សុខភាពប្រព័ន្ធទឹកនោម

សុខភាព​ប្រព័ន្ធ​ទឹកនោម - បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​ទឹកនោម​​គ្រប់​គ្នា​មាន ​ជំងឺតម្រងនោម ​បញ្ហា​ប្លោកនោម ​​ក្រួសក្នុងផ្លូវទឹកនោម ​លេចទឹកនោម ​ជំងឺប្រព័ន្ធផ្លូវទឹក​នោម ​និង​​បញ្ហា​ប្រព័ន្ធទឹកនោមផ្សេងទៀត ​ បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធទឹកនោម

ទម្លាប់ខុសឆ្គងទាំង ៧ នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន

តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្រោះ​កាកសំណល់ គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​មូល។ យ៉ាង​ណា​មិញ នៅ​ពេល​ថ្មី​ៗ​នេះ បញ្ហា​តម្រង​នោម​​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ក្មេង​​ដោយ​សារ​តែ​បែបបទ​​រស់នៅ​មិន​ល្អ។ ជាក់ស្តែង ទម្លាប់​មួយ​ចំនួន​ ដែល​យើង​តែងតែ​មើល​រំលង អាច​បំផ្លាញ​សរីរាង្គ​សំខាន់​ៗ ​ដូចជា​តម្រង​នោម​បន្តិច​ម្តង​ៗ។ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​យល់​ដឹង និង​ផ្លាស់ប្ដូរ​ទំលាប់​មិន​ល្អ​ទាំង​នេះ​ភ្លាម​ៗ​ ដើម្បី​ការពារ​ការ​ខូច​តម្រង​នោម​។ ទម្លាប់​ទាំង​៧​ដែល​បំផ្លាញ​តម្រង​នោម ១. កង្វះ​ជាតិ​ទឹក នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នោះ​​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​កើត​ក្រួស​តម្រង​នោម​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដើម្បី​ទ្រទ្រង់​សុខភាព​តម្រង​នោម​ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​ពិសេស​នៅ​រដូវ​ក្តៅ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.​ញ៉ាំ​ប្រៃ​ជ្រុល របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ជ្រុល អាច​បង្កើន​សម្ពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្រោះ​របស់​តម្រង​នោម​ចុះ​ខ្សោយ។ កត្តា​នេះ​ អាច​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម។ ដូច្នេះ​ហើយ យើង​គួរ​តែ​កាត់បន្ថយ​របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ដូចជា​អាហារ​កែច្នៃ និង​អាហារ​សម្រន់​ជាដើម។ ៣. សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​លើស​ឈាម​​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ខូច​តម្រង​នោម ពីព្រោះ​ថា​សម្ពាធ​ឈាម​ខ្ពស់​ ​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ក្នុង​តម្រង​នោម​ និង​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ អ៊ីចឹង​ហើយ យើង​គប្បី​តាមដាន​សម្ពាធ​ឈាម​ជា​ប្រចាំ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ផលវិបាក​នៃ​ជំងឺ​​តម្រង​នោម។ ៤. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល អាច​រំខាន​ដល់​ដំណើរការ​របស់​តម្រង​នោម ​និង​បង្ក​ជា​ជំងឺ​តម្រង​នោម។ ជាតិ​អាល់កុល ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ និង​តម្រង​នោម​ចុះ​ខ្សោយ។ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធទឹកនោម

ជំងឺតម្រងនោម

ស្វែងរក សុខភាពប្រព័ន្ធទឹកនោម

បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ពណ៌​ទឹក​នោម​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​​បាន​​​​ច្រើនយ៉ាង

​ជាទូទៅ​ ទឹក​នោម​មាន​ពណ៌​លឿង​ស្រាល​ ដោយ​សារ​តែ​​ជាតិ​​ពណ៌​ម្យ៉ាង​ឈ្មោះ​ថា Urochrome ហើយ​​ពណ៌​ទឹក​នោម​ធម្មតា​គឺ​មាន​​ភាព​​​ខុសៗ​គ្នា​​ចំពោះ​មនុស្ស​ម្នាក់​ៗ​ ​អាស្រ័យ​លើ​បរិមាណ​នៃ​​ទឹក​ដែល​យើង​ញ៉ាំ។ ជា​មួយ​គ្នា​នេះ​ដែរ​​ ជាតិ​ពណ៌​ និង​សមាសធាតុ​ផ្សំ​ដទៃ​ទៀត​នៅ​ក្នុង​អាហារ​ ព្រម​ទាំង​​ថ្នាំ​ ក៏​អាច​​ផ្លាស់​ប្តូរ​ពណ៌​ទឹក​នោម​របស់​យើង​ឲ្យ​ទៅ​ជា​ពណ៌​ផ្សេង​​បាន​ផង​​ដែរ​​។ យ៉ាង​ណា​មិញ ​ប្រសិនបើ​​ទឹក​នោម​មាន​ពណ៌​​ខុស​ប្រក្រតី​ វា​​អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​​ដែល​យើង​​មិន​ធ្លាប់​ដឹង​។ ១.ពណ៌លឿង​ចាស់ ទឹក​នោម​ផ្ទុក​ទៅ​ដោយ​ទឹក​ និង​​​កាក​សំណល់​ ដែល​តម្រង​នោម​យើង​បាន​ច្រោះ​ចេញ​ពី​ឈាម​​។ ប្រសិន​បើ​ទឹក​នោម​មាន​ពណ៌​លឿង​ចាស់​ វា​អាច​បង្ហា​ញ​ថា យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​ និង​មាន​​កាក​សំណល់​ច្រើន​ជាង​ធម្មតា​​។​ ២. ពណ៌​​ក្រហម ទឹក​នោម​ពណ៌​ក្រហម​ ​អាច​ប្រែប្រួល​ពី​ពណ៌​ផ្កាឈូក​ទៅ​ជា​ពណ៌​ក្រហម​ចាស់​។ យើង​អាច​ដឹង​បាន​ថា​យើង​មាន​រោគ​សញ្ញា​នោម​ឈាម​ឬ​អត់​នោះ​​ ​តាម​រយៈ​​ការ​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយ​។ តាម​ពិត​ទៅ​ ទឹក​នោម​ក៏​អាច​ប្តូរ​ទៅ​ជា​ពណ៌​ក្រហម​ដែរ​​ នៅ​ពេល​ដែល​វា​មាន​ផ្ទុក​មីយ៉ូក្លូប៊ីន (Myoglobin) ដែល​ជា​​ប្រភេទ​ប្រូតេអ៊ីន​​ភ្ជាប់​អុកស៊ីសែន​​នៅ​ក្នុង​កោសិកា​សាច់ដុំ។ ​មួយ​វិញ​ទៀត​ វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​មួយ​ចំនួន​ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទឹក​នោម​​ផង​ដែរ​ ដូចជា​គ្រួស​តម្រង​នោម​ ការ​ឆ្លង​មេរោគ​​នៅ​ប្លោក​នោម​ ឬ​មហារីក​ប្លោក​នោម​ជាដើម​។​ ដូច​គ្នា​នេះ​ដែរ​ ការ​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់ធ្ងរ​ ក៏​អាច​បណ្ដាល​ឲ្យ​​ទឹក​នោម​មាន​ពណ៌​ក្រហម​ផង​ដែរ​ ដោយ​សារ​តែ​កោសិកា​សាច់​ដុំ​បាក់បែក​ ហើយ​បញ្ចេញ​នូវ​មីយ៉ូក្លូប៊ីន​ក្នុង​បរិមាណ​សម​ល្មម​​មួយ​។​ កត្តាជំងឺ​ស្លេកស្លាំង​  និង​ជំងឺតាឡាសេមៀ​  ក៏​អាច​បង្ក​ទៅ​​ជា​រោគ​​នោម​​ឈាម​​ដូច​គ្នា​ដែរ​។ ៣. ពណ៌​ត្នោត​ ឬ​ខ្មៅ នៅ​ពេល​ខ្លះ​ សារធាតុ​ប៊ីលីរូប៊ីន​ក្នុង​ទឹក​ប្រម៉ាត់​បង្ក​ឡើង​នៅ​ក្នុង​ឈាម​ ពីព្រោះ​តែ​ជំងឺ​ថ្លើម​ ដូចជា​ជំងឺ​រលាក​ថ្លើម​ ​រោគ​ក្រិន​ថ្លើម​ ឬ​ដុំ​សាច់​ជាដើម​។ ​នៅ​ក្នុង​ករណី​ដែល​ប៊ីលីរូប៊ីន​ក្នុង​ទឹកប្រម៉ាត់​​នេះ​ ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​នោម​ វា​នឹង​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ត្នោត​។ រីឯ​ជំងឺ​មហារីក​ស្បែក​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ទម្លាប់​ទប់នោមញឹកញាប់ អាចបង្កផលប៉ះពាល់សុខភាពច្រើនយ៉ាង

ដោយ​សារ​តែ​ការ​មមាញឹក​ខ្លាំង​ជាមួយ​នឹង​ការងារ​ ឬ​ការ​សិក្សា​ ទើប​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ខំ​ទប់​នោម​មិន​ហ៊ាន​ទៅ​បន្ទប់ទឹក​។​​ មួយ​វិញ​ទៀត​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ក៏​តែងតែ​ជួប​ប្រទះ​នូវ​ការ​ទ្រាំ​​ទប់​នោម​ រហូត​ដល់​​ដល់​កន្លែង​ដែល​មាន​បន្ទប់​ទឹក​សមរម្យ​ផង​ដែរ​។ ពិត​ណាស់ បើ​យើង​ទប់​នោម​ម្ដងម្កាល​ វា​មិន​សូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បើ​យើង​ធ្វើ​រឿង​នេះ​ឲ្យ​ក្លាយ​ជា​ទម្លាប់​ ​យើង​នឹង​ប្រឈម​មុខ​ផល​វិបាក​ជាច្រើន​ ដែល​នឹង​​កើត​​មាន​​នៅ​ពេល​ក្រោយ​។​ ទោះ​បី​ជា​មិន​មាន​ការ​កំណត់​ជាក់លាក់​ ថា​មនុស្ស​យើង​អាច​ទប់​នោម​បាន​ប៉ុន្មាន​ម៉ោង​ក៏​ពិតមែន​ តែ​ប្រសិនបើ​យើង​នៅ​តែ​​បន្ត​ទប់​នោម​ក្នុង​រយៈពេល​យូរ​ យើង​អាច​នឹង​ជួប​ប្រទះ​ផលវិបាក​ដូច​ខាង​ក្រោម​នេះ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ការឈឺចាប់ អ្នក​ដែល​ទម្លាប់​ទប់​នោម​ អាច​មាន​អារម្មណ៍​ឈឺចាប់​នៅ​ប្លោក​នោម​ និង​តម្រង​នោម​។ ​អាការៈ​នេះ​កើត​ឡើង​ដោយ​សារ​តែ​សាច់ដុំ​​ផ្នែក​ខ្លះ​នៅ​រមូល​ចូល​គ្នា​ នៅ​ពេល​ដែល​យើង​នោម​ ដែល​អាច​​បណ្ដាល​ឲ្យ​កើត​មាន​នូវ​អាការៈ​​រមួល​ក្រពើ​ផង​ដែរ​​។ ២. ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម ក្នុង​ករណី​ខ្លះ​ ការ​ទប់​នោម​យូរ​ម៉ោង​អាច​បង្ក​​ឲ្យ​មាន​បាក់តេរី​កាន់​តែ​ច្រើន​ឡើង​ ដែល​នាំ​ឲ្យ​កើត​មាន​​ការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹក​នោម​ ។ ម្យ៉ាង​វិញ​ទៀត​ ចំពោះ​អ្នក​ដែល​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ក៏​អាច​កើត​មាន​បញ្ហា​នេះ​ដែរ​ ពីព្រោះ​ប្លោក​នោម​​​មិន​បាន​បញ្ជូន​សញ្ញា​ដល់​រាងកាយ​ឲ្យ​នោម​​នៅ​ក្នុង​កម្រិត​មួយ​សមស្រប​។ ​ចំណុច​នេះ​ហើយ​ វា​ធ្វើ​ឲ្យ​បាក់តេរី​សាយភាយ​នៅ​ប្រព័ន្ធ​ទឹក​នោម​ ដែល​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​ការ​បង្ក​រោគ​។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ផ្លូវ​ទឹកនោម​មាន​៖ ក្រហាយ​ ឬ​មាន​អារម្មណ៍​ផ្សា​នៅ​ពេល​នោម​ ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ឆ្អឹង​អាង​ត្រគាក ឬ​ពោះ​ខាងក្រោម ឈឺ​នោម​ញឹកញាប់​ នោម​មាន​ក្លិន​ខ្លាំង​ ​មាន​ពពុះ​ និង​គ្មាន​ពណ៌​ នោម​ឈាម​​​ ​​​​​​​​​៣. ខូច​សាច់ដុំ​អាង​ត្រគាក ​នៅ​ពេល​ដែល​យើង​ទប់​នោម​ជា​ញឹក​ញាប់​ វា​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​សាច់ដុំ​អាង​ត្រគាក​។​ ​ដោយ​ឡែក​ សាច់ដុំ​​មួយ​ក្នុង​ចំណោម​សាច់ដុំ​ទាំងនោះ​ គឺ​សាច់ដុំ​ខ្ជឹប​នៅ​បង្ហួរនោម​ ដែល​ទប់​ទឹក​នោម​មិន​ឲ្យ​ចេញ​ក្រៅ។ […]


ក្រួសក្នុងផ្លូវទឹកនោម

បើមានរោគសញ្ញាទាំងនេះ ប្រហែលជាកើតក្រួសក្នុងតម្រងនោមហើយ!

​ក្រួស​ក្នុង​តម្រង​នោម បង្ក​ឡើង​ដោយ​សារ​ធាតុ​គីមី​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ក្លាយ​ទៅជា​ដុំ​ក្រួស​តូច​ៗ​ស្ថិត​នៅ​ក្នុង​តម្រង​នោម។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ក្រួស​ក្នុង​តម្រង​នោម ​អាច​មាន​ពី​តូច​ទៅ​ធំ ហើយ​ក្រួស​ធំ​ៗ​អាច​នឹង​​បិទ​ជិត​រន្ធ​បង្ហូរ​ទឹក​នោម​ដែល​ចេញ​ពី​តម្រង​នោម​ទៅ​ប្លោក​នោម។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​យើង​មាន​រោគ​សញ្ញា​ឈឺ​ចុក​ចាប់​ផ្នែក​​ត្រង់​ពោះ ខ្នង ឬ​ក្រលៀន នេះ​ជា​សញ្ញា​ដំបូងបង្ហាញ​ថា​គ្រាប់​ក្រួស​ចាប់ផ្ដើម​ធ្លាក់ និង​ជាប់​ក្នុង​បំពង់​នោម ទើបបង្ក​ជា​ការ​ឈឺ​ចាប់​ក្នុង​តម្រង​នោមបែបនោះ​។ មួយ​វិញ​ទៀត​យើង​អាច​មាន​អារម្មណ៍​ក្ដៅ​ខ្លួន ហើយ​ពេល​ខ្លះ​កម្ដៅ​ឡើង​ខ្លាំង​តែម្ដង។ បន្ទាប់​ពី​នោះ​មក​យើង​អាច​សង្កេត​មើល​ទឹក​នោម ប្រសិនបើ​លឿង​ខុស​ពី​ធម្មតា ហើយ​ក្ដៅទៀតនោះ ក៏​ជា​សញ្ញា​គ្រួស ហើយ​បើ​ទោះជាមិន​មែន​គ្រួស​ ក៏​ជាបញ្ហារលាក​តម្រង​នោម​ដែរ។ ​បើគ្រាប់​ក្រួសនៅ​ក្នុង​បំពង់​នោម​ពេល​នោម វា​មិន​ត្រឹម​បង្កឲ្យ​​ឈឺ​ចុក​ចាប់ខ្លាំងនោះទេ ថែម​ទាំងធ្វើឲ្យ​បរិមាណ​ទឹក​នោមថយចុះ ដោយ​សារ​គ្រាប់​ក្រួសជាប់​ស្ទះ​ក្នុង​​បំពង់​នោម និង​ពេល​ខ្លះទឹក​នោម​មាន​លាយ​ឡំ​ឈាម​មក​ជា​មួយ​ ឬ​ទឹក​នោម​មាន​​ធុំ​ក្លិន​ខ្លាំង​។ ចំណុចមួយ​ទៀត​ដែល​យើង​អាច​គិត​ថា​មានក្រួស​ក្នុង​តម្រង​នោម គឺ​ចុះ​ខ្សោយល្ហិតល្ហៃ ហើយ​រក​កលចង់​ក្អួត ព្រោះ​មុខ​ងារ​តម្រង​នោម​ខ្សោយ​​ទៅ​ៗ​​នៅ​ពេល​មាន​ក្រួស​ចូល​ទៅ​ក្នុង​នោះ ធ្វើឲ្យសារធាតុ​ពុល​កើត​ឡើងលើ​រាង​កាយ។ ចំពោះ​មូលហេតុ​វិញ​ម្ចាស់​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បញ្ជាក់​ថា មក​ពី​​ជាតិ​​កាល់ស្យូម​កើត​ឡើង​ច្រើន បង្ក​​ឲ្យ​កើត​បាន​ទៅ​ជា​ក្រួស​​នៅ​ក្នុង​តម្រង​នោម ឬ​ការ​ញ៉ាំ​អា​ហារ​​ច្រើន ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ច្រើនពេក ជា​​ពិសេស​​ថ្នាំ​ដែល​មាន​ជាតិ​កាល់ស្យូម​ក៏​ជា​មូលហេតុ​ដែរ។ ចំណុច​សំខាន់​អាច​មក​ពី​យើង​ផឹក​ទឹក​តិច។ ចំណែក​​បញ្ហា​ត្បៀត​ប្រព័ន្ធ​បង្ហូរ​ទឹក​នោម ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​ដក់​ទឹក​នោម​​បណ្ដាល​ឲ្យ​កក ហើយ​ក្លាយ​ជា​ក្រួស​ក្នុង​តម្រង​នោម​ដូច​គ្នា តែ​នោះ​គឺ​មាន​រយៈពេល​យូរ​ណាស់។


ជំងឺតម្រងនោម

បើរាងកាយមានសញ្ញាទាំងនេះ បញ្ជាក់ថា តម្រងនោមដំណើរការមិនល្អ

តម្រង​នោម​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​រាងកាយ​យើង កាលណា​វា​ធ្វើការ​មិន​បាន​ល្អ​រាងកាយ​យើង​ក៏​ជួប​ផល​រំខាន​មួយ​ចំនួន​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ។ លោក​បាន​បន្ថែម​ទៀត​ថា បើ​ក្នុង​ករណី​តម្រង​នោម​ធ្វើការ​មិន​បាន​ល្អ និង​មិន​បាន​បំពេញ​តួនាទី​សម្អាត​រាងកាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហាប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​តម្រងនោម​ជាច្រើន​ដូចជា៖ - តម្រង​នោម​ផ្ទុក​ជាតិ​​ពុល​ពេញ - មាន​ឆ្លង​មេរោគ​ទៅ​ក្នុង​តម្រង​នោម - កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ - ខ្សោយ ឬ​ខូច​តម្រង​នោម - ចូល​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ ធ្វើឲ្យ​ខូច​តម្រង​នោម​ទាំង​ស្រុង អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​តម្រង​នោម​ជាដើម ដែល​តម្រូវ​ឲ្យ​លាង​ឈាម​ជា​ប្រចាំ ឬ​ត្រូវ​ប្ដូរ​តម្រង​នោម​តែ​ម្ដង។ ដូចនេះ​បើ​សង្កេត​ឃើញ​ថា​ខ្លួនឯង​មាន​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាងក្រោម ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​បញ្ជាក់​ថា​តម្រង​នោម​មាន​ឆ្លង​មេរោគ និង​ដំណើរការ​ខុស​ប្រក្រតី​អ្វី​ឬ ទេ៖ - នោម​ញឹក - មាន​ការ​ឈឺ​ចុក​ចាប់​នៅ​ពេល​នោម​ម្តង​ៗ - ពេល​ខ្លះ​នោម​មាន​ឈាម​មក​ជាមួយ - ឧស្សាហ៍​រាន់​នោម - ឈឺ​ចុកចាប់​នៅ​ត្រង់​ឆ្អឹង​ខ្នង​ភ្លាម ៗ - អស់កម្លាំង​ល្ហិតល្ហៃ - មាន​អាការៈ​ហើម​តាម​រាងកាយ​ជាពិសេស​នៅ​ត្រង់ ដៃ ជើង ប្រអប់ជើង និង​ក្បាល​ជង្គង់ - ចុក ណែន និង​សៀត​ពោះ - លែង​ឃ្លាន​ចំណីអាហារ និង​ស្រក​ទម្ងន់​ខុស​ពី​ធម្មតា - ពណ៌​ក្រចក​ដៃ​ប្រែ​ជា​មាន​ស្នាម​រួញ​ៗ - ស្បែក​ឡើង​កន្ទួល និង​រមាស់ - មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ និង​ក្អួត​តែ​ម្ដង ឬ​ពិបាក​ដកដង្ហើម


ជំងឺតម្រងនោម

បញ្ហា​ចុក​តម្រងនោម កើត​ឡើង​ដោយ​សារអ្វី?

ចុក​តម្រង​នោម​ ជា​ប្រភេទ​នៃអា​ការៈ​ឈឺ​ចាប់ ពេល​យើង​​មាន​ដុំក្រួស​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​​ផ្លូវ​ទឹក​នោម។ ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ ​មាន ​តម្រង​នោម បំពង់​បង្ហួរ​ទឹក​នោម​ផ្នែក​ខាង​លើ ប្លោក​នោម និងបំពង់​បង្ហួរ​នោម​ផ្នែក​ខាង​ក្រោម។ យើង​ក៏​​អាច​មាន​ក្រួសនៅ​កន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ ហើយ​កើត​ឡើង​ដោយ​សារ​ការ​ប្រមូល​ផ្តុំសារ​ធាតុ​រ៉ែ​ ដូច​ជា ​ជាតិ​កាល់​ស្យូម និង​អាស៊ីដអ៊ុយ​រិច​ ក្នុង​ទឹក​នោម ​បង្កើត​បាន​ជា​ដុំ​គ្រី​ស្តាល់​ដ៏​រឹង។ ដុំ​ក្រួស​ អាច​មាន​ទំ​ហំ​តូច​ដូច​គ្រាប់​ខ្សាច់ ឬ​ធំ​ដូច​កូន​បាល់​សម្រាប់​កីឡាវាយ​កូន​ហ្គោល ហើយ​នៅ​ពេល​ក្រួស​រីក​ធំ​ខ្លាំង ​យើង​មាន​​ជំងឺ ​​អាចនឹង​​ឈឺ​ចាប់កាន់​តែ​​ខ្លាំងដូច​គ្នា។ បញ្ហា​ចុកតម្រងនោមដោយ​សារ​ក្រួស កើត​ឡើង​ញឹក​ញាប់​ណាស់ ដោយ​ប្រុសៗ​ប្រមាណ ១២% ​និងស្រីៗ ៦% ​អាច​មាន​ក្រួស​ក្នុង​តម្រងនោម​មួយ​ដង ឬ​ច្រើន​ដង​ក្នុង​មួយ​ជីវិត។ អត្រា​កើត​​ជំងឺក្រួសក្នុង​តម្រងនោម កើន​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​នៃ​របប​អាហារ និង​ទម្លាប់​រស់​នៅ។ រោគសញ្ញាចុកតម្រង​នោមមាន​អ្វី​ខ្លះ? រោគ​សញ្ញា​ចុកតម្រង​នោម គឺ​​ខុស​ៗ​គ្នា អាស្រ័យ​ទៅ​លើ​ទំហំ និង​ទីតាំង​ដុំ​ក្រួស​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម។ ក្រួស​តូច​ៗ​មួយ​ចំនួន​ អាច​បណ្តាលឲ្យ​​មានការចុកចាប់តិច​តួច ហើយ​អាច​ធ្លាក់​មក​ក្រៅ​តាម​ទឹក​នោម ទាំង​យើង​មិន​បាន​ចាប់​អារម្មណ៍។ ដុំ​ក្រួស​មាន​ទំហំ​ធំ ​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ពិសេស​នៅ​ពេល​ជាប់​គាំង និង​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម ​ដូច​ជា​ កន្លែង​ជួប​គ្នា​រវាង​តម្រង​នោម ប្លោក​នោម ឬ​បំពង់​បង្ហូរ​ទឹក​នោមផ្នែក​ខាង​លើ ដែល​ជា​បំពង់​ទឹក​នោម​ ឆ្លង​កាត់​ពី​តម្រង​នោម​ ទៅ​ប្លោក​នោម ។ អាការៈ​​ចុកដោយ​សារ​ក្រួស គឺ​ឈឺ​ចាប់​នៅ​ផ្នែក​ចំហៀង​ នៅ​ចន្លោះ​រវាង​ឆ្អឹង​ជំនីរ និង​ឆ្អឹង​ត្រគាក ហើយ​អាការៈ​ឈឺ​ បាន​រាល​ដាល​ទៅ​ផ្នែក​ខាង​ក្រោម​ពោះ និង​ក្រលៀន។ អាការៈ​ឈឺ​ចាប់ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

នោមញឹកអាចមកពី​​ផឹកទឹកច្រើន តែក៏អាចមកពី​បញ្ហាផ្សេងដែរ

ការ​ទៅ​នោម​ញឹក​ញាប់​អាច​មក​ពី​យើង​ផឹក​ទឹក ឬ​ភេសជ្ជៈ​ផ្សេងៗ​ច្រើន​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​ក៏​មាន​មូល​ហេតុ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែរ នាំ​ឲ្យ​យើង​ចេះ​តែ​ចង់​ទៅ​បន្ទប់​ទឹក។ ជា​ធម្មតា​ យើង​អាច​បត់ជើង​តូច​ប្រហែល​ប្រាំបី​ដង​ក្នុង​មួយ​ថ្ងៃ​ រាប់​ពី​ពេល​យើង​ភ្ញាក់​ពី​គេង ដល់​ពេល​យើង​ចូល​គេង​វិញ​។ បើ​គ្នា​យើង​ផឹក​ទឹក​តិច​ជាង​ពី​រលីត្រ​ក្នុង​មួយ​ថ្ងៃ​ យើងអាច​បត់ជើង​តូច​តិច​ជាង​ប្រាំបី​ដង ឬ​ត្រឹម​បួន​ដង​​ក្នុង​មួយ​ថ្ងៃ ដែល​ការណ៍​នេះ​អាច​ថា​យើង​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ហើយ។ ដូច​គ្នា​ដែរ​បើ​យើង​ផឹក​ទឹ​ក​គ្រប់​គ្រាន់ យើង​ទំនងជា​អាច​ត្រូវ​បត់ជើង​តូច​ប្រហែលជា​ប្រាំ​បីដង​ក្នុង​មួយ​ថ្ងៃ ឬ​អាច​លើស​នេះ​ដែរ​បើ​យើង​ផឹក​ភេសជ្ជៈ​ផ្សេងៗ​ថែម​ទៀត​។ ចុះ​បើ​យើង​បត់​ជើង​ច្រើន​ជាង​ប្រាំ​បី​ដង​ក្នុង​មួយ​ថ្ងៃ អាច​មកពី​កត្តា​ផ្សេង​ទៀត​ទេ? ១. ផឹក​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក​ ជាតិ​កាហ្វេ​អ៊ីន​មាន​នៅ​ក្នុង​កាហ្វេ តែ និង​ភេសជ្ជៈ​ផ្អែម​មួយ​ចំនួន​ទៀត ដែល​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​បត់​ជើង​តូច​​ញឹក​ញាប់។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា​ ស្រ្តី​ដែល​ផឹក​កាហ្វេ​បី​ពែង​ ឬច្រើន​ជាង​នេះ​​ក្នុង​មួយ​ថ្ងៃ មាន​ប្រហែលជា​៧០​ភាគរយ​នៃ​អ្នក​ចូល​រួម​ការ​សិក្សា​មាន​អាការៈ​បត់​ជើង​តូច​ញឹក​ញាប់​ជាង​អ្នក​ដែល​មិន​ផឹក​ច្រើន​បែប​នេះ​។ ដូច​នេះ​ហើយ​ បើ​យើង​សង្កេត​ឃើញ​ថា​ពេល​ផឹក​កាហ្វេ​ច្រើន​នាំ​ឲ្យ​យើង​ចង់​បត់​ជើង​តូច​ញឹក​ញាប់ យើង​គួរ​បន្ថយ​បរិមាណ​កាហ្វេ​ដែល​ត្រូវ​ផឹក​ប្រចាំ​ថ្ងៃ​ហើយ​។​ ក្រៅពី​កាហ្វេ មាន​ស្រាបៀរ និង​ស្រា ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​នោ​ម​ញឹក​ផង​ដែរ​។​ ២. ឆ្លង​រោគ​នៅ​ផ្លូវ​ទឹក​នោម​ ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ទឹក​នោម​ គឺ​មាន​ការ​ឈឺ​ចាប់ ហើយ​វា​បង្ក​ដោយ​បាក់តេរី​ឆ្លង​ចូល​ទៅ​ក្នុង​ប្លោក​នោម​របស់​យើង​។ បើ​យើង​មាន​បញ្ហា​នេះ យើង​នឹង​ចង់តែ​ទៅ​នោម ទោះ​ទើប​តែ​នោម​ហើយ​ក៏​ដោយ ហើយ​ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​ថា​ក្រហាយ​ពេល​នោម​ទៀត​ផង​។ បើ​មាន​អាការៈ​បែប​នេះ​គ្នា​យើង​គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ។​ ៣. សាច់​ដុំ​អាង​ត្រគាក​ខ្សោយ​ សាច់​ដុំ​អាង​ត្រគាក​របស់​យើង​ជួយ​ទ្រ​ទ្រង់​សរីរាង្គ​ប្រ​ព័ន្ធ​ទឹកនោម​ជាច្រើន​ រួម​ទាំង​ប្លោក​នោម​ផង​ដែរ។ ប៉ុន្តែ​ បើ​សាច់​ដុំ​នេះ​ចុះ​ខ្សោយ អាច​ធ្វើ​ឲ្យ​សរីរាង្គ​ខ្លះ​ភ្លាត់​ចេញ​ពី​កន្លែង​ដើម​បន្តិច​ ហើយ​នាំ​ឲ្យ​យើង​ត្រូវ​បត់ជើង​តូច​ញឹក​ញាប់។ ការ​ភ្លាត់​ចេញ​នេះ​អាច​មក​ពី​កត្តា​ច្រើន​យ៉ាង ដូច​ជា​យើង​សម្រាល​កូន​តាម​ធម្មជាតិ ក៏​ដូច​ជា​វ័យ​កាន់​តែ​ច្រើន​ជា​ដើម​។​ ៤. ប្លោក​នោម​ធ្វើការ​ខ្លាំង​ពេក ស្រ្តី​ប្រ​ហែល​១៥​ភាគ​រយ​អាច​មាន​បញ្ហា​ផ្លោក​នោម​ធ្វើ​ការ​ខ្លាំង​ពេក ដែល​ការណ៍​នេះ​​នាំ​ឲ្យ​ស្រី​​ៗ​ត្រូវ​ទៅ​បត់ជើង​តូច​ញឹក​ញាប់។ បញ្ហា​នេះ​អាច​កើត​មាន​លើ​ស្រ្តី​គ្រប់​វ័យ តែ​វា​ទំនងជា​កើត​មាន​ច្រើន​លើ​ស្រ្តី​វ័យ​ចំណាស់ និង​ក្រោយ​ពេល​អស់​រដូវ ដោយ​សារ​ជាលិកា​ផ្លោក​នោម​មាន​ការ​រំខាន ព្រោះ​ខ្វះ​អ័រម៉ូន​អឺស្រ្តូហ្សែន​។ ពេលណា​ត្រូវ​ទៅ​ជួប​ពេទ្យ? ប្រសិន​បើ​យើង​ឃើញ​ថា ក្រោយ​ពី​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេ​ហើយ […]


ជំងឺតម្រងនោម

ដឹងតិចនិកទាំងនេះ ដើម្បីចៀសផុតបញ្ហាក្រួសក្នុងតម្រងនោម

គ្នាយើងច្បាស់ជាស្គាល់ហើយ អ្វីជាជំងឺក្រួសក្នុងតម្រងនោម បើទោះមិនធ្លាប់កើត​ក៏ធ្លាប់ឮដែរ។ ក្រួសក្នុង​តម្រងនោម ឧស្សាហ៍កើត​មានណាស់ ហើយករណីខ្លះគ្រោះថ្នាក់ខ្លាំងទៀតផង។ បើមិនចង់ជួយបញ្ហាសុខភាពមួយនេះ គ្នា​យើង​គួរចេះការពារខ្លួនពីពេលនេះទៅ “Hello គ្រូពេទ្យ” នឹងណែនាំតិចនិកខ្លះៗ អាចកាត់បន្ថយហានិភ័យបាន។ ១- ផឹកទឹកឲ្យបានច្រើន ការផឹកទឹកបានច្រើន គឺដើម្បីជួយរំលាយសារធាតុមួយចំនួនក្នុងទឹកនោម ដែលអាចនាំឲ្យកើតជាក្រួសបាន ជាទូទៅ​ពេទ្យណែនាំឲ្យផឹកទឹកយ៉ាងហោចណាស់ ២ លីត្រ/ថ្ងៃ ឬប្រមាណ ៨កែវទឹកធម្មតា។ ការផឹកទឹកកម្រិតនេះ ក៏រាប់បញ្ចូលទាំងភេសជ្ជៈផ្សេងៗយើងបានផឹកប្រចាំថ្ងៃ ចូលជាទឹកក្រូចឆ្មារ ឬទឹកក្រូចស្រស់ ព្រោះទឹកក្រូចធម្មជាតិប្រភេទនេះ មិនត្រឹមត្រូវផ្អែមឆ្ងាញ់ទេ ថែមទាំងមានសមត្ថភាពបង្អាក់ការកកើតជាក្រួសរបស់សាធាតុមួយចំនួនបាន។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ឧស្សាហ៍​ងងុយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ អាច​សាក​ដោះស្រាយ​តាមតិចនិក​ទាំង​នេះ​បាន ក្រោកពីគេងហើមភ្នែក លែងស្អាត អាចសាកបំបាត់ដោយវិធីធម្មជាតិទាំងនេះវិញ វីតាមីន និង​រ៉ែសំខាន់ៗទាំងនេះ ជួយ​ដោះស្រាយ​​បញ្ហាដំណេក ប្រើ​ទូរសព្ទ​ច្រើននៅពេល​យប់ អាចប៉ះពាល់​ដល់​គុណ​ភាព​ដំណេក​ ២- ផឹកកាល់ស្យូមឲ្យគ្រប់គ្រាន់តាមតម្រូវការរាងកាយ នៅពេលរាងកាយទទួលបានជាតិកាល់ស្យូមតិចតួច វាអាចបង្កឲ្យកម្រិតអាស៊ីដ Oxalate (អាស៊ីដអំបិល) មានការកើនឡើង និង​បង្កឲ្យមានក្រួសនៅតម្រងនោម។ ដើម្បីការពារករណីនេះ ត្រូវប្រាកដថា គ្នាយើងទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ទៅ​តាមតម្រូវការរាងកាយរបស់យើង។ ជារឿង​ល្អមួយ​ ដែល​យើង​​អាចស្រូបជាតិកាល់ស្យូមពីម្ហូបអាហារយើងញ៉ាំបាន​។ មនុស្ស​ប្រុស​វ័យ​៥០​ឆ្នាំឡើង​គួរ​ទទួលបានជាតិ​កាល់ស្យូម​១ ០០០មិល្លីក្រាម​ក្នុង​មួយថ្ងៃ។ ៣- កាត់បន្ថយជាតិសូដ្យូម ដូចបានលើកឡើងក្នុងអត្ថបទជាច្រើន ញ៉ាំជាតិសូដ្យូម (អំបិល) ច្រើនពេក​មិនល្អចំពោះសុខភាពទេ ពិសេសវាអាចបង្កជាក្រួសក្នុងតម្រងនោមបាន។ ការញ៉ាំជាតិសូដ្យូមក្នុងកម្រិតទាប ជាការណែនាំល្អបំផុតសម្រាប់រក្សា​សុខភាព​តម្រង​នោម​។ […]


ជំងឺតម្រងនោម

វីតាមីន D ល្អ​ចំពោះ​ខុសភាព ចុះបើច្រើនពេកបង្កផលប៉ះពាល់អ្វីខ្លះ?

វីតាមីន D មាន​សារៈសំខាន់​សម្រាប់​សុខភាព​របស់​យើង។ វីតាមីន D ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​ក្នុង​រាងកាយ​ដូចជា​ការ​ស្រួប​យក​កាល់ស្យូម សុខភាព​ឆ្អឹង ការ​លូតលាស់​របស់​កោសិកា មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ និង​មុខងារ​សាច់ដុំ។ សម្រាប់​គ្នាយើង​ដែល​ខ្វះ​វីតាមីន D តែង​ប្រើ​ប្រាស់​អាហារ​បំប៉ន​ដើម្បី​បង្គ្រប់​វីតាមីន D ប៉ុន្តែ​​ការ​ញ៉ាំ​វីតាមីន D ច្រើន​ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ដែរ។ ១. លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម (Hypercalcemia) ផល​ប៉ះពាល់​ពី​ការ​ញ៉ាំ​វីតាមីន D ច្រើន​គឺ​ការ​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម។ នៅ​ពេល​រាងកាយ​ទទួល​បាន​វីតាមីន D ច្រើន​អាច​បង្ក​ឲ្យ​ឆ្អឹង​បញ្ចេញ​កាល់ស្យូម​ទៅ​ក្នុង​ឈាម ហើយ​កាល់ស្យូម​ច្រើន​នៅ​ក្នុង​ឈាម​អាច​បង្ក​ផលវិបាក និង​រោគសញ្ញា​មួយ​ចំនួន។ រោគសញ្ញា​ធ្ងន់ធ្ងរ​រួម​មាន​បាត់បង់​ចំណង់​អាហារ រាករូស ទល់លាមក ច្របូកច្របល់ លើសសម្ពាធឈាម ចង្អោរ ក្អួត ឈឺចាប់​សន្លាក់ និង​សាច់ដុំ។ ២. ខូច​តម្រងនោម ការ​មាន​កាល់ស្យូម​ច្រើន​ក្នុង​ឈាម​អាច​បង្ក​ឲ្យ​ក្រួស​នៅ​ជាលិកា​ទន់ៗ​ ដែល​ក្រួស​ទាំង​នេះ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ជាលិកា និង​ឈាន​ដល់​ការ​ខូចខាត​សរីរាង្គ។ តម្រងនោម​គឺ​ងាយ​នឹង​មាន​កាល់ស្យូម​ស្តុក​ណាស់​ ព្រោះ​តម្រងនោម​មាន​តួនាទី​ចម្រោះ។ នៅ​ពេល​កាល់ស្យូម​ជាប់​នឹង​ជាលិកា​តម្រងនោម​ច្រើន នោះ nephrocalcinosis ​អាច​នឹង​កើត​ឡើង​ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍​លើ​តម្រងនោម និង​អាច​ឈាន​ទៅ​ខ្សោយ​តម្រងនោម។ រោគសញ្ញា​នៃ​ nephrocalcinosis ​មាន​ដូចជា​ចង្អោរ ក្អួត គ្រុនក្ដៅ គ្រុន​រងា ឈឺចាប់​ខ្លាំង​នៅ​ពោះ ចំហៀង​ខ្នង ឬ​នៅ​ក្រលៀន។ ៣. […]


បញ្ហាប្លោកនោម

Bladder Cancer (ជំងឺមហារីកប្លោកនោម)

និយមន័យ១- អ្វីជាការជំងឺមហារីកប្លោកនោម? ជំងឺមហារីក​ប្លោក​នោម​គឺ​ជា​ប្រភេទ​ជំងឺ​មហារីក​ដែល​កើត​លើ​សរីរាង្គ​រាង​ពង​ក្រពើ​សំរាប់​ផ្ទុក​ទឹក​នោម​ដែល​ស្ថិត​នៅ​ក្នុង​អាង​ត្រគាក។ មហារីក​ប្លោក​នោម​ចាប់​ផ្តើម​កើត​នៅ​ក្នុង​កោសិកា​ខាង​ក្នុង​​ប្លោក​នោម ភាគ​ច្រើនបើ​​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​នៅ​ដំណាក់​កាល​ដំបូង​ៗ​គឺ​អាច​ព្យា​បាល​ជា​ក្នុង​​អត្រា​​ខ្ពស់ តែ​ក៏​អាច​កើត​ឡើង​វិញ​ដែរ​។ ដូច​នេះ​ហើយ ជំងឺ​មហារីក​ប្លោក​នោម​ត្រូវ​ធ្វើ​ការ​តាម​ដាន​ច្រើន​ឆ្នាំ​បន្ទាប់​ពី​ព្យា​បាល ​ដើម្បី​រក​មើល​​ការ​​កើត​ឡើង​វិញ​នៃ​ជំងឺនេះ​។ ២- តើជំងឺមហារីក​ប្លោកនោមកើតច្រើនដែរឬទេ? ជំងឺ​មហារីក​ប្លោក​នោម​ធម្មតា​ប៉ះ​ពាល់​ដល់​មនុស្ស​​វ័យ​ចំណាស់​ ទោះ​ជា​ជំងឺនេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ក៏​ដោយ។ យោង​តាម​វិទ្យាស្ថាន​សុខា​ភិបាល​ជាតិ (National Institutes of Health) របស់អាមេរិក​ បាន​ឱ្យ​ដឹង​ថា​ក្នុង​មួយ​ឆ្នាំ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​នេះ​លើ​បុរស​ប្រមាណ ៤៥ ០០០ នាក់​និង​ស្ត្រី ១៧ ០០០ នាក់​នៅ​ប្រទេស​នេះ​។ ទោះ​ជា​យ៉ាង​ណា​ជំងឺនេះ​យើង​​អាច​​គ្រប់​គ្រង​ និង​កាត់​បន្ថយ​កត្តា​ហានិភ័យ​បាន។ សូម​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា​១- រោគសញ្ញាជំងឺមហារីកប្លោកនោម មនុស្ស​ភាគ​ច្រើន​ដែល​មាន​ជំងឺ​មហារីក​ប្លោក​នោម​អាច​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម ប៉ុន្តែ​មិន​មាន​ការ​ឈឺ​ចាប់​ពេល​កំពុង​បត់​ជើង​នោះ​ទេ។ រោគសញ្ញា​មួយ​ចំនួន​ដែល​អាច​បង្ហាញ​ថា​មាន​ជំងឺ​មហារីក​ប្លោក​នោម​មាន​ដូច​ជា ការ​អស់​កម្លាំង ការ​ស្រកទម្ងន់ និង​ឈឺ​ឆ្អឹង ជាដើម។ យើង​​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​ដូច​ខាង​ក្រោម៖ – មាន​ឈាម​នៅ​ក្នុង​ទឹក​នោម – នោម​ឈឺ – នោម​ញឹក – នោម​បន្ទាន់ – នោម​ទាស់ – ឈឺ​នៅ​តំបន់​ពោះ – ឈឺ​នៅ​ខាង​ក្រោយ​ខ្នង ២- ពេលណាដែលយើង​ត្រូវទៅជួបគ្រូពេទ្យ? ការ​ធ្វើ​រោគវិនិច្ឆ័យ ​និង​ព្យាបាល​នៅ​ដំណាក់​កាល​ដំបូងៗ​​បាន​ទាន់​ពេល​អាច​បញ្ឈប់ និង​បង្ការ​ស្ថាន​ភាព​ជំងឺ​ឲ្យ​កាន់​តែ​អាក្រក់​បាន ដូច្នេះ​សូម​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត​​ឱ្យ​បាន​ឆាប់​ដើម្បី​ការពារ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។ ប្រសិន​បើ​យើង​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ សូម​រ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ ដោយ​សារ​តែ​រាង​កាយ​របស់​មនុស្ស​យើង​គ្រប់​រូប​ធ្វើ​ការ​ខុស​ៗ​គ្នា វា​ល្អ​បំផុត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​ពី​ស្ថាន​ភាពរបស់​យើង​។ មូល​ហេតុ១- មូលហេតុជំងឺមហារីកប្លោកនោម រហូត​មក​ដល់​ពេល​នេះ​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​មហារីក​ផ្លោក​នោម​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ ជំងឺ​នេះ​​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​មិន​ធម្មតា​បាន​រីក​ធំ​ធាត់ ហើយ​កើន​ឡើង​ឆាប់​រហ័ស​មិន​អាច​គ្រប់​គ្រង​បាន និង​អាច​រាល​ដាល​ទៅ​ជាលិកា​ដទៃ​ទៀត។ គេ​ចែក​ជំងឺ​មហារីក​ប្លោក​នោម​ជា ៣ ប្រភេទ​មាន៖ – កោសិកា​មហារីក Transitional cell […]


បញ្ហាប្លោកនោម

ផឹកទឹកច្រើន នោមញឹកមានបញ្ហាដល់សុខភាពអត់?

នៅ​ពេល​យើង​ចាប់ផ្ដើម​ផឹក​ទឹក​បន្ថែម យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹកញាប់​ហើយ​នេះ​អាច​បង្ក​ជា​ការ​រំខាន​ដល់​យើង​បាន ប៉ុន្តែ​នេះ​ជា​រឿង​ធម្មតា​មិន​បង្ក​ជា​បញ្ហា​ទេ។ រាងកាយ​របស់​យើង​ផលិត​ទឹក​នោម​ដើម្បី​កម្ចាត់​កាកសំណល់ និង​ទឹក​ដែល​រាងកាយ​មិន​ត្រូវការ។ សរីរាង្គ​ដែល​ផលិត​ទឹកនោម​គឺ​តម្រង​នោម ប្លោកនោម និង​រន្ធ​បង្ហួរនោម។ តម្រងនោម​មាន​តួនាទី​ច្រោះ​កាកសំណល់​ពី​ក្នុង​ឈាម​ដែល​កាកសំណល់​បាន​មក​​ពី​ការ​រំលាយអាហារ​។ តម្រង​នោម​ក៏​ទាញ​ជាតិ​ទឹក​ដែល​លើស​ចេញ​ពី​ក្នុង​ឈាម​ដែរ​ដើម្បី​រក្សា​តុល្យភាព​អេឡិចត្រូលីត។ បរិមាណ​​ទឹក​​ដែល​យើង​ផឹក​គឺ​សមាមាត្រ​នឹង​​បរិមាណ​ទឹក​នោម​ដែល​រាងកាយ​យើង​ផលិត។ ហេតុ​នេះ​ហើយ​ការ​ផឹក​ទឹក​ច្រើន ហើយ​​ចូល​បន្ទប់​ទឹក​ច្រើន​​ដងគឺ​ជា​រឿង​ធម្មតា។ មនុស្ស​ពេញ​វ័យ​ហើយ​មាន​សុខភាព​ល្អ​អាច​នឹង​ផលិត​ទឹកនោម​បាន​ចន្លោះ ៨០០-២០០០​មិល្លីលីត្រ​ ប្រសិនជា​ផឹក​ទឹក​២​លីត្រ​ក្នុង​មួយ​ថ្ងៃ។ គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ថា​តើ​បត់ជើងតូច​ប៉ុន្មាន​ដង​ទើប​ចាត់​ទុក​ថា​ញឹកញាប់។ យោង​តាម​សមាគម​ផ្នែក​ប្លោក​នោម និង​ពោះវៀន​របស់​ប្រទេស​អង់គ្លេស​ គឺ​មិន​មាន​ចម្លើយ​ច្បាស់​លាស់​ទៅ​លើ​សំណួរ​នេះ​ទេ។ មនុស្ស​ភាគច្រើន​អាច​នោម​ ៦-៧​ដង​ក្នុង​មួយ​ថ្ងៃ ឬ​ពេល​ខ្លះ​អាច​ស្ថិត​នៅ​ចន្លោះ ៤-១០​ដង​ដែល​នេះ​ក៏​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ដែរ។​ ដោយឡែក​បើ​យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​រហូត​ដោយ​មិន​អាច​សម្គាល់​ដឹង​ពី​មូលហេតុ យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ អាការៈ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​បត់​ជើង​តូច​ច្រើន​មាន​ដូចជា៖ ជំងឺ​ទឹកនោមផ្អែម ជំងឺ​រលាក​ប្លោកនោម បញ្ហា​ក្រពេញ​ប្រូស្តាត ជំងឺ​បេះដូង ឈឺ​ក្នុង​ប្លោក​នោម បណ្ដាល​មក​ពីមុខ​ងារ​របស់​អាង​ត្រគៀក​ធ្វើ​ការ​មិន​ល្អ (Interstitial cystitis) ក្រួស​ក្នុង​ប្លោកនោម (Bladder stones) អាការៈ​ថប់​បារម្ភ។ ការ​បត់ជើងតូច​ញឹក​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​ប្លោកនោម​សកម្ម​ខ្លាំង។ ក្នុង​​ករណី​នេះ​​យើង​​អាច​​នឹង​​មាន​អារម្មណ៍​​ថា​ចង់​បត់ជើង​តូច​​គ្រប់​​ពេល​ទោះ​យើង​មិន​បាន​ផឹក​ទឹក​ច្រើន​ក៏​ដោយ។ ម៉្យាងទៀត យើង​ពិបាក​ក្នុង​ការ​ទប់​ និង​ពេល​ខ្លះ​លេច​នោម​តែម្ដង​ប្រសិន​ជា​យើង​​មិន​ទៅ​បន្ទប់ទឹកទាន់​ពេល​។ មួយ​វិញ​ទៀត ប្រសិន​ជា​យើង​ផឹក​ទឹក​ច្រើន​ ប៉ុន្តែ​មិន​ទៅ​បន្ទប់​ទឹក​នេះ​ក៏​អាច​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ដែរ។ ​បញ្ហា​នេះ​អាច​បង្ក​ដោយ​កត្តា​ផ្សេងៗ​ដូចជា៖ ទល់នោម ការ​រីក​នៃ​ក្រពេញ​ប្រូស្តាត បាត់បង់​ឈាម ជំងឺ​តម្រងនោម ឬ​ខ្សោយ​តម្រងនោម។ សម្រាប់គ្នាយើង​ដែល​ផឹកទឹកច្រើន ហើយ​នោម​តិច ឬ​នោមញឹកតែ​មិន​បាន​ផឹក​ច្រើន យកល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ