home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តើមួយ​សប្ដាហ៍គួររួមភេទ​ប៉ុន្មាន​ដង ទើបចំណងស្នេហានៅតែ​ស្អិតល្មួត?

តើមួយ​សប្ដាហ៍គួររួមភេទ​ប៉ុន្មាន​ដង ទើបចំណងស្នេហានៅតែ​ស្អិតល្មួត?

ក្នុង​ជីវិត​ជា​ដៃ​គូ​ស្នេហា​ ច្បាស់​ណាស់​រឿង​​​ផ្អែម​ល្ហែម​​​​​ពីរ​នាក់​នៅ​លើ​គ្រែ ឬ​​​​វេលា​ស្និទ្ធ​ស្នាល​នៅ​​​តែ​ពីរ​នាក់ គឺ​ជារឿងសំខាន់​​ក្នុងជីវិត​គូ​។ ​ការមានពេលវេលាបែបនេះជាមួយ​​គូ​ស្នេហា​ញឹក​ញាប់ នឹង​ផ្ដល់​នូវ​ភាពរីករាយ ក៏​ដូច​ជាជួយ​ឲ្យ​ជីវិត​គូកាន់តែ​មាន​ភាព​រឹង​មាំ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ក៏​កើត​ជា​ចម្ងល់​ខ្លះ​ដែរ​ថា តើ​​ការ​រីក​រាយ​នឹង​ពេល​​វេលា​ស្និទ្ធស្នាល​ឡើង​ឋាន​សួគ៌​​បែប​នោះ​ជា​ញឹក​ញាប់ គឺ​ជា​រឿង​ខុស​ឆ្គង និង​អាច​បង្ក​​​ជា​បញ្ហា​ទៅ​ដល់​សុខភាព​ឬ​ទេ?

ចំពោះ​ចម្ងល់​ខាង​លើ​ ត្រូវ​បាន​​លោក​ស្រី​វេជ្ជបណ្ឌិត​ Jess O’Reilly និង​ជា​អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​​សុខភាព​ផ្លូវ​ភេទ មក​ពី​ប្រទេស​កាណាដា​ បាន​បក​ស្រាយ​ពន្យល់​ដូច​ខាង​ក្រោម​៖

លោក​ស្រី​វេជ្ជបណ្ឌិត​​ខាង​លើ​​បាន​លើក​ឡើង​ថា ជា​ធម្មតា​ក្នុង​សកម្មភាព​​រួម​ភេទ​របស់​ដៃ​គូ​​ស្នេហា គឺ​រមែង​​ខុស​​ៗ​គ្នា​គ្រប់​គូ ដែល​មាន​ន័យ​ថា ពុំ​មាន​​គំរូ​ស្តង់​ដា​ណា​​ជា​កំណត់​ថា រួម​​ភេទ​ច្រើន​​ដង​ពេក ឬ​រួម​ភេទ​​តិច​ដង​ពេក​នោះ​ទេ។ លោក​ស្រី​បន្ថែម​ថា ដរាប​ណា​ ដៃ​គូ​ទាំង​ពីរ​នាក់រីក​រាយ ​​ព្រម​ទាំង​ពេញ​ចិត្ត​​ទាំង​សង​ខាង​​ទៅ​តាម​អារម្មណ៍​ធម្មជាតិ​នោះ គឺ​ពុំ​មែន​ជា​រឿង​ខុស​ឆ្គង​ឡើយ ហើយ​កាន់​តែ​ធ្វើ​​ឱ្យ​ទំនាក់​ទំនង​ស្នេហា​​ស្និទ្ធ​ស្នាល និង​រឹង​មាំ​ទៀត​ផង​។ ក្នុង​ពេល​វេលា​ផ្អែម​ល្អែម​របស់​​ដៃ​គូ​ស្នេហានេះ​ លោក​ស្រី​បាន​លើក​ឡើង​ថា គឺ​បាន​ជួយ​ឱ្យ​គូ​ស្នេហ៍​បាន​ចំណាយ​ពេល​​បើក​ចិត្ត​ស្វែង​យល់​ពី​គ្នា និង​ក៏អាច​​ចាត់​ទុក​ជា​ការ​សមាធិ និង​បំបាត់​​​អារម្មណ៍​តាន​តឹង​​ផ្សេង​ៗ​ទៀត​ផង។​​​

អត្ថបទ​ពាក់ព័ន្ធ៖

ដោយ​ផ្អែក​​​ទៅ​លើ​លទ្ធផល​​សិក្សា​របស់​សាកលវិទ្យាល័យ Toronto ប្រទេស​កាណាដា បាន​រក​ឃើញ​ថា ត្រឹម​តែ​​​​ការ​​​រួម​ភេទ ​​១ ​ដង​ក្នុង​មួយ​​​សប្តាហ៍ គឺ​បានធ្វើ​​ឱ្យ​ជីវិត​​គូ​​​មាន​ពេល​វេលា​ផ្អែម​ល្ហែម និង​ចំណង​ក្តី​ស្នេហា​កាន់​តែ​រឹង​មាំ។ ដោយ​ឡែក​​បន្ថែម​ពី​នោះ លទ្ធផល​ស្រាវជ្រាវ​ ក៏​បាន​រក​ឃើញ​ទៀត​ដែរ​ថា ពេល​វេលា​​ឡើង​ឋាន​សួគ៌​ច្រើន​ជាង ​១ ​ដង ក្នុង ​១ ​សប្តាហ៍ ក៏​ពុំ​បាន​ប៉ះ​ពាល់​ទៅ​ដល់​ចំណង​ស្នេហា​ដៃ​គូ​នោះ​ដែរ។ ​​​​​​

​ជា​មួយ​​លទ្ធផល​ខាង​លើ លោក​ស្រី​វេជ្ជបណ្ឌិត​ បាន​​លើក​ឡើង​ជា​ទូ​ទៅ​ថា ជីវិត​ស្នេហា​ផ្អែម​ល្ហែម​នៅ​លើ​គ្រែម្ដង​ក្នុង​មួយ​​សប្តាហ៍ គឺ​ដូច​នឹង​ការ​បង្កើន​សេចក្តី​សុខ​នៃ​ចំណង​ស្នេហា​របស់​ដៃ​គូ ហើយ​​​បើ​ច្រើន​ដង​ជា​ង​នោះ ក៏​ពុំ​មែន​ជា​រឿង​ឆ្គាំ​ឆ្គងដែរ​ ដរាប​ណា ដៃ​គូ​ទាំង​ពីរ​ពេញ​ចិត្ត​​ និង​រីក​រាយ​ទាំង​សង​ខាង ព្រម​ទាំង​​ចេះ​បង្កើត​បរិយាកាស​​ប្លែក​ៗ ក្នុង​ការ​ចាប់​ផ្តើម​រឿង​​នេះ។ ​ ការ​ធ្វើ​ដូច​នេះ​ជួយ​ទៅ​ដល់​ទំនាក់​ទំនង​​​​​ និង​សេចក្តី​សុខ និង​ការ​យល់​ចិត្ត​​​​ក្នុង​ជីវិត​ស្នេហា​នៃ​ដៃ​គូ​ទៀត​ផង​។ ប៉ុន្តែ​ ទន្ទឹម​នឹង​នោះ លោក​ស្រី​វេជ្ជបណ្ឌិត​ក៏​បាន​ ណែ​នាំ​ជា​ការ​ក្រើន​រំលឹក​ថា ការ​មាន​ពេល​វេលា​បែប​នេះ​ដោយ​រីក​រាយ​​ជា​រឿង​ល្អ​មួយ តែ​ជា​មួយ​គ្នា​នោះ​​ដៃ​គូ​​ស្នេហា​ទាំង​ពីរ​ ក៏​គួរ​​ស្វែង​យល់​​បន្ថែម​អំពី​​​គុណ​វិបត្តិ​ខ្លះ​​ៗ​ដែល​អាច​កើត​ឡើង​​នៅ​ពេល​ដែល​មាន​ការ​រួម​ភេទ​ដោយ​កម្លាំង​ខ្លាំង​ ឬ​ច្រើន​ដង​​ពេក​រហូត​ដល់​​បញ្ចេញ​អស់​ថាម​ពល​​នៃ​រាង​កាយ​​ ពោល​គឺ​យើង​ត្រូវ​គិត​​ពី​សេចក្តី​សុខ និង​​សុខភាព​នៃ​​ដៃ​គូ​​យើង​ផង​​ដែរ។​​​

ទាក់ទងនឹង​ចំនួន​ដងនៃការ​រួមភេទ នៅ​ក្នុង​ការ​ស្រាវជ្រាវ​​ដោយ​ស្ថាប័ន​ឯកទេស​មួយ​នៅ​សហរដ្ឋអាមេរិក​ គឺ​​វិទ្យាស្ថាន Kinsey ដែល​ផ្តោត​ទាក់​ទង​ទៅ​នឹងជីវិត​ផ្លូវ​ភេទ ការ​បង្ក​កំណើត​ និង​ការ​សិក្សា​អំពី​លក្ខណៈ​ភេទ​ បាន​ឱ្យ​ដឹង​ថា សម្រាប់​ដៃ​គូ​ស្នេហា​នៅ​អាមេរិក អាយុ​ចន្លោះ​ពី ​១៨-២៩ ​ឆ្នាំ របាយ​ការណ៍​ស្រាវជ្រាវ​បង្ហាញ​ថា ពួក​គេ​ជា​​ញឹក​ញាប់​​​មាន​រឿង​លើ​គ្រែ​ ប្រហែល​១១២​ដង​/១​ឆ្នាំ​ (ប្រហែល​២​ដង​/សប្តាហ៍)។ រី​ឯ​ដៃ​គូ​ស្នេហា​នៅ​អាយុ​ចន្លោះ​ពី ៣០​-៣៩​ឆ្នាំ មាន​ពេល​លើ​គ្រែ ប្រហែល​៨៦​ដង​/១​ឆ្នាំ និង​វ័យ​ពី​ ៤៥​ឆ្នាំ​ឡើង​ទៅ គឺ​មាន​២៨​% នៃអ្នក​ទាំង​នោះ​នៅ​បន្ត​រួម​ភេទ​ម្ដង​ក្នុង​​មួយ​សប្ដាហ៍​​៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ទូច សុខា
អត្ថបទ​ដោយ មាន រតនា
កែ 13/07/2020
x