បង្កើតទម្លាប់រស់នៅជាមួយធម្មជាតិ ៥នាទីក្នុង១ថ្ងៃដើម្បីសុខភាពផ្លូវចិត្ដ

    បង្កើតទម្លាប់រស់នៅជាមួយធម្មជាតិ ៥នាទីក្នុង១ថ្ងៃដើម្បីសុខភាពផ្លូវចិត្ដ

    ព្រៃឈើគឺជាកំណប់ទ្រព្យយ៉ាងមហាសាលសម្រាប់ជីវិតរស់នៅលើភពផែនដី មិនថាមនុស្ស សត្វនោះទេ គឺតែង​តែ​ពឹងផ្អែកលើជីវិតធម្មជាតិមួយនេះ។ តួយ៉ាងក្នុងពេលថ្មីៗនេះ មានការសិក្សាមួយបង្ហាញលទ្ធផលពីអត្ថប្រយោជន៍របស់ព្រៃឈើ គឺជាឱសថព្យាបាល កែលម្អសុខភាពផ្លូវចិត្ត និងរាងកាយ។

    យោងតាមការបង្ហាញរបស់អ្នកស្រីសាស្ដ្រាចារ្យ Kirsten McEwan ឯកទេសផ្នែកសុខភាពផ្លូវចិត្ដ នៅសាក​​ល​វិទ្យា​ល័យ Derby ក្នុងចក្រភពអង់គ្លេស បានបង្ហាញថា ការប្រើប្រាស់ជីវិតរស់នៅជាមួយព្រៃឈើយ៉ាងហោចណាស់ឲ្យបាន ៥ ទៅ ១៥នាទីប្រចាំថ្ងៃ ឬ ១២០នាទីក្នុងមួយសប្ដាហ៍ គឺផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាពផ្លូវចិត្ដ និងរាងកាយ។ ការចំណាយពេលវេលាបន្ដិចបន្ដួចតែអាចផ្ដល់មកវិញនូវគុណសម្បត្ដិយ៉ាងមហាសាល មកដល់សុខភាពរបស់យើង។

    អត្ថបទគួរអាន៖

    ការលើកឡើងរបស់អ្នកស្រី ស្រដៀងគ្នាទៅនឹងលទ្ធផលរបស់ក្រុមស្រាវជ្រាវ នៃសាកលវិទ្យាល័យ Stanford របស់អាមេរិក ដឹកនាំដោយលោកសាស្រ្តាចារ្យ Greg Bratman បានធ្វើពិសោធន៍ទៅលើមនុស្សមួយក្រុមធ្វើដំណើរទៅកាន់តំបន់ធម្មជាតិ ព្រៃភ្នំ ដែលមានដើមឈើធំៗ ទឹកជ្រោះ ក្នុងរយៈពេល៩០នាទី។ លទ្ធផលបានបង្ហាញថា ពួកគេមិនត្រឹមតែអាចធ្វើឲ្យអារម្មណ៍តានតឹងធ្លាក់ចុះទាបប៉ុណ្ណោះទេ ថែមទាំងថយនូវអារម្មណ៍ក្រៀមក្រំ សោកស្តាយ និងតប់​ប្រមល់ ព្រមទាំងឃើញថាខួរក្បាលមានភាពស្រស់ថ្លាឡើងវិញ។

    អ្នកស្រីបន្ថែមទៀតថា ការផ្សារភ្ជាប់ជីវិតជាមួយនឹងព្រៃឈើ មិនចាំបាច់ទាល់តែឡើងភ្នំ ចូលព្រៃនោះទេ យើង​អាចស្វែងរកកន្លែងណាមួយដែលមានបណ្ដុំដើមឈើអាចឲ្យយើងឆ្លងកាត់ អង្គុយលេង បន្ធូអារម្មណ៍ ដកដង្ហើមវែងៗ ផ្ដោតសំខាន់ទៅបរិយាកាសព្រៃឈើដែលជុំវិញខ្លួនយើង នោះយើងនឹងមានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយ​ស្ដ្រេស និង ភាពស្មុគស្មាញ។ ជាក់ស្ដែងណាស់ ធម្មជាតិ ព្រៃឈើ គឺស្ថិតនៅក្បែរខ្លួនយើង ដែលយើងគ្រាន់​តែចំណាយពេលវេលាបន្ដិចបន្ដួចតែប៉ុណ្ណោះដើម្បីបង្កើតទំនាក់ទំនង និង អាចរស់នៅជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតមួយនេះ។ មិនខ្វល់ថាយើងរស់នៅ ក្នុងទីក្រុងទំនើបស៊ីវិល័យណាក៏ដោយ ក៏អាចបង្កើតពេលវេលា ដើម្បី​ប្រើប្រាស់វិធីនេះជាប្រចាំបានដែរ។

    សម្រួលអារម្មណ

    មានពេលខ្លះ យើងក៏អាចបង្កើតទម្លាប់ប្រចាំថ្ងៃដូចជា ការឆ្លៀត​​ពេលធ្វើដំណើរ ទៅធ្វើការ ទៅសាលា ការហាត់ប្រាណ យើងក៏អាចដើរកាត់ កន្លែងដែលជាតំបន់​មានដើម​ឈើពណ៌បៃតង អាចនៅតាមដងវិថីដែលមានដាំដើមឈើអម និង ដើមផ្ដាចំរុះពណ៌ ក៏ជាផ្នែកមួយអាចទាក់ទាញអារម្មណ៍របស់យើងស្រស់ស្រាយបានដែរ។ បើស្ថិតក្នុងអាហារពេលល្ងាច មិនថាជាមួយគ្រួសារ ឬម្នាក់​ឯងនោះទេ ក៏អាចផ្លាស់ប្ដូរបរិយាកាស នៅទីតាំងតាមតំបន់ដែលនៅក្បែរហើយមានបរិយាកាសធម្មជាតិរួមជាមួយ។

    ជារួមការចំណាយពេលវេលាជាមួយនឹងធម្មជាតិ ព្រៃឈើ គឺជារឿងដែលសំខាន់ដែលយើងអាចធ្វើបានហើយផ្ដល់អត្ថប្រយោជន៍ខ្លាំងទៅដល់សុខភាព ទាំងសា្មរតី និងរាងកាយ។ ដូច្នេះគួរតែចំណាយពេលវេលា យ៉ាងហោចឲ្យបាន ៥ ទៅ ១៥ នាទីជាមួយនឹងធម្មជាតិ ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីធម្មជាតិ។

    កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ

    កម្មវិធីពិនិត្យជំងឺហឺតអនឡាញ

    គណនា BMI

    គណនា BMR

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ 25/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម