ប៉ុន្តែនេះគ្រាន់តែជាហេតុផលមួយប៉ុណ្ណោះ ខណៈនៅមានហេតុផលជាច្រើនទៀត អាចឲ្យយើងពិចារណាថាអយស្ទ័រពិតជាអាហារទាក់ទាញសម្រាប់ជំរុញប្រតិបត្តិការលើគ្រែប្រាកដមែន។
បើទោះជាសារធាតុចិញ្ចឹមនៅក្នុងអយស្ទ័រមួយគ្រាប់មានកម្រិតតិចតួចក៏ពិតមែន ប៉ុន្តែនៅពេលយើងញ៉ាំវាប្រមាណជាង ១០គ្រាប់ យើងនឹងទទួលបានកម្រិតជាតិស័ង្កសីយ៉ាងច្រើន ខណៈស័ង្កសី ជាសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់ផលិតអ័រម៉ូនតេស្តូស្តេរ៉ូន ដែលយើងសុទ្ធតែស្គាល់ថា ជាអ័រម៉ូនដ៏សំខាន់ក្នុងការជួយជំរុញចំណង់ផ្លូវភេទឲ្យពុះកញ្ជ្រោល ទាំងចំពោះប្រុសៗ ទាំងស្រីៗ។
នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ សត្វសមុទ្រមានសំបកប្រភេទនេះ ក៏ជាប្រភពនៃជាតិប្រូតេអ៊ីនដូចគ្នា។ ជាក់ស្តែង ត្រូវមនុស្សពីដើមជឿថា វាអាចជួយឲ្យសុខភាពផ្លូវភេទរបស់ប្រុសៗ ខ្លាំងក្លារហូតដល់ចាស់។ ផ្អែកទៅលើសៀវភៅរបស់អ្នកនិពន្ធជនជាតិអ៊ីតាលី Giacomo Casanova (កើតថ្ងៃ ២ មេសា ឆ្នាំ ១៧២៥ ស្លាប់ថ្ងៃទី ៤ មិថុនា ឆ្នាំ ១៧៩៨) និយាយថា លោកបានញ៉ាំអយស្ទ័រមួយថ្ងៃ ៥០គ្រាប់ ដើម្បីជួយឲ្យលិង្គរបស់លោក រឹងមាំ ខ្លាំងក្លារហូតដល់លោកស្លាប់។
៣- អយស្ទ័រអាចធ្វើឲ្យមានឥទ្ធិពលដល់កម្រិតអ័រម៉ូនភេទ