ចុងក្រោយ ក៏សម្រេចចិត្តរត់ទៅរកគ្រូពេទ្យសើស្បែក ដើម្បីព្យាបាល និងរកដំណោះស្រាយ។ គ្រូពេទ្យផ្ដល់យោបល់ច្រើន ហើយបានណែនាំឲ្យព្យាយាមញ៉ាំរបបអាហារល្អៗ ឈប់ញេចមុខ លាងសម្អាតមុខមួយថ្ងៃ ២ដង កាត់បន្ថយស្រ្តេស ប្រើក្រែមការពារកម្ដៅថ្ងៃ ផ្លាស់ប្ដូរកម្រាលពូកជាប្រចាំ និងប្រើប្រាស់ថ្នាំតាមការណែនាំរបស់គ្រូពេទ្យ។ ថ្វីត្បិតតែឥឡូវនេះ បញ្ហាមុនរបស់គាត់មិនបាត់ទាំងស្រុងក៏ពិតមែន ប៉ុន្តែបានផលច្រើន ហើយបន្តការខិតខំអនុវត្តតាមការណែ។
បញ្ហាកើតមុនធម្មតាទេ ប៉ុន្តែសូមកុំញេច ព្រោះកាន់តែញេចកាន់តែឡើងមុន ស្នាមក៏កាន់តែច្រើន។ មួយទៀតកុំប្រើផលិតផលផ្ដេសផ្ដាស បើមុនច្រើនគួរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងសើស្បែក ទើបជាការល្អ។
រងគ្រោះដោយសារជំងឺមុន បានផ្ដាំផ្ញើដល់ក្មេង ស្រី ៗ ឯទៀតថា

៣. បញ្ហាអត់កូន
បន្ទាប់ពីរៀបការហើយ ស្រីៗភាគច្រើនសុទ្ធតែចង់បានកូន ដើម្បីបង្កើតជាគ្រួសារដ៏កក់ក្ដៅមួយ ប៉ុន្តែមានអ្នកខ្លះព្យាយាមច្រើនឆ្នាំ នៅតែអត់កូន។ ដូចទៅនឹងបញ្ហារបស់ប្អូនស្រីម្នាក់ដែរ ក្រោយរៀបការអស់ ៥ឆ្នាំហើយ ប៉ុន្តែនៅមិនទាន់មានកូនសមបំណងនឹងគេនៅឡើយ។ ប្អូនស្រីបានឲ្យដឹងថា នៅមុនពេលរៀបការ ខ្លួនមិនបានចាប់អារម្មណ៍ពីរឿងអត់កូននេះទេ តែក្រោយរៀបការបានជិតមួយខែ គេក៏ធ្លាក់ឈាមដូចមករដូវ ប៉ុន្តែមានអាការៈស្រដៀងទៅនឹងរលូតកូនទៅវិញ ដូចជាចុកពោះ អស់កម្លាំង និងស្លេកស្លាំងជាដើម។
គេក៏ទៅជួបគ្រូពេទ្យទាំង២នាក់ប្ដីប្រពន្ធដើម្បីឲ្យប្រាកដក្នុងចិត្ត។ បន្ទាប់ពីពិនិត្យសុខភាពរួច គ្រូពេទ្យបានប្រាប់ថាមេជីវិតខាងប្រុសផ្ដល់ឲ្យតិចពេក(មេជីវិតខ្សោយ) ទោះជាខាងស្រីមានសុខភាពល្អ មានស៊ុតគ្រប់គ្រាន់សម្រាប់បង្កកំណើតក៏ដោយ។ នេះជាការស្និដ្ឋានជំហានដំបូងរបស់គ្រូពេទ្យ។
ដើម្បីបញ្ជាក់កាន់តែច្បាស់ថាតើវាស្ទះ ឬយ៉ាងណា ពេទ្យក៏ធ្វើការវះកាត់ដើម្បីពិនិត្យមើល ប៉ុន្តែពុំឃើញមានមេជីវិតឈ្មោលឡើយ។ យ៉ាងណាមិញ គ្រូពេទ្យបានឲ្យដឹងថាអវត្ដមានមេជីវិតឈ្មោលនៅក្នុងទឹកកាម បណ្ដាលមកពីបញ្ហាផ្សេងៗ ដូចជារបួសនៅបរិវេណប្រដាប់ភេទ ការបង្ករោគ ការរលាក ការវះកាត់ពីមុននៅតំបន់អាងត្រគាក ឬបញ្ហាតំណពូជ។ល។ ដោយខាងស្វាមីធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង និងភ្លៅត្រង់បរិវេណក្រលៀន វាក៏អាចជាកត្តាហានិភ័យមួយផងដែរ។

ស្វែងយល់បន្ថែមពីបញ្ហារលូតកូន៖
ជាក់ស្ដែង បញ្ហាអត់កូន មិនថាខាងប្រុស ឬខាងស្រីអសមត្ថភាពនោះទេ វាសុទ្ធតែបន្សល់ទុកនូវការសោកស្ដាយ និងឈឺចាប់ជារៀងរហូត។ ហេតុនេះហើយ យើងគួរតែបង្កើនមេជីវិតដោយការញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូចជាហ្វូឡេត (Folate) និងស័ង្កសី រក្សាទម្ងន់ខ្លួនសមល្មម ជៀសវាងធ្វើលំហាត់ប្រាណខ្លាំងជ្រុល និងកាត់បន្ថយការញ៉ាំកាហ្វេ។ល។
ចំណុចសំខាន់
អត្ថបទខាងលើទាក់ទងនឹងបទពិសោធន៍ជាក់ស្តែងដែលកើតឡើងលើស្រ្តីយើងផ្ទាល់ ដែលមានដូចជា៖
១. បញ្ហាធាត់ក្រោយសម្រាលកូន
២. កើតមុន
៣. បញ្ហាអត់មានកូន