ទម្លាប់ខុសឆ្គងទាំង ៧ នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន
តម្រងនោមដើរតួនាទីយ៉ាងសំខាន់ក្នុងការច្រោះកាកសំណល់ គ្រប់គ្រងតុល្យភាពជាតិទឹក និងថែទាំសុខភាពរាងកាយទាំងមូល។ យ៉ាងណាមិញ នៅពេលថ្មីៗនេះ បញ្ហាតម្រងនោមមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសចំពោះមនុស្សវ័យក្មេងដោយសារតែបែបបទរស់នៅមិនល្អ។ ជាក់ស្តែង ទម្លាប់មួយចំនួន ដែលយើងតែងតែមើលរំលង អាចបំផ្លាញសរីរាង្គសំខាន់ៗ ដូចជាតម្រងនោមបន្តិចម្តងៗ។ ហេតុនេះហើយ គ្នាយើងគប្បីយល់ដឹង និងផ្លាស់ប្ដូរទំលាប់មិនល្អទាំងនេះភ្លាមៗ ដើម្បីការពារការខូចតម្រងនោម។ ទម្លាប់ទាំង៧ដែលបំផ្លាញតម្រងនោម ១. កង្វះជាតិទឹក នៅពេលដែលយើងញ៉ាំទឹកមិនគ្រប់គ្រាន់ នោះនឹងធ្វើឲ្យតម្រងនោមមិនអាចបណ្តេញជាតិពុលប្រកបដោយប្រសិទ្ធភាព ព្រមទាំងអាចបណ្តាលឲ្យមានការកើតក្រួសតម្រងនោម និងការបង្ករោគលើផ្លូវទឹកនោម។ ដើម្បីទ្រទ្រង់សុខភាពតម្រងនោម គ្នាយើងគួរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវក្តៅ និងអំឡុងពេលធ្វើលំហាត់ប្រាណ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.ញ៉ាំប្រៃជ្រុល របបអាហារដែលមានជាតិប្រៃជ្រុល អាចបង្កើនសម្ពាធឈាម និងធ្វើឲ្យប្រព័ន្ធច្រោះរបស់តម្រងនោមចុះខ្សោយ។ កត្តានេះ អាចរួមចំណែកធ្វើឲ្យយើងខូចតម្រងនោម និងបង្កើនហានិភ័យនៃការកើតជំងឺតម្រងនោម។ ដូច្នេះហើយ យើងគួរតែកាត់បន្ថយរបបអាហារដែលមានជាតិប្រៃខ្លាំង ដូចជាអាហារកែច្នៃ និងអាហារសម្រន់ជាដើម។ ៣. សម្ពាធឈាមខ្ពស់ ជំងឺលើសឈាម ជាមូលហេតុចម្បងនៃការខូចតម្រងនោម ពីព្រោះថាសម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់សរសៃឈាមក្នុងតម្រងនោម និងធ្វើឲ្យមុខងារតម្រងនោមចុះខ្សោយ។ អ៊ីចឹងហើយ យើងគប្បីតាមដានសម្ពាធឈាមជាប្រចាំ និងញ៉ាំថ្នាំតាមវេជ្ជបញ្ជា ដើម្បីការពារផលវិបាកនៃជំងឺតម្រងនោម។ ៤. ញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ទន្ទឹមនឹងនេះដែរ ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល អាចរំខានដល់ដំណើរការរបស់តម្រងនោម និងបង្កជាជំងឺតម្រងនោម។ ជាតិអាល់កុល ជាថ្នាំបញ្ចុះទឹកនោមដែលអាចធ្វើឲ្យរាងកាយខ្សោះជាតិទឹក និងតម្រងនោមចុះខ្សោយ។ […]