នៅពេលដែលបញ្ហាទាំងនេះលេចឡើង គ្នាយើងច្បាស់ជាចង់ញ៉ាំអាហារដែលមានជាតិស្ករ និងខ្លាញ់មិនខាន តែជម្រើសអាហារទាំងនេះ ធ្វើឲ្យរោគសញ្ញាមុនមករដូវកាន់តែយ៉ាប់យ៉ឺនទៅៗ។ ហេតុដូច្នេះហើយ យើងគួរជៀសវាងអាហារជាក់លាក់មួយចំនួន ដើម្បីគ្រប់គ្រងរោគសញ្ញាទាំងនេះរយៈពេលយូរ។
១. អាហារប្រៃ
ការញ៉ាំអាហារប្រៃ ដូចជាដំឡូងបំពង ឈីស ស៊ុបកំប៉ុង ឬជ្រក់ សុទ្ធតែជំរុញឲ្យមានការចាល់ទឹក និងបណ្ដាលឲ្យយើងហើមពោះបាន។ ហេតុនេះហើយ យើងគួរញ៉ាំអាហារដែលបញ្ចុះទឹកនោម ដូចជាសាឡាត់ ស្ពៃក្ដោប ទំពាំងបារាំង និងខ្ញី ព្រមទាំងផឹកទឹកឲ្យបានច្រើន ដើម្បីបណ្ដេញជាតិសូដ្យូមដែលលើសចេញពីរាងកាយ។ មួយវិញទៀត យើងមិនគួរញ៉ាំអាហារកែច្នៃដែលមានអំបិលច្រើនពេកឡើយ។