៣- មិនដែលសាកល្បងប្រើវិធីផ្សេងសោះ
ទោះបីជាក្បាច់ដែលយើងកំពុងប្រើរាល់ថ្ងៃមានប្រសិទ្ធភាពមែន តែក៏មិនប្រាកដថាទៅថ្ងៃខាងមុខ វានៅប្រើការបានដដែលឬអត់នោះទេ។ កត្តាសំខាន់ធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ គឺអាស្រ័យតាមចិត្ដរបស់គាត់។ ដូចនេះចិត្ដរបស់មនុស្សស្រីអាចប្រែប្រួលគ្រប់ពេល បានន័យថាពេលនេះគាត់ចូលចិត្ដរបៀបហ្នឹងមែន តែមិនមែនបានន័យថាលើកក្រោយគាត់ចង់បានបែបហ្នឹងដដែលទៀតទេ។ ប្រុសៗយើងត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្ដទុកដាក់សង្កេតមើលថា តើខាងស្រីចូលចិត្ដសកម្មភាពមួយណា ដែលយើងធ្វើដាក់គាត់។ បើដឹងថាដៃគូចូលចិត្ដបែបណាហើយ យើងអាចប្រើវិធីនោះមួយរយៈទៀតបាន តែហាមឲ្យហើយ ហាមប្រើតែក្បាច់មួយនេះមួយជីវិត។
៤- គិតថាការរួមភេទគឺសំខាន់តែលើដងខ្លួនមួយមុខ
ប្រុសៗត្រូវចាំថា មនុស្សស្រីក៏ចង់ឲ្យខាងប្រុសដាស់អារម្មណ៍ផ្លូវចិត្ដរបស់ខ្លួនដូចគ្នា។ មនុស្សស្រីជាច្រើន គិតដល់រឿងសប្បាយៗ ពេលគាត់កំពុងរួមភេទ ដើម្បីដាស់អារម្មណ៍របស់គាត់មួយកម្រិតថែមទៀត។ បើដឹងហើយ ប្រុសៗគ្នាយើងសាកល្បងជួយគាត់មើលទៅ។ យើងក៏អាចចូលរួមគិតរវើរវាយ តាមការគិតរបស់ដៃគូរខាងស្រី ដើម្បីឲ្យអ្នកទាំងពីរមានអារម្មណ៍ស្រើបស្រាលដូចគ្នា មិនតែប៉ុណ្ណោះ វិធីមួយនេះថែមទាំងជួយឲ្យទំនាក់ទំនងស្នេហា រវាងអ្នកទាំងពីរកាន់តែផ្អែមល្ហែមជាងមុនមួយកម្រិតថែមទៀត។
៥- គិតថាពេលរួមភេទគឺធ្វើឲ្យស្រីៗស្រើបស្រាលហើយ
ជាការយល់ច្រឡំរបស់ប្រុសៗ! ការស្រើបស្រាលរបស់ស្រីៗភាគច្រើនមិនមែនកើតឡើងអំឡុងពេលរួមភេទទេ។ ក្បាច់រួមភេទជាច្រើន មិនអាចរំញោចឲ្យស្រីៗដល់ចំណុចស្រើបស្រាល និងមិនអាចផ្តល់ក្តីសុខដូចអ្វីនាងចង់បាននោះឡើយ។ បើចង់ឲ្យអារម្មណ៍ស្រើបខ្លាំង ស្រីៗត្រូវការសកម្មភាពបបោសអង្អែលមុននឹងចាប់ប្រតិបត្តិការមែនទែន។ អ្នកជំនាញបានលើកឡើងថា មនុស្សស្រីងាយដល់កំពូល ពេលរួមភេទតាមមាត់។ ប្រដាប់រំញ័រ ក៏ជួយដាស់អារម្មណ៍គាត់បានកាន់តែខ្លាំង ដូចនេះប្រុសៗគួរតែចេះប្រើវត្ថុជំនួយទាំងអស់នោះ។ បើសកម្មភាពបែបនេះ ធ្វើឲ្យដៃគូរយើងពេញចិត្ដ យើងគួរបន្តជួយគាត់ទៀត។