ​​​ទៅ​ថ្ងៃ​មុខ​ទៀត​ផង។ តែ​យ៉ាង​ណា​មិញ ការ​ប្រុង​ប្រយ័ត្ន និង​ការ​បង្ការ​​ មិន​ឱ្យ​ប្រើ​ប្រាស់​ ចំណី​ ឬ​ភេសជ្ជៈ​ផ្អែមនេះ​ច្រើន​ហួស​កម្រិត​ ជា​​រឿង​​មួយ​ដែល​យើង​អាច​ធ្វើ​បាន។ ក្រុម​គ្រូ​ពេទ្យ​​​សុខភាព​មាត់​ធ្មេញ នៅ​​ប្រទេស​អូស្រ្តាលី បាន​​ណែ​នាំ​ ជា​គន្លឹះ​តូច​ៗ ដូច​ខាង​ក្រោម៖ ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ ក្រុម​គ្រូ​ពេទ្យ​ បាន​លើក​ឡើង​ថា សម្រាប់​ក្មេង​ៗ ចាប់​ពី​អាយុ​៤ -៦ឆ្នាំ ប៉ា​ម៉ាក់​ ​គួរ​តាម​ដាន​​ក្មេង​ៗ ដោយ​មិន​គួរ​ឱ្យ​កូនៗ​​ញ៉ាំ ជាតិ​​ស្ករ​លើស​ពី ១៩​ក្រាម​/១​ថ្ងៃ​ឡើយ។ ដោយ​ឡែក​ ក្មេង​អាយុ​ពី​ ៧-១០​ឆ្នាំ មិន​គួរ​លើស​ពី ២៤​ក្រាម និង​​ក្មេង​ពី​អាយុ​១១​ឆ្នាំ មិន​គួរ​លើស​ពី​៣០​ក្រាម។ អត្ថបទពាក់ព័ន្ធ៖ នាយករដ្ឋមន្រ្តីថៃ ណែនាំឲ្យពលរដ្ឋប្រើ ស្មៅផ្អែម Stevia ជំនួសស្ករស ញ៉ាំ​ស្ករ​ច្រើន មិន​ត្រឹម​តែ​ទឹក​នោម​ផ្អែម​ទេ ឆ្អឹង​ក៏​ឆាប់​ពុក​ដែរ ដោយ​ឡែក សម្រាប់​មនុស្ស​ធំ​​ពេញ​វ័យ​ឡើង យើង​អាច​ពិនិត្យ​ជាតិ​ស្ករ និង​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។ ជា​មួយ​គ្នា​នោះយើង​​ក៏​អាច​ បន្ថយ​នូវ​កម្រិត​អាហារ​ជាតិ​ស្ករ​ផ្សេង​ៗ មាន​ដូច​ជា បង្អែម ស្ករ​គ្រាប់ និង​ភេសជ្ជៈ​ផ្អែម ដោយ​ប្តូរ​​ទម្លាប់​ញ៉ាំ​ ចំណី​ ឬ​ភេសជ្ជៈ​ពី​ធម្មជាតិ​ស្រស់​វិញ ដែល​ជា​ជម្រើស​ប្រសើរ​។ ស្លាក​សញ្ញា​ពី​ជាតិ​ស្ករ ស្លាក​សញ្ញា ឬ​ស្លាក​បង្ហាញ​ព័ត៌មាន​នៅ​លើ​កញ្ចប់​ ឬ​ប្រអប់​ផលិតផល​ចំណី​អាហារ ឬ​ភេសជ្ជៈ […]


ជំងឺបេះដូង

ការសិក្សាមួយ​រកឃើញថា​បរិស្ថានបៃតងនៅមន្ទីរពេទ្យ ជួយអ្នកជំងឺឆាប់ជាសះស្បើយ

មន្ទីរពេទ្យ​ដែលសម្បូរ​​ដើម​ឈើ​​ប្រៀប​ដូច​ឱសថ​ធម្មជាតិ​ អាច​ជួយ​​​ដល់​​សុខភាព​​​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​អ្នកជំងឺឱ្យ​ប្រសើរ​ឡើង​ ពិសេស​អ្នក​ជំងឺ​​ដែល​សម្រាក​ក្រោយ​ការ​វះ​កាត់​ នេះ​បើ​តាម​ការ​​សិក្សាបែប​វិទ្យាសាស្រ្ត​មួយ​បាន​រកឃើញ។ លោក​វេជ្ជបណ្ឌិត Roger Ulrich នាយក​​​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​សុខភាព​នៃ​​សាកលវិទ្យាល័យ តិចសាស សហរដ្ឋអាមេរិក បាន​ដឹក​នាំ​ក្រុម​សិក្សា​លើ​​ប្រវត្តិ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ ក្រោយ​ការ​វះ​កាត់​ថង់​ប្រមាត់ នៅ​តាម​មន្ទីរពេទ្យ។​ លទ្ធផល​​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​ដែល​​ធ្លាប់​នៅ​លំហែ​ក្បែរ កន្លែងមាន​ដើម​ឈើ​បៃតង អំឡុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​​ការ​ឈឺ​ចាប់​តិច​ និង​ឆាប់​ជា​សះ​ស្បើយ​ជាង​អ្នក​ជំងឺ​ ដែល​ពុំ​បាន​ចំណាយ​ពេល​នៅ​ទី​កន្លែង​​មាន​ដើម​ឈើ​។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ពន្យល់​លើ​ករណី​នេះ​ថា បិរស្ថាន​ដែល​មាន​ដើម​ឈើ ជួយ​​ជំរុញ​ឱ្យ​​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​របស់​មនុស្ស​​យើង​សកម្ម​ ពិសេស​ទៀត​នោះ​ជួយ​បន្ថយ​ អារម្មណ៍​​​ស្រ្តេស​របស់​មនុស្សយើង​ ​ដែល​កើត​ឡើង​ពី​អ័រម៉ូន​Cortisol។ អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​បញ្ជាក់​​ថែម​ទៀត​ថា មាន​ប្រភេទ​ដើម​ឈើ​​​​មួយ​ចំនួន​​ ថែម​ទាំង​ជួយ​បន្ថយ​ដំណើរ​ឡើង​​សម្ពាធ​ឈាម និង​ហើម ​រលាក​​ឱ្យ​ថយ​ចុះ​បាន​យ៉ាង​​មាន​ប្រសិទ្ធិភាព​​នៅ​ពេល​អ្នក​ជំងឺ​ចំណាយ​ពេល​នៅ​ក្បែរ​ដើមឈើទាំងនោះ​ ហើយ​នេះ​ជា​ហេតុ​ផល​ដែល​​ដើមឈើ​ផ្តល់​ប្រយោជន៍​​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ដល់​អ្នក​ជំងឺ​។ អត្ថបទពាក់ព័ន្ធ៖ នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង ​​​​​អ្នក​ជំនាញ​ផ្នែក​សុខភាព​ដ៏​ល្បី​ម្នាក់​​​​​មក​ពី​ ​សាកលវិទ្យាល័យ​Oxford ចក្រភព​អង់គ្លេស ​លោក​ស្រី​ Rachel Stancliffe ​បាន​លើក​​​ឡើង បទ​ពិសោធ​ផ្ទាល់​ពី​ឪពុក​លោក​ស្រី​ដែល​មាន​បញ្ហា​សរសៃ​ខួរ​ក្បាល ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ លោក​ស្រី​ អះអាងថា​ការជ្រើស​យក​​មន្ទីរ​ពេទ្យ​ដែល​មាន​​បរិស្ថាន​បៃតង​ជុំ​វិញ ​បាន​ជួយ​ជំរុញ​​ដល់​ការ​ព្យាបាល​ឪពុក​លោក​​ស្រី​បាន​ឆាប់​​ជា​សះ​ស្បើយ យ៉ាង​មាន​ប្រសិទ្ធភាព​៕ អត្ថបទ​ពាក់ព័ន្ធ៖ គេងមិនលក់ នាំឲ្យមានបញ្ហាសុខភាពទាំងនេះ ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រាប់គ្រាន់? ផឹក​ទឹក​ក្តៅផ្ដល់គុណ​ប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នា​យើង​តិច​ណាស់​ដែលដឹង យប់ឡើងគេងមិនងាយលក់ សាក៦វិធីនេះអាចជួយឲ្យគេងលក់ស្រួល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health […]


សុខភាពបេះដូង

គាំងបេះដូងអាចឆក់យកជីវិតគ្រប់វិនាទី តើយើងត្រូវសង្គ្រោះអ្នកជំងឺរបៀបណា?

ជំងឺ​គាំង​បេះដូង​អាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី ទាមទារ​ឲ្យ​ព្យាបាល​ជា​បន្ទាន់ ប្រសិន​អ្នក​ជំងឺ​ចុក​ដើម​ទ្រូង​ខ្លាំង​ភ្លាម មាន​តែ​វិធី​សង្គ្រោះ​បឋម​ប៉ុណ្ណោះ​ដែល​អាច​ជួយ​បាន មុន​នឹង​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ វិធី​សង្គ្រោះ​បឋម​អ្នក​ជំងឺ​គាំង​បេះដូង – ឲ្យ​អ្នក​ជំងឺ​សម្រាក អង្គុយ​នៅ​ស្ងៀម – កុំឲ្យ​អ្នក​ជំងឺ​ធ្វើ​ចលនា – ឲ្យ​អ្នកជំងឺ​ដក​ដង្ហើម​ឲ្យ​បាន​គ្រប់​គ្រាន់ វែងៗ – កុំ​ទៅ​រោម​អ្នក​ជំងឺ​ជិត ធ្វើ​ថប់​ខ្យល់ អត់​មាន​អុកស៊ីសែន​ដក​ដង្ហើម – ទូស័ព្ទ​ហៅ​ឡាន​ពេទ្យ តាម​លេខ ១១៩។ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូងរូបនេះ បាន​បន្ត​ថា មាន​តែ​ការ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ទាន់​ពេល​វេលា ទើប​អាច​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​គាំង​បេះដូង​បាន។ អ្វី​ដែល​គួរ​ប្រយ័ត្ន​នោះ លោក​វេជ្ជបណ្ឌិត​ថា បើ​មាន​អ្នក​មាន​អាការៈ​គាំង​បេះដូង​ហើយ កុំ​​អូស​បន្លាយ​ពេល​វេលា ដោយ​ព្យាយាម ធ្វើ​តាម​វិធី​បុរាណ​ដោយ​ការ​កោស​ជប់​ខ្យល់ ឬ​ទៅ​បន់​ស្រន់​ផ្សេងៗ ព្រោះ​វិធី​នេះ​មិន​អាច​ជួយ​អ្នក​ជំងឺ​បាន​ទេ។ ក្នុង​ករណី​អ្នក​ជំងឺ​គាំង​បេះដូង ធ្វើ​ទុក្ខ​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​បេះដូង​លែង​ដើរ លោក​វេជ្ជបណ្ឌិត ណែនាំ​ឲ្យ​សង្គ្រោះ​ដោយ​ការ​ធ្វើចលនាបេះដូង ដោយសង្កត់​បេះដូង និង​សប់ ឬ​ផ្លុះ​ខ្យល់ រង់ចាំ​គ្រូពេទ្យ​ទៅ​ដល់ ឬ​មុន​មក​ដល់​មន្ទីរពេទ្យ។ សញ្ញា​ដំបូង​នៃ​អាការៈ​គាំង​បេះដូង រួមមាន ចុក​ណែន​ដើម​ទ្រូង នៅ​ពេល​ធ្វើការ​តិចតួច ឡើង​ជណ្តើរ លើក​របស់​ធ្ងន់។ នៅ​ពេល​ជំងឺ​នេះ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ថា សូម្បី​តែ​អ្នក​ជំងឺ​នៅ​ស្ងៀម​ក៏​ចុក​ដើម​ទ្រូង​ដែរ ដែល​ការ​ចុក​នេះ​មាន​រយៈពេល​យូរ លើស​ពី ៣០នាទី និង​មាន​អាការៈ​មួយ​ចំនួន​បន្ថែម​ទៀត​ដូចជា ហត់ បែកញើស អស់កម្លាំង […]


ជំងឺបេះដូង

បេះដូងសំខាន់! នេះតិចនិកថែរក្សាសុខភាពបេះដូងសម្រាប់មនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេង

ការ​យក​ចិត្ត​ទុកដាក់​ថែទាំ​សុខភាព​បេះដូង​គឺ​រឿងដែល​គួរ​ធ្វើ​សម្រាប់​មនុស្ស​យើង​​នៅ​គ្រប់វ័យទាំងអស់។ ទោះបីជា​នៅ​វ័យ​ពី ២០​ទៅ​៣០ឆ្នាំ ក៏ដោយ​ ក៏​យើងគួរ​ចាប់ផ្ដើម​យក​ចិត្ត​ទុកដាក់​ទៅលើ​សុខភាព​បេះដូង​ហើយ ប៉ុន្តែ​នៅ​ពេលយើងអាយុ​កាន់​តែ​ច្រើនគឺ​កាន់តែ​សំខាន់​ក្នុងការអនុវត្តវិធីដែល​អាចកាត់បន្ថយ​ហានិភ័យ និង​បន្ថយ​បញ្ហា​បេះដូង។ ការ​ថែទាំ​សុខភាព​បេះដូង​វ័យ​២០ និង​៣០​ឆ្នាំ ១. របប​អាហារ និង​រក្សាទម្ងន់ ជំងឺធាត់​អាច​ជា​កត្តា​មួយ​ដែល​ជះ​ឥទ្ធិពល​ដល់​សុខភាព​បេះដូងរបស់​យើង​បាន​។ ប្រសិន​ជា​យើង​លើស​ទម្ងន់​នៅ​វ័យ​២០ឆ្នាំ យក​ល្អ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​សម្រក​ទម្ងន់ ព្រោះ​ការ​សម្រក​ទម្ងន់​អាច​នឹង​លំបាក​នៅ​ពេល​យើង​អាយុ​កាន់​តែ​ច្រើន។ ២. ពិនិត្យ​សុខភាព​ជា​ប្រចាំ មិនមែន​មាន​តែមនុស្ស​ចាស់​ទេ​ដែល​ត្រូវ​ពិនិត្យសុខភាព​​ប្រចាំឆ្នាំនោះ មនុស្ស​វ័យ​ក្មេង​ក៏​គួរ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​ដូច​គ្នា​ដែរ។ មនុស្ស​មួយ​ចំនួន​មាន​ជំងឺ​ទឹកនោមផ្អែម​រាប់ឆ្នាំ​មុន​នឹង​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ។ កម្រិត​កូលេស្តេរ៉ូល និង​សម្ពាធឈាម​ខ្ពស់​ក៏​អាច​កើត​មាន​លើ​មនុស្ស​វ័យ​ក្មេង​ដោយ​អ្នកខ្លះ​មិន​ដឹង​ខ្លួន​ដែរ។ សម្ពាធឈាម​ខ្ពស់​គឺ​ឃាតករ​លាក់​មុខ​ព្រោះ​អ្នក​ជំងឺមិន​អាច​មាន​អារម្មណ៍​ដឹង​បាន​នោះ​ទេ ហើយ​សម្ពាធឈាមខ្ពស់​ក៏​អាច​បង្កើន​ហានិភ័យ​ជំងឺ​គ្រោះ​ថ្នាក់សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ផង​ដែរ។ រីឯ​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ជា​ញឹកញាប់​អាច​ជា​ជំងឺ​តពូជ ដូចនេះ​ការ​ត្រួតពិនិត្យ​កម្រិត​កូលេស្តេរ៉ូល​ក៏​ជា​ការ​សំខាន់ផង​ដែរ។ ៣. កុំ​ជក់​បារី​ ការជក់បារី​គឺ​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​រាងកាយ​យើងទេ ផ្ទុយទៅវិញ ការជក់​បារី​អាច​ធ្វើ​ឲ្យ​មាន​ដុំ​កំណក​ឈាម​នៅ​សរសៃ​អាកទែរ​កើន​ឡើង និង​បង្កើន​ហានិភ័យ​គាំង​បេះដូង និង​ជំងឺ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរក្បាល។ ដូចនេះ​គ្នា​យើង​ណា​ជក់​បារី​យក​ល្អ​គួរ​ពិចារណាផ្ដាច់បារី។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ការ​គេង​គឺ​សំខាន់​សម្រាប់​សុខភាព​ណាស់ ប៉ុន្តែ​មនុស្ស​យើង​ភាគ​ច្រើន​តែង​មើល​រំលង។ ប្រសិន​ជា​យើង​គេងមិន​បាន​គ្រប់គ្រាន់ យើង​អាច​នឹង​មាន​បញ្ហា​ទាក់ទង​នឹង​អាការៈ​ថប់បារម្ភ និង​ស្ត្រេស​ជាដើម។ ការ​ថែទាំ​សុខភាព​បេះដូង​នៅ​វ័យ​៤០​ និង​៥០ឆ្នាំ ១. រក្សា​របប​អាហារ​ដែល​ល្អ នៅ​ពេល​អាយុ​យើងកាន់តែ​ច្រើន ការ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​កាន់តែ​សំខាន់​សម្រាប់​សុខភាព។ យើង​គួរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ហើយ​កាត់បន្ថយ​ការញ៉ាំ​ពពួក​សាច់​ក្រហម អាហារ​កែច្នៃ ជាតិស្ករ និង​គ្រឿងស្រវឹង។​ ២. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​កាន់តែ​មាន​ភាព​លំបាក​នៅ​ពេលយើង​ឈាន​ទៅ​រក​វ័យ​កណ្ដាល។ ដូចនេះ​ការ​ធ្វើ​សមាធិ​អាច​ជា​មធ្យោបាយ​មួយ​កាត់បន្ថយ​ស្ត្រេស។ ៣. តាមដាន​សុខភាព​ជា​ប្រចាំ ការ​តាមដាន​សុខភាព​ជា​ប្រចាំ​អាច​ជួយយើង​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល និង​សម្ពាធឈាម​បាន។ ៤.ធ្វើ​លំហាត់ប្រាណ នៅ​ពេល​ចាស់​ទៅ រាងកាយ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ដែល​អាច​បង្កើន​ហានិភ័យ​បញ្ហា​បេះដូង ប៉ុន្តែ​ការ​ហាត់​ប្រាណ​អាច​ជួយ​បាន។ ការ​ហាត់ប្រាណ​បែប​ Aerobic Exercise (ដើរ […]


ជំងឺលើសសម្ពាធឈាម

អ្នកលើសឈាមធ្វើតាមប៉ុន្មានចំណុចនេះ ទើបគ្មានគ្រោះថ្នាក់

សម្រាប់​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម មាន​ហានិភ័យ​ខ្លាំង​ចំពោះ​អាយុ​ជីវិត ដូចនេះ​ហើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​គ្រប់​ពេល ទាំង​របប​អាហារ និង​របៀបរបប​រស់នៅ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ នឹង​ណែនាំ​របប​អាហារ និង​ការ​រស់នៅ​ដែល​សុវត្ថិភាព​ចំពោះ​អ្នក​ជំងឺ​លើស​ឈាម។ ១- កុំ​ញ៉ាំ​អាហារ​ប្រៃ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ ត្រូវតែ​កំណត់​ការ​ញ៉ាំ​អាហារ ដោយ​ត្រូវ​ប្រើ​អំបិល​ត្រឹម​តែ ៦ ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ។ អំបិល​មាន​ផ្ទុក​ជាតិ​សូដ្យូម​ខ្ពស់ ធ្វើឲ្យ​មាន​​ផល​អវិជ្ជមាន​ដល់​សម្ពាធ​ឈាម ប្រសិនបើ​អ្នក​ប្រើ​ច្រើន​ជាង​នេះ។ មួយ​វិញ​ទៀត​អាហារ​ផ្អាប់​ក៏​មិន​គួរ​ដែរ ព្រោះ​វា​មាន​ជាតិ​ប្រៃ​ខ្លាំង ដើម្បី​រក្សា​ទុក​បាន​យូរ និង​មិន​ខូច។ ២- កុំ​ឲ្យ​ឡើង​ទម្ងន់ បើ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ ដាច់ខាត​ត្រូវ​រក្សា​ទម្ងន់​ឲ្យ​ថេរ ព្រោះ​បើ​យើង​ឡើង​មាន​ផល​អាក្រក់​ដល់​សម្ពាធ​ឈាម និង​បេះដូង។ ៣- ញ៉ាំ​សាច់​មាន​ការ​កំណត់ បើ​ញ៉ាំ​សាច់​ច្រើន​អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​បាន ព្រោះ​សាច់​សត្វ​មួយ​ចំនួន​ផ្ទុក​ខ្លាញ់​មិន​ឆ្អែត ដូចនេះ​ត្រី​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ៤- ញ៉ាំ​បន្លែ បន្លែ​ដែល​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូម​ច្រើន ធ្វើឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប ដូចនេះ​ហើយ​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវ​ញ៉ាំ​បន្លែ ដែល​សម្បូរ​សារធាតុ​ប៉ូតាស្យូម​ដូចជា​ដំឡូងបារាំង ប៉េងប៉ោះ ចេក សណ្ដែក​ក្រហម ផ្លែ​ប៊័រ បន្លែ​បៃតង​ចាស់ ផ្សិត។ ៥- គេង​ឲ្យ​បាន​គ្រប់គ្រាន់ អ្នក​លើស​សម្ពាធ​ឈាម​គួរតែ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​រៀបចំ​ខ្នើយ​កើយ​ទាប​ល្មម​ត្រឹម និង​កន្លែង​គេង​មាន​ទន់ ទើប​មិន​ឈឺ​ចុកចាប់។ អត្ថបទពាក់ព័ន្ធ៖ ជឿអត់ ផឹកទឹក​រ៉ែ ការពារ​ជំងឺលើសឈាម? លើស​ឈាម ​និង​ជំងឺតម្រង​នោម មាន​អី​ពាក់​ព័ន្ធ​គ្នា? កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន អត់បាច់ភ័យ​លើស​ឈាម​ ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ? នេះហើយ​ជាមូលហេតុ​លើស​ឈាម​ទាំងក្មេង កុំ​ចេះ​តែ​មិន​អី! វាស់ឈាមតែ១ដង មិនប្រាកដថា មានជំងឺ​លើស​ឈាមនោះទេ! រឿង​ត្រូវ​ប្រយ័ត្ន លើសឈាម​ពេល​ពពោះ ប្រឈម​កើត​ជំងឺ២​ប្រភេទ លើសឈាមតាំង​ពីអាយុ ៣០ឆ្នាំ […]


ជំងឺលើសសម្ពាធឈាម

ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី?

បញ្ហា​មួយ​នេះ មាន​មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ រាល់​ពេល​ដែល​ក្រោក​អង្គុយ ឬ​គេង​ភ្លាម ចេះ​តែ​មាន​អារម្មណ៍​ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា វា​បណ្តាល​មក​ពី​អី​ឲ្យ​ប្រាកដ​។ ទាក់​ទង​នឹង​បញ្ហា​ងងឹត​មុខ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ងងឹត​មុខ ក្រោយ​ពី​ក្រោក​ពី​អង្គុយ ឬ​គេង​ភ្លាមៗ វា​មាន​មូល​ហេតុ​ច្រើន​ដែល​ទាក់​ទង​នឹង​ជំងឺ​មួយ​នេះ តែបញ្ហាចំបង​គឺ​ទាក់ទង​នឹង សម្ពាធឈាម​ធ្លាក់​ចុះ។ ពេល​ខ្លះ យើង​ក្រោក​ឡើង​ពី​អង្គុយ ឬគេង​ភ្លាមៗ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា វិល​មុខ ឈរ​មិន​នឹង ឬ​ក្នុង​ករណី​ខ្លះ អាច​បណ្តាល​ឲ្យ​សន្លប់​តែម្តង។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា កុំ​គិតថា គ្រាន់​តែ​ការ​ងងឹតមុខ​មួយ​ភ្លែតៗក្រោយ​ពី​អង្គុយ ឬ​គេង​ភា្លម គ្មាន​បញ្ហា​អ្វី​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ឲ្យ​សោះ។ ផ្ទុយ​ទៅ​វិញ វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​បាន ហើយ​ថែម​ទាំង​អាច​ប្រឈម​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទៀតផង។ ដូចនេះ បើ​មាន​បញ្ហា​នេះ គួរ​ទៅ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ការពារ​សុខភាព និង​អាយុ​ជីវិត​របស់​យើង។ អត្ថបទពាក់ព័ន្ធ៖ ខែក្ដៅ ចៀសវាងសន្លប់តាមផ្លូវ ត្រូវធ្វើបែបនេះ ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ អាកាសធាតុក្ដៅប៉ះពាល់ច្រើនដល់សុខភាព ត្រូវចេះវិធីការពារ ការងារ​ក៏​ស្ដ្រេស ដេក​ក៏​អត់លក់ សម្ពាធ​ឈាម​ខ្ពស់​ទៀត ប្រយ័ត្ន​ឆាប់ស្លាប់​ ធ្លាប់ទេ? សូម្បីងើបពីកៅអី […]


ជំងឺលើសសម្ពាធឈាម

ដឹងអត់! ឱសថមានឥទ្ធិពល​លើមនុស្សប្រុស និងមនុស្សស្រីផ្សេង​គ្នា

ការសិក្សាស្រាវជ្រាវបានបង្ហាញថាភេទក៏មានការជះឥទ្ធិពលខ្លាំងទៅលើរបៀបដែលឱសថធ្វើមេតាបូលីសដែរ ដែលនេះអាចបញ្ជាក់បាន​ពីកម្លាំងប្រសិទ្ធភាពនិងផលរំខានរបស់ឱសថ។ ការប៉ះពាល់របស់ឱសថលើស្ត្រី ក្រៅពីទម្ងន់ កត្តាជីវសាស្ត្រផ្សេងទៀតដែលទាក់ទងនឹងស្ត្រីភេទក៏​អាចជះឥទ្ធិពលពីរបៀបដែលរាងកាយធ្វើមេតាបូលីសលើឱសថខ្លះៗ។ មួយក្នុងចំណោមនោះគឺមានលើសសារធាតុខ្លាញ់។ ដោយសារតែស្ត្រីមានសារធាតុខ្លាញ់ច្រើនជាងបុរស នោះថ្នាំរំលាយជាតិខ្លាញ់នឹងធ្វើការបែងចែកខុសគ្នាលើស្ត្រី។ ថ្នាំរំលាយជាតិខ្លាញ់រួមមានថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ តថ្នាំប្រឆាំងការព្រួយបារម្ភ និងថ្នាំប្រឆាំងជំងឺឆ្កួត។ ទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់ប្រាកដពីមូលហេតុ តែរឿងនេះត្រូវបានសង្កេតឃើញថាថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំប្រឆាំងរោគចិត្តមានប្រសិទ្ធភាពខ្ពស់លើស្ត្រី។ ប៉ុន្តែស្រ្តី​ក៏​នៅតែរងគ្រោះពីផលរំខានពីថ្នាំប្រឆាំងការបាក់ទឹកចិត្តដូចជាកាត់បន្ថយចំណង់ផ្លូវភេទជាដើម​។ ចំណែកបុរសវិញអាចប្រើថ្នាំViagraដើម្បី​បង្កើន​ចំណង់ផ្លូវ​ភេទ ទប់ទល់នឹងផលរំខានតែស្រ្តីវិញគ្មានជម្រើសនោះឡើយ។ ម្យ៉ាងវិញទៀត ក៏មាន​ការ​ទាក់ទង​ទៅនឹង​ផ្លូវរំលាយអាហាររបស់ស្ត្រីដែរ។ ស្ត្រីទូទៅផ្លូវរំលាយអាហាររបស់​ស្រ្តី​មានការផលិតអាស៊ីដក្រពះតិចជាងបុរស។ ជាលទ្ធផលស្រ្តី​ធ្វើការ​រំលាយអាហារយឺតយ៉ាវ​បើ​ធៀបទៅ​នឹង​បុរស​។​នៅពេលដែលការប្រើប្រាស់ថ្នាំដែលទាមទារការស្រូបយកជាតិអាស៊ីដ(ឧទាហរណ៍​ថ្នាំប្រឆាំងរោគផ្សិតketoconazole)គឺមានប្រសិទ្ធភាពតិចតួច។ លើសពីនេះនៅពេលដែលស្ត្រីត្រូវប្រើថ្នាំសម្រាប់ការស្រូបយកដោយពោះទទេគឺត្រូវរងចាំរយៈពេលវែងក្រោយអាហារចុងក្រោយរបស់ខ្លួន។ អត្ថបទគួរអាន៖  ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់? អាហារពិសេសទាំងនេះ អាចបញ្ចុះជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព របៀបអ័រម៉ូនអឺស្ត្រូហ្សែនជះឥទ្ធិពលលើសកម្មភាពឱសថ សកម្មភាពរបស់ឱសថក៏ត្រូវបានប៉ះពាល់ដោយសារអ័រម៉ូនផងដែរ។ អំឡុងពេលមានរដូវនិងអស់រដូវកម្រិតអ័រម៉ូនរបស់ស្ត្រីមានការឡើងចុះ ដែល​ អ័រម៉ូនអឺស្រ្តូហ្សែនអាចទៅបង្អាក់ផ្លូវនៃការធ្វើការរបស់ថ្លើម។ប្រសិនបើថ្លើមមិនអាចធ្វើការបានគ្រប់គ្រាន់នោះទេកំហាប់របស់ថ្នាំនៅក្នុងឈាមកើនឡើងទោះបីជាថ្នាំបានប្រើប្រាស់ក្នុងកម្រិតដូសមានសុវត្ថិភាពក៏ដោយ។ ភាពដូចគ្នាខាងលើនេះក៏ប្រព្រឹត្តទៅលើថ្នាំដែលធ្វើការច្រោះដោយតម្រងនោមផងដែរ។ ការស្រាវជ្រាវបង្ហាញថារាងកាយស្រ្តីកម្ចាត់ចោលនូវថ្នាំមហារីក metrotrexate ពី១៣ទៅ១៧% យឺតជាងរាងកាយបុរស។ ថ្នាំបេះដូងនិងមនុស្សស្រី ថ្នាំប្រើសម្រាប់ព្យាបាលជំងឺបេះដូងធ្វើការផ្សេងគ្នាក្នុងរាងកាយស្រ្តី។​ ថ្នាំអាស្ពីរីនក្នុងកម្រិតដូសទាបគឺមិនជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងលើស្ត្រីទេ ដោយសារតែមានឱកាសខ្ពស់ក្នុងការហូរឈាម។ ម្យ៉ាងទៀតស្រ្តីដែលប្រើថ្នាំ beta-blockers គឺមានហានិភ័យខ្ពស់ដែលអាចចូលមន្ទីរពេទ្យជាលើកទីពីរ។ ស្រ្តីត្រូវបានណែនាំឲ្យប្រើថ្នាំពង្រាវឈាម wafarin ក្នុងកម្រិតដូសទាប។ ជាពិសេសយោងតាមវេជ្ជបណ្ឌិតក្នុង​គ្រួសារអាម៉េរិកាំង ស្ត្រីម្នាក់ត្រូវការថ្នាំ wafarin ២,៥ទៅ៤,៥តិចជាងបុរសក្នុងមួយសប្ដាហ៍។ អត្ថបទ​គួរអាន៖ ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ ថ្នាំបំបាត់ការឈឺចាប់និងថ្នាំងងុយគេង ថ្នាំបំបាត់ការឈឺចាប់មានផលរំខានផ្សេងគ្នាក្នុងចំណោមភេទទាំងពីរ។ ការសិក្សាឆ្នាំ២០០២បានរកឃើញទំនាក់ទំនងរួមរវាងការប្រើប្រាស់ថ្នាំ acetaminophen និងថ្នាំប្រឆាំងការរលាក non-steroidal លើស្ត្រីនិងការកើនឡើងហានិភ័យនៃជំងឺលើសសម្ពាធឈាម។ អ្នកដែលប្រើថ្នាំ NSAIDs ច្រើនជាង២២ថ្ងៃក្នុងមួយ​ខែគឺរងគ្រោះដោយសារការកើនឡើងហានិភ័យ៨៦% នៃជំងឺលើសសម្ពាធឈាមចំណែកឯអ្នកប្រើថ្នាំ​ acetaminophen […]


ជំងឺបេះដូង

អាហារទាំងនេះត្រូវញ៉ាំឲ្យមានកម្រិត បើមិនចង់មានបញ្ហាសុខភាពបេះដូង

សុខភាព​បេះដូង​គឺ​ជា​រឿងសំខាន់​ដែល​គ្នាយើងត្រូវ​យកចិត្តទុកដាក់​ និង​ថែរក្សា​ឲ្យ​បាន​ល្អ ហើយ​របប​អាហារ​ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ថែរក្សា​សុខភាពបេះដូង។ ដូចនេះ​គួរ​ប្រយ័ត្ន​អាហារ​ប៉ុន្មានមុខ​នេះ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូងយើងបាន។ ១. ស្ករ អំបិល និងខ្លាញ់ ការ​ញ៉ាំ​អំបិល ស្ករ ខ្លាញ់ និង​កាបូអ៊ីដ្រាត​សាមញ្ញ (Refined Carbs) ​ច្រើន​អាច​បង្កើន​ហានិភ័យជំងឺ​គាំង​បេះដូង ឬ​ជំងឺគ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល (Stroke)។ បើ​គ្នាយើង​បារម្ភ​ពី​សុខភាព​បេះដូង​របស់​ខ្លួន​ យើង​គួរ​យក​ពពួក​អាហារ​ទាំង​នេះ​ចេញ​ពី​របប​អាហារ​ប្រចាំថ្ងៃ។  យើង​អាចទទួលបាន​​ពពួក​ស្ករ ខ្លាញ់​ទាំង​នេះ​បាន​បើយើង​ញ៉ាំ​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ (whole grains) ប្រូតេអ៊ីន​សាច់ និង​ផលិតផល​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប។ ២. សាច់​ជ្រូក​បី​ជាន់ កាឡូរី​ជាង​ពាក់កណ្ដាល​នៃ​សាច់​ជ្រូក​បីជាន់​នេះ​គឺ​មក​ពី​ខ្លាញ់​ឆ្អែត​ដែល​ធ្វើឲ្យ​ខ្លាញ់​អាក្រក់ LDLកើន​ឡើង​ និង​បង្កើន​ហានិភ័យ​គាំង​បេះដូង ឬ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ សាច់​នេះ​ក៏​សំបូរ​ដោយ​អំបិល​ដែល​អាច​ឲ្យ​សម្ពាធឈាម​ឡើង​ខ្ពស់ និង​បេះដូង​ធ្វើ​ការ​កាន់តែ​ធ្ងន់។ ម៉្យាងទៀត បរិមាណ​សូដ្យូម​ខ្ពស់​អាច​បង្ក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង និង​ខ្សោយ​បេះដូង។ សារធាតុ​ដែល​ជួយ​រក្សា​សាច់​ជ្រូក​នេះ​គឺ​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ខាងលើ។ ៣. សាច់​ក្រហម ការ​ញ៉ាំ​សាច់​គោ សាច់ចៀម និង​សាច់ជ្រូក​ច្រើន​អាច​បង្ក​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម។ ប្រភេទ​សាច់​ទាំង​នេះ​មាន​ជាតិខ្លាញ់​ខ្ពស់​ដែល​បង្កើន​កម្រិត​កូលេស្តេរ៉ូល។ ដូចនេះ​គួរ​កំណត់​បរិមាណ​ដែល​យើងត្រូវ​ញ៉ាំ​ យក​ល្អ​គួរ​ញ៉ាំ​សាច់សុទ្ធ​មិន​មាន​ខ្លាញ់។ ៤. ទឹកក្រូច (Soda) ការ​ញ៉ាំ​ស្ករ​បន្ថែម​ក្នុង​បរិមាណ​តិច​គឺ​មិន​មាន​ផល​ប៉ះពាល់​ ប៉ុន្តែ​ទឹក​ក្រូច​មួយ​កំប៉ុង​មាន​ស្ករ​ច្រើន​ជាង​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ អ្នក​ផឹក​ទឹក​ក្រូច​ច្រើន​តែ​ឡើង​ទម្ងន់ ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២ សម្ពាធឈាម​ខ្ពស់ និង​ជំងឺ​បេះដូង។ ជម្រើស​ដែល​ល្អសម្រាប់​យើង​​គឺ​ប្រភេទ​ភេសជ្ជៈ​ដែល​សាប ឬ​មិន​មាន​បន្ថែម​ជាតិ​ផ្អែម។ […]


សុខភាពបេះដូង

ឮតែគេនិយាយថាស្រឺតៗ ចុះជំងឺស្រឺតហ្នឹងយ៉ាងម៉េចឲ្យប្រាកដ?

ក្នុង​ចំណោម​មនុស្ស១០០​នាក់ មាន​មនុស្ស២-៥នាក់​ហើយ​ដែល​អាច​កើត​ជំងឺស្រឺត។​ ប្រជាជន​នៅ​កម្ពុជា​ភាគច្រើន​ស្គាល់​ជំងឺ​ស្រឺត ជា​ជំងឺខ្យល់​ព្រោះ​វា​មាន​រោគសញ្ញា​ស្រដៀង​គ្នា ប៉ុន្តែ​តែង​លាយ​នឹង​អារម្មណ៍​ភ័យ​ខ្លាច​ថា គាំងបេះដូង សន្លប់ ឬស្លាប់ជាដើម។ ផេកផ្លូវការរបស់មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺស្រឺត​បណ្តាល​មក​ពី​ខួរក្បាល​ដំណើរ​ការ​មិន​ល្អ នាំ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​ដូចជា ឧស្សាហ៍​ធ្វើ​ទុក្ខ ពិបាក​ក្នុង​ខ្លួន​មួយភ្លែតៗ​ ណែន​ទ្រូង ថប់ៗ ធេង​ធោង អស់​ដៃ​អស់​ជើង ចង់​សន្លប់​ជា​ដើម។​ ជំងឺ​ស្រឺត​នេះ អាច​កើត​មាន​លើ​ស្រ្តី២-៣ដង​ច្រើន​ជាង​បុរស។ វា​អាច​នៅ​បន្ត​ដល់​រាប់​ឆ្នាំ ឬ​មួយ​ជីវិត​បាន បើ​មិន​ព្យាបាល ព្រោះ​ជំងឺស្រឺត​ច្រើន​មាន​លក្ខណៈ​រ៉ាំរ៉ៃ។ អ្នក​ដែល​មាន​ជំងឺ​ស្រឺត​អាច​ពិបាក​ក្នុង​ការ​បំំពេញ​កិច្ចការ​ប្រចាំថ្ងៃ មិន​ហ៊ាន​ធ្វើ​អី ហើយ​អាច​ឈាន​ដល់​ទៅ​ឃុំ​ខ្លួន​នៅ​ផ្ទះ និង​ទាមទារ​ឲ្យ​មាន​មនុស្ស​នៅ​ក្បែរ។​ ក្នុង​ករណី​ខ្លះ​ទៀត អ្នក​ជំងឺ​ស្រឺត​អស់​សង្ឃឹម​លែង​ចង់​រស់ ឬ​ចាប់ផ្តើម​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង ផឹក​ស្រា ដែល​នាំ​ហានិភ័យ​ដល់់​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ។ ជំងឺ​ស្រឺត​នេះ អាច​ព្យាបាល​ជា​សះស្បើយ​ក្នុង​រយៈ​ពេល​ពី​៣-៦ខែ ក្រោម​ការ​ព្យាបាល​ត្រឹមត្រូវ និង​អាច​បង្ការ​ការ​លាប់​ឡើង​វិញ​រហូត​យ៉ាង​តិច​១​ឆ្នាំ​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយ​ប្រើប្រាស់​ឱសថ និង​ការ​ព្យាបាល​ចិត្តសាស្រ្ត។​ អត្ថបទពាក់ព័ន្ធ៖ សញ្ញា​គាំងបេះដូង ស្រីៗភាគ​ច្រើន​មិន​សូវ​ខ្វល់ តែ​គ្រោះ​ថ្នាក់​ធ្ងន់ ខែក្ដៅ ចៀសវាងសន្លប់តាមផ្លូវ ត្រូវធ្វើបែបនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺបេះដូង

តិចនិកមួយចំនួនជួយឲ្យមានអាយុវែង និងមានសុខភាពល្អ

មនុស្ស​យើងម្នាក់ៗ​សុទ្ធ​តែ​ចង់​រស់នៅ​ឲ្យ​បាន​យូរ និង​មាន​សុខភាព​ល្អ​មិនមាន​ជំងឺ​ផ្សេងៗ។ ច្បាស់ណាស់ពិតជាមានតិចនិក​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យយើង​មានអាយុវែង និងមាន​សុខភាព​ល្អ​មិន​ថា​យើងកំពុងនៅ​អាយុ២០ឆ្នាំ ៣០ឆ្នាំ ឬ៦០ឆ្នាំ​ទេ។ ១. ឈប់​ជក់បារី ការ​ឈប់​ជក់​បារី​ជាផ្នែក​មួយ​អាចជួយ​​ឲ្យ​យើងមានអាយុវែង​។ ការ​សិក្សា​របស់​ប្រទេស​អង់គ្លេស​ដែល​មាន​រយៈពេល​៥០ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ការ​ឈប់​ជក់បារី​នៅ​អាយុ​៣០ឆ្នាំ​អាច​ឲ្យ​យើង​រស់​បាន​១០​ឆ្នាំ​ទៀត។ បើ​ឈប់​នៅ​អាយុ​៤០ ឬ៥០ ឬ៦០ឆ្នាំ​អាច​បន្ថែម​៩ ឬ៦ ឬ​៣ឆ្នាំ​ទៀត​តាម​ហ្នឹងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាជិក​គ្រួសារ​ក៏​ចៀស​វាង​ពី​ជំងឺ​ផ្សេងៗ​បង្ក​ដោយ​ផ្សែង​បារី​ដែរ។ ២. គេងថ្ងៃ ការ​សិក្សា​បង្ហាញ​ថា​ការ​គេង​ថ្ងៃ​អាច​ជួយ​ឲ្យ​យើង​មានអាយុវែងដែរ។ ជាពិសេស​សម្រាប់​អ្នក​តែង​គេង​ថ្ងៃ​ជា​ប្រចាំ​អាច​នឹង​កាត់​បន្ថយ​ការ​ប្រឈមនឹង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង។ ម៉្យាងទៀត អ្នក​វិទ្យាសាស្ត្រ​បាន​គិត​​ថា​ការ​គេងថ្ងៃ​អាច​ជួយ​សុខភាព​បេះដូង​ដោយ​រក្សា​កម្រិត​ស្ត្រេស​ឲ្យ​នៅ​ទាប។ ៣. របបអាហារ របប​អាហារ​គួរ​សំបូរ​ទៅ​ដោយ​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និង​ត្រី​ជាដើម។ ប៉ុន្តែ​គួរ​ប្រយ័ត្ន​ទៅ​លើ​ការ​រៀប​ចំ​របបអាហារ​ព្រោះ​អាច​បណ្ដាល​ឲ្យ​មាន Metabolic syndrome ដូចជា ជំងឺ​ធាត់ ជាតិស្ករ​ក្នុង​ឈាម​ខ្ពស់ សម្ពាធ​ឈាម​ខ្ពស់ និង​អាការៈ​ផ្សេងៗ​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង និង​ទឹក​នោម​ផ្អែម។ បន្ថែមពី​នេះ​ទៀត គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ (Processed foods) ដោយសារ​អាហារ​ទាំងនេះ​សំបូរ​ទៅ​​សូដ្យូម ខ្លាញ់ និង​ស្ករ។ អត្ថបទពាក់ព័ន្ធ៖ ចេះតិចនិក​ញ៉ាំ​អាហារ​នេះ អាចជួយការពារខ្លួនពីជំងឺផ្សេងៗបានច្រើន អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព ញ៉ាំជាតិ​ស្ករ​ច្រើនពេក នឹងមានចេញ​អាការៈ​ទាំងនេះ ៤. សម្រក​ទម្ងន់ ប្រសិន​ជា​លើស​ទម្ងន់ យើងគួរ​ធ្វើ​ការ​សម្រក​ទម្ងន់​ដើម្បី​ការពារ​ពី​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​ស្ថានភាព​ផ្សេងៗ​ដែល​កាត់​បន្ថយ​អាយុ​ជីវិត​យើង​បាន។ ខ្លាញ់​នៅ​ក្បាល​ពោះ​គឺ​មាន​ផល​អាក្រក់ ដូចនេះ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បញ្ចុះ​ខ្លាញ់​នៅ​ក្បាល​ពោះដោយ​ញ៉ាំ​ជាតិ​សរសៃ និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់រស់នៅល្អទាំងនេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ