ប្រាកដហើយថា អ្នកចង់ចាកចេញ?
បញ្ហាភ្នែកណាខ្លះ ដែលខ្ញុំគួរតាមដាននិងយកចិត្តទុកដាក់?
"ប្រសិនបើមានបញ្ហាភ្នែកណាមួយដូចរៀបរាប់ខាងក្រោម អ្នកគួរប្រញាប់ទៅពិគ្រោះនិងពិនិត្យជាមួយគ្រូពេទ្យភ្នែក។ រោគសញ្ញាគួរឲ្យយកចិត្តទុកដាក់ទាំងនោះមានដូចជា៖ - ជំងឺភ្នែក - ភ្នែកក្រហម ឈឺ - បាត់បង់ការមើលឃើញដោយផ្នែក ឬទាំងអស់ នៅភ្មែកម្ខាងឬសង្ខាង - ភ្នែកមើលបែកជាពីរ - ចំណុចខ្មៅ ពន្លឺព្រាកៗ នៅជំវិញ ប្រស្រៃភ្នែក ដូចជាមានអ្វីបាំងភ្នែកមិនអាចមើលឃើញច្បាស់ - របួសភ្នែកឬឆ្អឹងជុំវិញប្រឡង់ភ្នែក - ពិបាកមើលវត្ថុអ្វីមួយដោយភ្នែកម្ខាង - ពិបាកប្រាប់ពីពណ៌ណាមួយភ្លាមៗ។ "
ស្វែងយល់បន្ថែម:
កូនអាចមានជំងឺខ្សោយភ្នែក បើឃើញចេញអាការៈទាំងនេះ
មានវិធីអីខ្លះជួយឲ្យសុខភាពភ្នែកកាន់តែល្អប្រសើរ?
"មានវិធីល្អៗមួយចំនួនដែលយើងអាចសាកល្បងបាន ដើម្បីឲ្យសុខភាពភ្នែកកាន់តែល្អ ដូចជា៖ - ហាត់ប្រាណឲ្យទៀងទាត់ - របបអាហារគួរសម្បូរដោយវីតាមីនល្អៗ ដូចជា វីតាមីន A វីតាមីនC វីតាមីន E និង ស័ង្កសីដើម្បីជួយឲ្យភ្នែកកាន់តែរឹងមាំ មិនខ្សោយ - រក្សាគីឡូឲ្យថេរ បើគីឡូយើងមិនស្គម ឬធាត់លើសគីឡូពេក - ពាក់របាំងការពារភ្នែក(ចំពោះអ្នកធ្វើការងារខាងសំណង់) - សម្រាកភ្នែកឲ្យបានគ្រប់គ្រាន់ - ផ្ដាច់ ឬចៀសវាងជក់បារី - គួរទៅពិនិត្យភ្នែកឲ្យបានទៀងទាត់។"
ស្វែងយល់បន្ថែម:
អនុវត្តតិចនិកទាំងនេះ អាចកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ
សារៈសំខាន់ភ្នែកចំពោះសុខភាពរាងកាយមានអ្វីខ្លះ?
សំខាន់មិនអាចកាត់ថ្លៃបាន ព្រោះកែវភ្នែកជាកញ្ចក់អាចឲ្យយើងមើលឃើញពិភពលោកបាន អាចឲ្យយើងមានញាណដឹងរឿងជាច្រើនតាមដែលអាចភ្នែកមើលឃើញ មុនយើងចាប់កាន់ ប៉ះផ្ទាល់។ យើងអាចការពារខ្លួន គេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតនានា។
ស្វែងយល់បន្ថែម:
ទម្លាប់ប្រចាំថ្ងៃទាំងនេះ អាចប៉ះពាល់សុខភាពភ្នែក
រោគសញ្ញាសំខាន់ៗរបស់ជំងឺភ្នែកឡើងបាយមានអ្វីខ្លះ?
ធម្មតាបើភ្នែកល្អ មើលឃើញច្បាស់ តែចំពោះអ្នកជំងឺដែលមានបញ្ហាភ្នែកឡើងបាយវិញ មើលឃើញបែកផ្សែង មិនច្បាស់ទេ។ ភ្នែកឡើងបាយ ឬហៅថា បាយភ្នែក ប្រៀបដូចសម្លឹងមើលអ្វីសព្វបែបយ៉ាងព្រាលៗ អត់ច្បាស់ ឬដូចអង្គុយក្នុងបន្ទប់ហើយសម្លឹងចេញទៅក្រៅបង្អូចដែលសុទ្ធតែអ័ព្ទផ្សែងអ៊ីចឹង។ ភាគច្រើនអ្នកដែលកើតជំងឺភ្នែកឡើងបាយ គឺដោយសារកត្តាអាយុ ហើយរោគសញ្ញាអ្នកជំងឺនេះ មានដូចជា៖ ភ្នែកស្រអាប់ ចាញ់ពន្លឺ មើលឃើញអីបាំងភ្នែក មើលមិនបានឃើញឆ្ងាយល្អពេលបើកបរ មើលអ្វីឃើញ១ចេញជា២ មើលឃើញប្តូរពណ៍ ប្ដូរកញ្ចក់វែនតាញឹកញាប់។
ជំងឺភ្នែកមានច្រើន ចុះអ្នកណាខ្លះងាយរងគ្រោះដោយសារជំងឺទាំងនោះ?
អាយុកាន់តែច្រើន គឺកាន់តែប្រឈមជាមួយបញ្ហាជំងឺភ្នែកនានាដូចជាបញ្ហាខូចបាតភ្នែក (ភ្នែកស្រវាំងដោយសារកែវភ្នែកសឹកកាន់តែស្ដើង) ជំងឺភ្នែកឡើងបាយ និងជំងឺទឹកដក់បាតភ្នែកជាដើម។ ភាគច្រើនអ្នកមានអាយុលើស ៦០ឆ្នាំ ជួបឬប្រឈមខ្ពស់នឹងជំងឺទាំងនេះ។
ស្វែងយល់បន្ថែម:
កុំប្រហែស! កើតទឹកដក់ក្នុងភ្នែក អាចបណ្ដាលឲ្យពិការភ្នែកបាន
យកល្អគួរទៅពិនិត្យនិងតាមដានសុខភាពភ្នែកពេលណា?
"ការពិនិត្យទៀងទាត់គឺអាស្រ័យទៅតាមអាយុ។ ខាងក្រោមជា ចន្លោះអាយុ ដែលគ្រូពេទ្យណែនាំឲ្យទៅពិនិត្យភ្នែក៖ (ក្រោមឬចាប់ពី) ២០ - ៣៩ឆ្នាំ៖ គួរទៅពិនិត្យ ៥ឆ្នាំម្ដង ៤០ - ៥៤ឆ្នាំ៖ គួរទៅពិនិត្យ ២-៤ឆ្នាំម្ដង ៥៥ - ៦៤ឆ្នាំ៖ គួរទៅពិនិត្យ ១-៣ឆ្នាំម្ដង (ចាប់ពី) ៦៥ឆ្នាំឡើង៖ គួរទៅពិនិត្យ ១-២ឆ្នាំម្ដង ដោយឡែកចំពោះអ្នកដែលឧស្សាហ៍មានបញ្ហាភ្នែកញឹកញាប់ គួរតែទៅពិនិត្យឲ្យបានញឹកញាប់ជាងការណែនាំទូទៅខាងលើ ព្រោះលក្ខខណ្ឌមួយចំនួនពិសេសអ្នកជំងឺទឹកនោមផ្អែមអាចបង្កជាបញ្ហាមើលមិនឃើញក៏មាន។ "