តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សញ្ញាព្រមាននៃក្រួសតម្រងនោម គ្នាយើងគួរប្រុងប្រយ័ត្ន

សញ្ញាព្រមាននៃក្រួសតម្រងនោម គ្នាយើងគួរប្រុងប្រយ័ត្ន

​​ក្រួស​តម្រង​នោម​អាច​ធ្វើ​ឲ្យ​យើង​​គេង​មិន​លក់​ និង​បង្ក​ជា​ការ​ឈឺចាប់​ដែល​ពិបាក​នឹង​ទ្រាំ​បាន។ ពិត​ណាស់​ បញ្ហា​មួយ​នេះ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ប៉ុន្តែ​អ្វី​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ការ​ដឹង​ពី​វត្តមាន​នៃ​ក្រួស​តម្រង​នោម​នៅ​ដំណាក់​កាល​ដំបូង​ ដើម្បី​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា។​

អ្វី​ទៅ​ជា​ក្រួស​តម្រង​នោម​?

ក្រួស​តម្រង​នោម​ជា​ការ​ប្រមូលផ្ដុំ​នៃ​អំបិល​ និង​សារធាតុ​រ៉ែ ហើយ​ក្រួស​នេះ​ផ្សំ​ពី​កាល់ស្យូម​ ឬ​អាស៊ីដ​អ៊ុយរិច។ ​ជា​ទូទៅ ក្រួស​តម្រង​នោម​​កកើត​ឡើង​នៅ​ក្នុង​តម្រង​នោម​ និង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​ផ្លូវ​ទឹក​នោម​ នៅ​ពេល​ដែល​មាន​សារធាតុ​រ៉ែ​កកកុញ​នៅ​ក្នុង​ទឹក​នោម​ច្រើន​ពេក ដោយ​សារ​តែ​យើង​ផឹក​ទឹក​មិន​គ្រប់គ្រាន់។

កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ

កម្មវិធីពិនិត្យជំងឺហឺតអនឡាញ

គណនា BMI

គណនា BMR

អ្នក​ណា​ខ្លះ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​កើត​ក្រួស​តម្រង​នោម​?

ក្រួស​តម្រង​នោម​ជា​ធម្មតា អាច​កើត​លើ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ធាត់​ជ្រុល​។ ប្រសិនបើ​ក្រួស​មាន​ទំហំ​តូច​នោះ វា​​មិន​បង្ក​ឲ្យ​មាន​រោគសញ្ញា​ណា​មួយ​ឡើយ​ ប៉ុន្តែ​បើ​​​ក្រួស​​​ទៅ​ដល់​បង្ហួរ​នោម​ វា​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ និង​​មាន​រោគសញ្ញា​ផ្សេង​ៗ។ ​​

ក្រួសតម្រងនោម

health-tool-icon

ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

28

ក្រួស​តម្រង​នោម​ទំហំ​តូច អាច​ចេញ​ពី​ប្លោក​នោម​​ទៅ​កាន់​បង្ហួរ​នោម​ និង​ចេញ​មក​ក្រៅ​តាម​រយៈ​ទឹក​នោម​។ ភាគ​ច្រើន​ ក្រួស​នឹង​ចេញ​ពី​រាងកាយ​ដោយ​ឯកឯង​ក្នុង​រយៈពេល​ពី​៣១​ ទៅ​៤៥​ថ្ងៃ​។ យ៉ាង​ណា​មិញ បើ​ក្រួស​មិន​ចេញ​មក​តាម​ទឹក​នោម​​ក្នុង​រយៈពេល​នេះ​ទេ យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។

រោគសញ្ញា​ព្រមាន​​នៃ​ក្រួស​តម្រង

  • ឈឺចាប់​នៅ​ខ្នង​ និងពោះ​
  • ឈឺ​ចាប់​ ឬ​ក្រហាយ​នៅ​ពេល​នោម​
  • នោម​មាន​ឈាម​
  • ទឹក​នោម​ល្អក់​ ឬ​មាន​ក្លិន​មិន​ល្អ។

ចំណុចសំខាន់

ក្រួសតម្រងនោម​អាច​បង្ក​ការ​ឈឺ​ចាប់​ និង​ធ្វើ​ឲ្យ​យើង​ពិបាក​គេង។ ពិត​ណាស់​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេលវេលា គ្នា​យើង​គួរ​យល់​ដឹង​ពី​រោគសញ្ញា​ព្រមាន​នៃ​បញ្ហា​ក្រួស​តម្រង​នោម​នៅ​ដំណាក់​កាល​ដំបូង​ ដែល​មាន​ដូច​ជា​ ឈឺចាប់​នៅ​ខ្នង​ ពោះ​ ឈឺ​ចាប់​ ឬ​ក្រហាយ​នៅ​ពេល​នោម​ នោម​មាន​ឈាម​ ទឹក​នោម​ល្អក់​ ឬ​មាន​ក្លិន​មិន​ល្អ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

5 Major Signs of Kidney Stones You Must Never Ignore

https://www.cdi.org.in/5-major-signs-of-kidney-stones-you-must-never-ignore/

Kidney Stones: Five Signs Never to Ignore

https://urologyaustin.com/kidney-stones-five-signs-never-to-ignore/

Kidney Stones

https://www.kidney.org/atoz/content/kidneystones

8 Signs and Symptoms of Kidney Stones You Need to Know

https://www.self.com/story/kidney-stone-signs

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ មួយសប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត