ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ
គ្នាយើងខ្លះចេះតែមានអារម្មណ៍ចង់រួមភេទគ្រប់ពេល តាមពិតអាចមកពីមូលហេតុបង្កប់ទាំង ៨ យ៉ាងនេះសោះ។ ពិតណាស់ អារម្មណ៍ចង់រួមភេទ គឺជាតម្រូវការធម្មជាតិនៃរាងកាយយើងប៉ុណ្ណោះ ហើយចំណង់ផ្លូវភេទកើនឡើង ក៏អាស្រ័យលើកត្តាមួយចំនួន ដូចខាងក្រោម៖ ១. បម្រែបម្រួលអ័រម៉ូន កម្រិតអ័រម៉ូនមានការប្រែប្រួលជារឿយៗ ជាពិសេសអំឡុងពេលពេញវ័យ និងពេលជិតអស់រដូវ ហើយការប្រែប្រួលអ័រម៉ូននេះដែរ ក៏អាចនាំឲ្យចំណង់ផ្លូវភេទយើងកើនឡើងដូចគ្នា។ ២. របបអាហារ ក្នុងករណីដែលយើងឆ្ងល់ថា ម៉េចបានខ្លួនឯងចេះតែចង់រួមភេទមិនឈប់ គួរក្រឡេកមើលរបបអាហារដែលយើងញ៉ាំប្រចាំថ្ងៃ។ ប្រសិនបើយើងញ៉ាំអាហារជម្រុញផ្លូវភេទជាទៀងទាត់ ដូចជាផ្លែប៊ឺរ ស្វាយ ផ្កាខាត់ណាបៃតង និងអាល់ម៉ុន នោះចំណង់ផ្លូវភេទយើងក៏កើនឡើងជាលំដាប់។ [embed-health-tool-ovulation] ៣. វដ្តរដូវ វដ្តរដូវក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញតម្រេកតណ្ហារបស់យើង។ នៅពេលដែលកម្រិតអ័រម៉ូន Oestrogen និង Progesterone ប្រែប្រួល ចំណង់ផ្លូវភេទក៏ឡើងចុះទៅតាមនោះដែរ។ អ៊ឹចឹងហើយ ទើបស្រីៗយើងខ្លះមានអារម្មណ៍ចង់រួមភេទគ្រប់ពេល នៅក្នុងរយៈពេលប៉ុន្មានថ្ងៃអំឡុងពេលវដ្តរដូវ។ ជាក់ស្តែង នេះគ្រាន់តែជាសញ្ញាវិជ្ជមាននៃសុខភាពបន្តពូជយើងតែប៉ុណ្ណោះ និងមិនមានអ្វីគួរឲ្យខ្មាស់អៀនឡើយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ៤. ញ៉ាំគ្រឿងស្រវឹង ការញ៉ាំគ្រឿងស្រវឹងក៏ជះឥទ្ធិពលដ៏ខ្លាំងក្លាចំពោះអ័រម៉ូនយើងដូចគ្នា។ នៅពេលដែលយើងមានអារម្មណ៍ល្អ គ្នាយើងក៏រីករាយនឹងការចូលជិតមនុស្សដែលយើងស្រលាញ់ផងដែរ។ ប្រការនេះហើយ អាចនាំឲ្យចំណង់ផ្លូវភេទយើងឡើងខ្ពស់ខុសធម្មតា។ ៥. មានដៃគូថ្មី នៅពេលដែលទើបតែមានដៃគូថ្មីថ្មោង គ្នាយើងតែងតែមានអារម្មណ៍រីករាយ និងត្រេកត្រអាលចង់រួមភេទ ហើយចំណុចនេះក៏ធ្វើឲ្យយើងមានអារម្មណ៍ផ្លូវភេទគ្រប់ពេលដែរ។ ៦. ញៀននឹងរឿងលើគ្រែ ការញៀននឹងរឿងលើគ្រែ ក៏អាចពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្តដែរ ហើយចាំបាច់ទាមទារឲ្យមានការព្យាបាលដោយប្រើថ្នាំ។ ដោយសារតែអ្នកខ្លះញៀននឹងរឿងលើគ្រែនេះហើយ ទើបធ្វើឲ្យទំនាក់ទំនងដៃគូបាត់បង់ ហើយក៏ចាប់ផ្តើមមានអារម្មណ៍អៀនខ្មាស់។ ក្នុងករណីនេះ […]