សុខភាពប្រព័ន្ធទឹកនោម

សុខភាព​ប្រព័ន្ធ​ទឹកនោម - បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​ទឹកនោម​​គ្រប់​គ្នា​មាន ​ជំងឺតម្រងនោម ​បញ្ហា​ប្លោកនោម ​​ក្រួសក្នុងផ្លូវទឹកនោម ​លេចទឹកនោម ​ជំងឺប្រព័ន្ធផ្លូវទឹក​នោម ​និង​​បញ្ហា​ប្រព័ន្ធទឹកនោមផ្សេងទៀត ​ បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធទឹកនោម

ទម្លាប់ខុសឆ្គងទាំង ៧ នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន

តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្រោះ​កាកសំណល់ គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​មូល។ យ៉ាង​ណា​មិញ នៅ​ពេល​ថ្មី​ៗ​នេះ បញ្ហា​តម្រង​នោម​​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ក្មេង​​ដោយ​សារ​តែ​បែបបទ​​រស់នៅ​មិន​ល្អ។ ជាក់ស្តែង ទម្លាប់​មួយ​ចំនួន​ ដែល​យើង​តែងតែ​មើល​រំលង អាច​បំផ្លាញ​សរីរាង្គ​សំខាន់​ៗ ​ដូចជា​តម្រង​នោម​បន្តិច​ម្តង​ៗ។ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​យល់​ដឹង និង​ផ្លាស់ប្ដូរ​ទំលាប់​មិន​ល្អ​ទាំង​នេះ​ភ្លាម​ៗ​ ដើម្បី​ការពារ​ការ​ខូច​តម្រង​នោម​។ ទម្លាប់​ទាំង​៧​ដែល​បំផ្លាញ​តម្រង​នោម ១. កង្វះ​ជាតិ​ទឹក នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នោះ​​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​កើត​ក្រួស​តម្រង​នោម​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដើម្បី​ទ្រទ្រង់​សុខភាព​តម្រង​នោម​ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​ពិសេស​នៅ​រដូវ​ក្តៅ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.​ញ៉ាំ​ប្រៃ​ជ្រុល របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ជ្រុល អាច​បង្កើន​សម្ពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្រោះ​របស់​តម្រង​នោម​ចុះ​ខ្សោយ។ កត្តា​នេះ​ អាច​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម។ ដូច្នេះ​ហើយ យើង​គួរ​តែ​កាត់បន្ថយ​របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ដូចជា​អាហារ​កែច្នៃ និង​អាហារ​សម្រន់​ជាដើម។ ៣. សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​លើស​ឈាម​​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ខូច​តម្រង​នោម ពីព្រោះ​ថា​សម្ពាធ​ឈាម​ខ្ពស់​ ​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ក្នុង​តម្រង​នោម​ និង​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ អ៊ីចឹង​ហើយ យើង​គប្បី​តាមដាន​សម្ពាធ​ឈាម​ជា​ប្រចាំ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ផលវិបាក​នៃ​ជំងឺ​​តម្រង​នោម។ ៤. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល អាច​រំខាន​ដល់​ដំណើរការ​របស់​តម្រង​នោម ​និង​បង្ក​ជា​ជំងឺ​តម្រង​នោម។ ជាតិ​អាល់កុល ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ និង​តម្រង​នោម​ចុះ​ខ្សោយ។ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធទឹកនោម

ជំងឺតម្រងនោម

ស្វែងរក សុខភាពប្រព័ន្ធទឹកនោម

បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

​ចូលចិត្ត​ផឹក​តែ​ទឹកកក​ច្រើន​ ប្រឈម​កើត​ក្រួស​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ទឹក​កក​គឺ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ ពីព្រោះ​វា​ផ្ដល់​ភាព​ស្រស់ស្រាយ​ និង​​មាន​កាឡូរី​ទាប​។ យ៉ាង​ណា​មិញ អ្នក​ដែល​ចូលចិត្ត​​ផឹក​តែ​ទឹកកក​ក៏​អាច​ប្រឈម​​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅ​ជា​​ក្រួស​តម្រង​នោម​​ដូច​គ្នា​។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​Loyola បាន​ពន្យល់​ថា តែ​ទឹក​កក​ផ្ទុក​កម្រិត​សារធាតុ​Oxalateខ្ពស់​ ​ជា​សារធាតុ​គីមី​ដែល​នាំ​ឲ្យ​កកើត​គ្រីស្តាល់​តូច​ៗ​​ធ្វើ​ពី​ជាតិ​រ៉ែ និង​អំបិល​នៅ​ក្នុង​ទឹក​នោម។ ទោះ​បី​ជា​គ្រីស្តាល់​ទាំង​នេះ​ មិន​បង្ក​គ្រោះថ្នាក់​ក៏​ពិតមែន​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​កាន់​តែ​ធំ​ទៅ​ៗ​​ វា​អាច​នឹង​ជាប់​នៅ​បំពង់​តូច​ៗ​ដែលភ្ជាប់​បង្ហូរ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​កាន់​ប្លោក​នោម​។ ដូច្នេះ​ហើយ​ សម្រាប់​អ្នក​ដែល​ងាយ​​ប្រឈម​នឹង​ការ​កើត​ក្រួស​តម្រង​នោម​ ដូចជា​​មាន​ជំងឺ​រលាក​ពោះវៀន  ​ឆ្លង​មេរោគ​​លើ​ផ្លូវ​ទឹក​នោម​​ញឹកញាប់​ ឬ​ធាត់​ជ្រុល​ មិន​គួរ​ផឹក​តែ​ទឹកកក​ច្រើន​ឡើយ​។ បុរស​ងាយ​កើត​​ក្រួស​តម្រង​នោម​ច្រើន​ជាង​ស្ត្រី?​ ​ពិត​ណាស់​ បុរស​ងាយ​កើត​ក្រួស​តម្រង​នោម​ច្រើន​ជាង​ស្ត្រី​រហូត​ដល់​៤​ដង​ ហើយ​ហានិភ័យ​នេះ​កើន​ឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​ច្រើន​ជាង​៤០​ឆ្នាំ​។ មួយ​វិញ​ទៀត ស្ត្រី​ដែល​អស់​រដូវ​ដែល​មាន​កម្រិត​អ័រម៉ូន​Estrogen​ទាប និង​​អ្នក​ដែល​វះកាត់​យក​ដៃ​ស្បូន​ចេញ ក៏​មាន​អត្រា​កើត​ក្រួស​តម្រង​នោម​ខ្ពស់​ផង​ដែរ​។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ក្រួស​តម្រង​នោម​ យើង​ចាំបាច់​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ដោយ​ការ​ញ៉ាំ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន​។ តិចនិក​ការពារ​ខ្លួន​ពី​ការ​កើត​ក្រួស​តម្រង​នោម គ្នា​យើង​គប្បី​​ធ្វើការ​កែតម្រូវ​តិចតួច​ទាក់ទង​នឹង​របប​អាហារ​ ដើម្បី​​បង្ការ​ក្រួស​តម្រង​នោម​​ តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម។ ​​​​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ ដោយ​ការ​ញ៉ាំ​ទឹក​ធម្មតា​យ៉ាង​ហោច​ណាស់​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ ញ៉ាំ​អាហារ​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ ដូចជា​ទឹកដោះ​គោ​ ទឹក​ដោះ​គោ​ជូរ និង​ឈីស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​។ ជៀសវាង​​ញ៉ាំ​សូដ្យូម​ច្រើន ដូចជា​ពពួក​អាហារ​កែច្នៃ ស៊ុប​​កំប៉ុង បន្លែ​កំប៉ុង អាហារ​ដែល​ផ្ទុក​សារធាតុmonosodium glutamate និង​Sodium nitrate។ល។ កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរជាតិ​Oxalate ដូចជា​សូកូឡា ដំឡូង​ជ្វា កាហ្វេ ​សណ្ដែក​ដី​។ ញ៉ាំ​ពពួក​ប្រូតេអ៊ីន​ពី​សាច់​សត្វ​តិចតួច​ ដូចជា​សាច់​ជ្រូក សាច់​គោ​ជាដើម។ ជៀសវាង​ញ៉ាំ​អាហារ​បំប៉ន​វីតាមីន​C។


បញ្ហាប្លោកនោម

ទប់នោម មានគ្រោះថ្នាក់​ដល់​សុខភាពម៉េច​ខ្លះ?

គ្នា​យើង​ធ្លាប់​ទប់​នោម​រយៈពេល​យូរ​ដោយ​ហេតុ​ផល​ណាមួយ ហើយ​មាន​អារម្មណ៍​ថា​ចង់​ផ្ទុះ​ប្លោក​នោម​ដែរ​ទេ? ការ​មិន​អើពើ​ទៅ​នឹង​ការ​ផ្ដល់​ដំណឹង​ថា​ត្រូវ​ទៅ​បន្ទប់​ទឹក​ពី​សំណាក់​រាង​កាយ និង​ខំ​ព្យាយាម​ទប់​នោម​រយៈ​ពេល​យូរ អាច​ធ្វើ​ឲ្យ​ប្លោក​នោម​ខូច និង​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​។ ប្លោក​នោម​អ្នក​មាន​សុខភាព​ល្អ​ធម្មតា​អាច​ផ្ទុក​ទឹក​នោម​បាន​ចន្លោះ​ពី​៤០០មិល្លីលីត្រ ទៅ​៥០០​មិល្លីលីត្រ​ មុន​នឹង​ពេញ​ត្រូវ​ទៅ​បន្ទប់​ទឹក​។ ដូច​នេះ​ហើយ​ជា​ការ​សំខាន់​ណាស់ ដែល​យើង​ត្រូវ​ទៅ​នោម​នៅ​ពេល​មាន​សញ្ញា​ថា​ឈឺ​នោម​។ អ្នក​ជំនាញ​​ផ្នែក​ផ្នែក​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​បាន​ណែ​នាំ​ថា​ មនុស្ស​យើង​ត្រូវ​ទៅ​នោម​ចេញ​ម្ដង​ក្នុង​រវាង​បី​ម៉ោង​ម្ដង​ ទោះ​បី​ជា​ឈឺ​នោម ឬ​​មិន​ឈឺ​នោម​ក៏​ដោយ។ ការ​ធ្វើ​ដូច​នេះ ដើម្បី​កុំ​ឲ្យ​យើង​ផ្ទុក​ទឹក​នោម​នៅ​ក្នុង​ខ្លួន​រយៈពេល​យូរ​ពេក​​។ ការ​ទប់​នោម​ទុក​រយៈ​ពេល​យូរ អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ ដូច​ជា​ឆ្លង​រោគ​ផ្លូវទឹក​នោម​ជា​ដើម​។​​​​ ​​​យ៉ាងណា មិន​មែ​ន​គ្រប់​គ្រប់​គ្នា​សុទ្ធ​តែ​​ត្រូវ​ទៅ​នោម​បី​ម៉ោង​ម្ដង​នោះ​ទេ អាច​ថា​មាន​អ្នក​ខ្លះ​ត្រូវ​ទៅ​ញឹក​ជាង​នេះ ដោយសារ​តែ​ការ​ផឹក​ភេសជ្ជៈ​ផ្សេងៗ ដូច​ជា​កាហ្វេអ៊ីន ជា​ដើម ដែល​អាច​តម្រូវ​ឲ្យ​ទៅ​នោម​ញឹក​ញាប់​​។ ១. ហានិភ័យ​នៃ​ការ​ទប់​នោម​យូរ​ ក្នុង​ករណី​ជា​ច្រើន​ ការ​ទប់​នោម​ក្នុង​រយៈ​ពេល​ខ្លី​​ដើម្បី​ដល់​កន្លែង​មាន​បន្ទប់​ទឹក ឬ​កន្លែង​សមគួរ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​នោះ​ទេ​។ ប៉ុន្តែ​ បើ​ការ​ទប់​នោម​ញឹក​ញយ​ពេក​ក៏​អាច​បង្ក​ឲ្យ​មាន​ជា​ហានិភ័យ​ឆ្លង​រោគ​ផ្លូវទឹក​នោម​ដែរ​។ ការណ៍​នេះ​ក៏​ព្រោះ​តែ​ទឹក​នោម​នៅ​ក្នុង​ប្លោក​នោម​យូរ​ពេក អាច​ធ្វើ​ឲ្យ​បាក់តេរី​កើន​ឡើង​ច្រើន​។ ដូចគ្នា​ដែរ បើ​យើង​ទប់​នោម​យូរ មិន​ព្រម​ទៅ​នោម ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​មេតាប៉ូលិស​ខុសប្រក្រតី និង​បញ្ហា​អ៊ីឡិចត្រូលីត។ ការ​កើត​មាន​បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​​យើង​ខ្សោយ​តម្រង​នោម​បាន​ដែរ​។ ក្រៅ​ពី​នេះ​ក៏​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ប្លោក​នោម​ចុះ​ខ្សោយ នាំ​ឲ្យ​មាន​បញ្ហា​លេច​នោម ឬ​ប្លោក​នោម​ជួប​បញ្ហា​បញ្ចេញ​ទឹក​នោម​មិន​អស់​ជា​ដើម​។​​​​​​​ ដូច​នេះ​ហើយ ការ​ញ៉ាំទឹក​ច្រើន និង​ទៅ​នោម​ឲ្យ​បាន​ទៀង​ទាត់ ជា​វិធី​ល្អ​បំផុត​មួយ​ក្នុង​ការ​ចៀស​ផុត​ពី​ការ​កើន​ឡើង​នៃ​បាក់តេរី ​ដែល​នាំឲ្យ​មាន​ការ​ឆ្លង​រោគ​។ ២. អ៊ីចឹង​ពេល​ណា​គួរ​ទៅ​បន្ទប់ទឹក​?​ បើ​សិន​ជា​យើង​ជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​មាន​អារម្មណ៍​ឈឺ​នោម​ញឹក​ញាប់​ទេ ក៏​គួរ​តែ​កំណត់​ពេល​វេលា​ទៅ​នោម​ឲ្យ​បាន​ច្បាស់​លាស់​ដែរ​។ ដូច​គ្នា នៅ​ពេល​ដែល​ប្លោក​នោម​ឲ្យ​សញ្ញា​ថា​ពេញ និង​ត្រូវ​ទៅ​បន្ទប់​ទឹក យើង​កុំ​នៅ​​ទប់​យូរ​ពេក គួរ​ប្រញាប់​ទៅ​បញ្ចេញ​ទឹក​នោម​ចោល​ដែរ។ ការ​មាន​ទម្លាប់​ដូច​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ខួរ​ក្បាល និង​ប្លោក​នោម​របស់​យើង​​នៅ​មាន​សភាព​ល្អ​ជា​ប្រចាំ​។


ជំងឺតម្រងនោម

ទម្លាប់​សាមញ្ញ​ទាំង​៧​ បំផ្លាញ​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​មាន​សុខភាព​ល្អ​ ដោយ​ជួយ​ផលិត​​កោសិកា​ឈាម​ក្រហម​​ គ្រប់គ្រង​សម្ពាធ​ឈាម​ បន្សាប​ជាតិ​ពុល​ក្នុង​សរីរាង្គ​ខាង​ក្នុង​ ​កម្ចាត់​ជាតិ​ទឹក​លើស និង​គ្រប់គ្រង​​កម្រិត​សារធាតុ​រ៉ែ​ចាំបាច់​ទាំង​អស់​នៅ​ក្នុង​ឈាម​។ ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​តម្រង​នោម​​​ឲ្យ​មាន​សុខភាព​ល្អ​ និង​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​ គឺ​ជា​រឿង​ចាំបាច់​បំផុត​។ ទម្លាប់​សាមញ្ញ​​ទាំង​៧​នេះ អាច​បំផ្លាញ​តម្រង​នោម​​​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​។ ១. ទប់​នោម​ ​មិន​បញ្ចេញ​ទឹក​នោម​ឲ្យ​អស់​ពី​ប្លោក​នោម​ឲ្យ​ទាន់​ពេលវេលា​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​តម្រង​នោម​។ ប្រសិនបើ​យើង​ឧស្សាហ៍​ទប់​នោម​ បាក់តេរី​​នឹង​ចាប់ផ្ដើម​កើន​ឡើង​ទ្វេដង​។​ ចុង​ក្រោយ​ វា​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ ដូចជា​ការ​ឆ្លង​មេរោគ​ និង​ការ​នោម​ទាស់​ ។ ​២. អង្គុយ​យូរ​ម៉ោង​ ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ និង​ការ​ធ្វើ​មេតា​ប៉ូលីស​គ្លុយកូស​កាន់​តែ​ប្រសើរ​ឡើង​ ដែល​​ជា​កត្តា​សំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​តម្រង​នោម​។​ យ៉ាង​ណា​មិញ ការ​អង្គុយ​រយៈ​ពេល​យូរ​ដោយ​មិន​​ធ្វើ​ចលនា​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​រហូត​ដល់​៣០​%​។ ប្រសិនបើ​គ្នា​យើង​ចំណាយ​ពេល​៨​ម៉ោង​​​ក្នុង​ការ​អង្គុយ​ធ្វើ​ការងារ ចូរ​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន​ពេល​នៅ​ផ្ទះ​ ដោយ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​២​ទៅ​៣​ដង​ក្នុង​មួយ​សប្ដាហ៍​។ ៣. ហាត់​ប្រាណ​លើស​កម្រិត​ ​ការ​ហាត់​ប្រាណ​លើស​កម្រិត​រយៈពេល​យូរ​ម៉ោង​​ក៏​អាច​បណ្ដាល​ឲ្យ​​បែក​សាច់​ដុំ​ ជា​ស្ថានភាព​ដែល​សាច់ដុំ​រង​របួស​ ហើយ​​បរិមាណ​​ជាតិ​សរសៃ​ងាប់​ហូរ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ដែល​​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​ទាំង​ខ្សោយ​តម្រង​នោម​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រសិនបើ​​គ្នា​យើង​បង្កើន​ការ​ហាត់​ប្រាណ​​ខ្លាំង​ក្លា និង​ជួប​ប្រទះ​បញ្ហា​ឈឺ​សាច់​ដុំ​ និង​មាន​ទឹក​នោម​ពណ៌​ខ្មៅ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។ ៤. ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ច្រើន​ជ្រុល​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប្រើប្រាស់​​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ច្រើន​ជ្រុល​ និង​ជា​ប្រចាំ​ក៏​អាច​នាំ​ឲ្យ​ខូច​តម្រង​នោម​ និង​ខ្សោយ​​តម្រង​នោម​បាន​ដែរ​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ធ្វើ​ឲ្យ​លំហូរ​ឈាម​ទៅ​កាន់​តម្រង​នោម​ថយ​ចុះ​ និង​ធ្វើ​ឲ្យ​មុខងារ​របស់​តម្រង​នោម​​កាន់​តែ​អាក្រក់​ទៅ​ ជា​ពិសេស​ ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​តម្រង​នោម​ស្រាប់​។​   ៥. ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ វា​ជួយ​ឲ្យ​តម្រង​នោម​ផលិត​ទឹក​នោម​ ដើម្បី​កម្ចាត់​ចោល​សូដ្យូម​ និង​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ ប៉ុន្តែ​ប្រសិនបើ​យើង​​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ […]


ជំងឺតម្រងនោម

សញ្ញា​ព្រមាន​ទាំង​៥ នៃជំងឺ​​ក្រួស​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្នាយើងកុំប្រហែស!

ភាគ​ច្រើន​ បុរស​​មាន​ហានិភ័យ​ខ្ពស់​ជាង​ស្ត្រី​ក្នុង​ការ​កើត​​ជំងឺ​ក្រួស​តម្រង​នោម​។​ ទោះ​បី​ជា​រោគ​សញ្ញា​​នៃ​​ក្រួស​ក្នុង​តម្រង​នោម​មាន​សភាព​ស្ងប់ស្ងាត់​ ប៉ុន្តែ​វា​នឹង​បង្ក​ជា​ការ​ឈឺចាប់​​ធ្ងន់ធ្ងរ​ និង​ខ្លាំងក្លា។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​សង្កេត​​មើល​រោគ​សញ្ញា​ព្រមាន​​​ ក៏​ដូចជា​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ​។ ១. ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ យើង​អាច​នឹង​​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​នៅ​ត្រង់​ពោះ ខ្នង​ និង​ក្រលៀន​។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ក្រួស​ចាប់ផ្ដើម​ផ្លាស់ទី​ និង​ជាប់​គាំង​នៅ​ក្នុង​បំពង់​ទឹក​នោម​ដែល​​តូច​ចង្អៀត និង​បង្កើត​ជា​សម្ពាធ​នៅ​ក្នុង​តម្រង​នោម​។​ នៅ​ពេល​ដែល​ក្រួស​ផ្លាស់ទី​ ​ការ​ឈឺ​ចាប់​អាច​ត្រលប់​ទៅ​កាន់​ក្រលៀន​វិញ​​។ ២. ការ​ប្រែប្រួល​ទឹក​នោម​ ​មាន​ការ​ប្រែប្រួល​ជា​ច្រើន​​នៅ​ក្នុង​ទឹក​នោម​ ដោយ​សារ​តែ​បញ្ហា​ក្រួស​តម្រង​នោម​។ ​អាការៈ​​ឈឺ​នោម​ញឹកញាប់​ និង​ជា​ប្រចាំ​កើត​ឡើង​នៅ​ពេល​ដែល​ក្រួស​ចាប់ផ្ដើម​ផ្លាស់ទី​ និង​ទៅ​ដល់​ប្លោក​នោម​ ​ដែល​បង្ក​ជា​ការ​ឈឺ​ចាប់​ និង​ក្រហាយ​នៅ​ពេល​ដែល​យើង​នោម​។ បរិមាណ​ទឹក​នោម​​អាច​ថយ​ចុះ​ ​ដោយ​សារ​តែ​​ក្រួស​ជាប់​គាំង​នៅ​ក្នុង​​បំពង់​ទឹក​នោម​។ វា​ថែម​ទាំង​អាច​បញ្ឈប់​លំហូរ​ទឹក​នោម​ទាំង​ស្រុង​ថែម​ទៀត​ផង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មួយ​វិញ​ទៀត​ យើង​ក៏​អាច​នោម​មាន​ឈាម​ ដោយ​សារ​តែ​ក្រួស​នៅ​ក្នុង​បំពង់​ទឹក​នោម។ ​ក្លិន​​ទឹក​នោម​មិន​ល្អ ព្រម​ទាំង​មាន​សភាព​​ល្អក់ ​ក៏​អាច​​បង្ហាញ​ថា​យើង​មាន​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​តម្រង​នោម​ដែរ​​​​។ ៣. គ្រុន​ក្ដៅ​ និង​​គ្រុន​រងា​ ​​​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ អាការៈ​ក្ដៅ​ខ្លួន​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​បំពង់​ទឹក​នោម​ ឬ​តម្រង​នោម​ដែល​បង្ក​ឲ្យ​មាន​ផលវិបាក​ផ្សេង​ៗ​ ដែល​កើត​ឡើង​រួម​ជាមួយ​នឹង​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​។ [embed-health-tool-bmi] ៤. ចង្អោរ​ អាការៈ​ចង្អោរ​កើត​ឡើង​ដោយ​សារ​​តែ​តម្រង​នោម​ និង​ផ្លូវរំលាយអាហារ ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​សរសៃ​ប្រសាទ​។​ រោគ​សញ្ញា​​ទាំង​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ដូច​គ្នា​។ ៥. រាងកាយ​ចុះ​​ខ្សោយ​ ឬ​ហត់នឿយ មុខងារ​តម្រង​នោម​នឹង​ថយ​ចុះ​ ប្រសិនបើ​យើង​មាន​ក្រួស​ក្នុង​តម្រង​នោម​​។ បញ្ហា​នេះ​​​ធ្វើ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ពុល​​នៅ​ក្នុង​រាងកាយ​ ដែល​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង​ជាង​ធម្មតា ក៏​ដូចជា​ប្រឈម​នឹង​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ និង​​នាំ​ឲ្យ​រាងកាយ​កាន់​តែ​ទ្រុឌទ្រោម​​​ទៅ​ៗ​។ ​​យើង​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ ប្រសិនបើ​​៖ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ទៅបន្ទប់ទឹកញឹកញាប់ពេល​យប់ ស្វែងយល់ចំណុចទាំងនេះ

ទៅ​បន្ទប់​ទឹក​ញឹក​ញាប់​​នៅ​ពេល​យប់​ ច្បាស់​ជា​រំខាន​ដំណេក​យើង និង​ធ្វើ​ឲ្យ​ការ​គេង​មិន​បាន​ស្កប់​ស្កល់​ល្អ​ជា​មិន​ខាន។ យ៉ាងណា វិធី​សាស្ត្រ​មួយ​ចំនួន អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ដើម្បី​ឲ្យ​យើង​អាច​គេង​បាន​ស្រួល​វិញ​​។ យ៉ាងណា យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បើ​យើង​មាន​បញ្ហា​នោម​យប់​ញឹក​ញាប់​ជាង​ធម្មតា ព្រោះ​ថា​បញ្ហា​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ដែរ​។ ១. កត់​ត្រា​ចំនួន​ដង​​នៃ​ការ​នោម​ប្រ​ចាំ​ថ្ងៃ​ គ្នា​យើង​អាច​សាក​ល្បង​តាម​ដាន​ការ​ផឹក​ទឹក និង​ការ​នោម​របស់​យើង​ប្រចាំ​ថ្ងៃ។ កត់ចំណាំ​មើល​ថា​តើ​យើង​នោម​ញឹក​តែ​នៅ​ពេល​ថ្ងៃ ឬ​ពេល​យប់។ បើ​សិន​ជា​យើង​នោម​​ច្រើន​ជាង​១០​ដង​ក្នុង​រយៈពេល​២៤​ម៉ោង​ នោះ​អាច​ថា​ច្រើន​ហើយ​។ យ៉ាង​ណា​ គ្នា​យើង​ក៏​​គួរ​ដឹង​ដែរ​ថា ការ​នោម​ញឹក​អាច​មកពី​យើង​ផឹក​ទឹក​ ឬ​ភេសជ្ជៈ​ច្រើន ឬ​ក៏​អាច​មក​ពី​បញ្ហា​សុខ​ភាព​ផង​ដែរ​។ ​ឧទាហរណ៍ ដូច​ជា​យើង​ប្រើ​ថ្នាំ​បញ្ចុះ​នោម វា​ក៏​បង្ក​ឲ្យ​នោម​ញឹក​ផង​ដែរ​។ មួយ​វិញ​​ទៀត​កត្តា​វ័យ​ក៏​ជា​មូល​ហេតុ​មួយ​ដែរ ពេល​យើង​វ័យ​កាន់​តែ​ចាស់ ថ្វី​បើ​សមត្ថភាព​ប្លោក​នោម​មិន​បាន​ថយ​ចុះ តែ​សភាព​ទូទៅ​នៃ​សកម្មភាព​ប្លោក​នោម​បែរ​ជា​កើន​ឡើង​ទៅ​តាម​វ័យ​ដែរ​។ បើ​យើង​មាន​វ័យ​ចន្លោះ​ពី​៦៥​ទៅ​៧០​ឆ្នាំ ហើយ​ត្រូវ​ក្រោក​ទៅ​បន្ទប់​ទឹក​នៅ​ពេល​យប់​ញឹក​ជាង​ពីរ​ដង​ក្នុង​មួយ​យប់ គួរ​តែ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​។ ដូច​គ្នា​ដែរ បើ​យើង​វ័យ​លើស​ពី​៧០​ឆ្នាំ និង​ទៅ​បន្ទប់​ទឹក​លើស​ពី​បី​ដង​ក្នុង​មួយ​យប់ ក៏​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែរ​។ ​​​​​​​២. ផឹក​ទឹក​ពីរ​ម៉ោង​មុន​ចូលគេង​​ បើ​យើង​ផឹក​ទឹក​ជិត​​នឹង​ម៉ោង​ចូល​គេ​ង​ពេក នឹង​ធ្វើ​ឲ្យ​យើង​ត្រូវ​ឡើង​នោម​​នៅ​ពេល​យប់​ដែរ​​។ ដូច​គ្នា​ដែរ យើង​ក៏​ត្រូវ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ដូច​គ្នា ដែល​អ្វី​ទាំង​នេះ​ភ្ញោច​ដល់​ប្លោក​នោម​បាន​ពេញ​មួយ​ថ្ងៃ​។ បើ​គ្នា​យើង​ជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង ហើយ​ត្រូវ​ឡើង​នោម​ពេល​យប់​ញឹក​ញាប់ គួរ​តែ​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង ព្រម​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ការ​ផឹក​កាហ្វេ​ផង​ដែរ​។ ​​៣. ពិនិត្យ​បញ្ហា​ដំណេក ពេល​​គេង​លក់​ស្កប់​ស្កល់​ រាង​កាយ​យើង​​ ផលិត​អ័រម៉ូន​ប្រឆាំង​ការ​បញ្ចេញ​ទឹក​នោម​ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​រាង​កាយ​អាច​រក្សា​ទឹក​ក្នុង​រាង​កាយ​បាន​ពេញ​មួយ​យប់​។ សម្រាប់​អ្នក​មាន​បញ្ហា​ដំណេក​ ដូច​ជា​ដេក​បាត់​ដង្ហើម​ ដែល​មិន​អាច​គេង​លក់​ស្កប់​ស្កល់​បាន នាំ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត​អ័រម៉ូន​នេះ​គ្រប់​គ្រាន់​នោះ​ទេ​។ បន្ថែម​ពី​នេះ ការ​ធ្លាក់​ចុះ​កម្រិត​អុកស៊ីសែន ពេល​គេង​បាត់​ដង្ហើម ភ្ញោច​ឲ្យ​តម្រង​នោម​បញ្ចេញ​ជាតិ​ទឹក​ពី​រាង​កាយ​កាន់​តែ​ច្រើន​។ […]


ក្រួសក្នុងផ្លូវទឹកនោម

កត្តា ៣ សាមញ្ញៗ អាចបង្កជំងឺក្រួសក្នុងតម្រងនោម កុំប្រហែស

ក្រួស​ក្នុង​តម្រង​នោម សំដៅ​លើ​​កំណក​ក្នុង​តម្រង​នោម ​ដែល​ជា​សារធាតុ​ផ្សំ​របស់​ទឹក​នោម​។ ក្រួស​ក្នុង​តម្រង​នោម ​អាច​មាន​ពី​តូច​ទៅ​ធំ ​តាម​ទំហំ​របស់​វា ក្រួស​ធំ​ៗ ​អាច​នឹង​​បិទ​ជិត​រន្ធ​បង្ហូរ​ទឹក​នោម​ដែល​ចេញ​ពី​តម្រង​នោម​ទៅ​ប្លោក​នោម ​ឬ​អាច ហៅ​ថា ​ក្រួស​មាន​រូបរាង​ដូច​ផ្កាយ​។ ក្រួស​ក្នុង​តម្រង​នោម​អាច​បង្ក​ឡើង​ដោយ​កត្តាសាមញ្ញៗ​មួយ​ចំនួន​ ដែល​យើង​មិន​គួរ​មើល​រំលង​។​ ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី​ ឲ្យ​ដឹង​ថា ចំពោះ​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម មាន​កត្តា​៣​យ៉ាង​ដែល​បណ្ដាល​យើង​ប្រឈម​នឹង​កើត​ជំងឺ​នេះ។​ ១. ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ក្រួស​បង្ក​ឡើង​ដោយ​សារ​ទឹក​នោម​យើង​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​មួយ​ចំនួន​ដែល​មិន​រលាយ។ ប្រសិន​បើ​យើង​មាន​កម្រិត​ទឹក​នោម​តិច ​ទៅ​បត់​ជើង​តូចបាន​​តិច​តូច​ពេក ដោយ​សារ​តែ​មិន​សូវ​ញ៉ាំទឹក​ នោះ​សារធាតុ​​បង្ក​ជា​កំហាប់ សារធាតុ​រ៉ែ ក្នុង​ទឹក​នោម​ដូចជា កាល់ស្យូម អាស៊ីដ​អុយរិក ព្រម​ទាំង​សារធាតុ​មួយ​ចំនួន​ផ្សេងៗ​ទៀត អាច​​បង្ក​បង្កើត​ជា​ក្រួស​ក្នុង​តម្រង​នោម​។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ទឹក​នោម​មាន​កំហាប់​ខ្ពស់ ហានិភ័យ​កើត​ក្រួស​ក្នុង​តម្រង​នោម​ក៏​ខ្ពស់​ដែរ។ ២. បញ្ហា​សុខភាព​ប្រចាំ​កាយ​ បើ​យើង​មាន​ជំងឺ​រលាក ឬ​ជំងឺ​ផ្សេង​ទៀត​នៅ​តម្រង​នោម ឬ​ប្លោក​នោម​ញឹក​ញាប់ ​ក៏​អាច​បង្កឲ្យ​ងាយ​ជួប​នឹង​កើត​ជំងឺ​ក្រួស​តម្រង​នោម​ដែរ។ គ្នា​យើង​​ត្រូវ​ចង​ចាំ​ថា ជំងឺ​រលាក​តម្រង​នោម​បង្ក​ឲ្យ​កើត​ក្រួស​តម្រង​នោម បើ​មាន​ក្រួស​តម្រង​នោម​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​តម្រង​នោម​ដូច​គ្នា។ បុគ្គល​ខ្លះ​មាន​បញ្ហា​ទម្រង់​ប្រព័ន្ធ​តម្រង​នោម​ដំណើរការមិន​ល្អ​ ពី​កំណើត ជា​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ក្រួស​តម្រង​នោម។ ៣. ទឹក​មិន​ស្អាត ទឹក​រួម​ចំណែក​ខ្លាំង​ក្នុង​ការ​ជួយ​បង្ការ​កុំ​ឲ្យ​កើត​គ្រួស​ក្នុង​តម្រង​នោម(ទឹក​ស្អាត)។ ជាក់​ស្ដែង ទឹក​សុទ្ធ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ខ្លះ​ផ្ទុក​សារធាតុ​អ៊ីយ៉ុង​ច្រើន។ ចំណែក ពលរដ្ឋ​នៅ​តាម​ជនបទ​ខ្លះ​ប្រើ​ទឹក​អណ្ដូង​សម្បូរ​ដោយ​សារធាតុ​រឹង​ជា​ច្រើន​ដូច​ជា កាល់ស្យូម និង​កាល់​កែវ។​ សារធាតុ​ទាំង​នោះ និង​បង្ក​ឲ្យ​កើត​ក្រួស​ក្នុង​តម្រង​នោម​ផង​ដែរ។ វេជ្ជបណ្ឌិត​ខាង​លើ​ពន្យល់​បន្ថែម​ទៀត​ថា ក្រួស​ក្នុង​តម្រង​នោម​បង្ក​ឲ្យ​មាន ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​មិន​អាច​ទ្រាំ​បាន​នៅ​ម្ដុំ​ចង្កេះ​មួយចំហៀង​ និង​ឈឺ​ពោះ រាលដាល​មក​ប្រដាប់​ភេទ។ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ក្អក ឬសើច នាំឲ្យ​លេចនោមមិនដឹងខ្លួន មានការពន្យល់បែបនេះ

​នៅ​ពេល​​ក្អក​​​លេច​នោម​ដោយ​អចេតនា​ វា​ជា​លទ្ធផល​នៃ​សកម្មភាព​រាងកាយ​ ឬ​សកម្មភាព​​ដែល​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ នាំឲ្យមាន​អាការៈ​លេច​នោម​  ហើយ​មនុស្ស​ស្រីវ័យ​ចំណាស់​មានភាគរយ​កើត​ច្រើន​ជាង​ស្រ្តីវ័យក្មេង​។ ចំពោះ​អ្នក​ដែល​មាន​អាការៈ​លេច​នោម​ អាច​លេច​ចេញ​​នៅ​ពេល​​ក្អក​ ឬ​​ធ្វើ​សកម្មភាព​ដូច​​ក្រោម​នេះ កណ្ដាស់​ រត់​ ឬ​លោត​ រួម​ភេទ​ សើច​ លើក​វត្ថុ​ធ្ងន់​ៗ​ ក្អួត​ ក្រោក​​ឈរ​ អំឡុង​ពេល​ធ្វើ​សកម្មភាព​ទាំង​នេះ​ អ្នក​ខ្លះ អាច​លេច​នោម​នៅ​ក្នុង​បរិមាណ​តិចតួច​។ មូលហេតុ​នៃ​អាការៈ​លេច​នោម​ ​ការ​លេច​នោម​កើត​ឡើង​នៅ​ពេល​ដែល​សាច់ដុំ​ និង​ជាលិកា​អាង​ត្រគាក​ ដែល​ទ្រទ្រង់​ប្លោក​នោម​ និង​គ្រប់គ្រង​បំពង់​ទឹក​នោម​​ចុះ​ខ្សោយ​ ហើយ​សាច់ដុំ​នឹង​មិន​អាច​ទ្រទ្រង់​ប្លោក​នោម​បាន​ត្រឹមត្រូវ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ទឹក​នោម​លេច​ចេញ​មក​ក្រៅ​។ មាន​កត្តា​ជា​ច្រើន​ដែល​អាច​បំផ្លាញ​សាច់ដុំ​ទាំង​នេះ​​ ហើយ​វា​មាន​លក្ខណៈ​ខុស​ៗ​គ្នា​រវាង​បុរស​ និង​​ស្ត្រី​។ ចំពោះ​ស្រី​ៗ​យើង មូលហេតុ​ទូទៅ​ដែល​បំផ្លាញ​សាច់ដុំ​បាត​អាង​ត្រគាក​ គឺ​​ការ​មាន​ផ្ទៃពោះ​ និង​ការ​សម្រាល​កូន​។ ចំណែក​ឯ​បុរស​វិញ​​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​លេច​នោម​នេះ​ គឺ​ដោយ​សារ​តែ​ការ​វះកាត់​ក្រពេញ​ប្រូស្តាត​​។ កត្តា​ហានិភ័យ​នៃ​ការ​លេច​នោម​ កត្តា​មួយ​ចំនួន ​អាច​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​លេច​នោម​​ខណៈ​ពេល​ក្អក​។​ យ៉ាង​ណា​មិញ​ ស្រី​ៗ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មាន​អាការៈ​នេះ​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ១៣%​នៃ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​១៩​ដល់​៤៤​ និង​២០%​នៃ​ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ ដល់​​៦៤​ឆ្នាំ​​​នឹង​វិវត្តន៍​ទៅ​ជា​អាការៈ​លេច​នោម​។ ទន្ទឹម​នឹង​នេះ​ដែរ​​ ស្រីៗ​ដែល​សម្រាល​កូន​តាម​ធម្មជាតិ​អាច​វិវត្ត​ទៅ​ជា​អាការៈ​លេច​នោម​ខ្លាំង​ជាង​ស្រី​ៗ​ដែល​សម្រាល​កូន​ដោយ​ការ​វះកាត់​។ កត្តា​ហានិភ័យ​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​វិវត្តន៍​ទៅ​ជា​ការ​លេច​នោម​ រួម​មាន​៖ អាយុ​ច្រើន​ជាង​៧០​ឆ្នាំ​ ធាត់ ធ្លាប់​ធ្វើ​ការ​វះកាត់​អាង​ត្រគាក​ពី​មុន​ ជក់​បារី​ មាន​បញ្ហា​សុខភាព​ដូចជា​ប្លោក​នោម​​សកម្ម​ជ្រុល​ ​ប្រឈម​នឹង​ការ​ទល់​លាមក​រ៉ាំរ៉ៃ​ ស្រុត​ចុះ​សរីរាង្គ​អាង​ត្រគាក មាន​ប្រវត្តិ​ឈឺ​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ក្រោម​ ​មាន​ជំងឺ​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​កណ្ដាស់​ ឬ​ក្អក​រ៉ាំរ៉ៃ​ ​មាន​ប្រវត្តិ​លេង​កីឡា​ដែល​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ការ​ព្យាបាល​ ​ជាក់ស្ដែង មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​​ព្យាបាល​អាការៈ​លេច​នោម​នេះ រួម​មាន​៖ ការ​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ មាន​ដូច​ជា​ ឈប់​ជក់​បារី​ សម្រក​ទម្ងន់​ ឬ​រក្សា​ទម្ងន់​ខ្លួន​សមស្រប​ និង​ជៀសវាង​ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​។ ការ​​ព្យាបាល​ដោយ​ចលនា​ ដូចជា​​ការ​ធ្វើ​លំហាត់​ប្រាណ ការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ និង​ ការ​វះកាត់ ជាដើម​​។


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

នោមញឹកពេលកំពុង​ស្ថិតក្នុង​ផែនការសម្រកទម្ងន់ គួរបារម្ភអត់?

​នៅ​ពេល​​យើង​សម្រេច​ចិត្ត​សម្រក​ទម្ងន់​ ​របប​អាហារ​ និង​បែប​បទ​រស់​នៅ​របស់​យើង​ក៏​កំពុង​តែ​ផ្លាស់ប្ដូរ​​ដូច​គ្នា។​ ​​ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​អាច​នឹង​កត់​សម្គាល់​ឃើញ​ថា​ យើង​នោម​ញឹកញាប់​ជាង​ធម្មតា​។​ តើ​អាការៈ​នោម​ញឹកញាប់​នេះ​ មាន​ទំនាក់ទំនង​នឹង​ការ​ស្រក​ទម្រន់​ដែរ​ឬ​ទេ? ហើយ​តើ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ឬ​យ៉ាង​ណា​? ​ការ​ស្រក​ទម្ងន់​ និង​ការ​នោម​ញឹកញាប់​ នៅពេល​ជាតិ​ខ្លាញ់​ត្រូវ​បាន​បំបែក​ចេញ​ វា​នឹង​បញ្ចេញ​សារធាតុ​រាវ​ដែល​ត្រូវ​កម្ចាត់​ចេញ​ពី​រាងកាយ​​តាម​រយៈ​​ញើស​ និង​ទឹក​នោម​។ជាក់​ស្ដែង​ កោសិកា​ខ្លាញ់​ផ្ទុក​ជាតិ​ខ្លាញ់​ ហើយ​នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់​តិច​ជាង​មុន​ ដោយ​សារ​តែ​កង្វះ​កាឡូរី កោសិកា​ខ្លាញ់​នឹង​បញ្ចេញ​ជាតិ​ខ្លាញ់​ដែល​ស្តុក​ទុក​ទៅ​ក្នុង​រាងកាយ​​ដើម្បី​ប្រើប្រាស់​សម្រាប់​មុខងារ​ទូទៅ​។ ​ប្រសិនបើ​គ្នា​យើង​បំពេញ​កាឡូរី​តិចតួច​ វា​នឹង​មិន​មាន​ខ្លាញ់​បន្ថែម​ដើម្បី​បំពេញ​កោសិកា​ខ្លាញ់​ឡើយ​ ដូច្នេះ​ហើយ​​បរិមាណ​ខ្លាញ់​​នឹង​ថយ​ចុះ​។ ចុង​ក្រោយ​ កោសិកា​ខ្លាញ់​ដែល​ថយ​ចុះ​ទាំង​នោះ​នឹង​បំបែក​ដោយ​រាងកាយ​ ដើម្បី​ប្រែ​ក្លាយ​ជា​ប្រភព​ថាមពល​ ហើយ​ថាមពល​ត្រូវ​បាន​បញ្ចេញ​ជា​ទម្រង់​​​កាបូនឌីអុកស៊ីត​ដែល​យើង​ដកដង្ហើម​​ចេញ​ និង​ទឹក​ នៅ​ពេល​ដែល​យើង​បែក​ញើស​ ឬ​នោម​។ មូល​ហេតុ​នោម​ញឹក​ពេល​សម្រកទម្ងន់​ក៏អាច​មកពី​៖​ ផ្លាស់ប្ដូរ​របប​អាហារ ដោយ​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​ច្រើន​ជាង​មុន​ ញ៉ាំ​ទឹក​ច្រើន​​ ញ៉ាំ​ជាតិ​កាហ្វេ​ច្រើន ភាព​ខុស​គ្នា​រវាង​បុរស​ និង​ស្ត្រី​ ទាំង​​បុរស​ និង​ស្ត្រី​អាច​ប្រឈម​នឹង​ការ​នោម​ញឹកញាប់​ នៅ​ពេល​ដែល​ស្រក​ទម្ងន់​ ប៉ុន្តែ​មាន​ចំណុច​ខុស​គ្នា​បន្តិចបន្តួច​។ ដោយ​សារ​តែ​កម្រិត​នៃ​ម៉ាស​សាច់ដុំ​គ្មាន​ខ្លាញ់​ខ្ពស់​ បុរស​​អាច​ស្រក​ទម្ងន់​​ក្នុង​អត្រា​លឿន​ជាង​ស្ត្រី​​ភាគ​ច្រើន​ ដែល​អាច​បណ្ដាល​ឲ្យ​បាត់បង់​ជាតិ​ខ្លាញ់​យ៉ាង​ឆាប់​រហ័ស​ និង​បង្កើន​ការ​នោម​ច្រើន​។ ផ្ទុយ​ទៅ​វិញ​ ស្រី​ៗ​យើង​​មាន​ម៉ាស​ខ្លាញ់​ច្រើន​ជាង​បុរស​ ដូច្នេះ​ហើយ​​យើង​អាច​​នោម​ញឹកញាប់​​រយៈពេល​យូរ​​នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​។ ​ពេល​ណា​​យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​? រាល់​ការ​​នោម​ញឹកញាប់​​ ​ដែល​ជា​លទ្ធផល​នៃ​ការ​សម្រក​ទម្ងន់​​​នឹង​​មិន​បញ្ចប់​ឡើយ​ ដរាប​ណា​យើង​បន្ត​ការ​សម្រក​ទម្ងន់​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​មិន​ព្យាយាម​សម្រក​ទម្ងន់​ទេ​នោះ ហើយ​សង្កេត​ឃើញ​ការ​កើន​ឡើង​នៃ​ការ​នោម​ គ្នា​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​។​ នៅ​ក្នុង​ករណី​នេះ​​ ការ​នោម​ញឹកញាប់​​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ទឹក​នោម​ល្អក់​ អាច​បណ្ដាល​មក​ពី​ញ៉ាំ​ទឹក​ដោះ​គោ​ដែរ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ​ទឹក​នោម​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ ដែល​គ្នា​យើង​មិន​ធ្លាប់​ដឹង​ពី​មុន​មក​។​ តាម​រយៈ​ពណ៌ ក្លិន​ pH និង​​ទម្ងន់ជាក់លាក់​ វា​​ធ្វើ​ឲ្យ​យើង​ដឹង​ពី​សុខភាព​រាងកាយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មិន​មែន​រាល់​ការ​ប្រែប្រួល​ទឹក​នោម​ សុទ្ធ​តែ​ជា​សញ្ញា​ព្រមាន​អំពី​​បញ្ហា​សុខភាព​នោះ​ទេ​។ ទឹក​នោម​ធម្មតា​ ទឹក​នោម​ភាគ​ច្រើន​មាន​ពណ៌​ថ្លា​ ពណ៌​លឿង​ ឬ​ពណ៌​លឿង​ទុំ​ អាស្រ័យ​លើ​កំហាប់​នៃ​សូលុយស្យុង​។​ សារធាតុ​Urochrome គឺ​ជា​សារធាតុ​​ដែល​ផ្ដល់​ពណ៌​ដល់​​ទឹក​នោម​ឲ្យ​មាន​ពណ៌​លឿង​។ ការ​ប្រែប្រួល​ពណ៌​ទឹក​នោម​ដែល​យើង​នឹង​ស្មាន​មិន​ដល់​ អាច​​បង្ក​ជា​ការ​រំខាន​ ប៉ុន្តែ​វា​ពុំ​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ ជាក់​ស្ដែង​ ខណៈ​​ទឹក​នោម​ពណ៌​ក្រហម​ ឬ​ផ្កា​ឈូក​ អាច​​បង្ហាញ​ពី​វត្តមាន​នៃ​ឈាម​ និង​អាច​​​​​ជា​​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​ ពណ៌​ទឹក​នោម​ល្អក់​​​អាច​បណ្ដាល​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ​ប៉ុណ្ណោះ​។ ​ទឹក​ដោះ​គោ​ និង​ផូស្វាត​ ​ផូស្វាត​ជា​អេឡិចត្រូលីត​សំខាន់​មួយ​នៅ​ក្នុង​រាងកាយ​របស់​យើង​ ដែល​ទទួល​បាន​ពី​អាហារ​។ របប​អាហារ​ និង​ជាតិ​ទឹក​ប៉ះពាល់​ដល់​កំហាប់​អេឡិចត្រូលីត​នៅ​ក្នុង​ឈាម​។​ ការ​រក្សា​លំនឹង​អេឡិចត្រូលីត​ឲ្យ​បាន​ត្រឹមត្រូវ​ គឺ​ចាំបាច់​បំផុត​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​។​ ផូស្វាត​ដែល​កើត​ឡើង​លក្ខណៈ​ធម្មជាតិ​ គឺ​ជា​សមាសធាតុ​ផ្សំ​នៃ​ទឹក​ដោះ​​របស់​សត្វ​ ក៏​ដូចជា​ពពួក​​សណ្ដែក​ជា​ច្រើន​ប្រភេទ​។ ​រី​​ឯ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​គួប​ផ្សំ​នឹង​ជាតិ​ទឹក​ អាច​បណ្ដាល​ឲ្យ​ផូស្វាត​ក្នុង​ឈាម​កើន​ឡើង​។​ ដូច្នេះ​ហើយ​​ ផូស្វាត​ដែល​លើស​នេះ​ ត្រូវការ​សម្អាត​ចេញ​ពី​ឈាម​តាម​រយៈ​តម្រង​នោម​ និង​ការ​បញ្ចេញ​ទឹក​នោម​។ ការ​បញ្ចេញ​ផូស្វាត​លើស​​ក្នុង​ទឹក​នោម​ និង​ទឹក​នោម​ល្អក់​ ​ទឹក​នោម​ល្អក់​មាន​មូលហេតុ​​មួយ​​ចំនួន​ ដូច​ជា​វត្តមាន​កោសិកា​ឈាម​ស​ដែល​កើត​ឡើង​នៅ​ពេល​​មាន​ការ​បង្ក​រោគ​តាម​ផ្លូវ​ទឹក​នោម​​។ល​។ យ៉ាង​ណា​មិញ វា​ក៏​​អាច​បង្ក​ឡើង​​ដោយ​វត្តមាន​​​សំបោរ​ ខ្លាញ់​ ឬ​កោសិកា​Epithelial​ផង​ដែរ​។​ នៅ​ក្នុង​ករណី​​ខ្លះ​​ លទ្ធផល​នៃ​ការ​បញ្ចេញ​ផូស្វាត​ដែល​លើស​នៅ​ក្នុង​ទឹក​នោម​ គឺ​ជា​រឿង​​​ធម្មតា ដែល​កើត​ឡើង​បន្ទាប់​ពី​ញ៉ាំ​ទឹក​ដោះ​គោ​ ឬ​អាហារ​ដែល​មាន​ជាតិ​ផូស្វាត​ ហើយ​កត្តា​នេះ​បណ្ដាល​ឲ្យ​ទឹក​នោម​មាន​ពណ៌​ល្អក់​​​ជា​បណ្ដោះអាសន្ន​។ ការ​ព្យាបាល​ នៅ​ក្នុង​ករណី​បញ្ចេញ​ផូស្វាត​លើស​នៅ​ក្នុង​ទឹក​នោម​​ដោយ​សារ​តែ​របប​អាហារ​មួយ​ចំនួន​ គឺ​ពុំ​ចាំបាច់​ធ្វើការ​ព្យាបាល​ឡើយ​។​ នៅ​ពេល​ដែល​​គ្រីស្តាល់​លើស​ត្រូវ​បាន​បញ្ចេញ​ចោល​តាម​រយៈ​ទឹក​នោម​ ពណ៌​ទឹកនោម​​នឹង​អាច​ត្រលប់​មក​សភាព​ធម្មតា​វិញ​។​ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ឆ្ងល់​អត់​ នោម​ច្រើន​​នៅ​ពេល​យប់​បណ្ដាល​មក​ពី​អ្វី​? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​ធម្មតា​ បរិមាណ​នៃ​ការ​ផលិត​​ទឹក​នោម​នៅ​ក្នុង​រាងកាយ​របស់​យើង​នឹង​​ថយ​ចុះ​នៅ​ពេល​យប់​ ​ជា​ហេតុ​នាំ​ឲ្យ​គ្នា​យើង​​អាច​គេង​បាន​៦​ទៅ​៨​ម៉ោង​ ដោយ​​មិន​ចាំបាច់​នោម​ឡើយ​។ យ៉ាង​ណា​មិញ​ មនុស្ស​មួយ​ចំនួន​ភ្ញាក់​ពី​គេង​ញឹកញាប់​ ដើម្បី​ទៅ​នោម​នៅ​ពេល​យប់​ ដែល​កត្តា​នេះ​ប៉ះពាល់​​ដល់​វដ្ដ​ដំណេក​​យ៉ាង​ខ្លាំង​។ មូលហេតុ​ ​​ការ​ផឹក​​ជាតិ​ទឹក​ច្រើន​ជ្រុល​ នៅ​អំឡុង​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​នៅ​ពេល​យប់​។​ ចំណែក​ឯ​ការ​ញ៉ាំ​ជាតិ​​កាហ្វេអ៊ីន​ និង​គ្រឿង​ស្រវឹង​ក្រោយ​អាហារ​​ពេល​ល្ងាច​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ​ដែរ​។ ​​មូលហេតុ​​នៃ​ការ​នោម​​យប់​ដទៃ​ទៀត​ រួម​មាន​៖ ការ​ឆ្លង​មេរោគ​នៃ​ប្លោក​នោម​ ឬ​បំពង់​ទឹក​នោម​ ផឹក​គ្រឿង​ស្រវឹង​ កាហ្វេ​អ៊ីន​ ​ឬ​សារធាតុ​រាវ​ផ្សេង​ៗ​មុន​ពេល​ចូល​គេង​ ក្រពេញ​ប្រូស្តាត​រីក​ធំ​ (BPH) ​មាន​ផ្ទៃពោះ​ លក្ខខ័ណ្ឌ​ផ្សេង​ទៀត​ ដែល​អាច​នាំ​​ឲ្យ​មាន​បញ្ហា​រួម​មាន​៖ ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​ ជំងឺ​ទឹក​នោម​ផ្អែម​ ផឹក​ទឹក​ច្រើន​ជ្រុល​ ជំងឺ​ខ្សោយ​បេះដូង​ កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​ខ្ពស់​ ​ថ្នាំ​មួយ​ចំនួន​ រួម​មាន​ថ្នាំ​បញ្ចុះ​ទឹក​នោម​ ហើម​ជើង​ ​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ភ្ញាក់​ញឹកញាប់​នៅ​ពេល​យប់​ដើម្បី​បត់​ជើង​តូច​ ក៏​អាច​​​ផ្សារ​​ភ្ជាប់​ទៅ​នឹង​ការ​គេង​​មិន​ដក​ដង្ហើម​ និង​បញ្ហា​ដំណេក​ផ្សេង​ទៀត​។​ ​ការ​នោម​ច្រើន​នៅ​ពេល​យប់ ​អាច​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​បញ្ហា​នៃ​ការ​គេង​​អាច​គ្រប់គ្រង​បាន​។​ ស្រ្តេស​ និង​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ភ្ញាក់​នៅ​ពេល​យប់​ដែរ​។ ​ការ​ថែទាំ​នៅ​ផ្ទះ​ ដើម្បី​តាមដាន​បញ្ហា​នេះ យើង​គប្បី​៖ កំណត់​​បរិមាណ​ទឹក​ដែល​យើង​ផឹក​ប្រចាំ​ថ្ងៃ​ ​​ភាព​ញឹកញាប់​ និង​បរិមាណ​នៃ​ការ​នោម​។ កត់ត្រា​ទម្ងន់​រាងកាយ​របស់​យើង​ជា​ប្រចាំ​​។ ពេល​ណា​​យើង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​? គ្នា​យើង​គួរ​ទាក់ទង​ទៅ​​កាន់​គ្រូពេទ្យ​ ប្រសិនបើ​៖ ភ្ញាក់​​ព្រោះ​ឈឺ​នោម​ញឹកញាប់​ ដែល​​បន្ត​រយៈ​ពេល​ច្រើន​ថ្ងៃ​។ ​ធុញ​ថប់​នឹង​ចំនួន​ដង​នៃ​ការ​នោម​នៅ​ក្នុង​ពេល​យប់​។ ​មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​។​​​​​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ