សុខភាពប្រព័ន្ធទឹកនោម

សុខភាព​ប្រព័ន្ធ​ទឹកនោម - បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​ទឹកនោម​​គ្រប់​គ្នា​មាន ​ជំងឺតម្រងនោម ​បញ្ហា​ប្លោកនោម ​​ក្រួសក្នុងផ្លូវទឹកនោម ​លេចទឹកនោម ​ជំងឺប្រព័ន្ធផ្លូវទឹក​នោម ​និង​​បញ្ហា​ប្រព័ន្ធទឹកនោមផ្សេងទៀត ​ បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធទឹកនោម

ទម្លាប់ខុសឆ្គងទាំង ៧ នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន

តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្រោះ​កាកសំណល់ គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​មូល។ យ៉ាង​ណា​មិញ នៅ​ពេល​ថ្មី​ៗ​នេះ បញ្ហា​តម្រង​នោម​​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ក្មេង​​ដោយ​សារ​តែ​បែបបទ​​រស់នៅ​មិន​ល្អ។ ជាក់ស្តែង ទម្លាប់​មួយ​ចំនួន​ ដែល​យើង​តែងតែ​មើល​រំលង អាច​បំផ្លាញ​សរីរាង្គ​សំខាន់​ៗ ​ដូចជា​តម្រង​នោម​បន្តិច​ម្តង​ៗ។ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​យល់​ដឹង និង​ផ្លាស់ប្ដូរ​ទំលាប់​មិន​ល្អ​ទាំង​នេះ​ភ្លាម​ៗ​ ដើម្បី​ការពារ​ការ​ខូច​តម្រង​នោម​។ ទម្លាប់​ទាំង​៧​ដែល​បំផ្លាញ​តម្រង​នោម ១. កង្វះ​ជាតិ​ទឹក នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នោះ​​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​កើត​ក្រួស​តម្រង​នោម​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដើម្បី​ទ្រទ្រង់​សុខភាព​តម្រង​នោម​ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​ពិសេស​នៅ​រដូវ​ក្តៅ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.​ញ៉ាំ​ប្រៃ​ជ្រុល របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ជ្រុល អាច​បង្កើន​សម្ពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្រោះ​របស់​តម្រង​នោម​ចុះ​ខ្សោយ។ កត្តា​នេះ​ អាច​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម។ ដូច្នេះ​ហើយ យើង​គួរ​តែ​កាត់បន្ថយ​របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ដូចជា​អាហារ​កែច្នៃ និង​អាហារ​សម្រន់​ជាដើម។ ៣. សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​លើស​ឈាម​​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ខូច​តម្រង​នោម ពីព្រោះ​ថា​សម្ពាធ​ឈាម​ខ្ពស់​ ​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ក្នុង​តម្រង​នោម​ និង​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ អ៊ីចឹង​ហើយ យើង​គប្បី​តាមដាន​សម្ពាធ​ឈាម​ជា​ប្រចាំ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ផលវិបាក​នៃ​ជំងឺ​​តម្រង​នោម។ ៤. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល អាច​រំខាន​ដល់​ដំណើរការ​របស់​តម្រង​នោម ​និង​បង្ក​ជា​ជំងឺ​តម្រង​នោម។ ជាតិ​អាល់កុល ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ និង​តម្រង​នោម​ចុះ​ខ្សោយ។ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធទឹកនោម

ជំងឺតម្រងនោម

ស្វែងរក សុខភាពប្រព័ន្ធទឹកនោម

ក្រួសក្នុងផ្លូវទឹកនោម

បែកញើសច្រើន ខ្វះជាតិទឹក ប្រឈមក្រួសក្នុងតម្រងនោមខ្ពស់

គ្នា​យើង​ពិតជា​ដឹង​ហើយ​ថា​ការ​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​ពិត​ជា​សំខាន់​ណាស់​សម្រាប់​សុខភាព​ទូទៅ​។​ ដូច​គ្នា​ដែរ បើ​យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​​ខ្វះ​ជាតិ​ទឹក​ ហើយ​ការ​ខ្វះ​ជាតិ​ទឹក​នេះ​ជា​មូល​ហេតុ​​មួយ​ធ្វើ​​មនុស្ស​យើង​ប្រឈម​នឹង​កើត​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​ខ្ពស់។​ ​១. អ្វី​ជា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម?​ ទឹក​នោម​មាន​ផ្ទុក​រ៉ែ​រលាយ និង​អំបិល ហើយ​ពេល​​ទឹក​នោម​​​មាន​បរិមាណ​​​រ៉ែ និង​អំបិល​ខ្ពស់​​អាច​ក​ជា​ក្រួស​បាន​។ ក្រួស​ក្នុង​តម្រង​នោម​អាច​ចាប់​ផ្ដើម​ពី​ទំហំ​តូច​ៗ ហើយ​អាច​លូត​លាស់​ជា​ទំ​ហំ​ធំ ដែល​​​ថែម​ទាំង​អាច​ក​ពេញ​នៅ​ក្នុង​តម្រង​នោម​ផង​។ ក្រួស​ក្នុង​តម្រង​នោម​ខ្លះ​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ។ ពេល​ខ្លះ​ក្រួស​ក្នុង​តម្រង​​នោម​អាច​ធ្វើ​ដំណើរ​តាម​​បំពង់​ទឹក​នោម ហើយ​បើ​ក្រួស​ទៅ​ដល់​ប្លោក​នោម​វា​អាច​ចេញ​មក​ក្រៅ​តាម​ទឹក​នោម​។ បើ​សិន​ជា​ក្រួស​ជាប់​នៅ​បំពង់​ទឹក​នោម វា​នឹង​រារាំង​ដល់​លំហូរ​ទឹក​នោម​ចេញ​ពី​តម្រង​នោម និង​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ​បញ្ហា​ក្រួស​ក្នុង​តម្រង​នោម​ខ្លះ​ អ្នក​ជំងឺ​គ្រាន់​តែ​ត្រូវ​ការ​ការ​លេប​ថ្នាំ​ និង​ផឹក​ទឹក​ឲ្យ​គ្រប់​គ្រាន់​ដើម្បី​បញ្ចេញ​ក្រួស​ទាំង​នោះ​មក​ក្រៅ ប៉ុន្តែ​បើ​ក្រួស​បាន​តោង​ជាប់​នៅ​នឹង​បំពង់​ទឹក​នោម បូក​រួម​ទាំង​មាន​ការ​ឆ្លង​រោគ ឬ​ផលវិបាក​ផ្សេង​ៗ​ទៀត​ផង នោះ​ការ​ព្យាបាល​ដោយ​វះ​កាត់​នឹង​ត្រូវ​ធ្វើ​ឡើង​។ ២. កង្វះ​ជាតិ​ទឹក និង​ក្រួស​ក្នុង​តម្រង​នោម​​​ ការ​មិន​ផឹក​ទឹក​បាន​គ្រប់គ្រាន់​​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្ពស់​ក្នុង​ការ​កើតជំងឺ​ក្រួស​ក្នុង​តម្រង​នោម​។ មនុស្ស​រស់​នៅ​តំបន់​មាន​អាកាសធាតុ​ក្ដៅ ឬ​អ្នក​បែក​ញើស​ច្រើន ក៏​អាច​ប្រឈម​នឹង​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​ខ្ពស់​ដែរ​។ ការ​បាត់​បង់​ជាតិ​ទឹក​ច្រើន អាច​បណ្ដាល​ឲ្យ​រាង​កាយ​មាន​បញ្ហា​ខ្វះ​​ជាតិ​ទឹក​។ ជាតិ​ទឹក​តិច​តួច​អាច​ធ្វើ​ការ​រំលាយ​អំបិល​ក្នុង​ទឹក​នោម​តិច​ដែរ​។ ការ​ផឹក​ទឹក​បាន​ច្រើន​គ្រប់​គ្រាន់ អាច​ជួយ​បន្ថែម​ជាតិទឹក​ និង​អាច​រំលាយ​អំបិល​ក្នុង​ទឹក​នោម។ ការ​ធ្វើ​ដូច​នេះ នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ក្រួស​ក្នុង​តម្រង​នោម​។ តាម​ការ​ណែ​នាំ​មនុស្ស​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ប្រាំ​បី​កែវ​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​ មនុស្ស​ខ្លះ​អាច​ផឹក​តិច​ជាង​នេះ ឬ​ច្រើនជាង​នេះ​អាស្រ័យ​លើ​​រាងកាយ និង​ភាព​ស្រេក​ទឹក​ដែល​អ្នក​ទាំង​នោះ​មាន​។​ មនុស្ស​យើង​អាច​ទទួល​បាន​ជាតិ​ទឹក​តាម​រយៈ​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​ភេសជ្ជៈ​មួយ​ចំនួន​ផ្សេង​ទៀត ក្រៅ​តែ​ពី​ការ​ផឹក​​ទឹក​។ ៣. រោគ​សញ្ញា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​ ​​​ក្រួស​ក្នុង​តម្រង​នោម​ជា​ទូទៅ​មិន​បញ្ចេញ​រោគ​សញ្ញា​ទេ​ លុះ​ណា​តែ​វា​បាន​រំកិល​ទៅ​ដល់​តម្រង​នោម ឬ​ក៏​ឆ្លង​កាត់​បំពង់​ទឹក​នោម។ រោគ​សញ្ញា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​មាន​ដូច​ជា៖​ ឈឺ​ខ្លាំង​នៅ​ចំហៀង​ និង​ផ្នែក​ខាងក្រោយ​ ក្រោម​ឆ្អឹង​ជំនីរ ឈឺ​ចាប់​ម្ដុំ​ក្រោម​ពោះ និង​ក្រលៀន ឈឺ​ខ្មួល​ៗ​ម្ដងៗ និង​ខ្លាំង​ ​ឈឺ​ផ្សារ​ពេល​នោម​ រោគ​សញ្ញា​មួយ​ចំនួន​ទៀត៖ ទឹក​នោម​ពណ៌​ក្រហម ឬ​ត្នោត​ ទឹកនោម​ល្អក់​ និង​មាន​ក្លិន​មិន​ល្អ​ ឈឺ​នោម​ញឹក បរិមាណ​ទឹក​នោម​តិច ចង្អោរ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

តែ ជា​ភេសជ្ជៈ​មួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចធ្វើ​ឲ្យ​នោម​ញឹកញាប់

មាន​អាហារ​មួយ​ចំនួន​​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ រួម​ទាំង​ភេសជ្ជៈ​មួយ​ប្រភេទ​ គឺ​តែ។​ ​ជាក់​ស្ដែង ​តែ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​​វា​ក៏​មាន​ផ្ទុក​សមាសធាតុ​​បញ្ចុះ​ទឹក​នោម​ ដែល​ធ្វើ​ឲ្យ​យើង​នោម​ញឹក​ញាប់​ផង​ដែរ​។ អាហារ​​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ តែ​គឺ​ជា​ក្រុម​ភេសជ្ជៈ​ដែល​មាន​​ផ្ទុក​សារធាតុ​គីមី​ ឬ​សារធាតុ​ផ្សំ​ដែល​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ ដោយ​វា​មាន​ផ្ទុក​កាហ្វេអ៊ីន​ និង​ថ្នាំ​បញ្ចុះ​ទឹក​នោម​​ធម្មជាតិ​។​ ​សមាសធាតុ​ផ្សំ​ទាំង​២​នេះ​ អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​។​ អាហារ​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ រួម​មាន​៖ កាហ្វេ​ ប៉េងប៉ោះ​ គ្រឿង​ស្រវឹង​ ​ទឹក​ខ្មេះ ​​ផ្លែឈើ​មាន​ជាតិ​អាស៊ីដ​ និង​ទឹក​ផ្លែឈើ​ សូកូឡា​ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន​ ប្រសិនបើ​យើង​នោម​ញឹកញាប់​ ឬ​​មាន​បញ្ហា​ទាក់ទង​នឹង​ប្លោក​នោម​ ដូចជា​រលាក​​ប្លោក​នោម​ យើង​គប្បី​កាត់​បន្ថយ​អាហារ​ដែល​បណ្ដាល​ឲ្យ​រលាក​មួយ​រយៈ​​។​ ​​​ការ​រលាក​ប្លោក​នោម​​នឹង​ថយ​ចុះ​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ។​ នៅ​ពេល​ដែល​ប្លោក​នោម​​លែង​​រលាក​ យើង​ក៏​មិន​នោម​ញឹកញាប់​ដូច​គ្នា។​ បន្ថែម​ពី​នេះ​ គ្នា​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ប្រសិនបើ​មាន​រោគ​សញ្ញា​រលាក​ប្លោក​នោម​។​ ជាតិ​កាហ្វេអ៊ីន​ និង​ការ​នោម​ ​តែ​ជា​ច្រើន​​​មាន​ផ្ទុក​ជាតិ​​កាហ្វេអ៊ីន​ ដែល​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ធម្មជាតិ​​។​ ​ខណៈ​ដែល​តែ​មាន​​បរិមាណ​កាហ្វេអ៊ីន​ខុស​ៗ​គ្នា​ ​បរិមាណ​ណា​មួយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹក​ញាប់​​ដែរ​។​ ​យោង​តាម​Cleveland Clinic កាហ្វេអ៊ីន​ធ្វើ​ឲ្យ​​ប្លោក​នោម​កន្ត្រាក់​ញឹកញាប់ ហើយ​​​ការ​កន្ត្រាក់​នេះ​​ធ្វើ​ឲ្យ​យើង​ឈឺ​នោម​។​ ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​របប​អាហារ​អាច​ជួយ​កាត់​បន្ថយ​ការ​នោម​ញឹកញាប់​បាន​។​ ថ្នាំ​បញ្ចុះ​ទឹក​នោម​ធម្មជាតិ​ ផលិតផល​តែ​ធម្មជាតិ​​ជា​ច្រើនប្រភេទ ក៏​​​​មិន​មាន​ជាតិ​កាហ្វេអ៊ីន​ដែរ​​ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​ ពីព្រោះ​វា​​ផលិត​ចេញ​ពី​ថ្នាំ​បញ្ចុះ​ទឹក​នោម​ធម្មជាតិ​។​ ជាក់​ស្ដែង​ ​តែ​បៃតង​ គឺ​ជា​ភេសជ្ជៈ​សុខភាព​ដ៏​ពេញ​និយម​ និង​​​​គ្មាន​​ជាតិ​កាហ្វេអ៊ីន​ ប៉ុន្តែ​​វា​ក៏​អាច​​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​។ មូលហេតុ​ដទៃ​ទៀត​​ធ្វើ​ឲ្យ​​នោម​ញឹកញាប់ ​​​​​​ខណៈ​ដែល​ការ​ញ៉ាំ​តែ​អាច​បណ្ដាល​ឲ្យ​យើង​នោម​ញឹកញាប់​ ​មូលហេតុ​ដទៃ​ទៀត​ក៏​​​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នោម​ញឹកញាប់​នេះ​​ដែរ​ ប៉ុន្តែ​វា​​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា៖ ទឹក​នោម​ផ្អែម​ ជាតិ​កាល់ស្យូម​ច្រើន​ពេក​ និង​តិច​ពេក​នៅ​ក្នុង​រាងកាយ ការ​បង្កររោគ​លើ​ផ្លូវ​ទឹក​នោម ខូចតម្រង​នោម​ ក្រពេញ​ប្រូស្តាត​រីក​ធំ ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​សារធាតុ​បញ្ចុះ​ទឹក​នោម។


បញ្ហាប្លោកនោម

នោម​ញឹកញាប់​ អាច​​បណ្ដាល​មក​ពី​​ផឹក​ភេសជ្ជៈ​មានធាតុទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​នោម​ញឹកញាប់​ អាច​ជា​​បញ្ហា​បណ្ដោះអាសន្ន​ ឬ​​​មាន​លក្ខណៈ​រ៉ាំរ៉ៃ។​ ជាក់​ស្ដែង​ ការ​នោម​ញឹកញាប់​នេះ​ អាច​អម​​មក​ជាមួយ​នឹង​​អារម្មណ៍​រាន់​នោម​ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​​ការ​ថប់​បារម្ភ​ និង​អៀនខ្មាស់​​​។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ប្រឈម​នឹង​អាការៈ​ឈឺ​ចាប់​ នៅ​ពេល​មាន​ការ​កើន​ឡើង​នៃ​ទឹក​នោម​ ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សុខភាព​​មួយ​ ​ហៅ​ថា​​ការ​ឈឺ​ក្នុង​ប្លោក​នោម បណ្ដាល​មក​ពីមុខ​ងារ​របស់​អាង​ត្រគាក​​ធ្វើ​ការ​មិន​ល្អ ។​ ​យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​​ភេសជ្ជៈ​ដែល​មាន​ជាតិ​​កាហ្វេអ៊ីន​ក៏​អាច​ជា​មូលហេតុ​​នាំ​ឲ្យ​យើង​នោម​ញឹកញាប់​ផង​ដែរ​។ ​បរិមាណ​ ពិត​ណាស់​ ​ការ​ញ៉ាំ​ភេសជ្ជៈ​ច្រើន​ពេក​ រួម​ទាំង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​នោម​ញឹកញាប់​។​ ប្លោក​នោម​របស់​យើងរីកធំ​នៅ​ពេល​ដែល​ពេញ​ដោយ​ទឹកនោម ប៉ុន្តែ​វា​មាន​​កម្រិត​ខ្ពស់​​នៃ​ចំនួន​ថង់​ដែល​អាច​ផ្ទុក​ទឹក​នោម​បាន​។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ច្រើន​ជាង​បរិមាណ​ធម្មតា​​នៃ​សារធាតុ​រាវ​ក្នុង​រយៈពេល​ខ្លី​មួយ​ ប្លោក​នោម​មិន​អាច​ទប់​នឹង​សម្ពាធ​លើស​បាន​ទេ។​ ​ជា​លទ្ធផល​​ យើង​នឹង​​នោម​ញឹកញាប់​ ហើយ​ក្នុង​ករណី​ខ្លះ​ វា​អាច​បង្ក​ជា​ការ​នោម​ទាស់។​ ​ ដើម្បី​ដោះស្រាយ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​នោម​ញឹកញាប់​ ​គ្នា​យើង​គប្បី​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ម្ដង​បន្តិច​ៗ​ ជំនួស​ឲ្យ​ការ​ញ៉ាំ​ម្ដង​ទាំង​អស់​។ ​ម្យ៉ាង​វិញ​ទៀត ចូរ​បញ្ឈប់​ការ​ញ៉ាំ​ភេសជ្ជៈ​ពីរ​បី​ម៉ោង​មុន​ពេល​ដែល​យើង​ចូល​គេង​ ដើម្បី​ជៀសវាង​ការ​រំខាន​ដល់​ការ​នោម​​ញឹកញាប់​ ដែល​កើត​ឡើង​នៅ​ពេល​យប់​។ កាហ្វេអ៊ីន​ ជាមួយ​គ្នា​នេះ​ដែរ​ ​យើង​អាច​នឹង​នោម​ញឹកញាប់​ ប្រសិនបើ​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ​មាន​ជាតិ​កាហ្វេអ៊ីន​ ពីព្រោះ​វា​អាច​បង្កើត​ជា​ការ​រំញោច​ ដែល​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​។​ ប្រសិនបើ​ប្លោក​នោម​ក្លាយ​ទៅ​ជា​រលាក​ វា​នឹង​ផ្ដល់​សញ្ញា​ឲ្យ​យើង​បញ្ចេញ​ទឹក​នោម​ឲ្យ​អស់​។​ ​យើង​អាច​នឹង​ជួប​ប្រទះ​ការ​ជំរុញ​ឲ្យ​នោម​ញឹកញាប់ បើ​ទោះ​បី​ជា​យើង​នោម​មិន​ច្រើន​ក៏​ដោយ​។​ ដូច្នេះ​ហើយ​ យើង​គប្បី​គ្រប់គ្រង​ការ​នោម​ញឹកញាប់​ ដែល​​បង្ក​ឡើង​ដោយ​ជាតិ​កាហ្វេអ៊ីន​ និង​ញ៉ាំ​​ភេសជ្ជៈ​ដែល​​គ្មាន​ជាតិ​កាហ្វេអ៊ីន​ជំនួស​វិញ​។ លើស​ពី​នេះ​ ចូរ​ជៀសវាង​ការ​ញ៉ាំ​សូកូឡា​ ប្រសិនបើ​សារធាតុ​កាហ្វេអ៊ីន​រំខាន​ដល់​ប្លោក​នោម​របស់​យើង​។ ស្ករ​សិប្បនិម្មិត​ ​​​​​​​​​​​​​​​ស្ករ​សិប្បនិម្មិត​​មាន​នៅ​ក្នុង​​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ អាច​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​មាន​ការ​បញ្ហា​នោម​ញឹកញាប់។​ សមាគមការរលាកប្លោកនោមបាន​ពន្យល់​ថា​ មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ឈឺ​ចាប់​ និង​នោម​ញឹកញាប់​ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ទម្លាប់​ខុស​ឆ្គង​ពេល​នោម​ទាំង​នេះ​ អាច​ប៉ះពាល់​អាង​ត្រគាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​យើង​អនុវត្ត​​ទម្លាប់​ល្អ​រាល់​ពេល​នោម​ ​សាច់​ដុំ​បាត​អាង​ត្រគាក​របស់​យើង​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​ប្លោក​នោម​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ​។​ ពិត​ណាស់​ ការ​ចំណាយ​ពេល​ដើម្បី​សម្រាក​សាច់​ដុំ​​បាត​អាង​ត្រគាក​ឲ្យ​បាន​ពេញលេញ​ ខណៈ​ពេល​នោម​ នឹង​​ជួយ​ឲ្យ​ប្លោក​នោម​​ទំនេរ​ ​ហើយ​វា​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​​ការ​ឆ្លង​មេរោគ​​ប្លោក​នោម​ និង/​ឬ​ការ​ចុះ​ខ្សោយ​សាច់​ដុំ​នៅ​​​បាត​អាង​ត្រគាក​។​ ​​យ៉ាង​ណា​មិញ​​ ស្រី​ៗ​​មួយ​ចំនួន​បាន​បង្កើត​កំហុស​ឆ្គង​នៅ​ពេល​នោម​​ដូច​ខាង​ក្រោម​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​អាង​ត្រគាក​។ ​១. ជូត​ពី​ខាង​​ក្រោយ​មក​ខាង​មុខ​ ប្រសិនបើ​យើង​ជូត​ ឬ​លាង​ពី​ផ្នែក​ខាង​ក្រោយ​ទៅ​ខាង​មុខ​ វា​អាច​​ធ្វើ​ឲ្យ​លាមក​ ​និង​សារធាតុ​​រាវ​ខិត​ជិត​ទៅ​ក្បែរ​បង្ហួរ​នោម​ ឬ​រន្ធ​ទឹក​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​។​ ដូច្នេះ​ហើយ​ នៅ​រាល់​ពេល​ដែល​យើង​ប្រើ​​បន្ទប់​ទឹក​ ​យើង​គប្បី​ជូត​ពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ទើប​ជា​ការ​ប្រសើរ​។ ២. ​ប្រឹង​នោម​ ការ​​ខំ​ទប់​ដង្ហើម​​ ខណៈ​ពេល​នោម​ ឬ​រុញ​សាច់​ដុំ​ពោះ​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​នោម​មិន​បង្ក​ជា​ផល​ប៉ះពាល់​ឡើយ​ ប្រសិនបើ​យើង​ធ្វើ​វា​ម្ដងម្កាល​។​ ប៉ុន្តែ​​ប្រសិនបើ​ក្លាយ​ជា​​ទម្លាប់​វិញ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ប្លោក​នោម​របស់​យើង​ចុះ​ខ្សោយ​ ហើយ​ថែម​ទាំង​​​ទាញ​សរីរាង្គ​អាង​ត្រគាក​។​ កត្តា​នេះ​អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ជា​ច្រើន​ រួម​ទាំង​​ស្រុត​ចុះ​នៃ​សរីរាង្គ​អាង​ត្រគាក​ ពិបាក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្លោក​នោម​ទំនេរ ​និង​​អាច​រួម​ចំណែក​ដល់​ការ​កើត​មាន​ជំងឺ​ឫស​ដូង​បាត​ថែម​ទៀត​ផង​។ ស្រីៗ​យើង​គប្បី​បន្ធូរ​​សម្ពាធ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ឲ្យ​ចរន្ត​ទឹក​នោម​របស់​យើង​ហូរ​ចេញ​តាម​ល្បឿន​ធម្មតា​​។ ៣. ​នោម​ប្រញាប់ប្រញាល់​ ​​​​​​​ទោះ​បី​ជា​យើង​មិន​មាន​ពេល​ច្រើន​ ប៉ុន្តែ យើង​មិន​គួរ​ប្រញាប់ប្រញាល់​ ខណៈ​ពេល​ប្រើប្រាស់​បង្គន់​​ឡើយ​។​ ការ​នោម​ប្រញាប់​ពេក នឹង​​ធ្វើ​ឲ្យ​​​ប្លោក​នោម​​មិន​ទំនេរ​ ដែល​អាច​ឈាន​ដល់​ការ​លេច​ធ្លាយ​នោម​ ឬ​កើត​មាន​​បញ្ហា​ផ្សេង​ៗ​។​ ជំនួស​មក​វិញ​ យើង​​គួរ​តែ​ចំណាយ​ពេល​​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​រាល់​ពេល​ប្រើប្រាស់​បន្ទប់​ទឹក​​។ ៤. ​ប្រឹង​ទប់​នោម​យូរ​​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​​មិន​អើពើ​នឹង​​ការ​ឈឺ​នោម​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្លោកនោម​របស់​យើង​ ក៏​ដូចជា​ធ្វើ​ឲ្យ​មុខងារ​ធម្មតា​​ថយ​ចុះ​។​ ប្រសិនបើ​យើង​ចង់​នោម​ ប៉ុន្តែ​យើង​ព្យាយាម​​ទប់​វា​រយៈពេល​យូរ​ម៉ោង​ (៥​ម៉ោង​ ឬ​ច្រើន​ជាង​នេះ​) យើង​អាច​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ​​ក្នុង​ការ​​ទទួល​ដំណឹង​នៅ​ពេល​ដែល​ផ្លោក​នោម​ពេញ​ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

​ការ​ធ្វើ​​​​លំហាត់​ប្រាណ​​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ទឹក​នោម​ដែរ​ឬ​ទេ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធ​ទឹក​នោម​​​​មាន​តម្រង​នោម​ និង​​ប្លោក​នោម​ រួម​ទាំង​បំពង់​បង្ហូរ​នោម ​ និង​​បង្ហួរ​នោម​។​ ​វា​មាន​មុខងារ​ច្រើន​ ដូចជា​បញ្ចេញ​ជាតិ​ពុល​ពី​រាង​កាយ​ ​រក្សា​បរិមាណ​ជាតិ​ទឹក​ក្នុង​រាងកាយ​ និង​តុល្យភាព​អាស៊ីដ​ កំណត់​កម្រិត​អេឡិចត្រូលីត​ ព្រម​ទាំង​​បញ្ចេញ​អ័រម៉ូន​សំខាន់​ៗ​មួយ​ចំនួន​។​ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​ជះ​​​ឥទ្ធិពល​​​​​ដល់​​ប្រព័ន្ធ​ទឹក​នោម​តាម​វិធី​ទាំង​នេះ​។ ១. លំហូរ​ឈាម​ទៅ​កាន់​តម្រង​នោម​ នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ​ លំហូរ​ឈាម​ទៅ​កាន់​តម្រង​នោម​នឹង​ថយ​ចុះ​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​សកម្មភាព​របស់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វយ័ត។​ ការ​កាត់​បន្ថយ​លំហូរ​ឈាម​នេះ​ គឺ​ចាំបាច់​ក្នុង​ការ​រក្សា​សម្ពាធ​ឈាម​ នៅ​ពេល​ដែល​សរសៃ​ឈាម​រីក​រាលដាល​នៅ​ក្នុង​សាច់​ដុំ​​កំពុង​ដំណើរ​ការ​។​ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​លំហូរ​ឈាម​នេះ​ បរិមាណ​សារធាតុ​រាវ​ត្រូវ​បាន​ច្រោះ​ដោយ​តម្រង​នោម​ក៏​ត្រូវ​បាន​កាត់​បន្ថយ​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ពី​កម្រិត​មធ្យម​ទៅ​ខ្លាំង​ ដែល​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​ការ​ផលិត​ទឹក​នោម​ថយ​ចុះ​។ ២. រក្សារ​ សូដ្យូម​ និង​តុល្យភាព​អង្គធាតុ​រាវ​ ជា​មួយ​គ្នា​នេះ​ដែរ​ យើង​អាច​បាត់បង់​បរិមាណ​សារធាតុ​រាវ​សំខាន់​ៗ​ ដូចជា​សូដ្យូម​មួយ​ចំនួន​​ទៅ​ក្នុង​ញើស​ ​ពេល​​យើង​ធ្វើ​លំហាត់​ប្រាណ​។​ ដើម្បី​រក្សា​លំនឹង​សារធាតុ​រាវពេល​យើង​ហាត់​ប្រាណ​​ ​តម្រង​នោម​បាន​រក្សា​ជាតិ​សូដ្យូម​ និង​​ស្រូប​យក​ជាតិ​ទឹក​ម្ដង​ទៀត​ ​ដែល​​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​ផលិត​ទឹក​នោម​។ ទោះ​បី​ជា​បរិមាណ​សារធាតុ​រាវ​​ដែល​បាន​បម្រុង​ទុក​តាម​វិធី​នេះ​​ ​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​មាន​ចំនួន​តិចតួច​ បើ​ប្រៀបធៀប​ទៅ​នឹង​បរិមាណ​ដែល​យើង​បែក​ញើស​ ប៉ុន្តែ​តម្រង​នោម​នៅ​តែ​បន្ត​រក្សា​ជាតិ​សូដ្យូម​រយៈពេល​ច្រើន​ម៉ោង​ ឬ​ច្រើន​ថ្ងៃ​ បន្ទាប់​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ ដើម្បី​ស្តា​​កម្រិត​ធម្មតា​វិញ​​។ ៣. ផល​ប៉ះពាល់​អ័រម៉ូន​លើ​តម្រង​នោម​ អ័រម៉ូន​សំខាន់​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រក្សា​តុល្យភាព​ជាតិ​ទឹក​ ក្នុង​ពេល​ធ្វើ​លំហាត់​ប្រាណ​គឺ​អ័រម៉ូន​​Antidiuretic ឬ​ADH ដែល​បណ្ដាល​ឲ្យ​តម្រង​នោម​រក្សា​ជាតិ​សូដ្យូម​។​ ADH​ក៏​បណ្ដាល​ឲ្យ​ទឹក​នោម​ប្រមូលផ្ដុំ​កាន់​តែ​ច្រើន​។​ អ័រម៉ូនAldosteron និង​Angiotensin II ​ទទួល​ខុសត្រូវ​ក្នុង​ការ​ស្តា​តម្រង​នោម​​អេឡិចត្រូលីត​ធម្មតា​បន្ទាប់​ពី​ធ្វើ​លំហាត់​ប្រាណ។​ ​Angiotensin II​នឹង​ធ្វើ​ការ​កំណត់​តុល្យភាព​នៃ​​ជាតិ​សូដ្យូម​ ដែល​ត្រូវ​បាន​ផលិត​ចេញ​ពី​រីទីន​ ​ជា​អ័រម៉ូន​ដែល​បញ្ចេញ​ដោយ​តម្រង​នោម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​រំញោច​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វយ័ត​ ​នៅ​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​។ ៤. ផល​ប៉ះពាល់​ដទៃ​ទៀត​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​លើ​​តម្រង​​នោម​ អំឡុង​ពេល​​ធ្វើ​លំហាត់​​ប្រាណ​ […]


បញ្ហាប្លោកនោម

តិចនិក៥យ៉ាង ជួយប្លោកនោមមានសុខភាពល្អ

ពេល​វ័យ​យើង​កាន់​តែ​ច្រើន​​ប្លោក​នោម​របស់​យើង​ក៏​ប្រែ​ប្រួល​ដែរ ដោយ​អាច​ងាយ​ឆ្លង​រោគ​នៅ​ប្លោក​នោម លេច​នោម​ដោយ​មិន​ដឹង​ខ្លួន និង​ឆ្លង​រោគ​នៅ​បង្ហួរ​នោម​។ ថ្វី​បើ​យើង​មិន​អាច​គ្រប់​គ្រង​បញ្ហា​​ឆ្លងរោគ​មួយ​ចំនួន​បាន ប៉ុន្តែ​យើង​អាច​មាន​វិធី​មួយ​ចំនួន​ជួយ​ផ្លោក​នោម​មាន​សុខ​ភាព​ល្អ​បាន​។ ១. ផឹកទឹក​គ្រប់​គ្រាន់​ ​ទឹក​មាន​សារ​សំខាន់​ណាស់​សម្រាប់​សុខ​ភាព​រាង​កាយ​របស់​​យើង​ ហើយក៏​សំខាន់​ចំពោះ​ប្លោក​នោម​ដែរ​។ គ្នា​យើង​មាន​សុខ​ភាព​ល្អ​ធម្មតា​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ពី​៦​ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ដល់​សុខ​ភាព​ទូទៅ​ផង និង​សុខភាព​ប្លោក​នោម​ផង​។ សម្រាប់​អ្នក​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា​ខ្សោយ​តម្រង​នោម ឬ​ជំងឺ​បេះ​ដូង អាច​ថា​ត្រូវ​ញ៉ាំទឹក​តិច​ជា​ងការ​ណែ​នាំ​ខាង​លើ ដូច​នេះ​ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ថា​បរិមាណ​ទឹក​ប៉ុន​ណា​ល្អ​សម្រាប់​សុខ​ភាព​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង និង​ជាតិ​កា​ហ្វេអ៊ីន​ ការ​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​មាន​ប្រយោជន៍​ដល់​សុខភាព​ប្លោក​នោម។ គ្រឿងស្រវឹង​អាច​បង្កើន​ការ​ផលិត​ទឹក​នោម និង​ធ្វើ​ឲ្យ​យើង​ចង់​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់។​ មួយ​វិញ​ទៀត គ្រឿង​ស្រវឹង ក៏​បាន​បង្ក​ការ​រំខាន​ដល់​ប្លោក​នោម ដែល​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​​ប្លោក​នោម​ធ្វើ​ការ​លើស​កម្រិត​កាន់​តែ​មាន​សភាព​អាក្រក់​។ ដូច​គ្នា​ដែរ ជាតិ​កាហ្វេ​អ៊ីន​ក៏​អាច​រំខាន​ដល់​ប្លោក​នោម​ដែរ ដែល​នេះ​គ្នា​យើង​គួរ​កម្រិត​ការ​ផឹក​កាហ្វេ តែ កម្រិត​ការ​ញ៉ាំ​សូកូឡា និង​កាត់​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​ជាដើម​។​​ ៣. កុំ​ទប់​នោម​ គ្នា​យើង​គួរ​ទៅ​បន្ទប់​ទឹក​ពេល​មាន​អារម្មណ៍​ថា​ចង់​បត់​ជើង​តូច។ ​គ្នា​យើង​ខ្លះ​មិន​សូវ​នោម​ទេ តែ​យ៉ាង​ហោច​ណាស់​យើង​គួរ​ទៅ​នោម​ម្ដង​ក្នុង​រវាង​៣​ទៅ​៤​ម៉ោង​។ ការ​ទប់​នោម​យូរ អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ប្លោក​នោម​ចុះ​ខ្សោយ​និង​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​ឆ្លង​រោគ​ផង​ដែរ​។ ៤. កុំ​នោម​ដោយ​ប្រញាប់ ការ​នោម​ប្រញាប់​ប្រញាល់​ពេក​ អាច​ធ្វើ​ឲ្យ​យើង​បញ្ចេញ​ទឹក​នោម​មិន​អស់​ពី​ប្លោក​នោម​។ បើ​សិន​ជា​ទឹក​នោម​បន្ត​នៅ​ក្នុង​ប្លោក​នោម​យូរ អាច​បង្ក​ឲ្យ​ប្លោក​នោម​ឆ្លង​រោគ ដូច​យើង​ទប់​នោម​យូរ​ម៉ោង​ដែរ​។​ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង ៥. បត់​ជើង​តូច​បន្ទាប់ពី​រួម​ភេទ​រួច​ គ្នា​យើង​មិនថា​​​​ស្រី​ […]


លេចទឹកនោម

ចាស់ៗខ្លះ អាចលេចនោមដោយមិនដឹង​ខ្លួន ហេតុអ្វី?

ម៉េច​បាន​ចាស់ៗ​មួយ​ចំនួន​​ចេះតែ​ជុះ​នោម​ដាក់​ខោ ឬ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន?​ ជំងឺ​ចាស់​វង្វេង​ជា​ជំងឺ​មួយ​ទាក់​ទង​នឹង​ខួរ​ក្បាល។ ជំងឺ​ប្រភេទ​នេះ​ជា​ជំងឺ​វិវត្ត​ទៅ​មុខ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ការ​ចង​ចាំ ការ​វិនិច្ឆ័យ និង​ការ​និយាយ​ស្ដី​ជា​ដើម​។ ចន្លោះ​ពី​៦០​ទៅ​៧០​ភាគ​រយ​នៃ​មនុស្ស​ចាស់​មាន​​ជំងឺ​ចាស់​វង្វេង​ នឹង​ជួប​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​ដែរ​។ យ៉ាងណា បញ្ហា​នេះ​អាច​ព្យាបាល​បាន ដោយ​គ្រូពេទ្យ​ជំនាញ តាមដាន និង​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​កត្តា​ផ្សេងៗ​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​លេច​នោម​នេះ​។​​ ​​​១. មូល​ហេតុ​បង្ក​ ថ្វី​បើ​បញ្ហា​លេច​នោម​​ដោយ​មិន​ដឹង​ខ្លួន​របស់​មនុស្ស​វ័យ​ចំណាស់​​ច្រើន​កើន​លើ​អ្នក​មាន​ជំងឺ​ចាស់​វង្វេង តែ​បញ្ហា​លេច​នោម​នេះ​យើង​អាច​ព្យាបាល​បាន​ ដោយ​កំណត់​លើ​មូល​ហេតុ​បង្ក​។ មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​នេះ អាច​មាន​ដូច​ជា​៖​ រោគឆ្លង​នៅ​ផ្លូវ​ទឹក​នោម​​(UTIs) ទល់លាមក​ដោយ​របប​អាហារ​មិន​ត្រឹម​ត្រូវ ឬ​ខ្វះ​ជាតិទឹក​ បញ្ហា​ក្រពេញ​ប្រូស្តាត​លើ​បុរស​ បញ្ហា​សុខភាព​ផ្សេងៗ​ទៀត អត្ថបទពាក់ព័ន្ធ៖ មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ ជឿ​ត​គ្នា​យូរ​ហើយ​ ញ៉ាំ​ត្រប់ ឬ​ទំពាំង ​កើត​រោគ​ស្ត្រី អ៊ីចឹង​មែន​អត់? ​ដូច​គ្នា​ដែរ នៅ​ពេល​ការ​បញ្ជូន​សារ​រវាង​ខួរក្បាល និង​ប្លោក​នោម ឬ​ពោះវៀន​មិន​ស៊ី​ចង្វាក់​គ្នា ក្នុង​ករណី​ខ្លះ ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​នេះ​ដែរ​។​ កត្តា​ទាំង​នោះ​រួ​ម​មាន​៖​ មិន​អាច​ទទួល​អារម្មណ៍​ដឹង​ថា​ពេល​ណា​ត្រូវ​ទៅ​បន្ទប់​ទឹក​ ចាស់ៗ​ពិបាក​ធ្វើ​ចលនា​ ចាស់ៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​​ពិបាក​និយាយ​ នាំ​ឲ្យ​មិន​អាច​​ប្រាប់​ពេល​ចង់​ទៅ​បន្ទប់​ទឹក ជំងឺ​ចាស់​វង្វេង​ អាច​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ខ្លះ​ភ្លេច​ភ្លាំង​ថា​ត្រូវ​ប្រើ​បន្ទប់​ទឹក​បែប​ណា​ ចាស់ៗ​ខ្លះ​ទៀត​អាច​វង្វេង មិន​ដឹង​ថា​បន្ទប់​ទឹក​នៅ​ទី​ណា​​ ២. វិធី​ដោះស្រាយ​បញ្ហា​ចាស់ៗ​លេច​នោម​មិន​ដឹង​ខ្លួន​ វិធានការ​មួយ​ចំនួន​អាច​ដាក់​ចេញ​ដើម្បី​បង្ការ​បញ្ហា​នេះ ឬ​អាច​ជួយ​ឲ្យ​រោគ​សញ្ញា​លេច​នោម​នេះ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។ វិធី​មួយ​ដែល​ល្អ​បំផុត​ គឺ​ការ​​ធ្វើ​ឲ្យ​ទៅ​ជា​ទម្លាប់​សម្រាប់​មនុស្ស​វ័យ​ចំណាស់​​មាន​ជំងឺ​​ចាស់​វង្វេង ដើម្បី​ឲ្យ​ពួកគាត់​ដឹង​ថា​ពេល​ណា​ត្រូវ​ទៅ​បន្ទប់​ទឹក​។ អ្នក​មើល​ថែ មនុស្ស​វ័យ​ចំណាស់​មាន​បញ្ហា​នេះ អាច​ជួយ​បង្កើត​ទម្លាប់​នាំ​គាត់​ទៅ​បន្ទប់​ទឹក​ក្រោយ​ពេល​បាយ​រួច និង​ទម្លាប់​ឲ្យ​គាត់​ញ៉ាំ​បាយ និង​ទឹក​ទៀង​ទាត់​ពេល​វេលា​។ មួយ​វិញ​ទៀត អ្នក​ថែទាំ​អាច​ឲ្យ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​បញ្ហា​បែប​នេះ ញ៉ាំទឹក​ឲ្យ​បាន​ពីរ​ម៉ោង​មុន​ចូល​គេង​ដើម្បី​កុំ​ឲ្យ​ពិបាក​បត់ជើង​ញឹក​នៅ​ពេល​យប់​​ តែ​ត្រូវ​ប្រាកដ​ថា​ពួកគាត់​បាន​ញ៉ាំ​ទឹក​គ្រប់​គ្រាន់​នៅ​ពេល​ថ្ងៃ​។​​​ ​ មួយ​វិញ​ទៀត របប​អាហារ​ត្រឹម​ត្រូវ​ក៏​សំខាន់​ណាស់​ដែរ​។ របប​អាហារ​សម្រាប់​មនុស្ស​ចាស់​មាន​ជំងឺ​ចាស់​វង្វេង​ត្រូវ​ជា​អាហារ​សុខភាព មាន​តុល្យ​ភាព និង​ញ៉ាំទឹក​ឲ្យ​បាន​ពី​៦​ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។ ការ​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព និង​ទឹក​គ្រប់គ្រាន់ ជួយ​ឲ្យ​ការ​បន្ទោបង់​មាន​ភាព​ទៀង​ទាត់​ដែរ​។ […]


ជំងឺតម្រងនោម

ខ្សោយតម្រងនោម ខ្វះគ្រាប់ឈាមក្រហមទៀតហើយ សុខភាពដុនដាបធ្ងន់

ជំងឺ​ខ្សោយ​តម្រង​នោម កើត​ឡើង​បាន​ដោយ​មាន​មូលហេតុ​ចម្បង​២​រួម​គ្នា​ដូច​ជា ផល​វិបាក​នៃ​ជំងឺ​ទឹកនោម​ផ្អែម និង​ជា​ផល​វិបាក​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​កើត​ឡើង​រ៉ាំរ៉ៃ ហើយ​មិន​បាន​ទទួល​បាន​នូវ​ការ​ព្យាបាល​មួយ​ត្រឹម​ត្រូវ​។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​នេះ​ផ្ដល់​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សរីរាង្គ​មនុស្ស ដែល​មូលហេតុ​ចម្បង​គឺ​ដោយសារ​តែ​ការ​កើន​ឡើង​ជាតិ​ពុល​ច្រើន​ក្នុង​ឈាម ក្នុង​នោះ​កង្វះ​គ្រាប់ឈាម​ក្រហម​ក៏​ជា​ផល​វិបាក​មួយ​តែង​កើត​ឡើង​ជា​ញឹកញាប់​ផង​ដែរ។ ចំណែក​មូល​ហេតុ​រួម​ចំណែក​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​រួម​មាន៖ - កង្វះ​អ័រម៉ូន erythropoietin ដែល​ជា​ធម្មតា ត្រូវ​បាន​បញ្ចេញ​ដោយ​តម្រង​នោម - ការ​ថយ​ចុះ​អាយុ​របស់​គ្រាប់​ឈាម​ក្រហម ៧០-៨០ថ្ងៃ (ធម្មតា​១២០ថ្ងៃ) - ការ​កើន​ឡើង ​hepcidine -​ ការ​បាត់បង់​ជាតិ​ដែក​ វីតាមីន B9 និងB12។ល។ រោគ​សញ្ញា៖ ស្លេក​ស្លាំង​ខ្លាំង​ខុស​ពី​ធម្មតា ហេវហត់ អស់​កម្លាំង ឧស្សាហ៍​វិល​មុខ ឈឺ​ក្បាល ហ៊ឹង​ត្រចៀក ស្រវាំង​ភ្នែក ញ័រ​ដើម​ទ្រូង បេះ​ដូង​លោត​ញាប់ ចុក​ទ្រូង ដង្ហក់ ឆាប់​ហត់ ខុស​ធម្មតា​ជាដើម។ បញ្ហា​កង្វះ​គ្រាប់​ឈាម​ក្រហម​នេះ​កើន​ឡើង​ស្រប​ទៅ​នឹង​សភាព​ធ្ងន់ធ្ងរ​នៃ​ការ​ខ្សោយ​តម្រង​នោម។ កង្វះ​គ្រាប់​ឈាម​ក្រហម ផ្ដល់​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​អ្នក​ជំងឺ​ដូច​ជា ស្លេក​ស្លាំង ឆាប់​ហត់ ប៉ះពាល់​ដល់​ជីវភាព ប្រចាំ​ថ្ងៃ ពិសេស​បង្កើន​អត្រា​ស្លាប់ និង​ពិការភាព​ខ្ពស់។


ក្រួសក្នុងផ្លូវទឹកនោម

ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ(វីដេអូ)

ក្រួស​តម្រង​នោម ជា​ដុំ​គ្រីស្តាល់​រឹង​មាន​ក្នុង​ទឹក​នោម។ ការ​ឈឺ​ចុក​ដោយសារ​ក្រួស​តម្រង​នោម អាច​ទ្រាំ​មិន​បាន ហើយ​អាច​ឈឺ​មួយ​ឆាវៗ។ មាន​កត្តា​មួយ​ចំនួន​នាំ​ឲ្យ​កើត​ក្រួស​តម្រង​នោម តែ​របប​អាហារ​របស់​គ្នា​យើង​ក៏​ជា​មូលហេតុ​សំខាន់​ខ្លាំង​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាហារ ៣ ប្រភេទ​ដែល​អាច​នាំ​កើត​ក្រួស​តម្រង​នោម៖ ១- អាហារសម្បូរជាតិសូដ្យូម (ប្រៃ) សូដ្យូម ជា​ចំណែក​មួយ​ក្នុង​អំបិល។ សូដ្យូម​ក្នុង​អាហារ​គ្នា​យើង​ញ៉ាំ​ អាច​ជំរុញ​ឲ្យ​កើត​ក្រួស​តម្រង​នោម ព្រោះ​វា​បង្កើន​ការ​ប្រមូល​ផ្ដុំ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ទឹក​នោម។ សូដ្យូម មាន​ក្នុង​អាហារ​កំប៉ុង អាហារ​រហ័ស (Fast Food) អាហារ​ខ្ចប់ ឬ​សាច់​កញ្ចប់ និង​គ្រឿង​ផ្សំ​បង្កើន​រស​ជាតិ។ លើស​ពី​នេះ កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​សូដ្យូម ក៏​អាច​ជួយ​ការពារ​បេះដូង​បាន​ដែរ។ ដើម្បី​ឲ្យ​របប​អាហារ​មាន​សូដ្យូម​ទាប អាច​ពិចារណា​ចំណុច​ខាង​ក្រោម៖ – ពេល​ចេញ​ញ៉ាំ​អី​ខាង​ក្រៅ ចៀសវាង​អាហារ​មាន​ជាតិ​សូដ្យូម​ច្រើន​ពេក – កុំ​ចេះ​តែ​ឧស្សាហ៍​ញ៉ាំ​ស៊ុប​កំប៉ុង សាច់ បន្លែ​កំប៉ុង អាហារ​រហ័ស និង​អាហារ​កញ្ចប់។ គួរ​ញ៉ាំ​អាហារ​ស្រស់​ថ្មីៗ​វិញ។ – ពេល​ទិញ​អាហារ​នៅ​ផ្សារ​ទំនើប មើល​តារាង​គ្រឿង​ផ្សំ​លើ​សម្បក។ ចៀសវាង​អាហារ​មាន​សូដ្យូម​ប៊ីកា​បូណាត ម្សៅ​សូដា​សម្រាប់​ដុតនំ ម្សៅ​ដុត​នំ សូដ្យូម​ផូស្វាត ម៉ូណូ​សូដ្យូម​គ្លុយតាម៉ាត MSG សូដ្យូម​អាល់ហ្ស៊ីណាត សូដ្យូម​នីត្រាត ឬ​នីទ្រីត។ ទាំង​នេះ ជា​សូដ្យូម​លាក់​មុខ។ ២- អាហារបង្កើនសារធាតុអុកសាឡាតច្រើនពេក ជាតិ​អុកសាឡាត​ច្រើនពេក អាច​បង្ការ​មិន​ឲ្យ​រាងកាយ​យើង​ស្រូប​យក​ជាតិ​កាល់ស្យូម។ ហេតុ​នេះ កម្រិត​កាល់ស្យូម អាច​កើន​ឡើង​នៅ​ក្នុង​ទឹក​នោម […]


ជំងឺតម្រងនោម

រោគសញ្ញាដែលមិននឹកស្មានថា តម្រងនោមកំពុង​មានបញ្ហា

មុខងារ​ចម្បង​របស់​តម្រង​នោម គឺ​ចម្រោះ​ឈាម ដូចនេះ​តម្រង​នោម​អាច​រង​ផល​ប៉ះពាល់​ដោយសារ​ស្ថាន​ភាព​ឈាម និង​ចំណុះ​របស់​ឈាម ហើយ​ការ​ខូច​តម្រង​នោម​ភាគច្រើន បណ្ដាល​មកពី​ការ​ខូច​សរសៃ​ឈាម នៅ​ក្នុង​តម្រង​នោម។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ការ​ថែរក្សា​តម្រង​នោម​ឲ្យ​ល្អ គឺ​មិន​ពិបាក​ឡើយ តែ​បើ​ឈឺ​ហើយ​ព្យាបាល នោះ​ទើប​ជា​រឿង​សែន​ពិបាក ហើយ​ពេល​ខ្លះ​មិន​អាច​ព្យាបាល​បាន​ថែម​ទៀត​ផង។ ដូចនេះ​បើ​សង្កេត​ឃើញ​រោគ​សញ្ញា​​មួយ​ចំនួន​ដែល​យើង​មិន​អើពើ និង​គិត​ថា​គ្មាន​បញ្ហា តែ​វា​ជា​អាការៈ​តម្រង​នោម​មាន​បញ្ហា​ហើយ ទាមទារ​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ១- ទឹកនោម​ឡើង​ពពុះ បើ​ដល់​ដំណាក់កាល​នោម​មាន​បែក​ពពុះ​ច្រើន​ហើយ​នោះ គឺជា​សញ្ញា​បញ្ជាក់​យ៉ាង​ថា តម្រង​នោម​យើង​កំពុង​ចុះ​ខ្សោយ ដោយ​ប្រញាប់​ស្វែង​រក​ការ​ពិគ្រោះ និង​ព្យាបាល​ទាន់​ពេលវេលា។ មិន​ត្រឹមតែ​ពពុះ​ប៉ុណ្ណោះ​ទេ ទឹកនោម​ក៏​ប្រែជា​មាន​ក្លិន​ឆ្អេះ​ខ្លាំង​ខុស​ពី​ធម្មតា រឹតតែ​មិនគួរ​យឺតយ៉ាវ​ដើម្បី​ដឹង​ពី​សុខភាព​តម្រង​នោម។ ២- ខ្សោយ​សាច់ដុំ អតុល្យភាព​អេឡិចត្រូលីត អាច​បណ្ដួល​មកពី​មុខងារ​តម្រង​នោម​ចុះ​ទន់​ខ្សោយ​ដូច​គ្នា។ ប្រសិនបើ​យើង​មាន​ការ​ឈឺចាប់​សាច់​ដុំ​ពេញ​មួយ​ថ្ងៃ​រយៈពេល​យូរ​មិន​បាត់​សោះ វា​អាច​ជា​សញ្ញា​បញ្ហា​តម្រង​នោម។ ៣- ហើម​ភ្នែក បើ​តម្រង​នោម​បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​ច្រើន​នៅ​ក្នុង​ទឹកនោម នាំឲ្យ​ភ្នែក​របស់​យើង​អាច​មាន​សភាព​ហើម​ខុស​ពី​សព្វ​មួយ​ដង​ទាំង​មិន​បាន​ឈឺ ឬ​យំ​អ្វី​សោះ។ បើ​សង្កេត​ឃើញ​ខ្លួនឯង​ឧស្សាហ៍​ជួប​បញ្ហា​នេះ​គួរតែ​ប្រញាប់​ធ្វើ​តេស្ត​ឈាម ឬ​ពិនិត្យ​សុខភាព​តម្រង​នោម​ឲ្យ​បាន​ច្បាស់​លាស់​ថា​មាន​បញ្ហា ឬ​មាន​អ្វី​មិន​ប្រក្រតី​ក្នុង​រាងកាយ។ វេជ្ជបណ្ឌិត​រូបនោះ​បញ្ជាក់​ទៀត​ថា បើ​រោគសញ្ញា​នៃ​ការ​ខូច​តម្រង​នោម​ដំណាក់កាល​ចុង​ក្រោយ​វិញ ធ្វើឲ្យ​យើង​វិល​មុខ ក្អួត នោម​តិច មិន​នោម នោម​មិន​ចេញ ហើម​ប្រឡង់​ភ្នែក ឬ​ហើម​កែង​ជើង។ ដូចនេះ​ដើម្បី​ថែទាំ​តម្រង​នោម​ឲ្យ​មាន​សុខភាព​ល្អ ត្រូវ​ចៀស​ឆ្ងាយ​ពី​បារី បន្ថយ​ញ៉ាំ​ប្រៃ ផឹក​ទឹក​ឲ្យ​បាន​ច្រើន គ្រប់គ្រង និង​តាម​ដាន​ជំងឺ​ទឹកនោមផ្អែម ឬ​លើស​ឈាម ព្រម​ទាំង​ហាត់ប្រាណរក្សា​ទម្ងន់។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ