គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ប្រុសៗ! មុនរួមភេទ ធ្វើរឿងនេះ អាចបំផ្លាញសេចក្តីសុខលើគ្រែបាន​

រួមភេទ ជាផ្នែកមួយនៃជីវិត បង្កើតសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប៉ុន្តែបើជីវិតផ្លូវភេទមិនរលូនល្អ ពិសេសការធ្លាក់ចុះចំណង់ផ្លូវភេទដោយសារទម្លាប់សាមញ្ញមួយចំនួន គឺប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃយើងដែរ ខណៈទម្លាប់ ៣យ៉ាងខាងក្រោមនេះ មុនរួមភេទកុំឲ្យដៃគូខាងប្រុសធ្វើជាដាច់ខាត។ ១- ញ៉ាំអាហារឆ្អែតពេក មានអាហារសុខភាពជាច្រើន ដូចជាបន្លែ ផ្លែឈើ ត្រីសាច់ និងគ្រាប់ធញ្ញជាតិ សុទ្ធតែអាចជួយជំរុញចំណង់ផ្លូវភេទយើងឲ្យខ្លាំងក្លា អំឡុងពេលរួមភេទ។ នេះជាការអះអាងពីវេជ្ជបណ្ឌិត Cheryl Iglesia ជាគ្រូពេទ្យឯកទេសរោគស្ត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកស្រីបញ្ជាក់ទៀតថា យ៉ាងណា ក៏មានអាហារមួយចំនួនទៀត ទោះល្អចំពោះសុខភាពមែន​ ប៉ុន្តែអាចធ្វើឲ្យចំណង់ផ្លូវភេទយើងធ្លាក់ចុះ ពិសេសពពួកអាហារមានជាតិកាកសរសៃខ្ពស់។ យើង​មិន​គួរញ៉ាំអាហារទាំងនេះ​មុនរួមភេទ ១-២ ម៉ោងទេ​ ព្រោះធ្វើឲ្យតឹងពោះខ្លាំង មានអារម្មណ៍ឆ្អែតយូរ។ ជំនួសមកវិញ គ្នាយើង គួរញ៉ាំសូកូឡាមួយបន្ទះមុនរួមភេទ ព្រោះវាជួយជំរុញអ័រម៉ូនសេរ៉ូតូនីន ដែលជាអ័រម៉ូនរីករាយ ធ្វើឲ្យអារម្មណ៍ត្រេកត្រអាលរបស់យើងកើនកាន់តែខ្លាំង។ ២-​ផឹក​គ្រឿង​ស្រវឹងមុនរួមភេទ​ គ្នា​យើង​ទំនង​ជា​ធ្លាប់​បាន​ឮថា​ផឹក​ស្រាក្រហមមួយកែវ ប្រហែលអាចជួយជំរុញចំណង់ផ្លូវភេទ តែគ្នា​យើង​ត្រូវ​ដឹដែរថា​បើផឹកច្រើន អាចធ្វើឲ្យប្រតិបត្តិការលើគ្រែរបស់យើងមិនអាចឈានដល់គោលដៅបានទេ​។ ក្នុងកាសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Missouri–St. Louis នៅអាមេរិក ១១% នៃអ្នកផឹកជាតិស្រវឹង សុទ្ធតែរាយការណ៍មកថា មានបញ្ហា​បញ្ចេញ​ទឹកកាម។ បើប្រៀបធៀបរវាងប្រុសៗមិនផឹកស្រា និង​ប្រុសៗផឹកស្រាច្រើន គឺថាអ្នក​ផឹក​ស្រា​ពិបាកគ្រប់គ្រងការឈានដល់ចំណុចកំពូល ទាំងអំឡុងពេលដៃគូខាងស្រី នៅមានតម្រូវការខ្លាំងដើម្បីឈានដល់ចំណុចកំពូលរួមគ្នានោះ។ […]


គន្លឹះសុខភាពផ្លូវភេទ

រៀបការយូរហើយគ្មានកូន ទោះជារួមភេទញឹកញាប់ តើជាកំហុសខាងប្រុស ឬស្រី?

បន្ទាប់ពី​រៀបការ​រួច គូ​ស្វាមី​ភរិយា តែង​ប្រាថ្នា​ចង់​បាន​កូន ដើម្បី​ឲ្យ​ទៅ​ជា​គ្រួសារ​យ៉ាង​ពេញលេញ និង​កាន់តែមាន​សុភមង្គល តែ​បំណង​ប្រាថ្នា​នេះ​មិន​អាច​ក្លាយ​ទៅ​ជា​ការ​ពិត​បាន​ទាំងអស់​​ឡើយ។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​ដែល​មិន​អាច​មាន​កូន ឬ​អា​អាច​បណ្ដាល​មក​ពី​ស្ត្រី ហើយ​ក៏​អាច​បណ្ដាល​មក​ពី​បុរស​ដូច​គ្នា។ វេជ្ជបណ្ឌិតបាន​បែងចែក​និយមន័យ ក្រោយ​រៀបការ ៣ ឆ្នាំ​ដោយ​គ្មាន​ការ​ពន្យារ​កំណើត ហើយ​គ្មាន​កូន នោះ​ចាត់​ទុក​ថា (អារ)។ ចំពោះ​ស្ត្រី​ពាក្យ​ថា "ស្ត្រី​អារ" ចង់​សំដៅ​ទៅ​លើ​ស្ត្រី​ដែល​គ្មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​កូន​បាន។ ស្ត្រី​អា​មាន​ជា ២ ប្រភេទ គឺ​ស្ត្រី​ដែល​មិន​អាច​មាន​កូន​ពី​កំណើត និង​មួយ​ទៀត គឺ​ស្ត្រី​ដែល​អាច​មាន​កូន​បាន តែ​កូន​នោះ​ចេះ​តែ​មិន​នៅ​ ចេះ​តែ​រលូត​ជាដើម។ ម្យ៉ាង​វិញ​ទៀត​នោះ​អាច​បណ្ដាល​មកពី​ភាព​មិន​ប្រក្រតី​របស់​ស្ត្រី​តាំង​ពី​កំណើត​ធ្វើឲ្យ​ស្ត្រី​មិន​អាច​បន្ត​ពូជ​ មិន​អាច​ទម្លាក់​ស៊ុត​បាន ដែល​ជា​កត្តា​ធ្វើឲ្យ​ស្ត្រី​ឈាន​ទៅ​រក​ភាព​មិន​អាច​ពពោះ និង​គ្មាន​កូន​បាន។ តែ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​ទៀត​គ្មាន​កូន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​ធ្វើឲ្យ​គិត​ថា​ខ្លួន​មិន​អាច​មាន​កូន​បាន ស្រាប់​តែ​ពេល​មួយ​នោះ​អាច​មាន​កូន​បាន ដែល​នេះ​បណ្ដាលមក​ពី​កត្តា​ជាច្រើន និងពិបាកបកស្រាយ។ មូល​ហេតុ​ធ្វើឲ្យ​ស្ត្រី​គ្មាន​កូន មកពី​ស្ត្រី​មួយ​ចំនួន​មិន​អាច​មាន​កូន​បាន​នោះ គឺ​មាន​ច្រើន​កត្តា។ កាលណា​ស្ត្រី​មិន​មាន​កូន យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​ស្ត្រី​ផ្ទាល់​តែ​ម្ដង មើល​ថា​តើ​ស្ត្រី​នោះ​មាន​ជំងឺ​អ្វី​មួយ​ដែល​បង្ក​មិន​ឲ្យ​មាន​កូន​ដែរ​ឬ​ទេ។ ជួនកាល​ស្ត្រី​នោះ​មាន​ជំងឺ​រលាក​មាត់ស្បូន រលាក​ទ្វារមាស ដែល​ជា​កត្តា​មួយ​ធ្វើឲ្យ​មេ​ជីវិត​បុរស​មិន​អាច​ចូល​ទៅ​បាន។ ម្យ៉ាង​វិញ​ទៀត​អាច​មក​ពី​ស្ត្រី​មួយ​ចំនួន​មាន​ការ​រអាក់រអួល​ក្នុង​ការ​ទម្លាក់​ស៊ុត។ ដោយសារ​ការ​រអាក់រអួល​ក្នុង​ការ​បង្ក​កំណើត​ដែល​មក​ពី​មេ​ជីវិត​ស្ត្រី​ពិបាក​ក្នុង​ការ​ទៅ​ជួប​ជាមួយ​មេ​ជីវិត​ឈ្មោល​បុរស។ ជួនកាល​ស្ដ្រី​មិន​អាច​មាន​កូន ដោយសារ​ពងស្វាស​បុរស​មិន​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​តាម​ប្រក្រតី។ តែ​បើ​ដំណើរការ​ផលិត​មេ​ជីវិត​ឈ្មោល​ប្រក្រតី​នៅតែ​មិន​អាច​មាន​កូន គឺ​បណ្ដាល​មកពី​មាន​ការ​ស្ទះ​ដៃ​ស្បូន​របស់​ស្ត្រី។ ចំពោះ​ស្ត្រី​មួយ​ចំនួន​ទៀត​មិន​អាច​មាន​កូន​បាន​ដោយសារ​មាន​បញ្ហា​មិន​មាន​រដូវ រដូវ​រអាក់រអួល រដូវ​មិន​ទៀងទាត់។ វិធី​ព្យាបាល វិធី​ព្យាបាល​ប្រព្រឹត្ត​ទៅ​តាម​មូលហេតុ​ដែល​ស្ត្រី​កើត​មាន។ […]


គន្លឹះសុខភាពផ្លូវភេទ

ពេល​យើងក្ដៅខ្លួន ឬផ្ដាយសាយអាចរួមភេទ​បានអត់?​

គ្នា​យើង​ច្បាស់ជា​ដឹង​ហើយ​ថា​ពេល​មិន​ស្រួលគឺ​យើង​តែ​មិន​មាន​កម្លាំង​ធ្វើ​ការងារ​ដូច​សព្វ​មួយ​ដង​នោះ​ទេ តែ​បើ​និយាយ​ដល់​រឿង​រួមភេទ​វិញអាច​ថា​មា​ន​គ្នា​យើង​ខ្លះនៅ​អាច​មាន​ចំណង់​ខ្លះ​ដែរ​។ យ៉ាង​ណា​មិញ គ្នា​យើង​មិនគួរ​រួម​ភេទ​ទេ បើ​សិន​ជា​យើង​មាន​អាការៈ​ទាំងបី​ខាង​ក្រោម​នេះ។ ១. អាការៈក្ដៅ​ខ្លួន ​បើ​សិន​ជា​គ្នា​យើង​មាន​អាការៈ​ក្ដៅ​ខ្លួន​ ជាធម្មតា​អាច​ធ្វើ​ឲ្យ​យើង​រមាស់ និង​អស់កម្លាំង ដែល​នេះ​ហើយ​វា​ទំនង​ជា​ធ្វើ​ឲ្យ​គ្នា​យើង​មិន​មាន​អារម្មណ៍​ចង់​រួមភេទ​នោះ​ដែរ​ ខណៈ​ដែល​សីតុណ្ហភាព​​ខ្លួន​យើង​​កំពុង​តែ​ឡើង​កម្ដៅ​នោះ​។ អ្នកស្រាវ​ជ្រាវ​ខ្លះ​បាន​និយាយ​ថា​ពេល​យើង​មាន​អាការៈ​ក្ដៅ​ខ្លួន ហើយ​បើ​រួមភេទទៀត​នោះ​ អាច​ធ្វើ​ឲ្យ​យើង​គ្រោះ​ថ្នាក់បាន។ គ្រោះ​ថ្នាក់​ទាំង​នោះគឺ​ធ្វើ​ឲ្យ​យើង​កាន់តែ​ឈើ​ធ្ងន់ ប្រ​ឈម​បាត់​បង់ជាតិ​ទឹក​កាន់តែ​ខ្លាំង និង​ធ្វើ​ឲ្យ​សីតុណ្ហភាព​លើ​ខ្លួន​យើង​ឡើង​ដល់​ចំណុច​គ្រោះ​ថ្នាក់​ទៀត​ផង។​ ជា​ការ​ល្អ​យើង​ត្រូវ​រង់ចាំ​ដល់​យើង​ស្រួល​ខ្លួន​វិញ ចាំ​រួមភេទ​ជា​ថ្មី។ អត្ថបទពាក់ព័ន្ធ៖ ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់? ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ ២. បើ​យើង​មាន​ជំងឺ​ផ្ដាសាយ បើ​គ្នា​យើង​មាន​ជំងឺ​ផ្ដាសាយ គឺមិនគួរ​រួម​ភេទ​ឡើង រហូត​ដល់​យើង​បាន​ជាសះស្បើយ​វិញ។ គ្នា​យើង​ដឹង​ហើយ​ថា​ជំងឺផ្ដាសាយ​ ជា​ប្រភេទ ជំងឺ​មួយ​អាច​ឆ្លង​ពី​ម្នាក់ទៅ​ម្នាក់ទៀត​បាន​ពេល​យើង​នៅ​ជិត​ស្និទ្ធ​គ្នានោះ។ យ៉ាងណា គ្នា​យើង​ខ្លះ​ដែល​មាន​ជំងឺ​ផ្ដា​សាយ​ជា​ធម្មតា​មិន​មាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​រួម​ភេទ​ស្រាប់​ហើយ​ដែរ។ គ្នា​យើង​នឹង​មាន​អារម្មណ៍​មាន​​ក្ដី​សុខ​ បើ​សិន​ជា​រង់ចាំ​ដល់​ជា​ពី​ជំងឺ​នេះ​ចាំ​រួម​ភេទ​ឡើង​វិញ​នោះ។ ៣. មាន​ជំងឺ​អាច​ចម្លង​ទៅ​ដៃគូ​បាន ​ដូច​បាន​រៀបរាប់ខាង​លើ​ដែរ ជំងឺផ្ដាសាយ និង​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត​សុទ្ធតែ​អាច​ម្លងទៅ​កាន់​ដៃគូ​យើង​បាន​ដូច​គ្នា។ ជំងឺ​ធម្មតា​មួយចំនួន​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​ទៀត​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូងៗ​​ពេល​ចាប់​ផ្ដើម​ចេញ​រោគ​សញ្ញា ហើយ​ជំងឺ​ខ្លះ​ទៀត​ក៏​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​ពេល​កំពុង​ចេញ​រោគ​សញ្ញា​ដែរ។ ឧទាហរណ៍​ដូច​ជា​ជំងឺ​ផ្ដាសាយ​គឺ​អាច​ម្លងទៅ​អ្នក​ដទៃ​បាន​ក្នុង​រយៈពេល​២៤​ម៉ោង​មុន​ចេញ​រោគ​សញ្ញា ហើយ​នៅ​អាច​បន្ត​ចម្លងទៅ​អ្នក​ផ្សេង​ទៀត​ពី​ប្រាំ​ទៅ​ប្រាំពីរ​ថ្ងៃ​បន្ទាប់ពី​ចេញ​រោគសញ្ញា។ នេះ​មាន​ន័យ​ថា​ ទោះបីជា​យើង​មាន​អារម្មណ៍​ថា​បាន​ធូរស្បើយ​ហើយ​មែន តែ​នៅអាច​អាច​ម្លងវីរុស​ទៅ​ដៃគូ​បាន​ដូច​គ្នា។ មួយ​វិញ​ទៀត បើ​សិន​ជា​ប្រព័ន្ធភាព​ស៊ាំ​យើង​​​ខ្សោយ​ថែមទៀត​នោះ យើង​នឹង​នៅ​មាន​លទ្ធភាព​ចម្លង​ទៅ​ដៃ​គូ​កាន់​តែ​យូរ​តាម​ហ្នឹង​ដែរ។​ ដូច​នេះ​ហើយ​ដើម្បី​សុខភាព​ដៃគូ​យើងៗ​ គួរពិចារ​ណា​លើ​រឿង​ទាំងនេះ និង​ពិភាក្សា​ជា​មួយ​ដៃ​គូឲ្យ​បាន​ច្បាស់​លាស់ និង​យល់ចិត្ត​គ្នា។


គន្លឹះសុខភាពផ្លូវភេទ

បើអាច ស្រីៗ​មិនគួររួមភេទ​ក្នុងអំឡុងពេលទាំងនេះ

មានអត្ថបទជាច្រើន ធ្លាប់លើកឡើងពីគុណសម្បត្តិដ៏អស្ចារ្យពីការរួមភេទ ទាំងសុខភាពផ្លូវចិត្ត ទាំងផ្លូវកាយ។ ប៉ុន្តែក៏មានសំណួរជាច្រើន គ្នាយើងតែងសួរថា តើពេលណាគួររួមភេទ? ពេលណាមិនគួររួមភេទ? ជាទូទៅ អ្នកជំនាញតែងលើកឡើងថា វាអាស្រ័យទៅលើចំណង់ផ្លូវភេទរបស់យើងប៉ុណ្ណោះ ប៉ុន្តែក៏មានចំណុចមួយចំនួន ស្រីៗគ្នាយើងគួរផ្អាករួមភេទបណ្តោះអាសន្នសិន បើស្ថិត​ក្នុង​ចំណុចដូចក្នុងអត្ថបទខាងក្រោមនេះ។ ១- អំឡុងពេលមករដូវ អាចនិយាយបានថា វារឿងល្អ បើដៃគូយើង ជាមនុស្សអាចទទួលយកការរួមភេទទាំងអំឡុងពេលយើងមករដូវបាន ប៉ុន្តែកុំឲ្យតម្លៃគាត់នៅលើចំណុចនេះពេក​ ព្រោះអំឡុងពេលនេះ វាអាចនឹងនាំឲ្យរំខានដល់អារម្មណ៍យើង ណាមួយមានលាយឡំជាមួយ​ឈាមរដូវ អាចនឹងធ្វើឲ្យការរួមភេទនេះ មិនមានភាពស្រណុកសុខស្រួលគ្រប់គ្រាន់នោះទេ។ ហេតុនេះ គ្នាយើងអាចសម្រេចចិត្តដោយខ្លួនឯង គួររួមភេទ ឬមិនគួរ? អត្ថបទពាក់ព័ន្ធ៖ ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់? ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នា​យើង​គួរ​ដឹង ២- កំពុងហើមពោះ តើប្តីប្រភេទណា ដែលគិតតែចង់រួមភេទជាមួយប្រពន្ធ ទាំងមិនគិតថាពោះយើងកំពុងតែរឹងដូចបាល់បោះនោះ។ ក្នុងករណីនេះ បើប្តី ឬដៃគូយើង ទទួលយកការប្រកែកមិនព្រមរួមភេទពីយើង វាបង្ហាញថា នេះទើបជាស្នេហាពិត ជាប្តី ជាដៃគូគួរឲ្យស្រលាញ់។ អ្វីយើងចង់និយាយនៅត្រង់ចំណុចនេះ បើសិនជាការរួមភេទ […]


គន្លឹះសុខភាពផ្លូវភេទ

ធ្លាប់​អត់? ​ប្រុសៗ រួម​ភេទ​ដល់ចំណុចកំពូល តែមិនចេញទឹកកាម

ជាទូទៅ មនុស្ស​ប្រុស​ពេលរួមភេទ​ដល់​ចំណុច​កំពូល​តែង​បញ្ចេញ​ទឹក​កាម ចុះ​ប្រសិនបើ​ពេល​ដល់​ចំណុច​កំពូល​មិន​បញ្ចេញ​ទឹកកាមវិញតើយ៉ាងណាដែរ? តើ​នេះ​មក​ពី​មនុស្ស​ប្រុស​យើង​អស់​ទឹកកាម ​ឬ​យ៉ាងណា? នៅ​ពេល​ប្រុសៗយើង​រួមភេទ​ដល់​ចំណុច​កំពូល​ហើយ​មិន​ចេញទឹកកាម គឺ​​មិន​មាន​បង្ក​ជា​បញ្ហា​សុខភាព​អ្វី​ទេ ប៉ុន្តែ​អាច​នឹង​ប៉ះពាល់​ដល់​អ្នក​ដែល​ចង់​មាន​កូនដែរ​។ បញ្ហា​នេះ​អាច​បង្ក​ដោយ​មូលហេតុ​មួយ​ចំនួន។ សម្រាប់​ប្រុសៗ​ដែល​រួម​ភេទ​ច្រើន​ដង​​ក្នុង​មួយថ្ងៃ​ក៏អាច​ជួប​បញ្ហា​មិន​ចេញ​ទឹក​កាម​ពេល​ដល់ចំណុច​កំពូលដែរ។ ត្រង់ចំណុចនេះ​ចង់មាន​ន័យថា​គឺ​ប្រុសៗ​យើង​ទុក​ចន្លោះ​រយៈពេល​ពី​ដំណាក់កាលរួម​ភេទ​ពី​មួយ​ទៅ​មួយ​មាន​រយៈពេល​ខ្លីពេក ដែល​ធ្វើ​ឲ្យ​រាង​កាយ​មិន​អាច​ត្រឡប់ទៅ​រកភាព​ដើម​ទាន់​ពេល។​ មួយ​វិញ​ទៀត​ការ​ដល់​ចំណុច​កំពូល​ច្រើន​ដង​អំឡុង​ពេល​រួមភេទ​ក៏​អាច​បង្ក​បញ្ហា​មិន​ចេញទឹក​កាម​នេះ​​បាន​ដែរ។ ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​គួរ​ព្រួយ​បារម្ភ​ទេ​ ព្រោះ​ក្នុង​រយៈពេល​១-២​ថ្ងៃ​ រាងកាយ​នឹង​ផលិត​ទឹកកាម​ឡើង​វិញ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុ​មួយ​ទៀត​ គឺ​បណ្ដាល​មក​ពី​ស្ថានភាព​វេជ្ជសាស្ត្រ​មួយ​ចំនួន ជាពិសេស​បុរស​ដែល​មាន​វ័យ​ចំណាស់។ បុរស​ដែល​បាន​វះកាត់​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក្រពេញ​ប្រូស្តាត​រីក​ធំ​ តែង​ជួប​ប្រទះ​បញ្ហា​ដល់​ចំណុច​កំពូល និង​មិន​បញ្ចេញ​ទឹក​កាម។ បញ្ហា​នេះ​ក៏​អាច​កើត​មាន​ដូចគ្នា​ទៅ​លើ​​បុរស​ដែល​វះកាត់​ប្លោកនោម​ចេញផង​ដែរ។ ក្រៅ​ពី​មូលហេតុ​ខាង​លើ បញ្ហា​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម ការ​ខូចខាត​សរសៃ​ប្រសាទ​​ដោយសារ​ជំងឺ​ទឹក​នោមផ្អែម របួស​ឆ្អឹង​ខ្នង កង្វះ​អ័រម៉ូន​តេស្តូស្តេរ៉ូន ការ​វះកាត់​ព្យាបាល​មហារីក​ពងស្វាស និង​ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​ជា​ដើម។ Reasons Why Women Have Difficulties Orgasm Sexual Health Hello Doktor យ៉ាងណាមិញ ក្នុង​ករណី​មួយ​ចំនួន បុរស​អាច​នឹង​មានបញ្ហា​ផ្លូវ​ទឹក​នោម​ទៅ​វិញទេ​​ដែល​នាំ​ឲ្យ​មាន​បញ្ហា​បញ្ចេញ​ទឹក​កាម ជំងឺ​នេះ​ធ្វើឲ្យ​ទឹកកាម​បញ្ចេញ​ចូល​ក្នុង​ប្លោក​នោម (Retrograde ejaculation) ដែល​ទឹកកាមទាំង​​នេះ​ នឹង​ត្រូវ​បញ្ចេញ​ពី​រាងកាយមក​វិញ​​នៅ​ពេល​នោម។ បុរស​ដែល​មាន​បញ្ហា​ដល់​ចំណុច​កំពូល​ និង​មិនបញ្ចេញ​ទឹកកាម​អាច​មាន​ការ​ពិបាក​ក្នុង​ការ​មាន​កូន​ ប៉ុន្តែ​ពួកគេ​នៅ​តែ​មាន​ឱកាស​​បង្ក​កំណើត​បានដដែល​ ហើយ​ចំពោះ​​បុរស​ដែល​មិន​ទាន់​ចង់​មាន​កូន យក​ល្អ​គួរ​តែ​ប្រើ​ស្រោម​អនាម័យ​​បើ​ទោះ​ជា​ពេល​ខ្លះ​ខ្លួន​ជួបបញ្ហា​មិន​ចេញ​ទឹកកាម​នេះក្ដី​។ ប្រសិនជា​គ្នាយើង​ណា​ដែល​មាន​បញ្ហា​នេះ​ហើយ​មិន​ដឹង​មូលហេតុ […]


គន្លឹះសុខភាពផ្លូវភេទ

បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ះពាល់គុណភាព​មេជីវិតអត់?

និយាយ​ដល់​ចំនួនមេជីវិត​ឈ្មោល ក៏​ដូច​ជា​គុណ​ភាព​មេជីវិត សុទ្ធ​តែ​ជា​ក្តី​បារម្ភ​សម្រាប់​ជីវិតផ្លូវ​ភេទ​របស់​ប្រុសៗ ពិសេស​ប្រុសៗគ្នា​យើង​ឧស្សាហ៍​រួមភេទ ឬ​ឧស្សាហ៍​សម្រេច​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ តែង​បារម្ភ​ពី​អនាគត ថា​វា​នឹង​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើត​ ឬ​យ៉ាង​ណា?។ ​ចម្ងល់​របស់​ប្រុសៗ​គ្នា​យើង​ទាំង​អស់ បាន​ក្លាយ​ទៅ​នឹង​ប្រធាន​បទ​ក្តៅ​ទៅ​ក្នុង​ការ​សិក្សា​ និង​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​ជំនាញ ហើយ​ផ្អែក​លើ​លទ្ធ​ផល​ស្រាវជ្រាវ​ជា​ច្រើន គឺ​មិន​មាន​ការ​កំណត់​ចំនួន​រួម​ភេទ​ប៉ុន្មាន​ដង​ល្អ ប៉ុន្មាន​ដង​មិន​ល្អ​នោះ​ឡើយ ខណៈ​គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​សុខភាព​យើង​ផ្ទាល់ ហើយ​ការ​ស​ម្រេច​កាម​ បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ក៏​មិន​ប៉ះពាល់​ដល់​គុណ​ភាព​មេជីវិត​ឈ្មោះនោះ​ដែរ។ [embed-health-tool-ovulation] យោង​តាម​អត្ថបទ​របស់ Medical News Today ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក ការ​សិក្សា​ទៅ​លើ​មេ​ជីវិត​ឈ្មោះ ទោះ​ជា​ប្រុសៗ​មិនបញ្ចេញ​ទឹក​កាមជាច្រើន​ថ្ងៃ ឬ​បញ្ចេញ​ច្រើន​ដងក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ទឹក​កាម​យើង​នៅ​តែ​មាន​មេជីវិត​ដដែល ដោយ​សាររាងកាយ​នៅ​តែ​បន្ត​ផលិត​មេជីវិត​ជា​រៀង​រាល់​ថ្ងៃ ដោយ​ការ​សិក្សា​មួយ​អះអាងថា មេ​ជីវិត​ឈ្មោល​ដែល​រាងកាយ​ផលិត​ប្រចាំ​ថ្ងៃ គឺ​មាន​ដល់​ទៅ​រាប់​លាន​មេជីវិត ខណៈ​ក្នុង​មួយ​មិល្លីលីត្រ​ទឹក​កាម គឺ​មាន​មេ​ជីវិត​ឈ្មោលចន្លោះ​ពី ២០-៣០០លានឯណោះ។ ប៉ុន្តែ​ការ​សិក្សាក៏​រក​ឃើញ​ដែរ​ថា ចំពោះ​ប្រុសៗ​ដែល​មិន​បាន​បញ្ចេញ​ទឹក​កាម​ជាច្រើន​ថ្ងៃ ចំនួន​ពេល​ជីវិត​ឈ្មោល​ក្នុងទឹក​កាម​ពួក​គេ គឺ​កើន​ឡើង​ទៅ​តាម​នឹង​ ខណៈ​ការ​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់ វា​ច្បាស់​ជា​ធ្វើ​ឲ្យ​ចំនួន​មេជីវិត​ធ្លាក់​ចុះ​មិន​ខាន ប៉ុន្តែ​មិន​ទំនង​ប៉ះពាល់​ទៅ​ដល់​សមត្ថភាព​បង្ក​កំណើត និង​សុខភាព​ផ្លូវ​ភេទ​ផ្សេង​ទៀត​នោះ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់? ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ […]


គន្លឹះសុខភាពផ្លូវភេទ

ស្រីៗមកដឹង​វិធីគណនារក​ថ្ងៃណា​អាចរួមភេទមានកូនបាន​

ស្រីៗ​យើង​ធ្លាប់​ឆ្ងល់​ទេ​ថា​បើ​វដ្តរដូវ​អ្នក​ខ្លះ​មាន​២៨ថ្ងៃ ខ្លះ​មាន​៣៥ថ្ងៃ និង​ខ្លះ​មាន​ត្រឹម​២១​ថ្ងៃ ​តើ​អាច​កំណត់​ថ្ងៃ​ធ្លាក់​មេ​ជីវិត​​ញី​បាន​យ៉ាង​ដូច​ម្ដេច​ដែរ? ស្រីៗ​យើង​គួរ​ដឹង​ថា​ការ​ស្វែង​យល់​ពី​វដ្ដ​រដូវ​ និង​ការ​ប្រែ​ប្រួល​នានា​របស់​រាងកាយ​​ក្នុង​ពេល​មក​រដូវ​អាច​ជួយ​គ្នា​យើង​ឲ្យ​ដឹង​បាន​ថា​ថ្ងៃ​ណា​អាច​នឹង​ជា​ឱកាស​សម្រាប់​ការ​មាន​ផ្ទៃ​ពោះ​បាន។ ជាមធ្យម​​វដ្ដ​រដូវ​របស់​ស្រីៗ​យើង​គឺ​មាន​២៨​ថ្ងៃ ប៉ុន្តែជា​ធម្មតា​វដ្ដ​រដូវ​អាច​មាន​រយៈពេល​ចន្លោះពី​២១​ទៅ​៣៥​ថ្ងៃ។ ដោយ​សារ​តែ​ហេតុនេះ​ហើយ​បាន​ជា​ពេល​វេលា​មុន​មាន​​ការ​ទុំ​ធ្លាក់​មេ​ជីវិត​ញី​ក៏​មាន​ភាព​ខុស​គ្នា​ដែរ​គឺ​អាច​ពី​១៣​ទៅ​ដល់២០​ថ្ងៃ។​ អត្ថបទពាក់ព័ន្ធ៖  មេ​ជីវិត​ប្រុសៗ​បញ្ចេញ​ម្តងៗ​ មិន​ចេះ​តិច​ទេ តើ​វាអាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ? អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន អ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ “តែបៃតង” ជួយឲ្យឆាប់មានកូន? ការ​ដឹង​ពី​រយៈ​ពេល​នៃ​ការ​ទុំ​ធ្លាក់​មេ​ជីវិត​ញី​គឺ​មាន​សារៈសំខាន់ ព្រោះថា​នេះ​ជា​ពេល​វេលា​ដែល​អាច​ឲ្យ​ស្រីៗ​យើង​មាន​ផ្ទៃពោះ​បាននៅ​ពេល​រួម​ភេទ​។ ក្រោយ​ពី​មេជីវិត​ទុំធ្លាក់ ស្រីៗ​យើង​អាច​នឹង​មាន​រដូវ​វិញ​នៅ​ចន្លោះ​១៤ ទៅ ១៦​ថ្ងៃ​បន្ទាប់ បើ​ស្រីៗ​យើង​មិន​មាន​បញ្ហា​សុខ​ភាព ឬ​មាន​ផ្ទៃពោះ​ទេ​នោះ។​​​ ចុះ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​ពេល​ណា​មេ​ជីវិត​ញី​ទុំ​ធ្លាក់​មក​នោះ? ការ​ដឹង​ថា​ពេល​ណា​មេ​ជីវិត​ញី​ទំ​ធ្លាក់​គឺ​មាន​កម្មវិធី​គណ​នា​បាន​​ដោយ​គ្រាន់​តែ​បំពេញ​ថ្ងៃដែល​យើង​មក​រដូវ និងចំនួន​ថ្ងៃ​​នៃ​វដ្ដ​រដូវ​របស់​យើង​។ ​សូម​ចុច​ត្រង់​នេះ ក្រោយ​ពី​គណនា​យើង​នឹង​ឃើញ​ពី​ពេល​វេលា​ដែល​យើង​អាច​នឹង​មាន​ធ្លាក់​មេ​ជីវិត​ញី។ ឧទាហរណ៍​ថា​យើង​​មាន​រដូវ​នៅ​ថ្ងៃទី​២៤ ខែ​សីហា ហើយ​វដ្ដ​រដូវ​របស់​យើង​គឺ​២៨ថ្ងៃ នោះ​ថ្ងៃ​បង្ក​កំណើត និង​ឱកាស​មាន​ផ្ទៃពោះ​ពេល​រួម​ភេទ​របស់​ស្រីៗ​យើង​គឺ​ចន្លោះ​ពី​ថ្ងៃទី​២ ដល់​ទី៩ ខែ​កញ្ញា ហើយ​ថ្ងៃ​ដែល​គិត​ថា​មេ​ជីវិត​ញី​អាច​ទុំ​ធ្លាក់​មក​គឺ​ថ្ងៃទី៧ ខែ​កញ្ញា​។


គន្លឹះសុខភាពផ្លូវភេទ

ក្រោយមានជំងឺគាំងបេះដូង អាចរួមភេទ​បាន​វិញនៅពេលណា?

ការ​​រួម​ភេទ​អាច​ជា​រឿង​គ្រោះ​ថ្នាក់​មួយ​បន្ទាប់​ពី​អ្នក​ធ្លាប់​មាន​បញ្ហា​​គាំង​បេះ​ដូង។ ទោះ​យ៉ាង​ណា​​ក្ដី​រឿង​រឿង​រួមភេទ​នេះ គឺ​ជា​រឿង​សំខាន់​ក្នុង​ជីវិត​រស់​នៅ​របស់​មនុស្ស​គ្រប់​រូប ដែល​គ្នា​យើង​​មិន​អាច​មិន​រួម​ភេទ​ពេញ​មួយ​ជីវិត​បាន​រហូត​នោះ​ទេ។ រឿង​ដែល​ល្អ​គឺ​ថា មនុស្ស​ជា​ច្រើន​នៅ​អាច​បន្ត​រួម​ភេទ​បាន​ធម្មតា ទោះ​បី​ជា​​​ធ្លាប់​​គាំង​​បេះ​​ដូង​​ក្ដី។ ១- តើពេលណាអាចរួមភេទបានវិញក្រោយពីគាំងបេះដូង? ចម្លើយ​គឺ​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ។ ប្រសិន​បើ​គ្នា​យើង​​មាន​សុខភាព​ធម្មតា​វិញ នោះ​បាន​ន័យ​ថា​យើង​​អាច​ចាប់​ផ្ដើម​​រួម​ភេទ​បាន​វិញ​ហើយ។ ប្រសិន​បើ​យើង​​អាច​ធ្វើ​​សកម្មភាព​តិច​តួច ដូច​ជា​ដើរ​តិច​ៗ ឬ​ដើរ​ឡើង​ជណ្ដើរ​​បាន​ ដោយ​មិន​បាន​បញ្ហា​អ្វី នោះ​បាន​​ន័យ​​ថា​​អាច​មាន​សមត្ថិភាព​គ្រប់​គ្រាន់​ក្នុង​ការ​រួម​ភេទ​វិញ​ហើយដែរ​។ គ្នា​យើង​​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បាន ប្រសិន​បើ​មិន​​ទាន់​​ទុក​ចិត្ដ​លើ​​ដង​ខ្លួន​​នៅ​ឡើយ។ គ្រូពេទ្យ​អាច​ធ្វើ​ការ​ពិនិត្យ Electrocardiogram ដើម្បី​ពិនិត្យ​មើល​សុខភាព​បេះ​ដូង​របស់​យើង​។ ប្រសិន​បើ​យើង​​មាន​វះ​កាត់​ជួស​ជុល​សរសៃ​ឈាម​បេះ​ដូង យើង​​ត្រូវ​រង​ចាំ​រហូត​ដល់​មុខ​របួស​ជា​សះ​ស្បើយ​សិន។ អត្ថបទពាក់ព័ន្ធ៖ ចៃលើស្បែក​ម្យ៉ាងងាយ​ឆ្លងពីម្នាក់ទៅ​ម្នាក់​ពេល​រួមភេទ ឬនៅស្និទ្ធស្នាលនឹង​គ្នា ស្រីៗច្រើនធ្វើកំហុសទាំងនេះ​ដោយមិនដឹងខ្លួន ទាក់ទងនឹងរឿងលើគ្រែ ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់? ២-​ តើយើង​អាចគាំងបេះដូងលើកទីពីរក្នុងពេលកំពុងរួមភេទដែរឬទេ? ភាគ​រយ​ដែល​យើង​​អាច​គាំង​បេះ​ដូង​​ក្នុង​ពេល​កំពុង​រួម​ភេទ គឺ​មាន​កម្រិត​ទាប​ណាស់។ មាន​មនុស្ស​តិច​ជាង​ម្នាក់​ក្នុង​ចំណោម មនុស្ស​​១០០នាក់ គាំង​បេះ​ដូង​ដោយ​សារ​ការ​រួម​ភេទ។ ដូច​នេះ​យើង​​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ។ តិច​និច​រួម​ភេទ​ក្រោយ​កើត​ជំងឺ​គាំង​បេះ​ដូង ​ប្រសិន​បើ​យើង​​នៅ​មាន​ការ​ភ័យ​ខ្លាច យើង​​អាច​ធ្វើ​សកម្មភាព​បែប​ថ្មម​ៗ មាន​ដូច​ជា​ការ​ថើប ឬ​ក៏​បបោស​អង្អែល។ ពេលយើង​​សម្រេច​ចិត្ដ​ថា និង​ប្រឡូក​ក្នុង​ការ​រួម​ភេទ​ឡើង​វិញ យើង​​គួរ​តែ៖ ត្រូវ​ប្រាប់​ពី​អារម្មណ៍​​ និង​ការ​គិត​​ឲ្យ​ដៃ​គូ​បាន​ដឹង ព្រោះ​ដៃ​គូ​​​ក៏​អាច​មាន​​ការ​ខ្វល់​ខ្វាយ​ដូច​គ្នា​​ដែរ។ ជ្រើស​រើស​ពេល​វេលា និង​ទី​កន្លែង​សម​ស្រប ដែល​មិន​មាន​អ្វី​មក​រំខាន។ មិន​ត្រូវ​រួម​ភេទ​ក្រោយ​ពេល​ទើប​​ហូប​អាហារ​បាន​៣ម៉ោង ធ្វើ​ដូច​នេះដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ក្រពះ​ធ្វើ​ទុក្ខ។ ត្រូវ​យក​ចិត្ដ​ទុក្ខ​ដាក់​ចំពោះ​ក្ដី​កង្វល់​យើង​​ ក៏​ដូច​ជា​ដៃ​គូ ដែល​បញ្ហា​នេះ​វា​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​ស្រើប​ស្រាល និង​សកម្មភាព​ផ្លូវ​ភេទ​របស់​យើង​។​ ដូច​នេះយើង​​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន។ ប្រសិន​បើយើង​​មាន​អារម្មណ៍​មិន​សូវ​ស្រួល ឬ​ចុក​ក្នុង​ទ្រូង ​គួរ​ផ្អាក និង​សម្រាក​មួយ​ភ្លែត​សិន។ […]


គន្លឹះសុខភាពផ្លូវភេទ

៧ ចំណុចគួរ​ដឹងទាក់ទង​នឹង​ការរួមភេទ

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ ​រួម​ភេទ​មានសារៈ​សំខាន់​ដល់​សុខភាព​មនុស្ស​​គ្រប់​គ្នា​។ ការសិក្សា​ខ្លះ​បាន​លើកឡើង​ថា​ រួមភេទ​អាច​ជួយ​ឲ្យ​យើង​រស់នៅ​បាន​យូរ​ ដោយសាររួម​ភេទ​​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។​ ១. កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ​រួមភេទ​ញឹកញាប់​មាន​ទំនាក់​ទំនង​នឹង​ការ​រស់នៅ​បាន​យូរ​ ឬអាយុវែង​។ អ្នក​ស្រាវ​ជ្រាវ​ជឿ​ថាអាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ផ្សេងៗទៀត​។ ២. រក្សា​លំនឹង​កម្រិត​អ័រម៉ូន រួម​ភេទ​អាច​ជួយ​ឲ្យកម្រិត​អ័រម៉ូន​មាន​លំនឹង​ ​ល្អ​សម្រាប់​សុខភាព​ ដូចជា​ វដ្ដ​រដូវ​ទៀងទាត់ និង​បន្ថយ​អាការៈ​ពេល​អស់​រដូវ។ ៣. បន្ថយ​អាការៈ​ឈឺក្បាល និង​ការ​ឈឺចាប់​រាងកាយ ទោះបី​ការ​រួមភេទ​មើល​ទៅ​ដូច​ជាមិន​ទាក់ទង​នឹង​​អាការៈ​ឈឺក្បាល​ ប៉ុន្តែ​តាម​ពិត​ ​​រួម​ភេទ​​អាច​ជួយ​បន្ថយ​អាការៈនេះ​បានដែរ​​។ នេះ​មក​ពី​ពេល​រួមភេទ រាងកាយ​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន (oxytocin) ដែល​អ័រម៉ូន​នេះជួយ​កាត់​​បន្ថយ​ការ​ឈឺចាប់។ ៤. កាត់បន្ថយ​ស្ត្រេស និង​បញ្ចុះ​សម្ពាធ​ឈាម ផល​ប្រយោជន៍​មួយ​ទៀត​នៃ​អ័រម៉ូន​អុកស៊ីតុស៊ីន​ គឺ​ជួយ​បន្ធូរ​អារម្មណ៍​បាន។ ការ​សិក្សា​ទៅ​លើ​កណ្ដុរ​បាន​បង្ហាញ​ថា ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​អ័រម៉ូន​ករទីសូល (cortisol) ដែល​ជា​អ័រម៉ូន​ស្ត្រេស។ ម៉្យាងទៀត ការ​រួមភេទ​ក៏​ជួយ​ឲ្យ​គេង​លក់​ស្រួល​ផង​​ដែរ។ ៥. បន្ថយ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូស្តាត នៅ​ឆ្នាំ​២០១៣ អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​បាន​ចេញ​ផ្សាយ​ការ​សិក្សា​មួយ​បង្ហាញ​ថា​ ការ​បញ្ចេញ​ទឹកកាម​ញឹកញាប់​ចន្លោះ​អាយុ​ពី​ ២០ ​ទៅ ​៥០ ​ឆ្នាំ​គឺ​មាន​ភាគរយ​តិច​ដែល​អាច​វិវត្ត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ ៦. ប្រឆាំង​ជំងឺ​ផ្ដាសាយ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Wilkes បាន​បង្ហាញ​ថា​ អ្នក​ដែល​រួមភេទ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​តែង​មាន​អង់ទីករ IgA ច្រើន​ជាង​អ្នក​រួមភេទ​តិច​ជាង​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ហើយអង់ទីករ IgA គឺ​ជា​ប្រព័ន្ធភាព​ស៊ាំជួរ​មុខ ដែលអាច​ការពារ​យើង​ពី​​ជំងឺ​ផ្ដាសាយ​បាន។ ៧. ដុត​កាឡូរី ​រួមភេទ ក៏​​ដូច​ការ​ហាត់ប្រាណ​ដែរ​ គឺអាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​កាឡូរី។ ជាមធ្យម​ […]


គន្លឹះសុខភាពផ្លូវភេទ

នេះជា កំហុសលើគ្រែដែលស្រីៗបង្កដោយមិនដឹងខ្លួន

ឲ្យ​តែ​ពេល​អីអី​ម្ដង​មិន​បាន​ដូច​ចិត្ដ ស្រី​ៗគ្នា​យើង​ច្រើន​លួចស្ដី​ឲ្យ​តែ​ខាង​ប្រុស​រហូត។ ចាំ​ថា​ស្រី​ៗ​ក៏​ចំណែក​ធ្វើ​ឲ្យ​មាន​កំហុស​កើត​ឡើង​ដូច​គ្នា។ ខាង​ក្រោម​គឺ​ជា​កំហុស​ស្រី​ៗមិន​តិច​នាក់ទេ​បាន​ធ្វើ​ឡើង​ដោយ​មិន​ដឹង​ខ្លួន។ អញ្ចឹង​តោះ មក​ស្វែង​យល់ និង​រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា។ ១- មិនព្រមចាប់ផ្តើមមុន ជាទូទៅ ស្រីៗ​ភ័យខ្លាច អៀន​ខ្មាស​ច្រើន ខ្លាច​ដៃគូ​គិត​ថា​ខ្លួន​ចូលចិត្ត​ ឬចេះ​រឿង​ចឹងៗ​ជាងខាង​​ប្រុស។ ​ហេតុផល​នេះហើយបាន​ជា​​ស្រីៗតែង​គេច​វេសមិន​ព្រម​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​មុន។ មក​ដល់​ពេល​នេះ បើ​នៅ​តែ​និយាយ​អំពី​ចំណុច​នេះទៀត​ គឺដូច​ជា​​ហួស​ដឺឡេ​ហើយ។ បើ​ស្រី​ៗ​នៅ​តែ​មិន​ព្រម​និយាយ ឬ​មិន​ហ៊ាន​ចាប់​ផ្ដើម​មុន​ខាង​ប្រុស នោះ​​នឹង​បាត់​បង់​អ្វី​ដែល​ចង់​បាន​​មិន​ខាន​។ កាល​ពី​អតីត​កាល ​មាន​ទ្រឹស្តី​លើក​ឡើង​ថា ស្រី​ៗ​មិន​សូវ​ជា​ចាប់​អារម្មណ៍​រឿង​លើ​គ្រែ ដូច​ជា​ប្រុសៗ​នោះទេ។ តាម​ពិត​ទៅ ស្រីៗ​​ចង់​ដឹង​ចង់​ស្គាល់​រឿង​នេះ​មិន​អន់​ជាង​ប្រុសប៉ុន្មានដែរ។ ហេតុនេះ ស្រីៗ​គ្នា​យើង​ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ បង្ហាញ​ភាព​ក្លាហាន ម្តងម្កាល ​សាកល្បង​ធ្វើ​ជា​ចាប់ផ្តើម​មុន​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ និង​ភាព​ស្និទ្ធ​ស្នាល​កាន់​តែ​ខ្លាំង​ជាមួយ​ដៃគូ។​ ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់​ផ្ដើម​រឿងលើគ្រែជាមួយដៃគូ ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់? ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ២- គិតថាខ្លួនឯងមិនស្អាត បើ​រវល់​តែ​ដក់​អារម្មណ៍​ជាមួយ​រឿង​ស្អាត មិន​ស្អាត ធាត់ ស្គម ឬ​ដៃគូ​ថើប​ខ្លាំង ខ្លាច​ខូច Makeup ស្រី​គ្នា​យើង ក៏​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ