backup og meta

សុខៗ ចេញ​​ទឹក​មាត់​ច្រើន​​ជ្រុល​ អាច​មក​ពី​មូលហេតុ​ ៥ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 2 weeks ago

សុខៗ ចេញ​​ទឹក​មាត់​ច្រើន​​ជ្រុល​ អាច​មក​ពី​មូលហេតុ​ ៥ យ៉ាងនេះ

វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ​ប្រសិនបើ​យើង​គេង​ហៀរ​ទឹក​មាត់​តិចតួច​ ប៉ុន្តែ​​​នៅ​ក្នុង​ករណី​ដែល​យើង​ចេញ​ទឹក​មាត់​មិន​ឈប់​ និង​គ្រប់​ពេលវេលា​ តើ​វា​បណ្ដាល​មក​ពី​អ្វី​ ហើយ​គួរ​បារម្ភ​ដែរ​អត់​? យ៉ាង​ណា​មិញ​ គ្នា​យើង​គប្បី​ស្វែង​រក​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់លាស់​​ ក៏​ដូចជា​ដោះស្រាយ​បញ្ហា​​​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ​។

១. ច្រាល​អាស៊ីដ​

អាការៈ​​ចេញ​ទឹក​មាត់​ភ្លាម​ៗ កើត​ឡើង​​​​នៅ​ពេល​មាន​ការ​ហូរ​បញ្ច្រាស​ ដោយ​សារ​តែ​ទឹក​មាត់​ និង​ច្រាលអាស៊ីដនៅ​ក្នុង​មាត់​។​ ប្រសិនបើ​គ្នា​យើង​សង្កេត​ឃើញ​អាការៈ​នេះ​ រួម​ជាមួយ​នឹង​រោគសញ្ញា​ទូទៅ​ដទៃ​ទៀត​នៃ​ការ​ច្រាលអាស៊ីដ​ រួម​មាន​ជូរ​មាត់​ ភើ​ញឹកញាប់​ ក្រហាយ​ទ្រូង​ និង​មាន​ខ្យល់​ដង្ហើម​មិន​ល្អ។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​បើ​មាន​បញ្ហា​នេះ​​។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​យើង​​មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​នៅ​​ជាប់​បំពង់​ក​ វា​អាច​ជា​ជំងឺ​មហារីក​មួយ​ចំនួន​ ដូចជា​មហារីក​បំពង់​អាហារ ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​លេប​ទឹក​មាត់​។​

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

២. អាលែកហ្ស៊ី​

ច្រមុះ​អាច​ដើរ​តួនាទី​ជា​អ្នក​ការពារ​ប្រឆាំង​នឹង​​ភ្នាក់ងារ​បង្ក​ការ​រលាក​ក្រហាយ​ រួម​ទាំង​ធូលី​ ការ​បំពុល​ និង​អាលែកហ្ស៊ី​។​ នៅ​ពេល​ដែល​​ភ្នាក់ងារ​បង្ក​ការ​រលាក​នេះ​ចេញពី​ច្រមុះ​ចូល​ទៅដល់​​ក្នុង​មាត់​ វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផលិត​ទឹក​មាត់​ច្រើន​ផង​ដែរ​។​

៣. ​សារធាតុ​គីមី​នៅ​ក្នុង​បរិយាកាស​​

​​​ទន្ទឹម​នឹង​នេះ​ដែរ ​​សារធាតុ​គីមី​នៅ​ក្នុង​បរិយាកាស​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ផលិត​ទឹក​មាត់​ច្រើន​ជ្រុល​ តួ​យ៉ាង​ដូចជា​ស្រ្ពៃយ៍​បាញ់​មូស​ដែល​យើង​តែងតែ​ប្រើប្រាស់​ជា​ប្រចាំ។​ ជាក់​ស្ដែង​ ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទាំង​នេះ​ អាច​មាន​ឥទ្ធិពល​លើ​​ប្រព័ន្ធ​សរសៃ​ប្រសាទ​parasympathetic ​ដែល​គ្រប់គ្រង​ក្រពេញ​ទឹក​មាត់​។

ហៀរទឹកមាត់

៤. ចង្អោរ​

ចង្អោរ​​អាច​បណ្ដាល​ឲ្យ​មាត់​របស់​យើង​បញ្ចេញ​ទឹក​មាត់​ ដោយ​សារ​តែ​វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​សរសៃ​ប្រសាទ​parasympathetic ​​ ហើយ​​នៅ​ពេល​ខ្លះ ខួរ​ក្បាល​​គិត​ថា​យើង​​កំពុង​តែ​ពុល​អ្វី​មួយ​ ទើប​​ព្យាយាម​បណ្ដេញ​សារធាតុ​ពុល​នោះ​ចេញ​ពី​រាងកាយ។​ ​​​​​

៥. កង្វះ​វីតាមីន​B3

សារធាតុ​Niacin ឬ​B3 គឺ​ជា​វីតាមីន​ដែល​ដើរ​តួនាទី​ក្នុង​ប្រតិកម្ម​អង់ស៊ីម​ចំនួន​៤០០​នៅ​ក្នុង​រាងកាយ​។​ កង្វះ​វីតាមីន​មួយ​ប្រភេទ​នេះ​ អាច​បណ្ដាល​ឲ្យ​អណ្ដាត​របស់​យើង​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ភ្លឺ​ រួម​ជាមួយ​រោគ​សញ្ញា​នៃ​ក្រពះ​ពោះវៀន​ដូចជា​ក្អួត ឬ​រាករូស​​ ក៏​ដូចជា​ផលិត​ទឹក​មាត់​​ច្រើន​ជ្រុល​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម