សុខភាពប្រព័ន្ធទឹកនោម

សុខភាព​ប្រព័ន្ធ​ទឹកនោម - បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​ទឹកនោម​​គ្រប់​គ្នា​មាន ​ជំងឺតម្រងនោម ​បញ្ហា​ប្លោកនោម ​​ក្រួសក្នុងផ្លូវទឹកនោម ​លេចទឹកនោម ​ជំងឺប្រព័ន្ធផ្លូវទឹក​នោម ​និង​​បញ្ហា​ប្រព័ន្ធទឹកនោមផ្សេងទៀត ​ បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធទឹកនោម

ទម្លាប់ខុសឆ្គងទាំង ៧ នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន

តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្រោះ​កាកសំណល់ គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​មូល។ យ៉ាង​ណា​មិញ នៅ​ពេល​ថ្មី​ៗ​នេះ បញ្ហា​តម្រង​នោម​​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ក្មេង​​ដោយ​សារ​តែ​បែបបទ​​រស់នៅ​មិន​ល្អ។ ជាក់ស្តែង ទម្លាប់​មួយ​ចំនួន​ ដែល​យើង​តែងតែ​មើល​រំលង អាច​បំផ្លាញ​សរីរាង្គ​សំខាន់​ៗ ​ដូចជា​តម្រង​នោម​បន្តិច​ម្តង​ៗ។ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​យល់​ដឹង និង​ផ្លាស់ប្ដូរ​ទំលាប់​មិន​ល្អ​ទាំង​នេះ​ភ្លាម​ៗ​ ដើម្បី​ការពារ​ការ​ខូច​តម្រង​នោម​។ ទម្លាប់​ទាំង​៧​ដែល​បំផ្លាញ​តម្រង​នោម ១. កង្វះ​ជាតិ​ទឹក នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នោះ​​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​កើត​ក្រួស​តម្រង​នោម​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដើម្បី​ទ្រទ្រង់​សុខភាព​តម្រង​នោម​ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​ពិសេស​នៅ​រដូវ​ក្តៅ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.​ញ៉ាំ​ប្រៃ​ជ្រុល របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ជ្រុល អាច​បង្កើន​សម្ពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្រោះ​របស់​តម្រង​នោម​ចុះ​ខ្សោយ។ កត្តា​នេះ​ អាច​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម។ ដូច្នេះ​ហើយ យើង​គួរ​តែ​កាត់បន្ថយ​របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ដូចជា​អាហារ​កែច្នៃ និង​អាហារ​សម្រន់​ជាដើម។ ៣. សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​លើស​ឈាម​​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ខូច​តម្រង​នោម ពីព្រោះ​ថា​សម្ពាធ​ឈាម​ខ្ពស់​ ​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ក្នុង​តម្រង​នោម​ និង​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ អ៊ីចឹង​ហើយ យើង​គប្បី​តាមដាន​សម្ពាធ​ឈាម​ជា​ប្រចាំ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ផលវិបាក​នៃ​ជំងឺ​​តម្រង​នោម។ ៤. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល អាច​រំខាន​ដល់​ដំណើរការ​របស់​តម្រង​នោម ​និង​បង្ក​ជា​ជំងឺ​តម្រង​នោម។ ជាតិ​អាល់កុល ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ និង​តម្រង​នោម​ចុះ​ខ្សោយ។ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធទឹកនោម

ជំងឺតម្រងនោម

ស្វែងរក សុខភាពប្រព័ន្ធទឹកនោម

ជំងឺតម្រងនោម

រោគសញ្ញាជំងឺរលាកតម្រងនោមស្រួចស្រាល់ ស្រីៗកើតច្រើនជាងបុរស

បើ​និយាយ​ទាក់​ទង​នឹង​តម្រងនោម​​មាន​តួ​នាទី​សំខាន់ ក្នុង​ការ​ចម្រោះ​ជាតិ​ពុល​នានា​នៅ​ក្នុង​រាង​កាយ​យើង។ ប៉ុន្តែ បើ​ថែ​ទាំ​មិន​ល្អ​ទេ​នោះ វា​ក៏​អាច​កើត​ជំងឺ​ផ្សេងៗ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​តម្រងនោម​ដែរ​ដូច​ជា ឆ្លង​រោគ ឬ​រលាក​តម្រង​នោម រហូត​ឈាន​ដល់​រលាក​ស្រួច​ស្រាវ​ក៏​មាន។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ថា ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាល់ ភាគ​ច្រើន​កើត​លើ​ស្ត្រី​ជាង​បុរស (ក្នុង​ចំណោម​អ្នក​ជំងឺ​ ៥​នាក់ មាន​៤​នាក់​ជា​ស្ត្រី)។ នៅ​ក្នុង​ជីវិត​នៃ​ការ​រស់​នៅ ៣០%នៃ​ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ជំងឺ​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាល់មាន​រោគ​សញ្ញា​ម៉េច​ខ្លះ? អ្នក​ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាល់តែង​ចេញ​សញ្ញា​ខ្លះ​ដូច​ជា៖ - នោម​ទាស់ - នោម​ញឹក ក្រហាយ -​ ក្ដៅ​ខ្លួន​ខ្លាំង - រងា​ញាក់ - ឈឺ​ចង្កេះ - ជា​ញឹកញាប់​មាន​រណ្ដំ​ថ្គាម។ល។ មនុស្ស​ប្រភេទ​ណា​ប្រឈម​នឹង​ជំងឺ​រលាក​តម្រង​នោម​នេះ? - អ្នក​ដែល​មាន​គ្រួស​តម្រងនោម - អ្នក​ជំងឺ​ទឹក​នោម​ផ្អែម - ស្ត្រី​មាន​ផ្ទៃពោះ - ចាស់​ជរា(អាយុ​លើស​ពី​៧០) - អ្នក​ប្ដូរ​តម្រងនោម អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង កើត​រលាក​តម្រង​នោម​ស្រួច​ស្រាល់ ព្យាបាល​យ៉ាង​ម៉េច? ជា​ទូទៅ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ ភាគ​ច្រើន​ត្រូវ​ពឹង​ផ្អែក​លើ​លទ្ធផល​បណ្ដុះ​មេរោគ​ខាងលើ ហើយ​រយៈ​ពេល​នៃ​ការ​ព្យាបាល អាច​ប្រែ​ប្រួល​ពី ២-៤​សប្ដាហ៍ ឬ​អាច​លើស​នេះ។ បើ​អ្នក​ជំងឺ​មាន​បញ្ហា​រលាក​តម្រង​នោម​ស្រួច​ស្រាវ ចាំ​បាច់​ត្រូវ​តែ​សម្រាក​នៅ​មន្ទីរពេទ្យ ដើម្បី​ងាយ​ស្រួល​ដល់​ការ​ព្យាបាល និង​តាម​ដាន​ស្ថានភាព​ជំងឺ។


ជំងឺតម្រងនោម

ចេញរោគសញ្ញាទាំងនេះ តម្រងនោមមានបញ្ហាហើយ

តម្រង​នោម​យើង​ខូច ឬ​ដំណើរ​ការច្រោះជាតិពុល​មិន​ល្អ​ អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន។ តម្រង​នោម​របស់​យើង​ចុះ​ខ្សោយ​នៅ​ពេល​បាត់​បង់​សមត្ថភាព​ច្រោះ​ជាតិ​ពុល​ចេញពី​ឈាម​ហើយ​យើង​អាច​សង្កេត​ដឹង​ថា តម្រង​នោម​មាន​បញ្ហា​​ពេល​ដែល​វា​ចេញ​រោគ​សញ្ញា​មួយចំនួន​ខាង​ក្រោម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា អ្នក​ដែល​មាន​ជំងឺ​ខ្សោយ​តម្រង​នោម អាច​ចេញ​រោគ​សញ្ញា​តិចតួច​ ហើយ​ជួន​កាល វា​អាច​គ្មាន​រោគ​សញ្ញា​ចេញ​ឲ្យ​ដឹង​មុន​ទេ។ នៅ​ពេល​ដែល​តម្រង​នោម​មាន​បញ្ហា​ រោគ​សញ្ញា​ទូទៅ​ដែល​ចេញ​ឲ្យ​ដឹង​មាន​ដូច​ជា៖ – ទឹកនោម​ថយចុះ – ចាល់ជាតិទឹកក្នុងខ្លួន – ហើមអវៈយវៈ – ហត់ អស់កម្លាំង ខ្សោយ – វង្វេងវង្វាន់ – ក្អួតចង្អោរ – ចង្វាក់បេះដូងដើរមិនទៀងទាត់ – អាចកើនឡើងសម្ពាធឈាម ឬចុះ។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ​ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឲ្យ​សន្លប់ ឬ​គ្រោះ​ថ្នាក់​ដល់​ស្លាប់ ដោយសារមានជាតិពុលក្នុងខ្លួនច្រើន។ ដូច​នេះ បើ​សង្ស័យ​ថា កើត​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ត្រូវ​ទៅ​ពិនិត្យ ពិគ្រោះ ​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​វិធី​​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលាដើម្បីកំុឲ្យតម្រងនោមខូច។ អត្ថបទពាក់ព័ន្ធ៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​ អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ […]


ជំងឺតម្រងនោម

ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន

សរីរាង្គខាងក្នុងសុទ្ធតែសំខាន់ និងមានតួនាទីផ្សេងៗគ្នា  ហេតុនេះចាំបាច់ត្រូវគិតគូរពីរបបអាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ ហើយ​ក្នុង​នោះតម្រងនោម ក៏​មិន​ត្រូវ​ភ្លេច​ថែទាំ​ឲ្យ​បាន​ល្អ​ដែរ។ មាន​គ្នា​យើង​មួយ​ចំនួន មាន​ទម្លាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន​ជាមួយ​នឹង​សកម្មភាព​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ​។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ជំនាញជំងឺទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទម្លាប់​ខ្លះៗ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​តម្រង​នោម​របស់​យើង​បាន​ដូចជា៖ ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់៖ ជាធម្មតា តម្រងនោម​មាន​មុខងារ​ចម្រោះជាតិ​ទឹក និង​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង។ កាលណា​យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​តម្រងនោម​ពិបាក​ដំណើរ​ការ ហើយ​មុខ​ងារ​ត្រូវ​ថយចុះ ជាហេតុ​បណ្តាល​ឲ្យ​តម្រងនោម​ឆាប់​ខូច។ អត្ថបទពាក់ព័ន្ធ៖ ​ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់ ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ញ៉ាំ​ទឹក​មាន​ជាតិ​ពុល៖ លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា “ទឹក​មាន​ជាតិ​ពុល​នេះ មាន​ដូចជា ស្រា ឬស្រាថ្នាំ។ អ្នកណា​ដែល​ចង់ញ៉ាំ​ផឹក​ស្រា​ប៉ូវ​កម្លាំង បើ​ញ៉ាំ​ផ្តេសផ្តាស ចុងក្រោយ​អាច​ពុល​តម្រង​នោម ឬខូច​តម្រងនោម​អស់។” ញ៉ាំ​របស់​ផ្តេសផ្តាស៖ ពេល​ខ្លះ យុវវ័យ​ក៏​ប្រឈម​នឹង​ការ​ខូច​តម្រង​នោម​ដែរ ដោយសារ​ញ៉ាំ​អី​ផ្តេសផ្តាស​ដោយ​មិន​ដឹង​ពី​ផល​ប៉ះពាល់​ដល់​តម្រង់នោម។ ឧទាហរណ៍​ដូចជា ការ​ផឹក​កាហ្វេ​ប៉ះចំ​កាហ្វេ​ថ្ម​ពិល ហើយ​ចេះ​តែ​ញ៉ាំ​យូរៗទៅ អាច​ធ្វើ​ឲ្យ​ខូច​តម្រងនោម​បាន។ ប្រើ​ប្រាស់​ថ្នាំ​ទាក់​ទង​នឹង​សម្រស់៖ ទាក់​ទង​នឹង​ទម្លាប់​នេះ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ថា ” ការ​ប្រើ​ឡេ​លាប​ខ្លួន ឬ​ញ៉ាំ​ថ្នាំ​ដែល​ទាក់​ទង​នឹង​សម្រស់ ឬ​ទាក់​ទង​សុខភាព​អ្វី​មួយ​ជា​ប្រចាំ ក៏​អាច​ប៉ះពាល់​ដល់​តម្រងនោម​ដែរ ព្រោះ​ពពួក​ថ្នាំ​អស់់​ហ្នឹង ​ខ្លះត្រូវ​ការ​ចម្រោះចេញ​តាម​តម្រងនោម។ “ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ លើស​ឈាម ​និង​ជំងឺតម្រង​នោម មាន​អី​ពាក់​ព័ន្ធ​គ្នា? អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ? ​ចូលចិត្តញ៉ាំ​ ៣ […]


ជំងឺតម្រងនោម

ការពារ ប្រសើរជាងព្យាបាល! សញ្ញា៤យ៉ាង គួរដឹងពីក្រួសក្នុងតម្រងនោម

ក្រួស​ក្នុង​តម្រង​នោម​ បង្ក​ឡើង​ដោយ​សារ​ធាតុ​គីមី​ជា​ច្រើន​ ប្រមូល​ផ្តុំ​គ្នា​ ហើយ​ក្លាយ​ជា​ដុំ​ក្រួស​តូច​ៗ​ស្ថិត​នៅ​ក្នុង​តម្រង​នោម​។ អាការៈ​នៃ​ជំងឺ​នេះ កម្រ​ធ្វើ​ទុក្ខ​ភ្លាម​ៗ​ណាស់​​ រហូត​ដល់​គ្រាប់​ក្រួស​ធ្លាក់ បង្ក​ឱ្យ​ឈឺ​ចុក​ខ្លាំង​ ទើប​ដឹង​។ ដូច​នេះ ការ​កត់​សម្គាល់​ពី​សញ្ញា​ដែល​អាច​កើត​មាន​ បញ្ហា​នេះ​ជា​រឿង​សំខាន់​គួរ​គប្បី​ស្វែង​យល់​។ ១. ឈឺ​ចុក​ បើអ្នក​មាន​អារម្មណ៍ថា​​ឈឺ​ចុក​​ខ្លាំង​ត្រង់​ពោះ ខ្នង ឬ​​ក្រលៀន​ នេះ​ជា​សញ្ញា​បង្ហាញ​ថា​គ្រាប់​ក្រួស​ចាប់​ផ្តើម​ធ្លាក់​ និង​ជាប់​ក្នុង​បំពង់​នោម បង្ក​ជា​ការ​ឈឺ​ចាប់​ក្នុង​តម្រង​នោម​។ ពេល​គ្រាប់​ក្រួស​ធ្លាក់​ ការ​ចុក​ចាប់​ អាច​​ដឹង​​ពី​ផ្នែក​ខាង​​ខ្នង​ រហូត​ដល់​ក្រលៀន​។ ២. ទឹក​នោម​ប្រែ​ពណ៌​ មាន​ករណី​មួយ​ចំនួន​ នៃ​ការ​ប្រែ​ពណ៌​ទឹក​នោម ដែល​អាច​ជា​បញ្ហា​នៃ​ក្រួស​ក្នុង​តម្រង​នោម​ ដូចជា ការ​ឈឺ​ចុក​ចាប់​នៅ​ពេល​នោម​ (ដោយ​សារ​គ្រាប់​ក្រួស​ធ្លាក់​ដល់​ប្លោក​នោម) ការថមថយ​បរិមាណ​ទឹក​នោម​ (ដោយ​សារ​គ្រាប់​ក្រួស​ជាប់​ស្ទះ​​ក្នុង​​បំពង់​នោម) និង​ទឹក​នោម​មាន​លាយ​ឡំ​ឈាម​មក​ជា​មួយ​ ឬ​ទឹក​នោម​មាន​​ធុំ​ក្លិន​ខ្លាំង​ (​គ្រាប់​ក្រួស​នៅ​ក្នុង​បំពង់​នោម)។ ៣. គ្រុន​រងា កម្តៅ​ក្នុង​ខ្លួន​​ឡើង​ខ្លាំង​មិន​ធ្លាប់​កើត​មាន​​ ក៏​អាច​​ជា​សញ្ញា​​​ថា​មាន​បញ្ហា​ក្នុង​​ប្រព័ន្ធ​នោម​ ឬ​តម្រង​នោម​អ្នក​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម មិនចង់កើតក្រួសក្នុងតម្រងនោម គួរយល់របៀបបង្ការទាំងនេះ ៤. ខ្សោយ អស់​កម្លាំង​ល្ហិត​ល្ហៃ និង​រក​ក្អួត មុខ​ងារ​តម្រង​នោម​ខ្សោយ​​ទៅ​ៗ​​នៅ​ពេល​ មាន​វត្ត​មាន​ក្រួស​ក្នុង​នោះ។ ដោយ​មូល​ហេតុ​​នេះ សារធាតុ​ពុល​អាច​ទៅ​​កើត​លើ​រាង​កាយ​ ដែល​មាន​ឥទ្ធិពល​លើ​អារម្មណ៍​អ្នក​ផង​ដែរ​។ អ្នក​អាច​មាន​អាការៈ​អស់​កម្លាំង​ល្ហិត​ល្ហៃ ឈឺ​ចុក​ខ្លាំង ដោយ​សារ​បញ្ហា​ក្រួស​ក្នុង​តម្រង​នោម​នេះ៕ ​​​​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ជំងឺតម្រងនោម

ក្នុងអ្នកជំងឺ៥នាក់ មានស្រីៗ៤នាក់ រលាកតម្រងនោមស្រួចស្រាវ មកអីទៅ?

ជំងឺ​រលាក​តម្រង​នោម​ស្រួចស្រាវ ភាគ​ច្រើន​កើត​លើ​ស្ត្រី​ជាង​បុរស ហើយ​ក្នុង​ចំណោម​អ្នក​ជំងឺ​៥​នាក់ មាន ​៤​នាក់​ជា​ស្ត្រី នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​រលាក​តម្រង​នោម​ស្រួចស្រាវ មាន​ដូច​ជា អ្នក​​មាន​ក្រួស​តម្រង​នោម អ្នក​ជំងឺ​ទឹកនោម​ផ្អែម ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ប្តូរ​តម្រង​នោម ហើយ​ក្នុង​មួយ​ជីវិត​នៃ​ការ​រស់​នៅ ៣០% នៃ​ស្ត្រី​អាច​ប្រឈម​មុខ​នឹ​ងជំងឺ​នេះ។ ១. រោគ​សញ្ញា​ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវ – នោម​ទាស់ – នោម​ញឹក – នោម​ក្រហាយ – ក្តៅ​ខ្លួន​ខ្លាំង – រងា​ញាក់ – រណ្តំ​ថ្គាម – ឈឺ​ចង្កេះ (ភាគច្រើនឈឺតែម្ខាង)។ ២. មូលហេតុ​នាំ​ឲ្យ​មាន​ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវ ជា​ធម្មតា​បាក់តេរី​រស់នៅ​លើ​ស្បែក និង​ពោះវៀន​របស់​យើង ហើយ​វា​មិន​បង្ក​បញ្ហា​នោះ​ទេ។ ប៉ុន្តែ​បើ​បាក់​តេរី​ទាំង​នោះ​ចូល​ទៅ​ក្នុង​បង្ហួរនោម​ដែល​ជា​បំពង់​បញ្ចេញ​ទឹក​នោម​ចេញ​ពី​រាងកាយ​យើង ហើយ​នៅ​ត្រឹម​ប្លោក​នោម បង្ក​ទៅ​ជា​រលាក​តម្រង​នោម​ស្រួច​ស្រាវ។ ក្នុង​នោះ​មូលហេតុ​នាំ​ឲ្យ​មាន​ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវមាន៖ – សារធាតុគីមី​នៅ​ក្នុង​ផលិតផល​សម្អាត​ខ្លួន ដូចជា​ទឹក​សាប៊ូ ឬ​សាប៊ូ​ដុំ – កា​រព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី – ផល​ប៉ះពាល់​ពី​ការ​វះកាត់​ប្លោកនោម ឬ​បំពង់​បង្ហួរ​នោម – ការ​ថត​កាំ​រស្មី​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​នៅ​ជុំវិញ​អាង​ត្រគាក​។ អត្ថបទពាក់ព័ន្ធ៖ វិធីងាយៗ អាចថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ មានបញ្ហាតម្រងនោម មិនចង់ឲ្យកាន់តែធ្ងន់ធ្ងរ ប្រយ័ត្នអាហារទាំងនេះ! ៣. វិធីបង្ការជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវ ជំងឺ​​រលាក​តម្រង​នោម​​ស្រួច​​ស្រាវ មិន​មាន​អ្វី​បង្ការ​ជាក់​លាក់១០០% នោះ​ទេ ប៉ុន្តែ​គ្រូពេទ្យ​នឹងណែនាំ​នូវ​ដំបូន្មាន​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – ចៀស​វាង​ការ​ប្រើ​សាប៊ូទឹក ឬ​សាប៊ូ​ក្រអូប យក​មក​លាង​សម្អាត​ទ្វារមាស – កុំ​ប្រើ​ម្សៅ ឬ​ស្ព្រៃ​ក្រអូប​មក​បាញ់​ទ្វារមាស – កុំ​ទប់​នោម – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន – នោម​ពេល​រួមភេទ​រួច – ចំពោះ​ស្រ្តី​ត្រូវ​លាង​សម្អាត​ពី​មុខ​ទៅ​ក្រោយ […]


ជំងឺតម្រងនោម

លើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់ អាចមកពីទម្លាប់ញ៉ាំបែបនេះ!

ជំងឺ​រលាក​សន្លាក់​មាន​ច្រើន​សណ្ឋាន ប៉ុន្តែ​ជំងឺ​រលាក​សន្លាក់​មួយ​ដែល​គេ​តែង​ជួប​ប្រទះ​ញឹក​ញាប់ គឺ​ជា​ជំងឺ​មួយ​ដែល​កើត​ឡើង​ដោយ​សារ​ការ​លើស​អាស៊ីដ​អ៊ុយរិចក្នុង​ឈាម នេះ​បើ​តាម​ការ​បកស្រាយ​នៅ​ហ្វេស​ប៊ុក​ផេក​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ មាន​កត្តា​ប្រឈមសំខាន់​២ ទាក់​ទង​នឹង​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​យើង ដែល​ឈាន​លើស​​អាស៊ីដ​​អ៊ុយរិច​ក្នុង​​ឈាម នោះ​គឺញ៉ាំ​ច្រើន​លើស​កម្រិត ពិសេស​ការ​ញ៉ាំ​សាច់ និង​គ្រឿង​សមុទ្រ។ [embed-health-tool-bmi] ១. កត្តា​ប្រឈម​នាំ​ឲ្យ​លើស​អាស៊ីដអ៊ុយរិច ភាគ​​ច្រើន​​ជំងឺ​​លើស​ជាតិ​អាស៊ីដ​អ៊ុយរិច​កើត​លើ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ពី៣០-៤៥ឆ្នាំ រីឯ​មនុស្ស​ស្រី​ច្រើន​កើត​ក្រោយ​អាយុ​៥៥ឆ្នាំ។ ក្រៅពីការញ៉ាំច្រើន ពិសេសពពួកសាច់ និងគ្រឿងសមុទ្រ និងមានកត្តារួមផ្សំផ្សេងទៀតដែលនាំឲ្យមានជំងឺលើសជាតិអាស៊ីដអ៊ុយរិច។ – លើស​ទម្ងន់ – មានជំងឺលើសឈាម – ឈឺតម្រងនោម – ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត – ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. រោគ​សញ្ញា​ជំងឺ​លើស​អាស៊ីដ​អ៊ុយរិច – នៅ​លើ​ស្បែក និង​សន្លាក់ មាន​លេច​ចេញ​ជា​ដុំពកៗ – នៅ​តម្រង​នោម ឃើញ​មាន​ជា​ក្រួស​តម្រង​នោម – ហើមសន្លាក់ ក្តៅ ឡើងក្រហម និង​ឈឺចាប់​ខ្លាំង ពិបាក​ទ្រាំ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ៣. ផល​ប៉ះពាល់​នៃ​ជំងឺ​លើស​អាស៊ីដអ៊ុយរិច កាលណា​លើស​ជាតិ​អាស៊ីដ​អ៊ុយរិច ធ្វើ​ឲ្យ​ឈឺ​សន្លាក់​ដៃ […]


ជំងឺតម្រងនោម

វិធីងាយៗ អាចថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ

តម្រង​នោម គឺជា​សរីរាង្គ​សំខាន់​បំផុត​របស់​មនុស្ស​ម្នាក់​ៗ ដូចនេះ​ហើយ​យើងត្រូវ​ថែរក្សា​វា​ឲ្យ​បាន​ល្អ​ដូច​សរីរាង្គ​ដទៃ​ទៀត​ដែរ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធី​គុណ នឹងឲ្យ​ដំបូន្មាន​មួយ​ចំនួន​ដែល​អាច​ជួយ​ការពារ​តម្រង​នោម​មិន​ឲ្យ​ខូច។ លោក​​វេជ្ជបណ្ឌិត​បាន​លើក​ឡើងថា ​បញ្ហា​ខូច​តម្រង​នោម​អាច​មកពី​មូលហេតុ២ យ៉ាង ទី១ មកពី​មេរោគ​ និង​ទី២ មិនមែន​មេរោគ។ មូលហេតុ​មកពី​មេរោគ គឺ​ជាមេរោគ​ក្នុង​ខ្លួន​ផ្សេង​ៗ ឬ​មេរោគ​មកពី​ខាងក្រៅ ទៅ​បង្ករោគ ធ្វើឲ្យរលាក ​ឬប៉ះពាល់តម្រង​នោម។ ចំណែក​មូលហេតុ​ដែល​បណ្ដាល​បញ្ហា​ខូច​តម្រង​នោម​ផ្សេង​ទៀត គឺ​ដោយសារជំងឺ​ទឹកនោម​ផ្អែម លើស​ឈាម ញ៉ាំ​អាហារ​ផ្ដេសផ្ដាស ជាពិសេសអាហារមានជាតិប្រៃពេក ឬ​ផឹក​ស្រា​ជាដើម។ ម្ចាស់​សេវាកម្មថែទាំមនុស្សចាស់តាមផ្ទះ រូបនេះ​បាន​បន្ត​ទៀត​ថា បញ្ហា​នេះ​កើត​លើ​មនុស្ស​គ្រប់​វ័យ មិនមែន​តែ​ចាស់​ៗ​ឡើយ ក្មេង​ៗ​ឥឡូវ​ក៏​សម្បូរ​ច្រើន​ដែរ។ ចំពោះ​រោគសញ្ញា​ដែល​បញ្ជាក់​ថា​ យើងរលាកតម្រង​នោម គឺក្ដៅ​ខ្លួន ខ្លួនឡើង​ហើម​ ព្រោះ​ក្នុង​ខ្លួន​ចាល់​ជាតិ​ទឹក មិន​សូវ​នោម ទឹកនោមតិច  ហើយ​នោម​មក​មាន​ឈាម/ខ្ទុះ ឬ​ល្អក់កករ។ ប្រសិនបើ​ពិនិត្យ​ឈាម​ គឺ​ឃើញ​ជាតិក្រេអាល់ទីនីន​ឡើង​ខ្ពស់។ ចំណែក​ខាងក្រោម​នេះ​ គឺជា​វិធី​ថែរក្សា​តម្រង​នោមឲ្យ​មាន​សុខភាព៖ ១- កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ ឬ​ផ្អែម​ពេក ២- កុំ​ញ៉ាំ​ផលិតផល​មាន​ជាតិ​គីមី ៣- កុំ​ផឹក​ស្រា ៤- កុំ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ព្រោះ​មាន​ជាតិ​ស្ករ ជាតិ​តូរីន ៥- ខិតខំ​ផឹក​ទឹក​ឲ្យ​បាន​ច្រើនយ៉ាងហោចណាស់បាន ២-៣ លីត្រ​/​ថ្ងៃ ៦- កុំ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ពេក ៧- ហាត់ប្រាណ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួនជាប្រចាំ។ អត្ថបទពាក់ព័ន្ធ៖ ធ្លាប់ទេ? សូម្បីងើបពីកៅអី […]


ជំងឺតម្រងនោម

មានតម្រងនោមតែម្ខាង អាចមានសុខភាពល្អដូចមនុស្សធម្មតាអត់?

និយាយ​រឿង​តម្រង​នោម និង​ក្រលៀន យើង​ហាក់​មាន​ការ​ភាន់ច្រឡំ​បន្តិច ដោយ​​ធម្មតា​យើងនិយម​ប្រើ​ពាក្យ​ដូរ​ក្រលៀន ខូច​ក្រលៀន ​មាន​ក្រលៀន​តែ​​ម្ខាង ដែល​ពាក្យ​ទាំង​នេះ គឺ​សំ​ដៅ​លើ​តម្រង​នោម​យើង​។ តម្រង​នោម​យើង​ម្នាក់ៗ នៅ​មាន​ ២ ចុះ​បើ​មាន​តែ​ម្ខាង ​ឬ​ខូច​ម្ខាង​ មាន​បញ្ហា​អី​កើត​ឡើង​អត់? “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​មូល​ហេតុ ក៏ដូច​ជា​ផល​ប៉ះពាល់ក្នុង​អត្ថបទ​នេះ។ ១- អ្វី​ទៅ​ជា​តម្រង​នោម? តម្រង​នោម ​មាន​តួនាទី​សំខាន់​ណាស់​ចំពោះ​​ខ្លួន​យើង​ម្នាក់ៗ ព្រោះ​តម្រង​នោម​ មាន​មុខ​ងារ​សំខាន់​ៗ​ជា​ច្រើន​ សម្រាប់​ទ្រ​ទ្រង់​រាង​កាយ ដូច​នេះ​ បើ​មិន​មាន​តម្រង​នោម​ទេ យើង​ក៏​​មិន​អាច​រស់​បាន​ដែរ ខណៈ​​តួនាទី​​សំខាន់​ៗ​របស់​តម្រង​នោម​ មាន៖ – ផលិត​អ័រម៉ូន​សម្រាប់​ទ្រ​ទ្រង់​ឲ្យ​ឆ្អឹង​រឹង​មាំ – រក្សា​តុល្យភាព​សម្ពាធ​ឈាម – ច្រោះ​កាក​សំណល់ និង​ទឹក​ដែល​លើស ​​ចេញ​ពី​ក្នុង​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ចុះ​អ្វី​ជា​បញ្ហា​មាន​តម្រង​នោម​តែ​​ម្ខាង? ជា​ទូ​ទៅ​យើង​គ្រប់​គ្នា​កើត​មក​មាន​តម្រង​នោម​មួយ​គូមក​​ជាមួយ។ ប៉ុន្តែ​មាន​គ្នា​យើង​មួយ​ចំនួន​ មាន​តម្រង​នោម​តែ​មួយ​ចំហៀង ឬ​តម្រង​នោម​ធ្វើ​ការ​បាន​តែ​ម្ខាងប៉ុណ្ណោះ។ បញ្ហា​នេះ​ហើយ​​គេ​ហៅ​ថា តម្រង​នោម​ម្ខាង ជា​ភាសា​បច្ចេក​ទេស Solitary Kidney។ ៣- មូល​ហេតុធ្វើឲ្យមានតម្រង​នោម​ម្ខាង តម្រង​នោម​ម្ខាង ឬ Solitary Kidney អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន​ដូច​ជា៖ – បញ្ហា​ពី​កំណើត៖ កូន​ក្មេង​កើត​មក​នឹង​មាន​តម្រង​នោម​តែ​មួយ​ចំហៀង​ហៅ​ថា […]


បញ្ហាប្លោកនោម

Urethral Stricture (ត្បៀតបំពង់បង្ហូរទឹកនោម)

និយមន័យ១- អ្វីជាការ​ត្បៀតបំពង់បង្ហូរទឹកនោម? បំពង់​បង្ហូរ​ទឹកនោម ​គឺ​ជា​បំពង់​​នាំ​ទឹក​នោម​ចេញ​ពី​ប្លោក​នោម​ទៅ​ក្រៅ​រាង​កាយ។ ធម្មតា​បំពង់​បង្ហូរ​ទឹក​នោម​ មាន​ទំហំ​ល្មម​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​ទឹក​នោម​ហូរ​ដោយ​សេរី។ នៅ​ពេល​​បំពង់​រួម​តូច​ នឹង​ត្បៀត​ដល់​លំហូរ​​ទឹក​នោម ហើយ​​ត្រូវ​គេ​ស្គាល់​ថា​ជាបញ្ហា​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម ​ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Urethral Stricture។ ២- ត្បៀត​បំពង់​បង្ហូរ​ទឹកនោម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម  ឬ Urethral Stricture ​ជា​ស្ថាន​ភាព​ជំងឺ​​ច្រើន​កើត​លើ​ប្រុសៗ ហើយ​ការ​ត្បៀត​ អាច​កើត​មាន​កម្រ​ពី​កំណើត (Congenital) និង​លើ​ស្រីៗ។ បើ​មាន​សំ​ណួរ​ពាក់​ព័ន្ធ​បញ្ហា​នេះ ​គួរពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។ រោគ​សញ្ញា​៣- រោគសញ្ញាត្បៀត​បំពង់​បង្ហូរ​ទឹក​នោម រោគ​សញ្ញា​ជា​ទូ​ទៅ​ពាក់​ព័ន្ធ​បញ្ហា​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម មាន​ដូច​ជា៖ – មាន​ឈាម​នៅ​ក្នុង​ទឹក​កាម – មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​បង្ហួរ​ទឹក​នោម – ទឹក​នោម​មាន​ឈាម ឬ​ពណ៌​ខ្មៅ – រាន់​នោម​ខ្លាំង និង​ឈឺ​នោម​ញឹក​ញាប់ – មិន​អាច​នោម​ឲ្យ​អស់​បាន (ស្ទះ​ទឹក​នោម) – នោម​ឈឺ ឬ​ពិបាក​នោម – បាត់​បង់​ការ​គ្រប់​គ្រង​ប្លោក​នោម – នោម​កាន់​តែ​ញឹក​ញាប់ ឬ​បន្ទាន់​ខ្លាំង – ឈឺ​នៅ​ផ្នែក​ខាង​ក្រោម​ពោះ និង​នៅ​តំបន់​អាង​ត្រគាក – ទឹក​នោម​ចេញ​យឺត​ៗ (អាច​កើត​ឡើង​ភ្លាម​ៗ ឬ​បន្តិច​ម្តង​ៗ) ឬ​ការ​បាញ់​នៃ​ទឹក​នោម – ហើម​លិង្គ។ នៅ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ។ បើ​មាន​សំ​ណួរ​រ​ទាក់​ទង​នឹង​រោគ​សញ្ញា​ខាង​លើ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។ មូល​ហេតុបង្ក៤- មូលហេតុបង្ក​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម​មាន​អ្វី​ខ្លះ? ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម ​ជា​ការស្ទះ​នៃ​បំពង់​បង្ហូរ​ទឹក​នោម ធម្មតា​កើត​ដោយ​សារ​ការ​រលាក​ ឬ​មាន​ស្នាម​សន្លាក់​នៃ​ជាលិកា បង្ក​ដោយ​​កត្តា​ជា​ច្រើន។ ក្មេង​ប្រុស​ធ្លាប់​​​វះ​កាត់កែ​សម្រួល​បំពង់​បង្ហូរ​ទឹក​នោម​ដែល​លូត​លាស់​មិន​​ល្អ ( Hypospadias) និងប្រុសៗ​ធ្លាប់​ទទួល​ការ​ផ្សាំ​លិង្គ​ […]


ជំងឺតម្រងនោម

Renal Colic (បញ្ហាចុកតម្រងនោម)

និយមន័យ១- អ្វីជាបញ្ហា​ចុកតម្រងនោម? ចុក​តម្រង​នោម​ ជា​ប្រភេទ​នៃអា​ការៈ​ឈឺ​ចាប់ ពេល​យើង​​មាន​ដុំក្រួស​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​​ផ្លូវ​ទឹក​នោម។ ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ ​មាន ​តម្រង​នោម បំពង់​បង្ហួរ​ទឹក​នោម​ផ្នែក​ខាង​លើ ប្លោក​នោម និងបំពង់​បង្ហួរ​នោម​ផ្នែក​ខាង​ក្រោម។ យើង​ក៏​​អាច​មាន​ក្រួសនៅ​កន្លែង​ផ្សេង​ៗ​ទៀត ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ ហើយ​កើត​ឡើង​ដោយ​សារ​ការ​ប្រមូល​ផ្តុំសារ​ធាតុ​រ៉ែ​ ដូច​ជា ​ជាតិ​កាល់​ស្យូម និង​អាស៊ីដអ៊ុយ​រិច​ ក្នុង​ទឹក​នោម ​បង្កើត​បាន​ជា​ដុំ​គ្រី​ស្តាល់​ដ៏​រឹង។ ដុំ​ក្រួស​ អាច​មាន​ទំ​ហំ​តូច​ដូច​គ្រាប់​ខ្សាច់ ឬ​ធំ​ដូច​បាល់​កូនសម្រាប់​កីឡាវាយ​កូន​ហ្គោល ហើយ​នៅ​ពេល​ក្រួស​រីក​ធំ​ខ្លាំង ​យើង​មាន​​ជំងឺ ​​អាចនឹង​​ឈឺ​ចាប់កាន់​តែ​​ខ្លាំងដូច​គ្នា។ ២- បញ្ហា​ចុកតម្រងនោមកើត​ឡើង​ញឹក​ញាប់​ដែរទេ? បញ្ហា​ចុកតម្រងនោមដោយ​សារ​ក្រួស កើត​ឡើង​ញឹក​ញាប់​ណាស់ ដោយ​ប្រុសៗ​ប្រមាណ ១២% ​និងស្រីៗ ៦% ​អាច​មាន​ក្រួស​ក្នុង​តម្រងនោម​មួយ​ដង ឬ​ច្រើន​ដង​ក្នុង​មួយ​ជីវិត។ អត្រា​កើត​​ជំងឺក្រួសក្នុង​តម្រងនោម កើន​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​នៃ​របប​អាហារ និង​ទម្លាប់​រស់​នៅ។ រោគ​សញ្ញា​៣- រោគសញ្ញាចុកតម្រង​នោម រោគ​សញ្ញា​ចុកតម្រង​នោម គឺ​​ខុស​ៗ​គ្នា អាស្រ័យ​ទៅ​លើ​ទំហំ និង​ទីតាំង​ដុំ​ក្រួស​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម។ ក្រួស​តូច​ៗ​មួយ​ចំនួន​ អាច​បណ្តាលឲ្យ​​មានការចុកចាប់តិច​តួច ហើយ​អាច​ធ្លាក់​មក​ក្រៅ​តាម​ទឹក​នោម ទាំង​យើង​មិន​បាន​ចាប់​អារម្មណ៍។ ដុំ​ក្រួស​មាន​ទំហំ​ធំ ​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ពិសេស​នៅ​ពេល​ជាប់​គាំង និង​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម ​ដូច​ជា​ កន្លែង​ជួប​គ្នា​រវាង​តម្រង​នោម ប្លោក​នោម ឬ​បំពង់​បង្ហូរ​ទឹក​នោមផ្នែក​ខាង​លើ ដែល​ជា​បំពង់​ទឹក​នោម​ ឆ្លង​កាត់​ពី​តម្រង​នោម​ ទៅ​ប្លោក​នោម ។ អាការៈ​​ចុកដោយ​សារ​ក្រួស គឺ​ឈឺ​ចាប់​នៅ​ផ្នែក​ចំហៀង​ នៅ​ចន្លោះ​រវាង​ឆ្អឹង​ជំនីរ និង​ឆ្អឹង​ត្រគាក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ